ផ្ទាំងផ្សាយពាណិជ្ជកម្ម

FORTHING T5 EVO ឆ្នាំ២០២៣ មកដល់កម្ពុជាហើយ តើមានអ្វីពិសេសថ្មីខ្លះ?

[ទីផ្សារក្នុងស្រុក] រថយន្ត FORTHING T5 EVO ជារថយន្តប្រភេទ SUV លក្ខណះគ្រួសារដែល​សាកសម្យបំផុតសម្រាប់មនុស្សគ្រប់វ័យ ជា​ពិសេសនោះគឺគ្រួសារសម័យថ្មី ដោយទើបតែមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជា ​ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ដោយសារតែរថយន្តនេះ មានរូបរាងលេចធ្លោ និងទាក់ទាញខ្លាំងនៅលើដងផ្លូវ ទំហំធំទូលាយ បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំងដែលផ្តល់ទំនុកចិត្តក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។

ជាមួយការមកដល់ថ្មីនេះម៉ូឌែលឆ្នាំ២០២៣ វាបានបង្ហាញខ្លួនជាមួយការអាប់ដេតថ្មីសំខាន់ៗចំនួន ៥បន្ថែមទៀតដែលកាន់តែផ្តល់នូវភាពទំនើប ផាសុកភាព និងផ្តល់នៅភាពងាយស្រួលមួយកម្រិតថែមទៀត ដោយមានដូចជា៖

  • បានបន្ថែមនៅមុខងារម៉ាស្សា, មុខងារកំដៅ និងខ្យល់ត្រជាក់​​ បន្ថែមពីលលើការលៃតម្រូវតាមរយៈថាមពលអគ្គិសនីបានចំនួន ៨របៀបសម្រាប់អ្នកបើកបរ និងអ្នកដំណើរខាងមុខ ៤ របៀប ដែលមាននៅលើម៉ូឌែលកន្លង អោយកាន់តែផ្តល់នូវផាសុកភាពនៅពេលធ្វើដំណើរ មិនថាផ្លូវជិត ឬឆ្ងាយ
  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Auto Parking system) ដែលជាមុខងារជំនួយដល់ការចូលចិត្តដ៏ឆ្លាតវៃ
  • កន្លែងសាកថ្មឥតខ្សែ (Wireless Charging)
  • ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ( Electric Tailgate ) និងភ្ជាប់មកជាមួយមុខងារ Kick Sensor ដោយបើក-បិទគ្រាន់តែក្រវៀសជើង
  • Bodykit នៅផ្នែកខាងមុខ និងផ្នែកចំហៀងកាន់តែស្ព័រ និងជួយដល់ប្រព័ន្ធ Aerodynamic បានកាន់តែល្អបន្ថែមទៀត

រថយន្ត FORTHING T5 EVO ម៉ូឌែលឆ្នាំ ២០២៣ នាំមកនៅជម្រើសជាច្រើនដើម្បីផ្តល់នៅភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសរួមមាន Half/ Full/ Luxury/ Luxury Sport/ Luxury Full ដែលមានទាំងភាពប្រណិត ទំនើបទាន់សម័យ បែបស្ព័រ និងធន់រឹងមាំអាចបើកបរបានគ្រប់ស្ថានភាពផ្លូវដោយសារតែរថយន្តនេះបានបំពាក់មកជាមួយនឹងលក្ខណៈពិសេស, ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនដូចជា៖

  • ប្រើប្រាស់ម៉ាស៊ីនសាំងដោយ Mitsubishi ចំណុះ ១,៥ លីត្រ turbo ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៩៧សេះ ជាមួយកម្រិតស៊ីប្រេង ១០០ គីឡូម៉ែត្រ ត្រឹមតែ ៦,៦ លីត្រប៉ុណ្ណោះ ដែលផ្តល់នូវសន្ទុះល្បឿនលឿន
  • សោរឆ្លាតវៃជាប្រភេទតេលេ ( Smart Key )
  • ដំបូលកញ្ចក់អេឡិចត្រូនិចប្រភេទ Panoramic Sunroof
  • ដៃចង្កូតប្រភេទអេឡិចត្រូនិច (Electric Steering Wheel )
  • ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ
  • ចង្កៀងផ្នែកខាងមុខ និងផ្នែកខាងក្រោយប្រើប្រាស់អំពូលប្រភេទ LED
  • ពោងសុវត្ថិភាពមុខ-ក្រោយចំនួន ៦ ចំនុច
  • ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព ABS, EBD, ESP
  • ប្រព័ន្ធជំនួយពេលឡើង ឬ​ ចុះចំណោទ
  • ប្រព័ន្ធកំណត់ល្បឿនបើកបរ បន្ថែមល្បឿននឹងបន្ថយល្បឿនតាមរថយន្តខាងមុខ ( Adaptive Cruise Control )
  • ប្រព័ន្ធជាន់ហ្វ្រាំងដោយស្វ័យប្រវិត្ត ( Forward Collision Warning )
  • ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គពីចំហៀង (Blind Spot Monitoring )
  • ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គរឺមានមនុស្សដើរឆ្លងកាត់ ( Autonomous Emergency Braking )
  • ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត ( Tire Pressure Monitor System )
  • ប្រព័ន្ធចាក់សោរកាពារកុមារ
  • ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តថយក្រោយ

សម្រាប់រថយន្ត FORTHING T5 EVO សេរ៊ីឆ្នាំ២០២៣ មានតម្លៃពិសេសខ្ទង់ 3xxxx ដុល្លារ។ បន្ថែមពីនេះរាល់ការទិញរថយន្ត FORTHING T5 EVO សេរ៊ីឆ្នាំ២០២៣ នឹងទទួលបាននូវការដូរជា Accessories ដែលមានតម្លៃដល់ ៨០០​ ដុល្លារ​ និងមានការធានា ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រភ្លាមៗផងដែរ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមអំពីរថយន្តនេះលោកអ្នកអាចអញ្ជើញទៅទស្សនារថយន្តដោយផ្ទាល់នៅអាគារតាំងបង្ហាញរថយន្ត Forthing Cambodia ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 087 866 762 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Trailblazer ម៉ូដែលឆ្នាំ ២០២៤ ទទួលបានការកែមុខមាត់ថ្មី មានរូបរាងស្ព័រជាងមុន និងអេក្រង់ធំជាងមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Chevrolet បានធ្វើការកែមុខមាត់ថ្មីទៅលើរថយន្ត Chevrolet Trailblazer ម៉ូដែលឆ្នាំ ២០២៤ ដែលទទួលបានការរចនាថ្មីនៅផ្នែកខាងក្រៅ នឹងផ្នែកខាងក្នុងមួយចំនួនផងដែរ។

សម្រាប់ផ្លាស់ប្តូរផ្នែកខាងក្រៅ រថយន្ត Trailblazer ថ្មីមានភាពលេចធ្លោជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃរាងស្លីម និងផ្នែកខាងមុខកាន់តែស្វាហាប់ជាងមុន ប៉ាណាមុខនៅតែត្រូវបានប្រើប្រាស់ការរចនាដដែល ប៉ុន្តែឡូហ្គោបានផ្លាស់ប្តូរទៅលើរបារអូសកាត់ផ្នែកខាងមុខផងដែរ។ លើសពីនេះ ក្រុមហ៊ុន Chevrolet ក៏បានបង្ហាញនៅការរចនាថាសកង់ថ្មី នៅលើត្រកូល Trailblazer ទាំងអស់ រួមទាំងសំណុំនៃថាសកង់ទំហំ ១៩ អ៊ីញសម្រាប់ម៉ូដែល RS ផងដែរ។ បន្ថែមពីនេះ ពណ៌ថ្មីចំនួន ២ ក៏បានដាក់ចូលទៅក្នុងកាតាឡុកផងដែរ ទាំងនោះគឺ Copper harbor Metallic និង Cacti Green ។

ផ្នែកខាងក្នុងក៏ទទួលបានការអាប់ដេតធំៗមួយចំនួនផងដែរ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ Chevy បានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១១ អ៊ីញថ្មី និងកុងទ័រព័ត៌មានឌីជីថលទំហំ ៨ អ៊ីញ ទំហំធំជាងជម្រើសដ៏ល្អបំផុតកាលពីឆ្នាំមុនដែលមានប្រព័ន្ធព័ត៌មានកម្សាន្តទំហំ ៨ អ៊ីញ។ ជាមួយគ្នានេះ Chevy បានផ្លាស់ប្តូរទីតាំងរន្ធម៉ាស៊ីនត្រជាក់ពីលើមកខាងក្រោមវិញ។

រថយន្តនេះ នៅតែប្រើប្រាស់ជាមួយម៉ាស៊ីនចំណុះ ១,២ លីត្រ មានកម្លាំង ១៣៧ សេះ និងម៉ាស៊ីនចំណុះ ១,៣ លីត្រ ផលិតកម្លាំងបាន ១៥៥ សេះ ប្រភេទបើកបរប៉ុង ១ ជាស្តង់ដារ នឹងមានជម្រើសប៉ុង ២ ផងដែរ ប្រើ​ប្រអប់លេខ​ស្វ័យប្រវត្តិ​ ៩ វគ្គ ។ ក្រៅពីការផ្លាស់ប្តូរដែលបានរៀបរាប់ខាងលើ Trailblazer ភាគច្រើនដូចគ្នាសម្រាប់ម៉ូដែលឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រាងឡើងកប់ ស៊ីសាំងក៏តិច តម្លៃក៏ធូរ ! Changan Yida ប្រភេទ sedan តម្លៃលក់តែ ១ មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការបញ្ជាក់ថារថយន្តម៉ូដែលចុងក្រោយរបស់ខ្លួនគឺ Changan Yida ជារថយន្តស្ព័រប្រភេទ sedan នឹងចាប់ផ្តើមដាក់លក់នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងលក់ក្នុងតម្លៃប្រហែល ១៣ ២៤៥ ដុល្លារ ដល់ ១៦ ១៩០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតផ្អែកនៅស្ថាបត្យកម្ម Ark architecture មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៨៤០ ម.ម កំពស់ ១ ៤៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។ រថយន្ត​ថ្មី​នេះ​ទទួល​យក​ការ​រចនា​ប៉ាណាមុខឲ្យឈ្មោះថា borderless grills អបសងខាងដោយចង្កៀងមុខប្រភេទ LED រាងស្លីម ប្រើប្រាស់នៅថាស​កង់​ស្ព័រ​ទំហំ ១៨ អ៊ីញ បំពង់ស៊ីមាំងនៅក្រោមកាង និង​ផ្តល់នៅ​ភាព​ប្រណិត​មួយ​ចំនួន​ផង​ដែរ ដូចជា​ដៃ​ទ្វារ​បង្កប់ និង​ភ្លើង​ហ្វ្រាំង​​នៅ​លើ​ដំបូលជាដើម។

សម្រាប់នៅផ្នែកខាងក្នុង វាបានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំ ១៣,២អ៊ីញ និងដៃចង្កូត ២ប្រឡោះ ប្រភេទ multi-functional។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន Blue Whale ចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦៧ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទ dual-clutch និងមានកម្រិតស៊ីប្រេងត្រឹមតែ ៥ ទៅ ៦ លីត្រ/១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ram 1500 TRX 6×6 កែច្នៃដោយក្រុមហ៊ុន Apocalypse តម្លៃ ២៥០ ០០០ ដុល្លារ

[បរទេស] ក្រុមហ៊ុនកែច្នៃរថយន្ត Apocalypse បានធ្វើការកែថ្នៃ និងបំពាក់កង់បន្ថែមទៅលើភីកអាប់ Ram 1500 TRX ដែលមានសមត្ថភាពផ្តល់នៅការបើកបរដ៏អស្ចារ្យ និងជាភីកអាប់ខា្នតធំដែលមានរូបរាងថ្មីប្លែកផងដែរ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Florida បានបង្ហាញជាលើកដំបូងនៅ TRX-base WARLOAD របស់ខ្លួននៅពាក់កណ្តាលឆ្នាំ ២០២១ ប៉ុន្តែថ្មីៗនេះបានចែករំលែករូបភាពនៃគំរូដ៏ទាក់ទាញពិសេសនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មើលទៅដូច​ជា​រថយន្ត​ស្ដង់ដារ​កម្រិត​ថ្មី​ទាំង​ស្រុង។

សម្រាប់នៅផ្នែកខាងក្រៅនៃរថយន្តភីកអាប់កង់ ៦ មានពណ៌ខ្មៅរលោង បំពាក់ថាស​កង់​​ដែល​មាន​ពណ៌​មាស​រលោង និង​ស្រោប​ដោយ​សំបក​កង់​ប្រភេទ Off-Road ។ ផ្នែកផ្សេងទៀតជាច្រើនបានតុបតែងដោយពណ៌មាស ដែលរួមបញ្ចូលរបារដែកនៅលើឃ្លុប និងឡូហ្គោទាំងអស់។

ចំពោះនៅផ្នែកខាងក្នុងវិញ ក្រុមហ៊ុន Apocalypse បានបំពាក់ដោយស្បែកថ្មីជាមួយនឹងពណ៌ត្នោតបញ្ចូលគ្នាជាមួយពណ៌ខ្មៅ នៅលើកៅអីខាងមុខ និងខាងក្រោយ កុងសូលកណ្តាល និងបន្ទះទ្វារ ហើយត្រូវបានបន្ថែមដោយថ្នេរដេរខ្មៅផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apocalypse មិនធ្វើការកែប្រែទៅលើម៉ាស៊ីនរបស់ TRX ទេ មានន័យថាវានៅតែជាម៉ាស៊ីនចំណុះ ៦,២ លីត្រ V8 ដែលមានកម្លាំង ៧០២ សេះ។ ជាមួួយគ្នានេះ គេមិនដឹងថាវាត្រូវបានផលិតចំនួនប៉ុន្មាននោះទេនៃ TRX 6×6 ដែលក្រុមហ៊ុនបានផលិតរហូតមកដល់ពេលនេះ ប៉ុន្តែដឹងថារថយន្តនីមួយៗមានតម្លៃ ២៥០ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Century ប្រភេទ Crossover ដ៏ប្រណិត នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ត្រៀមប្រកាសការដាក់បង្ហាញចេញនោរថយន្ត TOYOTA Century ដែលជាប្រភេទ Crossover Super Luxury នៅខែតុលា ឆ្នាំ ២០២៣ ជាមួយនឹងការបន្ថែមនៃរថយន្តប្រភេទ SUV ដ៏ប្រណិត នៅក្នុងទីផ្សារប្រទេសជប៉ុន។

រថយន្ត Toyota Century ប្រភេទ Crossover នឹងផលិតនៅលើគ្រោងឆ្អឹង TNGA platform ជំនាន់ថ្មីមានប្រវែងតួខ្លួនសរុប ៥ ៤៣៤ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៥០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៩០ ម.ម ។ សម្រាប់រូបរាងខាងក្រៅនៃ Century Crossover ថ្មីនេះ គឺផ្តោតទៅលើការរចនាម៉ូដបែប Crossover ប៉ុន្តែភ្ជាប់មកជាមួយ DNA របស់ម៉ូដែលដើម ដោយមានប៉ាណាមុខមួយផ្ទាំងធំ អបសងខាងចង្កៀងមុខប្រភេទ LED Array AHS និងចង្កៀងខាងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ជាមួយនឹងប្រវែងគន្លាតកង់មុខ-ក្រោយរាងវែង ធ្វើឲ្យទំហំខាងក្នុងកាប៊ីនកាន់តែធំទូលាយ រថយន្តថ្មីនឹងត្រូវបានបំពាក់ដោយប្រព័ន្ធអេក្រង់កំសាន្តថ្មីទំហំធំ ខណះគ្រឿងបរិក្ខាផ្សេងទៀតក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

សម្រាប់រថយន្ត Century Crossover ថ្មីនេះ ប្រើប្រាស់ប្រព័ន្ធកូនកាត់ Hybird V8 លើម៉ាស៊ីនចំណុះ ៥,០ លីត្រ ដែលអាចផលិតកម្លាំងបាន ៤៣១ ផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលមានកម្លាំងរមួលដ៏ខ្លាំង។ លើសពីនេះ ប្រព័ន្ធ Plug-in Hybrid ដែលទើបបង្កើតថ្មី “THS II Plug-in” ត្រូវបានដំឡើងផងដែរ ដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយថ្មី អាចផលិតកម្លាំងបាន ៣០៦ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Bentley Bentayga EWB ដំបូងគេបង្អស់ដេញថ្លៃបានតម្លៃរហូតដល់ ១ លានដុល្លារ

[បរទេស] រថយន្ត Bentley Bentayga EWB ដំបូងគេបង្អស់ត្រូវបានលក់នៅឯការដេញថ្លៃនៅពិធីបុណ្យ Naples Winter Festival ក្នុងរដ្ឋ Florida ដោយរថយន្ត SUV បានដាក់លក់ដេញថ្លៃបានប្រាក់ ១ លានដុល្លារ ហើយប្រាក់នេះនឹងផ្តល់ជូនដល់កុមារដែលខ្វះខាត។

ក្នុងនោះ លោក Christophe Georges ប្រធាន និងជានាយកប្រតិបត្តិនៃ Bentley Americas បាននិយាយថា “ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះ Bentley Naples និងក្រុម Mulliner របស់យើងសម្រាប់ការផលិតរថយន្តដ៏ពិសេសនេះ ដើម្បីគាំទ្រដល់បុព្វហេតុដ៏អស្ចារ្យ ការផ្តល់មកវិញ និងការបង្កើតគោលបំណងនៅក្នុងសហគមន៍ គឺជាផ្នែកទាំងអស់នៃនិយមន័យកាន់តែទូលំទូលាយរបស់យើងអំពីនិរន្តរភាព។”

រថយន្ត Bentley Bentayga តែមួយគត់ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ពិធីបុណ្យនេះ ហើយមានស្រទាប់បីនៃថ្នាំលាបផ្នែកខាងក្រៅនៃគុជខ្យង Snow Quarts និងថាស​កង់​ស្ព័រទំហំ ២២ អ៊ីញ ប្រភេទ 10-spoke ដែល​ភ្ជាប់​មក​ជាមួយ​នឹង Blackline Specification។

រថយន្ត SUV នេះ​ក៏​ទទួល​បាន​ស្លាក​សញ្ញា Naples Winter Wine Festival និង​ឧបករណ៍​បំពង​សំឡេង Naim ជាមួយនឹង​ប៉ាណាមុខពណ៌​ស។ លើសពីនេះ អ្នកឈ្នះរង្វាន់រថយន្តក៏អាចចូលកម្មវិធី Extraordinary Journey U.K ផងដែរ។ វាភ្ជាប់មកជាមួយតម្លៃសំបុត្រយន្តហោះលំដាប់ទីមួយទៅកាន់ចក្រភពអង់គ្លេស ដែលអ្នកឈ្នះនឹងទស្សនារោងចក្ររបស់ Bentley Crewe Factory ទៀតផង។

បន្ថែមពីនេះ Bentayga មានលក្ខណៈពិសេសលម្អិតអំពីត្បូង amethyst ដែលបំពាក់នៅផ្នែកខាងក្នុងកាប៊ីន នៅលើប្រអប់លេខ ទ្វារ និងថ្នេរដេរជាដើម។

លោក Paul Hills ប្រធាន NCEF Immediate Past បានមានប្រសាសន៍ថា “យើងពិតជារំភើបណាស់ដែលមានរថយន្តដ៏វិសេសវិសាលនេះដាក់លក់ដេញថ្លៃនៅពិធីបុណ្យ Naples Winter Wine Festival ឆ្នាំនេះ ដែលជួយរៃអង្គាសប្រាក់ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារដែលមានហានិភ័យ និងក្រីក្រនៅក្នុងសហគមន៍របស់យើង” ។ “រថយន្តដ៏ពិសេសមួយប្រភេទនេះពិតជាគួរឱ្យភ្ញាក់ផ្អើល និងបង្កើតភាពជាដៃគូដ៏អស្ចារ្យរបស់យើងជាមួយ Bentley ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តប្រណីតពិសេស និងពិធីបុណ្យដែលជាការដេញថ្លៃស្រាសប្បុរសធម៌កំពូលមួយរបស់ពិភពលោក ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដៃគូដឹកជញ្ជូន foodpanda ចូលរួមវគ្គបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍កាត់បន្ថយអាត្រាគ្រោះថ្នាក់ក្នុងក្រុងព្រះសីហនុ.!

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានបន្តរៀបចំជំនួបជាមួយបងប្អូនអ្នកបើកម៉ូតូដឹកម្ហូបឫដឹកទំនិញជូនភ្ញៀវ Food Panda ដើម្បីអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍និងវិធានការនានា បង្ការពីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។

ពិធីនេះ មានវត្តមានចូលរួមពីតំណាង អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ លោកនាយការិយាលយ័នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត និងលោកអភិបាលរងក្រុងព្រះសីហនុ និងប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូន Food Panda ព្រមទាំងមន្ត្រីជំនាញពាក់ពន្ធ័ផងដែរ ។

លោកអៀម សារិន អភិបាលរងក្រុងព្រះសីហនុ បានមានប្រសាសន៍ផ្តាំផ្ញើរទៅដល់ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារទាំងអស់ពិសេសក្រុមហ៊ុន Food Panda ថា បើទោះជាភ្ញៀវតឿនឲ្យប្រញ៉ាប់យ៉ាងណា ក៏ត្រូវគិតគូរពីសុវត្ថិភាព ចរាចរណ៍ផ្ទាល់ខ្លួនជាចម្បង ។ លោកបានបន្ថែមថាក្រុងព្រះសីហនុបច្ចុប្បន្ន មានហេដ្ឋារចនាសម្ព័ន្ធស្អាតផ្លូវធំទូលាយ មានច្រើនខ្សែរ សម្រាប់ធ្វើដំណើរ ចរាចរណ៍ គ្រប់មធ្យោបាយ ជាហេតុងាយស្រួលដល់បងប្អូនក្នុងការធ្វើដំណើរ និងដឹកជញ្ជូន ។ ដូច្នេះសូមបងប្អូនដៃគូដឹកជញ្ជូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ពស់ ពិសេស គោរពសិទ្ធអ្នកដទៃ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។

លោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា កន្លងមកយើងឃើញថា មានគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងក្នុងក្រុងព្រះសីហនុមានច្រើន ករណីខ្លះរបួសធ្ងន់ស្រាល ហើយករណីខ្លះទៀត ក៏មានមនុស្សស្លាប់ និងអ្នកបង្កហេតុហេតុក៏ឈានដល់ការមានទោសជាប់ពន្ធធនាគារក៏មានផងដែរ ។ ដូច្នេះលោកក៏បានធ្វើបទបង្ហាញពីច្បាប់ចរាចរណ៍ផ្សេងៗ ទៅដល់បុគ្គលិកដៃគូរដឹកជញ្ជូនម្ហូបអាហារ Food Panda ដោយសង្កេតឃើញថាកន្លងមកក៏មានការប៉ះពារគ្នា និង ការរិះគន់មួយចំនួនផងដែរ ប៉ុន្តែយ៉ាងណាមិញអាជ្ញាធរមានសមត្ថកិច្ចព្យាយាមបើកវគ្គ បង្រៀនស្តីពីច្បាប់ចរាចរណ៍ ហើយក្រុមអ្នកដឹកជញ្ជូនក៏បានចូលរួមនិងបានយល់ដឹងពីច្បាប់ចរាចរណ៍នេះច្រើន ក្រោយរៀនចប់លោកសង្ឃឹមថា ដៃគូរដឹកជញ្ជូនទាំងអស់និងចូលរួមអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

JMC ចាប់ដៃគ្នាជាមួយ Ford គ្រោងដាក់បង្ហាញភីកអាប់ថ្មីនៅខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត JMC និង Ford ចាប់ដៃគ្នាបានរៀបចំគម្រោងដាក់បង្ហាញចេញនៅភីកអាប់ថ្មីនៅក្នុងប្រទេសចិន ដោយមិនប្រាកដថា វាជារថយន្តភីកអាប់អគ្គិសនី ឬប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងនោះទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងគោលនយោបាយមិនគាំទ្រការប្រើប្រាស់រថយន្តភីកអាប់ និងការរឹតបន្តឹងលើរថយន្តភីកអាប់នៅក្នុងប្រទេសចិន បណ្តាលឲ្យទីផ្សាររថយន្តភីកអាប់ក្នុងប្រទេសចិនមានការកើនឡើងតិចតួចក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួួយគ្នាេនះ ដោយបានចាប់ផ្តើមធ្វើសេរីភាវូបនីយកម្មកាន់តែច្រើន បណ្តាលឲ្យរថយន្តភីកអាប់ ទីផ្សាររីកចម្រើនបន្តិចម្តងៗ ដោយមានយីហោ Great Wall នាំមុខគេនៅទីផ្សារប្រទេសនេះ។

សម្រាប់រថយន្តភីកអាប់ JMC បានទទួលការចាប់អារម្មណ៍បន្តិចនៅក្នុងប្រទេសចិន ដោយពួកគេក៏ទទួលបានជំនួយអភិវឌ្ឍន៍ពីក្រុមហ៊ុន FORD ដែលមានប្រវត្តិជំនាញយូរមកហើយក្នុងការផលិតរថយន្តភីកអាប់។

សម្រាប់រថយន្តភីកអាប់របស់ JMC និង FORD ថ្មីដែលកំពុងដាក់លក់នៅក្នុងប្រទេសចិន ផ្តល់នៅអារម្មណ៍ដូចជារថយន្តភីកអាប់របស់អាមេរិក ជាមួយប៉ាណាមុខមួយផ្ទាំងធំដែលមានឡូហ្គោថ្មី ចង្កៀងមុខប្រភេ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃមាននៅខាងលើ និងខាងក្រោមចង្កៀងមុខ។

លើស​ពី​នេះ​ទៅ​ទៀត ដោយវាជា​ផលិតផល​ថ្មី​របស់ JMC ពួក​គេ​នឹង​ចេញ​លក់​រថយន្ត​ភីកអាប់​ជា​ច្រើន​ប្រភេទ ទាំង​ប្រភេទ Off-Road និង​ប្រភេទអគ្គិសនីសុទ្ធដើម្បី​បំពេញ​តម្រូវការ។ រថយន្តនេះ បំពាក់ដោយប្រព័ន្ធ suspension ខាងមុខ Double Wishbone និងប្រព័ន្ធ Multi-link suspension​ នៅផ្នែកខាងក្រោយ ដែលជួយដល់ការបើកបរកាន់តែប្រសើរ និងរក្សាលំនឹងបានល្អផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG Cambodia បានស្ដាប់និងយល់អំពីតម្រូវការរបស់អតិថិជនរបស់ខ្លួនដោយបាននាំមកជូននូវអ្វីថ្មីនិងទាន់សម័យដែលនឹងមកដល់ក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ

MG គឺជាម៉ាករថយន្តដ៏មានភាពល្បីល្បាញនិងមានដើមកំណើតក្នុងប្រទេសអង់គ្លេសតាំងពីឆ្នាំ១៩២៤ និងបានបង្ហាញវត្តមានឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ ជាមួយនឹងរថយន្តដ៏មានប្រជាប្រិយរបស់ពួកគេគឺរថយន្តប្រភេទ SUV, ប្រភេទ Crossover និងប្រភេទ sedan។ ហើយ MG គឺជាម៉ាករថយន្តដែលមានការរីកចម្រើនបានយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជាជាមួយនឹងចំណាត់ថ្នាក់ឈានមុខគេនៃរថយន្តដែលមានតម្លៃសមរម្យជាងគេក្នុងទីផ្សារ (តម្លៃមានចាប់ពី ៣០,០០០ដុល្លារឡើងប៉ុណ្ណោះ) និងបាននាំមុខនូវបច្ចេកវិទ្យាថ្មីដែលជំរុញអោយអ្នកបើកបរជាច្រើនបានធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តមួយទឹកទៅប្រើរថយន្តថ្មីវិញ។

ទន្ទឹមនឹងនេះ ទីផ្សាររថយន្តបច្ចុប្បន្នគឺពិតជាមានការប្រគួតប្រជែងយ៉ាងខ្លាំងពីម៉ាករថយន្តថ្មីៗជាច្រើនដែលបាននាំចូលមកកាន់ប្រទេសកម្ពុជានាពេលថ្មីៗនេះ ក៏ប៉ុន្តែម៉ាករថយន្តមួយដែលហាក់ដូចជាមិនរងឥទ្ធិពលនោះគឺយីហោ MG ហើយម៉ាករថយន្តរបស់ចក្រភពអង់គ្លេសមួយនេះបានបន្តភាពខ្លាំងរបស់ខ្លួនជាមួយការទិន្នន័យលក់ចេញកាន់តែកើនឡើងជាបន្តបន្ទាប់ ខណៈពេលដែលក្រុមហ៊ុនរថយន្តដទៃកំពុងមានការថយនៃទិន្នន័យលក់។ MG នៅតែមានកំណត់ត្រាលក់ដ៏ល្អពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីពួកគេបានបើកមកម្លេះ ជាមួយគំនិតនិងការស្ដាប់អំពីតម្រូវការអតិថិជនរបស់គេ និងនាំមកជូនក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់រថយន្តជាមួយនឹងរថយន្តដែលទំនើបនិងរថយន្តនាអនាគតនៃរថយន្តអគ្គិសនី។

ទោះបីជាយ៉ាងណា MG គឺបានកំពុងបង្កើតនូវរថយន្តបែបស្ព័រនៃរូបរាងខាងក្រៅនិងផ្នែកខាងក្នុងដែលផ្តល់នូវការរចនាដ៏ល្អឥតខ្ចោះនៃប្រភេទ SUV ស៊េរីថ្មីគឺរថយន្ត MG RX5 Reborn ជាមួយនឹងបទពិសោធន៏នៃការបើកបរដ៏គួរអោយចាប់អារម្មណ៍ និងមានតម្លៃសមរម្យ ជាមួយការផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ជាមួយបច្ចេកវិទ្យាថ្មីនៃ អេក្រង់កម្សាន្ត HDទំហំ ១៤.១អ៊ីញ និងតាប់ឡូឌីជីថលទំហំ១២.៣អ៊ីញ, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, ប្រព័ន្ធ Apple CarPlay និង Android Auto ។ល។ ដូច្នេះវាជាជម្រើសកាន់តែល្អក្នុងឆ្នាំ២០២៣នេះ សម្រាប់អ្នកដែលកំពុងស្វែងរកនូវរថយន្តថ្មីប្រណីតជាមួយតម្លៃដ៏សមរម្យ។

តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជាមួយទៀតដែល MG ក៏បានស្តាប់និងគិតគូរនោះគឺរថយន្តប្រើអគ្គីសនី ព្រោះថាចាប់ពីឆ្នាំ២០៣៥តទៅ រថយន្តថ្មីទាំងអស់ដែលបង្កើតសម្រាប់ដាក់លក់នៅលើទីផ្សារគឺគួរតែគ្មានការបញ្ចេញឧស្ម័នជាតិពុលមកបរិស្ថានទេ។ ដូច្នេះហើយ MG បានយល់អំពីតម្រូវការមួយនេះសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាជួយគាំទ្រដល់រាជរដ្ឋាភិបាល ដោយត្រៀមក្នុងការនាំចូលនូវរថយន្តអគ្គីសនីម៉ូឌែល MG Marvel R និង MG4 ដែលជារថយន្តប្រើអគ្គិសនីសុទ្ធ ជាមួយនឹងបច្ចេកវិទ្យាខ្ពស់ដោយគ្មានការបញ្ចេញជាតិពុលមកកាន់បរិស្ថានទេ ហើយអត្ថប្រយោជន៍ជាច្រើនក៏ដូចជាការសន្សំសំចៃខ្ពស់នៃតម្លៃប្រេងឥន្ធនៈ និងការថែទាំកាន់តែចំណាយទាប និងមានចំណុចល្អប្រសើរជាច្រើនដល់ភពផែនដីរបស់យើង ជាមួយរថយន្ត MG អគ្គីសនីទាំង២ម៉ូឌែលនេះ។

រថយន្តអគ្គីសនីម៉ូឌែល MG Marvel R

សរុបរួម MG ពិតជាបានដឹងនិងយល់ចំពោះតម្រូវការរបស់អ្នកទិញដោយផ្ដល់នូវអ្វីដែលថ្មីដែលជាបទពិសោធន៍ថ្មីនៃរថយន្តដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារអឺរ៉ុបនិងនៅកម្ពុជាជាមួយនឹងវត្តមានថ្មីនៃរថយន្ត MG RX5 Reborn និងសមាជិកថ្មីនៃរថយន្តអគ្គីសនី MG Marvel R និង MG4 ដើម្បីបង្កើតជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា រថយន្តប្រើប្រេងឥន្ធនះ និង រថយន្តប្រើអគ្គិសនី ដែលជារថយន្តកំពុងពេញនិយមខ្លាំងនៅទីផ្សារអឺរ៉ុប ហើយនឹងមានវត្តមាននៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ៕

រថយន្តអគ្គីសនីម៉ូឌែល MG4

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Swace ឆ្នាំ ២០២៣ មុខមាត់ថ្មី និងទទួលបានការអាប់ដេតម៉ាស៊ីនកូនកាត់ Hybrid ខ្លាំងជាងមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បងបង្ហាញចេញនៅរថយន្ត Suzuki Swace ស៊េរីឆ្នាំ​ ២០២៣ ជាមួយការកែមុខមាត់ថ្មី កម្លាំងម៉ាស៊ីន hybrid ខ្លាំងជាងមុន និងបន្ថែមបច្ចេកវិទ្យានៅផ្នែកខាងក្នុងច្រើនជាងមុន។

ដោយចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរដ៏សំខាន់បំផុត គឺម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៨ លីត្រ ដែលសាកដោយខ្លួនឯង ផលិតកម្លាំងបាន ១៣៨​ សេះ ខ្លាំងជាងមុន ១៨ សេះ ភ្ជាប់ដោយប្រអប់លេខ eCVT អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៩,៤ វិនាទី ខណៈដែលល្បឿនអតិបរម៉ា ១៨០ គីឡូម៉ែត្រ/ម៉ោង ប្រភេទបើកបរប៉ុង ១។

ផ្នែក​ខាង​ក្រៅ​របស់ Suzuki Swace បើប្រៀបធៀបពីម៉ូដែលមុន បានបង្ហាញពីក្រាហ្វិក LED ដែលបានរចនាឡើងវិញសម្រាប់ចង្កៀងមុខ និងនៅផ្នែកខាងក្រោមនៃកាងខាងក្រោយតុបតែងដោយក្រូម៉េ។ រថយន្តនេះ បានបំពាក់ថាសកង់ស្ព័រទំហំ ១៦ អ៊ីញ បន្ថែមនៅចង្កៀងមុខប្រភេទ bi-LED និងចង្កៀងក្រោយប្រភេទ LED ផងដែរ។

ផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ៧ អ៊ីញ បូករួមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ។ ជាមួយគ្នានេះ រថយន្តនេះអាចផ្ទុកទំនិញ ៥៩៦ លីត្រ ដែលអាចពង្រីកដល់ ១ ៦០៦ លីត្រ នៅពេលបត់កៅអីខាងក្រោយ។ លើសពីនេះ កៅអីមានមុខកំដៅ, ប្រព័ន្ធម៉ាស៊ីនស្វ័យប្រវត្តិ, កន្លែងសាកថ្មឥតខ្សែ, ភ្លើងលម្អ និងកញ្ចប់ប្រព័ន្ធជំនួយអ្នកបើកបរ ADAS package ទៀតផង។

Suzuki Swace ស៊េរីឆ្នាំ ២០២៣ មានម៉ូដែល ២ សម្រាប់ជ្រើសរើសនៅទីផ្សារប្រទេសហូឡង់ ដែលមានតម្លៃចាប់ពី ៣៩ ៣៧៨ ដុល្លារ ដល់ ៤១ ៥៧៨ ដុល្លារ​ ជាតម្លៃខ្ពស់ជាងមុនដល់ទៅ ៣ ៨០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+