ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញភ្លាមបានភ្លាម ទាំងរថយន្ត និងការជូនពិសេសពី TOYOTA CAMBODIA

មិនធ្លាប់មានពីមុនពីការផ្តល់ជូនប្រ៉ូម៉ូសិនពិសេសពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទៅកាន់អតិថិជនដែលបានជាវរថយន្តពីក្រុមហ៊ុនទៅប្រើប្រាស់។ អតិថិជនទាំងអស់ដែលជាវរថយន្ត TOYOTA HILUX REVO 2023, TOYOTA FORTUNER 2023, TOYOTA COROLLA CROSS 2023 និង TOYOTA RUSH 2023 នឹងទទួលបានកាតសាំងតម្លៃចាប់ពី ៥៥៥ ដុល្លារទៅដល់ ៨៨៨ ដុល្លារ។​

រាល់ការជាវរថយន្តណាមួយខាងលើដែលក្រុមហ៊ុនបានកំណត់ នោះអតិថិជន និងទទួលបានសន្លឹកឆ្នោតដើម្បីទទួលបានឱកាសក្នុងការឈ្នះរង្វាន់ដូចជា៖ 

  • គ្រឿងអលង្ការពេជ្រ តម្លៃ ១ ម៉ឺនដុល្លារ ១ រង្វាន់
  • គ្រឿងអលង្ការពេជ្រ តម្លៃ ៥ ពាន់ដុល្លារ ២ រង្វាន់
  • ដំណើរកម្សាន្តទៅប្រទេស ជប៉ុន ចំនួន ១៥ រង្វាន់ (១ រង្វាន់ ផ្តល់ជូនដំណើរកម្សាន្តសម្រាប់មនុស្ស ២ នាក់)
  • រង្វាន់ iPhone 14 Pro Max (256G)២០ រង្វាន់

កម្មវិធីប្រូម៉ូសិននេះនឹងចាប់ផ្តើមចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់បំណាច់ខែកុម្ភៈឆ្នាំ២០២៣។ ដូច្នេះកុំអោយឱកាសដ៏កម្រនេះកន្លងផុតទៅអោយសោះ ប្រញ៉ាប់ឡើង មកទទួលយកការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ (រួសរាន់ឡើងស្តុកមានកំណត់)។ បន្ថែមពីនេះទៀត អតិថិជនពុំចាំបាច់រង់ចាំរថយន្តយូរនោះទេ រាល់ពេលទិញរថយន្តភ្លាមអតិថិជនអាចយករថយន្តចេញបានភ្លាមៗតែម្តង។ 

លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយទាំងនេះ​ បានភ្លាមៗ៖

១. ទីស្នាក់ការកណ្ដាល សាខាទឹកថ្លា ៖ 017 222 730 / 017 222 856

២. ទីស្នាក់លក់សាខា បឹងកេងកង៖ 017 333 730 / 017 555 956

៣. ទីស្នាក់ការលក់ សាខា ទួលសង្កែ៖ 017 222 733 / 017 222 431

៤. ទីស្នាក់ការលក់សាខា ខេត្តបាត់ដំបង៖ 017 333 421 / 017 333 455

៥. ទីស្នាក់ការលក់សាខា ខេត្តសៀមរាប៖ 017 222 557 / 017 222 415

ឬលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចង់ផលិតភីកអាប់អគ្គិសនី Ford F-150 Lightning ឲ្យបាន ១៥ មុឺនគ្រឿងក្នុងមួយឆ្នាំ

[បរទេស] ក្រុមហ៊ុន Ford Motor Company បានប្រកាសនថាខ្លួនបានបន្ថែមការផ្លាស់ប្តូរលើកទី ៣ នៅរោងចក្រ Rouge របស់ខ្លួនក្នុងទីក្រុង Dearborn រដ្ឋ Michigan ដោយអះអាងថាពួកគេចង់ផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning ឲ្យបានចំនួន ១៥០ ០០ គ្រឿងក្នុងមួយឆ្នាំ នៅពាក់កណ្តាលឆ្នាំក្រោយ។

ក្នុងអំឡុងពេលដំណើរទេសចរណ៍រោងចក្រ Dearborn Truck Plant និងអ្នកគ្រប់គ្រងរោងចក្រ Rouge Electric Vehicle Center លោក Corey Williams បាននិយាយថា ក្រុមហ៊ុន Ford កំពុងធ្វើការលើដំណើរការផលិតដែលបានប្រកាសពីមុន។ លោក​បាន​បន្ថែម​ថា រោងចក្រ​ឥឡូវ​នេះ​មាន​បុគ្គលិក​ ​៣ ​វេន​ធ្វើ​ការ​ ១០​ម៉ោង ៧ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។ ដើម្បីរក្សាកម្រិតផលិតកម្មខ្ពស់ គួបផ្សំនឹងការផលិត ដើម្បីពង្រីកសមត្ថភាពផលិតកម្មនាពេលអនាគត។

គួរឲ្យដឹងថា ដំបូង Ford គ្រោងនឹងផលិតភីកអាប់ Ford F-150 Lightnings ប្រហែល ៤០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅក្នុងរោងចក្រថ្មីមួយនៅជាប់នឹងរោងចក្រ Pickup នៅទីក្រុង Detroit ប៉ុន្តែ​ខ្លួន​បាន​សម្រេច​ចិត្ត​ពង្រីក​រោងចក្រ​ដើម្បី​ជំរុញ​ផលិតកម្ម​បន្ទាប់​ពី​តម្រូវ​ការ​ដំបូង​សម្រាប់​រថយន្ត​ភីកអាប់​អគ្គិសនី​លើស​ការ​រំពឹង​ទុក។

ជាមួយគ្នានេះ ភីកអាប់ F-150 Lightning Pro Pickup និងរថយន្ត E-Transit Van ចាប់ផលិតពីខែឧសភា រហូតដល់ខែវិច្ឆិកា។ ក្នុងនោះ ក្រុមហ៊ុន Ford បានចែកចាយរថយន្តភីកអាប់អគ្គិសនីចំនួន ១៣ ២៥៨ គ្រឿង។ ការបញ្ជាទិញមកយកត្រូវបានបិទនៅពេលនេះ ជាមួយនឹងការកក់រថយន្តច្រើនជាង ២០០ ០០០ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូយ៉ូតាបញ្ចេញគំរូភីកអាប់​អគ្គិសនី Toyota Hilux Concept ដែលអាចនឹងអភិវឌ្ឍផ្នែកខ្លះនៅប្រទេសជាប់កម្ពុជា

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តភីកអាប់អគ្គិសនីដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលផលិតឡើងដោយផ្អែកលើរថយន្ត Toyota Hilux ជំនាន់បច្ចុប្បន្ន ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ៦០ ឆ្នាំ របស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសប្រទេសថៃ។

រថយន្ត​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Hilux Revo BEV Concept ប៉ុន្តែ​លក្ខណៈ​បច្ចេកទេស​របស់​វា​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ អ្វី​ដែល​អាច​និយាយ​បាន​នោះ​គឺ​ថា​ភីកអាប់នេះ​ផលិតឡើងដោយផ្អែក​លើ Hilux ដែល​ដំណើរការ​ដោយ​ថាមពល​ចំហេះក្នុង ប៉ុន្តែ​បាន​ឆ្លងកាត់​ការ​កែប្រែ​រចនាប័ទ្ម​ជា​ច្រើន​ដើម្បី​ធ្វើ​ឲ្យវាកាន់តែ​លេចធ្លោ។

ការផ្លាស់ប្តូរថ្មីបំផុតនៅផ្នែកខាងមុខ ដែលក្រុមហ៊ុន Toyota បានរចនាប៉ាណាបិទជិតសម្រាប់រថយន្តភីកអាប់នេះ និងបានបំពាក់រន្ធសាកអាគុយនៅថ្ពាល់ខាងមុខផ្នែកចំហៀងអ្នកដំណើរ។

នាយកប្រតិបត្តិក្រុមហ៊ុន Toyota លោក Akio Toyoda បាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍នៅក្នុងប្រទេសថៃថា៖ លោកមិនអាចបញ្ជាក់បានថារថយន្តនេះនឹងផលិតនៅពេលណានោះទេ ប៉ុន្តែលោកបានបញ្ជាក់ឡើងវិញនៅជំនឿចិត្តរបស់លោកថា Toyota អាចសម្រេចបាននៅភាពអព្យាក្រឹតនៃកាបូន ជាមួយនឹងរថយន្តកូនកាត់ Hybrid, plug-in hybrid ថាមពលអាគុយ និងកោសិកាប្រេងឥន្ធនៈ។

លោក Toyoda បានបន្ថែមថា “ដើម្បីសម្រេចបាននៅអព្យាក្រឹតភាពកាបូន យើងត្រូវចងចាំថា កាបូនគឺជាសត្រូវពិតប្រាកដ មិនមែនជាម៉ាស៊ីនថាមពលពិសេសនោះទេ ហើយនិយាយដោយត្រង់ទៅរថយន្តអគ្គិសនីមិនមែនជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននៅគោលដៅអព្យាក្រឹតភាពកាបូនរបស់ពិភពលោកនោះទេ។

អ្វីកាន់តែពិសេសនោះ លោកToyoda បានបន្ថែមថា យ៉ាងហោចណាស់ការអភិវឌ្ឍន៍មួយចំនួនសម្រាប់រថយន្តភីកអាប់អគ្គិសនី Hilux នឹងត្រូវបានធ្វើឡើងនៅក្នុងប្រទេសថៃផងដែរ។

គួរបញ្ជាក់ផងដែរ ការពិតប្រទេសថៃគឺថាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលចូលចិត្តរថយន្តភីកអាប់ខ្លាំង។ ក្នុងនោះ​ភីកអាប់ Isuzu D-Max គឺជារថយន្តថ្មីដែលលក់ដាច់បំផុតនៅក្នុងប្រទេសមួយនេះ ដោយវានាំមុខរថយន្ត Toyota Hilux, Honda City, Toyota Yaris, Ford Ranger និង Toyota Corolla ដែលមានស្រាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ស៊េរីឆ្នាំ២០២៣ លក់តម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ នៅអាមេរិក

[ទីផ្សារបរទេស] ក្រោយពីបានប្រកាសចេញលើទីផ្សារអាមេរិកខាងជើងកាលពីមួយខែមុនរួចមក ពេលនេះរថយន្ត Toyota Prius ស៊េរីឆ្នាំ២០២៣ មានតម្លៃលក់ជាផ្លូវការ ជាមួយតម្លៃចាប់ពី ២៧ ៤៥០ដុល្លារ សម្រាប់ប្រភេទ LE។

ជាមួយតម្លៃ ២៨ ៨៥០ដុល្លារ អតិថិជននឹងទទួលបានរថយន្ត Toyota Prius ឆ្នាំ២០២៣ ប្រភេទ LE ដែលប្រើប្រព័ន្ធបើកបរប៉ុងពីរ។ សម្រាប់ប្រភេទ XLE មានតម្លៃ ៣០ ៨៩៥ដុល្លារ សម្រាប់ប្រព័ន្ធបើកបរប៉ុងមួយ និងតម្លៃ ៣២ ៣៩៥ដុល្លារ សម្រាប់ប្រព័ន្ធ​ប៉ុង​ពីរ។ ជាមួយការបន្ថែម ២៧៥ដុល្លារ លើប្រភេទ LE និង XLE នឹងទទួលបានសោឌីជីថល បន្ថែម ៧៣៥ដុល្លារ ទទួលបានអេក្រង់​កម្សាន្តទំហំ ១២,៣អ៊ីញ និងបន្ថែម ១០០០ដុល្លារ ទទួលបានដំបូលកញ្ចក់។

សម្រាប់ប្រភេទខ្ពស់ជាងគេ តម្លៃថ្លៃជាងគេគឺប្រភេទ Limited ដែលមានលក់រាយតម្លៃចាប់ពី ៣៤ ៤៦៥ដុល្លារ សម្រាប់ប៉ុងមួយ និងតម្លៃ ៣៥ ៨៦៥ដុល្លារ សម្រាប់ប៉ុងពីរ។ អតិថិជនអាចទទួលបានកញ្ចក់មើលក្រោយឌីជីថលដោយបន្ថែម ២០០ដុល្លារ ខណៈកៅអីអង្គុយខាងក្រោយដែលមានមុខងារកម្ដៅត្រូវបន្ថែម ៣៥០ដុល្លារ។ Toyota ក៏មានលក់នូវកញ្ចប់ Limited Premium Package ដែលមុខងារ Advanced Park និង Panoramic View Monitor សម្រាប់ទឹកលុយ ១ ០៨៥ដុល្លារ។

មិនថាប្រភេទណានោះទេ រថយន្ត Prius ស៊េរីឆ្នាំ២០២៣ សុទ្ធតែមានបំពាក់មកនូវ Toyota Safety Sense 3.0 មកជា​ស្តង់ដារ ដែលមានមុខងារដូចជា Pre-Collision System with Pedestrian Detection, Lane Departure Alert with Steering Assist, Full-Speed Range Dynamic Radar Cruise Control, Lane Tracing Assist, Road Sign Assist, Automatic High Beams និង Proactive Driving Assist។

បញ្ជាក់ថាតម្លៃសម្រាប់ Toyota Prius Prime ឆ្នាំ២០២៣ នៅមិនទាន់បង្ហាញចេញនៅឡើយទេ ហើយរថយន្ត Prius ឆ្នាំ២០២៣នេះនឹងមានវត្តមានតាមហាងលក់នៅសហរដ្ឋអាមេរិកនាខែមករាខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូឡាន SUV ដំបូងរបស់ Ferrari បង្ហាញមុខនៅទីសាធារណៈជាលើកដំបូង

[ទីផ្សារបរទេស] រថយន្ត Ferrari Purosangue បានបង្ហាញវត្តមានជាសាធារណៈលើកដំបូងនៅហាងលក់រថយន្ត HR Owen Ferrari Mayfair នៅប្រទេសអង់គ្លេស បន្ទាប់ហាងលក់ទទួលបានការដឹកជញ្ជូនពីក្រុមហ៊ុន Ferrari។

នេះជាលើកដំបូងដែលគេបានឃើញរូបរាងរបស់ Purosangue បើកនៅសាធារណៈ ហើយតាមរយៈវីដេអូបង្ហាញចេញមកឃើញ​ថា​វាពិតជារថយន្ត SUV ដ៏ស្អាតល្អឯកមួយ។

បេះដូងនៃរថយន្ត Ferrari ថ្មីនេះគឺជាម៉ាស៊ីន V12 ចំណុះ ៦,៥លីត្រ ដែលអាចផលិតកម្លាំងបាន ៧១៥សេះ ប្រើប្រាស់​ប្រព័ន្ធបើកបរ​ប៉ុងពីរ និងប្រើប្រអប់លេខ Dual-Clutch ៨វគ្គ។ Ferrari រំពឹងថានឹងដាក់លក់រថយន្ត Purosangue ជាមួយជម្រើសម៉ាស៊ីន V6 V8 នាពេលអនាគត រួមទាំងប្រភេទ Hybrid ផងដែរ។

នៅចក្រភពអង់គ្លេស រថយន្ត Purosangue នេះមានតម្លៃចាប់ពីប្រមាណ ៣៨៦ ៩២២ដុល្លារ ដែលខ្ពស់ជាងរថយន្ត Lamborghini Urus មានតម្លៃចាប់ពីប្រមាណ ២១៨ ៧១៨ដុល្លារ និងរថយន្ត Aston Martin DBX មានតម្លៃចាប់ពីប្រមាណ ១៩៧ ៧១២ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram ហៅចូលឡានភីកអាប់ជាង ១,៤ លានគ្រឿង ដោយសារបញ្ហាទ្វារឃ្លុបក្រោយអាចធ្លាក់ចុះក្រោមពេលបើកបរ

[បរទេស] ក្រុមហ៊ុន Stellantis បានធ្វើការប្រកាសថា ខ្លួនកំពុងប្រមូលរថយន្តភីកអាប់ Ram ចំនួន ១,៤ លានគ្រឿង ដើម្បីពិនិត្យមើលសោរទ្វារខាងក្រោយដែលមានបញ្ហាដោយមានបញ្ហារលុង នឹងអាចធ្លាក់ចុះក្រោមនៅពេលបើកបរ។

រថយន្តដែលត្រូវប្រមូលវិញគឺម៉ូដែលឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២២ រួមមានម៉ូដែលភីកអាប់ Ram 1500, Ram 2500 និង Ram 3500 ហើយការប្រមូលមកវិញពាក់ព័ន្ធនឹងរថយន្តជាង ១,២៣ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក, ១២០ ០០០ គ្រឿងនៅក្នុងប្រទេសកាណាដា, ចំនួន ២៦ ០០០ គ្រឿងនៅក្នុងប្រទេសម៉ិកស៊ិក និងប្រហែល ២៧ ០០០ គ្រឿងនៅក្នុងប្រទេសផ្សេងទៀត។

គួរឲ្យដឹងថា បញ្ហានេះបណ្តាលឲ្យទ្វារខាងក្រោយធ្លាក់ចុះដែលមិនទទួលបាននូវការធ្វើអោយត្រឹមត្រូវ។​ ជាមួយគ្នានេះ ម្ចាស់រថយន្ត Ram បានជូនដំណឹងនេះដល់ក្រុុមហ៊ុននៅដំណាច់ខែមករា ហើយបានស្នើឱ្យនាំយករថយន្តរបស់ពួកគេទៅឲ្យអ្នកចែកចាយ ដើម្បីត្រួតពិនិត្យបញ្ហានេះ ។

ទោះបីជារដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានប្រកាសពីការប្រមូលមកវិញកាលពីសប្តាហ៍មុនក៏ដោយ ក៏ការជូនដំណឹងអំពីបញ្ហាបង្ហាញឲ្យឃើញថាបញ្ហានេះត្រូវបានកត់សម្គាល់ជាលើកដំបូងតាំងពីក្នុងខែកក្កដា ឆ្នាំ ២០២១។

សេចក្តីជូនដំណឹងអំពីការប្រមូលមកវិញរបស់ NHTSA ព្រមានថា “ការបើកទា្វរក្រោយរបស់អ្នកបើកបរដោយអចេតនា អាចបង្កើតគ្រោះថ្នាក់នៅលើផ្លូវថ្នល់ និងបង្កើនហានិភ័យនៃគ្រោះថ្នាក់។” ប៉ុន្តែ Ram និយាយ​ថាមិនទាន់ទទួល​បាន​​ពី​គ្រោះថ្នាក់ ឬ​របួស​ណា​មួយ​ដែល​អាច​ត្រូវ​បាន​សន្មត់​ថា​ជា​កំហុស​នោះ​ទេ។

នេះមិនមែនបញ្ហាដំបូងរបស់ Ram ទេ ដោយកាលពីសប្តាហ៍មុន NHTSA ក៏បានបើកការស៊ើបអង្កេតលើដំណើរការហ្វ្រាំងនៅលើរថយន្ត Ram ម៉ូដែលឆ្នាំ ២០១៧ ដល់ ២០១៨ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញឡានភីកអាប់ដំបូងរបស់ BYD កំពុងធ្វើតេស្តនៅតាមដងផ្លូវក្នុងប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទៈឃើញនៅរថយន្តភីកអាប់ថ្មីរបស់ក្រុមហ៊ុនយក្យចិន BYD ជាមួយការបិទបាំងតួខ្លួនដែលកំពុងធ្វើតេស្តសាកល្បងនឹងដឹកជញ្ចូននៅតាមដងផ្លូវ​នៅក្នុងប្រទេសចិន។

តាមរូបភាពឲ្យឃើញពីផ្នែកមួយចំនួនដូចជា ចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED, ប៉ាណាមុខមានការរចនាថ្មី ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ 265/65 R18 និងរន្ធសាកថ្មនៅផ្នែកខាងក្រោយ។ ខណៈដែរ រូបភាពនៃចង្កៀងក្រោយត្រូវបានគេរំពឹងថានឹងត្រូវបានរចនាដូចរថយន្ត BYD ផ្សេងទៀត។

បើតាមគេហទំព័រ Cnevpost រាយការណ៍អំពីម៉ាកយីហោ BYD ដែលអាចកំណត់គោលដៅចូលទីផ្សាររថយន្តភីកអាប់នៅឆ្នាំ ២០២៣ ហើយនឹងអាចជារថយន្តភីកអាប់ដំបូងបង្អស់របស់ក្រុមហ៊ុនដែលបំពាក់ប្រព័ន្ធ Plug-in hybrid PHEV និងអគ្គិសនីសុទ្ធ ។

ជាមួយគ្នានេះ លោក Wang Chuanfu ប្រធាន និងជាប្រធានក្រុមហ៊ុន BYD បាននិយាយថា នៅឆ្នាំ ២០២៣ ប្រទេសចិននឹងដាក់បង្ហាញម៉ាករថយន្តអគ្គិសនីថ្មីចំនួន ២ ដែល​ ១ នឹងត្រូវបានគេហៅថា Yangwang ហើយមួយទៀតនឹងស្ថិតក្នុងផ្នែកវិជ្ជាជីវៈ និងផ្ទាល់ខ្លួន ដែលគ្របដណ្តប់ទាំងរថយន្តលក្ខណៈគ្រួសារ និងរថយន្តប្រណីត។

មិនមែនជារឿងភ្ញាក់ផ្អើលទេ បើក្រុមហ៊ុនយក្យរបស់ចិន BYD កំពុងផលិតរថយន្តភីកអាប់អគ្គិសនី។ ដោយសារតែពួកគេគឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលេខឈានមុខគេបស់ប្រទេសចិន ប្រសិនបើ BYD មិនចាប់ផ្តើមប្រកួតប្រជែងក្នុងទីផ្សារភីកអាប់ទេ នោះឱកាសនៃការធ្វើជាម្ចាស់នៃទីផ្សារភីកអាប់អគ្គិសនីអាចនឹងធ្លាក់ចុះ។

កាលពីមុន BYD ធ្លាប់បានប្រកាសពីគម្រោងសម្រាប់រថយន្តថ្មី ដោយបាននិយាយថា ខ្លួននឹងផលិតរថយន្តភីកអាប់ដំណើរការដោយប្រព័ន្ធ Plug-in Hybrid និងអគ្គិសនី នៅក្នុងម៉ាស៊ីនចំណុះ ១,៥ លីត្រ និង ២,០ លីត្រនៅឆ្នាំ ២០២៣។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន BYD មិនមានផលិតផលណាមួយនៅក្នុងទីផ្សាររថយន្តភីកអាប់ដែលកំពុងពេញនិយម និងទីក្រុងរបស់ប្រទេសចិននោះទេ។ គួរឲ្យដឹងថា ឥឡូវនេះ ទីផ្សាររថយន្តភីកអាប់ គឺជាផលិតផលពិសេសមួយនៅក្នុងប្រទេសចិន បើប្រៀបធៀបទៅនឹងរថយន្ត sedans, SUVs និង MPVs ហើយទីផ្សារត្រូវបានគ្រប់គ្រងដោយ Great Wall Motor៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាចទេ ភីកអាប់ Toyota Tacoma ជំនាន់ថ្មី ២០២៤ នឹងប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid

[បរទេស] ភីកអាប់ Toyota Tacoma ជំនាន់ថ្មីកំពុងស្ថិតក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Toyota  និងបានធ្វើតេស្តសាកល្បងជាមួយការបិទបាំងតួខ្លួនស្ទើតែទាំងស្រុង។ ខណៈដែរពេលនេះ វីដេអូថ្មីមួយពី Fast Lane Truck YouTube Channel ហើយព័ត៌មានបានបង្ហាញថា រថយន្តភីកអាប់ថ្មីនេះនៅមិនទាន់អាចប្រើប្រាស់ថាមពលអគ្គីសនីសុទ្ធបាននោះទេ។

បើយោងតាមគេហទំព័រ insider source បានឲ្យដឹងថា ភីកអាប់ខ្នាតកណ្តាលនេះមិនទាន់ប្រើអគ្គិសនីសុទ្ធនៅឡើយទេ ប៉ុន្តែគេសន្មត់ថានឹងមានប្រភេទកូនកាត់ hybrid ដែលផ្គូផ្គងម៉ាស៊ីនចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីនៅលើភីកអាប់នេះ។

ការបំពាក់ម៉ាស៊ីននេះដល់ភីកអាប់ Tacoma នេះ ក្រុមហ៊ុន Toyota ធ្លាប់បំពាក់ទៅលើម៉ូដែលផ្សេងទៀតរួចហើយ។ ក្នុងនោះ​ ម៉ាស៊ីននេះស្រដៀងគ្នានៅនឹងរថយន្ត Lexus RX ដែលផ្តល់កម្លាំងសរុប ៣៦៦ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំពាក់ទៅលើ Toyota Crown ថ្មីផងដែរ ដែលមានកម្លាំង៣៤០ សេះ និងកម្លាំងរមួល ៥៤២ ញ៉ូតុនម៉ែត្រ ។

ខណៈដែរ ជម្រើស​ម៉ាស៊ីន​ផ្សេង​ទៀត​នឹង​ជា​ម៉ាស៊ីន​ចំណុះចំណុះ ២,៤ លីត្រ​ turbocharged ទំហំ ៤ ស៊ីឡាំង។ Toyota កំពុងប្រើវារួចហើយនៅលើរថយន្ត Toyota Highlander ស៊េរីឆ្នាំ ២០២៣ មានកម្លាំង ២៦៥ សេះ និងកម្លាំងរមួល ៤១៩ ញ៉ូតុនម៉ែត្រ ។ ខ្សែថាមពលរបស់ Tacoma អាចមានទិន្នផលខុសៗគ្នា នៅពេលដែល Toyota កាត់ម៉ាស៊ីនទៅនឹងរថយន្តភីកអាប់ និងតម្រូវការជាក់លាក់របស់វា។

Toyota នៅតែរក្សាការរចនា​ក្នុង​​រថយន្ត Tacoma ជំនាន់​ក្រោយ​ជា​ការ​សម្ងាត់ បើទោះបីជាមានការខ្ចីច្រើនពីការរចនាម៉ូដពីភីកអាប់ Tundra ខ្នាតធំដែល Toyota បានរចនាឡើងវិញនាពេលថ្មីៗនេះក៏ដោយ។ សម្រាប់ភីកអាប់ Toyota Tacoma នឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹង ដែលជាស្ថាបត្យកម្ម TNGA-F architecture របស់ Toyota ។ ទន្ទឹមនឹងនេះ នៅផ្នែកខាងក្នុងរបស់ Tacoma រំពឹងថា នឹងទទួលបានទំនើបកម្មជាមួយនឹងម៉ូដែលជំនាន់ក្រោយ ដោយផ្តល់ឲ្យរថយន្តនៅគ្រឿងបរិក្ខារចុងក្រោយបង្អស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren ពិចារណាផលិតឡាន SUV ប៉ុន្តែនឹងត្រូវប្រើពេលយូរ

[ទីផ្សារបរទេស] ក្នុងកិច្ចសម្ភាសន៍ជាមួយ Automotive News អ្នកចាត់ការផ្នែកយុទ្ធសាស្ត្រផលិតផលរបស់ McLaren ឈ្មោះ Jamie Corstorphine បានលើកឡើងពីសក្តានុពលនៃរថយន្ត SUV ខណៈដែលក្រុមហ៊ុននេះមិនទាន់មានរថយន្ត SUV នៅឡើយ។

Jamie Corstorphine បានលើកឡើងថា ៖ “អ្វីដែលសំខាន់គឺផ្ដល់ជូននូវរថយន្តដែលទូលាយជាងមុខ ឬមានសមត្ថភាពសម្រាប់អតិថិជន McLaren ដើម្បីចែករំលែកបទពិសោធន៍ជាមួយមនុស្សកាន់តែច្រើន។ និយាយថាខ្ពស់ប៉ុណ្ណា ថាវាគឺជា Crossover ឬយ៉ាងណា គឺនឹងត្រូវសម្រេចនាពេលខាងមុខ ហើយការពិតទៅមិនទាន់មានការកំណត់ច្បាស់លាស់ឡើយពេលនេះ។ ប្រសិនបើយើងគ្រោងធ្វើអ្វីម្យ៉ាង មិនថាវាជាផលិតផលប្រភេទនេះ ឬប្រភេទនោះ ការធ្វើតេស្តសម្រាប់យើងគឺ យើងអាចបង្ហាញច្បាស់លាស់ពីអត្តសញ្ញាណរបស់ McLaren។”

ការលើកឡើងរបស់អ្នកចាត់ការរូបនេះ មានន័យថារថយន្ត SUV ដំបូងរបស់ McLaren នឹងត្រូវមានការរង់ចាំយូរក្នុងការបានឃើញរូបរាងរបស់វា។ ការប្រកាសចេញរថយន្ត SUV បញ្ជាក់ពីការផ្លាស់ប្ដូរទិសដៅ ១៨០ដឺក្រេ ធៀបនឹងពេលដែលលោក Mike Flewitt នៅធ្វើជានាយកប្រតិបត្តិ។

រំលឹកថាលោក Mike ធ្លាប់លើកឡើងថាមិនគួរមានរថយន្ត SUV សម្រាប់ McLaren នោះទេ ប៉ុន្តែអ្នកស្នងតំណែងបន្ទាប់ពី Michael Leiters មើលឃើញផ្ទុយពីនេះវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis GV60 ក្លាយជាឡានដំបូងគេក្នុងលោក ដោះសោដោយស្កេនផ្ទៃមុខ

[ទីផ្សារបរទេស] រថយន្ត Genesis GV60 ស៊េរីឆ្នាំ២០២៣ ដែលលក់លើទីផ្សារអឺរ៉ុប នឹងក្លាយជារថយន្តដំបូងគេក្នុងលោកដែលប្រើប្រាស់មុខងារដោះសោរថយន្តតាមរយៈការស្កេនផ្ទៃមុខ ដែលជាលើកដំបូងសម្រាប់រថយន្តផលិតលក់លើទីផ្សារ។

មុខងារដែលមានឈ្មោះ Face Connect អាចឲ្យម្ចាស់រថយន្តដោះសោរថយន្ត និងប្រើប្រាស់រថយន្តបានតាមរយៈ Sensor ចំណាំផ្ទៃមុខ ជាមួយបច្ចេកវិទ្យា deep-learning image processing controller។

ម្ចាស់រថយន្តនឹងត្រូវដោះសោរថយន្តដោយប្រើសោពិតតែមួយលើកប៉ុណ្ណោះ ដើម្បីកំណត់មុខងារចំណាំផ្ទៃមុខ ហើយការដោះសោ ចាក់សោ ឬបញ្ឆេះម៉ាស៊ីននាពេលក្រោយនឹងអាចធ្វើបានដោយមិនបាច់ប្រើប្រាស់សោ។

បញ្ជាក់ថា បច្ចុប្បន្នមុខងារនេះមានសម្រាប់តែរថយន្ត GV60 ស៊េរីឆ្នាំ២០២៣ ដែលលក់លើទីផ្សារអឺរ៉ុបប៉ុណ្ណោះ។ Genesis និយាយថារថយន្តអគ្គិសនីមានទទួលការកុម្ម៉ង់ទិញហើយសម្រាប់ប្រទេសមួយចំនួននៅអឺរ៉ុប ដោយមានចែកចេញជាបីប្រភេទគឺ Premium, Sport និង Sport Plus៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+