ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ប្រកាសចេញលក់ម៉ូតូអាគុប ៥០ សេសេ ៣ ម៉ូឌែល នៅជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានប្រកាសចេញលក់ម៉ូតូអាគុប ឬ Super Cub 50 និង Cross Cup 50 ស៊េរីឆ្នាំ ២០២២ ប្រភេទ Moped Cub ដែលមានជម្រើស ៣ ម៉ូឌែល និងមានតម្លៃចាប់ពី ១ ៩២១ ដុល្លារសហរដ្ឋអាមេរិកសម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន។

សម្រាប់ម៉ូតូ Super Cub 50 ប្រើប្រាស់ម៉ាស៊ីនសាំង SOHC ទំហំ ១ ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៤,៨សេះ និងកម្លាំងរមួល ៣,២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់ចង្កះលេខ ៣ វគ្គ។  ខណៈដែលទម្ងន់ស្រាលរបស់ម៉ូតូអាគុបនេះ ៩៦​ គីទ្បូក្រាម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៣,៤ លីត្រ។

ដោយទ្បែកចំពោះ Honda Super Cub 50 Pro ប្រើប្រាស់ម៉ាស៊ីនសាំង SOHC 4 ទំហំ ១ស៊ីទ្បាំង ចំណុះ ៤៩សេសេ ផលិតកម្លាំង ៣,៧សេះ និងភ្ជាប់ជាមួយប្រអប់ចង្កះលេខ ៣ វគ្គ។ ហើយកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ ជិះបានចម្ងាយ ៩៣ គ.ម ។

រីឯ Honda Cross Cup 50 ប្រើប្រាស់ម៉ាស៊ីនសាំង SOHC 4 ទំហំ ១ស៊ីទ្បាំង ចំណុះ ៤៩សេសេ ផលិតកម្លាំង ៣,៧សេះ និងភ្ជាប់ជាមួយប្រអប់ចង្កះលេខ ៤ វគ្ក។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ ជិះបានចម្ងាយ ៩៤ គ.ម ។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូអាគុប Honda Super Cub 50 ១ ៩២១ ដុល្លារ, Super Cub 50 Pro ២ ០៩២ ដុល្លារ និង Cross Cup 50 ២ ៣៩១ ដុល្លារ ហើយជម្រើសមួយទៀតប្រភេទ Kumamon តម្លៃ ២ ៤៧៦ ដុល្លារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញរូបភាព teaser នៃរថយន្តអគ្គិសនី Honda Prologue 2024 ប្រភេទ Crossover មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានសហការជាមួយក្រុមរចនារបស់ជប៉ុន បានដាក់បញ្ចេញរូបភាព Teaser ថ្មីសម្រាប់រថយន្ត Honda Prologue ដែលភ្ជាប់មកជាមួយការរចនាប៉ាណាមុខដែលព័ទ្ធជុំវិញដោយចង្កៀងមុខរាងស្លីម ដោយបានរចនាឡើងនៅ Honda Design Studio នៅទីក្រុង Los Angeles។

ក្នុងនោះ ចំពោះការរចនាប៉ាណាខាងមុខធំត្រូវបានផ្អៀងយ៉ាងខ្លាំង ដំបូលរាងណោត កញ្ចក់ចំហៀងធំទូលាយ ការរចនាផ្តោតលើលក្ខណៈ aerodynamics ថាសកង់ស្ព័រធំពណ៌ខ្មៅ ។ ដោយឡែករូបភាពផ្នែកខាងក្រោយក្រុមហ៊ុនមិនបានបញ្ចេញទេ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Hondaបានបញ្ជាក់​ថារថយន្តអគ្គិសនី Honda Prologue ប្រភេទ crossover នេះ​នឹង​លក់​នៅ​អាមេរិក​ខាង​ជើង​ក្នុង​ឆ្នាំ ២០២៥ នឹងត្រៀម​វាយ​លុក​ទីផ្សារ​អគ្គិសនីសុទ្ធផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Honda នៅអាមេរិកខាងជើង ក៏មានបំណងលក់រថយន្តអគ្គិសនីសុទ្ធ ១០០% នៅត្រឹមឆ្នាំ ២០៤០។

បន្ថែមពីលើ Honda Prologue ក្រុមហ៊ុននឹងបង្ហាញរថយន្ត Acura SUV អគ្គិសនីនៅឆ្នាំ ២០២៤។ ម៉ូដែលទាំងពីរនឹងប្រើប្រាស់គ្រោងឆ្អឹង Ultium platform ដើម្បីគាំទ្ររថយន្តជាច្រើនប្រភេទ។ ចាប់ពីរថយន្តតូចរហូតដល់រថយន្តភីកអាប់ធំ ប្រភេទ Crossovers និងរថយន្ត SUV ក៏ដូចជារថយន្តអគ្គិសនីដែលមានកម្លាំងដល់ ១ ០០០ សេះ ជាមួយអាគុយ Ultium មានទំហំចាប់ពី ៥០ ទៅ ២០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៦៤៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន General Motors ។

ជាមួយគ្នានេះ លោក Dave Gardner អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន American Honda បាននិយាយថា “Honda Prologue នឹងប្តូរទៅជាអគ្គិសនីសុទ្ធ ជាការបង្ហាញ​ពី​តួនាទី​ដែល​គ្មានការបំភាយឧស្ម័ន​​នា​ពេល​អនាគត​របស់​យើង»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda បានផលិតរថយន្តនៅសហរដ្ឋអាមេរិកអស់រយៈពេល ៣៨ ឆ្នាំមកហើយ ហើយបច្ចុប្បន្នមានរោងចក្រផលិតរថយន្តធំៗចំនួន ១៨ នៅអាមេរិកខាងជើង។ នៅឆ្នាំ ២០២០ ជាង ៩៥% នៃរថយន្ត Honda ទាំងអស់ដែលបានលក់នៅក្នុងសហរដ្ឋអាមេរិកជារថយន្តដែលបានផលិតនៅអាមេរិកខាងជើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD Seal សាកថ្មម្តងជិះបាន ៧០០គីឡូម៉ែត្រ ទទួលបានការកក់ទុកមុន ៤មុឺនគ្រឿងត្រឹមរយៈពេល ៣ថ្ងៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបើកការកក់ជាមុននៃរថយន្ត BYD Seal ដោយក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ ទទួលបាន ៤០ ០០០ គ្រឿងមុនដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ នៅក្នុងប្រទេសចិន រំពឹងថានឹងលក់ក្នុងតម្លៃចាប់ផ្តើមពី ៣២ ៥៩៥ ដុល្លារ ដល់ ៤១ ៤៨៥ ដល្លារ។

រថយន្តអគ្គិសនី BYD Seal ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 CTB battery technology រថយន្តថ្មីនេះទទួលយកគំនិតរចនាពីរថយន្ត Ocean-X concept car ។ ហើយការរចនាចំហៀងគឺមានរាងស្លីម ការរចនាផ្នែកខាងមុខ និងខាងក្រោយខ្លី ធ្វើឲ្យរថយន្តមានលក្ខណៈស្ព័រ ចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងថាសកង់ស្ព័រទំហំ ១៨-១៩ អ៊ីញ។

ចំពោះផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងទំនើប ដោយភ្ជាប់មកជាមួយដៃចង្កូតរូបរាងថ្មី បំពាក់ដោយប្រព័ន្ធអេកូឌីលីង កុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញថ្មី អេក្រង់កំសាន្តកណ្តាលទំហំ ១៥,៦ អ៊ីញដែលអាចបង្វិលបាន ដែលគាំទ្រការភ្ជាប់ប្រព័ន្ធ 5G និងឧបករណ៍បំពងសំឡេងម៉ាក Dynaudio ១២​ចំនុចផងដែរ។

សម្រាប់រថយន្ត BYD Seal មានជម្រើសម៉ូទ័រចែកចេញជា ៣ ប្រភេទរួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ២០១ សេះ ជាមួយអាគុយទំហំ ៦១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
  • ម៉ូទ័រអគ្គិសនីចំនួនពីរ មានកម្លាំង ៥២២ សេះ ភ្ជាប់ជាមួយអាគុយទំហំ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ប្រភេទបើកបរប៉ុង២
  • និងម៉ូទ័រអគ្គិសនីចំនួនពីរ មានកម្លាំង ៥២២ សេះ អាគុយទំហំ​ ៨២,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ប្រភេទបើកបរប៉ុង២។ បន្ថែមពីនេះ រថយន្ត BYD Seal គាំទ្រការសាកថ្មលឿន DC អាចសាកពី ៣០% ទៅ ៨០% ក្នុងរយៈពេល ៣០ នាទីប៉ុណ្ណោះ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Defender កៅអីបីជួរ នឹងបង្ហាញខ្លួនចុងខែនេះ

[ទីផ្សារបរទេស] ក្រោយមានការលេចឮដំណឹងចចាមអារ៉ាមអស់ជាច្រើនឆ្នាំ នាពេលនេះ Land Rover បានបង្ហាញរូបភាពដំបូង​នៃ​រថយន្ត Defender 130 ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភានេះ។

Land Rover មិនបានផ្ដល់ព័ត៌មានអ្វីច្រើននៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថារថយន្ត Defender 130 នឹងមានកៅអីអង្គុយចំនួន៨ ដែលជួរទីពីរ និងជួរទីបី មានកៅអង្គុយចំនួនបីដូចៗគ្នា។ ចំពោះជម្រើសនៃម៉ាស៊ីនទំនងជាមិនខុសពីរថយន្ត Defender ដទៃទៀតឡើយ ដោយក្នុងនោះមានម៉ាស៊ីនកម្លាំងខ្លាំង Supercharged ចំណុះ៥,០លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៥១៨សេះ។

រថយន្តនេះដែរ រំពឹងថាមានប្រវែងសរុប ៥១០០ម.ម ដែលវែងជាងរថយន្ត Defender 110 ចំនួន ៣៤២ម.ម ហើយក៏វែងជាងរថយន្ត Defender 90 ចំនួន ៧៧៧ម.ម ផងដែរ។ ប្រវែងវែងនេះរំពឹងថានឹងផ្ដល់ជូនទំហំធំទូលាយដល់​អ្នកដំណើរនៅ​កៅអី​អង្គុយ​ជួរទីពីរ និងជួរទីបីផងដែរ។

ការកុម្ម៉ង់ទិញរថយន្ត Defender 130 នេះនឹងបើកទទួលនៅថ្ងៃប្រកាសចេញ ខណៈដែលការដឹកជញ្ជូនរថយន្តរំពឹងថានឹង​ចាប់​ផ្ដើម​នៅ​ខែសីហា ឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lexus RX ស៊េរីឆ្នាំ២០២៣ ដូររាងថ្មី ចេញរូបរាងជាលើកដំបូង

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានចេញបញ្ជាក់ថារថយន្ត RX ជំនាន់ថ្មី នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី០១ ខែមិថុនា ដោយក្រុមហ៊ុន​ក៏​បាន​ចេញ​ផ្សាយ​រូបភាព Teaser ដំបូងនៃរថយន្ត និងបាននិយាយថារថយន្តនេះបានឆ្លងកាត់ការផ្លាស់ប្ដូរ​ថ្មី​ទាំង​ស្រុង។

រូបភាព Teaser បានឲ្យតម្រុយពីផ្នែកខាងមុខនៃរថយន្ត ដែលមានប្រើប្រាស់រចនាបថចុងក្រោយរបស់ Lexus ដែលវាមានការ​ឌីហ្សាញស្រដៀង​ទៅនឹងរថយន្ត Lexus NX ជំនាន់ថ្មីដែរ។ បន្ថែមពីនេះអំពូល LED មានរាងស្លីមជាងមុន ខណៈដែល​រន្ធខ្យល់​មាន​រូបរាងបែបស្ព័រជាងមុន។

នៅផ្នែកខាងក្នុងគេរំពឹងថា RX ជំនាន់ថ្មី នឹងប្រើប្រាស់ប្រព័ន្ធ Infotainment ថ្មីចុងក្រោយរបស់ Lexus ដែលមានអេក្រង់​ទំហំ​ ១២,៣អ៊ីញ ដូចដែលបានឃើញលើរថយន្ត Lexus NX និងរថយន្ត UX ដែលទើបអាប់ដេតថ្មី។ ប្រព័ន្ធ​សុវត្ថិភាព Lexus Safety System+ 2.5 ADAS ក៏រំពឹងថាមានបំពាក់មកជាស្តង់ដារផងដែរ។

រំលឹកថារថយន្ត Lexus RX ដែលលក់លើទីផ្សារបច្ចុប្បន្នគឺជាជំនាន់ទីបួន ដែលបានបង្ហាញវត្តមានដំបូងតាំងពីឆ្នាំ២០១៥ និងទទួល​បាន​ការកែមុខតិចតួចនៅក្នុងឆ្នាំ២០១៩ ហើយក៏​បានឆ្លងកាត់ការដុសខាត់សម្រាប់ម៉ូដែលឆ្នាំនីមួយៗផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis GV60 EV ឆ្នាំ២០២៣ ចេញតម្លៃលក់ក្រោម ៦ម៉ឺនដុល្លារ សាកមួយពេញជិះបាន ៤០០គ.ម

រថយន្ត Genesis GV60 ស៊េរីឆ្នាំ២០២៣ បានចេញលក់ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី ៥៨ ៨៩០ដុល្លារ។

រថយន្ត Genesis GV60 EV ឆ្នាំ២០២៣ ចែកចេញជា ២ option គឺ៖

  • GV60 Advanced AWD តម្លៃចាប់ពី ៥៨ ៨៩០ដុល្លារ៖ បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី២ ប្រើប៉ុងពីរ មានកម្លាំងសរុប ៣១៤សេះ និងចម្ងាយបើកបរសរុប ៤០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
  • GV60 Performance AWD តម្លៃចាប់ពី ៦៧ ៨៩០ដុល្លារ៖ បំពាក់ម៉ូទ័រអគ្គិសនីចំនួន២ ប្រើប៉ុងពីរ មានកម្លាំងសរុប ៤២៩សេះ និងចម្ងាយបើកបរសរុប ៣៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្ត SUV អគ្គិសនីខាងលើ ផ្តល់នូវមុខងារសុវត្ថិភាពជាច្រើន រួមទាំង Highway Driving Assist, Smart Cruise Control with Stop & Go, Forward Collision Avoidance-Assist, Lane Keeping Assist, Lane Following Assist និង Blind-Spot Collision-Avoidance Assist ព្រមទាំង Blind-Spot View Monitor, Surround View Monitor, Rear Cross-Traffic Collision-Avoidance Assist, High Beam Assist, Intelligent Speed Limit Assist, Parking Distance Warning, Parking Collision-Avoidance Assist, Remote Smart Parking Assist, Advanced Rear Occupant Alert និង Safe Exit Assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan X-Trail ឆ្នាំ២០២៣ បង្ហាញខ្លួនជាផ្លូវការ ប្រើម៉ាស៊ីនចាស់ ប៉ុន្តែនៅតែអេម

រថយន្ត Nissan X-Trail ជំនាន់ទី៤ ថ្មី កំពុងជិតដល់ថ្ងៃចេញលក់ជាផ្លូវការ នៅលើទីផ្សារប្រទេសអូស្ត្រាលីហើយ ខណៈលក្ខណៈសម្បត្តិលម្អិតរបស់វា ត្រូវបានក្រុមហ៊ុនបញ្ចេញឲ្យដឹងមុន។

រថយន្ត Nissan X-Trail ឆ្នាំ២០២៣ ប្រើប្រាស់គ្រោងឆ្អឹង CMF-C platform ជាមួយនឹងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ និងកម្លាំងរមួល ២៤៥ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ CVT។

ចំពោះទីផ្សារប្រទេសអូស្ត្រាលី វាមានជម្រើសចំនួន ៤ Option គឺ Nissan X-Trail ST, X-Trail ST-L, X-Trail Ti និងX-Trail Ti -L។

ចំពោះម៉ូដែល X-Trail Ti-L ដែលជា Option ខ្ពស់បំផុត មានបំពាក់យ៉ាន់កង់ទំហំ ១៩អ៊ីញ, ដំបូង panoramic sunroof, កញ្ចក់មើលក្រោយឌីជីថល, ឃ្លុបក្រោយចុច, ស្តុបស៊ីញ៉ូ LED, ពូកស្បែក, អេក្រង់កម្សាន្ត ១២,៣អ៊ីញ, កុងទ័រឌីជីថល ១២,៣អ៊ីញ, កុងទ័របាញ់លើកញ្ចក់ ១០,៨អ៊ីញ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, ប្រព័ន្ធសំឡេង Bose ១០គ្រាប់, កៅអីក្រោយមានមុខងារកម្តៅ និង ដៃចង្កូតមានមុខងារកម្តៅ ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan មិនទាន់បានប្រកាសចេញនូវតម្លៃនៃរថយន្ត X-Trail ឆ្នាំ២០២៣ នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ប្រចាំនៅប្រទេសថៃ ត្រៀមដាក់លក់រថយន្តស្ព័រ Toyota GR86 ថ្មី ចន្លោះខែកក្កដា ដល់ខែកញ្ញាឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota ប្រចាំនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលរថយន្តស្ព័រ Toyota GR86 ថ្មីសម្រាប់លក់ក្នុងប្រទេសខ្លួនក្នុងត្រីមាសទី ៣ ចន្លោះខែកក្កដា និងខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីការកក់ទុកត្រូវបានពន្យារពេលក្នុងព្រឹត្តិការណ៍ Bangkok Motor Show 2022។

រថយន្ត Toyota GR 86 មាន​លក្ខណៈ​ពិសេស​នៃ​ការ​រចនា​ផ្នែកខាងក្រៅ​ដ៏​គួរ​ឲ្យ​ទាក់តាញ​ជាមួយ​នឹងប៉ាណាមុខឲ្យឈ្មោះថា Matrix G Mesh ​អម​ដោយ​ចង្កៀងមុខ LED, កាងការពារហៀងបែបស្ព័រ, ចង្កៀងក្រោយ LED ជាមួយកាង spoiler ខាងក្រោយបែបស្ព័រ ថាសកង់ទំហំ ១៨ អ៊ីញ ជាមួយនឹងសំបកកង់ 215/40 R18 ប្រភេទ Michelin Pilot Sport 4 ។

រីឯផ្នែកខាងក្នុងមានការរចនាយ៉ាងស្រស់ស្អាតនិងទាន់សម័យ ដោយមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលប្រភេទ TFT ទំហំ ៧អ៊ីញ និងអេក្រង់ទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto ។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​​ត្រូវ​បាន​បំពាក់​ម៉ាស៊ីនចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង Boxer ផលិត​​កម្លាំងបាន ២៣១ សេះ និង​កម្លាំង​រមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខដៃ ៦វគ្គ ឬ អូតូ ៦វគ្គ ថាមពលបញ្ចូនទៅកាន់កង់ក្រោយ អាចបង្កើន​ល្បឿនពី ០-១០០ គីឡូម៉ែត្រ​/ម៉ោង ក្នុង​រយៈពេល ៦,១ វិនាទី។

សម្រាប់ផ្នែកប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះភ្ជាប់មកជាមួយប្រព័ន្ធ collision-avoidance ជាមួយ automatic emergency braking, adaptive cruise control, automatic high-beam assist និង​ lane-keeping assistance និងមុខងារជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai គ្រោងនឹងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីធ្វើរឿងមួយនេះ!

[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ១៦,៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីការពង្រីកអាជីវកម្មរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់ឆ្នាំ ២០៣០។


ក្នុងនោះដែរក្រុមហ៊ុន Hyundai បានបញ្ចេញសេចក្តីថ្លៃងការណ៍មួយថាបរិមាណផលិតកម្មរថយន្តអគ្គិសនី ចំនួន ១,៤៤ លានគ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងមានប្រហែល ៤៥% នៃសមត្ថភាពផលិតរថយន្តអគ្គិសនីជាសកលសរុបចំនួន ៣.២៣ លានគ្រឿង។ បន្ថែមពីនេះក្រុមហ៊ុន Hyundai និង Kia គ្រោងនឹងផលិតរថយន្តអគ្គិសនីចំនួន ១,៤៤ លានគ្រឿងក្នុងប្រទេសកូរ៉េខាងត្បូងជារៀងរាល់ឆ្នាំនៅឆ្នាំ ២០៣០។

ដោយទ្បែកចំពោះក្រុមហ៊ុន Hyundai ក៏នឹងគ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មីមួយនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក។ ហើយនឹងវិនិយោគ ៧.៥ ពាន់លានដុល្លារនៅហ្សកហ្ស៊ី ដើម្បីជួលមនុស្ស ៨,៥០០ នាក់ជាផ្នែកនៃផែនការរបស់ខ្លួនក្នុងការសាងសង់រោងចក្រថ្មីផងដែរ។

គួររំលឹកផងដែរថាក្រុមហ៊ុន Hyundai ថាខ្លួនគ្រោងនឹងវិនិយោគទឹកប្រាក់ ៧,៤ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៥ ដើម្បីផលិតរថយន្តអគ្គិសនី ធ្វើឱ្យប្រសើរឡើងនូវកន្លែងផលិត និងការវិនិយោគបន្ថែមទៀតរបស់ខ្លួននៅក្នុងដំណោះស្រាយបច្ចេកវិទ្យា​ដ៏ឆ្លាតវៃ ដើម្បីកែលម្អរការដឹកជញ្ជូនផ្សេងៗគ្នានៅក្នុងទីក្រុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កញ្ចប់តែងខ្លួនថ្មី ធ្វើឲ្យរថយន្តភីកអាប់ Toyota Tundra និង Tacoma ឆ្នាំ ២០២៣ កាន់តែមានភាពទាក់ទាញខ្លាំង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសនៅការផ្លាស់ប្តូរម៉ាស៊ីនដ៏សំខាន់មួយសម្រាប់រថយន្ត SUV ដ៏លេចធ្លោបំផុតមួយរបស់ខ្លួន។ ខណៈពេលនេះ Toyota កំពុងផ្តល់ជូននៅកញ្ចប់សម្រាប់ក្រុមរថយន្តភីកអាប់របស់ខ្លួន សម្រាប់រថយន្ត Toyota Tundra ឆ្នាំ ២០២៣ និង Tacoma ដោយទទួលបានកញ្ចប់ Chrome និង SX ថ្មីនៅលើម៉ូដែល SR5 ។

  • សម្រាប់ Toyota Tacoma

សម្រាប់កញ្ចប់ Chrome package មានផ្តាច់មុខសម្រាប់តែរថយន្ត SR5 Double Cab ដែលមានម៉ាស៊ីន ចំណុះ ៣,៥ លីត្រ V6 ដែលផលិតកម្លាំងបាន ២៧៨ សេះ និងកម្លាំងរមួល ៣៥៩ ញ៉ូតុនម៉ែត្រ។ ដូចដែលឈ្មោះបានបង្ហាញ ដោយបន្ថែមការរចនាជាមួយក្រូម៉េជាច្រើន ដោយបានបំពាក់ជាមួយបំពង់ស៊ីមាំងរំលេចជាមួយក្រូម៉េ និងដាក់បញ្ចូលឡូហ្គោ “TACOMA” chromed នៅលើទ្វាក្រោយ, ចង្កឹះលេខស្រោបដោយស្បែក និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។

ដូចគ្នានេះដែរ កញ្ចប់ SX package មាននៅលើ Access Cab និង Double Cab SR5s ជាមួយនឹង V6 បាន​បន្ថែម​នូវគម្រប់ភក់ពណ៌​ខ្មៅ, ឡូហ្គោពណ៌​ខ្មៅ, កញ្ចក់​ខាងក្រៅ​ពណ៌​ខ្មៅ និង​កង់​ទំហំ ១៦ អ៊ីញ​ពណ៌​ខ្មៅ ហើយអតិថិជនក៏នឹងឃើញក្រាហ្វិច “SX” នៅចំហៀងឃ្លុបក្រោយផងដែរ។

ការផ្លាស់ប្តូរបន្ថែមមានកំណត់ ប៉ុន្តែម៉ូដែល SR5 ដែលមានជម្រើស V6 ឥឡូវនេះបានភ្ជាប់មកជាមួយសោរឆ្លាតវៃ Smart Key ។

  • សម្រាប់ Tacoma TRD Pro

លើសពីនេះ Tacoma TRD Pro ស៊េរីឆ្នាំ ២០២៣ ទទួលបានការលាបពណ៌ Solar Octane ផ្តាច់មុខ ខណៈដែលពណ៌ Electric Lime ពីមុននឹងត្រូវបានផ្តល់ជូននៅលើ TRD Sport និង TRD Off-Road ផងដែរ។

ក្នុងកញ្ចប់ SX package បានបន្ថែមនៅថាសកង់ទំហំ ១៨ អ៊ីញពណ៌ប្រផេះ ដោយជំនួសពណ៌ខ្មៅជាមួយនឹងការតុបតែងពណ៌តួខ្លួន។ វាក៏មានរចនានៅរូបរាងតិចតួចផងដែរ ដោយបានដកឡូហ្គោ Tundra ចេញពីទ្វារ ហើយឡូហ្គូ 4×4 ចេញ។ បន្ថែមពីនេះ អតិថិជនអាចជ្រើសរើសការលាយពណ៌ achromatic នៃ White, Magnetic Grey Metallic, Celestial Silver Metallic និង Midnight Black Metallic ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+