ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! ឡានអគ្គិសនី Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ មានតម្លៃលក់ខ្ទង់ ៦ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញរថយន្តអគ្គិសនី Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ ដែលមាន ២ ម៉ូដែលសម្រាប់ជ្រើសរើសដូចជា Premium និង Luxury ជាមួយតម្លៃលក់ចាប់ពី ៥៩ ៦៥០ ដុល្លារ ដល់ ៦៥ ១៥០ ដុល្លារ នឹងមកដល់អាគារចែកចាយទីផ្សារសហរដ្ឋអាមេរិកចុងឆ្នាំនេះ។

Lexus RZ 450e premium បំពាក់នៅផ្នែកខាងមុខជាមួយប៉ាណាបិទជិតអបដោយចង្កៀងមុខប្រភេទ LED សេនស័រផ្លិតទឹក កញ្ចក់មើលក្រោយការពារចំណាំងផ្លាត ដំបូលកញ្ចក់បែប Panoramic ជាស្តង់ដារ ទ្វារក្រោយបើកបិទដោយថាមពលអគ្គិសនី និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញតុបតែងជា ២ ពណ៌។

ចំពោះ នៅផ្នែកខាងក្នុងកាប៊ីន​ បំពាក់ដៃចង្កូតដែលមានកំដៅ កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត មកជាមួយប្រព័ន្ធ Lexus Interface ទំហំ ១៤ អ៊ីញ ភ្ជាប់ដោយ Apple CarPlay និង Android Auto ។ លើសពីនេះ ក៏បានបំពាក់កៅអីពូកស្បែកប្រភេទ NuLuxe និងអាចលៃតម្រូវតាមរយះថាមពលអគ្គិសនី ៨ របៀប និងមុខងារ កំដៅ/ត្រជាក់សម្រាប់ផ្នែកខាងមុខ កន្លែងសាកថ្មឥតខ្សែរ, ឧបករណ៍បំពងសំឡេង ១០ ចំនុច និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់។

ខណះម៉ូដែល Luxury មានភាពប្រណិតជាង ដោយសារម៉ូដែលនេះមានការកែលម្អផ្នែកខាងក្នុងជាមួយនឹងគ្រឿងតុបតែង Ultrasuede, Tsuyasumi trim និងប្រព័ន្ធភ្លើងលម្អ Multicolor, កៅអីអ្នកដំណើរខាងក្រោយដែលមានកំដៅ និងកញ្ចក់ acoustic glass និងថាសកង់ស្ព័រទំហំ ២០ អ៊ីញ ផងដែរ។ លើសពីនេះ ក៏បានបន្ថែមជាមួយអេក្រង់បង្ហាញលើកញ្ចក់  និងឧកបរណ៍បំពងសំឡេងម៉ាក Mark Levinson ១៣ ចំនុច។ មិនត្រឹមតែប៉ុណ្ណោះ Lexus ក៏​បាន​ផ្តល់​ជូន​នៅប្រព័ន្ធជំនួយពេលចូលចតកម្រិតខ្ពស់ ប្រព័ន្ធជំនួយ​ពេលជាប់ស្តុប និង​បច្ចេកវិទ្យា​សោ​ឌីជីថលជាដើម។

ម៉ូដែលទាំង ២ នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីភ្លោះ ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង មានកម្លាំង ៣១៣ សេះ បើកបរបានចម្ងាយប្រហែល ៣១៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តងសម្រាប់ម៉ូដែល Luxury​ និង ៣៥៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តងសម្រាប់ម៉ូដែល premium អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ/ម៉ោង រយះពេល ៥ វិនាទី ប្រភេទបើកបរប៉ុង២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្តាយណាស់! ឡាន Ferrari Roma តម្លៃជិត ២៥ម៉ឺនដុល្លារ មួយគ្រឿងខូចខាតយ៉ាងដំណំ

បុគ្គលិកនៃក្រុមហ៊ុនចែកចាយបានជួបរឿងដ៏អាក្រក់មួយនៅចំពោះមុខពួកគេ នៅពេលដែលជណ្តើរយន្តរថយន្តបានបាក់ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រថយន្ត Ferrari Roma ដែលជារថយន្តដ៏កម្រមួយ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃអង្គារនៅឯក្រុមហ៊ុនចែកចាយរថយន្ត Ferrari នៅ Palm Beach County រដ្ឋ Florida នៅពេលដែលជណ្តើរយន្តរថយន្តដំណើរការខុសប្រក្រតី ខណៈពេលដែលអ្នកចែកចាយកំពុងផ្លាស់ប្តូររថយន្ត Roma ដែលជារថយន្តស្ព័រអ៊ីតាលីតម្លៃ ២៤៣ ៣៦០ដុល្លារ។

បន្ទាប់ពីកើតហេតុហើយ រឿងដំបូងដែលត្រូវធ្វើនោះ PBCFR Battalion10 បានធ្វើការទប់ការលេចធ្លាយប្រេងពីរថយន្ត Roma ដែលបំពាក់ម៉ាស៊ីន V8 ចំណុះ ៣,៩លីត្រ twin-turbocharged ដែលមានកម្លាំង ៦១២សេះនេះ។ ព្រមទាំងកាត់នូវចរន្តអគ្គសនីនៅក្នុងអគារទាំងមួយ ហើយទើបក្រុមហ៊ុនអូសទាញបាននាំយករថយន្តស្ទូចមកស្ទូចរថយន្តនេះចេញពីជណ្តើរយន្ត។

រថយន្ត Roma ត្រូវ​បានលើក​ចេញ​ពី​ជណ្តើរយន្តបាន​ដោយ​ជោគជ័យ​ បន្ទាប់ពី​ចំណាយ​ពេល​មិន​តិច​ជាង​បួន​ម៉ោង​ទេ។ ក្នុងនោះគេ​មិន​ដឹង​ថា បញ្ហាអ្វី​ដែល​បណ្ដាល​ឲ្យ​ជណ្តើរយន្ត​រថយន្តនោះ​ដំណើរការ​ខុស​ប្រក្រតី ដែលធ្វើអោយធ្លាក់រថយន្តដ៏ថ្លៃមួយនេះខូចយ៉ាងដំណំបែបនេះនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សិស្សច្បងធំមកវិញហើយ! Toyota Land Cruiser GR Sport ស៊េរីថ្មី​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅលើឡានដឹកជញ្ជូន

[បរទេស] រូបភាពនៃរថយន្ត SUV ដ៏និយម Toyota Land Cruiser GR Sport ស៊េរីឆ្នាំ ២០២៣ ត្រូវបានថតនៅខាងក្រោយរថយន្តដឹកជញ្ជូនរួមជាមួយនឹងរថយន្ត BMW M4 និងរថយន្ត Jeep Wranglers ដែលបង្ហាញពីម៉ាកយីហោ GR ដ៏លេចធ្លោ និងផ្នែកខាងក្នុងស្បែកពណ៌ក្រហម ហើយវាអាចជាវិលត្រលប់មកកាន់ទីផ្សារអាមេរិកខាងជើងវិញ។

គួរឲ្យដឹងថា ក្រុមហ៊ុន Toyota បានដករថយន្ត J200 Land Cruiser ពីទីផ្សារអាមេរិកខាងជើងក្នុងឆ្នាំ ២០២១ បន្ទាប់ពីការលក់មិនបានល្អ ហើយមិនបានដាក់បង្ហាញរថយន្ត J300 ស៊េរីឆ្នាំ ២០២២ ជំនួសវិញទេ ដោយផ្តល់ជូនតែរថយន្ត Lexus LX ជំនួសវិញប៉ុណ្ណោះ។ ម៉ូដែលទាំងពីរបានផ្លាស់ប្តូរម៉ាស៊ីន naturally aspirated ចំណុះ ៣,៤ លីត្រ twin-turbo V6 ដែលមានកម្លាំង ៤០៩ សេះ ។

កាលពីចុងឆ្នាំមុន អនុប្រធានប្រតិបត្តិក្រុមហ៊ុន Toyota Motor America North America នៃផ្នែកលក់ លោក Jack Hollis បាននិយាយថា ខ្ញុំនឹងឆ្លើយថា បាទ នៅពេលគាត់ឆ្លើយនឹងសំនួរសួរដោយ Motor Trend ថាតើក្រុមហ៊ុន Toyota នឹងនាំយក Land Cruiser ត្រឡប់ទៅបន្ទប់តាំងបង្ហាញនៅសហរដ្ឋអាមេរិកវិញឬអត់។

ខណះពេលនេះ ក្រុមហ៊ុន Toyota កំពុងតែស្វិតស្វាញដើម្បីបំពេញតម្រូវការពីផ្នែកផ្សេងទៀតនៃពិភពលោកសម្រាប់រថយន្តដឹកទំនិញជំនាន់ថ្មី ដូច្នេះវាហាក់ដូចជាមិនទំនងទេដែល Toyota ត្រៀមខ្លួនក្នុងការប្រកាសការលក់នៅសហរដ្ឋអាមេរិកនៅពេលនេះ។

ទន្ទឹមនឹងនេះ ដោយសារវានឹងមិនមានវត្តមាននៅក្នុងកម្មវិធី Chicago Auto Show នៅសប្តាហ៍ក្រោយ ដែលក្រុមហ៊ុន Toyota គ្រោងនឹងបង្ហាញរថយន្ត Grand Highlander ឆ្នាំ ២០២៤ នោះ គេសន្មត់ថា Toyota North America អាចកំពុងធ្វើការអភិវឌ្ឍន៍ថ្មីមួយចំនួនទៅលើ Land Cruiser ស៊េរីឆ្នាំ ២០២៣ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-90 សេរីឆ្នាំ២០២៤ បង្ហាញខ្លួនផ្លូវការ ជាមួយជម្រើសម៉ាស៊ីនមានកម្លាំងរហូតដល់ ៣៤០សេះ

ក្រុមហ៊ុន Mazda បានធ្វើការប្រកាសចេញនៅរថយន្ត Mazda CX-90 សេរីឆ្នាំ២០២៤ សម្រាប់ទីផ្សារអាមេរិចខាងជើងជាផ្លូវការ។ សម្រាប់ម៉ូឌែលឆ្នាំ២០២៤ CX-90 ទទួលបាននូវជម្រើសម៉ាស៊ីនកូនកាត់ចំនួន ២ជម្រើសដោយ

  • ម៉ាស៊ីន PHEV ៤ស៊ី​ឡាំងដែលមានចំណុះ២,៥លីត្រ មកជាមួយម៉ូទ័រអគ្គីសនី អាចផលិតកម្លាំងសេះបាន ​៣២៣សេះ និងកម្លាំងរមួល ៥០០Nm ជាមួយអាគុយទំហំ ១៧,៨គីឡូវ៉ាត់ និងប្រអប់លេខ ៨វគ្គអូតូ។
  • ម៉ាស៊ីន ៦​ស៊ីឡាំង ​Turbo ចំណុះ ៣,៣លីត្រ ជាមួយប្រព័ន្ធកូនកាត់ Mild-hybrid ដែលវាអាចផលិតកម្លាំងសេះបាន ៣៤០សេះ​ និង​មាន​កម្លាំងរមួលរហូតដល់ ៥០០Nm និងមកជាមួយប្រអប់លេខ ៨វគ្គអូតូ។

សម្រាប់កាឌីសាញ Mazda CX-90 នេះ មានការឌីសាញដូចគ្នានឹងរថយន្ត CX-60 ដោយការចនាមកជា​មួយជាមួយនឹងប៉ាណាមុខជាប្រភេទ Gloss Black Grill ស៊ី​គ្នា​ទៅ​នឹ​ង​ចង្កៀងជាប្រភេទ​LED Projector Automatic ផ្នែកកាងក្រោយបានឌីសាញនូវរន្ធខ្យល់សងខាងរួមជាមួយSensor ៤គ្រាប់ផងដែល។ ក្រឡេកទៅមើលផ្នែកចំហៀងវិញក្រុមហ៊ុនក៏បានឌីសាញមកជាមួយនឹងប្រពន្ធ័ Air Aerodynamic ថ្មីដែលធ្វើឲ្យរថយន្តមានលំហូខ្យល់ល្អ នឹងជួយ​កាត់​បន្ថយនៅកាសន្សំប្រេងផងដែល សម្រាប់យ៉ានកង់វិញមានទំហំ​២១អ៊ីញជាប្រភេទ​អាលុយមីញ៉ូម។ សម្រាប់កាឌីសាញផ្នែកខាងក្រោយបានរចនាចង្កៀងក្រោយជាប្រភេទLED និងបានភ្ជាប់មជាមួយពាក្យ​Sky Active G​ ដែលជាប្រពន្ធ័ម៉ាស៊ីនមួយរបស់ Mazda ដែលអក្សរ G ដំណាងអោយម៉ាស៊ីនប្រភេទសាំង ហើយ i-Activ ជាប្រភេទ AWD រឺប៉ុង២ ។

សម្រាប់កាឌីសាញផ្នែកខាងក្នុងវិញមកវាភ្លែកខុសពីរថយន្តដ៏ទៃដោយសារតែបានបំពាក់មកជាមួយស្បែក និងឈើប្រណិត ព្រមទាំងលេងជាមួយថ្នេរយ៉ាងទាក់ទាញ។ កៅអីជាប្រភេទស្បែកដែលមានប្រពន្ធ័បញ្ជា ៨របៀប រួមជាមួយក្តៅ-ត្រជាក់, ដៃចង្កូតប្រភេទស្បែក រួមមកជាមួយប្រពន្ធ័ Paddle Shift​។ អេក្រង់បង្ហាញព័ត៏មានវិញមានទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្តមានទំហំ ១២,៣អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Car paly, Android Auto, Voice Control, Wi-Fi អ្វីដែលពិសេសនោះវាមកជាមួយនឹងប្រពន្ធ័ ​Mazda Connected Services, ប្រពន្ធ័បំពងសំឡេងប្រភេទBose ១២គ្រាប់, កន្លែងសាកថ្មឥតប្រើខ្សែ, បូតុង Mi-Driveដែលជាបូតុងសម្រាប់ជម្រើសរើស Mode បើកបរ និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយ Auto Hold ផងដែល។

សម្រាប់រថយន្តនេះបានបំពាក់មកជាមួយប្រពន្ធ័សុវិត្ថភាព i-ACTIVSENSE SAFETY របស់ Mazda ដោយមានដូចជា៖

  • ប្រពន្ធ័កំណត់ល្បឿនបើកបរ Cruise Control
  • ប្រពន្ធ័បន្ថែមល្បឿននឹងបន្ថយល្បឿននឹងហ្វ្រាំងតាមរថយន្តខាងមុខ Radar Cruise Control
  • ប្រពន្ធ័ផ្តល់សញ្ញាពេលមានឧបសគ្គនៅពីក្រោយ Rear Cross Traffic Alert
  • ប្រពន្ធ័ជូនដំណឹងការព្រមានអំពីការចាកចេញពីគន្លងផ្លូវ ប្រសិនបើចាកចេញពីគន្លងផ្លូវ​ដោយអចេតនានោះប្រព័ន្ធផ្តល់ការជូនដំណឹងជាសំឡេងដើម្បីដាស់តឿនអ្នកបើកបរ Lane Departure Alert
  • ប្រពន្ធ័រក្សារថយន្តឲ្យនៅគន្លងផ្លូវ Lane-Keep Assist
  • ប្រពន្ធ័kinematic Posture Control គឺជាប្រពន្ធ័ជួយរក្សារទួលតួរថយន្តមាននឹងផ្តល់នូវសម្ថភាពនៅពេលបើកផ្លូវកោងខ្លាំងដោយប្រពន្ធ័នឹងធ្វើកាត្រួតពិនិត្យទៅលើកង់ និងហ្វ្រាំង​ជាដើម ។

សូមបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានបន្ថែមអំពីចម្ងាយបើកបរ កម្រិតស៊ីសាំង និងតម្លៃ នឹងបង្ហាញចេញនៅពេលរថយន្តនេះត្រៀមចូលផលិតកម្មនាចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៥ចំណុចធំៗ ផ្លាស់ប្តូរនៅលើ Toyota Innova ២០២៣ (មានវីដេអូជាភាសាខ្មែរ)

រថយន្ត Toyota Innova ជំនាន់ថ្មី បានបង្ហាញខ្លួនជាផ្លូវការកាលពីចុងឆ្នាំ ២០២២ កន្លងទៅ ជាមួយការផ្លាស់ប្តូរថ្មីជាច្រើន។ សម្រាប់អត្ថបទនេះ ក្រុមការងារ ខេមបូអូតូ នឹងធ្វើការលើកយកនូវចំណុចផ្លាស់ប្តូរធំៗថ្មីចំនួន ៥ចំនុចនៅលើរថយន្ត The all-new Toyota Innova ស៊េរីឆ្នាំ ២០២៣។

ចំនុចផ្លាស់ប្តូរទី១ គឺ គ្រោងឆ្អឹងថ្មី TNGA platform៖  Innova ជំនាន់ថ្មី នេះគឺបានធ្លាស់ប្តូរពីការប្រើប្រាស់នូវគ្រោងឆ្អឹង IMV ជំនាន់ចាស់ ជំនួសមកវិញនៅគ្រោងឆ្អឹង TNGA platform ដែលជាស្ថាបត្យកម្មថ្មីរបស់ Toyota គ្រោងឆ្អឹងដូច Toyota corolla cross ដែលមានភាពរឹងម៉ាំងាយស្រួលបត់បែន និងផ្តល់នូវផាសុកភាពផងដែរ។

ចំនុចផ្លាស់ប្តូរទី ២ គឺជម្រើសម៉ាស៊ីនរួមជាមួយនឹងគ្រោងឆ្អឹងថ្មីរបស់ Innova ថ្មីទាំងស្រុងនេះក៏ទទួលបានការផ្លាស់ប្តូរនៅលើផ្នែកម៉ាស៊ីនផងដែរ។ ដោយ Toyota បានដកជម្រើសម៉ាស៊ីនម៉ាស៊ូតចេញ ជំនួសមកវិញនៅម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ មានកម្លាំង ១៧២ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ និងជម្រើសម៉ាស៊ីនកូនកាត់ Hybrid ប្រើប្រាស់សាំងចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីដែលរួមគ្នាអាចផលិតកម្លាំងបានសរុប ១៨៤ សេះ ដែលខ្លាំងជាងមុន និង smooth ជាងមុន។ ហើយប្រអប់លេខ ៦វគ្គជំនាន់មុន ក៏ដក់ចោល ដោយជំនួសមកវិញដោយប្រអប់លេខ CVT ១០ វគ្គវិញផងដែរ​ ចឹងប្រើក៏ប្រើ បើប្រើមិនអស់ព្យាយាមប្រើ។

ទី៣ គឺ ការឌីស្សាញនៅផ្នែកខាងក្រៅ ៖ Innova ជំនាន់ថ្មី បានធ្វើការរចនាចង្កៀងមុខ-ក្រោយជាប្រភេទ LED ថ្មី ប៉ាណាមុខក៏ប្តូរការរចនាថ្មី មានរាងជាសំណាញ់ដូចសំបុកឃ្មុំ ដូចគ្នាទៅរថយន្ត Toyota Corolla Cross នឹងកាងពារមុខដូចទៅនឹងរថយន្ត Toyota Fortuner  និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញក៏ថ្មីផងដែរ ដែលធ្វើឲ្យរថយន្តកាន់តែមានរូបរាង premium ។

បន្ថែមពីនេះ MPV ជំនាន់ថ្មីនេះរាងធំជាងមុន តែស្រក់គីឡូជាងដល់ ១៧០គីឡូ និងមានប្រវែងគន្លាតកង់មុខក្រោយវែងជាងមុន ១០០ មម ទំហំផ្នែកខាងក្នុងធំជាងមុន ៥៦ ម.ម ។

ទី៤ គឺនៅផ្នែកខាងក្នុង ៖  Toyota Innova ជំនាន់ថ្មី​បានតុបតែង​កាប៊ីនខាងក្នុងប្រសើរ​ជាង​ម៉ូដែល​ចាស់ដែលមើលទៅប្រណិតជាង ​នៅ​លើតាឡូវា​ត្រូវ​បាន​បំពាក់​ដោយ​ស្បែក​ពណ៌ដែលមើលទៅកាន់តែប្រណិតជាងមុន  ហើយ​មាន​ដំបូលកញ្ចក់​បែប Panoramic sunroof ទំហំធំ។ លើសពីនេះ កៅអី captain seat នៅជួរទី២ អាចលៃតម្រូវបានដោយថាមពលអគ្គិសនី ជាមួយកន្លែងដាក់ជើងបន្ថែមផងដែរ។

អេក្រង់កំសាន្តទំហំ ១០ អ៊ីញ​ អាចភ្ជាប់ជាមួយទូរស័ព្ទ កុងទ័របង្ហាញព័ត៌មានថ្មីប្រភេទ TFT ទំហំ ៧ អ៊ីញ ។ ការបន្ថែម និងការផ្លាស់ប្តូរផ្សេងទៀតបើប្រៀបធៀបទៅនឹងជំនាន់មុន រួមមាន ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយនឹងមុខងារ auto hold  និងកន្លែងសាកថ្មឥតខ្សែរ។

ចំនុចចុងក្រោយ​គឺ ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0៖​  អ្វីដែលសំខាន់នោះ គឺរថយន្ត MPV ៧ កៅអី ជំនាន់ទី ៣ នេះបានបំពាក់បន្ថែមនៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ដែលរួមបញ្ចូលនៅ

  • ប្រព័ន្ធផ្តល់ដំណឹងការពារពីការបុកប៉ះ ជាមួយនឹងការចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ ( forward-collision warning with autonomous emergency braking)
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿន និងប្រុងប្រយ័ត្ននៅផ្នែកកញ្ចក់ចំហៀងសងខាង (Blind Spot Monitoring)
  • ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លងផ្លូវ និងប្រព័ន្ធជំនួយមិនឲ្យចាកគន្លងផ្លូវ (lane-departure alert with lane-tracing assist)
  • ប្រព័ន្ធកំណត់ល្បឿនពេលបើកបរជាដើម (dynamic radar cruise control)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានលុយក្រោម ៣ម៉ឺនដុល្លារ ឡានថ្មី ៨ម៉ូឌែលនេះអាចពិចារណាបាន (មានវីដេអូជាភាសាខ្មែរ)

នៅពេលមានកញ្ចប់ថវិការមានកំណត់ ជម្រើសនៃការជ្រើសរថយន្តមកប្រើប្រាស់ពិតជាពិបាក ដោយមុននឹងងាកមើលរថយន្តថ្មី ប្រាកដជាងាកទៅមើលរថយន្តប្រើប្រាស់រួចសិនហើយបានមើលរថយន្តថ្មី។ ចុះបើសិនជាជ្រើសរើសរថយន្តថ្មី តើម៉ូឌែលមួយណាដែលនឹងជ្រើសរើសមកប្រើប្រាស់។ ហើយខាងក្រោមនេះជារថយន្ត ៨ម៉ូដែល ដែលជារថយន្តថ្មីលំដាប់ថវិកាក្រោម ៣ម៉ឺនដុល្លារ និងជារថយន្តដែលកំពុងទទួលបានការគាំទ្រច្រើន ដែលអ្នកគួរពិចារណាផងដែរ។

  • រថយន្ត Ford EcoSport វាគឺរថយន្ត SUV ខ្នាតតូចដែលទទួលការគាំទ្រដ៏ច្រើនមួយរបស់ក្រុមហ៊ុន Ford ដោយវាមានតម្លៃ ២៧ ៩០០ដុល្លារប៉ុណ្ណោះ។

ដោយរថយន្តនេះបានប្រើប្រាស់មកជាមួយម៉ាស៊ីន ៣ស៊ីឡាំងមានចំណុះ ១,០លីត្រជាប្រភេទEco boost ដែលអាចផលិតកម្លាំងសេះបានដល់ ១២៣សេះ កម្លាំង​រមួល ​​១៧០​ញ៉ូ​តុន​​​ម៉ែត្រ​ និងភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិ។

ហើយលក្ខណៈពិសេសសំខាន់ៗសំរាប់បំពេញតម្រូវការនូវការប្រើប្រាស់ប្រចាំថ្ងៃមានដូចជា ចង្កៀងជា​​​​ប្រភេទ LED, យ៉ាន់កង់ទំហំ ​១៧អ៊ីញជាប្រភេទអាលុយមីញ៉ូ​ម, កៅអីស្បែក, ​ប្រពន្ធ័កំសាន្តTouchscreenទំហំ​ ៨អ៊ីញភ្ចាប់មកជាមួយប្រពន្ធ័ SYNC3 ដែលមានapple Car play, Android Auto& Google Map, រន្ធសាកថ្មUSB, ពោងសុវិត្ថភាព ៦ចំណុច, សេនស័រជំនួយ ៨គ្រាប់ និងប្រព័ន្ធវាស់សម្ពាធខ្យល់កង់ជាដើម។

  • រថយន្ត Toyota Raize​ សម្រាប់ម៉ូឌែលរថយន្តនេះវិញគឺពិតជាទទួលបាននូវការគាំទ្រខ្លាំងមែន បើតាមការចាំមិនខុសនោះទេ រថយន្តនេះចេញលក់បានប្រហែលខ្ទង់ ២ខែគឺរកម្ចាស់ទី​១ពាន់គ្រឿងឃើញភ្លាមៗតែម្តង។

សម្រាប់រថយន្តនេះក្រៅពីមានឌីស្សាញមកស្រស់ស្អាតហើយ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺជម្រើសពណ៌គឺថាពណ៌ទាក់ទាញមែនទែន។ សម្រាប់រថយន្តនេះមានតម្លៃចាប់ពី ២៦ ៨០០ដុល្លារឡើងទៅ ដោយអាស្រ័យទៅតាមជម្រើសនៃម៉ូឌែលជ្រើសរើស។ រថយន្តនេះបានប្រើប្រាស់ជាមួយម៉ាស៊ីន ៣ស៊ីឡាំងមាន​ចំណុ ១,០លីត្រជំនួយដោយTurbo ដែលអាចផលិតកម្លាំងបាន ៩៦សេះ និងកម្លាំង​រមួល​​ ១៤០​ញ៉ូ​តុន​​​ម៉ែត្រ​មកជាមួយប្រអប់លេខ CVT ៧វគ្គអូតូ។

  • រថយន្ត Chevrolet Tracker Redline រថយន្តនេះគឺទើបមានវត្តមានជាផ្លូវការនៅកម្ពុជាពាក់កណ្តាលខែមករានេះប៉ុណ្ណោះ ប៉ុន្តែបានប្រគល់ដល់អតិថិជនរបស់ខ្លួនចំនួន ១០០គ្រឿងរួចហើយ បន្ទាប់ពីទទួលបាននូវការគាំទ្រដ៏ច្រើន ជាមួយការកក់មុនខ្ទង់លើសពី ៣០០គ្រឿងជាមួយតម្លៃពិសេស ២៩ ៩៩៩ដុល្លារ។

ជាក់ស្តែងឃើញថារថយន្តនេះត្រូវបានឌីស្សាញមកផ្តោតសំខាន់ទៅលើភាពស្ព័រ ជាមួយការរំលេចនូវពណ៌ក្រហមដំណាងអោយ Redline ទៅលើផ្នែកសំខាន់ៗ​ផងដែរ។ បន្ថែមពីនេះនៅផ្នែកខាងក្នុងក៏ត្រូវបានតុបតែងជាមួយគ្រឿងបរិក្ខាដ៏ទំនើប ដោយមានបំពាក់នូវដៃចង្កូតអេឡិចត្រូនិចអាចសារេឡើង-ចុះបាន, អេក្រង់កំសាន្ត touchscreen ទំហំ ៨​​ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, សោរឆ្លាតវៃ (Smart Key), កៅអីអ្នកបើកបរអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី និងជាពិតដំបូលកញ្ចក់ panoramic sunroof បើកពីមុខដល់ក្រោយ ដែលពិតជាកម្រឃើញមាននៅលើរថយន្តដែលស្ថិតនៅ Range តែមួយបែបនេះ។

សម្រាប់រថយន្តនេះក៏បានបំពាក់មកជាមួយម៉ាស៊ីន ៣ស៊ីឡាំងមានចំណុះ ១,០លីត្រដូចម៉ូឌែលផ្សេងៗដែរ ប៉ុន្តែជំនួយដោយTurbo ដែលអាចផលិតកម្លាំងសេះបាន១១៦សេះ កម្លាំងរមួលបាន១៧៥ញ៉ូតុនម៉ែត្រ ភ្ចាប់មកជាមួយប្រអប់លេខ ៦វគ្គស្វ័យប្រវត្តិ និងមានកម្រិតស៊ីសាំង ៥,៥លីត្រ ក្នុង​១០០​​គីឡូម៉ែត្រ។

  • រថយន្ត Mazda CX-3 សម្រាប់រថយន្តនេះមានតម្លៃ ២៩ ៩០០ដុល្លារ បានបំពាក់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំងដែលមានចំណុះ 2,0លីត្រជាប្រភេទ Naturally-Aspirated អាចផលិតកម្លាំងបាន ១៥៦សេះ និងកម្លាំងរមួល ២០៤ញ៉ូតុនម៉ែត្រ ភ្ចាប់ដោយប្រអប់លេខ ៦វគ្គអូតូ។

សម្រាប់កាឌីសាញផ្នែកខាងមុខវាបានឌីសាញមកមានភាពទាក់ទាញនិងជាអត្តសញ្ញាណរបស់ Mazda ដោយប៉ាណាមុខជាប្រភេទ​ក្រូមមាន៤ឈ្នូតនឹងមាននៅlogo Mazda នៅចំកណ្តាលដែលមានភាពស៊ីគ្នាទៅនឹងចង្កៀងមុខជាប្រភេទ LED Projector ថាសកង់ទំហំ ១៨អ៊ីញ និងចង្កៀងក្រោយជាប្រភេទ LED។ សម្រាប់កាឌីសាញផ្នែកខាងក្នុងវិញមានកាឌីស្សាញកៅអីជាប្រភេទកាំម្ញី រួមជាមួយដៃចង្កូតប្រភេទភ្លើងរួមជាមួយ Paddle Shift ផងដែល។ អេក្រង់កំសាន្តទំហំ៧អ៊ីញ ភ្ជាប់ជាមួយ Apple Car paly& Android Auto, ប៊ូតុងហ្វ្រាំងដៃអេឡិចត្រូនិច និងមានប៊ូតុងAuto Hold ផងដែរ។

  • រថយន្ត GAC GS3 ជារថយន្ត SUV ខ្នាតតូចរបស់ក្រុមហ៊ុន GAC ដែលរថយន្តនេះក៏ទើបបង្ហាញវត្តមានកាលពីចុងឆ្នាំមុននេះ ជាមួយតម្លៃខ្ទង់ ២៩ ៩៩៩ដុល្លារ និងរូបរាងដ៏ទាក់ទាញផងដែរ។

មិនតែប៉ុណ្ណោះផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងដោយផ្តោតទៅលើប្រណិតភាព និងផាសុកភាព ជាមួយការប្រើប្រាស់នូវស្បែក រំលេចជាមួយពណ៌ដ៏ពេញនិយមមួយជុំរថយន្ត។ បន្ថែមជាមួយ ដៃចង្កូតប្រភេទអេឡិចត្រូនិច, កុងទ័រព័ត៌មានប្រភេទ LCD ទំហំ ៧អ៊ីញ, អេក្រង់កំសាន្តប្រភេទ touchscreen ទំហំ ១០,២៥ អ៊ីញ ភ្ជាប់ដោយមុខងារ Bluetooth និង Apple Carplay, ដំបូលបើកប្រភេទ Sunroof និងកាន់តែពិសេសប្រព័ន្ធសុវត្ថិភាពទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ពី CNCAP ផងដែរ។

  • រថយន្ត Hyundai VENUE សម្រាប់រថយន្តនេះបានបំពាក់មកជាមួយម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១,៦លីត្រ ជាប្រភេទ Gamma Engine ដែលអាចផលិតកម្លាំងសេះបាន ​១២៣​សេះ និងកម្លាំងរមួល១៥៤ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVVT និងមានកម្រិតស៊ីសាំងក្នុងយៈចម្ងាយ ១០០គីឡូម៉ែត្រស៊ីសាំង ​៥,៩លីត្រ។

សម្រាប់រូបរាងវាមានរាងស្អាតដោយប៉ាណាមុខវាជាប្រភេទ​ក្រូម​ដ៏​ស្អាត ដោយចង្កៀងវាជាប្រភេទ LED Beam Projector រំលេញមកជាមួយ Day time Running Light ផ្នែកចំហៀងវិញមាននៅយ៉ាន់កង់ទំហំ១៧អ៊ីញជាប្រភេទអាលុយមីញ៉ូម ផ្នែកខាងក្រោយវិញមានមកជាចង្កៀងLED​ មានcameraនៅខាងលើនឹងមានSensor ៤គ្រាប់។ សម្រាប់ខាងក្នុងវិញមាននៅកៅអីជាប្រភេទស្បែកមាអាចបញ្ជាបាន៦របៀប ហើយអេក្រង់ព័ត៏មាន​ទំហំ៤អ៊ីញ, អេក្រង់កំសាន្ត​ទំហំ ៨​អ៊ីញដែលបានភ្ចាប់មកជាមួយប្រពន្ធ័ Apple Car paly & Android Auto ហើយក៏មានដំបូលបើកមកជាមួយទៀតផង សម្រាប់តម្លៃវិញគឺ ២៩ ៥៩៩ដុល្លារ។

  • រថយន្តអគ្គិសនី BYD e2 ជាជម្រើសរថយន្តប្រភេទ Sedan សម្រាប់បងប្អូនចូលចិត្តការសន្សំសំចៃ និងជួយនូវបរិស្ថាន BYD e2 ពិតជាជម្រើសមួយដ៏ល្អ ដោយរថយន្តនេះមានតម្លៃត្រឹម ២៨ ៩០០ប៉ុណ្ណោះ។

សម្រាប់រថយន្តនេះបំពាក់ដោយកញ្ចប់អាគុយប្រភេទ Blad Battery ជាមួយម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបាន ៩៦សេះ សាកមួយពេញបើកបរបានចម្ងាយសរុប ៤០១គីឡូម៉ែត្រ និងសាកម្តងចំណាយខ្ទង់ ៨ដុល្លារ។

  • រថយន្ត SsangYong Tivoli រថយន្តនេះមានតម្លៃចាប់ផ្តើមពី ២៩ ៩០០ដុល្លារ សម្រាប់ប្រភេទ Luxury ប្រើសិនបើចង់បាននូវលក្ខណៈពិសេសបន្ថែមបងប្អូនអាចថែមលុយយកប្រភេទខ្ពស់ Premium ដោយមានតម្លៃ ៣៣ ៩០០ដុល្លារ។

សម្រាប់រថយន្ត SsangYong Tivoli ដំណើរការដោយម៉ាស៊ីន GDI-Turbo ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានរហូតដល់ ១៦៥Ps និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គអូតូ និងមានកម្រិតស៊ីប្រេងជាមធ្យម ៧,៥លីត្រ ក្នុងរយៈចម្ងាយនៃការបើបរ ១០០គ.ម។

បន្ថែមពីលើរថយន្តខាងលើនេះ ក៏មានជម្រើសរថយន្តតម្លៃក្រោម ៣ម៉ឺនដុល្លារជាច្រើនម៉ូឌែលទៀតផងដែរ៕

សម្រាប់វីដេអូ​៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Toyota Hilux ជំនាន់ថ្មី អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០២៥

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រ Drive បានឲ្យដឹងថា​ ភីកអាប់ Toyota HiLux ជំនាន់ថ្មី នឹងត្រូវបានដាក់បង្ហាញនៅក្នុងឆ្នាំ ២០២៥ ប៉ុន្តែពេលវេលានេះអាចមានការផ្លាស់ប្តូរដោយសារតែការពន្យារពេលអាស្រ័យលើស្ថានភាពជាក់ស្តែងណាមួយ។

ការដាក់បង្ហាញចេញនៅឆ្នាំ ២០២៥ ត្រូវបានគេយល់ឃើញថា ក្រុមហ៊ុន Toyota បានធ្វើការដុះខាត់ឲ្យប្រសើរឡើងផ្នែកវិស្វកម្មសំខាន់ៗទៅកាន់ Hilux បច្ចុប្បន្ន រួមទាំងម៉ូឌែលលំដាប់ខ្ពស់ Rogue flagship និង GR Sport ផងដែរ ដោយសាររងសម្ពាធពីគូប្រជែងដែលបានអភិវឌ្ឍឡើងវិញដូចជាភីកអាប់ Isuzu D-Max, Mazda BT-50 ថ្មី, Ford Ranger និង Volkswagen Amarok ជាដើម ។

Ford Ranger

ភីកអាប់ Toyota Hilux ជំនាន់ថ្មីនេះ នឹងផ្អែកលើការគ្រោងឆ្អឹងថ្មី TNGA-F ដូចគ្នានឹងរថយន្ត Toyota Tundra , Toyota Tacoma និង LandCruiser 300 Series 4WD ដែលធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោម ជួយអោយបើកបរកាន់តែប្រសើរគ្រប់ស្ថានភាពផ្លូវ។

ក្រុមហ៊ុន Toyota បានប្រកាសរួចហើយថានឹងដាក់បង្ហាញចេញនូវម៉ូឌែលប្រើថាមពលអគ្គិសនីនៅម៉ូឌែលទាំងអស់ រួមទាំង HiLux ផងដែរនៅចុងទសវត្សរ៍នេះ ប៉ុន្តែមិនច្បាស់ថា ភីកអាប់ Toyota Hilux ជំនាន់ថ្មីនេះ នឹងប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid, អគ្គិសនីសុទ្ធ ឬ អ៊ីដ្រូសែននោះទេ។

គួរបញ្ជាក់ផងដែរថា ភីកអាប់ Toyota HiLux ដែលមានកម្លាំងខ្លាំងនាពេលបច្ចុប្បន្ន គឺម៉ូដែល GR Sport ដែលបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២២១ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ! ភីកអាប់​ TOYOTA HILUX នឹងត្រូវផលិតប្រភេទកូនកាត់ Hybird មុនពេលក្លាយជាអគ្គិសនីសុទ្ធ

[បរទេស] យោងតាមគេហទំព័រ Carsguide បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅអូស្រ្តាលីបានបញ្ជាក់ថា ក្រុមហ៊ុននឹងដាក់បង្ហាញរថយន្ត Toyota Hilux និង Land Cruiser ប្រភេទកូនកាត់ hybrid ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ក្នុងនោះ នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Toyota នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​ថា​រថយន្ត​ម៉ាក​យីហោ​ទាំង​អស់​គឺ​លើក​លែង​តែ​ម៉ូដែល​ GR នឹង​ប្រើ​អគ្គិសនី​នៅ​ចុង​ទសវត្សរ៍​នេះ តាមរយៈការប្រើប្រាស់កូនកាត់ hybrid មុនពេលក្លាយជាអគ្គិសនីសុទ្ធនៅឆ្នាំ ២០៣០។

ទន្ទឹមនឹងនេះ Sean Hanley អនុប្រធានផ្នែកទីផ្សារ និងលក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅទីស្នាក់ការកណ្តាលរបស់ Toyota អូស្ត្រាលីថា ផែនការអនាគតរបស់ម៉ាកយីហោសម្រាប់អគ្គិសនីរួមមានរថយន្តអគ្គិសនីថ្មីចំនួន ៣០ ម៉ូដែលនៅឆ្នាំ ២០៣០ និង ៣ ម៉ូដែលទៀតនឹងត្រូវដាក់បង្ហាញនៅក្នុងប្រទេសអូស្ត្រាលីនៅឆ្នាំ ២០២៦ ។

លោកបានបន្ថែមទៀតថា “នៅឆ្នាំ ២០៣០ ក្រុមហ៊ុន Toyota ទូទាំងពិភពលោកគ្រោងនឹងដាក់បង្ហាញរថយន្តអគ្គិសនីថ្មីចំនួន ៣០ ម៉ូដែល ដែលមានរថយន្តដឹកអ្នកដំណើរអគ្គិសនី រថយន្ត SUV និងរថយន្តពាណិជ្ជកម្មដ៏ទូលំទូលាយ ជាមួយនឹងការលក់ប្រចាំឆ្នាំយ៉ាងហោចណាស់ចំនួន ៣,៥ លានគ្រឿង ។

គួរឲ្យដឹងថា រថយន្តកូនកាត់ hybrid របស់ក្រុមហ៊ុន Toyota មានចំនួន ៣១,៥% នៃការលក់ក្នុងឆ្នាំ ២០២២ ប៉ុន្តែលោក Hanley បាននិយាយថា ម៉ាកយីហោនេះនឹងកើនឡើងលើសពី ៥០% នៅឆ្នាំ ២០២៥ ហើយបន្ទាប់មកនឹងកាន់តែខ្ពស់នៅឆ្នាំ ២០៣០។

Image rendered by Kleber Silva

តាម​ការ​លើក​ឡើង​នោះ វា​បញ្ជាក់​ថា Toyota នឹង​ផលិត​រថយន្ត HILUX អគ្គិសនី​ក្នុង​ពេល​ឆាប់ៗ​នេះ ដែលនឹងចាប់ផ្តើមជាមួយនឹងថាមពលកូនកាត់ Hybrid ជាមុនសិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាងភីកអាប់ ​Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ របស់ទីផ្សារសហរដ្ឋអាមេរិក

[បរទេស] រូបភាពដំបូងរបស់ភីកអាប់ Ford Ranger Raptor ស៊េរីឆ្នាំ ២០២៤ ត្រូវបានគេថតបាន ដែលកំពុងរំកិលចេញពីខ្សែសង្វាក់ផលិតកម្មនៅឯរោងចក្រផលិតរថយន្ត Michigan Assembly Plant។

ខណៈពេលដែលរថយន្ត Ford Ranger Raptor ជំនាន់ចុងក្រោយបង្អស់មានលក់នៅលើទីផ្សាររួមទាំងប្រទេសអូស្ត្រាលី និងទូទាំងទ្វីបអឺរ៉ុប ខណៈអតិថិជនអាមេរិកត្រូវរង់ចាំយូរជាងគេ ហើយ Ranger Raptor ​នេះ​ត្រូវ​បាន​គេ​គិត​ថា​ជា​គំរូ​មុន​ការ​ផលិត ឬ​អាច​ជា​គំរូ​ផលិតកម្ម​សម្រាប់​ទីផ្សារ​សហរដ្ឋ​អាមេរិក។

រូបភាពត្រូវបានចែករំលែកតាមអ៊ីនធឺណិតតាមរយៈ Ranger6G forum និងបង្ហាញពីភីកអាប់នេះ មានរូបរាងស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលនៅទីផ្សារដទៃ ដោយបានតុបតែងពណ៌ប្រផេះ Cactus Grey បន្ថែមឆ្នូតពណ៌ទឹកក្រូចនៅលើរបាំងការពារភុកផ្នែកខាងមុខ ភ្លើង​ហ្វ្រាំង​​ក៏​ត្រូវ​បាន​ប្តូរ​ទីតាំង​​ទ្វារឃ្លុបក្រោយ​​ទៅ​ខាង​លើ​​ដំបូលវិញ។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីននៃម៉ូដែលនេះ ត្រូវបានតុបតែងដោយការតុបតែងបែបស្ព័រ រួមទាំងឆ្នូតពណ៌ក្រហមជុំវិញរន្ធម៉ាស៊ីនត្រជាក់ ដៃចង្កូត និងការថ្នេដេរពណ៌ក្រហមនៅលើកៅអី ផ្ទៃតាឡូ និងប្រអប់លេខជាដើម។

ទាក់ទងព័ត៌មានលម្អិតអំពីផ្នែកម៉ាស៊ីន នៅតែមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែគររំពឹងថាភីកអាប់នឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០ លីត្រ Twin-turbo V6 ដូចគ្នានៃម៉ូដែលអូស្ត្រាលី និងអឺរ៉ុបជាលក្ខណៈស្តង់ដារ។ នៅប្រទេសអូស្ត្រាលី ម៉ាស៊ីននេះ អាចផលិតកម្លាំងបាន ៣៩២ សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ ខណៈនៅអឺរ៉ុបត្រូវបានកំណត់ត្រឹមតែ ២៨៨ សេះ និងកម្លាំងរមួល ៤៩១ ញ៉ូតុនម៉ែត្រ​ ដោយសារស្តង់ដារការបំភាយឧស្ម័នដ៏តឹងរឹង។ ក្នុងនោះ ម៉ូដែលអាមេរិកអាចមានថាមពលច្រើនដូច Bronco Raptor ដែលត្រូវអាចផលិតកម្លាំងបាន ៤១៨​ សេះ និងកម្លាំងរមួល ៥៩៦ ញ៉ូតុនម៉ែត្រ  ។

គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន របាយការណ៍បានលេចឡើងដែលបង្ហាញថាការផលិតកំណែអាមេរិកខាងជើងនៃ Ranger និង Ranger Raptor នឹងចាប់ផ្តើមនៅថ្ងៃទី ១០ ខែកក្កដាជាមួយនឹងការចែកចាយនៅក្នុងខែសីហាឬខែកញ្ញា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota កំពុងធ្វើការលើការផលិតភីកអាប់ខ្នាតតូចថ្មី ដើម្បីប្រជែងជាមួយ Ford Maverick និង Hyundai Santa Cruz

[បរទេស] កាលពីសប្តាហ៍មុនកន្លងទៅនេះ Carsguide បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ត Toyota កំពុងធ្វើការលើគម្រោងនៃការផលិតរថយន្តខ្នាតតូចមួយត្រូវបានសម្គាល់ជាភីកអាប់ Toyota Mini HiLux ដើម្បីប្រជែងជាមួយ Ford Maverick និង Hyundai Santa Cruz ដែលរថយន្តទាំងពីរនេះបានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។

Ford Maverick

សម្រាប់ភីកអាប់ម៉ូឌែលថ្មីរបស់ក្រុមហ៊ុន Toyota នេះ ត្រូវបានលេចលឺដំណឹងថានឹងផលិតនៅលើគ្រោងឆ្អឹង TNGA platform ហើយគេរំពឹងថាវានឹងមានទំហំ និងសមត្ថភាពអូសសណ្តោងស្រដៀងគ្នាទៅនឹងភីកអាប់ Santa Cruz និង Maverick ផងដែរ។

គួរបញ្ជាក់ផងដែរ ចំពោះភីកអាប់ខ្នាតតូច Toyota Mini Hilux អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ខណៈព័ត៌មានលម្អិតអំពីលក្ខណះពិសេសផ្សេងទៀត ក្រុមហ៊ុនមិនទាន់បានបង្ហាញនៅឡើយទេ តែយើងនឹងរង់ចាំមើទាំងអស់គ្នា៕

Hyundai Santa Cruz
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+