ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Suzuki អាចនឹងផលិតរថយន្ត Suzuki Jimny ប្រភេទអគ្គិសនី​

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានបង្ហាញពីគម្រោងនៃការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីថ្មីចំនួន ៥ ម៉ូដែលនៅក្នុងទ្វីបអឺរ៉ុបនៅឆ្នាំ ២០៣០ ហើយមួយក្នុងចំណោមរថយន្តទាំងនោះ វាហាក់ដូចជារថយន្ត Suzuki Jimny ផងដែរ។

រថយន្ត​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន​នឹង​ចេញ​លក់​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​​សម្រាប់រថយន្តអគ្គិសនី Suzuki Jimny EV នៅមិនទាន់បង្ហាញចេញនៅ​ឆ្នាំ​ក្រោយ​នេះទេ។​ ម៉ូដែលអគ្គិសនីនៃ Suzuki Jimny EV យើងបានឃើញតែគំនូរព្រាងប៉ុណ្ណោះ​ ចំពោះការរចនាមាន ចង្កៀងមុខរាងជាម៉ូលចំនួន ៤ ប៉ាណាមុខដែលមានរូបរាងដូចទៅនឹង Jimny ម៉ូដែលបច្ចុប្បន្ន។

យោងតាម​វិចិត្រករ​ឌីជីថល Aryan Hosseinalipour បានបង្ហាញរូបភាពនៃ​ការ​រចនា Suzuki Jimny EV ដោយរថយន្តនេះនឹងត្រូវបានអភិវឌ្ឍនៅលើគ្រោងឆ្អឹង skateboard chassis ដែលមានអាគុយលីចូម ផ្គួបនិងម៉ូទ័រអគ្គិសនីមួយគូសម្រាប់ e-AWD។

ជាមួយគ្នានេះ លោកបាននិយាយថា “រថយន្ត SUV អគ្គិសនីខ្នាតតូច ដែលមានសមត្ថភាពបើកបរលើផ្លូវលំបាក ឬ​ Off-Road ដ៏អស្ចារ្យសម្រាប់ការធ្វើដំណើរផ្សងព្រេងដោយមិនបញ្ចេញឧស្ម័នពុល ដែលមានប៉ាណាមុខរាងជ្រុង និងការរចនាម៉ូដកាងមុខដូចទៅនឹង Wrangler និងដំបូលបែប Panoramic moonroof ជាដើម។

 

គួរឲ្យដឹងថា Suzuki យកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនី ដោយ​ការ​សង្កត់​ធ្ងន់​លើ​ភាព​ខ្លាំង​នៅ​ក្នុង​ក្រុម​រថយន្ត​ខ្នាតតូច ​រួម​ទាំង​ការ​អភិវឌ្ឍ​នៃ​កំណែ​អគ្គិសនី​នៃ Suzuki Jimny ដែលវា​គឺ​ជា​រថយន្ត​អគ្គិសនី​មួយ​ក្នុង​ចំណោម​រថយន្ត​ទាំង​ប្រាំ​ដែល​ពួកគេ​នឹង​ផលិតអគ្គិសនីសុទ្ធ ២០% និងកូនកាត់ Hybrid ៨០% នៅក្នុងប្រទេសជប៉ុន ខណៈនៅនៅឥណ្ឌានឹងទទួលបានអគ្គិសនី ១៥% , កូនកាត់ hybrid ២៥% និង ៦០% ជាម៉ាស៊ីនចំហេះក្នុង។

សម្រាប់ឆ្នាំ ២០៣០ ក្រុមហ៊ុន SUZUKI នឹងចូលរួមចំណែកក្នុងការកសាងសង្គមអព្យាក្រឹតកាបូន និងកំណើនសេដ្ឋកិច្ចនៃប្រទេសកំពុងរីកចម្រើនដូចជា ឥណ្ឌា អាស៊ាន និងអាហ្រ្វិក ដោយមានតំបន់ពាណិជ្ជកម្មសំខាន់ៗដូចជា ជប៉ុន ឥណ្ឌា និងអឺរ៉ុបជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ក្លាយជាក្រុមហ៊ុន​លក់​ដាច់​បំផុត​ក្នុង​ឆ្នាំ ២០២២ ដោយលក់រថយន្តបាន ១០,៥ លានគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គឺជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២២ ទោះមានការរំខានពីជំងឺរាតត្បាញ COVID និងកង្វះខាតបន្ទះឈីបជាសកលដ៏ដោយ ដោយលក់បានរថយន្តជិត ១០,៥ លានគ្រឿងនៅចន្លោះខែមករាដល់ខែធ្នូ។

រួមទាំងបរិមាណសម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Daihatsu និង Hino របស់ខ្លួន ក្រុមហ៊ុនផលិតរថយន្តបានលក់រថយន្តសរុបចំនួន ១០ ៤៣៨ ០២៤ គ្រឿង ដែលធ្វើឱ្យវាច្រើនជាង ២លានគ្រឿងនាំមុខក្រុមហ៊ុន Volkswagen Group ដែលបានរាយការណ៍ថាការលក់រថយន្ត ២០២២ ចំនួន ៨,៣ លានគ្រឿងកាលពីដើមខែនេះ។

ខណៈពេលដែលផលិតកម្មពិភពលោកពិតជាមានភាពប្រសើរឡើងពី ៥% ដល់ ១០,៦ លាន តួលេខលក់សរុបរបស់ក្រុមហ៊ុន Toyota នៅក្នុងឆ្នាំ ២០២២ បានធ្លាក់ចុះ ០,១% លើតួលេខឆ្នាំ ២០២១ ហើយការលក់នៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះ ៩,៦% មកត្រឹម ១,៩ លានគ្រឿង។ ប៉ុន្តែ​ការខកចិត្ត​នោះ​ត្រូវបានផ្តល់ត្រឡប់មកវិញនូវការ​​នាំចេញ​​កើនឡើង ២,៣%  ​រហូតដល់ ៨,៥៨ លានគ្រឿង​។

ក្រុមហ៊ុន Toyota និយាយថា តម្រូវការដ៏ខ្លាំងនៅអាស៊ី វាជាទំនួលខុសត្រូវយ៉ាងធំធេងសម្រាប់ក្រុមហ៊ុនគ្រប់គ្រងដើម្បីរក្សាលទ្ធផលទាំងមូលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយស្របតាមសមិទ្ធិផលរបស់ខ្លួនក្នុងឆ្នាំ ២០២១។ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តភាគច្រើនរំពឹងថាការរំខានការផ្គត់ផ្គង់ទាំងនោះនឹងមានភាពធូរស្រាលនៅក្នុងពាក់កណ្តាលឆ្នាំ ២០២៣ ហើយបច្ចុប្បន្ន Toyota ត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់ផលិតកម្មចំនួន ១០,៦ លានគ្រឿងក្នុងឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota កំពុងធ្វើការលើម៉ូឌែលពិសេសថ្មី GRMN ទៅលើរថយន្ត Toyota Prius ២០២៣

[បរទេស] រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៣ មិនត្រឹមតែជារថយន្តដែលទាក់ទាញខ្លាំងទេ ថែមទាំងជារថយន្តកូនកាត់ដែលមានកម្លាំងខ្លាំងបំផុតទៀតផង ដោយអាចផលិតកម្លាំងបាន ២២០សេះ តិចជាង GR86 ត្រឹមតែ ៨​សេះប៉ុណ្ណោះ ។

ជាមួយគ្នានេះ បន្ទាប់ពីការទទួលស្វាគមន៍រថយន្ត Prius ថ្មីនេះ ក៏ដូចជាភាពជោគជ័យនៃរថយន្តផ្សេងទៀតដូចជា GR Supra, GR86 និង GR Corolla មានរបាយការណ៍ថា Toyota កំពុងធ្វើការលើកំណែនៃរថយន្តកូនកាត់ hybrid របស់ពួកគេដោយអ្នកជំនាញនៅ Gazoo Racing។

យោងតាមគេហទំព័រ Best Car ​​របស់​ប្រទេស​ជប៉ុន​បាន​អះអាង​ថា​ម៉ូដែល​នេះ​នឹង​ត្រូវ​អោយឈ្មោះថា​ Prius GRMN ហើយ​វា​នឹង​ផ្អែក​លើម៉ាស៊ីន​ Plug-in Prius Prime។

ក្នុងនោះ Best Car ក៏​បាន​រាយការណ៍​ថា Prius ក៏​នឹង​ទទួល​បាន​ការ​បន្ថែម​ភាព​រឹងមាំ​ដល់តួខ្លួន និង​ផ្នែក​ប្រព័ន្ធ suspension ​ដែល​ត្រូវ​បាន​ពង្រឹង​ដើម្បី​សម្រួល​ដល់​ការ​បើកបរផងដែរ។

លើសពីនេះ វានឹងទទួលបានផ្នែកខាងក្នុងផ្តាច់មុខ ដើម្បីធ្វើការបែងចែកភាពខុសគ្នាដែលមិនមែនជា GR ។ ទោះជាយ៉ាងណាក៏ដោយ Prius GRMN នេះ ប្រសិនបើវាពិតជាឈានដល់ការចេញជាលទ្ធផល ទំនងជានឹងត្រូវបានដាក់បង្ហាញនៅចន្លោះ ត្រីមាសទី ៣ ឆ្នាំ ២០២៣ និងត្រីមាសទី២ ឆ្នាំ ២០២៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញរូបរាងហើយឡានអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Xiaomi

[បរទេស] បន្ទាប់ពីមានដំណឹងនៃការឈានជើងចូលទីផ្សាររថយន្តតាំងពីឆ្នាំ ២០២១ ពេលនេះក្រុមហ៊ុន Xiaomi បានឈានដល់ដំណាក់កាលនៃការចាប់ផ្តើមផលិតផលពាណិជ្ជកម្មដំបូងរបស់ខ្លួនគឺម៉ូដែលរថយន្តអគ្គិសនី MS11 ហើយរូបភាពជាក់ស្តែងមួយចំនួននៃរថយន្តនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមក្នុងប្រទេសចិន។

MS11 មានការរចនាដូចរថយន្ត Sportback ទូទៅ ដោយមានដំបូលជម្រាលចុះក្រោម រួមផ្សំជាមួយនឹងការរចនាដៃទ្វារលាក់ចូលក្នុងដើម្បីធ្វើឱ្យ MS11 កាន់តែមានភាពទាក់ទាញ និងជំនួយដល់ប្រព័ន្ធ Aerodynamic កាន់តែល្អ។ ព័ត៌មានលម្អិតផ្នែកខាងក្រៅជាច្រើននៃ MS11 ត្រូវបានបំផុសគំនិតដោយម៉ាកយីហោធំៗនៅលើពិភពលោកដូចជា សំណុំ​ចង្កៀង​មុខជាប្រភេទ LED ដូចទៅនឹង​រថយន្ត​ McLaren ចង្កៀង​ក្រោយ LED វែង​មាន​រចនាបថ Aston Martin ឬ Porsche។

ថាសកង់​​រចនាជាអក្សរ”Y” ស្រដៀង​នឹង​រថយន្ត​ Lamborghini Huracán EVO បំពាក់ដោយហ្វ្រាំងប្រភេទ Brembo ជាមួយនឹងដុំហ្រ្វាំង calipers ពណ៌លឿង។ ក្នុងនោះ​ រូបភាព និងព័ត៌មានលម្អិតនៃផ្នែកខាងក្នុងមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

យោងតាមសារព័ត៌មាន Car News China បានឱ្យដឹងថា Xiaomi MS11 នឹងត្រូវបានបំពាក់ដោយកញ្ចប់អាគុយអគ្គិសនីដែលផ្គត់ផ្គង់ដោយ CATL និង BYD ខណៈពេលដែលម៉ូទ័រអគ្គិសនីនឹងត្រូវបានបង្កើតឡើងដោយខ្លួនឯង។ គូប្រជែងដ៏សំខាន់របស់ Xiaomi នាពេលអនាគតអាចជា Afeela ដែលជាម៉ាកយីហោក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Honda និង Sony ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford F-150 Lightning Fighter Edition លក់ដេញថ្លៃបានតម្លៃលើស ៣ ដង ពីម៉ូដែលដើម

[បរទេស] ភីកអាប់អគ្គិសនី Ford F-150 Lightning Fighter Edition ត្រូវបានដាក់ដេញថ្លៃបានតម្លៃរហូតដល់ ២៧៥ ០០០ ដុល្លារ ដើម្បីផ្តល់ជូនទៅមូលនិធិ Fighter Country Foundation នៅ Luke Air Force Base សហរដ្ឋអាមេរិក។

រថយន្ត Ford F-150 Lightning Fighter Edition ដែលត្រូវបានបំផុសគំនិតដោយយន្តហោះចំបាំង F-35 Lightning II fighter jet ត្រូវបានដេញថ្លៃនៅឯការដេញថ្លៃ Scottsdale របស់ Barrett-Jackson ធ្វើឲ្យតម្លៃនៃរថយន្តភីកអាប់បែបនេះលើសពីម៉ូដែលដើមជិត ៣ ដង។

Ford F-150 Lightning Fighter Edition ត្រូវបានផលិតឡើងដោយផ្អែកលើម៉ូដែល Platinum ជាមួយនឹងតម្លៃចាប់ផ្តើម ៩៦ ៨៧៤ ដុល្លារ ដែលមានមកជាមួយកៅអីស្បែកដែលមានកំដៅ / ខ្យល់ ដំបូលកញ្ចក់ moonroof ទំហំធំ និងឧបករណ៍បំពងសំឡេងដ៏ប្រណិតម៉ាក B&O ចំនួន ១៨ ចំនុច ។ ម៉ូដែលនេះក៏ភ្ជាប់មកជាមួយប្រព័ន្ធអេក្រង់កំសាន្តទំហំ ១៥,៥ អ៊ីញ, ប្រព័ន្ធ Pro Power Onboard និងប្រព័ន្ធបើកបរស្វ័យប្រវត្តិ Blue Cruise semi-autonomous driving system ។

មិនត្រឹមតែប៉ុណ្ណោះ Fighter Country Edition ក៏​បន្ថែម​ការ​តុបតែង​ដ៏​ពិសេស​ខុស​ពី​ម៉ូដែលដើម​ដែរ។ ដោយមានជំនួយពី Sanderson Ford និង Ford Aftermarket wheel ក៏ដូចជាឡូហ្គោ “Fighter Country Foundation” នៅលើគម្របម៉ាស៊ីន នឹងឡូហ្គោពិសេស F-35 Lightning នៅលើឃ្លុបក្រោយផងដែរ។

ភីកអាប់នេះ បំពាក់ដោយម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបានជាង ៥៨០ សេះ និងកម្លាំងរមួល ១ ០៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៣១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង តិចជាង ៤ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi កំពុងផលិតរថយន្ត SUV អគ្គិសនីសុទ្ធ​ ត្រៀមបំបាក់​ Land Rover Defender និង Mercedes-Benz G-Class

[បរទេស] កាលពីពេលថ្មីៗនេះ យោងរបាយការណ៍​ថ្មី​មួយ​និយាយ​ថា Audi នឹង​ដាក់បង្ហាញចេញនៅ​រថយន្តប្រភេទ SUV 4×4 អគ្គិសនី​សុទ្ធ​ដើម្បី​ប្រជែង​ជាមួយ Land Rover Defender និង Mercedes-Benz G-Class។ រថយន្ត SUV នឹងផលិតនៅលើគ្រោងឆ្អឹង ladder platform ដែលកំណត់សម្រាប់ការមកដល់ឡើងវិញនាពេលខាងមុខនៃម៉ាក Scout ។

យោងតាមគេហទំព័រ Autocar បានឲ្យដឹងថា Audi ជិតដល់ពេលបង្ហាញភ្លើងបៃតងអំពីផែនការនៃគំរូរថយន្តមួយនេះ។ ប្រធានផ្នែកឌីហ្សាញរបស់ Audi លោក Marc Lichte និយាយថា រថយន្ត SUV ថ្មីនឹងមិនផលិតនៅលើគ្រោងឆ្អឹង PPE platform ដែលប្រើរវាង Porsche និង Audi ហើយក៏មិនប្រើប្រាស់តួរថយន្ត Ford Ranger ដែលគ្រោងនឹងដាក់បញ្ចូលក្នុងរថយន្ត VW SUV នាពេលអនាគតដែរ។

រថយន្តនេះអាចស្ថិតនៅលើការផលិតកម្មនៅឆ្នាំ ២០២៧ ដែលអាចដកចេញពីការប្រើប្រាស់គ្រោងឆ្អឹង SSP platform នាពេលខាងមុខ ដោយមិនជ្រើសយកគ្រោងឆ្អឹង Scout EVs ladder chassis ដែលបានកំណត់។

គួរបញ្ជាក់ផងដែរថា​ ក្នុងនោះគេហទំព័រ Autocar ក៏បានបង្ហាញ VW មានពាក្យចចាមអារ៉ាមថាកំពុងពិចារណា Magna ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ប្រទេសកាណាដាសម្រាប់កិច្ចសន្យាផលិតរថយន្ត Scout ។ ខណះ Audi ពិតជាកំពុងធ្វើការជាមួយ Magna រួចហើយទាក់ទងនឹងបច្ចេកវិទ្យាថ្មអាគុយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គីសនី MG Marvel R នឹងមានវត្តមាននៅទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនចែកចាយរថយន្តផ្លូវការរបស់ MG បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩មកម្លេះ ជាមួយនឹងរថយន្តទំនើប និងមានតម្លៃសមរម្យ ហើយរថយន្ត MG ត្រូវបានរចនាឡើងពីអ្នកឌីស្សាញដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស។ MG បានអភិវឌ្ឍម៉ាកយីហោរបស់ខ្លួនក្នុងប្រទេសកម្ពុជាបានយ៉ាងលឿន និងទាក់ទាញដល់អ្នកទិញដែលមានជីវភាពកម្រិតមធ្យមហើយមានតម្រូវការរថយន្តថ្មីជាមួយម៉ូឌែលដែលលក់ដាច់ខ្លាំងជាងគេគឺ រថយន្តស៊ីឌាន, Crossover និង ប្រភេទ SUV។ ខណៈពេលម៉ាកយីហោ MG បានរីកចម្រើនជាមួយនឹងរថយន្តប្រើសាំង ឥលូវនេះពួកគេកំពុងគិតអំពីផលិតផលថ្មីសម្រាប់ពេលអនាគតគឺរថយន្តប្រភេទអគ្គិសនីដែលកំពុងមានភាពល្បីល្បាញជាខ្លាំងនៅអឺរ៉ុបផងដែរ។

ថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ MG Cambodia បានប្រកាសអំពីរថយន្តអគ្គិសនីរបស់ MG ដែលនឹងមានវត្តមាននៅកម្ពុជាក្នុងពេលឆាប់ៗនេះក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ អ្នកគាំទ្រ MG ជាច្រើនមានការភ្ញាក់ផ្អើល និងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៏ម៉ូដែលថ្មីនេះ។ ដើម្បីផ្តល់នូវផលិតផលថ្មីនាពេលអនាគតនៃរថយន្តអគ្គិសនី, MG ក៏បានបង្ហាញអំពីម៉ូដែលថ្មី MG Marvel R ដែលមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាយសង្គម និងចាប់អារម្មណ៏អំពីលក្ខណៈពិសេសនៃរថយន្តនេះ។

MG Marvel R ជារថយន្តអគ្គិសនីសុទ្ធប្រភេទ SUV ខ្នាតកណ្តាល ហើយវាមានទំហំធំទូលាយ និងមានភាពប្រណិត។ វាជាផ្នែកមួយនៃជំនាន់ទី២នៃរថយន្តប្រភេទអគ្គិសនីសុទ្ធរបស់MG ហើយនៅប៉ែកអឺរ៉ុបពិតជាពេញចិត្តចំពោះការរចនា ភាពប្រណីត និងដំណើរការដ៏ល្អរបស់ MG Marvel R ណាស់។ MG Marvel R បានរួមបញ្ចូលគ្នានូវផ្នែកខាងក្នុងដ៏ប្រណិត អមនឹងផ្នែកខាងក្រៅបែបស្ព័រ ហើយមានដំណើរការម៉ាស៊ីនខ្លាំងល្អដែលផ្តល់នូវការបើកបរយ៉ាងរលូន មិនតែប៉ុណ្ណោះ Marvel R ផ្តល់នូវកត្តាសុវត្ថិភាពខ្ពស់ឈានមុខគេ, គ្មានការបំភាយឧស្ម័នពុលមកបរិស្ថាន ហើយលោកអ្នកនឹងទទួលបានរថយន្តអគ្គិសនីដែលល្អគ្មានអ្វីប្រៀបបាន។ បង្ហាញភាពអស្ចារ្យរបស់អ្នកជាមួយរថយន្ត MG Marvel R ដែលមានរូបរាងទាក់ទាញ និងការផ្តល់នូវភាពស៊ីសង្វាក់ទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយជម្រើសកាន់តែប្រសើរសម្រាប់ការសន្សំសំចៃខ្ពស់ និងជួយដល់បរិស្ថាន។

ដំណើរការនៃការបំភាយជាតិពុលគឺស្មើរសូន្យ ជាមួយនឹងការសាកថាមពលមួយពេញអាចជិះបានអតិបរមា ៤០២Km (WLTP) ហើយរថយន្ត Marvel R បានបំពាក់ដោយម៉ូទ័រអេឡិចត្រិចចំនួន3ដែលរួមបញ្ចូលគ្នាផ្តល់នូវកម្លាំង ២៨៨PS និងកម្លាំងរមួល ៦៦៥ Nm ជាមួយសំទុះបង្កើនល្បឿនពី ០-១០០Km/h ក្នុងរយៈពេលត្រឹមតែ 4.9វិនាទីប៉ុណ្ណោះ។ ចំណែកការសាកថាមពលវិញ វាពិតជាឆាប់រហ័សណាស់ជាមួយថាមពល ១១kW AC fast និង ក្បាលសាកលឿន DC Rapid charging ផ្តល់ថាមពលពី ៥% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ៤៣នាទីប៉ុណ្ណោះ។

លក្ខណៈពិសេសនិងប្រណីតភាពនៃផ្នែកខាងក្នុងរបស់ MG Marvel R នឹងនាំលោកអ្នកទៅកាន់រថយន្តអនាគត ជាមួយនឹងអេក្រង់កម្សាន្តទំហំ ១៩,៤អ៊ីងនៅចំកណ្តាលដែលអនុញ្ញាតឱ្យអ្នកអាចគ្រប់គ្រងពត៌មាននិងការកម្សាន្តរបស់រថយន្តបានយ៉ាងល្អ។ បន្ថែមនូវបច្ចេកវិទ្យាថ្មីទំនើបនៃកុងទ័រឌីជីថលទំហំ១២,៣អ៊ីង ផ្តល់នូវព័ត៌មាននៃការបើកបរយ៉ាងច្បាស់ល្អ និងរាល់ការគ្រប់គ្រងទិន្នន័យផ្សេងៗគឺស្ថិតក្នុងដៃរបស់អ្នក។

លើសពីភាពឆ្លាតវៃនៃដំណើរការដ៏ពិសេសរបស់ MG Marvel R វាក៏មានភាពប៉ិនប្រសប់ដែលម្ចាស់រថយន្តតែងតែត្រូវការ និងផ្តល់ភាពសំខាន់ៗទាំងអស់ដល់លោកអ្នក។ មិនថាសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ឬដំណើរកម្សាន្តនាពេលចុងសប្តាហ៍ ក៏លោកអ្នកនៅតែទទួលបានភាពងាយស្រួលនៃភាពធំទូលាយនៃផ្នែកខាងក្រោយដែលមានចំណុះ ៣៥៧L អាចផ្ទុកទំនិញបានច្រើនផងដែរ។

ឥលូវនេះលោកអ្នកក៏អាចស្វែងរករថយន្តអគ្គីសនីសុទ្ធ MG Marvel R ដោយបើកទទួលកក់ទុកមុនចាប់ពីថ្ងៃនេះជាមួយនឹងការផ្តល់ជូនតម្លៃពិសេសសមរម្យ និងអត្ថប្រយោជន៏ច្រើនដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជាក៏កំពុងអភិវឌ្ឍយ៉ាងជឿនលឿននូវស្ថានីយ៍សាកថាមពលអគ្គីសនី ដែលមានច្រើនកន្លែងដូចជានៅ ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ(ផ្លូវល្បឿនលឿន), សៀមរាប, បាត់ដំបង ដែលសុតសឹងតែជាកន្លែងមានសក្តានុពលនិងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Royal Enfield Hunter 350 ពេលនេះមានវត្តមាននៅកម្ពុជាហើយជាមួយនិងការសម្ពោធជាផ្លូវការ

  • ចាប់ផ្តើមឆ្នាំថ្មី Royal Enfield បានប្រកាសពីការដាក់ឱ្យដំណើរការនូវ Hunter 350 ថ្មីនៅកម្ពុជានៅថ្ងៃនេះ
  • Hunter 350 ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវភាពបត់បែនដ៏ល្អឥតខ្ចោះ និងការគ្រប់គ្រងយ៉ាងច្បាស់លាស់ ជាមួយនឹងមូលដ្ឋានយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ ទម្ងន់ស្រាលជាងមុន និងស៊ុមបង្រួមជាងមុន ដែលមានគោលបំណងបម្រើឱ្យការធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង និងតំបន់ជុំវិញមួយចំនួន
  • Hunter 350 នឹង​មាន​លក់​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​តម្លៃ​ចាប់​ពី ៣៨៩៧ដុល្លារអាម៉េរិក ដោយ​ណែនាំ​ជា​ពីរ​ប្រភេទ​ខុស​គ្នា​ និង​ពណ៌​ទាក់ទាញ​ចំនួន ៨

នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកម៉ូតូធុនមធ្យម (250cc – 750cc) ថ្ងៃនេះបានប្រកាសចាប់ផ្តើមដាក់លក់ម៉ូតូ Royal Enfield Hunter 350 ថ្មី នៅកម្ពុជា។ Hunter 350 ស៊េរីថ្មីត្រូវបានរចនាឡើងសម្រាប់ការធ្វើដំនើរក្នុងក្រុង ហើយ Hunter 350 គឺជាការកែច្នៃដែលមានចរិតលក្ខណៈរបស់ Royal Enfield សាកសមជាដៃគូធ្វើដំណើរប្រចាំថ្ងៃ។

ម៉ូតូ​នេះ​បាន​ទទួលបានមតិគាំទ្រការ​យ៉ាង​ខ្លាំង​ពី​អតិថិជន​ជុំវិញ​ពិភពលោក។ជាឧទាហរណ៍ Hunter 350  នៅក្នុងប្រទេសឥណ្ឌា ទទួលការកក់ទុកមុនច្រើនជាង ៨០,០០០ គ្រឿង។ Royal Enfield Hunter 350 បានក្លាយជាម៉ូតូមានការចែកចាយច្រើនជាងគេសម្រាប់ ក្រុមហ៊ុន Royal Enfield នៅក្នុងប្រទេសឥណ្ឌា។ ម៉ូតូ Hunter 350 មានលក្ខណៈពិសេសប្លែកពីគេក្នុងត្រកូល Royal Enfield។ វាបង្កើតឡើងយកគំរូតាមម៉ូដែល J-series 350cc រួមផ្សំជាមួយនឹងការសាងសង់តួម៉ូតូដោយ Harris Performance ដែលងាយស្រួលបត់បែន, Hunter ផ្តល់នូវភាពរហ័សរហួន រឹងមាំនៅលើដងផ្លូវក្នុងទីក្រុង និងភាពរីករាយនៅលើផ្លូវអ៊ូរអរ។

ដើរទៅកាន់ Hunter 350 អ្នកនឹងមានអារម្មណ៍ចង់ជិះម៉ូតូដ៏រីករាយនេះភ្លាម ព្រោះវានាំមកនូវបទពិសោធន៍នៃការជិះម៉ូតូនៅក្នុងទម្រង់នៃការបើកបរថ្មី ជួបនឹងភាពរស់រវើកនៃយុគសម័យថ្មី។ បញ្ឆេះវាឡើង នោះអ្នកនឹងត្រូវបានស្វាគមន៍ជាមួយនឹងសម្លេងដ៏គួរឱ្យទាក់ទាញ នៅពេលអ្នកកាន់តែជិះទៅឆ្ងាយ។ ជំនះផ្លូវដែលមានការកកស្ទះ ដោយសារភាពចង្អៀត ដៃចង្កូតរហ័ស និងហ្វ្រាំងប្រកបដោយទំនុកចិត្ត។

អត្ថាធិប្បាយលើភាពជោគជ័យរបស់ Hunter 350 ដែលមានការទទួលស្គាល់ជាសាកល និងសក្តានុពលសម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក លោក Anuj Dua ប្រធានផ្នែកធុរកិច្ចប្រចាំអាស៊ីប៉ាស៊ីហ្វិក Royal Enfield បាននិយាយថា «នៅ Royal Enfield យើងមានការចូលរួមយ៉ាងជិតស្និទ្ធជាមួយអតិថិជន និងសហគមន៍របស់យើង។ Hunter 350  គឺសម្រាប់អ្នកជិះម៉ូតូដែលស្រលាញ់ម៉ាករបស់យើង។ វាគឺជាម៉ូតូដែលរួមបញ្ចូលគ្នានូវភាពខ្លាំង ទាន់សម័យ ដែលជារសជាតិថ្មីនៃការជិះម៉ូតូសុទ្ធជាមួយនឹងតួអក្សរ Royal Enfield ។ យើងមានសហគមន៍ដ៏ស្មោះត្រង់មួយនៅក្នុងប្រទេសកម្ពុជាដែលអតិថិជនរបស់យើងគឺជាអ្នកតស៊ូមតិម៉ាកយីហោដ៏ធំបំផុតរបស់យើង។ Hunter 350 គឺជាលទ្ធផលនៃមតិកែលម្អពីអ្នកបើកបរ និងសហគមន៍របស់យើង​នូវប្រភេទម៉ូតូដែលពួកគេពេញចិត្ត ហើយ Royal Enfield បានអភិវឌ្ឍ350 roadsterនេះ បែបស្រាលជាងមុន និងរហ័សជាងមុន»

វាមកជាមួយនឹង ២ ប្រភេទ (editions) – Retro Hunter និង Metro Hunter – ម៉ូដែលទាំង ២ បានបញ្ចប់ជាមួយនឹងគ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់យ៉ាងទំនើប។ Retro Hunter ដំណើរការលើយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ និងមានហ្វ្រាំងឌីសខាងមុខទំហំ 300 មីលីម៉ែត្រ រួមផ្សំជាមួយនឹងហ្វ្រាំងតាំបួខាងក្រោយទំហំ ៦ អ៊ីញ, ហ្វ្រាំង ABS, ចង្កោមឧបករណ៍ឌីជីថលអាណាឡូករចនាបែប classic ដែលបង្ហាញចំនួនត្រឹមត្រូវនៃព័ត៌មានសំខាន់ៗ និង ជម្រើសនៃធុងសាំង។

The Metro Hunter មាន រូបរាង បែប សហសម័យ ជាមួយនឹងការរចនាពីរពណ៌, យ៉ាន់កង់ស្ព័រ, សំបកកង់គ្មានពោះវៀនដ៏ធំទូលាយ និង ស្តុបខាងក្រោយរាងមូល។ ម៉ូតូនេះមកជាមួយជម្រើសពណ៌ចំនួន ៥ ពណ៌ ដែលអាចជ្រើសរើសទៅលើពណ៌នៃធុងសាំងដែលត្រូវបានរចនាយ៉ាងឡូយចំនួន ៣ និងជម្រើសក្រាហ្វិកសម្រាប់ប្រភេទមួយ។ ក្រៅពីនេះ ក៏មានប្រភេទកំពូលចំនួន ១ទៀត ដែលបានបង្កើតឡើងជាមួយនឹងជម្រើសនៃការរចនាធុងសាំងដ៏ប្លែកដែលមិនធ្លាប់មានចំនួន ៣ នៅក្នុងការឌីហ្សាញរបស់ Royal Enfield។

Metro edition ទាំងពីរ ត្រូវបានបំពាក់ដោយយ៉ាន់ស្ព័រ នៅលើកង់ខាងមុខទំហំ ១១០/៧០ x ១៧អ៉ីញ និងកង់ក្រោយទំហំ ១៤០/៧០ x ១៧អ៉ីញ សម្រាប់ការទប់លំនឹង និងរូបរាងដ៏ល្អ។ ហ្វ្រាំងឌីសខាងមុខ ៣០០mm និងខាងក្រោយ ២៧០mm, dual channel ABS និងជន្ទល់កណ្តាល។ ជាមួយគ្នានេះ វាក៏បំពាក់ចង្កៀងក្រោយ LED និង ចង្កោមឧបករណ៍ digital-analogue លំដាប់ខ្ពស់ ដែលបង្ហាញពី odometer, tripmeter, gear indicator, កម្រិតធុងសាំង ជាមួយនឹងការរំលឹកបង្ហាញនៅពេលជិតអស់សាំង,ម៉ោង មកមួយកំប្លេយ៉ាងទាន់សម័យតែម្ដង។ ប្រភេទនៃ Hunter ទាំងអស់បំពាក់មុខងារគ្រប់គ្រងរបាដៃ ថាមពលបង្វិល និងកុងតាក់ចុចបិទបើកគឺផ្ដល់ភាពងាយស្រួលក្នុងការប្រើ ហើយម៉ូតូនេះក៏ហើយត្រូវបានបំពាក់ជាមួយនឹងរន្ធសាក USB ផងដែរ។

ទម្រង់អង្គុយរបស់ម៉ូតូ Hunter 350 ត្រូវបានរចនាឡើងដើម្បីផ្តល់នូវសមាមាត្រកម្ពស់ និងទម្ងន់ដ៏ល្អ ខណៈដែលផ្តល់នូវផាសុកភាពល្អលើសគេ ដោយសារកៅអីធំទូលាយ និងវែងរបស់វា។ ជាមួយនឹងការកែទម្រង់មុំ កម្ពស់កៅអីទាប ៨០០ mm និងគម្លាតកង់ពីកង់មុខទៅក្រោយខ្លីជាងមុន បង្កើតបានជាភាពបត់បែនពិសេសរបស់ Hunter ដែលជំរុញឱ្យមានទំនុកចិត្តកាន់តែខ្លាំងនៅពេលឆ្លងកាត់ផ្លូវចង្អៀត ហើយមានអារម្មណ៍ថា ត្រូវបានទប់លំនឹង និងមានស្ថេរភាពនៅគ្រប់ទីតាំង និងស្ថានភាព។

Hunter ត្រូវបានបំពាក់ម៉ាស៊ីនស៊ីឡាំងតែមួយដ៏ទំនើប J-series ដែលមានកម្លាំង ៣៤៩cc ដែលទទួលបានការទទួលស្គាល់ជាសាកល ដែលទើបនឹងចេញនៅលើ Meteor និង Classic 350។ ធុងចាក់ប្រេង, ផលិតកម្លាំង ២០.២ bhp នៅ ៦១០០ rpm និង ២៧ Nm នៃកម្លាំងបង្វិលជុំនៅ ៤០០០ rpm បង្កើតឱ្យមានកម្លាំងខ្លាំង, ការបញ្ចេញសម្លេងរំខានទាប, និងការបើកបរដែលមានទាំងការកែលម្អ និងកម្លាំង។ ជាមួយនឹង primary balancer shaft ដើម្បីកាត់បន្ថយរំញ័រ កាន់តែបង្កើនភាពប្រសើរឡើង ខណៈពេលដែលការ ផ្លាស់ប្តូរប្រអប់លេខមិនទាក់ និងរលូន ដោយសារប្រអប់លេខ ៥ល្បឿន ដែលបានធ្វើឱ្យប្រសើរឡើង។

Hunter ត្រូវបានគាំទ្រដោយប្រព័ន្ធអេកូនៃគ្រឿងបន្លាស់ម៉ូតូពិតប្រាកដ ដែលទាំងនេះអាចត្រូវបានបន្ថែមនៅពេលបញ្ជាទិញម៉ូតូ ឬនៅពេលក្រោយ។ សម្រាប់ Suburban range មានបំពាក់នូវឧបករណ៍ភ្ជាប់ការពារ និងមុខងារ ដូចជាម៉ាស៊ីន និងរបាំងការពារ បន្ទះដាក់ និងអីវ៉ាន់ កៅអីផ្ទាល់ខ្លួន និងកញ្ចក់សម្រាប់ដំណើរកម្សាន្ត។ ជាមួយគ្នានេះដែរ ជម្រើសនៅក្នុង Suburban range រួមមាន កៅអី អង្គុយដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង អំពូល LED ពណ៌ខ្មៅ របាំងការពារ និងសន្ទបការពារក្រោយដ៏ស្រស់ស្អាត។ ទាំងអស់នេះ សុទ្ធតែមានគុណភាពល្អ ផ្ដល់ភាពងាយស្រួល និងសមបំផុតទៅនឹងម៉ូតូរបស់អ្នក។ ហើយដើម្បីបង្ហាញពីស្ទីលរបស់ខ្លួនឯងបន្ថែមទៀត អ្នកអាចជ្រើសរើសឧបករណ៍តុបតែងខ្លួនសម្រាប់ការបើកបររួមមាន អាវយឺត និងគ្រឿងប្រើប្រាស់ផ្ទាល់ខ្លួនដ៏ឆ្លាតវៃ។

Royal Enfield Hunter 350 សាកសមខ្លាំងសម្រាប់ lifestyle បែបយុវវ័យ ដៃគូធ្វើដំណើរប្រចាំថ្ងៃរបស់សុភាពបុរសវៃឆ្លាតគ្រប់រូប! Hunter 350 ចែកចេញជាពីរប្រភេទដោយ Rebel Series មានតំលៃ ៣ ៨០០ ដុល្លានិង Dapper Series មានតំលៃ ៣ ៩០០ ដុល្លាក្នុងប្រទេសកម្ពុជា៕

#RoyalEnfieldHunter350 #Hunter350 #AShotOfMotorcycling #Hunter350 #AShotOfTorque #AShotOfStyle #AShotOfFun

***

For more Information, Please contact:

Ridhi Jain

Team Manager – PR & Communications, Asia Pacific at Royal Enfield

[email protected]

+91 9717153029

 

 

Leng Sovannary

Marketing Supervisor

[email protected]

(855)12 366 803

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បោះលុយ ៣,៦ពាន់លានដុល្លារ ពង្រីករោងចក្រ Nevada Gigafactory ដើម្បីផលិតឡានអគ្គិសនី Semi

ក្រុមហ៊ុន Tesla នឹងចំណាយប្រាក់ ៣,៦ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្រដ៏ធំរបស់ខ្លួននៅទីក្រុង Reno រដ្ឋ Nevada ដែលអាចចាប់ផ្តើមផលិតរថយន្តដឹក Semi អគ្គិសនីទាំងអស់នៅទីតាំងតែមួយ។

ការវិនិយោគនេះនឹងជំរុញការផលិតរបស់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះជាមួយការបន្ថែមនូវផ្ទៃដី ៤លានហ្វីតការ៉េ និងបន្ថែមបុគ្គលិកថ្មីចំនួន ៣ ០០០នាក់ ប៉ុន្តែ Tesla មិន​បាន​បញ្ជាក់​ថា​តើ Semis ប៉ុន្មាន​នឹង​ត្រូវ​ផលិត​ក្នុង​មួយ​ឆ្នាំ​នៅ​រោងចក្រ។

ការវិនិយោគនេះក៏នឹងត្រូវបានប្រើដើម្បីតម្លើងរោងចក្រផលិតអាគុយដែលអាចអោយផលិតបាន ១០០GWh នៃកោសិកា ៤៦៨០ របស់ក្រុមហ៊ុន។ ដែលនេះនឹងគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់រថយន្តធុនស្រាលចំនួន ១,៥ លានគ្រឿងក្នុងមួយឆ្នាំ ហើយវាក៏បានបង្ហាញពីការកើនឡើងនៃថាមពលពី ៣៧GWh ដែលរោងចក្រនេះផលិតនាពេលបច្ចុប្បន្ន។

Tesla មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​អំពី​ផែនការ​ពង្រីក​របស់​ខ្លួន​ឡើយ ហើយ​ក៏​មិន​បាន​និយាយ​ថា​តើ​ការតម្លើង​គ្រឿង​បរិក្ខារ​ថ្មី​ដែលនឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា ឬ​នៅ​ពេល​ណា​នឹង​ត្រូវ​បញ្ចប់​ដែរ។

ការផលិត Tesla Semi បានចាប់ផ្តើមកាលពីចុងឆ្នាំមុនជាមួយនឹងគ្រឿងដំបូងដែលបានប្រគល់ទៅឱ្យក្រុមហ៊ុន PepsiCo និង Frito-Lay នៅក្នុងខែធ្នូ។ រថយន្តអគ្គិសនីទាំងអស់អាចធ្វើដំណើរបានចម្ងាយរហូតដល់ ៨០៥ គីឡូម៉ែត្រ ដោយការសាកមួយពេញ ជាមួយនឹងទម្ងន់ផ្ទុកសរុប ៣៧ ១៩៤គីឡូក្រាម។

ក្នុងនោះ បច្ចេកវិទ្យាសំខាន់មួយទៀតដែលរកឃើញនៅក្នុង Semi គឺស្ថាបត្យកម្ម 1,000-volt របស់វា ដែលអនុញ្ញាតឱ្យមានល្បឿនសាកលឿនតាមរយៈប្រព័ន្ធសាកអាគុយ ‘Megawatt’ ថ្មីរបស់ក្រុមហ៊ុនផលិតរថយន្ត។ ខណៈពេលដែលក្រុមហ៊ុន Tesla មិនបាននិយាយថាវានឹងចំណាយពេលយូរប៉ុណ្ណាដើម្បីសាកអាគុយរបស់ Semi នោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda 2 មុខមាត់ថ្មី តម្លៃជិត ២ មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MAZDA បានធ្វើការប្រកាសដាក់បង្ហាញចេញនៅរថយន្ត Mazda 2​​ មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ១១ ៧៦០ ដុល្លារ ដល់ ១៩ ៥៤៤ ដុល្លារ នៅក្នុងទីផ្សារប្រទេសជប៉ុន។

សម្រាប់រថយន្ត Mazda 2 មុខមាត់ថ្មី បានទទួលកាងខាងមុខថ្មី និងប៉ាណាមុខបិទជិតហើយដំបូលជួយកាត់បន្ថយកំដៅបានយ៉ាងល្អផងដែរ។ លើសពិនេះ ក៏បានបន្ថែមពណ៌តួខ្លួនថ្មីដូចជា “Airstream Blue Metallic” និង “Aero Grey Metallic” ។

មិនត្រឹមតែប៉ណ្ណោះ Mazda 2 នេះក៏បានបន្ថែមនៅម៉ូដែលថ្មីចំនួន ២ គឺ 15 Sport និង XD Sport+ បានបន្ថែមនៅប៉ាណាមុខរចនាបែបស្ព័រជាមួយពណ៌ខ្មៅរលោង Black Tone Edition ថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៦ អ៊ីញ និងកៅអីស្បែកពណ៌ខ្មៅថ្នេដេរពណ៌ក្រហម។ បន្ថែមពីនេះ ក៏មានមកជាមួយនៅម៉ូដែល 15 BD, XD BD និង 15 Sunlit Citrus ផងដែរ។

ទាកទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Mazda 2 មុខមាត់ថ្មី ដំណើរការដោយម៉ាស៊ីន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ Skyactive-G ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១១០ សេះ និងកម្លាំងរមួល ១៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ​ ៦ វគ្គ ប្រភេទបើកបរប៉ុង១ និងប៉ុង២ ផងដែរ។
  • ម៉ាស៊ីនម៉ាស៊ូត ១,៥ លីត្រ Skyactive ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+