ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi ចង់នាំយកភីកអាប់ Triton ទៅវៃលុកទីផ្សារសហរដ្ឋអាមេរិកឡើងវិញ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ចាប់អារម្មណ៍មានបំណងចង់ពង្រីកត្រកូលរថយន្តនៅសហរដ្ឋអាមេរិករបស់ខ្លួន ដោយបង្ហាញរថយន្តភីកអាប់ខ្នាតមធ្យម ដែលអាចចាប់ផ្តើមនាំម៉ាកយីហោទីកាន់ទីផ្សារសហរដ្ឋអាមេរិកឡើងវិញ។

យោងតាមគេហទំព័រ ​​The Drive នាយកផ្នែកផែនការផលិតផលរបស់ក្រុមហ៊ុន Mitsubishi នៅអាមេរិកខាងជើង Cason Grover បាននិយាយថា ម៉ាកយីហោជប៉ុនចាប់អារម្មណ៍ក្នុងការប្រកួតប្រជែងនៃផ្នែករថយន្តភីកអាប់ខ្នាតមធ្យម និងតូច ដែលបច្ចុប្បន្នរួមមាន Ford Ranger, Nissan Frontier, Toyota Tacoma និង Chevrolet Colorado ។

គួររំលឹកផងដែរថា រថយន្តភីកអាប់ Mitsubishi ចុងក្រោយដែលលក់នៅសហរដ្ឋអាមេរិកគឺ Raider ដែលបានបញ្ចប់នៅឆ្នាំ ២០០៩ ហើយសម្រាប់ភីកអាប់ Raider ត្រូវបានផលិតដោយ Chrysler Group ហើយភាគច្រើនផ្អែកលើ Dodge Dakota ។

ក្រុមហ៊ុន Mitsubishi បានផលិតរថយន្តភីកអាប់ Triton ដ៏ជោគជ័យដែលត្រូវបានលក់នៅគ្រប់កន្លែងក្នុងពិភពលោក។ ជាពិសេសនៅក្នុងទីផ្សារអូស្ត្រាលី និងអាស៊ី ពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់ Triton គឺការឈ្នះការប្រកួត Asia Cross Country Rally ឆ្នាំ ២០២២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដៃគូប្រគួតប្រជែង Suzuki Jimny របស់ប្រទេសចិន បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Baojun បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Baojun Yep ដែលជារថយន្តប្រភេទ​អគ្គិសនី Off-Road-style សម្រាប់ការបង្ហាញខ្លួនជាផ្លូវការនឹងធ្វើឡើងនៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2023 ក្នុងខែមេសា ជាមួយនឹងការចាប់ផ្តើមទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិនដែលរំពឹងទុកនៅក្នុងខែឧសភា។

Baojun Yep មានប្រវែងតួខ្លួនសរុប ៣ ៣៨១ ម.ម ទទឹង ១ ៦៨៥ ម.ម កំពស់ ១ ៧២១ ម.ម ដែលខ្លីជាង Suzuki Jimny ២១៤ ម.ម ប្រើប្រាស់នៅថាសកង់ស្ព័ររាងទំហំតូច របាំងការពារភុក កាងការពារពណ៌ខ្មៅ កាងការពារបាតក្រោម និងដំបូលដែក roof rails ត្រូវបានរួមបញ្ចូលគ្នាយ៉ាងស្អាត។

Baojun Yep នេះនៅមិនទាន់បានប្រកាសជាផ្លូវការអំពីលក្ខណៈជាក់លាក់នៅឡើយទេ តែបើយោងតាមឯកសារនៅលើក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ចិន រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ៦៧ សេះ និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ ប៉ុង ១ វិលកង់ក្រោយ មានល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខណៈម៉ូដែលដែលមានថាមពលខ្លាំងជាងមុនជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ២ ត្រូវបានគេរំពឹងថានឹងធ្វើតាមនៅពេលខាងមុខ ដែលទំនងជានឹងនាំមកនៅភាពប្រសើរឡើងនៃសមត្ថភាពបើកបរលើផ្លូវពិបាកៗ ឬ​ Off-Road ផ្គួបជាមួយអាគុយលីចូម អាចបើកបរបានចម្ងាយ ៣០៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

សម្រាប់ព័ត៌មានបន្ថែមអំពី Baojun Yep ក្រុមហ៊ុននឹងធ្វើការប្រកាសនៅពេលរថយន្តនេះបង្ហាញខ្លួនជាផ្លូវការនៅប៉ុន្មានខែខាងមុខនេះ រួមទាំងតម្លៃដែលនឹងដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យផ្នែកពាណិជ្ជកម្មរបស់វាផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ខ្នាតកណ្តាលចំនួន ១០ម៉ូឌែល ដែលទទួលបានការពេញនិយមប្រើប្រាស់ច្រើនក្នុងស្រុកខ្មែរ (មានវីដេអូជាភាសាខ្មែរ)

សម្រាប់រថយន្ត SUV ខ្នាតកណ្តាលនៅលើទីផ្សារប្រទេសកម្ពុជាមានច្រើនសម្រាប់ជ្រើសរើសមែនទែន ហើយខាងក្រោមនេះគឺជារថយន្តដែលកំពុងទទួលបាននូវប្រជាប្រិយ និងប្រគួតប្រជែងខ្លាំងនាពេលបច្ចុប្បន្នចំនួន ១០ម៉ូឌែល ដោយមានតម្លៃចាប់ពីខ្ពស់បំផុត រហូតដល់ទាបបំផុត។

  • រថយន្តដំបូងគេគឺ Hyundai Palisade ស៊េរីឆ្នាំ ២០២៣ គឺជារថយន្តប្រភេទ SUV ៧ កៅអី ដ៏ប្រណីតដែលលេចធ្លោជាមួយនឹងរូបរាងទាន់សម័យ ផ្នែកខាងក្នុងធំទូលាយ ប្រណិតភាព និងបច្ចេកវិទ្យាទំនើបៗ សម្រាប់ចំណុចដែលចាប់អារម្មណ៍បំផុតនៅលើរថយន្តនេះគឺបានបំពាក់មកជាមួយអេក្រង់ភ្លោះទំហំសរុបរហូតទៅដល់ ២៤,៦អ៊ីញ។

ម៉ាស៊ីនសាំងចំណុះ ៣,៨L ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ២៩១សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទប៉ុង២។ សម្រាប់រថយន្ត Hyundai Palisade មានកម្រិតស៊ីប្រេងជាមធ្យមប្រហែល ១០លីត្រ/១០០​​ គីឡូម៉ែត្រ និងមានតម្លៃលក់ខ្ទង់ ៨០ ០០០ដុល្លារឡើងទៅ។

  • ម៉ូឌែលទី២ Ford Everest ជំនាន់ថ្មី២០២៣ វាជារថយន្ត Luxury Off-Road SUV ៧ កៅអី ដែលបានផ្លាស់ប្តូរថ្មីទាំងស្រុង។ សម្រាប់ចំណុចដ៏លេខធ្លោបំផុតក្រៅពីរូបរាងថ្មីហើយ គឺបច្ចេកវិទ្យាដែលបានបំពាក់នៅលើរថយន្តនេះ ជាក់ស្តែងដូចជាប្រអប់លេខជំនាន់ថ្មី ១០វគ្គស្វ័យប្រវត្តិ ឬហៅថា e-shifter ដែលវាមានភាពវៃឆ្លាតក្នុងការជួយសម្រួលអ្នកបើកបរ។

ម៉ាស៊ីនម៉ាស៊ូតប្រភេទ Bi-turbo ចំណុះ ២,០លីត្រ ៤ស៊ីឡាំង កម្លាំង ២១០Ps និងកម្លាំងរមួល ៥០០Nm ដំណើរការដោយប្រអប់លេខជំនាន់ថ្មី(e-shifter) ១០វគ្គស្វ័យប្រវត្តិ។ សម្រាប់កម្រិតស៊ីប្រេងវិញ រថយន្តនេះជាមធ្យមស៊ីត្រឹម ៧-៨ លីត្រ/១០០​ គីឡូម៉ែត្រ ហើយមានតម្លៃលក់ចាប់ពី ៦៩ ៩០០ដុល្លារ សម្រាប់ប្រភេទ Sport និងប្រភេទ Titanium តម្លៃ ៧៩ ៩០០ដុល្លារ។

  • ម៉ូឌែលទី៣ Toyota Fortuner Legender ២០២៣ គឺជារថយន្ត SUV ៧ កៅអី ដែលទទួលបានការនិយមប្រើប្រាស់រយៈពេលយូរឆ្នាំហើយ។ រថយន្តនេះមិនត្រឹមតែមានភាពមាំ និងអង់អាចនៅលើដងផ្លូវនោះទេ និងផ្តល់ជូននូវផាសុកភាព និង ប្រព័ន្ធសុវត្ថិភាពនៃការបើកប្រកមដោយទំនុកចិត្តផងដែរ។

Toyota Fortuner Legender ២០២៣​ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២០១សេះ និងកម្លាំងរមួល ៥០០Nm ភ្ជាប់ដោយប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិ ជាមធ្យមស៊ីប្រេង ៧-៨ លីត្រ/១០០ គីឡូម៉ែត្រ និងមានតម្លៃលក់ផ្លូវការខ្ទង់ ៧១ ៩០០ ដុល្លារ។

  • ម៉ូឌែលទី៤ Isuzu MU-X ស៊េរីឆ្នាំ​ ២០២៣ រថយន្ត SUV ៧ កៅអី ដែលមានសុវត្ថិភាពមួយ ជាមួយការទទួលបាននូវចំណាក់ថ្នាក់សុវត្ថិភាពផ្កាយ៥ និងផ្តល់នូវផាកសុលភាពក្នុងការបើកបរ​ជាមួយប្រព័ន្ធជើងក្រោមដ៏រឹងមាំ Independent Double Wishbone និង​ 5-Link Suspension។

កាន់តែសន្សំសំចៃ និងជួយបរិស្ថាន ជាមួយនឹងម៉ាស៊ីនម៉ាស៊ូត 3.0 Ddi កំរិត EURO4 ដែលអាចផលិតកម្លាំងបាន កម្លាំងសេះ ១៩០សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ដែលស៊ីប្រេងត្រឹមតែ ៦លីត្រ/១០០ គីឡូម៉ែត្រ មានតម្លៃលក់ខ្ទង់ ៧០ ៩០០ ដុល្លារ។

  • ម៉ូឌែលទី៥ Nisan Terra ស៊េរីឆ្នាំ​ ២០២៣ រថយន្តប្រភេទ SUV ខ្នាតកណ្តាលមួយដែលបានភ្ជាប់មកនូវភាពធំទូលាយ និងទំនើប ព្រមទាំងបំពាក់មកជាមួយម៉ាស៊ីនជួយដល់បរិស្ថានស្តង់ដារ Euro4

រថយន្ត Nisan Terra បំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៥លីត្រ ផលិតកម្លាំងបាន ១៩០Ps និងកម្លាំងរមួល ៤៥០Nm ភ្ចាប់ដោយប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ និងមានកម្រិតស៊ីប្រេងចន្លោះពី ៨ ទៅ ៩ លីត្រ/១០០ គីឡូម៉ែត្រ និងមានតម្លៃលក់ ៦៩ ៩០០ដុល្លារ។

  • ម៉ូឌែលទី៦ Mitsubishi Pajero Sport ស៊េរីឆ្នាំ ២០២២ គឺជារថយន្តមិនអាចមើលរំលង ជាមួយរូបរាងរឹងមាំ ទំហំធំទូលាយ និងសមត្ថិភាពបើកបរគ្មានខ្លាចរអា ជាមួយប្រព័ន្ធ Super Select 4WDII របស់ខ្លួន។ សម្រាប់ប្រព័ន្ធជើងក្រោមនៃរថយន្តនេះ នៅផ្នែកខាងមុខវាបានបំពាក់មកជាមួយបូមប្រភេទ Independent Double Wishbone និងប៊ូមរ៉ឺស័រ និងផ្នែកខាងក្រោយប្រើប្រាស់ជាមួយប៊ូមរ៉ឺស័រ 3-Link Coil spring ហើយទាំងមុខ និងក្រោយគឺមានដៃឃ្លោង Stabilizer Barជំនួយផងដែរ។

ម៉ាស៊ីនម៉ាស៊ូត MIVEC ចំណុះ ២,៤លីត្រ អាចផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ។ រថយន្តនេះមានកម្រិតស៊ីប្រេងជាមធ្យម ៧-៨ លីត្រ/១០០គីឡូម៉ែត្រ ជាមួយតម្លៃខ្ទង់ ៦៩ ៥០០ដុល្លារ។

  • ម៉ូឌែលទី៧ Kia Sorento ស៊េរីឆ្នាំ ២០២៣ គឺជារថយន្តប្រភេទ SUV ៧ កៅអី ដែលមានរូបរាងទាក់ទាញនៅលើដងផ្លូវ ផ្នែកខាងក្នុងធំទូលាយបំពាក់នៅគ្រឿងបរិក្ខាទំនើបៗ និងប្រណិតផ្តល់នៅផាសុកភាព ផ្តល់ទំនុកចិត្តក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។

រថយន្ត Sorento បំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ Turbo អាចផលិតកម្លាំងបាន 200Ps និងកម្លាំងរមួល 436Nm ភ្ជាប់ជាមួយប្រអប់លេខDCT ៨វគ្គស្វ័យប្រវត្តិ ជិះចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីប្រេងជាមធ្យម ៨លីត្រ ជាមួយតម្លៃលក់ផ្លូវការ ៦៥ ៩០០ដុល្លារ។

  • ម៉ូឌែលទី៨​ GAC GS8 ស៊េរីឆ្នាំ ២០២៣ សម្រាប់រថយន្ត SUV ៧ កៅអី មួយក៏ទទួលបាននូវការផ្លាស់ថ្មីទាំងស្រុងផងដែរ ដោយមានរូបរាងដ៏អំណាច បំពាក់នូវគ្រឿងបរិក្ខាទំនើបៗចុងក្រោយ ហើយអ្វីដែលចាប់អារម្មណ៍បំផុតនៅលើរថយន្តនេះគឺបំពាក់កាំមេរ៉ារហូតដល់ទៅ ៥៤០ដីក្រេ។

ចំពោះរថយន្តនេះបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២៤៨សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ ដោយមានកម្រិតស៊ីប្រេងជាមធ្យម ៨,៣លីត្រ/១០០ គីឡូម៉ែត្រ និងមានតម្លៃលក់ផ្លូវការត្រឹមតែ ៦២ ៥០០ដុល្លារ។

  • ម៉ូឌែលទី៩ Mazda CX-9 ស៊េរីឆ្នាំ ២០២៣ មានរូបរាងដ៏ពិសេសជាមួយការរចនាប័ទ្មបែប KODO-Design ដោយវិស្វករជប៉ុន ដែលធ្វើឲ្យរថយន្តនេះមានរូបរាងដ៏ទាក់ទាញនៅលើដងផ្លូវ ព្រមទាំងបំពាក់ជាមួយប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ និងទាន់សម័យ។

រថយន្តនេះបំពាក់ដោយម៉ាស៊ីនសាំង Sky-active ចំណុះ ២,៥លីត្រ Turbo អាចផលិតកម្លាំងបាន ២៣០Ps និងកម្លាំងរមួល ៤២០Nm ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិ ជិះចម្ងាយ ១០០ គីឡូម៉ែត្រ ស៊ីប្រេងជាមធ្យម ៩-១០លីត្រ ជាមួយតម្លៃលក់ផ្លូវការ ៥៩ ៩០០ ដុល្លារ។

  • និងចុងក្រោយម៉ូឌែលទី១០ MG RX8 Black Edition ២០២២ ជារថយន្ត៧ កៅអីរបស់ក្រុមហ៊ុន MG ដែលមានរូបរាងអង់អាច ទូលាយ និងមានកម្លាំងខ្លាំងដែលអាចបើកបរជំនះគ្រប់ស្ថានភាពផ្លូវ។

សម្រាប់រថយន្ត MG RX8 Black Editionស៊េរីឆ្នាំ ២០២២ ដំណើរដោយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២២០សេះ និងកម្លាំងរមួល ៣៦០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ​ និងជំនួយដោយ Paddle shifter សម្រាប់បើកបរចម្ងាយ ១០០គីឡូម៉ែត្រជាមធ្យមស៊ីប្រេង ៨ -៩ លីត្រ ជាមួយតម្លៃខ្ទង់ជាង ៥ម៉ឺនដុល្លារ៕

  • សម្រាប់វីដេអូ៖
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ram 1500 REV ឆ្នាំ​ ២០២៤ បង្ហាញខ្លួនជាផ្លូវការក្នុងនាមជាភីកអាប់អគ្គិសនីដំបូងគេរបស់ Ram

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram បានជ្រើសរើសយកកម្មវិធី Super Bowl commercial ជាកន្លែងដាក់បង្ហាញចេញនៅភីកអាប់អគ្គិសនី Ram 1500 REV ហើយក្រុមហ៊ុនក៏បានប្រកាសថាខ្លួននឹងចាប់ផ្តើមទទួលយកការកក់ទុកសម្រាប់ភីកអាប់អគ្គិសនីនេះនៅលើគេហទំព័រ RamREV.com ផងដែរ ។

សម្រាប់ការរចនារូបរាង គឺផ្ទុយគ្នាទៅនឹងការរំពឹងទុកដូចទៅនឹងភីកអាប់ Ram 1500 Revolution BEV concept Ram 1500 REV មើលទៅមិនដូចកំណែផលិតកម្មនៃ 1500 Revolution BEV Concept នោះទេ ដោយមើលទៅដូចជារថយន្តភីកប្រភេទអាប់អគ្គិសនីរបស់ Ram 1500 នាពេលបច្ចុប្បន្ននេះ។ ផ្នែកចំហៀងមួយចំនួនជាមួយហាក់ដូចជាចែករំលែកផ្នែកខ្លះជាមយយនឹងភីកអាប់ដែលដំណើរការដោយថាមពលចំហេះក្នុង ខណៈផ្នែកខាងមុខ និងខាងក្រោយមានព័ត៌មានលម្អិតពិសេស ដោយទាំងនោះរួមមានចង្កៀងមុខ LED ដូចទៅនឹងភីកអាប់ 1500 Revolution BEV។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានផ្តល់នៅរូបភាពផ្នែកខាងក្នុង ជាពិសេសផ្ទៃតាឡូដែលដូចគ្នាទាំងស្រុងជាមួយនឹងរថយន្ត Ram 1500 នាពេលបច្ចុប្បន្ន។ ខណះ កុងសូលកណ្តាល និងអេក្រង់កំសាន្ត UConnect touchscreen ទំហំធំមើលទៅស្រដៀងគ្នាខ្លាំងណាស់ ទោះបីភីកនេះទទួលបានអេក្រង់សម្រាប់អ្នកដំណើរខាងមុខ ដែលជាលក្ខណៈពិសេសមួយដែលត្រូវបានគេឃើញនាពេលថ្មីៗនេះនៅក្នុងរថយន្ត Jeeps ដ៏ទំនើប។

ជាមួយគ្នានេះ ក្រុមហ៊ុន Ram មិនបានផ្តល់លក្ខណៈពិសេសណាមួយនៃ 1500 REV ប៉ុន្តែវានៅតែត្រូវបានគេមើលឃើញថា នឹងផលិតផ្អែកលើគ្រោងឆ្អឹង BEV-centric STLA Frame platform ។ ក្រុមហ៊ុនបាននិយាយថា រថយន្តភីកអាប់អគ្គិសនីនឹងចូលផលិតកម្មនៅឆ្នាំ ២០២៤ ហើយនឹងឈានដល់ការចែកចាយនៅចុងឆ្នាំក្រោយ ទំនងជាមានន័យថាវានឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ឆ្នាំម៉ូដែល ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាដូរពិសេសសំរាប់ដៃគូដឹកជញ្ចូន foodpanda ២០២៣! foodpanda ចុះអនុសារណៈយោគយល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអគ្គីសនី VERYSWORDS

នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន ឌីលេវរីហេរ៉ូ ហៅកាត់ foodpanda បានធ្វេីការចុះហត្ថលេខលេីអនុស្សារណ:យោគយល់ជាដៃគូសហការផ្តល់ជូនម៉ូតូអគ្គីសនី ជូនដៃគូដឹកជញ្ជូន foodpanda លេីវិស័យដឹកជញ្ជូន ។

ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ នាទីតាំងសាខាផ្ទាល់របស់ក្រុមហ៊ុន VERYSWORDS ហៅកាត់ Pople station រួមជាមួយចំណាប់អារម្មណ៍ របស់លោក Chun Man Jong អគ្គនាយកក្រុមហ៊ុន VERYSWORDS វត្តមានរបស់ម៉ូតូអគ្គីសនីម៉ាក pople រួមជាមួយកិច្ចសហការ នេះជាជាការរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយ ការចំនាយរបស់ដៃគូដឹកជញ្ជូន នឹងអ្វីដែលរឹតតែពិសេសការប្រេីប្រាស់ប្រភេទម៉ូតូអគ្គីសនីនេះជាការរួមចំណែកកាត់បន្ថយផ្សែងឧស្មន័ពុលដែលបំផ្លាញបរិស្ថានថែមទៀតផង។

តាមរយៈ ការលេីកឡេីងរបស់ លោក ជួន គីមហាក់ ប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូនហ្វូតផេនដាប្រចាំព្រះរាជាណាចក្រកម្ពុជា
យល់ឃេីញថាអាត្រាកំណេីននៃអ្នកប្រេីប្រាស់យាន្តជំនិះដេីរដោយថាមពលអគ្គីសនី មានចំនួនគួរអោយកត់សម្គាល់ជាពិសេសដៃគូដឹកជញ្ជូនខ្លួនផ្ទាល់តែម្តង ក្រុមហ៊ុនបានខិតខំជំរុញបន្ថែមដេីម្បីអោយដៃគូដឹកជញ្ជូនទទួលបានការប្រេីប្រាស់ម៉ូតូអគ្គីសនីដំបូងគេដែលទទួលបានទាំងការសន្សំសំចៃខ្ពស់ នឹងដូចជាទទួលបានការកាត់បន្ថយខ្ទង់ចំនាយប្រចាំថ្ងៃផងដែរ។

គូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានាពេលអនាគតខាងមុខនឹងមានចំនួនអ្នកប្រេីប្រាស់យាន្តជំនិះអគ្គីសនីយ៉ាងច្រេីនមិនចាញ់បណ្តាលប្រទេសដ៏ទៃទៀត។ បន្ថែមពីនេះ វត្តមានរោងចក្រដំឡេីងផ្ទាល់របស់ក្រុមហ៊ុន VERYSWORDS ជាសញ្ញាបញ្ជាក់ថាវិស័យម៉ូតូអគ្គីសនីនឹងមានភាពកេីនឡេីងយ៉ាងឆាប់រហ័ស ។

មិនត្រឹមតែប៉ុណ្ណោះ នាពេលខាងមុខ​ដៃគូដឹកជញ្ជូន​ផេនដា​រាជធានីភំ្នពេញ​នឹងទទួលបាន​ការផ្គត់ផ្គង់ទ្រង់ទ្រាយធំ​ជាមួយ brand ម៉ាក ​Pople ភ្ជាប់ជាមួយស្ថានីយ៍ប្តូរអាគុយជាង​ ៥០ ទីតាំង​ដេីម្បីបង្កភាពងាយស្រួល​សំរាប់អ្នកប្រេីប្រាស់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បញ្ចេញរថយន្ត ២ម៉ូឌែលចុងក្រោយ ដើម្បីបិទទំព័រប្រើម៉ាស៊ីនចំហេះក្នុង V12

[បរទេស] Lamborghini បានធ្វើការបង្ហាញចេញនូវរថយន្ត Supercar ចំនួន ២ម៉ូឌែលរបស់ខ្លួន Invencible ប្រភេទ Coupe និង Autentina ប្រភេទ Roadster ដែលម៉ូឌែលទាំង ២នេះនឹងក្លាយជាម៉ូឌែលចុងក្រោយដែលនឹងបំពាក់ម៉ាស៊ីនចំហេះក្នុង ១២ស៊ីឡាំង (V12) របស់ម៉ាកយីហោអ៊ីតាលីមួយនេះ។

Lamborghini Invencible
Lamborghini Autentina

Lamborghini Invencible និង Autentina ត្រូវបានឌីស្សាញឡើងដោយ Lamborghini Centro Stille ដែលផ្អែកនៅលើរថយន្ត Lamborghini Aventador ជាមួយការប្រើប្រាស់នូវកាបូននៅលើតួរខ្លួន និងកន្លែងសំខាន់ៗនៅផ្នែកខាងក្នុង។

ក្នុងនោះ Lamborghini បានបញ្ជាក់ថាម៉ូឌែលទាំង ២នេះត្រូវបានបំផុសគំនិតចេញពីម៉ូឌែលរថយន្តកាលពីមុនៗ ដែលរួមទាំង Sesto Elemento, Reventon និង Veneno ជាដើម។ សម្រាប់ផ្នែកខាងមុខ Invencible និង Autentina ត្រូវបានឌីស្សាញស្រួចចុះក្រោម ហើយកាងខ្យល់ និងគម្របម៉ាស៊ីនមានភាពស្រដៀងគ្នាទៅនឹងរថយន្តប្រណាំង Essenza SCV 12។ ចំណែកខាងក្រោយ​មាន​រចនាបថ​អនាគត​ជាមួយ​នឹង​ស្តុបរាងជាជ្រុងៗប្រភេទ​ LED ដែល​ជា​ការ​រចនាដូចគ្នាទៅនឹងស៊ីមាំង៣ ​នៅ​ចំ​កណ្តាល។ Lamborghini Invencible មានកាងខ្យល់ខាងក្រោយរាបស្មើរស្រដៀងទៅនឹងម៉ូដែល Sesto Elemento ខណៈពេលដែល Autentica មានកាងបញ្ឈចំនួន២។

នៅផ្នែកខាងក្នុងឃើញថាមិនខុសពីម៉ូឌែល Lamborghini ផ្សេងៗនោះឡើយ។ ហើយម៉ូឌែលទាំង ២នេះខុសគ្នាទៅលើ រន្ធម៉ាស៊ីនត្រជាក់, ក្រាហ្វិចនៃអេក្រង់បង្ហាញព័ត៌មាន និងការប្រើប្រាស់កាបូនច្រើនកន្លែង ជាក់ស្តែងសម្រាប់ម៉ូឌែននេះគឺពុំមានអេក្រង់បង្ហាញនៅផ្នែកកណ្តាលនោះទេ។

សម្រាប់ថាមពលម៉ាស៊ីន រថយន្ត Lamborghini Invencible និង Autentina ប្រើប្រាស់នូវម៉ាស៊ីនដូចគ្នាដែលមានចំណុះ ៦,៥លីត្រ V12 ប្រភេទ Naturally Aspirated ដែលអាចផលិតកម្លាំងបាន ៧៦៩សេះ និងកម្លាំងបង្វិល ៧២០ញ៉ូតុនម៉ែត្រ ថាមពលបញ្ជូនទៅកាន់កង់ទាំង៤ តាមរយៈប្រអប់លលេខ ISR ៧វគ្គ និងប្រព័ន្ធ​ Dynamic Steering System។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពី Invencible និង Autentica ម៉ូដែលរថយន្តទំនើបផ្សេងទៀតរបស់ Lamborghini នឹងប្រើម៉ាស៊ីនកូនកាត់ V12 ជំនួសឱ្យ V12 ប្រភេទចំហេះក្នុង។ អ្នកតំណាងក្រុមហ៊ុន Lamborghini បាននិយាយថា ម៉ូដែលជំនួស Aventador នឹងត្រូវណែនាំនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្អាតខ្លាំង! Changan CS95 ស៊េរីឆ្នាំ ២០២៣ ប្រភេទ SUV ៧កៅអី តម្លៃលក់ខ្ទង់ ២ មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Changan CS95 ស៊េរីឆ្នាំ ២០២៣ ប្រភេទ SUV ៧ កៅអី ហើយប្រហែលដូរឈ្មោះទៅជា CS95 Plus វិញ ជាមួយតម្លៃលក់ខ្ទង់ ២៥ ០០០ ដុល្លារ នៅថ្ងៃទី ១៤ ខែកុម្ភះ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៤៩ ម.ម ទទឹង ១ ៩៤០ ម.ម កំពស់ ១ ៨០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ។ សម្រាប់ការរចនា បំពាក់ជាមួយប៉ាណាមុខក្រូម៉េមួយផ្ទាំងធំ matrix shape grille អបសងខាងដោយសំណុំចង្កៀងមុខប្រភេទ LED និងឡូហ្គោ Changan ទំហំធំ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៊ីញ ប្រភេទ 5-spoke ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដំបូលលយចេញក្រៅ និងបំព​ង់ស៊ីមាំងភ្លោះសងខាងជាដើម។

ចូលទៅកាន់ផ្នែកខាងក្នុងវិញ រថយន្តនេះជាប្រភេទ SUV កាប៊ីន ៣ ជួរ មាន ៧ កៅអី ទទួលបានដៃចង្កូតប្រភេទ 3-spoke multifunctional កុងទ័របង្ហាញព័ត៌មាន full LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ រន្ធម៉ាស៊ីនត្រជាក់រចនាឡើងទាក់ទាញដែលមើលទៅកាន់តែមានភាពប្រណិត៕

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៤ សេះ​ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះគឺឡាន Lamborghini Sian FKP 37 មានតម្លៃលើសម៉ូដែល Aventadors ដល់ទៅ ១០ ដង

[បរទេស] ក្រុមអ្នកផលិតរថយន្តពិតជាធ្វើបានល្អដូច Lamborghini នៅពេលផលិតបាននូវរថយន្តពិសេស និងមានចំនួនកំណត់ ជាក់ស្តែងដូចជារថយន្ត Sian FKP 37 ដែលជាម៉ូដែលពិសេសដែលមានចំនួនកំណត់ ជាមួយ​នឹង​តម្លៃ​លក់ ៣,៧ លានដុល្លារ ដែលមានតម្លៃថ្លៃប្រហែលដប់ដងនៃតម្លៃ Aventador ដែលបានប្រើពីឆ្នាំ ២០១៥ ឬ ២០១៦ ។

សម្រាប់ម៉ូដែលពិសេស Sian FKP 37 ត្រូវបានផលិតឡើងផ្អែកនៅលើម៉ូឌែល Aventador SVJ ដែលបានអភិវឌ្ឍន៍ថ្មី និងបានបំពាក់ម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ naturally-aspirated ជាមួយនឹងប្រព័ន្ធ Hybrid ដែលមានម៉ូទ័រអគ្គិសនី និងអាគុយ supercapacitor ដែលអាចកម្លាំងបាន ៨០៨ សេះ ។

ម្ចាស់នៃរថយន្តបានតុងតែងជាមួយពណ៌ទឹកក្រូច ដែលមើលទៅទាក់ទាញជាងពណ៌មួយចំនួននៅលើម៉ូដែល Sian ផ្សេងទៀត។ ភាពផ្ទុយគ្នានៃថ្នាំលាបពណ៌ទឹកក្រូចគឺជា Carbon fiber ឆ្លងកាត់គម្របម៉ាស៊ីន និងផ្នែកខាងក្រោយ ហើយក៏ឃើញមាននៅក្នុងផ្នែកខាងមុខ កាងចំហៀង កាងបឹតខ្យល់ចំហៀង និងបំពង់ស៊ីមាំងនៅខាងក្រោយ។ ខណៈ នៅផ្នែកខាងក្នុងកាប៊ីននៃរថយន្តស៊េរីពិសេសនេះ  បានតុបតែងដោយស្បែកពណ៌ខ្មៅ និងពណ៌ទឹកក្រូច។

គួរបញ្ជាក់ផងដែរថា ការ​ចុះ​បញ្ជី​បង្ហាញ​ថា​រថយន្ត​នេះ​បាន​បើក​បរ​បាន​ត្រឹម​តែ ៧៦៩ គីឡូម៉ែត្រ ដោយមានតម្លៃពេញ ៣,៧ ឡានដុល្លារ ប៉ុន្តែ​មាន​ការ​បញ្ចុះ​តម្លៃ ៥០០ ០០០ ដុល្លារ​ ទោះយ៉ាងណាក៏ដោយ វានៅតែមានតម្លៃលើសម៉ូដែល Aventadors ដល់ទៅដប់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

FORTHING T5 EVO ឆ្នាំ២០២៣ មកដល់កម្ពុជាហើយ តើមានអ្វីពិសេសថ្មីខ្លះ?

[ទីផ្សារក្នុងស្រុក] រថយន្ត FORTHING T5 EVO ជារថយន្តប្រភេទ SUV លក្ខណះគ្រួសារដែល​សាកសម្យបំផុតសម្រាប់មនុស្សគ្រប់វ័យ ជា​ពិសេសនោះគឺគ្រួសារសម័យថ្មី ដោយទើបតែមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ​ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ដោយសារតែរថយន្តនេះ មានរូបរាងលេចធ្លោ និងទាក់ទាញខ្លាំងនៅលើដងផ្លូវ ទំហំធំទូលាយ បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំងដែលផ្តល់ទំនុកចិត្តក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។

ជាមួយការមកដល់ថ្មីនេះម៉ូឌែលឆ្នាំ២០២៣ វាបានបង្ហាញខ្លួនជាមួយការអាប់ដេតថ្មីសំខាន់ៗចំនួន ៥បន្ថែមទៀតដែលកាន់តែផ្តល់នូវភាពទំនើប ផាសុកភាព និងផ្តល់នៅភាពងាយស្រួលមួយកម្រិតថែមទៀត ដោយមានដូចជា៖

  • បានបន្ថែមនៅមុខងារម៉ាស្សា, មុខងារកំដៅ និងខ្យល់ត្រជាក់​​ បន្ថែមពីលលើការលៃតម្រូវតាមរយៈថាមពលអគ្គិសនីបានចំនួន ៨របៀបសម្រាប់អ្នកបើកបរ និងអ្នកដំណើរខាងមុខ ៤ របៀប ដែលមាននៅលើម៉ូឌែលកន្លង អោយកាន់តែផ្តល់នូវផាសុកភាពនៅពេលធ្វើដំណើរ មិនថាផ្លូវជិត ឬឆ្ងាយ
  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Auto Parking system) ដែលជាមុខងារជំនួយដល់ការចូលចិត្តដ៏ឆ្លាតវៃ
  • កន្លែងសាកថ្មឥតខ្សែ (Wireless Charging)
  • ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ( Electric Tailgate ) និងភ្ជាប់មកជាមួយមុខងារ Kick Sensor ដោយបើក-បិទគ្រាន់តែក្រវៀសជើង
  • Bodykit នៅផ្នែកខាងមុខ និងផ្នែកចំហៀងកាន់តែស្ព័រ និងជួយដល់ប្រព័ន្ធ Aerodynamic បានកាន់តែល្អបន្ថែមទៀត

រថយន្ត FORTHING T5 EVO ម៉ូឌែលឆ្នាំ ២០២៣ នាំមកនៅជម្រើសជាច្រើនដើម្បីផ្តល់នៅភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសរួមមាន Half/ Full/ Luxury/ Luxury Sport/ Luxury Full ដែលមានទាំងភាពប្រណិត ទំនើបទាន់សម័យ បែបស្ព័រ និងធន់រឹងមាំអាចបើកបរបានគ្រប់ស្ថានភាពផ្លូវដោយសារតែរថយន្តនេះបានបំពាក់មកជាមួយនឹងលក្ខណៈពិសេស, ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនដូចជា៖

  • ប្រើប្រាស់ម៉ាស៊ីនសាំងដោយ Mitsubishi ចំណុះ ១,៥ លីត្រ turbo ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៩៧សេះ ជាមួយកម្រិតស៊ីប្រេង ១០០ គីឡូម៉ែត្រ ត្រឹមតែ ៦,៦ លីត្រប៉ុណ្ណោះ ដែលផ្តល់នូវសន្ទុះល្បឿនលឿន
  • សោរឆ្លាតវៃជាប្រភេទតេលេ ( Smart Key )
  • ដំបូលកញ្ចក់អេឡិចត្រូនិចប្រភេទ Panoramic Sunroof
  • ដៃចង្កូតប្រភេទអេឡិចត្រូនិច (Electric Steering Wheel )
  • ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ
  • ចង្កៀងផ្នែកខាងមុខ និងផ្នែកខាងក្រោយប្រើប្រាស់អំពូលប្រភេទ LED
  • ពោងសុវត្ថិភាពមុខ-ក្រោយចំនួន ៦ ចំនុច
  • ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព ABS, EBD, ESP
  • ប្រព័ន្ធជំនួយពេលឡើង ឬ​ ចុះចំណោទ
  • ប្រព័ន្ធកំណត់ល្បឿនបើកបរ បន្ថែមល្បឿននឹងបន្ថយល្បឿនតាមរថយន្តខាងមុខ ( Adaptive Cruise Control )
  • ប្រព័ន្ធជាន់ហ្វ្រាំងដោយស្វ័យប្រវិត្ត ( Forward Collision Warning )
  • ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គពីចំហៀង (Blind Spot Monitoring )
  • ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គរឺមានមនុស្សដើរឆ្លងកាត់ ( Autonomous Emergency Braking )
  • ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត ( Tire Pressure Monitor System )
  • ប្រព័ន្ធចាក់សោរកាពារកុមារ
  • ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តថយក្រោយ

សម្រាប់រថយន្ត FORTHING T5 EVO សេរ៊ីឆ្នាំ២០២៣ មានតម្លៃពិសេសខ្ទង់ 3xxxx ដុល្លារ។ បន្ថែមពីនេះរាល់ការទិញរថយន្ត FORTHING T5 EVO សេរ៊ីឆ្នាំ២០២៣ នឹងទទួលបាននូវការដូរជា Accessories ដែលមានតម្លៃដល់ ៨០០​ ដុល្លារ​ និងមានការធានា ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រភ្លាមៗផងដែរ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមអំពីរថយន្តនេះលោកអ្នកអាចអញ្ជើញទៅទស្សនារថយន្តដោយផ្ទាល់នៅអាគារតាំងបង្ហាញរថយន្ត Forthing Cambodia ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 087 866 762 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Trailblazer ម៉ូដែលឆ្នាំ ២០២៤ ទទួលបានការកែមុខមាត់ថ្មី មានរូបរាងស្ព័រជាងមុន និងអេក្រង់ធំជាងមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Chevrolet បានធ្វើការកែមុខមាត់ថ្មីទៅលើរថយន្ត Chevrolet Trailblazer ម៉ូដែលឆ្នាំ ២០២៤ ដែលទទួលបានការរចនាថ្មីនៅផ្នែកខាងក្រៅ នឹងផ្នែកខាងក្នុងមួយចំនួនផងដែរ។

សម្រាប់ផ្លាស់ប្តូរផ្នែកខាងក្រៅ រថយន្ត Trailblazer ថ្មីមានភាពលេចធ្លោជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃរាងស្លីម និងផ្នែកខាងមុខកាន់តែស្វាហាប់ជាងមុន ប៉ាណាមុខនៅតែត្រូវបានប្រើប្រាស់ការរចនាដដែល ប៉ុន្តែឡូហ្គោបានផ្លាស់ប្តូរទៅលើរបារអូសកាត់ផ្នែកខាងមុខផងដែរ។ លើសពីនេះ ក្រុមហ៊ុន Chevrolet ក៏បានបង្ហាញនៅការរចនាថាសកង់ថ្មី នៅលើត្រកូល Trailblazer ទាំងអស់ រួមទាំងសំណុំនៃថាសកង់ទំហំ ១៩ អ៊ីញសម្រាប់ម៉ូដែល RS ផងដែរ។ បន្ថែមពីនេះ ពណ៌ថ្មីចំនួន ២ ក៏បានដាក់ចូលទៅក្នុងកាតាឡុកផងដែរ ទាំងនោះគឺ Copper harbor Metallic និង Cacti Green ។

ផ្នែកខាងក្នុងក៏ទទួលបានការអាប់ដេតធំៗមួយចំនួនផងដែរ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ Chevy បានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១១ អ៊ីញថ្មី និងកុងទ័រព័ត៌មានឌីជីថលទំហំ ៨ អ៊ីញ ទំហំធំជាងជម្រើសដ៏ល្អបំផុតកាលពីឆ្នាំមុនដែលមានប្រព័ន្ធព័ត៌មានកម្សាន្តទំហំ ៨ អ៊ីញ។ ជាមួយគ្នានេះ Chevy បានផ្លាស់ប្តូរទីតាំងរន្ធម៉ាស៊ីនត្រជាក់ពីលើមកខាងក្រោមវិញ។

រថយន្តនេះ នៅតែប្រើប្រាស់ជាមួយម៉ាស៊ីនចំណុះ ១,២ លីត្រ មានកម្លាំង ១៣៧ សេះ និងម៉ាស៊ីនចំណុះ ១,៣ លីត្រ ផលិតកម្លាំងបាន ១៥៥ សេះ ប្រភេទបើកបរប៉ុង ១ ជាស្តង់ដារ នឹងមានជម្រើសប៉ុង ២ ផងដែរ ប្រើ​ប្រអប់លេខ​ស្វ័យប្រវត្តិ​ ៩ វគ្គ ។ ក្រៅពីការផ្លាស់ប្តូរដែលបានរៀបរាប់ខាងលើ Trailblazer ភាគច្រើនដូចគ្នាសម្រាប់ម៉ូដែលឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+