ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC TOYOTA បញ្ចេញការលក់រថយន្តបានចំនួន ៣១៥ ៥៣៤ គ្រឿងក្នុងរយៈពេល ៤ ខែដំបូង ដោយ Camry លក់ដាច់ជាងគេ ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Toyota បានធ្វើការប្រកាសពីការលក់រថយន្តនៅក្នុងប្រទេសចិនចន្លោះខែមករាដល់ខែមេសា ឆ្នាំ ២០២២ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ការលក់រថយន្តសរុបបានចំនួន ៣១៥ ៥៣៤គ្រឿង កើនឡើង ១៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុង​នោះ រថយន្ត​ ​Camry, Sienna និង Highlander លក់​រថយន្ត​បានចំនួន ១៣៦ ៨១៣1 គ្រឿង​ក្នុង​រយៈពេល ៤ ខែ​ដំបូង​ដែលកើនឡើង ៤៣,៤១% នៃ​ការ​លក់​សរុប។ ដោយបង្ហាញថា Toyota បានលក់រថយន្តចំនួន ១១២ ៥៨៤ គ្រឿងក្នុងត្រកូល SUV ក្នុងអំឡុងពេល ៤ ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង ៣៥,៧% នៃការលក់សរុប។

រីឯ ការលក់រថយន្តម៉ាស៊ីន hybrid ចាប់ពីខែមករាដល់ខែមេសាឆ្នាំ ២០២២ សរុបចំនួន ៦៨ ២៨៥ គ្រឿង ស្មើនឹង ២១,៦% ដោយការលក់សំខាន់គឺមកពីរថយន្ត Highlander និង Toyota Sienna។

  • Toyota Camry លក់បានរថយន្តចំនួន ១៦ ៤៥២ គ្រឿងក្នុងខែមេសា ធ្លាក់ចុះ ៤,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការលក់កើនឡើង ៨៥ ៣៥៦ គ្រឿងក្នុងរយៈពេល ៤ ខែដំបូង។

  • Toyota Wildlander ឬបងប្អូនជីដូនមួយរបស់ RAV4 លក់រថយន្តក្នុងខែមេសាបានចំនួន ១០ ៦៥០ គ្រឿងក្នុងរយៈពេល ៤ ខែដំបូងដែលជាចំនួនសរុបកើនឡើង ៤៨ ០០០ គ្រឿង។

  • Toyota Highlander ក្នុងខែមេសាលក់បានចំនួន ៥ ៦៥៩ គ្រឿង ហើយបរិមាណលក់ក្នុងរយៈពេល ៤ ខែដំបូងមានចំនួន ៣១ ០៧៧ គ្រឿង។

  • Toyota Sienna មានការលក់រថយន្តបានចំនួន ៤ ៦៤២ គ្រឿងក្នុងខែមេសា ឆ្នាំ ២០២២។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ការលក់កើនឡើងមានចំនួន ២០ ៣៨០ គ្រឿង ជាមួយនឹងការលក់ជាមធ្យមលើសពី ៥ ០០០ គ្រឿងក្នុងមួយខែ។

  • សម្រាប់ TOYOTA C-HR ការលក់ខែមេសាមិនទាន់ត្រូវបានប្រកាសទេ ប៉ុន្តែ​មាន​ការ​លក់​សរុប​ប្រហែល ៣១ ១២៥ គ្រឿង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីកើនចំណែកដល់ជិត ៤០% ហើយក្នុងចំនួនលក់សរុបរបស់ Volvo

[ទីផ្សារបរទេស] តួលេខលក់ជាសកលសម្រាប់ខែេមេសា ឆ្នាំ២០២២ ដែលក្រុមហ៊ុន Volvo ទើបចេញផ្សាយ​បាន​បង្ហាញ​ថា​រថយន្ត​អគ្គិសនីបានកើនឡើងចំណែកដល់ជិត ៤០% ហើយក្នុងចំណោមការលក់សរុប។

Volvo Cars បាន​និយាយថាការលក់រថយន្ត នៅខែមេសា បានធ្លាក់ចុះ ២៤,៨% មកនៅត្រឹម ៤៧ ១៥០គ្រឿង បើធៀបនឹងខែមេសា ឆ្នាំ២០២១។ ក្នុងនោះដែររថយន្តដែលប្រើថាមពលអគ្គិសនីមានចំណែក ៣៨,៤% នៃចំនួនលក់សរុប ឯរថយន្តប្រើថាមពលអគ្គិសនីសុទ្ធមានចំណែក ១០% ផងដែរនៃការលក់សរុប។

ទីផ្សារ Volvo នៅសហរដ្ឋអាមេរិក ដែលមានរថយន្ត ១០ ០២២គ្រឿង បានរកឃើញម្ចាស់ថ្មីនៅខែមេសា ប៉ុន្តែការលក់នៅទីផ្សារនេះបានធ្លាក់ចុះ ៩,២%។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺរថយន្ត Recharge មានចំណែក ៤៤,១% នៃចំនួនលក់សរុបនៅសហរដ្ឋអាមេរិក។

ដោយឡែកទីផ្សារនៅ​អឺរ៉ុបលក់ចេញបាន ១៩ ៨២២គ្រឿង ធ្លាក់ចុះពីចំនួនលក់ ២៥ ៨១៦គ្រឿងកាលពីខែមេសា ឆ្នាំ២០២១ ចំណែកប្រទេសចិនលក់បាន​ចំនួន ៨ ៥៧៩គ្រឿង ដែលធ្លាក់ចុះ ៤៧,៨% បើធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២១។

ទោះការលក់ធ្លាក់ចុះ Volvo នៅតែមានការគិតសុទុដ្ឋិនិយមដោយ​ចាត់ទុកថានេះជាការថយចុះបណ្ដោះអាសន្ន ហើយសង្ឃឹមថាវិបត្តិឈីប​សកល និងវិបត្តិសង្វាក់ផ្គត់ផ្គង់​នឹងត្រូវបន្ធូបន្ថយនៅឆមាសទីពីរនៃឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក់ឡានបានតិចជាងមុន ប៉ុន្តែលុយចំណេញ Bentley កើនជាង ១០០%

[ទីផ្សារបរទេស] ក្រុមហ៊ុន Bentley ទើបតែបង្ហាញលទ្ធផលហិរញ្ញវត្ថុ​សម្រាប់​ត្រីមាសទីមួយនៃឆ្នាំ២០២២ ដែលទទួលបាន​លទ្ធផល​ល្អ​ខ្លាំង​លើ​ប្រាក់​ចំណេញ ដោយមានការកើនឡើង ១៦២% សរុប​គឺ​ ១៧២,៩លាន​ដុល្លារណោះ។

ប្រាក់ចំណេញកើនឡើងមែនពិត ប៉ុន្តែការលក់រថយន្តមានការធ្លាក់ចុះ ៥% ហើយ​ប្រាក់​ចំណូល​ដែល​បាន​ពីការលក់រថយន្តមួយគ្រឿងគឺមាន​ចន្លោះ​ពី ១៩៤ ០០០ដុល្លារ ទៅ ២២៤ ០០០ដុល្លារ។ ពេលបូកផ្សំ​ប្រាក់ចំណូលនេះ​ជាមួយ​ចំនួនលក់ ៣ ២០៣គ្រឿង ក្នុងរយៈពេល៣ខែ គេអាចយល់បានថាហេតុអ្វីប្រាក់​ចំណេញរបស់ Bentley មានការកើនឡើងខ្លាំងបែបនេះ។

ក្រុមហ៊ុន Bentley និយាយថាចំណាប់អារម្មណ៍លើ​រថយន្តស៊េរីខ្ពស់ដូចជា Continental GT, Mulliner និង​ Speed មាន​ការ​កើន​ឡើងខ្លាំងនៅអឺរ៉ុប ដោយនៅទីផ្សារនេះមានកំណើនលក់ ៣៨%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura Integra ឆ្នាំ២០២៣ ចាប់ផ្តើមចូលរោងចក្រផលិត ហើយតម្លៃចេញពីរោងចក្រចាប់ពី ៣០ ៨០០ដុល្លារ

នៅទីបំផុត រថយន្ត Acura Integra ស៊េរីឆ្នាំ២០២៣ បានចូលរោងចក្រផលិតជាផ្លូវការហើយ នៅឯទីក្រុង Marysville, រដ្ឋ Ohio សហរដ្ឋអាមេរិក។

វាគឺជាលើកដំបូងក្នុងប្រវត្តិសាស្រ្តហើយ ដែលរថយន្ត Acura Integra ត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក ហើយវានឹងចូលរួមជាមួយនឹងម៉ូដែលផ្សេងទៀតរបស់ Acura ដូចជា TLX, RDX, MDX និង NSX Type S ផងដែរ។

រថយន្ត Acura Integra ឆ្នាំ២០២៣ មានបំពាក់ម៉ាស៊ីនសាំង turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០០សេះ ហើយមានទាំងជម្រើសលេខដៃ ៦វគ្គ និងលេខអូតូ CVT។

គួរឲ្យដឹងថា រថយន្ត Acura Integra ឆ្នាំ២០២៣ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣០ ៨០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយវានឹងចេញលក់នៅដើមខែមិថុនា ខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lucid ប្រកាសឡើងថ្លៃឡានអគ្គិសនីដល់ ១៥ ០០០ដុល្លារ ព្រោះមូលហេតុមួយ

ក្រុមហ៊ុន Lucid បានប្រកាសថា ខ្លួននឹងដំឡើងថ្លៃរថយន្តរបស់ខ្លួនចាប់ពីខែមិថុនា ពីព្រោះ “ពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង” ចាប់តាំងពីតម្លៃត្រូវបានបង្ហាញដំបូងមក។ នេះបើតាមសម្តីនាយកប្រតិបត្តិ លោក Peter Rawlinson។

គិតត្រឹមថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ ការកក់រថយន្ត Lucid ថ្មីនឹងមានតម្លៃចាប់ពី ៨៧ ៤០០ដុល្លារ សម្រាប់ម៉ូដែល Air Pure, ១០៧ ៤០០ដុល្លារ សម្រាប់ម៉ូដែល Air Touring និង ១៥៤ ០០០ដុល្លារ សម្រាប់ម៉ូដែល Air Grand Touring។

ដោយឡែកចំពោះតម្លៃនៃម៉ូដែល Lucid Air Grand Touring Performance នឹងនៅតែមិនផ្លាស់ប្តូរ ពោលគឺនៅ ១៧៩ ០០០ដុល្លារដដែល។

បើប្រៀបធៀបទៅ វាគឺជាការកើនឡើងគួរឲ្យកត់សម្គាល់ពីតម្លៃបច្ចុប្បន្នរបស់ Lucid ដែលចាប់ផ្តើមពី ៧៧ ៤០០ដុល្លារ សម្រាប់ម៉ូដែល Air Pure, ៩៥ ០០០ដុល្លារ សម្រាប់ម៉ូដែល Air Touring និង ១៣៩ ០០០ដុល្លារ សម្រាប់ម៉ូដែល Air Grand Touring ។

គួរឲ្យដឹងដែរថា តាមរយៈតម្លៃថ្មីខាងលើ ការកើនឡើងស្មើនឹង ១០ ០០០ ដុល្លារ សម្រាប់ម៉ូដែល Air Pure, ១២ ៤០០ ដុល្លារ សម្រាប់ម៉ូដែល Air Touring និង ១៥ ០០០ ដុល្លារ សម្រាប់ម៉ូដែល Air Grand Touring៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឈ្មួញលក់ឡាន Ford អាចប្រឈមនឹងការផាកពិន័យ ២,៥ម៉ឺនដុល្លារ បើលក់ឡាន F-150 Lightning សម្រាប់ Demo

F-150 Lightning ថ្មី គឺជារថយន្តភីកអាប់អគ្គិសនីដ៏ក្តៅគគុកមួយ ហើយក៏កំពុងតែស្ថិតក្នុងតម្រូវការខ្ពស់ដែរ ដូច្នេះទើបក្រុមហ៊ុន Ford ចង់ធ្វើឲ្យប្រាកដថា អ្នកណាក៏ដោយដែលចង់សាកវានឹងមានឱកាស ហើយថែមទាំងឈានទៅដល់ការហាមឃាត់ឈ្មួញ មិនឲ្យលក់រថយន្តសម្រាប់ Demo របស់ពួកគេ ទៀតផង។

យោងតាមឯកសារលេចធ្លាយដែលរកឃើញដោយ F150LightningForum.comឈ្មួញលក់រថយន្ត Ford នឹងត្រូវកាន់ម៉ូដែល Demo របស់ពួកគេយ៉ាងហោចណាស់ ៦ ខែ មុនពេលលក់វា បើមិនដូច្នោះទេនឹងត្រូវប្រឈមនឹងការផាកពិន័យចំនួន ២៥ ០០០ដុល្លារ ហើយនឹងត្រូវបង្ខំឲ្យជំនួសវាក្នុងរយៈពេល ៩០ ថ្ងៃ ទៀតផង។

ក្រុមហ៊ុន Ford ចង់បានម៉ូដែល Demo ស្ថិតនៅក្នុងហាងចែកចាយសម្រាប់អតិថិជន ដើម្បីទទួលយកបទពិសោធន៍ ហើយសង្ឃឹមថា នឹងជំរុញពួកគេឲ្យទិញរថយន្តអគ្គិសនីនេះ ជាជាងឲ្យឈ្មួញរកប្រាក់ចំណេញលើវាបន្ថែមយ៉ាងច្រើន។

គួរឲ្យដឹងថា ភីកអាប់អគ្គិសនី Ford F-150 Lightning គឺស្ថិតនៅក្នុងតម្រូវការខ្ពស់ខ្លាំង ដោយមានការកក់ទុក ២០០ ០០០គ្រឿងរួចមកហើយ។ ជាមួយនឹងការផលិតប្រចាំឆ្នាំចំនួន ១៥០ ០០០គ្រឿង ក្រុមហ៊ុន Ford និយាយថា F-150 Lightning ត្រូវបានលក់អស់ហើយសម្រាប់ឆ្នាំនេះ ហើយអ្នកដែលចង់បាន ត្រូវធ្វើការបញ្ជាទិញ ហើយរង់ចាំសិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi RS3 ឆ្នាំ២០២២ ៥ម៉ាស៊ីន កម្លាំង ៤០១សេះ ចេញតម្លៃលក់ផ្លូវការ ចាប់ពី ៥៩ ០៩៥ដុល្លារ

ក្រុមហ៊ុន Audi USA ទើបតែបានប្រកាសចេញនូវតម្លៃនៃរថយន្ត Audi RS3 ឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមានតម្លៃចាប់ពី ៥៩ ០៩៥ដុល្លារ។

គួរឲ្យដឹងដែរថា Audi RS3 ឆ្នាំ២០២២ ឥឡូវនេះមានទំហំទទឹងធំជាងមុន, ទម្ងន់ស្រាលជាងមុន និង មានកម្លាំងខ្លាំងជាងមុន បើប្រៀបធៀបជាមួយនឹងស៊េរីឆ្នាំ២០២១។

ទោះបីជាយ៉ាងណាក៏ដោយ Audi RS3 ឆ្នាំ២០២២ នៅតែបន្តប្រើម៉ាស៊ីនសាំង turbocharged ចំណុះ ២,៥លីត្រ ទំហំ ៥ស៊ីឡាំង មានកម្លាំង ៤០១សេះ និងកម្លាំងរមួល ៥០០ញ៉តុនម៉ែត្រ។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទីប៉ុណ្ណោះ។

អ្វីដែលរឹតតែពិសេសនោះគឺ RS3 បានបំពាក់ដុំហ្វ្រាំង ៦ពីស្តុង ជាមួយនឹងឌីសទំហំ ៣៧៥មីល្លីម៉ែត្រ នៅខាងមុខ និង ៣១០មីល្លីម៉ែត្រ នៅខាងក្រោយ ដើម្បីបញ្ឈប់រថយន្តនេះឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត។

ក្រៅពីនោះ កាប៊ីនខាងក្នុងរបស់វាមានបំពាក់ពូកស្បែកប្រភេទ Nappa leather មកស្តង់ដារ និង កៅអីមុខប្រភេទស្ព័រ អាចសារ៉េបាន ៨បែប ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងរបស់ Toyota Fortuner, Ford Everest និង Mitsubishi Pajero Sport នៅទីផ្សាររៀតណាម ត្រៀមត្រលប់មកវិញក្នុងឆ្នាំនេះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ អ្នកចែកចាយរថយន្ត Nissan នៅក្នុងប្រទេសវៀតណាម បានធ្វើការប្រកាសថា រថយន្ត  Nissan Terra មុខមាត់ថ្មី ត្រូវបានគេរំពឹងថានឹងត្រលប់មកប្រទេសវិញក្នុងខែសីហា ដល់ ខែកញ្ញា ក្នុងឆ្នាំនេះ។

ម៉ូដែល​ថ្មី​របស់​ប្រទេស​វៀតណាម​គឺ​ជា​ជំនាន់​ចុង​ក្រោយ​បំផុត​ដែល​មាន​ការ​ធ្វើ​ឲ្យប្រសើរ​ឡើង​នៅ​ការ​រចនា​ផ្នែក​ខាងក្រៅ និង​ខាងក្នុង។ ទន្ទឹមនឹងនេះ អ្នកចែកចាយនឹងចាប់ផ្តើមទទួលការកក់នៅដើមខែមិថុនាដល់ខែកក្កដា មុនពេលរថយន្តត្រឡប់មកកាន់ទីផ្សារវិញ ១​ ឬ ២ ខែក្រោយ។ បច្ចុប្បន្នមិនមានព័ត៌មានអំពីតម្លៃ និងម៉ូដែល និងគ្រឿងបរិក្ខានោះទេ។

គួរបញ្ជាក់ផងដែរ រថយន្ត Nissan Terra បានឈប់លក់រថយន្តចាប់ពីពាក់កណ្តាលឆ្នាំ ២០២០ រហូតមកដល់ពេលនេះ ដោយសារកង្វះការផ្គត់ផ្គង់ មិនបំពេញតាមស្តង់ដារការបំភាយឧស្ម័ន។ ជាមួយគ្នានេះ រថយន្តប្រភេទ SUV ត្រឡប់មកវិញនេះ នឹងត្រូវលក់ដោយអ្នកចែកចាយថ្មីផងដែរ។

សម្រាប់ការផ្លាស់ប្តូរជាមូលដ្ឋាននៅផ្នែកខាងក្រៅនៃរថយន្ត Nissan Terra ថ្មីគឺ ប៉ាណាមុខឲ្យឈ្មោះថា V-Motion បន្ថែមរបារផ្ដេកបន្ថែមទៀត ចង្កៀងមុខប្រភេទ LED 4-ball ស្អាត និងស្លីមជាងមុន ផ្នែក​ខាង​ក្រោយ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​បន្តិច​ដែរ ជា​ពិសេស​នៅ​លើចង្កៀង​ខាង​ក្រោយប្រភេទ LED ពីរ​ឆ្នូត។

រីឯ ផ្នែកខាងក្នុងនៃរថយន្ត Nissan Terra មាន​ការ​រចនា​ដៃ​ចង្កូត​ 3-spoke ថ្មី​ស្រដៀង​នឹង Navara អេក្រង់កំសាន្ត​ touchscreen ​ទំហំ ៩អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay, Android Auto​ ជាដើម។

ចំពោះផ្នែកម៉ាស៊ីនវិញ នៅមិនទាន់ច្បាស់ថាម៉ាស៊ីនមួយណាត្រូវបានដំឡើងនៅក្នុងកំណែវៀតណាម។ នៅឯបរទេស Terra ផ្តល់ជូនជម្រើសតែមួយគត់នៃម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ១៦៥ សេះ និងកម្លាំងរមួល ២៤១​ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧ វគ្គ ប៉ុង១ ជាមួយនឹងប្រព័ន្ធចាក់សោរប៉ុងកណ្តាល សម្រាប់តម្រូវការក្នុងការបើកបរលើផ្លូវលំបាក ឬ off-road ផងដែរ។

គួរថាឲ្យដឹង ពីមុនរថយន្ត Nissan Terra ត្រូវបានលក់ទាំងជម្រើសម៉ាស៊ីនប្រេង និងសាំង ជាមួយប្រអប់លេខដៃ ៦វគ្គ ឬ ៧វគ្គ អូតូ ក្នុងតម្លៃចាប់ពី ៣៦ ៩៣៩ ដុល្លារ ដល់ ៤៣ ៤៧៣ ដុល្លារ។ នៅ​ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម Terra ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​ជាមួយ​នឹង Toyota Fortuner, Ford Everest ឬ Mitsubishi Pajero Sport៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Genesis GV60 ចេញលក់នៅចក្រភពអង់គ្លេស​​ ជាមួយតម្លៃចាប់ពីខ្ទង់ ៦មុឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្ត Genesis បានធ្វើការដាក់បង្ហាញចេញនៅរថយន្តសុទ្ធ GV60 ប្រភេទ Crossover នឹងចេញលក់មាន៣ម៉ូដែលគឺ  Premium, Sport និង Sport Plus និងចាប់ផ្តើមដាក់លក់និងដឹកជញ្ជូនចាប់ពីទី ៦ ខែឧសភា ឆ្នាំ ២០២២ នេះតទៅ ក្នុងទីផ្សារចក្រភពអង់គ្លេស។

ចំពោះម៉ូដែល Premium មានតម្លៃចាប់ផ្តើមពី ៥៨ ០៨៧ ដុល្លារ ហើយត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលផ្តល់ថាមពលដល់កង់ក្រោយ ផលិតកម្លាំងបាន ២២៦ សេះ អាចបើកបរបានចម្ងាយ ៥១៧ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

សម្រាប់ម៉ូដែល GV60 Sport មានតម្លៃចាប់ផ្តើមពី ៦៦ ២៤៣ ដុល្លារ និងមានម៉ូទ័រអគ្គិសនីចំនួនពីរ​ ដោយម៉ូទ័រខាងក្រោយមានកម្លាំង ២១៤ សេះ និងម៉ូទ័រខាងមុខមានកម្លាំង ៩៩ សេះ អាចបើកបរបានចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

ចុងក្រោយគឺ GV60 Sport Plus ដែលមានតម្លៃចាប់ពី ៧៩ ៥៩០ ដុល្លារ និងបំពាក់ដោយម៉ូទ័រអេឡិចត្រិចពីរដែលជាធម្មតាផលិតបាន ៤២៩ សេះ ប៉ុន្តែអាចផ្តល់កម្លាំង ៤៨២​ សេះ សម្រាប់ម៉ូដែលនេះអាចបើកបរបាន ៤៦៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

ដោយម៉ូដែលទាំងបីនៃ Genesis GV60 ដែលមាននៅក្នុងចក្រភពអង់គ្លេសគាំទ្រការសាកថ្ម ៣៥០ គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យថ្មពី ១០% ទៅ ៨០%ក្នុងរយៈពេលត្រឹមតែ ១៨ នាទីប៉ុណ្ណោះ។

បន្ថែមពីនេះ ក៏មានកញ្ចប់ជម្រើសមួយចំនួនមានសម្រាប់អ្នកទិញជនជាតិអង់គ្លេស ទាំងនេះរួមមាន Innovation Pack តម្លៃ ២ ៥៥៨ ដុល្លារ, Comfort Seat Pack ៣ ៤៤៧ ដុល្លារ,​ កញ្ចប់ 2nd Row Comfort Seat pack ៧៤១ ដុល្លារ, កញ្ចប់ពូកស្បែក Nappa Leather Package ២ ៨៥៤ ដុល្លារ, កញ្ចប់ Outdoor pack ១ ០៨៧ ដុល្លារ, ដំបូលកញ្ចក់ sunroof ១ ៣៨៤ ដុល្លារ, ប្រព័ន្ថ Bang & Olufsen Audio System ១ ២២៣ ដុល្លារ និង ១ ៥៣២ ដុល្លារ សម្រាប់កាមេរ៉ាជំនួសកញ្ចក់ស្តង់ដារ។

ជាមួយគ្នានេះ នាយកគ្រប់គ្រងក្រុមហ៊ុន Genesis Motor Europe លោក Dominique Boesch បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “GV60 តំណាងឲ្យព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរនៃការផ្គត់ផ្គង់អគ្គិសនីរបស់យើង ដោយរួមបញ្ចូលគ្នានៅការបើកបរដ៏ប្រណិត និងបច្ចេកវិជ្ជាដើម្បីផ្តល់ឲ្យអតិថិជននៅរថយន្តអគ្គិសនីជំនាន់ថ្មីនៅបទពិសោធន៍ប្រើប្រាស់អគ្គិសនីដោយគ្មានការសម្របសម្រួល។ នេះ​ជា​ម៉ូដែល​អគ្គិសនី​ដំបូង​គេ​ក្នុង​ចំណោម​ម៉ូដែល​អគ្គិសនី​បី​ដែល​ចេញ​លក់​នៅ​ឆ្នាំ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់ឡាននៅអាមេរិក ធ្លាក់ចុះ ១៧% កាលខែមេសា

[ទីផ្សារបរទេស] ខណៈដែលជំងឺរាតត្បាតកូវីដ១៩កាន់តែធូរស្បើយទៅ វិបត្តិខ្វះខាតឈីបសកល និងវិបត្តិខ្វះខាតគ្រឿងបន្លាស់ផ្សេងៗទៀតនៅតែបន្តកើតមាន ដែលបានធ្វើឲ្យប៉ះពាល់ធំដល់ការលក់រថយន្តរបស់ក្រុមហ៊ុនជាច្រើន។

ក្នុងនោះដែរការលក់រថយន្តនៅសហរដ្ឋអាមេរិកកាលពីខែមេសា មានការធ្លាក់ចុះ ១៧% ខណៈដែលការលក់នៅទីផ្សារកាណាដាឯណោះមាន​ការ​ធ្លាក់​ចុះ ១៣%។ យ៉ាងណាក្ដី មិនមែនម៉ាករថយន្តទាំងអស់សុទ្ធតែរងផលប៉ះពាល់ដូចគ្នានោះឡើយ។

ជាក់ស្ដែងក្រុមហ៊ុន General Motors អាចលក់រថយន្តបានលើសពី ២០ម៉ឺនគ្រឿងកាលពីខែមេសា ហើយជាក្រុមហ៊ុនតែ​មួយ​គត់​ដែលអាចលក់រថយន្តបានដល់ខ្ទង់នេះ ដោយសារ​រថយន្ត Silverado ទទួលបានការគាំទ្រខ្លាំងកាលពីខែមេសា។

ចំណែក Toyota បានថយចុះចំនួនលក់ប្រមាណ ២៣% ធៀបនឹងខែមេសាឆ្នាំ២០២១ ខណៈដែល Lexus បានថយចុះចំនួនលក់​ ១៨% ផងដែរ។ តាមនោះដែររថយន្ត Tacoma ធ្លាក់ចុះចំនួនលក់ ២៧% និងរថយន្ត Highlander ធ្លាក់ចុះ ២៩% ហើយ Camry ធ្លាក់ចុះ ១២% ខណៈដែល Corolla ធ្លាក់ចុះ ២១%។

ងាកទៅមើល Ford, Honda, Kia និង Hyundai ក៏បានធ្លាក់ចុះចំនួនលក់ផងដែរ ដោយសារតែវិបត្តិខ្វះខាតឈីបសកល ដែលបាន​ប៉ះពាល់​ខ្លាំងដល់សង្វាក់ផលិតកម្មផលិតរបស់ក្រុមហ៊ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+