ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Stinger Tribute Edition ផលិតតែ ១ ០០០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារទូទាំងពិភពលោក

[បរទេស] ក្រុមហ៊ុនរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Kia Stinger Tribute Edition ទទួលបានពណ៌តួខ្លួនយ៉ាងពិសេស និងមានត្រឹមតែ ១ ០០០ គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារពិភពលោកនៅក្នុងឆ្នាំ ២០២៣ ។

រថយន្ត The Stinger គឺជារថយន្តដ៏ពិសេសរបស់ក្រុមហ៊ុន Kia ដែលគ្រោងនឹងជំនួសរថយន្ត Kia EV6 GT ដែលមានកម្លាំងម៉ាស៊ីនខ្លាំង ហើយរថយន្តមួយក្នុងចំណោមរថយន្តទាំង ១០០០ គ្រឿងនេះនឹងភ្ជាប់មកជាមួយម៉ាស៊ីន Twin-turbocharged V6 ។

Kia EV6 GT

ក្នុងនោះ Kia នឹងអនុញ្ញាតឲ្យអតិថិជនជ្រើសរើសពណ៌ប្រផេះ Moonscape Matte ថ្មីសម្រាប់តួខ្លួន Tribute Edition និងបំពាក់ជាមួយថាសកង់ពណ៌ខ្មៅទំហំ ១៩ អ៊ីញជាមួយដុំហ្វ្រាំង Brembo brake calipers ។ ខណៈផ្នែកខាងក្នុងនឹងបំពាក់ដោយពូកស្បែកពណ៌ត្នោត  រួមជាមួយនឹងការតុបតែងដោយកាបូននៅលើគម្របខាងលើនៃកុងសូល និងបន្ទះទ្វារជាដើម។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Kia មិនទាន់បានបញ្ជាក់ច្បាស់នោះគឺថានៅពេលណាដែល Stinger ចុងក្រោយនឹងចាកចេញពីខ្សែសង្វាក់ផលិតកម្ម ហើយក៏មិនប្រាកដដែរថា រថយន្តចំនួន ១ ០០០ គ្រឿងនឹងមកដល់សហរដ្ឋអាមេរិក ឬតម្លៃប៉ុន្មាននោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi នឹងផលិតឡានអគ្គិសនីនៅរោងចក្រទាំងអស់ត្រឹមឆ្នាំ២០២៩

[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានប្រកាសរួចហើយថាខ្លួននឹងប្រកាសចេញតែរថយន្តអគ្គិសនីប៉ុណ្ណោះនៅចាប់ពីឆ្នាំ​២០២៦ ហើយនឹងជម្រុះចោលរថយន្តម៉ាស៊ីនពីស្តុងនៅត្រឹមឆ្នាំ២០៣៣។

ជាការប្ដេជ្ញារលើផែនការរបស់ខ្លួន ក្រុមហ៊ុន Audi គ្រោងផលិតរថយន្តអគ្គិសនីនៅគ្រប់រោងចក្រទាំងអស់របស់នៅត្រឹមឆ្នាំ២០២៩។​រឿងរ៉ាវបែបនេះបានកើតឡើងរួចមកហើយនៅឯរោងចក្រ Böllinger Höfe នៅអាល្លឺម៉ង់ និងរោងចក្រ Brussels នៅប្រទេស​បែលហ្ស៉ិក ដោយរោងចក្រ Ingolstadt នៅអាល្លឺម៉ង់នឹងដើរតាមនៅឆ្នាំក្រោយ ពេលដែលរថយន្ត Q6 E-Tron ចាប់ផ្ដើមរំកិលចេញរោងចក្រ។

ក្នុងរយៈពេល៦ឆ្នាំខាងមុខ ការផលិតរថយន្តអគ្គិសនីនឹងចាប់ផ្ដើមនៅរោងចក្រ Neckarsulm នៅអាល្លឺម៉ង់, រោងចក្រ San José Chiapa នៅប្រទេសម៉ិចស៊ីកូ និងរោងចក្រ Győr នៅប្រទេសហុងគ្រី។ Audi និយាយថាខ្លួន​នឹង​សាងសង់​រោងចក្រ​ថ្មី​នៅតំបន់ដែលត្រូវការការផលិតបន្ថែមផងដែរ។

ក្នុងពេលជាមួយគ្នានេះ Audi នឹងវិនិយោគទឹកប្រាក់ប្រមាណ ៥០០លានអឺរ៉ូ នៅត្រឹមឆ្នាំ២០២៥ ដើម្បីបង្វឹកបុគ្គលិករបស់​ខ្លួន​សម្រាប់​ការផលិតរថយន្តអគ្គិសនីនៅជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Cadillac Lyriq ស៊េរី២០២៤ នឹងថយចុះតម្លៃមកនៅខ្ទង់ ៦ម៉ឺនដុល្លារ

[ទីផ្សារបរទេស] បច្ចុប្បន្ននេះរថយន្តស៊េរីថ្មីតែងតែមានការកើនឡើងតម្លៃពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែក្រុមហ៊ុន Cadillac នឹងបង្កើតភាពខុសប្លែកមួយជាមួយរថយន្តអគ្គិសនីដំបូងរបស់ខ្លួនដែលជាម៉ូដែល Lyriq លើទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ស៊េរីឆ្នាំ២០២៤ នៃរថយន្ត Cadillac Lyriq នឹងមានការថយចុះតម្លៃពី ៦២ ៩៩០ដុល្លារ មកនៅខ្ទង់ ៦ម៉ឺនដុល្លា។ នេះបើតាមវិបសាយរបស់ Cadillac បានបញ្ជាក់។ តម្លៃនេះគឺសម្រាប់ប្រភេទប៉ុងមួយ ម៉ូទ័រអគ្គិសនីមួយ និងមានបូកបញ្ចូលជាមួយថ្លៃដឹក​ជញ្ជូនផងដែរ។

ចំណែកប្រភេទប៉ុងពីរជាស៊េរីឆ្នាំ២០២៤ នឹងមានតម្លៃចាប់ពីប្រមាណ ៦៤ ០០០ដុល្លារ ដែលថយចុះបន្តិចបន្តួចបើធៀបនឹងស៊េរី​ឆ្នាំ​២០២៣ ដែលមានតម្លៃចាប់ពី ៦៤ ៩៩០ដុល្លារ។ បញ្ជាក់ថាការថយចុះតម្លៃនេះ នឹងត្រូវមានការដោះដូរ ដោយគ្រឿងបរិក្ខារមួយចំនួននឹងលែងមានមកជាស្តង់ដារដូចមុន។

រំលឹកថារថយន្ត Lyriq ដើមឡើយដាក់លក់ដំបូងក្នុងតម្លៃ ៥៩ ៩០០ដុល្លារ សម្រាប់ប្រភេទពិសេស RWD Debut Edition ដែល​រាយការណ៍មកថាបានលក់ដាច់អស់ក្នុងពេលត្រឹម១០នាទី ដែលវាគឺជាតម្លៃពិសេសសម្រាប់អតិថិជនដំបូងនៃរថយន្ត Lyriq។

រថយន្តអគ្គិសនី Lyriq ប្រភេទប៉ុងមួយ ផលិតកម្លាំងបាន ៣៤០សេះ ពីម៉ូទ័រអគ្គិសនីមួយ និងមានអាគុយចំណុះ ១០០kWh ដែលប៉ាន់ស្មានថាអាចផ្ដល់ចម្ងាយបើកបរបានប្រមាណ ៥០២គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Kona ជំនាន់ថ្មី មកជាមួយជម្រើសម៉ាស៊ីន ៤ ប្រភេទ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Kona ស៊េរីឆ្នាំ ២០២៤ ជំនាន់ទី ២ ប្រភេទ Crossover ដែលមានមកជាមួយជម្រើសថាមពលអគ្គិសនី, កូនកាត់ Hybrid និងថាមពលចំហេះក្នុងជាមួយការរចនាបែបអនាគតដ៏ប្រណិតដោយរំពឹងថានឹងមានតម្លៃថ្លៃផងដែរនៅក្នុងប្រទេសកំណើត។

សម្រាប់រថយន្ត Hyundai Konas មានបំពាក់ជាមួយប៉ាណាមុខបិទជិតរចនារាងកោង ដែលមានចង្កៀងមុខរាងស្លីមអូសកាត់នៅផ្នែកខាងមុខ។ ខណៈដែល កាងខាងមុខត្រូវបានរចនាឡើងយ៉ាងពិសេស ដែលបង្ហាញជាភីកសែលនៅលើម៉ូដែលរថយន្តអគ្គិសនី Parametric Pixels។ លើសពីនេះ ចង្កៀងខាងក្រោយត្រូវបានរចនាថ្មី និងថាសកង់យ៉ាន់ស្ព័រទំហំ ១៩ អ៊ីញដែលត្រូវបានបំផុសគំនិតដោយ Pixel។

សម្រាប់ម៉ូដែលថាមពលចំហេះក្នុង និងកូនកាត់ hybrid ការរចនាគឺខុសគ្នា។ ជាពិសេសនៅផ្នែកប៉ាណាមុខបិទជិត ដើម្បីបង្កើតអត្តសញ្ញាណនៅក្នុងថ្នាក់ N – LINE ។ កាងខាងមុខ-ខាងក្រោយ ត្រូវបានរចនាឡើងយ៉ាងពិសេស, កាងផ្នែកចំហៀងពណ៌ប្រាក់ និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញដ៏ទាក់ទាញ។ ម៉ូដែលនេះក៏អាចបំពាក់ដោយកញ្ចក់ខ្មៅ និងដំបូលពណ៌ខ្មៅផងដែរ។

ក្នុងនោះក្រុមហ៊ុន Hyundai និយាយថា រថយន្តប្រភេទ Crossover នេះមានប្រវែងវែងជាងរថយន្តជំនាន់មុន ១៥០ ម.ម ទទឹងវែងជាង ២៥ ម.ម ដែលធ្វើឲ្យផ្នែកខាងមានភាពធំទូលាយជាងជំនាន់មុន។

និយាយអំពីផ្នែកខាងក្នុង កាប៊ីនត្រួវបានទទួលបានការធ្វើឱ្យប្រសើរឡើងយ៉ាងសំខាន់ ដោយសារវាទទួលបានការផ្លាស់ប្តូរដែលបំផុសគំនិតដោយម៉ូដែល Ioniq 5 ដោយមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ ដែលរួមជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ប្រអប់លេខត្រូវបានប្តូរទៅទីតាំងជិតដៃចង្កូត។ ក្នុងនោះ Hyundai បាន​និយាយ​ថា​ សម្រាប់កៅងីជួរ​ទី ២ ​នឹង​ផ្តល់​នៅ “បទពិសោធន៍​ពិសេស​ជាមួយ​ផាសុកភាព និង​ភាពងាយស្រួលយ៉ាងពិសេស”។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញនឹងត្រូវបង្ហាញនៅពេលក្រោយ ប៉ុន្តែជម្រើសនៃម៉ាស៊ីនត្រូវបានគេរំពឹងថានឹងមានម៉ាស៊ីន Hybrid ចំណុះ ១,៦ លីត្រ ទំហំ ៤ ស៊ីឡាំងអាចកម្លាំងបាន ១៣៩ សេះ និងកម្លាំងរមួល ២៦៤ ញ៉ូតុនម៉ែត្រ អាចផ្គួបជាមួយម៉ូដែលអគ្គិសនីចំនួន ១ ជាមួយ អាគុយទំហំ ៦៤,៨ គីឡូវ៉ាត់ម៉ោង មានកម្លាំង ២០១ សេះ អាចបើកបរបានចម្ងាយប្រហែល ៤០៧ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើរថយន្តម៉ូឌែលណាខ្លះដែលមានផ្នែកខាងក្នុងទំនើប និងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងឆ្នាំ២០២២នេះ?

កាប៊ីនខាងក្នុងនៃរថយន្តគឺជាផ្នែកមួយដែលអ្នកបើកបរបានឃើញច្រើនជាងផ្នែកខាងក្រៅ, ដូច្នេះវាពិតជាសំខាន់ប្រសិនបើវាមានសភាពល្អនិងប្រណិត។ ភាគច្រើននៃអ្នកទិញរថយន្តសម្រេចចិត្តទៅលើ ផាសុកភាព,ភាពងាយស្រួល,និងការភ្ជាប់គ្នានៃផ្នែកខាងក្នុងនៃរថយន្ត ប៉ុន្តែប្រហែលជាពួកគេបានខកខានអំពីពណ៌នៃផ្នែកខាងក្នុង។ ពណ៌ខាងក្នុងរថយន្តបានបង្ហាញអំពីឥរិយាបថនិងស្ទីលផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះ, អ្នកទិញត្រូវការគិតទៅលើចំនុចទាំងពីរ ទាំងពណ៌នៃផ្នែកខាងក្នុងរថយន្ត និងលក្ខណះពិសេសដ៏ងាយស្រួល ដែលបង្កើនអោយការបើកបររបស់អ្នកមានភាពល្អឥតខ្ចោះ ហើយរថយន្តទាំង៤ម៉ូឌែលខាងក្រោមនេះ នឹងផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកទិញក្នុងការសម្រេចចិត្តលើរថយន្តដ៏ត្រឹមត្រូវមួយ។

១. រថយន្តម៉ាក MG HS Trophy: ផ្នែកខាងក្នុងដ៏ល្អឥតខ្ចោះ និងទាន់សម័យដោយមានការរចនាស្របតាមស្តង់ដារខ្ពស់ដែលនាំឱ្យរថយន្តម៉ាក MG HS Trophy ទទួលបាននូវប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ដៃចង្កូតត្រូវបានគ្របដណ្ដប់ដោយស្បែកសុទ្ធ ហើយផ្នែកខាងក្នុងស្ទើរតែទាំងអស់ត្រូវបានបំពាក់ជាមួយពូកស្បែកកម្រិតខ្ពស់ទាំងតាប់ឡូ និងទ្វារ។ ចំណែកកៅអីវិញត្រូវបានតុបតែងយ៉ាងទាន់សម័យបែបកៅអីស្ព័រ ដែលពិតជាស័ក្តសមសម្រាប់ការធ្វើដំណើរទៅទីឆ្ងាយយ៉ាងងាយស្រួល ឬដំណើរកំសាន្តពោរពេញទៅដោយភាពសប្បាយរីករាយ។ រថយន្ត MG HS Trophy ក៏បានបំពាក់នូវដំបូលកញ្ចក់លើបែប Panoramic Sunroof ដើម្បីទទួលបាននូវខ្យល់បរិសុទ្ធពីខាងក្រៅ។ តម្លៃរថយន្ត MG HS Trophy ត្រឹមតែ ៣៩ ៩៩០ដុល្លារ សម្រាប់ម៉ូឌែលឆ្នាំ២០២២ ហើយវាសាកសមនឹងស្ទីលជាច្រើនរបស់អ្នកប្រើប្រាស់ក៏ដូចជាតារាល្បីៗ, ការប្រើប្រាស់ជាលក្ខណះគ្រួសារ, គូរស្នេហ៏ថ្មី, ឬក៏សហគ្រិនវ័យក្មេងនៅក្នុងប្រទេសកម្ពុជាផងដែរ។

២. រថយន្តម៉ាក Kia Sonet: មានប្រភេទស្ទីលខុសៗគ្នាជាច្រើននៃផ្នែកខាងក្នុងសម្រាប់រថយន្តម៉ាក Kia Sonet ដែលនាំអោយលោកអ្នកទទួលបាននូវបទពិសោធន៍ថ្មីនៃការធ្វើដំណើរ ហើយពូកស្បែកក៏បានបំពាក់លើកៅអីអង្គុយផងដែរ។ រថយន្តនេះបាននាំចូលនូវផ្នែកខាងក្នុងពណ៌ប្រផេះ ហើយពណ៌នេះគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់លាក់បាំងនៅការប្រឡាក់ នឹងមានពន្លឺស្រាលៗនៅផ្នែកខាងក្នងដែលមានដំណើការយ៉ាងល្អជាមួយនឹងការរចនានៃរូបរាងខាងក្រៅគីស៊ីគ្នាតែម្តង, ដែលនេះហើយជាមូលហេតុធ្វើឱ្យរថយន្តម៉ាក Kia Sonet ក្លាយជា រសជាតិថ្មីសម្រាប់អ្នកប្រើប្រាស់។ ស្ទីលថ្មីនៃការរចនាផ្នែកខាងក្នុងជាមួយនឹងរន្ធម៉ាស៊ីនត្រជាក់ធំៗពីរនៅចំកណ្ដាល និងមានប៊ូតុងចុចសម្រាប់ការគ្រប់គ្រងពត៌មានទៅលើផ្ទាំងអេក្រង់សម្រាប់រថយន្តម៉ាក Kia Sonet គឺគួរឱ្យចាប់អារម្មណ៍។

៣. រថយន្តម៉ាក Mazda CX5: ផ្នែកខាងក្នុងមានទំហំធំទូលាយសម្រាប់ការធ្វើដំណើរដែលបង្កើតឱ្យគ្រួសាររបស់អ្នកទទួលបាននូវការសម្រាកលំហែបានយ៉ាងល្អក្នុងកំឡុងពេលធ្វើដំណើរកំសាន្ត ក៏ប៉ុន្តែកន្លែងដាក់ជើងគឺមានចំណុះត្រឹមតែ506លីត្រប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏រថយន្តម៉ាក Mazda CX5 បាននាំមកនូវកាប៊ីនពណ៌ខ្មៅ និងកៅអីពូកស្បែកដែរ។ នៅផ្នែកខាងក្នុងរថយន្តគឺមានលក្ខណះទំនើបនិងទាន់សម័យជាមួយនឹងគុណភាពល្អ។ ប៉ុន្តែ Mazda CX5 ខ្វះចន្លោះត្រង់កន្លែងផ្ទុកសម្ភារៈខាងក្រោយតូចជាង បើសិនប្រៀបធៀបទៅនឹងដៃគូប្រគួតប្រជែងជាច្រើនទៀត ហើយរថយន្ត Mazda CX5 គឺមានតម្លៃត្រឹមតែ ៥៤ ៩០០ដុល្លារប៉ុណ្ណោះ។

៤. រថយន្តម៉ាក Toyota Hilux Revo Rally: ផ្នែកខាងក្នុងពណ៌ខ្មៅដែលផ្ដល់នូវរចនាបទបែបស៊ីវិល័យ និងបង្កើនភាពងាយស្រួលទៅដល់ម្ចាស់រថយន្តក្នុងការសម្អាតនៅខាងក្នុងរថយន្ត។ ពណ៌ខ្មៅនៅផ្នែកខាងក្នុងជាជម្រើសល្អមួយសម្រាប់អ្នកប្រើប្រាស់ដែលរវល់ច្រើនជាមួយអាជីវកម្មរបស់ពួកគេ។ បន្ថែមពីនេះទៅទៀតគឺមានការរចនាជាមួយនឹងដៃចង្កូតស្បែកនិងមានភាពធំទូលាយ។ ប្រសិនបើលោកអ្នកកំពុងធ្វើការស្វែងរករថយន្តប្រភេទភីកអាប់សម្រាប់សម្រួលដល់អាជីវកម្មរបស់អ្នកជាមួយកាប៊ីនដែលងាយស្រួលសម្អាត នោះរថយន្តម៉ាក Toyota Hilux ប្រហែលជាជម្រើសរបស់អ្នកជាមួយនឹងតម្លៃ ៥៣ ៤០០ដុល្លារ។

លោកអ្នកអាចស្វែងយល់អំពីការរចនាបែបថ្មីនៃប្រភេទរថយន្តខាងលើ ជាមួយនឹងភាពល្អឥតខ្ចោះនៃផ្នែកខាងក្នុងសម្រាប់ធ្វើការសម្រេចចិត្ត, ប្រសិនបើអ្នកកំពុងស្វែងរករថយន្តថ្មីសម្រាប់ប្រើប្រាស់។ នៅក្នុងប្រទេសកម្ពុជាឥឡូវនេះ អ្នកទិញរថយន្តមានជម្រើសច្រើន ប៉ុន្តែអ្វីដែលពួកគេអាចទទួលបានគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការពិចារណាទៅលើពណ៌នៃផ្នែកខាងក្នុង ជាមួយតម្លៃសមរម្យ។ ប្រសិនបើលោកអ្នកកំពុងចង់ទិញរថយន្តប្រភេទ SUV បែបស្ព័រដែលផ្ដល់នូវគុណតម្លៃល្អៗនិងមានតម្លៃសមរម្យ នោះរថយន្តម៉ាក MG HS Trophy គឺពិតជាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នក។ ប៉ុន្តែប្រសិនបើអ្នកកំពុងធ្វើការស្វែងរកផ្នែកខាងក្នុងដ៏ល្អជាមួយនឹងពណ៌ខ្មៅសម្រាប់រថយន្តភីកអាប់ និង SUV នោះ Toyota Hilux Revo និង Mazda CX5 ជាជម្រើសល្អរបស់អ្នក ហើយបើអ្នកចង់បានការរចនារូបរាងខាងក្នុងបែបស្រាលភ្លឺៗ នោះរថយន្តម៉ាក Kia Sonet គឺជាជម្រើសដ៏ល្អ និងស័ក្តសមសម្រាប់អ្នកទិញដែលជាវ័យចំណាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងគេរបស់ VinFast បានមកដល់អាមេរិកជាមួយការដំឡើងតម្លៃដល់ទៅ ២ ពាន់ដុល្លារ

[បរទេស] ដំណើរការបោះជំហានចូលទៅទីផ្សារសហរដ្ឋអាមេរិករបស់ VinFast ដើម្បីដាក់បង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនកំពុងដំណើរការយ៉ាងល្អ។ ខណៈពេលនេះ រថយន្តអគ្គិសនី VF 8s ដែលជាផលិតកម្មដំបូងបានមកដល់ទីក្រុង San Francisco Bay ហើយកាលពីសប្តាស៍មុន ។

រថយន្តអគ្គិសនីចំនួន ៩៩៩ គ្រឿងបានចាកចេញពីប្រទេសវៀតណាមកាលពីខែមុន ហើយក្រុមហ៊ុនបាននិយាយថាការមកដល់របស់កប៉ាល់នេះគឺជា “ព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ម៉ាក VinFast និងការសន្យារបស់ខ្លួនក្នុងការចែកចាយរថយន្តទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០២២”។

គួរឲ្យដឹងថា រថយន្តអគ្គិសនី VF 8 ត្រូវបានដាក់ជារថយន្តប្រភេទ SUV ខ្នាតកណ្តាលដ៏ទំនើប បំពាក់ជាមួយអាគុយទំហំ ៨៧,៧ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលដល់ប្រព័ន្ធ dual-motor all-wheel drive system ដែលបង្កើតថាមពលបញ្ចូលគ្នានៃ ៣៤៨ អាចបង្កើនល្បឿនពី ០-៩៦ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៥,៨ វិនាទី។

ក្នុងនោះ អតិថិជនក៏អាចដំឡើងកំណែទៅ Plus trim ដែលបំពាក់នៅម៉ាស៊ីនដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងប្រព័ន្ធ dual-motor all-wheel drive system ដែលផលិតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៦១៩ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០ ដល់ ៩៦ គីឡូម៉ែត្រ/ម៉ោងប្រើរយៈពេល ៥,៣ វិនាទី។ ក្រុមហ៊ុនកំពុងកំណត់គោលដៅដែលអាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

មិនត្រឹមតែប៉ុណ្ណោះ VinFast ក៏បាននិយាយផងដែរថា រថយន្តនេះនឹងបំពាក់នូវជំនួយការបញ្ជាដោយសំឡេង, អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ទៀតផង។

ខណៈពេលដែលសំណួរមួយចំនួននៅតែមាន វាហាក់បីដូចជា VinFast បន្តកែប្រែតម្លៃ ខណៈដែលម៉ូដែលឥឡូវនេះ មានតម្លៃលក់ចាប់ពី ៥៩ ០០០ ដុល្លារ ខណៈនៅដើមខែនេះ តម្លៃត្រូវបានឡើងដល់ ៥៧ ០០០ ដុល្លារ ឬ ៤២ ២០០ ដុល្លារ ប្រសិនបើអតិថិជនទទួលបានស៊េវាអាគុយដែលមានតម្លៃ ១៦៩ ដុល្លារក្នុងមួយខែ។ ទោះជាយ៉ាងណាក៏ដោយ ស៊េវាកម្មនេះហាក់ដូចជាត្រូវបានលុបចេញពីគេហទំព័រ ដូច្នេះវាមិនច្បាស់ទេថាតើវានឹងក្លាយជាជម្រើសមួយឬយ៉ាងណាទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Wuling Air តម្លៃជាង ៩ពាន់ដុល្លារ ប្រកាសចេញលក់នៅចិន

[ទីផ្សារបរទេស] ក្រុមហ៊ុន SAIC-GM-Wuling បានប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីខ្នាតតូចថ្មីម៉ូដែល Air មានតម្លៃចន្លោះពី ៩៧០០ដុល្លារ ដល់ ១១ ៨៦០ដុល្លារ លើទីផ្សារប្រទេសចិន។

រថយន្ត Air នេះមានចែកចេញជាបួនប្រភេទដែលមានចម្ងាយបើកបរបានឆ្ងាយដល់ ៣០០គីឡូម៉ែត្រ ដោយដំណើរការដោយម៉ូទ័រអគ្គិសនីកម្លាំង ៤០សេះ សម្រាប់កៅអីអង្គុយពីរ និងកម្លាំង ៦៨សេះ សម្រាប់ប្រភេទកៅអីអង្គុយបួន ហើយការសាកភ្លើងពី ៣០% ឡើងដល់ ៨០% ប្រើពេលតែ ៤៥នាទីប៉ុណ្ណោះ។

នៅផ្នែកខាងក្នុងនៃរថយន្ត Air មានបំពាក់អេក្រង់ភ្លោះទំហំ ១០,២៥អ៊ីញ ជាមួយប្រព័ន្ធប្រតិបត្តិការផ្ទាល់របស់ក្រុមហ៊ុន Wuling ឈ្មោះថា Ling ហើយផ្នែកខាងក្នុងនេះដែរបានប្រើប្រាស់រចនាបថបែបសាមញ្ញ និងតុបតែងដោយពណ៌ចំនួនពីរ។

គួរដឹងថារថយន្តនេះបានប្រកាសចេញដំបូងនៅប្រទេសឥណ្ឌូណេស៊ីកាលពីខែសីហា ហើយគិតត្រឹមចុងខែតុលា ក្រុមហ៊ុន SGMW បានដឹកជញ្ជូនរថយន្តនេះចំនួន ៣០០គ្រឿង ទៅកាន់ឥណ្ឌូណេស៊ី។ ចាប់តាំងពីប្រកាសចេញរថយន្ត Air នេះទទួលបានការកុម្ម៉ង់ទិញដល់ ៤ពាន់គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota សង្ឃឹមថាលក់ឡាន Prius បានជាង ៣ម៉ឺនគ្រឿងនៅឆ្នាំក្រោយ

[ទីផ្សារបរទេស] Toyota Prius បានផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងជាមួយម៉ូដែលឆ្នាំ២០២៣ ដែលមានភាពទាក់ទាញខ្លាំង និងមានការផ្លាស់ប្ដូរច្រើនចំណុចដែលប្រសើរជាងមុន។

យ៉ាងណាក្ដី Toyota រំពឹងថាលក់រថយន្តនេះបានត្រឹម ៣,៥ម៉ឺនគ្រឿង ប៉ុណ្ណោះសម្រាប់ម៉ូដែលឆ្នាំ២០២៣ លើទីផ្សារសហរដ្ឋអាមេរិក។ នេះបើតាមការលើកឡើងរបស់អនុប្រធានផ្នែកទីផ្សាររបស់ Toyota ប្រចាំសហរដ្ឋអាមេរិក ឈ្មោះ Lisa Materazzo។

ចំនួនលក់ដែលរំពឹងទុកនេះគឺកើនឡើងប៉ុន្មានពាន់គ្រឿងប៉ុណ្ណោះបើធៀបនឹងម៉ូដែលឆ្នាំ២០២១ ដែលលក់បាន ៣៣ ៩៦៨គ្រឿង ខណៈដែលរថយន្ត Prius នេះធ្លាប់លក់បានច្រើនបំផុតគឺនៅឆ្នាំ២០១២ និងនៅឆ្នាំ២០១៣ ដែលលក់បានជាង ២៣ម៉ឺនគ្រឿង។

ការរំពឹងទុកទាបសម្រាប់ម៉ូដែលថ្មីដែលផ្លាស់ប្ដូររូបរាងថ្មីនេះក៏ដោយសារ Toyota មើលឃើញពីការឡើងថ្លៃប្រេងឥន្ធនៈ និងអតិផរណាកំពុងស្ថិតនៅកម្រិតខ្ពស់ រួមទាំងការកើតមានវិបត្តិសេដ្ឋកិច្ចដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់ងាកទៅរករថយន្តតម្លៃធូរជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Honda UR-V និង Avancier ស៊េរីឆ្នាំ ២០២៤ ទទួលបានកែមុខមាត់ថ្មីនៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda និងដៃគូសហការនៅក្នុងប្រទេសចិនកំពុងរៀបចំការអាប់ដេតជាច្រើនដើម្បីធ្វើឲ្យរថយន្ត Honda UR-V និង Honda Avancier ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ដោយផ្អែកលើគ្រោងឆ្អឹងដូចគ្នា នឹងទទួលបានការធ្វើឲ្យប្រសើរឡើងនោះបច្ចេកវិទ្យា និងថាមពលម៉ាស៊ីនផងដែរ។

ចំពោះការអាប់ដេតដែលមើលឃើញរបស់ UR-V រួមមានប៉ាណាមុខដែលបានការរចនាឡើងវិញ និងបន្ថែមក្រូម៉េជុំវិញ ហើយឡូហ្គោ Honda ក៏ត្រូវបានពង្រីកផ្នែកខាងមុខ-ក្រោយ និងប្រើប្រាស់ថាសកង់ទំហំ ១៩ អ៊ីញ។

ជាមួយគ្នានេះ ត្រូវបានគេរំពឹងថារថយន្ត Honda UR-V ថ្មីនឹងទទួលបានការធ្វើឲ្យប្រសើរឡើងជាច្រើននៅខាងក្នុង។ ទោះបីជាមិនមានរូបភាពនៃផ្ទៃខាងក្នុងថ្មីក៏ដោយ វាត្រូវបានគេរំពឹងថាត្រូចបានបំពាក់ជាមួយអេក្រង់កំសាន្តទំហំ ៨ អ៊ីញនឹងត្រូវបានអាប់ដេតដើម្បីនាំមកនៅបច្ចេកវិទ្យាកាន់តែប្រសើរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ខណៈពេលដែលរថយន្ត Honda UR-Vs ប្រហែល ២៦ ០០០ គ្រឿងត្រូវបានលក់ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ ។ បន្ថែមពីនោះ អ្នកប្រើប្រាស់មានការចាប់អារម្មណ៍ច្រើនចំពោះ Avancier ដែលក្នុងនោះលក់បានជាង ៤០ ០០០ គ្រឿងផងដែរ។

យោងតាមគេហទំព័រ Autohome រាយការណ៍ថាការផ្លាស់ប្តូរពិតប្រាកដនឹងកើតឡើងនៅផ្នែកម៉ាស៊ីន ហើយភាគច្រើនត្រូវបានធ្វើឡើងដើម្បីនាំយករថយន្តស្របតាមបទប្បញ្ញត្តិនៃការបំភាយឧស្ម័ន។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ាស៊ីនចំណុះ ១,៥​ លីត្រ turbocharge ឥឡូវនេះនឹងបង្កើតកម្លាំងបាន ១៨៥ សេះ  ធ្លាក់ចុះ ៥ សេះ ពីម៉ូដែលដែលមានស្រាប់។ ទន្ទឹមនឹងនេះ ម៉ាស៊ីនចំណុះ ២,០ លីត្រនឹងបង្កើតកម្លាំងបាន ២៥៧ សេះ ដែលធ្លាក់ចុះពីអត្រាបច្ចុប្បន្ន ២៦៨ សេះ​។

គួរបញ្ជាក់ផងដែរថា សម្រាប់ Honda Avancier មិនមែនទទួលបានការផ្លាស់ប្តូរទាំងនេះតែរថយន្តនេះទេ។ ក្នុងនោះ Honda UR-V ត្រូវបានបំពាក់ដោយម៉ាស៊ីនដូចគ្នា ហើយត្រូវបានគេរំពឹងថានឹងឃើញការអាប់ដេតដូចគ្នាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Toyota bZ3 ប្រកាសចេញតម្លៃលក់ជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់មុនសម្រាប់រថយន្តអគ្គិសនី TOYOTA bZ3 ដែលមាន​ ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២៧ ១៨៨ ដុល្លារ​ ដល់ ៣១ ៤៨៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

Toyota bZ3 មានប្រវែងតួខ្លួនសរុប ៤ ៧២៥ ម.ម ទទឹង ១ ៨៣៥ ម.ម កំពស់ ១ ៤៧៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៨០ ​ម.ម។ BZ3 ដែលជាម៉ូដែលថ្មីមួយនៃត្រកូល Toyota bZ Series ដែលភ្ជាប់មកជាមួយការរចនាដ៏អស្ចារ្យ ដោយប៉ាណាមុខបិទជិតដូចទៅនឹងរថយន្តអគ្គិសនី bz4x ចង្កៀងមុខប្រភេទ LED រាងស្លីម និងរបាពន្លឺអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលបន្ថែមរូបរាងកាន់តែស៊ីវីល័យ និងថាសកង់ស្ព័រទំហំ ១៦ អ៊ីញ ដល់ ១៨ អ៊ីញជាដើម។

នៅខាងក្នុងរថយន្តអគ្គិសនីនេះបានតុបតែងជា ២ ពណ៌ ដៃចង្កូតប្រភេទ multi-function steering wheel កុងត័របង្ហាញព័ត៌ឌីជីថលមានរាងស្លីម និងមានបំពាក់នៅប្រព័ន្ធ Digital Island របស់ Toyota ដែលជាអេក្រង់បញ្ឈរទំហំធំ ប្រអប់លេខអេឡិចត្រូនិច, មុខងារបើកឃ្លុបក្រោយ និងកាំម៉េរា ៣៦០ ដឺក្រេជាដើម ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨១ សេះដល់ ២៤២​ សេះ និងកម្លាំងរមួល ៣០៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយលីដ្យូមរបស់ក្រុមហ៊ុន BYD ទំហំ ៤៩,៩៥ ដល់ ៦៥,២៨ ​អាចបើកបរបានចម្ងាយ ៥១៧ គីឡូម៉ែត្រ ដល់ ៦១៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+