ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Toyota លក់នៅអាមេរិក តម្លៃត្រឹមចាប់ពីជាង៤ម៉ឺនដុល្លារស្ដើង

[ទីផ្សារបរទេស] រថយន្ត Toyota bZ4x ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងរបស់ Toyota បានប្រកាសអំពីតម្លៃលក់ជាផ្លូវការ​ដែល​មាន​ចាប់​ផ្ដើម​ពី ៤២ ០០០ដុល្លារ មុនការបូកបញ្ចូលតម្លៃដឹកជញ្ជូន ១ ២១៥ដុល្លារ ក៏ដូចជាប្រាក់ឧបត្តម្ភដទៃទៀត​សម្រាប់រថយន្តអគ្គិសនី។

រថយន្តអគ្គិសនីសុទ្ធនេះ លក់នៅសហរដ្ឋអាមេរិក មានចែកចេញជាបួនប្រភេទផ្សេងគ្នា រួមមាន XLE ប៉ុងមួយ ដែលមានតម្លៃចាប់ពី ៤២ ០០០ដុល្លារ, ប្រភេទ Limited ប៉ុងមួយ តម្លៃចាប់ពី ៤៦ ៧០០ដុល្លារ, ប្រភេទ XLE ប៉ុងពីរ មានតម្លៃចាប់ពី ៤៤ ០៨០ដុល្លារ និងប្រភេទ Limited ប៉ុងពីរ មានតម្លៃចាប់ពី ៤៨ ៧៨០ដុល្លារ។

សម្រាប់រថយន្ត bZ4x ប្រភេទប៉ុងមួយ មានបំពាក់អាគុយចំណុះ ៧១,៤kWh ដែលមានម៉ូទ័រអគ្គិសនីចំនួនមួយអាចផលិត​កម្លាំង​បាន ២០១សេះ។ ការរៀបចំនេះអាចឲ្យ XLE ប៉ុងមួយ បើកបរបានចម្ងាយប្រមាណ ៤០៦គីឡូម៉ែត្រ ចំណែក Limited ប៉ុងមួយ បើកបរបានចម្ងាយប្រមាណ ៣៨៩គីឡូម៉ែត្រ។

ដោយឡែកសម្រាប់ប្រភេទប៉ុងពីរ មានបំពាក់ម៉ូទ័រអគ្គិសនីពីរ ដែលម៉ូទ័រនីមួយៗអាចផលិតកម្លាំងបាន ១០៧សេះ ពេលផ្គួបចូលគ្នា​អាចផលិតកម្លាំងបានច្រើនបំផុត ២១៤សេះ។ ប្រភេទប៉ុងពីរនេះក៏មានបំពាក់អាគុយចំណុះ ៧២,៨kWh ធំជាងប្រភេទប៉ុងមួយបន្តិច។ យ៉ាងណាក្ដី XLE ប៉ុងពីរ អាចបើកបរចម្ងាយប្រមាណ ៣៦៧គីឡូម៉ែត្រ ខណៈដែល Limited ប៉ុងពីរ បើកបរបានចម្ងាយប្រមាណ ៣៥៧គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Han EV Special Limited Edition សាកថ្មម្តងជិះបាន ៦០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញជាផ្លូវការនៃរថយន្ត BYD Han EV Special Limited Edition ដែលជារថយន្តផលិតក្នុងចំនួនមានកំណត់ មានតម្លៃចាប់ពី ៥១ ៧៧៣ ដុល្លារ ជាមួយនឹងតួខ្លួនពណ៌បៃតងថ្មី នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្តម៉ូដែលបិសេសនេះ មានប្រវែងសរុប ៤ ៩៩៥ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម។ រីឯ ការរចនារូបរាងផ្នែក​ខាង​ក្រៅ​នៅតែរក្សា​រូបរាង​រចនា​ម៉ូដ Coupe Slip-Back តួ​ខ្លួន​ដដែល ប៉ុន្តែ​បាន​ភ្ជាប់​មក​ជាមួយ​នៅ​រចនា​ម៉ូដ​ពិសេស​នៅ​លើ​តួ​ខ្លួន​ពណ៌​បៃតងនៅ​កាង​ខាងមុខ​ពណ៌​ខ្មៅ ដុំហ្វ្រាំង Brembo brake calipers ពណ៌បៃតង, ថាស​កង់​ស្ព័រ​ពិសេស​ផ្តល់​នៅ​អារម្មណ៍​ប្រណីត​បំផុត។

ចំពោះផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានតុបតែងដោយ Alcantara suede ដែលជាបច្ចេកវិទ្យាទំនើប និងប្រណិតខ្លាំង កៅអីដែលរចនាយ៉ាងពិសេស ពណ៌បៃតង-ខ្មៅ ជាមួយនឹងឡូហ្គោ BYD HAN ។ លើសពីនេះ រថយន្តនេះត្រូវបានបំពាក់ដោយការតភ្ជាប់បណ្តាញឆ្លាតវៃ 5G DiLink 4.0 ដែលគ្របដណ្តប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ DiPilot និងដៃចង្កូតមុខងារកម្តៅផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត BYD HAN EV Special Edition Limited Edition មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ ផលិតកម្លាំងបាន ៥១៧ សេះ និងកម្លាំងរមួល ៧០០ ញូតុនម៉ែត្រ ប្រភេទបើកបរវិលកង់ទាំងបួន អាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៩ វិនាទី និងអាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រក្នុងកាសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីធ្វើរឿងមួយនេះ Honda ហ៊ានចំណាយលើទឹកប្រាក់ប្រមាណ ៦៤ ពាន់លានដុល្លារ

[ទីផ្សរបរទេស] ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថាក្រុមហ៊ុន Honda របស់ប្រទេសជប៉ុនគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៦៤ ពាន់លានដុល្លារដើម្បីសិក្សាស្រាវជ្រាវ និងការអភិវ្ឍន៍រយៈពេល ១០ ឆ្នាំខាងមុខ ដែលក្រុមហ៊ុននេះមានបំណងបញ្ចេញរថយន្តអគ្គិសនីជាង ៣០ ម៉ូឌែលទូទាំងពិភពលោកនៅឆ្នាំ ២០៣០។

ជាមួយគ្នានេះដែលគោលបំណងរបស់ក្រុមហ៊ុន Honda បានធ្វើការបង្ហាញជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តកើនទ្បើងនៅក្នុងទីផ្សាររបស់ខ្លួនដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់រថយន្តអគ្គិសនី។ ខណៈដែលក្រុមហ៊ុន Honda នេះបានខានបង់នឹងការធ្លាក់ចុះនៅពីក្រោយការប្រកួតប្រជែងជាមួយនឹង Tesla ឬសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។

នៅក្នុងសេចក្តីថ្លៃងការណ៌របស់ក្រុមហ៊ុន Honda បានបញ្ជាក់ថាខ្លួននឹងគ្រោងផលិតរថយន្តអគ្គិសនីចំនួន ២ លានគ្រឿងក្នុងមួយឆ្នាំនៅ ២០៣០។ ហើយការវិនិយោគនេះគឺផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាអគ្គិសនី និង Software ។ ហើយក្រុមហ៊ុន Honda បានបន្តទៀតថាទឹកប្រាក់ប្រមាណជាង ៣៤ ពាន់លានដុល្លារ និងចំណាយលើខ្សែសង្វាក់មួយសម្រាប់ការផលិតអាគុយ (Solid-State Batteries) ដែលនឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងបាត់! ត្រឹមរយៈពេល ៦ម៉ោង ម៉ូដែលរបស់​ BYD ទទួលបានការកក់ទុកមុនជិត ៥មុឺនគ្រឿង ក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១០ ខែមេសា កន្លងទៅនេះ ក្រុមហ៊ុនផលិររថយន្ត BYD បានធ្វើការដាក់បញ្ចេញរថយន្តស៊េរីខ្ពស់បំផុត BYD HAN ប្រភេទ​ sedan បានដាក់លក់ទាំងរថយន្តអគ្គិសនី និង plug-in hybrid ដែលមានប្រភេទ BYD Han DM-i, Han DM-p, Han EV Edition និង Han EV Green Edition។ ហើយត្រឹមតែរយៈពេល ៦ ម៉ោងប៉ុណ្ណោះ មានការកក់ទុកចំនួន ៤៨ ១៣៦ គ្រឿង ។

គួរឲ្យដឹងថា សម្រាប់រថយន្ត Han DM-i របស់ BYD បានទទួលការបញ្ជាទិញច្រើនជាងគេ ហើយត្រូវបានគេរំពឹងថានឹងលើសពី ៣០ ០០០ គ្រឿងនៅក្នុងខែដំបូងនៃការចាប់ផ្តើមរបស់ខ្លួន។

រីឯ រថយន្ត BYD Han Series ដែលជាម៉ូដែលខ្ពស់បំផុតរបស់ក្រុមហ៊ុន BYD បច្ចុប្បន្នលក់បាន ១២ ៣៥៩ គ្រឿងក្នុងខែមីនា ឆ្នាំ ២០២២ កើនឡើង ២០% ពីមួយឆ្នាំទៅមួយឆ្នាំ និងកើនឡើង ៣៣% ធៀបនឹងការលក់ខែកុម្ភៈ ឆ្នាំ ២០២២ បាន ៩ ២៩០ គ្រឿង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន BYD បានធ្វើការដាក់បង្ហាញចេញនៅថយន្តអគ្គិសនី HAN SEDAN EV ស៊េរីថ្មី សរុប ៩ ម៉ូដែល សម្រាប់​តម្លៃ​លក់​ក្នុង​ប្រភេទ​អគ្គិសនី​ទាំងអស់​គឺ​ចាប់ពី ៤២ ៣៣៨ ដុល្លារ ដល់ ៥១ ៧៥៤ ដុល្លារ ​នៅក្នុងទីផ្សារ​ប្រទេស​ចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CEO BMW រំពឹងទុកថាការខ្វះខាតបន្ទះឈីបនឹងបន្តរហូតដល់ឆ្នាំ ២០២៣

[បរទេស] លោក Oliver Zipse បាននិយាយនៅក្នងបទសម្ភាន៌ជាមួយនឹងកាសែត Neue Zuercher Zeitung ថាក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW រំពឹងទុកថាការខ្វះខាតបន្ទះឈីបនឹងបន្តរហូតដល់ឆ្នាំ ២០២៣ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter ។


លោក Oliver Zipse ត្រូវបានគេដកស្រង់សម្តីថាយើង​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​នៃ​ការ​ខ្វះខាត​បន្ទះ​ឈីប។ ហើយរំពឹងថាពួកយើងនឹងចាប់ផ្តើមមើលឃើញការកែលម្អនៅចុងឆ្នាំក្រោយនេះ។ ក៏ប៉ុន្តែយើងនឹងនៅតែស្វែងរកដោះស្រាយជាមួយនឹងកង្វះខាតជាមូលដ្ឋាននៅឆ្នាំ ២០២៣ ខាងមុខនេះ។ ជាមួយគ្នានេះដែលនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ក្រុមហ៊ុន BMW នៅពាក់កណ្តាលខែមីនាកន្លងមកថាខ្លួនរំពឹងថាការខ្វះខាតបន្ទះឈីបនឹងបន្តរហូតដល់ឆ្នាំ ២០២២។

យ៉ាងណាមិញចំពោះលោក Zipse បានបន្ទរសេចក្តីថ្លែងការណ៍ស្រដៀងគ្នាទៅនឹង CFO Arno Antlitz របស់ក្រុមហ៊ុន Volkswagen កាលពីថ្ងៃសៅរ៍ដែលបាននិយាយថាលោករំពឹងថាការផ្គត់ផ្គង់បន្ទះសៀគ្វីនឹងមិនអាចបំពេញបាននោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនទាន់អីផង ឡាន BMW អគ្គិសនីបីម៉ូដែលនៅអូស្ត្រាលីលក់ដាច់អស់ស្តុកបាត់

[ទីផ្សារបរទេស] រថយន្តអគ្គិសនីថ្មីៗរបស់ BMW មានខ្លះមិនទាន់ទាំងបានចេញលក់ស្រួលបួលផង បានលក់ដាច់អស់ស្តុកសម្រាប់រយៈពេលមួយឆ្នាំនៅឯទីផ្សារប្រទេសអូស្ត្រាលី ដែលមានដូចជារថយន្ត iX, រថយន្ត i4 និងរថយន្ត iX3 ផងដែរ។

BMW នៅប្រទេសអូស្ត្រាលីបាននិយាយថាខ្លួនកំពុងតែធ្វើការចចារដើម្បីទទួលបានការផ្គត់ផ្គង់បន្ថែមទៀត ប៉ុន្តែដោយសារវិបត្តិខ្វះខាតឈីប រួមជាមួយតម្រូវការខ្លាំងក្លាលើទីផ្សារដទៃទៀត មានន័យថាស្តុករថយន្តអគ្គិសនីទាំងបីនឹងមានចំនួនកម្រិតនៅអំឡុងរយៈពេលមួយឆ្នាំខាងមុខនេះ។

នាយកជាន់ខ្ពស់របស់ BMW នៅប្រទេសអូស្ត្រាលី បានបញ្ជាក់ថាបរិមាណរថយន្តដែលបានត្រៀមលក់សម្រាប់ឆ្នាំ២០២២នេះ សម្រាប់រថយន្តទាំងបីម៉ូដែល គឺបានលក់ដាច់អស់ទាំងមុនពេលដែលអតិថិជនដឹងពីតម្លៃលក់ទៅទៀត។

គួរដឹងថារថយន្ត BMW i4 និង iX3 ទើបតែបានដាក់លក់រយៈពេលប៉ុន្មានខែប៉ុណ្ណោះ ខណៈដែលរថយន្ត iX ទើបតែដាក់លក់លើទីផ្សារ ប៉ុន្តែសុទ្ធតែបានលក់ដាច់ស្តុកអស់តែម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាយចេញឡើងច្បាស់! នេះរូបរាងឡាន Hyundai Palisade ស៊េរីឆ្នាំ២០២៣

[ទីផ្សារបរទេស] ការប្រកាសចេញរថយន្ត Hyundai Palisade ស៊េរីឆ្នាំ២០២៣ ត្រូវបានកំណត់ថានឹងធ្វើឡើងនាថ្ងៃទី១៣ ខែមេសា ប៉ុន្តែក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងនេះបានជ្រុលដៃទម្លាយរូបរាងដំបូងនៃរថយន្តនេះនៅលើយូធូប តាមរយៈរូបភាព thumbnail សម្រាប់វីដេអូផ្សាយផ្ទាល់។

ក្រោយកំហុសបច្ចេកទេស Hyundai បានប្រញាប់ផ្លាស់ប្ដូររូបភាព ប៉ុន្តែរូបភាពដែលបែកធ្លាយត្រូវបានចែកចាយពាសពេញបណ្ដាញសារព័ត៌មានទៅហើយ។ រូបភាពបែកធ្លាយបង្ហាញអំពីផ្នែកខាងមុខនៃរថយន្តស៊េរីថ្មីយ៉ាងច្បាស់ ដោយវាទទួលបានការផ្លាស់ប្ដូរថ្មីលើផ្នែកខាងមុខ មានដូចជាអំពូលភ្លើងថ្មីដែលកាន់តែទំនើប, មានផ្ទាំងប៉ាណាទំហំធំជាងមុនជាមួយរចនាបថថ្មី និងមានការក្រូម៉េលើកាងខាងក្រោមផងដែរ។

រូបភាពបែកធ្លាយ

រូបរាងខាងក្រោយនៅមិនទាន់ត្រូវបានបង្ហាញនោះទេ ប៉ុន្តែវាទំនងជាមានការផ្លាស់ប្ដូរបន្តិច ខណៈដែលផ្នែកខាងក្នុងត្រូវបានក្រុមហ៊ុនបញ្ជាក់ថានឹងមានការអភិវឌ្ឍន៍ជាមួយបច្ចេកវិទ្យា និងមុខងារសុវត្ថិភាពកាន់តែច្រើនលើសមុន។ បើតាមរូបភាពដែលគេថតបានកន្លងមក បង្ហាញថាចង្កូតរថយន្ត និងតាបឡូបានផ្លាស់ប្ដូរថ្មី ហើយទំនងជាភ្ជាប់ជាមួយអេក្រង់ទំហំធំជាងមុន ដែលអាចមានទំហំ ១២,៣អ៉ីញ។

ម៉ាស៊ីនរថយន្តស៊េរីថ្មីរំពឹងថានឹងរក្សាដូចស៊េរីមុន ដោយមានម៉ាស៊ីនចំណុះ៣,៨លីត្រ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ២៩១សេះ និងប្រើប្រព័ន្ធបើកបរប៉ុងមួយ ឬប៉ុងពីរ ដែលអមជាមួយប្រអប់លេខស្វ័យប្រវត្តិ៨វគ្គផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែកាច! Nissan Pathfinder ឆ្នាំ២០២៣ ម៉ូដែលពិសេសថ្មី កែជើងក្រោមកាន់តែអេម និងខ្លាំងជាងមុន

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Pathfinder ស៊េរីឆ្នាំ២០២៣ ម៉ូដែលពិសេសថ្មី ហៅថា “Nissan Pathfinder Rock Creek”។

រថយន្ត SUV នេះនឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី New York International Auto Show ជាមួយនឹងកម្លាំងខ្លាំងជាងម៉ូដែល Pathfinder ធម្មតា, ជើងក្រោមកែកុនថ្មី និង បានតុបតែងកាន់តែកាច។

រថយន្ត Pathfinder Rock Creek ខុសប្លែកពីម៉ូដែលធម្មតាត្រង់ ប្រើប៉ាណាមុខ V-motion ពណ៌ខ្មៅ, តែម Rock Creek, រឺហ្គែរលើដំបូល អាចផ្ទុកបាន ១០០គីឡូក្រាម, យ៉ាន់ទំហំ ១៨អ៊ីញ និង ផ្តល់ជម្រើសតួខ្លួន ៦ ពណ៌។ ជាមួយគ្នានេះដែរ វាក៏បានកែកុនជើងក្រោម ហើយឈរខ្ពស់ផុតពីដីជាងមុន ទៀតផង។

អ្វីដែលរឹតតែពិសេសនោះគឺ ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 ​របស់វាត្រូវបានអាប់ដេត ឲ្យមានកម្លាំង ២៩៥សេះ និង កម្លាំងរមួល ៣៦៦ញ៉ូតុនម៉ែត្រ លើសពីម៉ូដែលធម្មតាដែលមានត្រឹម ២៨៤សេះ និង ៣៥១ញ៉ូតុនម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Nissan Pathfinder Rock Creek ឆ្នាំ២០២៣ នឹងចាប់ផ្តើមដឹកឲ្យអតិថិជននៅចុងរដូវក្តៅ ឆ្នាំ២០២២ ជាស៊េរីឆ្នាំ២០២៣ តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

និន្នាការលើឡានថ្មីទាំង ៩ ល្បីកាលឆ្នាំ ២០០០ តែឥឡូវហួសសម័យខ្លាំង

រថយន្ត, ការ​រចនា​រថយន្ត និង ​បច្ចេកវិទ្យា​នៅ​ក្នុង​រថយន្ត​ ​មាន​ការ​វិវត្តន៍​ឥត​ឈប់ឈរ។ លក្ខណៈពិសេសមួយចំនួន ដូចជា ដៃចង្កូត មិនមានការផ្លាស់ប្តូរច្រើនទេ ក្នុងរយៈពេល ១២០ ឆ្នាំមកនេះ ដោយសារយើងមិនទាន់បានរកឃើញវិធីប្រសើរជាងនេះ ក្នុងការធ្វើឲ្យរថយន្តផ្លាស់ប្តូរទិសដៅ។ មិនតែប៉ុណ្ណោះ និន្នាការ​ឌីហ្សាញមួយ​ចំនួន ​ដូច​ជា ​ក្រូមេ ឬ​ ប៉ាណាមុខ​ធំ ​បានល្បី និងហួសសម័យ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

ខាងក្រោមនេះគឺជានិន្នាការលើរថយន្តថ្មីទាំង ៩ ល្បីខ្លាំងពីទសវត្សរ៍ឆ្នាំ ២០០០ និង ឆ្នាំ ២០១០ ប៉ុន្តែឥឡូវមើលទៅហួសសម័យខ្លាំងបំផុត៖

១) ភ្លើងបំភ្លឺពេលថ្ងៃអាក្រក់ និងអំពូល LED ម៉ូដអាក្រក់ៗ

២) ចង្កឹះលេខអូតូឌីហ្សាញបែបធ្មេញរណា

៣) មុខងារផែនទី Satellite Navigation មានតែរូបព្រួញ

៤) តែម Rally Stripes

៥) យ៉ាន់ខ្មៅ

៦) រថយន្ត Ferraris ពណ៌ទឹកដោះគោ

៧) ឧបករណ៍ចាក់ស៊ីឌី

៨) ឡានអគ្គិសនីមានចម្ងាយបើកបរត្រឹម ១០០ម៉ាយ៍ (១៦០គីឡូម៉ែត្រ)

៩) អេក្រង់អត់ Touchscreen

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិចចេះ! Toyota Veloz Cross ២០២២ ប្រើបានចម្ងាយ ៥០ គីឡូម៉ែត្រ ដាក់លក់បន្តមានតម្លៃថ្លៃជាងរថយន្តទិញថ្មី ក្នុងប្រទេសវៀតណាម

[ទីផ្សារបរទេស] រថយន្ត Toyota Veloz Cross ស៊េរូីឆ្នាំ ២០២២ ទើបតែចេញលក់ក្នុងប្រទេសវៀតណាមមិនដល់ ២ ខែប៉ុណ្ណោះ ខណៈពេលនេះ Toyota Veloz Cross មានវត្តមាននៅក្នុងទីផ្សាររថយន្តមួយទឹកទៅហើយ។ ហាង​លក់​រថយន្តមួយទឹក​មួយ​នៅ​ទីក្រុង​ហាណូយ ដាក់លក់​រថយន្ត Veloz Cross ស៊េរី​ខ្ពស់​ក្នុង​តម្លៃ ៣២ ៥៨៦ ដុល្លារ ដែល​ថ្លៃ​ជាង​ការ​ទិញ​ថ្មី ២ ៤៩៣ ដុល្លារ បើ​តាម​អ្នក​តំណាង​ហាង​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​រថយន្ត​នៅ​ថ្មី​ដោយរថយន្ត​ប្រើបានចម្ងាយ​មិន​ដល់ ៥០ គីឡូម៉ែត្រនោះទេ។

សម្រាប់រថយន្ត Toyota Veloz Cross ស៊េរីខ្ពស់មានភាពខុសប្លែកគ្នាខ្លាំងជាមួយនឹងប្រភេទស្តង់ដារ ព្រោះរថយន្តមានប្រព័ន្ធសុវត្ថិភាពទំនើបៗ ដូចជា blind spot warning, rear cross-traffic warning, emergency brake force support, electric brake force distribution, កាំមេរ៉ា ៣៦០ ដឺក្រេ និងសេនស័រជំនួយការចតរថយន្តជាដើម។

ទន្ទឹមនឹងនេះ Toyota Veloz Cross ស៊េរី​ខ្ពស់​ក៏​មាន​គ្រឿង​បរិក្ខារ​មួយ​ចំនួន​ដូច​ជា​ កន្លែងសាកថ្ម​ឥត​ខ្សែ ម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិ ហ្វ្រាំង​ដៃ​អេឡិចត្រូនិក។ ជាមួយគ្នានេះ ការជ្រើសរើសរថយន្តដែលប្រើរូច (surfing model) អតិថិជនមិនចាំបាច់រង់ចាំយូរដូចពេលទិញរថយន្តថ្មីនោះទេ។

ក្នុងនោះ យោងតាមបុគ្គលិកលក់រថយន្ត Toyota នៅទីក្រុងហាណូយ បាននិយាយថា រថយន្ត Veloz Cross ទើបតែដាក់លក់ ប៉ុន្តែចំនួនអតិថិជនបានកក់មានច្រើនណាស់ ពេលវេលាចែកចាយរថយន្តគឺប្រហែលខែកក្កដា សីហា ដូច្នេះអ្នកទិញនឹងត្រូវរង់ចាំ។ ការទិញរថយន្តប្រើរួច ” surfing” នឹងក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ទោះបីជាតម្លៃខ្ពស់ជាងរថយន្តថ្មីក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+