ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះឈប់លក់ឡានប្រើសាំងសុទ្ធ BYD នៅតែលក់ឡានដាច់បានច្រើន

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត BYD បានរាយការណ៍ពីកំណើននៃការលក់សម្រាប់ខែដំបូងដែលក្រុមហ៊ុននេះលែងលក់រថយន្តដែលប្រើប្រាស់ថាមពលប្រេងឥន្ធនៈសុទ្ធ។

ពេញមួយខែមេសា ក្រុមហ៊ុន BYD លក់រថយន្តបានសរុប ១០៥ ៤៧៥គ្រឿង ដោយក្នុងនោះ​មាន​រថយន្ត ៥៧ ៤០៣គ្រឿង ជារថយន្ត​អគ្គិសនីសុទ្ធ និងមានចំនួន ៤៩ ០៧២គ្រឿង គឺជារថយន្តប្រភេទ Plug-in Hybrid។ តួលេខនេះមានការកើនឡើង ២៥៦% សម្រាប់រថយន្តអគ្គិសនីសុទ្ធ និងកើនឡើង ៤៣៩% សម្រាប់រថយន្ត PHEV។

ដោយឡែកត្រីមាសទីមួយនៃឆ្នាំ២០២២នេះ ក៏ទទួលបានលទ្ធផលល្អខ្លាំងណាស់ដែរ ដោយក្រុមហ៊ុនអាចលក់រថយន្តបាន​សរុប ៣៩៧ ៤២០គ្រឿង មានការកើនឡើង ១៦៦% ធៀបនឹងត្រីមាសទីមួយកាលពីឆ្នាំចាស់។ អ្វីដែលសំខាន់នោះគឺការលក់រថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV បានកើនឡើងរហូតដល់ ៣៨៨% ជាមួយចំនួនលក់សរុប ៣៩២ ៣៧១គ្រឿង ខណៈដែលរថយន្តប្រើថាមពលប្រេងឥន្ធនៈសុទ្ធធ្លាក់ចុះ ៩៣%។

បើ​តាម​នាយកប្រតិបត្តិ BYD បានឲ្យដឹងថាក្រុមហ៊ុនមានគម្រោងបញ្ឈប់ការផលិតរថយន្តប្រើប្រេងឥន្ធនៈនៅ​ត្រឹមដំណាច់​ឆ្នាំ​២០២២នេះ ហើយ​មានគោលដៅធំគឺចង់ផលិតតែរថយន្តអគ្គិសនីសុទ្ធ ដែលមានន័យថារថយន្ត PHEV ក៏នឹងត្រូវបំបាត់ចោលផងដែរ​នៅ​ថ្ងៃ​អនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់ឥណ្ឌា Tata Nexon MAX មុខមាត់ថ្មី សាកថ្មម្តងជិះបានជាង ៤០០គីឡូម៉ែត្រ ត្រៀមចេញលក់នៅសប្តាហ៍ក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Tata Motors ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Tata Nexon MAX  ដែលជាម៉ូដែលធ្វើឲ្យប្រសើរឡើងក្នុងការបើកបរកាន់តែឆ្ងាយ នឹងត្រៀមដាក់លក់នៅថ្ងៃទី ១១ ខែឧសភា ខណៈតម្លៃនៅមិនទាន់បញ្ចេញនៅឡើយទេ។

រថយន្តអគ្គិសនី Tata Nexon បច្ចុប្បន្នត្រូវបានបំពាក់ដោយកញ្ចប់អាគុយទំហំ ៣០,២ គីឡូវ៉ាត់ម៉ោង ដែលផលិតកម្លាំងបាន ១២៥ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយប្រហែល ៣១២ គីឡូម៉ែត្រនក្នុងការសាកថ្មម្តង។ ខណៈ Tata Nexon MAX ម៉ូដែលថ្មីនេះ ត្រូវបានធ្វើឲ្យប្រសើរឡើងដើម្បីឲ្យអាចបើកបរបានច្រើនជាង ៣០០ គីឡូម៉ែត្រក្នុងមួយសាក នៅលើអាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង ជាមួយនឹងភាពប្រសើរឡើងនៃគ្រឿងបរិក្ខារ និងប្រព័ន្ធសុវត្ថិភាពផងដែរ។

គួរឲ្យដឹងថា រថយន្តអគ្គិសនី Tata Nexon MAX ថ្មីនេះ ត្រូវបានគេរំពឹងថានឹងមានភាពប្រសើរឡើងដូចជា អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញថ្មី កុងទ័រព័ត៌មាន semi-digital ឧបករណ៍បន្សុតខ្យល់ កៅអីខាងមុខដែលមានខ្យល់ចេញចូល ដំបូលកញ្ចក់ electric sunroof និងប្រព័ន្ធ cruise control។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន TATA MOTORS ដែលជាក្រុមហ៊ុនផលិតរថយន្តឥណ្ឌាចាប់អារម្មណ៍លើរថយន្តអគ្គិសនី ក្រុមហ៊ុនបានកំណត់គោលដៅសម្រាប់ផលិតរថយន្តអគ្គិសនីច្រើនជាង ៥០ ០០០ គ្រឿងក្នុងឆ្នាំសារពើពន្ធ ២០២៣ ឬឆ្នាំក្រោយ។ ហើយក៏រំពឹងថានឹងពង្រីកការផលិតរថយន្តពី ១២៥ ០០០ ទៅ ១៥០ ០០០  គ្រឿងក្នុងមួយឆ្នាំសម្រាប់រថយន្តអគ្គិសនីក្នុងរយៈពេល ២ ឆ្នាំខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) ឆ្លើយតបអំពីបញ្ហាកំហុសពីរោងចក្រ ទៅលើរថយន្ត Toyota Raize

ក្រុមហ៊ុន Toyota បានបញ្ចេញលក់នូវម៉ូឌែលរថយន្តថ្មីៗជាច្រើនទៅកាន់ទីផ្សារនា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយភ្ជាប់នូវការអភិវឌ្ឍបច្ចេកវិទ្យាធ្វើឱ្យប្រសើរឡើង រួមនិងការរចនាថ្មីទាំងអស់នៃរថយន្ត។ ក្នុងនោះដែរ Toyota Raize គឺជាជោគជ័យដ៏ធំបំផុតមួយនៅក្នុងបណ្ដាទីផ្សារជាច្រើននៅអាស៊ីក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដែលចាប់យកតម្រូវការអ្នកប្រើប្រាស់ក្នុងទីក្រុង និងបណ្ដាខេត្តនានា ជាមួយនឹងរូបរាងរថយន្តដែលត្រូវបានស្គាល់ថាជារថយន្ត SUV ស៊េរីថ្មីខ្នាតតូច។

យើងកត់សម្គាល់ឃើញថា អ្នកដែលកំពុងប្រើប្រាស់ និងមានបំណងចង់ទិញរថយន្ត Toyota RAIZE បានចាប់អារម្មណ៍លើព័ត៌មានថ្មីចុងក្រោយរបស់រថយន្តនេះ ជាពិសេសព័ត៌មានពីប្រទេសវៀតណាម ដែលមានរថយន្ត Toyota RAIZE ចំនួន ១៩១ គ្រឿងត្រូវបានអញ្ជើញយកមកវិញដើម្បីពិនិត្យ និងជួសជុលបញ្ហាដែលជាកំហុសពីរោងចក្រដើម្បីអោយប្រាកដថាប្រព័ន្ធទាំងមូលមិនមានកំហុសណាមួយនិងឆ្លើយតបទៅនឹងស្តង់ដាសុវត្ថិភាព។

សារព័ត៌មាន ខេមបូ អូតូ បានទាក់ទងទៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដើម្បីបញ្ជាក់ថាតើករណីនេះមានផលប៉ះពាល់ និងពាក់ព័ន្ធដល់រថយន្ត Toyota Raize លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាយើងដែរឬយ៉ាងណា? លោក អឹក វណ្ណៈ ប្រធានផ្នែកបច្ចេកទេស នៃក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានឆ្លើយតបនឹងសំណួរជាច្រើនដូចខាងក្រោមពាក់ព័ន្ធនឹងករណីនេះ៖ 

១.​ តើ​រថយន្ត​ថ្មីដែលចេញពីរោងចក្រហើយត្រូវអញ្ជើញយក​មកពិនិត្យឡើង​វិញ​បន្ទាប់​ពី​ប្រគល់ជូនអតិថិជន​ជា​រឿង​ធម្មតា​ដែរទេ?

លោក អឹក វណ្ណៈ៖ នៅក្នុងប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន សុវត្ថិភាពសាធារណៈជារឿងសំខាន់ ហើយវាជាព្រឹត្តិការណ៍ទូទៅនៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី។ ផលិតផលដែលត្រូវបានអញ្ជើញយក​មកពិនិត្យឡើង​វិញគឺជាសកម្មភាពនៃការបង្ការ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តដើម្បីធានានូវសុវត្ថិភាព អតិថិជន និងគ្រួសាររបស់ពួកគេ។

២. រហូតមកដល់ពេលនេះ តើរថយន្ត Toyota Raize នៅកម្ពុជាមានជាប់ពាក់ព័ន្ធ និងករណីនេះ ដូចនៅប្រទេសវៀតណាមដែរឬទេ ហើយបើមានតើមានប៉ុន្មានគ្រឿងដែរ? 

លោក អឹក វណ្ណៈ៖ តាមទិន្និន័យដែលយើងទទួលបានពីរោងចក្រតម្លើងរថយន្តតូយ៉ូតា សម្រាប់កម្ពុជាផ្ទាល់មានតែរថយន្ត ដែលបានផលិត និងតម្លើងក្នុងកំឡុងខែកញ្ញា ដល់ខែតុលា ឆ្នាំ ២០២១ ប៉ុណ្ណោះដែលពាក់ព័ន្ធ ហើយវាមានចំនួន ៥៥ គ្រឿងក្នុងចំណោមរថយន្តដែលបានលក់ចេញក្នុងឆ្នាំ ២០២១ បន្ទាប់ពីបានបើកលក់នៅកម្ពុជា។ មួយវិញទៀតដែរ ចំពោះរថយន្តដែលបានប្រគល់ចាប់តាំងពីដើមឆ្នាំ ២០២២ មិនស្ថិតក្នុងបញ្ជីដែលតម្រូវឱ្យត្រូវបានអញ្ជើញយក​មកពិនិត្យឡើង​វិញនោះទេ។ យើងខ្ញុំបាននិងកំពុងទាក់ទងទៅកាន់អតិថិជនដើម្បីមកទទួលសេវាកម្មនៅក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ យើងខ្ញុំយកចិត្តទុកដាក់បំផុតចំពោះសេវាកម្មក្រោយការលក់ និងតាមដានរថយន្តដែលបានលក់ចេញយ៉ាងខ្ជាប់ខ្ជួន។

៣. តើ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) រកឃើញបញ្ហាដោយរបៀបណា?

លោក អឹក វណ្ណៈ៖ យើងខ្ញុំបានទទួលព័ត៌មានពីរោងចក្រតម្លើង រថយន្ត តូយ៉ូតា ដោយផ្ទាល់ក្នុងនាមជាអ្នកតំណាងចែកចាយនៅកម្ពុជា ហើយលើសពីនេះទៅទៀតពួកយើងទទួលបានការណែនាំយ៉ាងលម្អិតពីដំណើរការបច្ចេកទេសក្នុងការកែតម្រូវដើម្បីធ្វើឱ្យប្រាកដថារថយន្តរបស់អតិថិជនកាន់តែមានសុវត្ថិភាពខ្ពស់និងធន់ក្នុងការប្រើប្រាស់បន្តទៅទៀត។ 

៤. អតិថិជនត្រូវចំណាយប៉ុន្មានដែរក្នុងការជួសជុលនេះ? 

លោក អឹក វណ្ណៈ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទទួលខុសត្រូវទាំងស្រុងក្នុងការរក្សាគុណភាពរបស់រថយន្ត តូយ៉ូតា និងសុវត្ថិភាពជូនអតិថិជន ហើយចំពោះករណីនេះគឺមិនមានការគិតថ្លៃអ្វីទាំងអស់។

អ្នកប្រើប្រាស់ Toyota RAIZE នៅតែអាចទាក់ទងទៅផ្នែកទំនាក់ទំនងអតិថិជន ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្រសិនបើមានបំណងសាកសួរ ឬស្វែងយល់បន្ថែមអំពីការអញ្ជើញត្រឡប់យករថយន្តមកពិនិត្យឡើងវិញនេះ។ អតិថិជន​អាច​ទាក់​ទង​តាម​ទូរសព្ទ​លេខ ០១៧ ២២២ ៨៥៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រោយទទួលបានការកក់ច្រើនជាង ១ ០០០ គ្រឿងត្រឹមរយៈពេល ១ថ្ងៃ ពេលនេះ Huawei ​AITO M5 ប្រកាសឡើងថ្លៃខ្ទង់ ២ពាន់ដុល្លារ

[ទីផ្សារបរទេស] កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ រថយន្ត AITO M5 ប្រភេទ plug-in hybrid របស់ក្រុមហ៊ុន Huawei ទទួលបានការកក់ច្រើនជាង ១ ០០០ គ្រឿងក្នុងរយៈពេល ១ ថ្ងៃ។ ជាមួយការគាំទ្រនេះបានធ្វើអោយក្រុមហ៊ុនHuawei ប្រកាសពីការកែសម្រួលតម្លៃរបស់ ALTO M5 ថ្មីដែរលនឹងកើនឡើងពី ១ ៧៩៥ ដុល្លារ ដល់ ២ ២៤៤ ដុល្លារចាប់ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ តទៅ ដែលធ្វើឲ្យរថយន្តនេះមានតម្លៃពី ៤៤ ១២០ ដុល្លារ ដល់ ៤៩ ៦៥៨ ដុល្លារ។

រថយន្ត AITO M5 មានការរចនាយ៉ាងស្រស់ស្អាត ដោយផ្នែកខាងមុខមានប៉ាណាមុខរាងចតុកោណដែលទាក់ទាញភ្នែកជាមួយ ឡូហ្គោ AITO នៅចំកណ្តាល ដៃទ្វារមានរចនាប័ទ្មលេចឡើង ថាសកង់ស្ព័រទំហំ ១៩ ដល់ ២០ អ៊ីញ ផ្នែកខាងក្រោយរបស់ M5 មានចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជាមួយនឹងឡូហ្គោ AITO កាងខាងក្រោយបែបស្ព័រពណ៌ខ្មៅ។

ផ្ទៃខាងក្នុងរបស់ M5  មានកុងសូលកណ្តាលរាងអក្សរ T កៅអីពូកស្បែក Nappa, ដៃចង្កូតពហុមុខងារ កុងទ័រព័ត៌មានឌីជីថល Full LCD, អេក្រង់កំសាន្តទំហំ ១៥,៩ អ៊ីញ កម្រិត HDR 2K ជាមួយនឹងប្រព័ន្ធ HarmonyOS, របៀបសម្គាល់មុខឆ្លាតវៃ 3D, ឧបករណ៍បំពងសំឡេង ១៩ចំនុច ថាមពលសាកថ្ម ១០០០ វ៉ាត់ពីក្រុមហ៊ុន Huawei បំពាក់ដោយប្រព័ន្ធសាកថ្ម ដែលមានថាមពលខ្ពស់ជាមួយនឹងការសាកថ្មលឿន។

រថយន្ត Huawei AITO M5 ក៏បានបំពាក់ប្រព័ន្ធប្រតិបត្តិការឆ្លាតវៃចុងក្រោយ Harmony OS រួមបន្ថែមជាមួយ multiple sensors, millimeter-wave radar, កាំម៉េរា និងប្រព័ន្ធបើកបរបើកឆ្លាតវ៉ៃ L2+ ជាដើម។

សម្រាប់រថយន្ត Huawei AITO M5 បំពាក់ដោយជម្រើសម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីមួយដែលមានកញ្ចប់អាគុយ ៤០ គីឡូវ៉ាត់ម៉ោង មានកម្លាំងសរុប ២២១សេះ។ ខណៈដែលការប្រើប្រាស់សាំង ០.៨០ លីត្រ អាចជិះបានចម្ងាយ ១០០ គទ្បូម៉ែត្រ ឬ ១ លីត្រ អាចជិះបានចម្ងាយ ១២៥ គទ្បូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Honda ZR-V ២០២៣ បង្ហាញខ្លួនលើកដំបូងជាផ្លូវការក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត all-new Honda ZR-V ស៊េរីឆ្នាំ ២០២៣ ​ថ្មី​​ជា​ផ្លូវ​ការ​ជា​លើក​ដំបូង​ និងគ្រោងចេញលក់នៅក្នុងឆ្នាំ ២០២២នេះ ក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្ត all-new Honda ZR-V ស៊េរីឆ្នាំ ២០២៣ ថ្មី ដែលមានការរចនាដូចគ្នាទៅនឹង Honda HR-V ដែលត្រៀមនឹងដាក់លក់នៅសហរដ្ឋអាមេរិក ប៉ុន្តែ​មាន​លក្ខណៈមួយចំនួន​ខុស​គ្នា​បន្តិច​បន្តួច​ដូចជា​ការ​រចនា​ប៉ាណា​ខាងមុខ, ថាសកង់ស្ព័រ, ការរចនាកាងខាងក្រោយ និងដំបូលកញ្ចក់ Panoramic Sunroof សរុបមក ZR-V មានរូបរាងស្អាតគួរឲ្យកត់សម្គាល់ជាង HR-V នៅលើទីផ្សារពិភពលោក។

ក្នុងនោះ ក្រុមហ៊ុន GAC Honda មិនបានបង្ហាញព័ត៌មានលម្អិតអំពីកម្លាំងម៉ាស៊ីនរបស់ Honda ZR-V នោះទេ ប៉ុន្តែ បើតាមឡូហ្គោ “240 Turbo” នៅលើផ្នែកខាងក្រោយបង្ហាញថា រថយន្តនេះនឹងត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ៤ ស៊ីឡាំងដូចគ្នានឹងរថយន្ត Civic បច្ចុប្បន្ន ដែលអាចផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Honda HR-V ឬ Vezel នៅប្រទេសជប៉ុន ក៏ត្រូវបានដាក់លក់នៅក្នុងប្រទេសចិនផងដែរ ដោយមកក្នុងទម្រង់ជារថយន្តអគ្គិសនី ដែលដាក់ឈ្មោះថា e:NS1 ពី Dongfeng Honda និង e:NP1 ពី GAC Honda។ ទាំងពីរនេះត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលផលិតកម្លាំងបាន ១៨២ សេះ ភ្ជាប់ជាមួយអាគុយទំហំ ៥៣,៦ គីឡូវ៉ាត់ម៉ោង ឬអាចផលិតកម្លាំងបានដល់ ២០៤ សេះ ជាមួយនឹងអាគុយធំជាងមុនដល់ ៦៨,៨ គីឡូវ៉ាត់ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo នឹងលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះ សម្រាប់ម៉ូដែលឆ្នាំ ២០២៣ នៅទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo នឹងចាប់ផ្តើមលក់តែម៉ូដែលអគ្គិសនីជាមួយនឹងម៉ូដែលឆ្នាំ ២០២៣ ទាំងអស់ នៅក្នុងសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃផែនការរបស់ខ្លួនក្នុងការផ្តល់ជូននៅប្រភេទរថយន្តអគ្គិសនីត្រឹមឆ្នាំ ២០៣០។

សម្រាប់ពេលនេះ រថយន្តម៉ាស៊ីនចំហេះខាងក្នុងនៅតែមានតួនាទីសម្រាប់ក្រុមហ៊ុន ដោយអតិថិជន​នឹង​មាន​ជម្រើស​​ម៉ាស៊ីន​អគ្គិសនីសុទ្ធ mild hybrid ឬ​ plug-in hybrid ប៉ុន្តែ​សម្រាប់​តែម៉ាស៊ីន​សាំង​ប៉ុណ្ណោះ​។ រាល់រថយន្ត Volvo ដែលមិនទាន់ប្រើអគ្គិសនីទាំងអស់ រួមទាំង XC90, XC40 និង V60 ។

គួរឲ្យដឹងថា​ នៅក្នុងត្រកូល Volvo ទាំងអស់កំពុងធ្វើការអាប់ឌេតនៅរចនាប័ទ្ម និងបន្ថែមលក្ខណៈពិសេសរួមាន ពណ៌ថ្មី ថាសកង់ថ្មី និងជម្រើសខាងក្នុងថ្មី ដូចជាគ្រឿងពូកស្បែកថ្មីជាដើម។ ក្នុងនោះ ម៉ូដែល S60, V60, និង V60 Cross Country នីមួយៗទទួលបានរចនាបថផ្នែកខាងក្រៅថ្មីដែលមើលឃើញការផ្លាស់ប្តូរទាំងប៉ាណាខាងមុខ និងកាងខាងក្រោយផងដែរ។

លើសពីនេះ ក្រុមហ៊ុន Volvo បានប្រកាសថា ម៉ូដែលឆ្នាំ ២០២៣ ទាំងអស់នឹងដឹកជញ្ជូនជាមួយ Google built-in ស្រដៀងទៅនឹង Android Auto អាចប្រើអេក្រង់កំសាន្តថ្មីនឹងអនុញ្ញាតឲ្យម្ចាស់បញ្ចូលឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងរថយន្តកាន់តែរលូន។ លើសពីនេះ វានឹងផ្តល់ជូននៅមុខងាររុករក និងបញ្ជាដោយសំឡេងដូចគ្នាដែលមាននៅលើឧបករណ៍ Android ចុងក្រោយបំផុត ខណៈដែលមុខងារ future over-the-air update នឹងត្រូវបានបន្ថែមនៅពេលណាមួយផងដែរ។

ក្នុងនោះ ក្រុមហ៊ុន Volvo បានរាយការណ៍ថា ការលក់ប្រហែល ៣៨% នៅក្នុងខែមេសា គឺជារថយន្តអគ្គិសនី ដែលកើនឡើង ១៨,៧%​។ ទន្ទឹមនឹងនោះ ចំនួនការលក់សរុបគឺមានការធ្លាក់ចុះ ចាប់ពីខែមករាដល់ខែមេសា និងបានធ្លាក់ចុះជាសាកលក្នុងការលក់សរុបចំនួន ២១,៣%។ ជាការពិត ខែមេសា ជាការចាប់ផ្តើមដ៏លំបាកជាមួយនឹងការលក់ធ្លាក់ចុះ ២៤,៨% បើប្រៀបធៀបទៅនឹងខែដូចគ្នាក្នុងឆ្នាំ ២០២១។ ឥឡូវនេះ យើងនឹងត្រូវរង់ចាំមើលពីរបៀបដែលក្រុមហ៊ុននេះគ្រប់គ្រងខែដែលនៅសល់នៃឆ្នាំ នៅពេលដែលពួកគេផ្លាស់ប្តូរទៅកាន់ម៉ូដែលឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទើបបាន៥ខែសោះ ឡានអគ្គិសនី VW ផលិតសម្រាប់ឆ្នាំ២០២២ លក់ដាច់អស់គ្មានសល់

[ទីផ្សារបរទេស] ឆ្នាំ២០២២ ទើបតែរំលងផុតបានមិនទាន់៥ខែស្រួលបួលផង ប៉ុន្តែនាយកប្រតិបត្តិ Volkswagen លោក Herbert Diess បានបង្ហាញថាក្រុមហ៊ុនបានលក់ដាច់អស់នូវរថយន្តអគ្គិសនីដែលគ្រោងផលិតសម្រាប់លក់នៅពេញមួយឆ្នាំ២០២២នេះ។

និយាយជាមួយ Financial Times នាយកប្រតិបត្តិរូបនេះបាននិយាយថា​អតិថិជននៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុបដែលកុម្ម៉ង់​ទិញ​រថយន្ត​អគ្គិសនីនៅថ្ងៃនេះ នឹងត្រូវរង់ចាំដល់ឆ្នាំ២០២៣ ទើបទទួលបានរថយន្ត។

តាមនោះដែរលោក Herbert បាននិយាយថារថយន្តគ្រប់ម៉ូដែលទាំងអស់របស់ Volkswagen មានចាប់ពី ID.3, ID.4 រួម​ទាំង​រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា Audi ជាដើម គឺទទួលបានការគាំទ្រខ្លាំង​ ហើយម៉ាករថយន្ត Škoda ក៏​ទទួល​បាន​ការពេញ​និយម​ខ្លាំងដែរនៅអឺរ៉ុប។

ត្បិតថាមានបញ្ហាក្នុងការផ្គត់ផ្គង់តម្រូវការមែន ប៉ុន្តែ Volkswagen មិនបានបន្ថយល្បឿនលើការប្រកាសចេញរថយន្តអគ្គិសនីថ្មីៗ​ឡើយ ដោយក្រុមហ៊ុនទើបបានបង្ហាញចេញរថយន្ត ID. Buzz និង ID. Buzz Cargo កាលពីខែមីនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់សង្ស័យ! ឡាន SUV ដំបូងរបស់ Ferrari នឹងបំពាក់ម៉ាស៊ីន១២ស៊ីឡាំង

[ទីផ្សារបរទេស]  កន្លងមកមានដំណឹងចចាមអារ៉ាមថារថយន្ត SUV ដំបូងរបស់ Ferrari អាចនឹងប្រើប្រាស់ម៉ាស៊ីនមហាកម្លាំង១២ស៊ីឡាំង ហើយពេលនេះក្រុមហ៊ុនបានបញ្ជាក់ជាផ្លូវការថាម៉ាស៊ីន១២ស៊ីឡាំង ពិតជានឹងត្រូវបំពាក់លើ SUV របស់ខ្លួនពិតមែន។

និយាយជាមួយ Reuters លោក Benedetto Vigna ដែលជានាយកប្រតិបត្តិថ្មីរបស់ Ferrari បាននិយាយថាម៉ាស៊ីន១២ស៊ីឡាំង គឺជាជម្រើសដ៏សមរម្យជាងគេសម្រាប់រថយន្ត Purosangue។

លោក Benedetto បានលើកឡើងដូចនេះ ៖ “យើងបានធ្វើតេស្តជម្រើសមួយចំនួន ហើយវាបង្ហាញច្បាស់ថាម៉ាស៊ីន១២ស៊ីឡាំង ទាំងកម្លាំង និងបទពិសោធន៍បើកបរដែលវាអាចផ្ដល់បាន គឺជាជម្រើសត្រឹមត្រូវសម្រាប់ទីផ្សារ។”

យ៉ាងណាក្ដី គេមិនច្បាស់នៅឡើយទេថា Ferrari នឹងផ្ដល់ជូនជាជម្រើសម៉ាស៊ីនផ្សេងទៀត ឬផ្ដាច់មុខដោយម៉ាស៊ីន១២ស៊ីឡាំងនេះតែម្ដង ប៉ុន្តែឆាប់ៗខាងមុខនេះគ្រប់យ៉ាងនឹងត្រូវបង្ហាញចេញ។ ការបង្ហាញចេញរថយន្ត Purosangue រំពឹងថា​នឹងធ្វើឡើងក្នុងពេលប៉ុន្មានសប្ដាហ៍ទៀត ដោយការលក់រំពឹងថាចាប់ផ្ដើមនៅឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Sany Motor បញ្ចេញប៉ាតង់នៃរថយន្តអគ្គិសនី ទំនងជាគូប្រកួតប្រជែងរបស់ Tesla Cybertruck

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Sany Group កំពុងចាប់អារម្មណ៍ក្នុងការផលិតរថយន្តអគ្គិសនី ដែលជា​រថយន្ត​ភីកអាប់​អគ្គិសនី​ក្នុង​រចនាបថ Off-Road ​នឹង​ក្លាយ​ជា​រថយន្ត​ភីកអាប់​អគ្គិសនី​ដំបូង​គេ​ក្នុង​ប្រទេស​ចិន ដែលភ្ជាប់មកជាមួយការរចនាដ៏ទំនើប ដើម្បីប្រកួតប្រជែងជាមួយ Tesla Cybertruck ។

រូបភាពនៃប៉ាតង់របស់ក្រុមហ៊ុន Sany Motors ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណេតដោយបានបង្ហាញការរចនានៃរថយន្តភីកអាប់អគ្គិសនីថ្មីក្រោមម៉ាកយីហោ Sany Motors ដែលមានរូបរាងស្រដៀងទៅនឹងរថយន្ត Tesla Cybertruck ជាមួយចង្កៀងមុខប្រភេទ Striped Matrix និងចង្កៀងក្រោយដូចជា sci-fi movie ជាដើម។

ជាមួយគ្នានេះ ដោយសារតែប៉ាតង់បានបង្ហាញទៅនឹងទំហំរបស់រថយន្តភីកអាប់ និងមិនមានព័ត៌មានលម្អិតអំពីលក្ខណៈបច្ចេកទេស តាមរូបភាព ភីកអាប់អគ្គិសនីត្រូវបានរំពឹងថាមានប្រវែង ៥,៥ ម៉ែត្រ ហើយប្រវែងគន្លាតកង់មុខ-ក្រោយត្រូវបានគេប៉ាន់ស្មានថាមានប្រវែង ៣,៣ ម៉ែត្រ។

គួរឲ្យដឹងថា ក្រុមហ៊ុន Sony Automobile បានធ្វើឲ្យមានភាពខុសប្លែកគ្នានៅក្នុងវិស័យរថយន្តពាណិជ្ជកម្ម ដោយពួកគេមានជំនាញក្នុងឧស្សាហកម្មគ្រឿងចក្រធុនធ្ងន់។ ដូច្នេះវាមិនមែនជារឿងចម្លែកទេដែលយីហោ SANY ចាប់អារម្មណ៍លើរថយន្តភីកអាប់ ដោយនេះគឺជាការពង្រីកអាជីវកម្មថ្មីមួយផ្សេងទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan នឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង ៧០០ លានដុល្លារ នៅម៉ិកស៊ិក

[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan បានធ្វើការប្រកាសថាខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង ៧០០ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងប្រទេសម៉ិកស៊ិក ក្នុងរយៈពេលបីឆ្នាំខាងមុខ ដើម្បីជំរុញប្រតិបត្តិការរបស់ខ្លួន។

ក្នុងនោះដែរសេចក្តីថ្លៃងការណ៍របស់ក្រុមហ៊ុន Nissan បានបញ្ជាក់ថាការវិនិយោគនេះត្រូវបានកំណត់ដើម្បីជួយសម្រួលគ្រឿងរថយន្ត និងនីតិវិធីស្វ័យប្រវត្តិកម្មនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Nissan ដែលមានទីតាំងនៅរដ្ឋ Aguascalientes ។

បន្ថែមពីនេះសម្រាប់ក្រុមហ៊ុន Nissan បានដំណើរការលក់រថយន្ត និងផលិតកម្មក្នុងចំនួន ២០៣,៩១៨ គ្រឿងត្រូវបានបញ្ជូនទៅអតិថិជនម៉ិកស៊ិក កាលពីឆ្នាំមុន។

សូមបញ្ជាក់ថាម៉ិកស៊ិកគឺជាកន្លែងមួយដ៏សំខាន់មួយសម្រាប់ការផលិតរថយន្ត ដោយផ្តល់ជូននូវការចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកជាមួយនឹងការចំណាយទាបដែលពាក់ព័ន្ធ ក៏ដូចជាលទ្ធភាពប្រកួតប្រជែងទៅកាន់ផ្នែកផ្សេងទៀតនៃអាមេរិកឡាទីនជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+