ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនីអ៊ីតាលី Iso UNO-X សាកភ្លើងម្តងជិះបានចម្ងាយ ១៣០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Iso របស់អ៊ីតាលី បានធ្វើការបញ្ចេញនូវម៉ូឌែល UNO-X ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១៣០ គ.ម និងបំពាក់នូវគ្រឿងទំនើបជាច្រើនទៀតសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

សម្រាប់អគ្គិសនី Iso UNO-X ទទួលបានការឌីហ្សាញទ្បើងបែបរូបរាងទំនើបដោយវាបានបំពាក់នូវអេក្រង់ ឌីជីថល LED  ប្រភេទ Touchscreen ទំហំ ៧អ៊ីញ ដែលអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ តាមរយៈ កម្មវិធីរបស់ Android និង iOS ដើម្បីពិនិត្យមើលស្ថានភាពថ្ម ចម្ងាយដែលនៅសល់ ,ព័ត៌មានផ្លូវ និង GPS ជាដើម៕

ដោយទ្បែកចំពោះម៉ូតូអគ្គិសនី Iso UNO-X បានប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំង ១១,៥សេះ ប្រព័ន្ធស្អំប្រេងដោយទឹក ដែលអាចបង្កើនល្បឿន ០ ដល់ ៥០ គីឡូម៉ែត្រ និងល្បឿនអតិបរមា ត្រឹមតែ ១១៥ គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។

ខណៈដែលអាគុយរបស់ម៉ូតូនេះមានទំហំ ៣,២៤ គីឡូវ៉ាត់ម៉ោង ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១៣០ គ.ម ហើយកម្រិតនៃសាកភ្លើងពេញម្តង ត្រូវចំណាយពេល ៤ ម៉ោង។

យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Iso UNO-X របស់អ៊ីតាលីនេះមិនទាន់មានព័ត៌មានបញ្ជាក់អំពីតម្លៃនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renault នឹងលក់ភាគហ៊ុនរបស់ខ្លួនក្នុងតម្លៃ ២០៧ លានដុល្លារ ទៅឱ្យ Geely

[ទីផ្សារបរទេស] ក្រុមហ៊ុន Renault បានធ្វើការប្រកាសថាខ្លួននឹងលក់ភាគហ៊ុនរថយន្តកូរ៉េ ៣៤ % ស្មើនឹងទឹកប្រាក់ប្រមាណជាង ២០៧ លានដុល្លារ ទៅឱ្យក្រុមហ៊ុន Geely Automobile Holdings របស់ប្រទេសចិន ស្របពេលដែរក្រុមហ៊ុនបារាំងនេះកំពុងសម្លឹងមើលការបង្កើនការលក់នៅក្នុងទីផ្សារ និងផ្តោតលើអាជីវកម្មអគ្គិសនីរបស់ខ្លួន ។

នៅក្នុងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Renault និង Geely Automobile Holdings បានបញ្ជាក់ថាកិច្ចសហការរួមគ្នាជាដៃគូក្នុងការអភិវឌ្ឍន៍រថយន្ត Hybrid សម្រាប់ទីផ្សារកូរ៉េខាងត្បូង និងក្រៅប្រទេស ដែលផលិតនៅរោងចក្ររបស់ Renault ក្នុងទីក្រុង Busan ។

ហើយក្រុមហ៊ុន Renault និង Geely Automobile Holdings ក៏បានបញ្ចេញសេចក្តីថ្លៃងការរួមគ្នាមួយថា Renault របស់កូរ៉េ នឹងចំណាយទឹកប្រាក់ចំនួន ៤៥,៤ លានដុល្លារ នៃភាគហ៊ុនរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Geely Centurion Industries Limited ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាង Toyota Tacoma ឆ្នាំ២០២៣ ឌីស្សាញកាត់រក Toyota Tundra ២០២២ (មានវីដេអូ)

[បែកធ្លាយ] រថយន្ត Toyota Tacoma គឺជារថយន្តភីកអាប់ខ្នាតមធ្យមដែលលក់ដាច់បំផុតនៅអាមេរិក ជាមួយជំនាន់ចុងក្រោយមានវត្តមានតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ នាពេលនេះផងដែរក៏មានរូបភាព និងវីដេអូមួយចំនួនផងដែរ ដែលបានបង្ហាញចេញអំពីនៃការរូបរាងម៉ូឌែលឆ្នាំ២០២៣។

រូបថតទាំងនេះត្រូវបានថតដោយលោក Jordan នៅ Las Vegas ដែលបានបង្ហាញអំពីរូបរាងបិទបាំងនៃរថយន្ត ប៉ុន្តែត្រូវគេដឹងថាវានឹងត្រូវផលិតឡើងផ្អែកលើស្ថាបត្យកម្ម TNGA-F ។

បើផ្អែកតាមរូបភាពថតបាននាពេលកន្លង និងនាពេលនេះ អាចនិយាបានថារចនាប័ទ្មផ្នែកខាងមុខ Tacoma ថ្មីនឹងយករចនាប័ទ្មជាច្រើនពី Tundra មើលទៅដូចជាវាអាចជាម៉ូឌែល SR5។

ចំណែកប្រព័ន្ធទ្រព្យួរនៅលើ Toyota Tacoma ស៊េរីឆ្នាំ ២០២៣ ក៏នឹងអាចត្រូវបានផ្លាស់ប្តូរទៅប្រើប្រាស់នូវបូមរ៉ឺស័រ coil springs ជំនួសវិញ ដែលអាចជួយសម្រួលដល់ការបើកបរប្រចាំថ្ងៃរបស់រថយន្ត។ បើទោះបី គូប្រជែងរបស់ Tacoma ភាគច្រើននៅតែប្រើចន្ទាស រួមទាំង Frontier ថ្មី Chevy Colorado/GMC Canyon និង Ford Ranger ជំនាន់បច្ចុប្បន្ន។

ហើយចំណុចចុងក្រោយនោះ គឺជម្រើសម៉ាស៊ីនថ្មី គេរំពឹងថាវានឹងត្រូវបានជំនួសនូវជម្រើសម៉ាស៊ីនថ្មីចំណុះ ៣,៥លីត្រ V6 Twin-turbo V35A-FTS ដែលអាចផលិតកម្លាំងបាន ៤១៥សេះ និងជម្រើសប្រអប់លេខថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW និង Rolls-Royce លក់ឡានតិចជាងមុន តែរកលុយបានច្រើនជាងមុន

ក្រុមហ៊ុន BMW Group បាននិយាយថា តម្រូវការរថយន្ត Rolls-Royce, BMW, និង Mini បានហក់ឡើងខ្លាំងជាងឆ្នាំមុន បើទោះបីជាមានបញ្ហាផ្គត់ផ្គង់កើនឡើងកាន់តែធ្ងន់ធ្ងរ ដោយសារសង្រ្គាមនៅអ៊ុយក្រែន និង ជំងឺរាតត្បាតកូវីដ១៩ ក្តី។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន BMW Group បានសរសើរដល់រថយន្តអគ្គិសនីថ្មីរបស់ខ្លួន ដូចជា BMW iX និង Mini Cooper Electric ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ១ របស់ខ្លួន BMW Group បានរាយការណ៍ថា ១៥% នៃយានជំនិះដែលបានចែកចាយនៅឆ្នាំនេះ គឺជាប្រភេទអគ្គិសនី កើនឡើងពី ១១% កាលពីឆ្នាំមុន។ វា​មិន​ដូច​ជា​តួ​លេខ​ដ៏​ធំ​នោះ​ទេ ប៉ុន្តែ​បើមើលឲ្យមែនទែនទៅ តួលេខនោះស្មើនឹងជិត ៦០០ ០០០គ្រឿងឯណោះ។

ទោះជាយ៉ាងណាក៏ដោយ វានៅតែមានចំនួនតិចជាងតួលេខដែលក្រុមហ៊ុន BMW Group បានចែកចាយកាលពីឆ្នាំមុន។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២១ រថយន្តចំនួន ៦៣៦ ៦០៦គ្រឿង ត្រូវបានចែកចាយ បើធៀបនឹង ៥៩៦ ៩០៧គ្រឿង ពោលគឺធ្លាក់ចុះ ៦,២% ។

យ៉ាងណាមិញ ក្រុមហ៊ុន BMW Group អាចរកបានប្រាក់ច្រើនជាងឆ្នាំមុន ជាមួយនឹងប្រាក់ចំណេញ ១២,៨ លានដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep បង្ហាញកម្រិតស៊ីប្រេងឡាន Grand Wagoneer ម៉ាស៊ីន៦ ខ្លាំងហើយស៊ីតិចទៀត

ក្រុមហ៊ុន Jeep បានប្រកាសឲ្យដឹងពីតួលេខនៃកម្រិតស៊ីប្រេង ក៏ដូចជាកម្លាំងនៃរថយន្ត Jeep Grand Wagoneer ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ។

រថយន្ត Jeep Grand Wagoneer ឆ្នាំ២០២៣ នឹងមានផ្តល់ជម្រើសម៉ាស៊ីនថ្មី គឺ ចំណុះ ៦,៤លីត្រ V8 មានកម្លាំងសរុប ៥១០សេះ។ បើក្រឡេកមកមើលកម្រិតស៊ីប្រេងរបស់រថយន្តខាងលើវិញ គឺប្រហែល ១៥លីត្រ/ជាមធ្យម, ១៣លីត្រ/ផ្លូវលាត និង ១៨លីត្រ/ក្នុងក្រុង នៅពេលដែលប្រើប្រាស់ប៉ុងពីរ សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

ដោយឡែក រថយន្ត Jeep Grand Wagoneer ឆ្នាំ២០២៣ ក៏នឹងមានជម្រើសម៉ាស៊ីនចំណុះ ៣,០លីត្រ Turbocharge ទំហំ ៦ស៊ីឡាំង ដែរ ដែលមានកម្លាំង ៤២០សេះ។

ចំពោះជម្រើសម៉ាស៊ីនតូចនេះ វាមានកម្រិតស៊ីប្រេងប្រហែល ១៣លីត្រ/ជាមធ្យម, ១៦លីត្រ/ក្នុងក្រុង និង ១១លីត្រ/ផ្លូវលាត សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ រថយន្ត Grand Wagoneer ឆ្នាំ២០២៣ មានបំពាក់ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៩២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនដឹងយ៉ាងណាទេ! Aston Martin ជាប់បំណុលខ្ទង់ ១ពាន់លានដុល្លារ

[ទីផ្សារបរទេស] កន្លងមកក្រុមហ៊ុន Aston Martin តែងមានលទ្ធផលហិរញ្ញវត្ថុមិនល្អប៉ុន្មានឡើយ ហើយលទ្ធផល​ប្រចាំ​ត្រីមាសទីមួយនៃឆ្នាំ២០២២នេះ បានបង្ហាញថាក្រុមហ៊ុនមានការខាតបង់ទឹកប្រាក់ប្រមាណ ៥៨,៧លានដុល្លារ ខណៈដែលបំណុល​សរុបគឺមានជាង ១,១ពាន់លានដុល្លារ កើនឡើង​ពីបំណុលប្រមាណ ៨៩០លានដុល្លារ ដែលមានកាលពីត្រីមាសទីមួយនៃឆ្នាំ២០២១។
បំណុលត្រង់កន្លែងនេះគឺចង់សំដៅលើ​បំណុលដែលមានប្រសិនបើ​ក្រុមហ៊ុន​បូកបញ្ចូលសាច់ប្រាក់ដែលខ្លួនមាន រួមទាំង​លក់​ទ្រព្យ​សម្បត្តិក្នុងតម្លៃនាពេលបច្ចុប្បន្ន ដើម្បីទូទាត់ជូនម្ចាស់បំណុល។ នេះមានន័យថា Aston Martin នឹងនៅតែត្រូវជាប់បំណុលច្រើន ប្រសិនបើក្រុមហ៊ុនត្រូវលក់នៅថ្ងៃស្អែក។

រឹតតែអណោចអធម៌នោះគឺ តម្លៃហ៊ុនរបស់ Aston Martin បានធ្លាក់ចុះ ៩០% ចាប់តាំងពីពេលដែលដាក់លក់ហ៊ុនជាសាធារណៈនៅ​ក្នុង​ឆ្នាំ២០១៨ ហើយតម្លៃលើទីផ្សារបានធ្លាក់ចុះពីប្រមាណ ៥,៣ពាន់លានដុល្លារ មកនៅត្រឹម ១,៣ពាន់លានដុល្លារប៉ុណ្ណោះ។

ងាកទៅមើលរថយន្ត DBX ដែលជារថយន្ត SUV ដំបូងរបស់ក្រុមហ៊ុន ហាក់មិនបានជួយស្វែងរកចំណូលឲ្យបានខ្លាំងក្លាដូចជាការរំពឹងទុកឡើយ ដោយរោងចក្រមានសមត្ថភាពផលិតរថយន្តនេះបាន៥ពាន់គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែវាអាចលក់ចេញបានត្រឹមប្រមាណ ៣ពាន់គ្រឿងប៉ុណ្ណោះកាលពីឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វត្តមាន ID.4 ធ្វើឲ្យការលក់ឡានអគ្គិសនី Volkswagen កើនឡើងជាង ៧០%

[ទីផ្សារបរទេស] ​នៅដើមខែឧសភានេះ ជាពេលដែលក្រុមហ៊ុនផលិតរថយន្តចាប់ផ្ដើមបញ្ចេញលទ្ធផលលក់ប្រចាំត្រីមាសទីមួយ នៃ​ឆ្នាំ២០២២ ហើយ Volkswagen ស្ថិតក្នុងចំណោមក្រុមហ៊ុនដំបូងៗដែលបានចេញផ្សាយលទ្ធផលរបស់ខ្លួន។

ជាលទ្ធផលរយៈពេលបីខែដំបូង Volkswagen មានការកើនឡើងប្រាក់ចំណេញពីប្រមាណ ៥១៥លានដុល្លារកាលពីត្រីមាសទីមួយ ឆ្នាំ២០២១ ឡើងមកដល់ប្រមាណ ៥៣៩លានដុល្លារ នៅត្រីមាសទីមួយ នៃឆ្នាំ២០២២នេះ។ ក្នុងនោះដែរ រថយន្ត​ដែល​លក់ចេញ​សរុបគឺមានខ្ទង់ ១លានគ្រឿង ដែលធ្លាក់ចុះពីចំនួនលក់ ១,៣៦លានគ្រឿង កាលពីឆ្នាំមុន ហើយ​ក្រុមហ៊ុន​បាន​បន្ទោសដល់​វិបត្តិ​ខ្វះខាតគ្រឿងបន្លាស់ ក៏ដូចជាបញ្ហាសង្គ្រាមផងដែរ។

អ្វីដែលជារឿងត្រូវសាទរខ្លាំងនោះគឺ Volkswagen អាចលក់រថយន្តអគ្គិសនីសរុបបាន ៥៣ ៤០០គ្រឿង ដែលកើនឡើង ៧៤% ធៀបរយៈពេលបីខែដំបូងនៃឆ្នាំកន្លងទៅ។ ក្នុងនោះដែរ មានជាងពាក់កណ្ដាលបានពីការលក់នៃរថយន្ត ID.4 ម៉ូដែលថ្មី ដែលលក់​បាន ៣០ ៣០០គ្រឿង។

គួរដឹងថា Volkswagen បានរំពឹងថារថយន្តអគ្គិសនីអាចនឹងមានចំណែក ២៥% នៃចំនួនលក់សរុបរបស់ខ្លួននៅត្រឹមឆ្នាំ២០២៦ ដែលកើនឡើងពីចំណែក ៥% ទៅ ៦% មាននាពេលបច្ចុប្បន្ន។ ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុននឹងបណ្ដាក់ទុនរាប់ពាន់លានដុល្លារលើ​ហេដ្ឋារចនាសម្ព័ន្ធសាករថយន្ត, ការអភិវឌ្ឍន៍រថយន្ត រួមជាមួយផែនការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធថ្មីចំនួន២៥ម៉ូដែល នៅត្រឹមឆ្នាំ២០៣០ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានវ៉ែនអគ្គិសនី Ford E-Transit Custom 2024 សាកថ្មម្តងអាចជិះបានចម្ងាយ ៣៨០គីឡូម៉ែត្រ ត្រៀមបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត FORD កំពុងបោះជំហានយ៉ាងមុតមាំឆ្ពោះទៅរកការផលិតរថយន្តអគ្គិសនី។ ខណៈថ្មីៗ​នេះ​ ពួកគេ​បាន​ដាក់​បង្ហាញចេញនៅរថយន្ត​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម​ដែល​ហៅថា E-Transit Custom ថ្មី នឹងត្រូវបានដាក់បង្ហាញជាផ្លូវការនៅខែកញ្ញា មុនពេលចាប់ផ្តើមផលិតកម្មនៅក្នុងប្រទេសទួរគីនៅពាក់កណ្តាលឆ្នាំ ២០២៣។

រថយន្ត FORD E-Transit Custom គឺជាអ្នកស្នងតំណែងរបស់រថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅអឺរ៉ុបជាមួយនឹងការរចនាម៉ូដបែបស្ព័រថ្មី ដែលតំណាងឱ្យភាពទំនើបជាងមុន ដែលមានការរចនាផ្នែកខាងក្រៅជាមួយប៉ាណាមុខធំបែបសំណាញ់រាងជាពងក្រពើ ចង្កៀងមុខឲ្យឈ្មោះថា signature ភ្ជាប់ដោយបន្ទះ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងនៅលើគម្របម៉ាស៊ីនខាងមុខជាប់នឹងកន្លែងសាកថ្ម។

ខណៈ ផ្នែកចំហៀងគឺមានលក្ខណៈសាមញ្ញ មានរចនាប័ទ្មបែបកោង ដែលមានខ្សែ​បន្ទាត់​ដែល​ហូរ​ចេញពីគន្លាតកង់មុខ-ក្រោយ ជាមួយរចនាបថទំនើបបន្តទៅក្រោយជាមួយនឹងចង្កៀងក្រោយប្រភេទ LED ដ៏ទាន់សម័យ។

ក្រុមហ៊ុន Ford កំពុងរក្សាព័ត៌មានលម្អិតអំពីផ្នែកម៉ាស៊ីន ប៉ុន្តែបាននិយាយថា រថយន្តនេះបានបង្កើនឡើងដោយ pure electric architecture ដោយអាចបើកបរបានចម្ងាយរហូតដល់ ៣៨០ គីឡូម៉ែត្រ នឹងមានសមត្ថភាពសាកថ្មលឿន សមត្ថភាពក្នុងការអូសសណ្តោង នឹងបានបន្ថែមនៅបច្ចេកវិទ្យា ProPower Onboard ដូច F-150 Lightning ដែលអនុញ្ញាតឲ្យម្ចាស់រថយន្តយកភ្លើងទៅប្រើប្រាស់ចល័តបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Suzuki Celerio ២០២៣ មុខមាត់ថ្មី ចេញលក់នៅហ្វីលីពីន​ ជាមួយតម្លៃ ១មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៃរថយន្ត all-new Suzuki Celerio ស៊េរីឆ្នាំ ២០២៣ ដែលរថយន្តកូនកាត់ sedan និង hatchback ខ្នាតតូចមាន ២ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃចាប់ផ្តើមពី ១៣ ២៩៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសហ្វីលីពីន។

សម្រាប់រថយន្ត Suzuki Celerio ស៊េរីថ្មីដែលចេញលក់ក្នុងប្រទេសហ្វីលីពីន គឺជារថយន្តផលិតឡើង​វិញនៃរថយន្ត Maruti Suzuki Celerio ដែលចេញលក់ក្នុងប្រទេសឥណ្ឌានៅចុងឆ្នាំ ២០២១ ហើយត្រូវបានដាក់ជាគូប្រជែងជាមួយ Honda Brio និង Toyota Wigo ដែលសុទ្ធសឹងតែជារថយន្ត hatchback ទ្វារ៥ និងមានការកែច្នៃតិចតួចផងដែរនៅក្នុងទីផ្សារហ្វីលីពីន។

ចំពោះការរចនាផ្នែកខាងក្រៅរបស់ Suzuki Celerio ជំនាន់ទេ៣ ត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីទំហំនៃរថយន្ត ហើយក៏មានទំហំធំជាងម៉ូដែលពីមុន ដោយមាន​មាន​ប្រវែងសរុប ៣ ៦៩៥ ម.ម ទទឹង ១ ៦៥៥ ម.ម  កម្ពស់ ១ ៥៥៥ ម.ម និង​ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៣៥ ម.ម។

រថយន្ត Suzuki Celerio ដែល​ចេញលក់​ក្នុង​ប្រទេស​ហ្វីលីពីន​ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​ស្តង់ដារ​ដូច​ជា ចង្កៀង​មុខប្រភេទ halogen និងអំពូល​កាត់អ័ព្ទចំនួន​ពីរ, ថាសកង់​ស្ព័រ​ទំហំ ១៥ អ៊ីញ, អង់តែន​ដំបូល, អេក្រង់​ព័ត៌មាន​កម្សាន្ត ទំហំ ៦,២ អ៊ីញ ការតភ្ជាប់ប៊្លូធូស និងប៊ូតុងបញ្ជាសំឡេងនៅលើដៃចង្កូតជាដើម។

បើនិយាយពីម៉ាស៊ីនវិញ រថយន្តដំណើរការដោយតែម៉ាស៊ីនសាំងចំណុះ ១,០​ លីត្រ ទំហំ ៣ស៊ីឡាំងប៉ុណ្ណោះ ដែលផលិតកម្លាំងបាន​ ៦៦ សេះ កម្លាំងរមួល  ៨៩ ញូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៥វគ្គ និងប្រអប់លេខពាក់កណ្តាលស្វ័យប្រវត្តិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាន់កាន់លុយត្រឹម ៦០០០រៀល ឬ​ ១,៤៥ ដុល្លារ អាចកក់រថយន្ត Jetour X-1 បានក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Jetour Motors បានធ្វើការដាក់បង្ហាញចេញជាផ្លូវការសម្រាប់ Jetour  X-1 ព្រមទាំងបើកសម្រាប់ការកក់ជាមុនក្នុងតម្លៃកក់ត្រឹមតែ ១,៤៥ ដុល្លារ (៥,៥យ៉េន) ឬតម្លៃចាប់ពី ១៤៩ ដុល្លារ ដល់ ២៩៨ ដុល្លារ សម្រាប់ជម្រើសផ្សេងទៀត។

សម្រាប់រថយន្តនេះ ប្រើប្រាស់ជាមួយគ្រោងឆ្អឹង Kunlun Architecture platform។ បន្ថែមពីនេះ រថយន្ត Jetour X-1​ ត្រូវបានបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវតិ្តរបស់ Huawei L3។ វាជារថយន្ត Jetour ដំបូងដែលត្រូវបានបង្កើតឡើងក្រោមស្ថាបត្យកម្មនេះ Smart Cockpit 3.0 និងការគាំទ្រ Healthy Cockpit 4.0 និង L5 នាពេលអនាគតផងដែរ។

ដោយមានរចនាក្រោម​គំនិត​​របស់ “Huicheng Leader” មាន​លក្ខណៈ​ប្រណិត និង​បែប​ស្ព័រ មានភាពទាក់ទាញជាមួយប៉ាណាមុខឲ្យឈ្មោះថា Transformers ចង្កៀងមុខប្រភេទ LED រាងស្លីម កាងខាងមុខពណ៌ខ្មៅ កញ្ចក់ចំហៀងពីរពណ៌ ចង្កៀងក្រោយ LED រាងអក្សរ Y ផ្ដេក កាងខាងក្រោយពណ៌ខ្មៅធំនិងថាសកង់ស្ព័រទំហំ ២០ អ៊ីញ។

រីឯនៅផ្នែកខាងក្នុងកាប៊ីនសង្កត់ធ្ងន់លើការរចនាដ៏ប្រណិតនិងផាសុកភាព ដោយបានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ដ៏ធំទំហំរហូតដល់ ១៥,៦ អ៊ីញ កុងទ័រប្រភេទ LCD ទំហំ ១២,៨ អ៊ីញជាមួយនឹងអេក្រង់បង្ហាញ់លើកញ្ចក់ប្រភេទ HUD។ លើសពីនេះ វាក៏បានភ្ជាប់មកជាមួយនៅផ្ទៃខាងក្នុងពីរពណ៌សម្រាប់ជ្រើសរើស រួមមាន ខ្មៅ-ក្រហម និងស-ប្រផេះ និងមានភ្លើងលម្អខាងក្នុងប្រើប្រាស់បានដល់ ២៥៦ ពណ៌នៃពន្លឺព័ទ្ធជុំវិញ និងដៃចង្កូតមុខងារកម្តៅជាដើម។

រថយន្តនេះមានជម្រើសម៉ាស៊ីន២ប្រភេទ រួមមានម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៩៧ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រភ្ជាប់ជាមួយប្រអប់លេខដៃ ៦វគ្គ ឬប្រអប់លេខអូតូ ៧វគ្គ។ ខណៈ ម៉ាស៊ីនប្រភេទ Plug-in hybrid ចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ៣២៦ សេះ​ និងកម្លាំងរមួល ៥៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរដែលអាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+