ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC Toyota បញ្ចេញម៉ូដែលពិសេស Toyota Wildlander Knight តម្លៃចាប់ពី ៣មុឺនដុល្លារ ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Toyota Wildlander Knight Special Edition ដោយមាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជា​មួយនឹងតម្លៃលក់ក្នុងប្រទេសចិនចាប់ពី ៣០ ៧៣១ ដុល្លារ ដល់ ៣៧ ១៥២ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត GAC Toyota Wildlander Knight Edition ផ្តោតលើការបន្ថែមឈុតតួពណ៌ខ្មៅ ភ្ជាប់មកជាមួយចង្កៀងមុខ platinum bronze LED អំពូលបំភ្លឺពេលថ្ងៃ LED ចង្កៀងក្រោយប្រភេទ LED ពណ៌ខ្មៅ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ពណ៌ខ្មៅ។ ជាមួយគ្នានេះ ម៉ូដែល Knight Edition នឹងមាន ៣ ពណ៌គឺ Crystal Black, Platinum White Pearl និង Platinum White Pearl-Black។

ចំពោះនៅផ្នែកខាងក្នុងវិញ មានពីរពណ៌សម្រាប់ជ្រើសរើសគឺ Knight Black និង Moonlight Grey សម្រាប់តែម៉ូដែល Special Edition ដោយកៅអីអ្នកបើកបរដែលអាចលៃតម្រូវថាមពលបាន ១០ ទិសដៅ កុងទ័រព័ត៌មាន TFT ទំហំ ៧ អ៊ីញ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១០ អ៊ីញជាមួយនឹងអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ ប្រព័ន្ធពហុព័ត៌មាន Entune 3.0 គាំទ្រមុខងារ Apple CarPlay និង Android Auto, ប្រព័ន្ធ Amazon Alexa និងឧបករណ៍បំពងសំឡេងម៉ាក JBL ៦ចំនុច ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ម៉ូដែលពិសេសមានម៉ាស៊ីន ២ជម្រើសរួមមាន៖ ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៦៩​ សេះ និងកម្លាំងរមួល ២០៩​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT១០វគ្គ និងម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ Hybrid ទំហំ ៤ ស៊ីឡាំង​ ផលិតកម្លាំងបាន ១៧៥​ សេះ និងកម្លាំងរមួល ២២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ​ E-CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LX 600 ពាក់អាវពាសដែក មិនខ្លាចគ្រាប់កាំភ្លើង មិនខ្លាចគ្រាប់បែកដៃ!

ក្រុមហ៊ុន INKAS របស់កាណាដា បានបញ្ចេញរថយន្ត Lexus LX 600 ឆ្នាំ២០២៣ ដែលមានបំពាក់អាវក្រោះការពារគ្រាប់ ដែលអាចទប់ទល់បានទាំងគ្រាប់បែកដៃផងដែរ។

វាត្រូវបានស្រោបអាវក្រោះការពារ កម្រិត៦ (CEN 1063 BR6) ដែលមានន័យថា SUV នេះអាចស៊ូជាមួយនឹងការបំផ្ទុះគ្រាប់បែកដៃ DM51 ចំនួន ២គ្រាប់ ក៏ដូចជា គ្រាប់កាំភ្លើងវែង ប្រវែង ៧,៦២មីល្លីម៉ែត្រ ផងដែរ។

Lexus LX 600 នេះបានបំពាក់កញ្ចក់ប្រភេទ Ballistic Glass, ប្រព័ន្ធស៊ុមទ្វារត្រួតពីលើគ្នា និង បន្ទប់ការពារអ្នកដំណើរ ទៀតផង។ មិនតែប៉ុណ្ណោះ វាក៏បានពង្រឹងប្រព័ន្ធជើងក្រោម, បំពាក់បន្ទះការពារបាតក្រោមឡាន ព្រមទាំង ប្រើអាវក្រោះការពារធុងសាំង និងផ្នែកម៉ាស៊ីន ផងដែរ។ អ្វីដែលរឹតតែពិសេសនោះគឺ វាប្រើសំបកកង់ប្រភេទ Run-flat ដូច្នេះទោះជាបែកកង់ ក៏នៅតែអាចបើកបានធម្មតា។

ក្រៅពីនោះ វាក៏មានផ្តល់ជម្រើស option មួយចំនួនទៀត រួមទាំង ភ្លើងសារ៉ែន, កាមេរ៉ាមើលពេលយប់ និង ប្រព័ន្ធពន្លត់ភ្លើងសម្រាប់ប្លុកម៉ាស៊ីន ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ចំពោះម៉ាស៊ីនរបស់ LX 600 នេះអត់មានការផ្លាស់ប្តូរឡើយ គឺម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទាក់បូ២ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ។ យ៉ាងណាមិញ ក្រុមហ៊ុនខាងលើ អត់ទាន់បានបង្ហាញតម្លៃក្នុងការបំពាក់អាវក្រោះលើឡាន Lexus LX 600 ឆ្នាំ២០២៣ នេះនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គម្រោងលក់រោងចក្រតម្លៃ ៣០០លានដុល្លាររបស់ GM ទៅឲ្យក្រុមហ៊ុនចិន Great Wall ត្រូវបរាជ័យដោយសារឥណ្ឌា

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors នឹងមិនលក់រោងចក្រនៅក្នុងប្រទេសឥណ្ឌា ទៅឲ្យក្រុមហ៊ុន Great Wall Motor ក្នុងតម្លៃ ៣០០ លានដុល្លារ ដូចការគ្រោងទុកដំបូងឡើយ។

គួររំលឹកឲ្យដឹងថា កាលពីខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុន General Motors បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motor ដើម្បីលក់រោងចក្ររបស់ខ្លួន។ ក្រុមហ៊ុនផលិតរថយន្តចិនគ្រោងនឹងចំណាយលុយ ៣០០ លានដុល្លារលើវា ដែលជាផ្នែកមួយនៃការវិនិយោគដ៏ទូលំទូលាយចំនួន ១ ពាន់លានដុល្លារ ដើម្បីបង្កើតវត្តមានដ៏សំខាន់នៅក្នុងប្រទេសឥណ្ឌា។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តទាំងពីរបានរង់ចាំរដ្ឋាភិបាលឥណ្ឌាអនុម័តកិច្ចព្រមព្រៀងនេះ ប៉ុន្តែនៅថ្ងៃទី ៣០ ខែមិថុនា ដែលជាថ្ងៃផុតកំណត់បានមកដល់ និងរំលងផុតទៅ មានន័យថា ឥឡូវនេះក្រុមហ៊ុន General Motors នឹងស្វែងរកជម្រើសផ្សេងទៀត។

គួរឲ្យដឹងថា ប្រទេសឥណ្ឌាបានពង្រឹងជំហររបស់ខ្លួនលើការវិនិយោគរបស់ចិន ចាប់តាំងពីមានការប៉ះទង្គិចគ្នាផ្នែកយោធារវាងប្រទេសទាំងពីរ ក្នុងខែមិថុនា ឆ្នាំ ២០២០ នៅក្នុងតំបន់ Ladakh មក។

នាយកប្រតិបត្តិផ្នែកទំនាក់ទំនងរបស់ GM International លោក George Svigos បាននិយាយថា៖

យើងមិនអាចទទួលបានការយល់ព្រមដែលត្រូវការ នៅក្នុងពេលវេលានៃកិច្ចព្រមព្រៀងនេះទេ។ ឥឡូវនេះយើងនឹងស្វែងរកជម្រើសបន្ថែមទៀតសម្រាប់ការលក់រោងចក្រនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គសនី Avatr Avatr11 ទទួលបានការកក់រថយន្តទុកមុនជិត ១មុឺនគ្រឿង ត្រឹមរយៈពេល ១០នាទី

[ទីផ្សារបរទេស] ក្រុមហ៊ុនបច្ចេកវិទ្យា Avatr Technology ដែលពីមុនត្រូវបានគេស្គាល់ថា Changan NIO បានសហការជាមួយក្រុមហ៊ុន Huawei ក្នុងការផលិតរថយន្តអគ្គិសនី Avatr Avatr11 នឹងបាន​បើក​ទទួលការកក់ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​ចិន​ជាមួយ​នឹង​ប្រាក់​កក់​ចំនួន ៧៨ ដុល្លារ ដោយទទួលបានកក់រថយន្តទុកមុន ៩ ០០០ គ្រឿង ក្នុងរយៈពេល ១០នាទីប៉ុណ្ណោះ ខណៈតម្លៃផ្លូវការចេញនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២ នៅក្នុងប្រទេសចិន។

រថយន្ត Avatr 11 ត្រូវបានរចនាឡើងដោយ Avita Global Design Center នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ជាមួយនឹងគំនិតនៃ “futuristic” ដែលមានភាពប្រណីត ដោយបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀង​មុខ​រាង​អក្សរ F អំពូលបំភ្លឺ​​ពេល​ថ្ងៃ​រចនាយ៉ាងទាក់ទាញ។ ផ្នែកខាងក្រោយមានអំពូល LED រាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាងខាងក្រោយពណ៌ខ្មៅ ជាមួយនឹងអំពូលប្រភេទ Hologram។

ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងក្រោមគំនិតនៃ “Vortex Emotional Eddy Current” ដោយផ្តោតលើភាពស្ព័រ និងភាពប្រណិតជាមួយនឹងពណ៌ខៀវ-ប្រផេះ មានបំពាក់ជាមួយកុងទ័រព័ត៌មាន Full LCD ទំហំ ១០,២៥ អ៊ីញ, អេក្រង់កំសាន្តបញ្ឈរទំហំ ១៥,៦ អ៊ីញ ជាមួយនឹងប្រព័ន្ធ Huawei Hongmen, អេក្រង់កំសាន្តសម្រាប់អ្នកដំណើរទំហំ ១០,២៥ អ៊ីញ។ កៅអីស្បែក Nappa ផ្នែកខាងមុខ កៅអីខាងមុខប្រភេទ Bucket-Shape កៅអីខាងក្រោយអាចលៃតម្រូវតាមអគ្គិសនី មុខងារកំដៅ និងម៉ាស្សា ជើងទ្រកណ្តាលភ្ជាប់មកជាមួយការសាកឥតខ្សែ ឧបករណ៍បំពងសំឡេង ១៤ចំនុច និងប្រព័ន្ធដ៏ទំនើបផ្សេងៗទៀត។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ដោយម៉ូទ័រ Huawei dual motors ដែលមានកម្លាំង ៥៧០ សេះ បង្កើនល្បឿន ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៣ វិនាទី ភ្ជាប់ជាមួយអាគុយ Lithium tri-cycle Ningde ទំហំ ៩០,៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៦០០ ដល់ ៧០០ គីឡូម៉ែត្រ/ម៉ោង ជាមួយការគាំទ្រមុខងារសាកថ្មល្បឿនលឿនពី ៣០ ទៅ ៨០% ប្រើពេល ១៥ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng កំពុងធ្វើតេស្តសាកល្បងឡានហោះតម្លៃជាង ២០ម៉ឺនដុល្លាររបស់ខ្លួន

[បរទេស] ក្រុមហ៊ុន Xpeng ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន បានចាប់ផ្តើមធ្វើការបើកបរសាកល្បងរថយន្តហោះតម្លៃចាប់ផ្តើម ២១៥ ០០០ ដុល្លាររបស់ខ្លួន ដែលត្រូវបានគេរំពឹងថានឹងដាក់បង្ហាញនៅឆ្នាំ ២០២៤ ខាងមុខនេះ។

ទោះបីជារូបភាពប៉ាតង់ និងធ្វើការបើកបរសាកល្បងមើលទៅប្លែកពីគំរូ Xpeng Huitian ក៏ដោយ តែវាត្រូវបានបង្កើតឡើងនៅលើតួ Xpeng P7 ។ រថយន្តហោះឬ Flying Car របស់ Xpeng ដោយតួខ្លួនត្រូវបានបិទបាំងទាំងស្រុង គឺប្រវែងនៃគន្លាតកង់មុខ-ក្រោយត្រូវបានពង្រីកអោយវែងជាងមុន ព្រមទាំងបានបំពាក់ជាមួយបូម reinforced shock absorbers ថ្មី។

ក្នុងនោះ លោម He Xiaopeng ប្រធាន និងជានាយកប្រតិបត្តិនៃ Xpeng Motors បាននិយាយថា លោកសង្ឃឹមថា Xpeng Huitian នឹងក្លាយជារថយន្តហោះ ជាមួយនឹងការរចនារូបរាងនាពេលអនាគតដែលមានរូបរាងយ៉ាងទាក់ទាញ។

រថយន្តហោះ Xpeng flying car មានប្រវែងសរុប ៧ ០១០ ​ម.ម ទទឹង ៧ ០១០ ម.ម និងហោះបានកម្ពស់ ១២ ២០០ ម.ម ប៉ុន្តែ​ពេល​ប្តូរ​ទៅ​ជា​រថយន្ត​វិញ វា​មាន​ប្រវែង ៤ ៩៨០ ​ម.ម និង​ទទឹង ៤ ៩៨០​ម.ម។ ជាមួយគ្នានេះ​ សម្រាប់ព័ត៌មានបច្ចេកទេស និងព័ត៌មានផ្សេង ក្រុមហ៊ុនមិនទាន់បញ្ចេញទៀតទេ ប៉ុន្តែ Xpeng Huitian នឹងមានការផលិតទ្រង់ទ្រាយធំនៅឆ្នាំ ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញឯកសារប៉ាតង់ បង្ហាញថា VinFast ត្រៀមផលិតឡានភីកអាប់អគ្គិសនី

នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២២កន្លងទៅនេះ Reuters Detroit បានបង្ហាញរូបភាពនៃឯកសារប៉ាតង់ថាក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast ដែលគេរំពឹងថាក្រុមហ៊ុននេះត្រៀមឈានជើងចូលទៅកាន់ទីផ្សាររថយន្តភីកអាប់អគ្គិសនី។

សម្រាប់ Vinfast ដែលជាម៉ាកយីហោរថយន្តរបស់វៀតណាម ដោយនាពេលឥឡូវនេះពួកគេកំពុងឈានជើងចូលទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុបជាមួយនឹងការដាក់បង្ហាញរថយន្តប្រភេទ SUV អគ្គិសនី ហើយនឹងពង្រីកទៅកាន់ប្រភេទរថយន្តផ្សេងទៀតនាពេលអនាគត។

លោក Craig Westbrook ប្រធានផ្នែកសេវាកម្មរបស់ Vinfast នៅសហរដ្ឋអាមេរិកបាននិយាយនៅក្នុងព្រឹត្តិការណ៍Automotive Press Association នៅទីក្រុង Detroit ថា “យើងចង់បំពេញតម្រូវការទីផ្សារ ចំពោះ​រថយន្ត​ភីកអាប់​អគ្គិសនី Vinfast កំពុង​ពិចារណា​ពី​លទ្ធភាព​ផលិត”។

ទីផ្សារ​រថយន្ត​ភីកអាប់​អគ្គិសនី​ហាក់​មាន​ការ​រីកចម្រើន​យ៉ាងខ្លាំង​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែក៏មានក្រុមហ៊ុនធំៗដូចជា Ford, GM, Tesla, Rivian ដែលពួកគេទាំងអស់បានបង្ហាញចេញរថយន្តភីកអាប់អគ្គិសនី និងកំពុងធ្វើការលើការផលិត។

Vinfast បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅវៀតណាមកាលពីចុងឆ្នាំមុន ហើយមានបំណងផលិតអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០២៣។ ក្នុងនោះ Vinfast គ្រោងនឹងបង្កើតរោងចក្រនៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពផលិតរថយន្ត ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Vinfast ទទួលបានការកក់រថយន្ត SUV អគ្គិសនីជាង ៨ ០០០គ្រឿងនៅសហរដ្ឋអាមេរិក។ ហើយត្រូវបានគេរំពឹងថានឹងមានការលក់ជាសកលពី ៤០ ០០០ ទៅ ៥០ ០០០គ្រឿងនៅក្នុងប្រទេសវៀតណាម អឺរ៉ុប និងកាណាដា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota​ ចេញម៉ូដែលពិសេស Toyota Camry 2022 ដើម្បីអបអរខួបទី ៦០ឆ្នាំ ជាមួយតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស​ Toyota Camry 60th Anniversary Special Edition ស៊េរីឆ្នាំ ២០២២ ដើម្បីអបអរខួបទី ៦០ឆ្នាំ ជាមួយជម្រើស ២ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន Toyota Camry 2.5 Premium និង Toyota Camry2.5 HEV Premium Luxury ដែលមានតម្លៃចាប់ពី ៤៤ ៨២៧ ដុល្លារ ដល់ ៥០ ៧១៤ ដុល្លារ ។

សម្រាប់រថយន្ត Toyota Camry 60 Years special edition ភ្ជាប់មកជាមួយគ្រឿងបរិក្ខាពិសេសបន្ថែមដូចជា កញ្ចក់ចំហៀងខ្មៅរលោង, ប៉ាណាមុខតុបតែងជាមួយក្រូម៉េ, ចង្កៀងកាត់អ័ព្ទក្រូម៉េពណ៌ខ្មៅ, កញ្ចក់ខាងក្រោយពណ៌ខ្មៅរលោង, ឡូហ្គោ 60th Anniversary នៅផ្នែកចំហៀង។ ថាសកង់ស្ព័រពណ៌ប្រផេះទំហំ ១៨ អ៊ីញសម្រាប់តែម៉ូដែលពិសេសនេះប៉ុណ្ណោះ ជាមួយនឹងដំបូលពណ៌ខ្មៅ និងបានបន្ថែមជាមួយនឹងពណ៌តួខ្លួន Laminated Grey body ផងដែរ។

នៅផ្នែកខាងក្នុងវិញ ម៉ូដែលពិសេសនេះ បំពាក់ដោយកៅអីស្បែកខ្មៅជាមួយថ្នេដេរពណ៌ក្រហមលៃតម្រូវថាមពល ៨ ទិសដៅ សម្រាប់កៅអីខាងមុខ នឹងឡូហ្គោ 60th Anniversary, កន្លែកដាក់ដៃរំលេចជាមួយថ្នេរពណ៌ក្រហម, កុងទ័រព័ត៌មាន MID ទំហំ ៧ អ៊ីញ, ហ្វ្រាំងដៃអេឡិចត្រូនិច EPB ជាមួយ Auto Brake Hold, អេក្រង់កំសាន្តទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រព័ន្ធភ្ជាប់ T-Connect, smart sensors និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជាមួយនឹងមុខងារ All-speed Dynamic Radar Cruise Control និងប្រព័ន្ធកាត់បន្ថយល្បឿនដោយស្វ័យប្រវត្តិពេលកំពុងមានឧបសគ្គ។

រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២០៩ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមយយប្រអប់លេខអូតូ ៨ វគ្គ។  មិនតែប៉ុណ្ណោះ ក៏មានម៉ាស៊ីន Hybrid សម្រាប់ម៉ូដែល 2.5 HEV Premium និង 2.5 HEV Premium Luxury គឺជាម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង បង្កើតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល​ ២២១ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីមានកម្លាំង ៨៨ សេះ កម្លាំងរមួល ២០២ ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ E-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្ងៃអវសាន្ត BMW i3 ចូលមកដល់ ក្រោយរថយន្តមួយគ្រឿងចុងក្រោយគេរំកិលចេញពីរោងចក្រ

[ទីផ្សារបរទេស] រថយន្ត BMW i3 មួយគ្រឿងចុងក្រោយគេបង្អស់ បានរំកិលខ្លួនចេញពីរោងចក្ររបស់ BMW នៅ​ប្រទេស​អាល្លឺម៉ង់ ដោយវាគឺជារថយន្តទី២៥ម៉ឺនគ្រឿង ហើយក៏ជាចុងបញ្ចប់នៃ BMW i3 ទាំងស្រុងផងដែរ។

ត្បិតថានៅសហរដ្ឋអាមេរិក រថយន្តនេះមិនសូវជោគជ័យខ្លាំង ប៉ុន្តែ BMW បាននិយាយថា BMW i3 គឺជារថយន្តអគ្គិសនី​ខ្នាតតូច​ដែល​ជោគជ័យ​ជាងគេក្នុងលោក។ BMW i3 បានដាក់លក់ក្នុងប្រទេសជាង៧០ ហើយវាគឺជារថយន្តដែលជួយ​សាង​ប្រជាប្រិយភាព​សម្រាប់រថយន្តអគ្គិសនី BMW ផងដែរ។

ដើម្បី​បញ្ជាក់ពីការបញ្ចប់ជីវិត i3 នេះ BMW បាន​បញ្ចេញ​នូវម៉ូដែលពិសេសឈ្មោះថា HomeRun Edition ដែល​មាន​កំណត់​ថា​ផលិតត្រឹម១០គ្រឿងប៉ុណ្ណោះ ហើយរថយន្តទាំងអស់មាន​ប្រើប្រាស់​ពណ៌ឈ្មោះថា Frozen ដូចៗគ្នា។

មុនការបញ្ចប់ជីវិត BMW i3 នេះដែរ BMW បានប្រកាសចេញរថយន្តអគ្គិសនី​ថ្មីៗជាហូហែរ រួមមាន BMW iX, BMW i4, BMW i7 និង BMW iX3 ជាដើម ដើម្បីវាយលុកទីផ្សាររថយន្តអគ្គិសនីដែលកំពុងតែកើនឡើងប្រជាប្រិយភាពខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំង Ford និង GM រំពឹងថាអាចផ្ដួល Tesla ត្រឹមឆ្នាំ២០២៥

[ទីផ្សារបរទេស] ចំណែកទីផ្សាររថយន្តអគ្គិសនីរបស់ Tesla ប្រហែលជាត្រូវថយចុះពី ៧០% នាពេលបច្ចុប្បន្ន មកនៅត្រឹម ១១% នៅ​ត្រឹម​ឆ្នាំ២០២៥ ខាងមុខ ខណៈដែលក្រុមហ៊ុននេះរងការប្រកួតប្រជែងពីក្រុមហ៊ុន General Motors និង Ford ផងដែរ។ នេះបើតាមការសិក្សាថ្មីមួយរបស់ Bank of America។

ផ្អែកតាមការស្រាវជ្រាវ បានលើកឡើងថា ក្រុមហ៊ុនធំជាងគេនឹងអាចផ្ដួល Tesla នៅត្រឹម​ឆ្នាំ២០២៥ នៅពេលដែល​ក្រុមហ៊ុន​រថយន្ត​ទាំងពីរមានចំណែកប្រមាណ ១៥% ក្នុងទីផ្សាររថយន្តអគ្គិសនីនៅទីផ្សារ​អាមេរិក។ តួលេខនេះគឺជាកំណើនពីចំណែកទីផ្សារប្រមាណ ១០% ដែល​ក្រុមហ៊ុនទាំងពីរមាននាពេលបច្ចុប្បន្ន ដោយ​ផលិតផលថ្មីៗដូចជា F-150 Lightning និង Silverado EV រំពឹង​ថា​ជួយ​ដល់​កំណើននេះ។

ការសិក្សាបានចង្អុលបង្ហាញថា Tesla នឹងបាត់បង់តំណែងលេខមួយពីទីផ្សារ​រថយន្តអគ្គិសនី ព្រោះថា​ក្រុមហ៊ុន​មិន​បាន​បង្កើន​ជម្រើស​រថយន្ត​ដើម្បី​បំពេញទៅតាម​តម្រូវការទីផ្សារនោះទេ ខណៈដែលក្រុមហ៊ុនថ្មីៗកំពុង​បង្កើនចំនួនរថយន្តអគ្គិសនី​របស់​ខ្លួន។

Tesla បានពន្យារពេលចេញលក់រថយន្ត Cybertruck ជាច្រើនលើក ហើយផែនការសម្រាប់រថយន្ត Roadster ជំនាន់​ថ្មី​ក៏​ត្រូវ​ពន្យារពេលផងដែរ។ ផ្អែកតាមការអាប់ដេតចុងក្រោយពី Tesla រថយន្តទាំងពីរអាចនឹងចូលរោងចក្រផលិតនៅ​អំឡុង​ឆ្នាំ​ក្រោយ។

Ford ឯណោះវិញបានប៉ាន់ស្មានថាខ្លួននឹងអាចផលិតរថយន្តអគ្គិសនីបាន ២លានគ្រឿងនៅទូទាំងពិភពលោក​ត្រឹម​ឆ្នាំ​២០២៦ ខណៈដែល General Motors នឹងមានសមត្ថភាពផលិតលើសពីជាង ២លាន​គ្រឿង នៅត្រឹមឆ្នាំ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet ចាប់ផ្តើមធ្វើតេស្តភីកអាប់អគ្គិសនី Silverado EV ២០២៤ ត្រៀមចេញនៅឆ្នាំក្រោយ

ក្រុមហ៊ុនផលិតរថយន្តអាមេរិក Chevrolet កំពុងអបអរសាទរនឹងជោគជ័យលើផ្នែករថយន្តអគ្គិសនី ហើយវាក៏បានផលិតគំរូរថយន្តភីកអាប់អគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ Silverado EV និងកំពុងធ្វើតេស្តវាផងដែរ។

គួរឲ្យដឹងដែរថា Silverado EV នឹងផ្តល់ជម្រើស ២ ម៉ូដែល WT និង RST First Edition ហើយរថយន្តកំពុងតែធ្វើតេស្តនោះ ជាប្រភេទ WT។

រថយន្ត Silverado EV WT មានកម្លាំង ៥១០សេះ និងកម្លាំងរមួល ៨៣៤ញ៉ូតុនម៉ែត្រ ដោយក្រុមហ៊ុន Chevrolet  ប៉ាន់ស្មានថា វាអាចផ្តល់ចម្ងាយបើកបរសរុបដល់ ៤០០ម៉ាយ៍ ឬ ៦៤៤គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ជាមួយគ្នានេះ ភីកអាប់ខាងលើនឹងមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ ៣,៦តោន និងឡើងដល់ ៩តោន បើទិញ option “max tow package”។

ដោយឡែកចំពោះ ម៉ូដែល Silverado EV RST First Edition វិញ នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣ ដែរ ជាមួយនឹងម៉ូទ័រអគ្គិសនី ២គ្រឿង និងប្រព័ន្ធប៉ុងពីរ មានកម្លាំងសរុប ៦៦៤សេះ និងកម្លាំងរមួល ១ ០៥៦ញ៉ូតុនម៉ែត្រ ហើយផ្តល់ចម្ងាយបើកបរ ៦៤៤គីឡូម៉ែត្រ ថែមទាំងមានម៉ូដ Wide Open Watts mode ដែលអនុញ្ញាតឲ្យវាអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+