ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីមួយទឹករបស់ Tesla តម្លៃធ្លាក់ចុះពីកម្រិតខ្ពស់ដល់ទៅ ១៧ ភាគរយ

[បរទេស] នៅក្នុងការទិញរថយន្ត Tesla ថ្មី ហើយលក់ត្រឡប់វិញដើម្បីរកប្រាក់ចំណេញអាចនឹងចប់នៅពេលដែលទិន្នន័យថ្មីបង្ហាញថាតម្លៃ Tesla មួយទឹកនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះលឿនជាងបើប្រៀបធៀបទៅនឹងម៉ូដែលពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត។

យោងតាមទិន្នន័យឧស្សាហកម្មពី Edmunds តម្លៃជាមធ្យមរបស់ Tesla មួយទឹកបានកត់ត្រាការធ្លាក់ចុះ ១៧% ដោយធ្លាក់ចុះពី ៦៧ ២៩៧ ដុល្លារក្នុងខែកក្កដាមកត្រឹម ៥៥ ៧៥៤ ដុល្លារក្នុងខែវិច្ឆិកា។ នេះ​គឺ​ធំជាង​ការ​ធ្លាក់​ចុះ​តម្លៃ​រថយន្ត​មួយទឹក​សរុប ៤% ក្នុង​អំឡុង​ពេល​ដូច​គ្នា។

ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ Tesla បានដំឡើងតម្លៃរថយន្តថ្មីលឿនជាងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ដែលឆ្លើយតបទៅនឹងតម្រូវការខ្ពស់សម្រាប់រថយន្តអគ្គិសនីដែលអាចបរបានចម្ងាយឆ្ងាយ ដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ ការបន្ធូរបន្ថយតម្លៃប្រេងឥន្ធនៈ ក៏ដូចជាការកើនឡើងអត្រាការប្រាក់ និងការកើនឡើងនៃទិន្នផលផលិតកម្មរបស់ក្រុមហ៊ុន Tesla និងការប្រកួតប្រជែងរថយន្តអគ្គិសនី ដែលកំពុងកើនឡើងបានផ្លាស់ប្តូរតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការដែលនាំឱ្យមានការធ្លាក់ចុះនៃតម្លៃ Tesla មួយទឹក។ ហេតុដូច្នេះហើយ ក្រុមហ៊ុនផលិតរថយន្តបានសម្របតាមស្តង់ដារថ្មីដោយផ្តល់ការបញ្ចុះតម្លៃរថយន្តថ្មីចំនួន ៧ ៥០០ ដុល្លារ សម្រាប់ Model 3 និង Model Y ដែលគ្រោងនឹងប្រគល់ជូនមុនដំណាច់ឆ្នាំ ២០២២ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញតម្រូវការចុងឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ លោក Elon Musk បានសារភាពថាក្រុមហ៊ុន Tesla ពិចារណាលើការបញ្ចុះតម្លៃរថយន្តថ្មី ដើម្បីរក្សាកំណើនបរិមាណ ដែលនឹងធ្វើឱ្យប្រាក់ចំណេញកាន់តែទាប។ ដូចដែលបានរាយការណ៍ដោយ Reuters ភាគហ៊ុន Tesla បានធ្លាក់ចុះ ៧,៣% ដល់កម្រិតទាបជាង ២ ឆ្នាំនៃ ១១៤,១២ ដុល្លារនៅក្នុងការជួញដូរដំបូងកាលពីថ្ងៃអង្គារដោយកត់ត្រាការធ្លាក់ចុះ ៦៥% ក្នុងឆ្នាំ ២០២២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot Motocycles ម៉ូឌែលថ្មីដែលនិងមានឥទ្ធិពលនៅក្នុងទីផ្សារប្រភេទម៉ូតូ scooter នៅក្នុងប្រទេសកម្ពុជា

ម៉ូតូដែលមានអាយុកាលវ័យចំនាស់ជាងគេនិងមានភាពល្បីរន្ធឺក្នុងការផលិតបែបប្រភេទម៉ូតូ Scooter បានចាប់ផ្តើមតាំងពីឆ្នាំ ១៨៩៨ មកម្លេះជាមួយនិងការរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិវត្តន៍នៃម៉ូឌែល S55 ក្នុងឆ្នាំ ១៩៥៣ ដែលនាំជោគជ័យយ៉ាងសម្បើមបានធ្វើអោយមានទិន្នន័យការលក់ខ្ពស់បំផុតនៅប៉ែកខាងអ៊ឺរុបសម្រាប់ម៉ូឌែល Scooter មួយនេះ។ បច្ចុប្បន្នកំពូលម៉ូឌែលទាំងពីររបស់ Peugeot Motocycles គឺ Django 150cc និង Tweet 125cc ។ ម៉ូឌែលទាំងពីរនេះមានលក់ក្នុងប្រទេសកម្ពុជាហើយដែលមានក្រុមហ៊ុន TF Motors Cambodia ជាអ្នកនាំចូលនិងចែកចាយជាផ្លូវការ។ គេមានសុទិដ្ឋិនិយមថាដោយ DNA នៃឫសគល់នៃប្រទេសបារាំង Peugeot Motocycles នឹងមានឥទ្ធិពលលើម៉ាកម៉ូតូ Scooter ផ្សេងទៀតដែលចរាចរណ៍ក្នុងទីផ្សារប្រទេសកម្ពុជាប្រសិនបើប្រៀបធៀបទៅនឹងបច្ចេកវិទ្យា និងរចនាបថ។

បើនិយាយអំពីម៉ូតូ Peugeot មានផ្នែកសំខាន់ៗចំនួន ៤ ដែលរក្សាគុណតំលៃនិងគោលជំហររបស់វាអោយស្ថិតស្ថេររយះពេល ១២៣​​ ឆ្នាំមកនេះដូចជា ភាពទាក់ទាញនៃរចនាបទ ភាពទំនើបទាន់សម័យ ភាពងាយស្រួល និងសុវត្ថិភាព។ អតិថិជនភាគច្រើនមានភាពដិតដាមជាមួយម៉ាក Peugeot និងប្រវត្តិរបស់វាដែលអមមកជាមួយនិងស្ទីលបែប Retro ដែលសម្គាល់យ៉ាងច្បាស់អំពីម៉ាក Peugeot ។ ចំនុចទីពីរអ្នកដែលប្រើប្រាស់ម៉ូតូមួយនេះតែងតែមានភាពជាខ្លួនឯងខ្ពស់ ឯករាជ្យនិងស៊ីវិល័យទៅតាមសម័យកាលពិតៗ។ ម៉ូតូ Peugeot ត្រូវ​បាន​រចនា​ឡើង​ជាមួយ​នឹង​បច្ចេកវិជ្ជា​អាប់ដេត​នៃ​ផ្នែក​សមាសភាគ​នីមួយៗ ជាពិសេស​វា​មាន​ពណ៌​ជាច្រើនសម្រាប់​អតិថិជន​របស់​ពួកគេជ្រើសរើស។

ជាទូទៅ មនុស្សគ្រប់រូបចង់ឱ្យយានជំនិះរបស់ពួកគេមានផាសុកភាព សាមញ្ញ ងាយស្រួលនិងលេចធ្លោហើយទាំងអស់នេះសុទ្ធតែមាននៅក្នុងម៉ាកយីហ៊ោរ Peugeot Motocycles. ហើយជាក់ស្តែងនោះហើយជាមូលហេតុដែល Peugeot បានទាក់ទាញអ្នកគាំទ្រម៉ូតូ Scooter ជាច្រើន។ ឧទាហរណ៍ នៅពេលដែលអ្នកជិះលើម៉ូដែល Django អ្នកទទួលបានអារម្មណ៍ថាទន់ល្មើយសម្រាប់កៅអីរបស់វា និងផាសុកភាព ភាពបត់បែនបានល្អជាមួយអ្នកមិនថាអ្នកជិះម្នាក់ឯង ឬពីរនាក់។ ចុងក្រោយគឺសុវត្ថិភាព, អតិថិជនតែងតែមានទំនុកចិត្តលើសុវត្ថិភាព និងប្រព័ន្ធហ្វ្រាំង ABS នៅផ្នែកកង់ខាងមុខ។

ម៉ូតូ Peugeot នឹងមានវត្តមានឆាប់ៗនៅក្នុងដើមឆ្នាំ ២០២៣ ដោយក្រុមហ៊ុន TF Motors ជាអ្នកនាំចូលនិងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងប្រទេសកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីថ្មី​របស់ Volkswagen នឹង​បង្ហាញ​ខ្លួន​នៅ​ដើមឆ្នាំ ២០២៣

[បរទេស] ក្រុម​ហ៊ុនផលិតរថយន្ត Volkswagen ​គ្រោងនឹងធ្វើការ​ប្រកាស​ពី​គម្រោង​ដាក់បង្ហាញ​ចេញនៅរថយន្តអគ្គិសនីថ្មីបន្ទាប់​របស់​ពួកគេ​នៅកម្មវិធី CES 2023 នៅ​ថ្ងៃ​ទី ៣ ខែ​មករា ឆ្នាំ ២០២៣ ខាងមុខនេះ។

ក្រុមហ៊ុនផលិតរថយន្តកំពុងរក្សាព័ត៌មានលម្អិត ប៉ុន្តែបាននិយាយថា ពួកគេនឹងបង្ហាញរថយន្តដែលលាក់បាំងនៅថ្ងៃនោះ ក៏ដូចជាបង្ហាញឈ្មោះរបស់វាផងដែរ។ បន្ទាប់​ពី​ការ​ប្រកាស​នេះ ក្រុមហ៊ុន​នឹង​អញ្ជើញ​អ្នក​ចូល​រួម​កម្មវិធី CES 2023 ឱ្យ “ទទួល​បាន​បទពិសោធន៍​ជំហាន​បន្ទាប់​ក្នុង​ដំណើរ​ការ​អគ្គិសនី​របស់ Volkswagen” នៅ​ថ្ងៃ​ទី ៥ ខែ​មករាផងែរ។

ក្នុងនោះត្រូវបានគេរំពឹងថា Volkswagen នឹងបង្ហាញនៅរថយន្ត ID.Aero ។ ដោយគំរូរថយន្ត ID.Aero Concept bបានដាក់បង្ហាញនជាការមើលជាមុននៃរថយន្តអគ្គិសនីសាកលដំបូងបង្អស់របស់ម៉ាកយីហោ ដែលនឹងត្រូវបានផ្តល់ជូននៅក្នុងប្រទេសចិន អឺរ៉ុប និងសហរដ្ឋអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះ គំរូនេះគឺជារថយន្តស៊េរីទំនើបដែលផលិតនៅលើគ្រោងឆ្អឹង MEB platform និងមានអាគុយលីដ្យូមទំហំ ៧៧ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយរហូតដល់ ៦២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

រថយន្តនេះត្រូវបានគេរំពឹងថានឹងទទួលបានឈ្មោះថ្មីគឺ ID.7 ហើយថ្មីៗនេះ អ្នកថតរូប moniker បានថតបាននៅរថយន្តនេះដែលគ្មានការបិទបាំងតួខ្លួន ដោយមានការរចនាយ៉ាងរលូនជាមួយនឹងទីតាំងដៃទ្វារដែលភ្ជាប់មកជាមួយ flush-mounted និងថាសកង់ដែលធ្វើឱ្យប្រសើរឡើងតាម aerodynamic ផងដែរ។ ចំណែកនៅផ្នែកខាងក្នុងវិញ នឹងមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្តទំហំធំផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនកែច្នៃ Aimgain ដាក់ឈុតតួខ្លួនថ្មីលើ Toyota Crown បន្ថែមរូបរាងកាន់តែស្ព័រខ្លាំង

[បរទេស] រថយន្ត Toyota Crown ស៊េរី​ថ្មី​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​កាល​ពី​ខែ​កក្កដាជា​ប្រភេទ​ Sedan។ ខណៈពេលនេះ រថយន្តនេះត្រូវបានក្រុមហ៊ុនកែច្នៃរថយន្ត Aimgain បំពាក់បន្ថែមឈុតតួខ្លួនចុងក្រោយបំផុតដែលធ្វើឲ្យរថយន្តនេះមានរូបរាងថ្មីស្ទើរតែទាំងស្រុង។

Toyota Crown

ក្រុមហ៊ុនកែច្នៃនេះបានដកចេញនៅលក្ខណៈពិសេសទាំងអស់របស់រថយន្ត Toyota Crown។ ប៉ុន្តែអ្វីគួរឱ្យកត់សម្គាល់បំផុតនោះគឺការទម្លាក់ប្រព័ន្ធ suspension ចុះក្រោមយ៉ាងខ្លាំង។ ក្រៅ​ពី​នោះ ថាស​កង់ និង​កាង​​ត្រូវ​បាន​តុបតែងជាមួយ​ពណ៌ដូចទៅ​តួខ្លួន ហើយ​កាងជ្រែកខ្យល់​ខាង​មុខ កាងផ្នែកចំហៀង និង​ផផ្នែក​ខាង​ក្រោយ​ដែល​មាន​បំពង់​ស៊ីមាំង​ស្រោបដោយក្រូម៉េ​ត្រូវ​បាន​បន្ថែមឲ្យកាន់តែមានរូបរាងកាន់ទាក់ទាញ​បន្ថែម​ទៀត។

បន្ថែមពីលើនេះ នៅផ្នែកចំហៀងនៅលើទីតាំងទ្វារឥឡូវនេះមានពណ៌តួខ្លួនផងដែរ និងចុងក្រោយគឺថាសកង់ប្រភេទ Aimgain GTM-CV ជាមួយនឹងដុំហ្វ្រាំង Aimgain brake calipers ពណ៌ក្រហម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនរបស់រថយន្ត Toyota Crown ដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣៤០ សេះ និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Jimny បំពាក់ឈុតតួខ្លួនថ្មី បន្ថែមជាមួយរូបរាងកាន់តែអំណាច

[បរទេស] រថយន្ត Suzuki Jimny ត្រូវបានក្រុមហ៊ុនកែថ្នៃរថយន្តមានឈ្មោះថា ESB បានផ្តល់ជូននៅគ្រឿងតែងខ្លួនដល់រថយន្តនេះជាមួយកញ្ចប់ពីរផ្សេងគ្នារួមមាន LST package មានតម្លៃ ៤ ៤៦៩ ដុល្លារ និង LST-Up package​​ មានតម្លៃលក់ចាប់ពី ២ ៩៣៩ ដុល្លារ។

ឈុតតួខ្លួន មានលក្ខណៈពិសេសបន្ថែមលើប៉ាណាមុខដែលមើលទៅមានទម្រង់មុខបែបអំណាច, ថាសកង់ស្ព័រ CLS TC01 ទំហំ ១៦ អ៊ីញពណ៌ស បន្ថែមជាមួយ របាំងការពារភក់ (bolt-on wide fender), កាង spoiler និងបំពង់ស៊ីមាំង muffler ។

ភាពខុសប្លែកគ្នាដ៏សំខាន់បំផុតគឺការតម្លើងកម្ពស់ និងប្រព័ន្ធ suspension ដោយកញ្ចប់ LST package បង្ហាញពីប៉ូម Springs បានទម្លាក់ ៤០ ម.ម ដល់ ៩០ ម.ម និង LST-Up ទទួលបានការលើក ៧៦ ម.ម ។ លើសពីនេះ កង់មានសំបកកង់ខុសៗគ្នា ដោយ LST ប្រើប្រាស់សំបកកង់ប្រភេទ 195/50R16 Nankang slicks ហើយ LST-Up ទទួលបានសំបកកង់ប្រភេទ grippier 245/70R16 Maxis។

ដោយកញ្ចប់ LST ភ្ជាប់មកជាមួយកាងខាងមុខកាន់តែអំណាច និងមានលក្ខណៈបែបស្ព័រដែលភ្ជាប់ទៅនឹងរបាំងការពារភក់ទំហំធំ។ ម៉្យាងវិញទៀត LST-Up បំពាក់នៅកាងស្តើងជាងមុន ដែលបង្ហាញនៃប្រព័ន្ធ suspension និងសំបកកង់។ បន្ថែមពីនេះ LST ក៏ត្រូវបានបំពាក់ជាមួយនឹងផ្នែកបន្ថែមកាងចំហៀងផងដែរ ខណៈដែល LST-Up ទទួលបានការបន្ថែមនៅប៉ាណាមុខបន្ថែម និងបន្ទះការពារដែលដាក់នៅលើកាង។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Suzuki Jimny នៅក្នុងប្រទេសជប៉ុន នៅតែអាចប្រើបានជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ទំហំ ៣ ស៊ីឡាំង អាចផលិតបាន ៦៣ សេះ ឬម៉ាស៊ីនចំណុះ ១,៥​ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១០១ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG E63 S Final Edition ផ្តល់ជូនតែ ៥០ គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារប្រទេសជប៉ុន

[ទីផ្សារបរទេស] បន្ទាប់ពីបង្ហាញខ្លួនកាលពីឆ្នាំមុន Mercedes-AMG E63 S Final Edition ដែលជាកំណែចុងក្រោយនៃ E-Class ជំនាន់បច្ចុប្បន្ន ជាមួយនឹងការផលិតមានកំណត់ចំនួន ៩៩៩ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនផលិតរថយន្តបានប្រកាសការបែងចែកសម្រាប់ប្រទេសជប៉ុនដែលទទួលបានត្រឹមតែ ៥០ គ្រឿងនៃ Final Edition ។

សម្រាប់ម៉ូដែលពិសេសទាំង ៥០ គ្រឿងនៃ E63 S Final Edition នឹងត្រូវបានបែងចែកស្មើៗគ្នាទៅជា ២៥ គ្រឿងជាម៉ូដែលចង្កូតដៃខាងឆ្វេង និង ២៥ គ្រឿងទៀតជាចង្កូតខាងស្តាំដៃ។

E63 S Final Edition មានផ្តាច់មុខជាមួយនឹងផ្នែកខាងក្រៅនៃក្រាហ្វិចពណ៌ប្រផេះ Magno រួមបញ្ចូលគ្នាជាមួយនឹងក្រាហ្វិកបែបស្ព័រ និងឡូហ្គោ AMG ពិសេសនៅលើទីតាំង C-pillar ។ វាក៏ភ្ជាប់មកជាស្តង់ដារជាមួយនឹងកញ្ចប់ AMG Night Package ដែលបន្ថែមការតុបតែងពណ៌ខ្មៅរលោង ថាសកង់ស្ព័រ AMG ទំហំ ២០ អ៊ីញ។ ខណៈនៅ​ផ្នែក​ខាង​ក្នុង​បានតុបតែងជាមួយ Carbon fiber និង​ស្បែកប្រភេទ Nappa ដែល​មាន​​នៅ​លើ​កៅអី AMG Performance Seats និង​ឡូហ្គោផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Mercedes-AMG E63 S Final Edition ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៦០៣ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ថាមពល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កង់​ទាំង​បួន​ដោយ​សារ​ 4Matic+។

Mercedes-AMG E63 S Final Edition មានតម្លៃលក់ចាប់ពី ១៨៣ ៩៥៥ ដុល្លារនៅក្នុងទីផ្សារប្រទេសជប៉ុន។ Mercedes បានបើកទទួលយកការបញ្ជាទិញជាមុនសម្រាប់ម៉ូដែលពិសេសនៃ E63 ហើយការចែកចាយកំពុងចាប់ផ្តើមពីពេលនេះតទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Cybertruck និង Tesla Roadster ជារថយន្តដែលត្រូវបានចុចរកច្រើនជាងគេនៅលើ Google

[បរទេស]  រថយន្តអគ្គិសនី Tesla Cybertruck និង Roadster ដែលគ្រោងនឹងបង្ហាញខ្លួននាពេលខាងមុខគឺស្ថិតនៅកំពូលនៃបញ្ជីគួរឱ្យចាប់អារម្មណ៍មួយ ដែលជារថយន្តអគ្គិសនីមានអ្នកចុចស្វែងរកច្រើនបំផុតពី The global search volume ។

ការសិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា ជារួមនៅលើពិភពលោក រថយន្ត Tesla Roadster ដែលមិនទាន់ត្រូវបានដាក់បង្ហាញ គឺជារថយន្តអគ្គិសនីដែលរមានធអ្នកស្វែងរកច្រើនបំផុតក្នុងឆ្នាំ ២០២២ ជាមួយនឹងបរិមាណស្វែងរក ៧ លានសំណួរ។ ខាងក្រោមនេះ ជាតារាងរថយន្តដែលត្រូវបានស្វែងរកច្រើនជាងគេក្នុងមួយខែ៖

១) Tesla Roadster ​​៖ រថយន្តនេះមានអ្នកចុចស្វែងរកដល់ទៅចំនួន ៥៨០ ០០០ ដង/ខែ

២) Tesla Cybertruk ៖ រថយន្តនេះមានអ្នកចុចស្វែងរកដល់ទៅចំនួន ៥៥១ ០០០ ដង/ខែ

៣) VW ID Buzz ៖ រថយន្តនេះមានអ្នកចុចស្វែងរកដល់ទៅចំនួន ៣៦៧ ០០០ ដង/ខែ

៤) Apple Car ៖ រថយន្តនេះមានអ្នកចុចស្វែងរកដល់ទៅចំនួន ២៨៦ ០០០ ដង/ខែ

៥) GMC Hummer EV ៖ រថយន្តនេះមានអ្នកចុចស្វែងរកដល់ទៅចំនួន ២០០ ០០០ ដង/ខែ

៦) Cadillac Lyriq ៖ រថយន្តនេះមានអ្នកចុចស្វែងរកដល់ទៅចំនួន ១៧៥ ០០០ ដង/ខែ

៧) Polestar 3 ៖ រថយន្តនេះមានអ្នកចុចស្វែងរកដល់ទៅចំនួន ១៧៤ ០០០ ដង/ខែ

៨) Fisker Ocean ៖ រថយន្តនេះមានអ្នកចុចស្វែងរកដល់ទៅចំនួន ១៦៦ ០០០ ដង/ខែ

៩) Mercedes EQE ៖ រថយន្តនេះមានអ្នកចុចស្វែងរកដល់ទៅចំនួន ១១៨ ០០០ ដង/ខែ

១០) Hyundai Ioniq 6 ៖ រថយន្តនេះមានអ្នកចុចស្វែងរកដល់ទៅចំនួន ៧៥ ០០០ ដង/ខែ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញ Hyundai Kona N Line ២០២៤ នៅតាមផ្លូវ មុនចេញលក់ជាផ្លូវការ (មានវីដេអូ)

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្ត Hyundai Kona ជំនាន់ទី ២ ត្រូវបានដាក់បង្ហាញជាផ្លូវការទាំង ៣ ម៉ូដែល ខណៈពេលនេះ ប្រទះឃើញរថយន្តនេះចតនៅចំណតរថយន្តដោយរូបភាពថតបានដោយ Youtuber ដ៏ល្បីមួយនៅប្រទេសកូរ៉េខាងត្បូង។

យោងតាមវីដេអូរបស់គេហទំព័រ Car Scene Korea បានថតនៅទិដ្ឋភាពកាន់តែជិតនៅការរចនាចង្កៀងមុខ Seamless Horizon ថ្មី ដូចទៅនឹង Kona បច្ចុប្បន្នដែរ ដោយចង្កៀងមុខត្រូវបានដាក់នៅទីតាំងខាងក្រោមកាងខាងមុខ តុបតែងផ្លាស្ទិកពណ៌ខ្មៅព័ទ្ធជុំវិញប៉ាណាមុខដែលមានឡូហ្គោ N Line ដើម្បីបែងចែកវាជាម៉ូដែលដែលមានលក្ខណៈបែបស្ព័រ។

ចំណែកនៅផ្នែកខាងក្រោយវិញ មាន​ចង្កៀងអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដូចនឹងផ្នែកខាងមុខ កាង spoiler និងបំពង់ស៊ីមាំងភ្លោះ។

ខណៈផ្នែកខាងក្នុង បានឃើញតែដៃចង្កូតប៉ុណ្ណោះ ប៉ុន្តែវាមិនអីទេ ដោយសារតែ Hyundai បានបង្ហាញរូបថតផ្លូវការមួយចំនួនរបស់វារួចហើយ ដោយបានបំពាក់ជាមួយអេក្រង់ភ្លោះទំហំ ១២,៣ អ៊ីញរួមជាមួយនឹងដៃចង្កូតថ្មីដែលមានលេខកូដ Morse ឡូហ្គោអក្សរ H ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្ត Hyundai មិន​ទាន់​បាន​បញ្ចេញ​លក្ខណៈ​ពិសេស​ពេញលេញ​អំពី Kona ស៊េរីឆ្នាំ ២០២៤ នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុអ្វីបានជារថយន្ត MG6 បានក្លាយជារថយន្តប្រភេទស្ព័រដែលមានតម្លៃល្អបំផុតក្នុងប្រទេសកម្ពុជា?

MG គឺជាម៉ាកយីហោរបស់ចក្រភពអង់គ្លេស និងបានបង្កើតឡើងតាំងពីឆ្នាំ១៩២៤មកម្លេះ ហើយឥឡូវនេះម៉ាកយីហោមួយនេះបានធ្វើឱ្យប្រជាជនកម្ពុជាទទួលស្គាល់ពីគុណភាព និងភាពទំនើបរបស់រថយន្ត MG ហើយបានក្លាយជាម៉ាករថយន្តចំណាត់ថ្នាក់លេខ ៣ នៅក្នុងទីផ្សាររថយន្តនៃប្រទេសកម្ពុជា។ ក្រុមហ៊ុន MG បាននាំចូលរថយន្តជាច្រើនប្រភេទដូចជា ប្រភេទរថយន្តគ្រួសារ Crossover, ស៊ីឌាន និង ប្រភេទ SUV ខ្នាតតូច&ធំ។ ចាប់តាំងពីការបង្ហាញវត្តមានលើកដំបូងរបស់ MG នៅក្នុងប្រទេសកម្ពុជា ពួកគេបានផ្តល់នូវតម្លៃដ៏សមរម្យនៃរថយន្តថ្មី ដែលបានធ្វើឱ្យម៉ាកយីហោ MG តែងតែស្ថិតក្នុងចិត្តអ្នកប្រើប្រាស់រថយន្តជាមួយតម្លៃដ៏ល្អបំផុត និងរថយន្តថ្មីទំនើប។

យ៉ាងណាមិញ ប្រសិនបើយើងនិយាយអំពីរថយន្តស្ព័រដែលមានតម្លៃល្អជាងគេនៅក្នុងប្រទេសកម្ពុជា យើងនឹងគិតដល់រថយន្ត MG6 មុនគេ ព្រោះតម្លៃរបស់វាពិតជាពិសេស ដោយចំណាយចាប់ពី ៣២ ៩៩០ តែប៉ុណ្ណោះ ហើយពិតជាតម្លៃល្អបំផុតបើប្រៀបធៀបទៅនឹងប្រភេទរថយន្ត sedan ដទៃដែលជាដៃគូរប្រកួតប្រជែង។ រថយន្ត MG6 បានក្លាយជារថយន្តលំដាប់កំពូលទី១ នៃរថយន្តប្រភេទ sedan ដែលមានការរចនាបែបស្ព័រយ៉ាងទាក់ទាញដូចទៅនឹងរថយន្តតម្លៃថ្លៃៗ ហើយរថយន្តម៉ូឌែលនេះកាន់តែលេចធ្លោ និងពេញនិយមសម្រាប់អ្នកដែលចូលចិត្តរថយន្តស្ព័រ និងអ្នកដែលចូលចិត្តបង្ហាញពីស្ទីលផ្ទាល់ខ្លួនជាមួយរថយន្តថ្មីដែលប្រកបដោយទំនុកចិត្តបំផុតក្នុងការបើកបរ។

ហេតុអ្វីបានជារថយន្ត MG6 ក្លាយជារថយន្តដែលលក់ដាច់ជាងគេក្នុងប្រទេសកម្ពុជាសម្រាប់ប្រភេទស៊ីឌាន? រថយន្ត MG 6 បានឈ្នះគូប្រកួតប្រជែងរបស់ពួកគេនៅលើទីផ្សារជាមួយនឹងចំណុចពិសេសនិងភាពទំនើបជាច្រើនដូចជា: ទំហំចន្លោះនៃកន្លែងដាក់ជើងពិតជាធំទូលាយប្រមាណជាង ៤២៤L ដល់ ១១៧០L ដែលទំហំនេះសឹងតែធំប្រហាក់ប្រហែលដូចទៅនឹងរថយន្តប្រភេទSUV ចឹង ដែលអនុញ្ញាត្តិឱ្យអ្នកបើកបរ និងអ្នករួមដំណើរអាចទទួលបាននូវផាសុកភាពខ្លាំងបំផុត។ បន្ថែមលើសពីភាពធំទូលាយនៃផ្នែកខាងក្នុង វាក៏មានលក្ខណៈពិសេសជាច្រើនទៀតដូចជា កាប៊ីនខាងក្នុងបំពាក់ដោយពូកស្បែកសុទ្ធពណ៌ឈើរីយ៉ាងទាន់សម័យ និងប្រណីតដែលលោកអ្នកនឹងទទួលបាននូវអារម្មណ៏ថ្មីប្លែកក្នុងការអង្គុយធ្វើដំណើរ ឬសម្រាកលំហែនៅលើរថយន្ត MG6។

ម្យ៉ាងវិញទៀត ដំណើរការដ៏ល្អរបស់រថយន្ត MG6 គឺការបំពាក់នូវបច្ចេកវិទ្យាថ្មីនៃម៉ាស៊ីនសាំងតួបូចំណុះ 1.5T ដែលផ្តល់ថាមពលខ្លាំងរហូតដល់ ១៦៩hp និងកម្លាំងរមួល ២៥០Nm ពិតជាងាយស្រួលក្នុងការវ៉ារជែងជាមួយសំទុះល្អ។ ថែមទាំងមានការសន្សំសំចៃខ្ពស់លើថ្លៃបង់ពន្ធផ្លូវ និងការការស៊ីប្រេងឥន្ធនៈទាបទៀតផង។ ម៉ូឌែលនេះពិតជាធ្វើឱ្យអ្នកប្រើប្រាស់ពេញចិត្តជាខ្លាំង។

ជាពិសេសនោះរថយន្ត MG 6 ក៏បានភ្ជាប់មកជាមួយនូវការរចនាដ៏ល្អបំផុតសម្រាប់រូបរាងផ្នែកខាងក្រៅ និងខាងក្នុងដែលងាយស្រួលដល់ម្ចាស់រថយន្តក្នុងការលេងស្ទីលឬប្ដូរស្ទាយតាមចំណូលចិត្តដូចជាការលេងកាងមុខក្រោយ ឬការលេងស្ទីលជាមួយតួរថយន្តជាដើម ដែលជាហេតុធ្វើឱ្យរថយន្ត MG6 បានក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ សហគ្រិនវ័យក្មេង, អ្នករ៉េប rapper, អ្នកចូលចិត្តរថយន្តប្រភេទប្រណាំង, ម្ចាស់អាជីវកម្ម, និងសម្រាប់គ្រួសារសម័យថ្មី ឬគូស្នេហ៍ដ៏ផ្អែមល្ហែមជាដើម ។ល។ លោកអ្នកអាចអញ្ផើញមកទទួលយកនូវបទពិសោធន៏ថ្មី ឬស្វែងយល់បន្ថែមពីលក្ខណៈពិសេសនៃការបើកបរជាមួយរថយន្ត MG6 នៅអគារតាំងបង្ហាញរថយន្តMG ទាំង២សាខាបានយ៉ាងរីករាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១ គ្មាន ២! ឡានអគ្គិសនីនេះអត់ប្រើអាគុយទេ តែអាចបើកបរបានចម្ងាយដល់ទៅ ២ ០០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត NanoFlowcell Holdings កំពុងពង្រីកខ្លួនទៅកាន់សហរដ្ឋអាមេរិកជាមួយនឹងគម្រោងផលិតរថយន្តអគ្គិសនីនៃ Series QUANT របស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ចាប់តាំងពីក្រុមហ៊ុន nanoFlowcell បានដាក់បង្ហាញ QUANTiNO នៅដើមឆ្នាំ ២០១៦ ប្រហែលជា ១២ ខែបន្ទាប់ពីវាត្រូវបានបង្ហាញជាគំរួរថយន្តនៅឯពិព័រណ៍រថយន្ត Geneva Motor Show ក្នុងឆ្នាំ ២០១៥។ ក្រោយមកទៀត វាហាក់ដូចជាត្រូវបានលើកទឹកចិត្តឲ្យបណ្តាក់ទុនចូលទៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការអនុវត្តច្បាប់កាត់បន្ថយអតិផរណារបស់រដ្ឋបាល Biden ។

គួរឲ្យដឹងថា​រថយន្តអគ្គិសនីដែលត្រូវបានផលិតដោយក្រុមហ៊ុន nanoFlowcell គឺជារថយន្តដែលមានលក្ខណៈតែមួយគត់ដែលពួកគេមិនប្រើអាគុយទេ។ ជំនួសមកវិញ ពួកគេប្រើប្រាស់បច្ចេកវិទ្យា bi-ION ដែលប្រើអេឡិចត្រូលីត Positively-Charged  និងអាណូលីត Negatively-Charged ដែលជួបគ្នានៅក្នុងភ្នាសអ៊ីយ៉ុង ion-selective បង្កើតទៅចរន្តអគ្គិសនី។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលប្រកាសពីការរីកចម្រើនរបស់ខ្លួនទៅក្នុងទីផ្សារសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា ខ្លួនមានគម្រោងសម្រាប់ការផលិតស៊េរីនៃម៉ូដែល QUANT E-models ក៏ដូចជាការសាងសង់កន្លែងផលិត bi-ION ខ្នាតធំ។ ក្នុងការផ្តល់ថាមពលកកើតឡើងវិញដែលអាចដឹកជញ្ជូនបានសម្រាប់បញ្ឆេះកម្មវិធី nanoFlowcell ។

បន្ថែមពីនេះ លោក Nunzio La Vecchia នាយកប្រតិបត្តិក្រុមហ៊ុន និងជាប្រធានផ្នែកបច្ចេកវិទ្យាបានបន្ថែមថា “ជាមួយនឹងច្បាប់កាត់បន្ថយអតិផរណា សហរដ្ឋអាមេរិកបានធ្វើការវិនិយោគដ៏ធំបំផុតនៅក្នុងថាមពលស្អាតនៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយផលប៉ះពាល់សក្តានុពលសម្រាប់ថាមពលកកើតឡើងវិញគឺទូលំទូលាយ” ។

ដើម្បីរំលឹកដល់ការពង្រីកម៉ាកយីហោរបស់សហរដ្ឋអាមេរិក ក៏ដូចជាខួបលើកទី ២៥ ឆ្នាំ ម៉ូដែលពិសេសនៃ QUANTiNO twentyFive ត្រូវបានដាក់តាំងបង្ហាញមានលក្ខណៈបែបស្ព័រ បំពាក់ជាមួម៉ូទ័រអគ្គិសនីដែលអាចផលិតបាន ៣២០ សេះ ភ្ជាប់ជាមួយបចេ្ចកវិទ្យាអេឡិចត្រូលីត bi-ION របស់រថយន្តត្រូវបានរក្សាទុកក្នុងធុង ១២៥ លីត្រ អាចបើកបរបានចម្ងាយ  ២ ០០០ គីឡូម៉ែត្រនៅលើធុងមួយ។ ការបញ្ចូលវាឡើងវិញនឹងទាមទារឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈដែលខិតខំប្រឹងប្រែងជាមួយនឹងបចេ្ចកវិទ្យា bi-ION របស់ nanoFlowcell ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+