ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC Motor Cambodia ​រៀបចំ​ដំណើរ​កម្សាន្ត​ ដើម្បី​សង្គម និង​ទេសចរណ៍

GAC Motor Cambodia បានប្រកាសពីការរៀបចំដំណើរកម្សាន្ត ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ទឹកដីនៃតំបន់សមុទ្រ ខេត្តកំពត និងកែប រយៈពេល ៣ ថ្ងៃ ២ យប់ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២២ខាងមុខនេះ ក្នុងគោលបំណង ដើម្បីផ្ដល់ភាពរីករាយជូនអតិថិជនកំពុងប្រើប្រាស់រថយន្តរបស់ខ្លួន និងចូលរួមចំណែកជាមួយរដ្ឋាភិបាល ពង្រឹងនិងលើកស្ទួយវិស័យទេសចរណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញ ។

នៅក្នុងសន្និសីទសារព័ត៌មាន និងជួបជុំអតិថិជនកាលពីល្ងាចថ្ងៃទី១៧ ធ្នូ ២០២២ នៅអគារតាំងបង្ហាញរថយន្ត GAC នៅបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត GAC Motor ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា នេះជាលើកទី២ ហើយ ដែលក្រុមហ៊ុនបានរៀបចំដំណើរកម្សាន្ត សម្រាប់គ្រួសារ GAC នៅកម្ពុជា ។

លោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត GAC Motor ប្រចាំប្រទេសកម្ពុជា

លោកបន្តថាដំណើរកម្សាន្តអតិថិជន GAC Motor មិនត្រឹមតែជាការកម្សាន្តសប្បាយប៉ុណ្ណោះទេ តែអ្វីដែលសំខាន់ទៀតនោះ គឺជាការចូលរួមចំណែកពង្រឹង និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងការចូលរួមចំណែកជួយសង្គម តាមរយៈការចែកអំណោយសប្បុរសធម៌ ជូនដល់ពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាត នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បន្ទាប់ពីបានឆ្លងកាត់ជំងឺរាតត្បាតកូវីដ១៩ នាពេលថ្មីៗនេះ ។ ហើយថវិកាដែលទទួលបាន សម្រាប់ទិញអំណោយសប្បុរសធម៌នេះ គឺបានមកពីការរួមចំណែករបស់អតិថិជន GAC ដៃគូចូលរួមឧបត្ថម្ភកម្មវិធី និងពីខាងក្រុមហ៊ុនផ្ទាល់ ។

លោកបន្ថែមថា ដំណើរកម្សាន្តនេះ មានលក្ខណៈជាក្បួន ហើយរថយន្តដែលចូលរួមមានចំនួន ២៥ គ្រឿង នៅក្នុងនោះមានសមាជិកចូលរួមប្រមាណ ១២០ នាក់ ដែលនឹងធ្វើដំនើរចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកែប រួចបន្តដំណើរឆ្ពោះទៅកាន់ខេត្តកំពត ។ ក្រៅពីកម្មវិធីដំណើរកម្សាន្តអតិថិជននេះ យើងនឹងមានសកម្មភាពសប្បុរសធម៌ ចែកអំណោយទៅដល់ក្រុមគ្រួសារប្រជាជនក្រីក្រចំនួន ២០០ គ្រួសារ ដើម្បីជាការជំរុញនិងលើកទឹកចិត្ត នៃការចែករំលែក និងវប្បធម៌ជួយគ្នា នៅក្នុងសង្គមខ្មែរតែមួយផងដែរ ។

គួរបញ្ជាក់ថា រថយន្តម៉ាក GAC ត្រូវបាននាំចូលនិងចែកចាយដោយក្រុមហ៊ុន THH Import Export Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ មួយរបស់ក្រុមហ៊ុន TH Group ដែលទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្ដាច់មុខ តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២០ មក ពីក្រុមហ៊ុន GAC Motor របស់ប្រទេសចិន ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងនាំចូល និងចែកចាយរថយន្ត GAC ចំនួន ៥ ម៉ូដែល រួមមាន GS3 , GS4, GS5, GS8 ដែលជាប្រភេទរថយន្ត SUV និងម៉ូដែល GN8 ជារថយន្តលក្ខណៈគ្រួសារVIP VAN/ MPV ។

រថយន្ត GAC គឺជាតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរថយន្តថ្មី ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាព និងមានតម្លៃសមរម្យ ។ ហើយបច្ចុប្បន្ន រថយន្ត GAC កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ។ សម្រាប់អតិថិជនដែលទិញរថយន្ត GAC នឹងទទួលបានការធានាយូរជាងគេ រហូតដល់ ៥ ឆ្នាំ ឬ ១៥ ម៉ឺនគីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ សេវាការថែទាំរថយន្តឥតគិតថ្លៃរយៈពេល ១២ ខែឬ ២ ម៉ឺន គីឡូម៉ែត្រនិងគ្រឿងបន្លាស់សុទ្ធពីរោងចក្រ៕

អំពី GAC Group

GAC Group មានវត្តមានតាំងពីឆ្នាំ ១៩៩៥មកម្លេះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។ GAC មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV, រថយន្តអគ្គិសនី និងរថយន្តក្រុងជាដើម។ ស្លាកយីហោតែមួយគត់ដែលទទួលបានពាន់រង្វាន់ J.D Power ៨ឆ្នាំជាប់ៗគ្នាទៅលើ គុណភាព, រយៈពេល និងទំនុកចិត្តខ្ពស់លើការប្រើប្រាស់៊

បច្ចុប្បន្ន GAC កំពុងសហការណ៍ជាមួយនឹងក្រុមហ៊ុនល្បីៗ ដែលអនុញ្ញាតអោយខ្លួនអាចផលិតរថយន្តទាំងនោះលក់នៅក្នុងប្រទេសចិន ហើយម៉ាកទាំងនោះមានដូចជា Fiat, Honda, Isuzu, Mitsubishi និង Toyota (រួមទាំង Lexus) ផងដែរ។

ថ្មីៗនេះ GAC Motor មានវត្តមានចូលក្នុងទីផ្សារសហរដ្ឋអាមេរិច ដោយត្រូវបានក្រុមហ៊ុន Dodge បានបំពាក់ស្លាកយីហោរបស់ Dodge និងប្រើប្រាស់រូបរាងទាំងស្រុងរបស់រថយន្ត GAC GS5 ធ្វើជារថយន្តរបស់ខ្លួន។

ក្រៅពីផលិតរថយន្តដោយខ្លួនឯងក្រុមហ៊ុន GAC Group ក៏មានផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន ដោយសារគុណភាពដែលអាចជឿទុកចិត្តបាន។ មកទល់នឹងពេលនេះ រថយន្តរបស់ GAC Group បានវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានដូចជា រុស្សី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, នីហ្សេរីយ៉ា, ហ្វីលីពីន, គុយវ៉ែត និងមានផែនការវាយលុកទីផ្សារសហរដ្ឋអាមេរិច ជាមួយរថយន្តប្រណិត ទំនើប និងមានគុណភាពរបស់ខ្លួនថែមទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បង្ហាញមុខឡានអគ្គិសនី១០ ល្បឿនស្ទុះលឿនជាងគេបំផុត

[ទីផ្សារបរទេស] រថយន្តអគ្គិសនីជំនាន់ថ្មីកាន់តែមានការវិតត្តខ្លាំង ដែលអាចឲ្យវាស្ទុះលឿនខ្លាំងមិនចាញ់រថយន្តម៉ាស៊ីនពីស្តុងឡើយ។ ខាងក្រោមជារថយន្តអគ្គិសនី១០ម៉ូដែលដែលស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ លឿនជាងគេបំផុត ៖

១០. Nio EP9 ៖ ប្រើពេល ២,៧វិនាទី

៩.  Porsche Taycan Turbo S ៖ ប្រើពេល ២,៦វិនាទី

៨. Tesla Model X Plaid ៖ ប្រើពេល ២,៦វិនាទី

៧. Lucid Air ៖ ប្រើពេល ២,៥វិនាទី

៦. Faraday Future FF91 ៖ ប្រើពេល ២,៣៩វិនាទី

៥.Pininfarina Battista ៖ ប្រើពេល ២វិនាទី

៤.Tesla Model S Plaid ៖ ប្រើពេល ១,៩៩វិនាទី

៣. Rimac Nevera ៖ ប្រើពេល ១,៩៥វិនាទី

២. Tesla Roadster ៖ ប្រើពេល ១,៩វិនាទី

១. Aspark Owl ៖ ប្រើពេល ១,៧២វិនាទី

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Pilot ស៊េរីឆ្នាំ២០២៣ ចាប់ផ្ដើមចូលរោងចក្រផលិតជាផ្លូវការ

[ទីផ្សារបរទេស] រោងចក្រផលិតរថយន្ត Honda Alabama Auto Plant នៅឯរដ្ឋ Alabama សហរដ្ឋអាមេរិក កំពុងអបអរសាទរ​ដល់​រថយន្តម៉ូដែល Pilot ស៊េរីឆ្នាំ២០២៣ ដំបូងគេដែលបានរំកិលខ្លួនចេញពីរោងចក្រផលិត ជាសញ្ញាបញ្ជាក់ពីការចាប់​ផ្ដើមការផលិតជាផ្លូវការ។

ស្ថិតនៅក្នុងជំនាន់ទីបួន រថយន្ត Honda Pilot គឺជារថយន្ត SUV ដ៏ពេញនិយមជាងគេដែលបានផលិតនៅរោងចក្រ​ខាងលើ ដោយការផលិតរថយន្តនេះចាប់ផ្ដើមតាំងពីពេលដែល Honda ប្រកាសចេញរថយន្ត Pilot ស៊េរីឆ្នាំ២០០៣។

Honda Pilot ឆ្នាំ២០២៣ ផលិតលើគ្រោងឆ្អឹងថ្មីសន្លាងដែលមានប្រវែងវែងជាងមុន និងទទឹងធំជាងមុន អាចផ្ដល់​ផ្នែកខាងក្នុងធំទូលាយ​ជាងមុន និងអាចផ្ដល់កៅអីអង្គុយដល់មនុស្សរហូតដល់៨នាក់។

រថយន្តនេះប្រើប្រាស់ម៉ាស៊ីន ៣,៥លីត្រ V6 ដែលអាចផលិតកម្លាំងបាន ២៨៥សេះ ជាគូនឹងប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ហើយ​ការសន្សំសំចៃប្រេង និងការបើកបររំពឹងថានឹងមានភាពល្អប្រសើរជាងមុន ត្បិតថាតួលេខផ្លូវការមិនទាន់ប្រកាសចេញនៅឡើយ។

ចាប់តាំងពីឆ្នាំ២០០៦មក Honda បានលក់រថយន្ត Pilot បានជាង ២លានគ្រឿងលើទីផ្សារសហរដ្ឋអាមេរិក ដែលជាទីផ្សារសំខាន់មួយសម្រាប់រថយន្ត SUV ខ្នាតធំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាលឥណ្ឌូណេស៊ី ឧបត្ថម្ភប្រាក់ ៥ពាន់ដុល្លារ ដល់អ្នកទិញឡានអគ្គិសនី

[ទីផ្សារបរទេស] រដ្ឋាភិបាលគ្រោងជួយទម្រុកបម្រុងរថយន្តអគ្គិសនីចាប់ពីឆ្នាំ២០២៣ ដើម្បីបង្កើនចំនួនលក់ ខណៈដែលតម្រូវការមានការកើនឡើង ប៉ុន្តែចំនួនលក់រថយន្តអគ្គិសនីនៅមានកម្រិតទាបនៅឡើយ ដោយសាររថយន្តមានតម្លៃខ្ពស់។

តាមផែនការប្រកាសដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី បានឲ្យដឹងថាពលរដ្ឋដែលទិញរថយន្តអគ្គិសនីនឹងទទួលបានទឹកប្រាក់ប្រមាណ ៥ពាន់ដុល្លារពេលទិញរថយន្តអគ្គិសនី ចំណែកការទិញរថយន្ត Hybrid នឹងទទួលបានប្រាក់ប្រមាណ ១៧០០ដុល្លារ ហើយពេលទិញ​ម៉ូតូអគ្គិសនីនឹងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ៣៤០ដុល្លារ។

កម្មវិធីឧបត្ថម្ភដល់រថយន្តអគ្គិសនីរំពឹងថានឹងចាប់ផ្ដើមចាប់ពីឆ្នាំ២០២៣ ដោយការឧបត្ថម្ភនេះនឹងជួយលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីឲ្យបានកាន់តែច្រើនជាងមុន ហើយបន្ថែមពីនេះរដ្ឋាភិបាលក៏នឹងអនុវត្តន៍គោលការណ៍មួយចំនួនទៀតដើម្បីទ្រទ្រង់ការប្រើយានយន្តអគ្គិសនីដូចជាការកាត់បន្ថយពន្ធជាដើម។

ឥណ្ឌូណេស៊ីគ្រោងផលិតរថយន្តអគ្គិសនីចំនួន ៦០ម៉ឺនគ្រឿង និងម៉ូតូអគ្គិសនីចំនួន ២,៥លានគ្រឿង នៅត្រឹមឆ្នាំ២០៣០។ ជាមួយ​គោលដៅនេះ ឥណ្ឌូណេស៊ីប៉ាន់ស្មានថាអាចកាត់បន្ថយការសាយភាយឧស្ម័នកាបូនឌីអុកស៊ីតបានចំនួន ២,៧លាន​តោនពី​រថយន្ត​អគ្គិសនី និងប្រមាណ ១,១លានតោនពីម៉ូតូអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ទទួលបានការកុម្ម៉ង់ជាង ៥ពាន់គ្រឿង ក្រោយលក់នៅថៃបានជិតមួយសប្ដាហ៍

[ទីផ្សារបរទេស] ទើបសម្ពោធហាងលក់រថយន្តដំបូងនៅប្រទេសថៃមិនទាន់បានមួយសប្ដាហ៍ផង ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla អាចទទួលបានចំនួនលក់ច្រើនគួរឲ្យកត់សម្គាល់ក្នុងពេលដ៏ខ្លី។

ជាក់ស្ដែង Tesla បានទទួលបានការកុម្ម៉ង់ទិញជាង ៥ពាន់គ្រឿង សម្រាប់រថយន្តទាំងពីរម៉ូដែលរបស់ខ្លួនគឺម៉ូដែល Model 3 និង Model Y។

នៅប្រទេសថៃ រថយន្ត Model 3 មានតម្លៃចាប់ពី ១,៧៦លានបាត ស្មើនឹងប្រមាណ ៥០ ៣៥០ដុល្លារ ខណៈដែលរថយន្ត Model Y មានតម្លៃចាប់ពី ១,៩៦លានបាត ស្មើនឹងប្រមាណ ៥៦ ០០០ដុល្លារ។ ត្បិតថាតម្លៃនេះរាងខ្ពស់ធៀបនឹងតម្លៃរថយន្តទូទៅ ប៉ុន្តែវានៅទាបជាងតម្លៃរថយន្ត Tesla ដែលនាំចូលមិនផ្លូវការកន្លងមក។

ថ្មីៗនេះ រដ្ឋាភិបាលប្រទេសថៃបានកំណត់គោលដៅផលិតរថយន្តអគ្គិសនីឲ្យបាន ៣០% នៃចំនួនផលិតសរុបនៅក្នុងឆ្នាំ២០៣០ ដោយគ្រោងចំណាយថវិកា ៤៣ពាន់លានបាត នៅត្រឹមឆ្នាំ២០២៥ ដើម្បីសម្រេចគោលដៅនេះ។

ហេតុនេះហើយរថយន្តអគ្គិសនីនឹងត្រូវលើកលែងពន្ធទាំងស្រុង ហើយទាំងអ្នកប្រើប្រាស់ និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនឹងទទួលបានការទម្រុកបម្រុងជាច្រើនពីរដ្ឋាភិបាលថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតត្រឹមខែ១១ កម្ពុជាលក់បានលេខពិសេស និងពិសេសផ្ទាល់ខ្លួនសរុបប្រមាណ ៨៥លានដុល្លារ

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងសមាជិកនៃអនុគណៈកម្មការទាំងពីរផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងឱ្យដឹងថា៖ គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្តលក់បានសរុបប្រមាណជាង២៣១ពាន់លេខ ទទួលបានចំណូលសរុបប្រមាណ ជាង៣៤៣ពាន់លានរៀល ស្មើនឹង៨៥លានដុល្លារអាមេរិក ក្នុងនោះ៖ លេខពិសេសលក់បានប្រមាណ ជាង២១៥ពាន់លេខ ទទួលបានចំណូលប្រមាណជាង២៣១ពាន់លានរៀល ស្មើនឹង៥៧លានដុល្លារ អាមេរិក និងលេខពិសេសផ្ទាល់ខ្លួនលក់បានប្រមាណជាង១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង១១២ពាន់លានរៀល ស្មើនឹង២៨លានដុល្លារអាមេរិក។

ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបប្រមាណជាង៧៨ពាន់លានរៀល ស្មើនឹងប្រមាណ១៩លានដុល្លារអាមេរិក កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្នុងនោះ អង្គប្រជុំនេះក៏បានពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និង រៀបចំការលក់ ឬដេញថ្លៃ ដែលផ្តោតជាសំខាន់លើដំណោះស្រាយចំពោះសំណើផ្សេងៗពីប្រជាពលរដ្ឋ ការត្រៀមរៀបចំពិព័រណ៍ផ្លាកលេខនិងរថយន្តដើម្បីកត់សម្គាល់ខួបបីឆ្នាំនៃការដាក់ឱ្យដំណើរការផ្លាកលេខពិសេសផ្ទាល់ខ្លួន ទិសដៅការងារឆ្នាំ២០២៣សំដៅពង្រឹង ការងារផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមឡើង ការត្រៀមរៀបចំរបាយការណ៍សន្និបាតបូក សរុបលទ្ធផលការងាររបស់ក្រសួងឆ្នាំ២០២២ និងការរៀបចំផែនការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំចូលរួមផ្តល់ មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុលសំដៅធ្វើយ៉ាងណាឱ្យការរៀបចំផែនការសកម្មភាព ពិព័រណ៍ផា្លកលេខពិសេស និងរថយន្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំណើរការរៀបចំប្រារព្ធខួប ៣ឆ្នាំនៃការលក់លេខពិសេសផ្ទាល់ខ្លួនអាចប្រព្រឹត្តទៅបានដោយរលូន និងបានគូសបញ្ជាក់បន្ថែមទៀត ថាចំណូលមួយចំនួនដែលបានមកពីកម្មវិធីពិព័រណ៍ការលក់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន នឹងត្រូវយកទៅរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC Trumpchi M6 PRO ប្រភេទ MPV ចេញលក់ជាផ្លូវការជាមួយតម្លៃចាប់ពី ១ មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅ GAC Trumpchi M6 PRO ប្រភេទ MPV ៧ កៅអី នឹងបានប្រកាសតម្លៃលក់ ដោយចាប់ផ្តើមពី ១៧ ១៨៥ ដុល្លារ ដល់ ២២ ៩២៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងសរុប ៤ ៧៨០ ម.ម ទទឹង ១ ៨៣៧ ម.ម កំពស់ ១ ៧៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម។ បើនិយាយពីការរចនាវិញ GAC Trumpchi M6 មានលក្ខណៈបែបស្ព័រ ជាពិសេសការរចនាប៉ាណាមុខមួយផ្ទាំងធំ អបដោយចង្កៀងមុខប្រភេទ Bi-LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED តុបតែងដោយក្រូម៉េ។ ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ស្រោបដោយសំបកកង់ 215/55 R17 និងចង្កៀងក្រោយប្រភេទ LED ផងដែរ ។

រីឯនៅខាងផ្នែកខាងក្នុងកាប៊ីនតុបតែងជា ២ ពណ៌ ខ្មៅ-ក្រហមត្នោត ប្រើប្រាស់ជាមួយដៃចង្កូត ២ប្រឡោះ, កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ, ឧបករណ៍បំពងសម្លេងចំនួន ៨ ចំនុច, ប្រព័ន្ធភ្ជាប់ទូរសព្ទឆ្លាតវៃ HiCar, ប្រព័ន្ធ ADiGO smart និងប្រព័ន្ធ IoT ជាដើម។

បន្ថែមពីនេះ កៅអីអ្នកបើកបរអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៦ ទិសដៅ, កៅអីខាងក្រោយនៃកៅអីជួរទី ៣ អាចលៃតម្រូវបានផងដែរ និងកាំមេរ៉ា ៣៦០ ដឺក្រេជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged អាចផលិតកម្លាំងបាន ១៦៦ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉េត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡើងទៀតហើយ! Ford ដំឡើងថ្លៃភីកអាប់ Ford F-150 Lightning ​ជិត​ ៥ ពាន់ដុល្លារ

[បរទេស] កាលពីពេលថ្មីៗនេះ គេហទំព័ររបស់ Ford បានបង្ហាញថា ក្រុមហ៊ុន Ford បានធ្វើការដំឡើងតម្លៃភីកអាប់អគ្គិសនីសុទ្ធ Ford F-150 Lightning បន្តទៀត ដោយម៉ូដែលតម្លៃទាបជាងឥឡូវនេះចាប់ផ្តើមពី ៥៥ ៩៧៤ ដុល្លារ ដែលកើនឡើងដល់ ៥៨ ៥១៤ ដុល្លារបូកទាំងថ្លៃដឹកជញ្ចូន ១ ៨៩៥ ដុល្លារ និងថ្លៃស៊េវាទិញ ៦៤៥ ដុល្លារត្រូវបានបន្ថែម។

នោះមានការកើនឡើង ៩ ភាគរយ ឬ ៤ ៧៤៥ ដុល្លារ ធៀបនឹងតម្លៃសម្រាប់រថយន្តដូចគ្នាកាលពីមួយសប្តាហ៍មុន។ នោះគឺជាតម្លៃដែលខ្ពស់ជាងតម្លៃចេញពីរោងចក្រ (MSRP) នៅពេលតម្លៃត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ ២០២១ ។

គួរឲ្យដឹងថា នេះ​ជា​ការ​ឡើង​ថ្លៃជា​លើក​ទី​ ៣ ​របស់​ភីកអាប់នេះ​ក្នុង​ឆ្នាំ​នេះ។ តម្លៃកើនឡើងយ៉ាងឆាប់រហ័សរបស់ F-150 Lightning Pro ចាប់ផ្តើមពី ៣៩ ៩៧៤ ដុល្លារ ទៅ ៤៨ ៧៦៩ ដុល្លារបូកទាំងថ្លៃដឹកជញ្ចូន ក្នុងខែសីហា ឆ្នាំ ២០២២ និងឡើងដល់ ៥៣ ៧៦៩ ដុល្លារជាមួយតម្លៃដឹកជញ្ចូន ក្នុងខែតុលា ។ ការឡើងថ្លៃនេះ ធ្វើឲ្យ F-150 Lightning Pro ម៉ូដែលដើមបានឡើងដល់ ១៦ ០០០ ដុល្លារក្នុងឆ្នាំនេះ។ ទន្ទឹមនឹងនោះ សម្រាប់ម៉ូដែល XLT ឥឡូវនេះមានតម្លៃ ៦៣ ៤៧៤ ដុល្លារ កើនឡើង ៤ ០០០ ដុល្លារពីចំណុចចាប់ផ្តើមពីមុនរបស់វា។

ជាមួយគ្នានេះ ក្រុមហ៊ុន Ford បានប្រាប់គេហទំព័រ Carscoops ថាការកើនឡើងនេះគឺជាផ្នែកមួយនៃ “ដំណើរការធម្មតានៃអាជីវកម្មដោយសារតែការកើនឡើងនៃតម្លៃគ្រឿងបរិក្ខា កត្តាទីផ្សារ និងឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលកំពុងបន្ត”។ ជាការពិតណាស់ ក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោកកំពុងឆ្លើយតបទៅនឹងការកើនឡើងនៃថ្លៃដើម និងខ្សែផ្គត់ផ្គង់ដ៏តឹងរ៉ឹងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តបានប្រាប់ Carscoops ថា “ការកែតម្រូវតម្លៃនេះគឺទាក់ទងទៅនឹងម៉ូដែលមូលដ្ឋាន Pro និង XLT [ជួរស្តង់ដារ] របស់យើង។ ក្នុងនោះការ​បញ្ជា​ទិញ​​ដែល​កំពុង​រង់​ចាំ​ការ​ចែក​ចាយ​មិន​មាន​ផល​ប៉ះពាល់​ទេ»។

Ford ហាក់បីដូចជាជឿថា ការកើនឡើងតម្លៃនេះនឹងមិនរារាំងដល់អ្នកទិញទេ ព្រោះទើបតែសប្តាហ៍នេះ ក្រុមហ៊ុនបានប្រកាសថាខ្លួននឹងបន្ថែមខ្សែទី ៣ ទៅកាន់រោងចក្រដំឡើង River Rouge ដែលជាកន្លែង F-150 Lightning ត្រូវបានផលិត ដោយចង់ផលិតភីកអាប់នេះឲ្យ ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X3 M ជំនាន់ថ្មី នឹងប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] BMW ត្រូវបានគេដឹងថាកំពុងធ្វើតេស្តរថយន្ត X3 ជំនាន់ថ្មី ត្បិតថារថយន្តនេះត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៥ ទើបប្រកាសចេញ។ ដោយឡែក X3 ប្រភេទ M ដែលជាប្រភេទកម្លាំងខ្លាំង មានការលេចឭដំណឹងថានឹងប្រើប្រាស់ថាមពលអគ្គិសនី។

ការចុះផ្សាយរបស់ BMWBLOG ដែលដកស្រង់ដំណឹងពីប្រភពជិតដិតនឹងការផលិតរថយន្ត X3 M ជំនាន់ថ្មី អះអាងថា BMW គ្រោងបញ្ឈប់ការផលិតរថយន្ត X3 M ប្រភេទប្រើម៉ាស៊ីន បន្ទាប់ពីជំនាន់បច្ចុប្បន្នត្រូវអស់អាយុកាល។ អ្នកដែលចូលមកស្នងតំណែង ត្រូវបានជឿជាក់ថានឹងប្រើប្រាស់គ្រោងឆ្អឹង Neue Klasse ជាគ្រោងឆ្អឹងផលិតជាពិសេសសម្រាប់រថយន្តអគ្គសិនី។

គេមិនទាន់ច្បាស់ទេថា X3 M ដែលប្រើថាមពលអគ្គិសនីនឹងប្រើឈ្មោះថា iX3 M ឬក៏ BMW បន្តប្រើប្រាស់ឈ្មោះសាមញ្ញថា X3 M ដដែលនោះ។ BMWBLOG បានឲ្យដឹងថា X3 M ជំនាន់ថ្មី អាចនឹងបង្ហាញវត្តមាននៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ក្រោយពី X3 ជំនាន់ថ្មីប្រភេទធម្មតាប្រកាសចេញនៅអំឡុងឆ្នាំ២០២៥។

ខណៈដែល X3 ជំនាន់ថ្មីនឹងបន្តប្រើប្រាស់ម៉ាស៊ីនពីស្តុង បងប្អូនរបស់វាគឺ X4 ត្រូវបានគេជឿជាក់ថានឹងផ្លាស់ប្ដូរទៅជាម៉ូដែល​រថយន្ត​អគ្គិសនីសុទ្ធពេលជំនាន់ថ្មីប្រកាសចេញ ដោយប្រើប្រាស់ឈ្មោះថា iX4៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្រូវការឡានអគ្គិសនី Cadillac Celestiq មានច្រើនលើសពីទំហំផលិត

[ទីផ្សារបរទេស] រថយន្ត Cadillac Celestiq គឺជាផលិតផលតម្លៃថ្លៃថ្មីមួយរបស់ម៉ាក Cadillac ដែលនឹងចូលរោងចក្រផលិតនៅឆ្នាំ២០២៣ខាងមុខ ជាមួយតម្លៃលក់ចាប់ពី ៣០ម៉ឺនដុល្លារ។ ត្បិតថាតម្លៃថ្លៃ ប៉ុន្តែតម្រូវការសម្រាប់រថយន្តនេះមានខ្លាំងក្លាមែនទែន។

ប្រធានវិស្វកម្មនៃរថយន្ត Celestiq ឈ្មោះ Tony Roma បានឲ្យបញ្ជាក់ឲ្យដឹងថាតម្រូវការនៃរថយន្តអគ្គិសនីប្រណីតនេះគឺមានលើសពីការរំពឹងទុករបស់ក្រុមហ៊ុន ដែលមានន័យថារថយន្តបានលក់ដាច់ស្តុកផលិតសម្រាប់រយៈពេល ១២ខែ ទៅ១៨ខែ ដំបូងបន្ទាប់ពីការផលិតចាប់ផ្ដើម។

យ៉ាងណាលោក Tony មិនបាននិយាយអំពីទំហំផលិតពិតប្រាកដជុំវិញរថយន្ត Celestiq នេះទេ ប៉ុន្តែលោកបានឲ្យតម្រុយថា​នឹងមិន​ផលិតលើសពីពីរគ្រឿងឡើយក្នុងមួយថ្ងៃ ដោយសាររថយន្តនេះនឹងត្រូវដំឡើងដោយដៃ។

រថយន្ត Celestiq ប្រើប្រាស់គ្រោងឆ្អឹង Ultium របស់ក្រុមហ៊ុន General Motors និងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ ជាមួយកម្លាំងសរុបប៉ាន់ស្មានថា ៦០០សេះ។ កម្លាំងនេះគ្រប់គ្រាន់អាចឲ្យរថយន្ត Celestiq ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៣,៨វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+