ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំង១០នេះ​ជារថយន្តលក់ដាច់បំផុតក្នុងខែមិនានៅទីផ្សារប្រទេសវៀតណាម

[ទីផ្សារបរទេស] កាលពីខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ទីផ្សាររថយន្តប្រទេសវៀតណាមមានកំណើនខ្លាំង ក្នុងនោះ រថយន្ត VinFast Fadil បានវ៉ាដាច់ Toyota Corolla Cross ដើម្បីក្លាយជាម៉ូដែលរថយន្តដែលលក់ដាច់បំផុតប្រចាំខែមិនានៅវៀតណាម។ ខាងក្រោមនេះជារថយន្តទាំង១០ដែលលក់ដាច់បំផុតសម្រាប់ខែមិនាក្នុងទីផ្សារប្រទេសវៀតណាម៖

១) VinFast Fadil រថយន្តនេះលក់បានចំនួន ២ ៥៦៧ គ្រឿង

២) Toyota Corolla Cross រថយន្តនេះលក់បានចំនួន ២ ៣៧៣ គ្រឿង

៣) Toyota Vios រថយន្តនេះលក់បានចំនួន ២ ២២៨ គ្រឿង

៤) Hyundai Accent រថយន្តនេះលក់បានចំនួន ២ ០៣៨ គ្រឿង

៥) Honda City រថយន្តនេះលក់បានចំនួន ១ ៧៤៤ គ្រឿង

៦) Mitsubishi Xpander រថយន្តនេះលក់បានចំនួន ១ ៦២២ គ្រឿង

៧) Mazda CX-5 រថយន្តនេះលក់បានចំនួន ១ ៣៦៥ គ្រឿង

៨) Kia K3 រថយន្តនេះលក់បានចំនួន ១ ៣២៧ គ្រឿង

៩) Kia Seltos រថយន្តនេះលក់បានចំនួន ១ ២៨០ គ្រឿង

១០) Hyundai Santa Fe រថយន្តនេះលក់បានចំនួន ១ ២០១ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X7 ស៊េរីឆ្នាំ២០២៣ កែមុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការហើយ!

[ទីផ្សារបរទេស] រថយន្ត BMW X7 ស៊េរីឆ្នាំ២០២៣ បានបង្ហាញវត្តមានជាផ្លូវការ ជាមួយកែកុនថ្មីទាំងលើរូបរាងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងផងដែរ។

រថយន្តស៊េរីថ្មីបានប្រើប្រាស់រូបរាងថ្មីដែល BMW បាននិយាយថាជារូបរាងអត្តសញ្ញាណថ្មីសម្រាប់រថយន្តប្រណីតរបស់ក្រុមហ៊ុន ដែលមានន័យថារថយន្ត 7-Series, i7 និង Alpina XB7 ដែលត្រៀមបង្ហាញខ្លួននាពេលខាងមុខ ក៏នឹងទទួលបានរូបរាងថ្មីស្រដៀងនេះដែរ។

BMW X7 ស៊េរីឆ្នាំ២០២៣ បានបំពាក់ដោយអំពូលភ្លើងរាងស្លីមស្ថិតនៅផ្នែកខាងក្រោមបន្តិចនៃគម្របខាងមុខរថយន្ត ប៉ុន្តែអំពូលភ្លើងដែលទាក់ភ្នែកនេះមិនមែនជាអំពូលបំភ្លឺផ្លូវឡើយ ពោលគឺជាអំពូលភ្លើងភ្លឺពេលថ្ងៃប្រភេទ LED ដែលវាដើរតួជាអំពូលភ្លើង​ឲ្យ​សញ្ញានៅពេលប្ដូរទិសដៅផងដែរ។ អំពូលភ្លើងពិតប្រាកដគឺស្ថិតនៅផ្នែកខាងក្រោមនៃអំពូលភ្លើងភ្លឺពេលថ្ងៃ ដែលបានលាក់ខ្លួនយ៉ាងល្អ អាចមើលឃើញច្បាស់តែពេលយប់តែប៉ុណ្ណោះ។

ការផ្លាស់ប្ដូរដ៏ធំមួយទៀតសម្រាប់ស៊េរីឆ្នាំ២០២៣ គឺនៅផ្នែកខាងក្នុង ដោយកុងទ័ររថយន្តបែបបុរាណ ត្រូវបានជំនួសមកវិញដោយកុងទ័រប្រភេទឌីជីថលដែលមានតភ្ជាប់គ្នាជាមួយអេក្រង់ទំហំ ១៤,៩អ៉ីញ ដែលបំពាក់នៅចំកណ្ដាល ដែលអេក្រង់នេះដំណើរការដោយកម្មវិធី iDrive 8 ជំនាន់ចុងក្រោយ។

បន្ថែមពីនេះដែរជំនួយការវៃឆ្លាត BMW Intelligent Personal Assistant បានបង្កើនសមត្ថភាពច្រើនលើសពីមុន ដោយពេលនេះអ្នកបើកបរអាចប្រើសំឡេងបញ្ជាឲ្យជំនួយការនេះបើកកញ្ចក់រថយន្ត ឬបើកផ្ទាំងដំបូលរថយន្តបានផងដែរ។

រថយន្ត BMW X7 ចាប់ពីប្រភេទ xDrive40i មានបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ ៦ស៊ីឡាំង និងបច្ចេកវិទ្យា Hybrid ពាក់កណ្ដាល ដែលអាចផលិតកម្លាំងបានសរុប ៣៧៥សេះ កើនឡើងលើសមុន ៤០សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៥,៦វិនាទី។

រថយន្តនេះក៏មានជាប្រភេទ M60i ដែលមានបំពាក់ម៉ាស៊ីន ៤,៤លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបានសរុប ៥២៣សេះ និងអាចស្ទុះដល់ ៩៦គ.ម/ម៉ ដោយចំណាយពេលត្រឹម ៤,៥វិនាទី។ ដោយឡែកសម្រាប់ Alpina XB7 ដែលនឹងប្រកាសចេញឆាប់ៗ មានបំពាក់ម៉ាស៊ីន ៤,៤លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៦៣០សេះ អាចស្ទុះដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៤,០វិនាទី។

រថយន្ត BMW X7 ស៊េរីថ្មីនេះនឹងចាប់ផ្ដើមលក់លើទីផ្សារសហរដ្ឋអាមេរិកនៅក្នុងអំឡុងឆ្នាំ២០២២នេះ ដោយប្រភេទ xDrive40i មានតម្លៃចាប់ពី ៧៧ ៨៥០ដុល្លារ ខណៈដែលប្រភេទ M60i មានតម្លៃចាប់ពី ១០៣ ១០០ដុល្លារ។ ចំណែកប្រភេទ Alpina XB7 អាចនឹងបង្ហាញវត្តមាននៅដើមឆ្នាំ២០២៣ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានវ៉ែនកម្លាំងខ្លាំងដាច់គេក្នុងលោក ចេញលក់នៅចិនតម្លៃជិត ៦ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្តវ៉ែន Voyah Dreamer ដែលបានបង្ហាញចេញជាលើកដំបូងកាលពីឆ្នាំ២០២១ ក្នុងកម្មវិធីតាំងបង្ហាញរថយន្តនៅប្រទេសចិន នាពេលនេះបានចេញលក់ជាផ្លូវការនៅប្រទេសចិន ដោយវាបានក្លាយជារថយន្តវ៉ែនកម្លាំងខ្លាំងជាងគេ និងស្ទុះជាងគេក្នុងលោកផងដែរ។

Voyah ដែលម៉ាករថយន្តប្រណីតរបស់ក្រុមហ៊ុន Dongfeng បានប្រាប់ពីព័ត៌មានលម្អិតថារថយន្ត Dreamer នេះមានជម្រើសចំនួនពីរ ទីមួយគឺប្រភេទអគ្គិសនីសុទ្ធ និងប្រភេទ Hybrid។ ប្រភេទអគ្គិសនីសុទ្ធមានម៉ូទ័រអគ្គិសនីពីរដែលផលិតកម្លាំងសរុបបាន ៤២៩សេះ ហើយអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៩វិនាទី ជាមួយល្បឿនអតិបរមា ២០០គ.ម/ម៉។ ជាមួយកម្លាំងដែលផលិតបាននេះអាចឲ្យរថយន្ត Voyah Dreamer ក្លាយជារថយន្តវ៉ែនកម្លាំងខ្លាំងជាងគេក្នុងលោក។

ដោយឡែកសម្រាប់ប្រភេទ Hybrid វិញ មានម៉ាស៊ីនចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីភ្លោះ ដែលអាចផលិតកម្លាំងបានសរុប ៣៨៩សេះ និងអាចស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេល ៦,៩វិនាទី។ សម្រាប់ចម្ងាយបើកបរនៃប្រភេទ Hybrid គឺអាចជិះបានដល់ចម្ងាយ ៧០០គីឡូម៉ែត្រ ពេលមានថាមពលពេញ ខណៈដែលប្រភេទអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ។

រថយន្ត Voyah Dreamer បានកំណត់តម្លៃលក់ចាប់ពីប្រមាណ ៥៩ ៧០០ដុល្លារ ដល់ ៧៥ ៤០០ដុល្លារ សម្រាប់ប្រភេទ៧កៅអីអង្គុយ ខណៈដែលប្រភេទ៤កៅអីអង្គុយដែលផ្ដល់ជូនប្រណីតភាពក្នុងកម្រិតដូចជារថយន្ត Maybach នោះ គឺមានតម្លៃចាប់ពីប្រមាណ ៩៤ ២៥០ដុល្លារ ដោយរថយន្តវ៉ែននេះនឹងចាប់ផ្ដើមដឹកជញ្ជូននៅខែកក្កដា ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេញនិយមនៅអូស្ត្រាលី រថយន្តអគ្គិសនី BYD Atto 3 ទទួលបានការកក់ទុកច្រើនជាង ២ពាន់គ្រឿង ក្នុងទីផ្សារនេះ

[ទីផ្សារបរទេស] កាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការបង្ហាញរថយន្តអគ្គិសនី Atto 3 និងបានបើកការលក់មុនក្នុងប្រទេសអូស្ត្រាលីសម្រាប់រថយន្ត Atto 3 ថ្មី ដោយទទួលការកក់ទុកជាមុនច្រើនជាង ២ ០០០​ គ្រឿង។

សម្រាប់រថយន្ត The Atto 3 ចេញលក់នៅប្រទេសអូស្ត្រាលី ដែលត្រូវបានគេស្គាល់ថា Yuan Plus នៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃចាប់ពី ៤៤ ៣៨១ ដុល្លារ សម្រាប់ម៉ូដែល Superior និងតម្លៃ ៤៧ ៣៨១ ដុល្លារ សម្រាប់ម៉ូដែល Superior Extended Range

ក្នុងនោះ លោក Wang Chuanfu ប្រធាន និងជានាយកប្រតិបត្តិ BYD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅឯព្រឹត្តិការណ៍សម្ពោធរថយន្តអគ្គិសនីនៅឆ្នាំនេះថា សម្រាប់ឆ្នាំ ២០២២ គឺជាឆ្នាំដែលយើងនឹងឃើញការវិវត្តន៍យ៉ាងឆាប់រហ័ស វាគឺជាការចាប់ផ្តើមថ្មីមួយក្នុងការអភិវឌ្ឍន៍ BYD សម្រាប់ទីផ្សារអូស្ត្រាលី ។

គួរឲ្យដឹងថា រថយន្ត BYD Yuan PLUS ត្រូវបានរចនាឡើងដោយនាយកផ្នែករចនាផ្ទៃខាងក្នុង Michele Paganetti ដែលជាអតីតអ្នករចនារថយន្ត Mercedes-Benz ខុសពីផលិតផលបច្ចុប្បន្នផ្សេងទៀត ក្រោមគំនិតថ្មី “Rhythmic Space” ដែលផ្តល់ឲ្យរថយន្តពោរពេញដោយភាពកោងតាមរចនាបទ និងបង្ហាញពីការបំផុសគំនិតថ្មីរបស់ BYD ។

ចំពោះរថយន្ត BYD Yuan PLUS បានប្រើប្រាស់ជាមួយគ្រោងឈឆ្អឹង e-platform 3.0 ថ្មី និងប្រើប្រាស់ភាសារចនាចុងក្រោយបង្អស់ “Long Yan Aesthetics” 3.0 ដែលមានប្រវែងសរុប ៤ ៤៥៥ ម.ម ទទឺង ១ ៨៧៥ ម.ម កំពស់ ១ ៦១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧២០ ម.ម ។

សម្រាប់រូបរាងផ្នែកខាងក្រៅរបស់ BYD Yuan Plus មានការរចនាឲ្យឈ្មោះថា Dragon Face 3.0 ចុងក្រោយបង្អស់របស់ BYD ជាមួយនឹងការអាប់ដេតថ្មី។ ជាពិសេសជុំវិញផ្នែកខាងមុខដែលមានប៉ាណាក្រូម៉េបិទជិតជាមួយនឹងឡូហ្គោ BYD, ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបជាមួយសំបកកង់ 215/55 R18 ទ្វារក្រោយបើក-បិទជាមួយនឹងប្រព័ន្ធប៉ះ។

រីឯ ការ​រចនា​ផ្នែក​ខាង​ក្នុង​មាន​ពណ៌​ពីរ​ពណ៌ លំនាំ​លើ​កុងសូល​មើល​ទៅ​ដូច​នាគ កៅអីស្បែក Premium ដៃចង្កូតប្រភេទ 3-spoke ថ្មី បំពាក់ដោយប៊ូតុងបញ្ជានៅលើដៃចង្កូត – អូឌីយ៉ូ ទូរស័ព្ទ អេស៊ីស៊ី និងអេក្រង់ពហុមុខងារ ជាមួយនឹងកុងទ័រព័ត៌មានឌីជីថលទំហំ ៥ អ៊ីញអេក្រង់ព័ត៌មានកម្សាន្តបញ្ឈរទំហំ ១២,៨ អ៊ីញ, ប្រព័ន្ធសោរ Keyless Entry & Keyless Start, ឧបករណ៍បំពងសំឡេង ៨ចំនុច កន្លែងសាកថ្មឥតខ្សែផងដែរ៕

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល Superior មានអាគុយទំហំ ៥០,១​​ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២០ គីឡូម៉ែត្រម៉ោង ខណៈម៉ូដែល Superior Extended Range ភ្ជាប់មកជាមួយអាគុយទំហំ ៦០,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac CT5-V Blackwing ឆ្នាំ២០២៣ ម៉ូដែល 120th Ann Edition ថ្មី ដាក់លក់តម្លៃ ២៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Cadillac បានប្រកាសចេញរថយន្ត CT5-V Blackwing ឆ្នាំ២០២៣ ម៉ូដែលពិសេសថ្មី ហៅថា 120th Anniversary Edition ហើយបានដាក់លក់ដេញថ្លៃមួយគ្រឿងដំបូង បានតម្លៃរហូតដល់ទៅ ២៥០ ០០០ដុល្លារឯណោះ។

គួរឲ្យដឹងថា រថយន្ត Cadillac CT5-V Blackwing 120th Ann Edition ឆ្នាំ២០២៣ នេះ នឹងត្រូវផលិតក្នុងចំនួនមានកំណត់ ត្រឹមតែ ១២០គ្រឿងប៉ុណ្ណោះ។

រថយន្តនេះមិនសូវមានភាពខុសប្លែកពីម៉ូដែល CT5-V Blackwing ប៉ុន្មានទេ ហើយមានបំពាក់ម៉ាស៊ីន supercharged ចំណុះ ៦,២លីត្រ V8 មានកម្លាំង ៦៦៨សេះ និងកម្លាំងរមួល ៨៩៣ញ៉ូតុនម៉ែត្រ។ វាអត់រត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៧វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៣២២គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

ក្រៅពីនោះ Cadillac CT5-V Blackwing មានបំពាក់មុខងារ electronic limited slip rear differential និង ប្រព័ន្ធបូម sport-tuned suspension ជាមួយមុខងារ Magnetic Ride Control ព្រមទាំងបន្ថែម shock tower brace, ប្រព័ន្ធហ្វ្រាំង high-performance braking system និងកាងកាត់ខ្យល់ខាងមុខ, កាងកាត់ខ្យល់ចំហៀងលៀន និង កាងកន្ទុយត្រីខាងក្រោយ ទៀតផង។

យ៉ាងណាមិញ តម្លៃនៃរថយន្ត Cadillac CT5-V Blackwing 120th Ann Edition ឆ្នាំ២០២៣ ខាងលើ គឺជាតម្លៃលក់ដេញថ្លៃប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ចាក់ឡើយថា តើតម្លៃធម្មតារបស់វាប៉ុន្មាននោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រាងឡើងហំ! Hongqi បញ្ចេញរូបភាព teaser នៃរថយន្ត E-HS ដែលជាម៉ូដែលខ្ពស់បំផុត មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Hongqi បានធ្វើការបញ្ចេញរូបភាព teaser នៃរថយន្ត Hongqi E-HS ដែលជាម៉ូដែលខ្ពស់បំផុតរបស់ក្រុមហ៊ុនមុនពេលដាក់បង្ហាញជាផ្លូវការក្នុងប្រទេសចិនខាងមុខនេះ។

សម្រាប់រថយន្តនេះ មានប្រវែងសរុប ៥ ៦៩៥​ ម.ម ទទឹង ២ ០៩៥ ម.ម កំពស់ ១ ៩៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០៩ ម.ម ។ ខណៈ រូបរាងផ្នែកខាងក្រៅនៃរថយន្ត Hongqi E-HS9 ត្រូវបានបំពាក់ដោយប៉ាណាមុខដ៏ធំប្លែកនិងទាក់ទាញរួមជាមួយនឹងឡួហ្គោ Hongqi, ចង្កៀងមុខប្រភេទ LED និងចង្កៀងកាត់អ័ព្ទបញ្ឈរដែលមានគុជ៣គ្រាប់ ធ្វើឲ្យរថយន្តនេះកាន់តែទំនើប។

រីឯ ផ្នែកចំហៀង​នៃ​រថយន្ត​មាន​សភាព​រឹងមាំ​ និងមានស៊ុមកញ្ចក់ក្រូម៉េ ជាមួយទង់ជាតិក្រហមនៅលើកាតាប៊ូខាងមុខ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង តុបតែងដោយក្រូម៉េ កាងខាងក្រោយដ៏ធំជាមួយនឹងការតុបតែងក្រូម៉េផងដែរ។

ចំណែកនៅផ្នែកខាងក្នុងនៃរថយន្តម៉ូដែលខ្ពស់បំផុតនេះវិញ ត្រូវបានតុបតែងដោយបន្ទះឈើដ៏ប្រណិត និងស្បែកគ្របដោយការតុបតែងពណ៌មាស ដៃចង្កូតរចនាបែបបុរាណ ដៃទ្វាពណ៌មាស កុងទ័រព័ត៌មាននិងអេក្រង់កំសាន្តទំហំធំនៅលើកុងសូលកណ្តាលផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Hongqi E-HS9 ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ turbocharged ទំហំ ៨ស៊ីឡាំង ផលិតកម្លាំងបាន ៣៦០ សេះ និងល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura ទទួល​ស្គាល់​បរាជ័យ​នៅ​ចិន សម្រេចចាក​ចេញ​ពី​ទីផ្សារ​ ត្រឹម​៦ឆ្នាំ​បន្ទាប់​ពី​ចូល​មក

បន្ទាប់ពីការព្យាយាមរយៈពេលខ្លីក្នុងការដណ្តើមបានទីតាំងមួយ នៅក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុន Honda បានសម្រេចចិត្តដកម៉ាករថយន្ត Acura របស់ខ្លួនចេញពីប្រទេស នៅចុងឆ្នាំ ២០២២ នេះ។

គួរឲ្យដឹងថា វាកើតឡើងត្រឹមតែរយៈពេល ៦ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីម៉ាកយីហោពាក់កណ្តាលប្រណីត Acura ត្រូវបានណែនាំក្នុងឆ្នាំ ២០១៦ ដោយកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាក្នុងស្រុក GAC។

យ៉ាងណាមិញ ក្រុមហ៊ុន Honda បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួននឹងផ្លាស់ប្តូរទីតាំងធនធានឆ្ពោះទៅរកត្រកូល e:NP ថ្មីរបស់ខ្លួន សម្រាប់ទីផ្សារប្រទេសចិន ឆ្ពោះទៅមុខតទៅទៀត។

គួរឲ្យដឹងថា ប្រទេសចិន គឺជាទីផ្សារដ៏សំខាន់បំផុតមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងតំណាងឲ្យឱកាសដ៏ធំសម្រាប់កំណើន។ ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំនៃការលក់ដ៏ល្អបំផុតរបស់ GAC Acura គឺឆ្នាំ ២០១៩ នៅពេលដែលពួកគេបានលក់រថយន្តដាច់ចំនួន ១៤ ៧០១ គ្រឿង។ ផ្ទុយទៅវិញ កាលពីឆ្នាំមុន ម៉ាកយីហោ Acura នេះ លក់រថយន្តបានត្រឹមតែ ៦ ៥៥៤ គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ចេញឡាន Huracan Tecnica ថ្មី កម្លាំង ៦៣១សេះ រត់ពីកុងទ័រ ០-១០០ ប្រើពេល ៣,២វិនាទី

ក្រុមហ៊ុន Lamborghini ទើបតែបានប្រកាសចេញរថយន្ត Huracan ម៉ូដែលថ្មីមួយទៀត ហៅថា Tecnica ដែលផ្តោតតាមម៉ូដែល Huracan Evo RWD និង STO។

រថយន្ត Lamborghini Huracan Tecnica ត្រូវបានឌីហ្សាញឡើងដោយផ្តោតលើការបើកបរនៅលើដងផ្លូវសាធារណៈ និងទីលានប្រណាំងផងដែរ។ Lamborghini ក៏បានអះអាងថា រថយន្តនេះគឺសម្រាប់អ្នកចង់បានការបើកបរដ៏សប្បាយរីករាយ។

Huracan Tecnica បំពាក់ម៉ាស៊ីន V10 ដូចទៅនឹងម៉ូដែល Huracan ដែរ ប៉ុន្តែមិនមែនបង្កើតកម្លាំងបានត្រឹម ៦០២សេះ និង កម្លាំងរមួល ៥៦០ញ៉តុនម៉ែត្រដូច Huracan នោះទេ ផ្ទុយទៅវិញគឺ ៦៣១សេះ និង ៥៦៥ញ៉ូតុនម៉ែត្រ។

ក្រឡេកទៅមើលកាងកន្ទុយត្រីខាងក្រោយរបស់វា គឺយកតាមម៉ូដែល STO ប៉ុន្តែ Lamborghini អះអាងថា វាជួយដល់ downforce ប្រសើរជាងមុន ៣៥ភាគរយឯណោះ បើប្រៀបធៀបជាមួយ EVO RWD។

ក្រៅពីនោះ Lamborghini ក៏បានបង្ហាញពីការប្រៀបធៀបទម្ងន់របស់វាដែរ គឺ ១ ៣៧៩គីឡូក្រាម លើម៉ូដែល Tecnica, ១ ៣៨៩គីឡូក្រាម លើ EVO RWD និង ១ ៣៣៩គីឡូក្រាម លើ STO។

ចំពោះល្បឿនពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង មិនមានភាពខុសប្លែកគ្នាច្រើននោះទេ គឺ ៣,៣វិនាទី លើម៉ូដែល EVO RWD និង ៣,២វិនាទី លើម៉ូដែល Tecnica ខណៈ STO ត្រឹម ៣,០វិនាទីប៉ុណ្ណោះ។

យ៉ាងណាមិញ តម្លៃនៃរថយន្ត Lamborghini Huracan Tecnica មិនទាន់ត្រូវបានប្រកាសចេញនៅឡើយទេ ប៉ុន្តែវានឹងចាប់ផ្តើមដឹកឲ្យអតិថិជននៅចុងឆ្នាំ២០២២ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ជាក់ថានឹងចេញលក់ឡានអគ្គិសនីតម្លៃ ៨ពាន់ដុល្លារ នៅពីរឆ្នាំទៀត

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Honda បានប្រកាសអំពីយុទ្ធសាស្ត្រថ្មីសម្រាប់រយៈពេល១០ឆ្នាំបន្ទាប់ទៅមុខទៀត ដោយ​មាន​គម្រោង​បណ្ដាក់ទុន​ជាទឹកប្រាក់ ៤០ពាន់លានដុល្លារ លើផ្នែកអគ្គិសនី និងផ្នែក Software ដោយក្រុមហ៊ុនមានគម្រោងប្រកាសចេញរថយន្តអគ្គិសនីឲ្យបាន ៣០ម៉ូដែល លើទូទាំងសកលលោកត្រឹមឆ្នាំ២០៣០។

ចាប់ផ្ដើមជាមួយទីផ្សារអាមេរិកខាងជើង Honda នឹងប្រកាសចេញរថយន្តអគ្គីសនីប្រភេទ SUV ថ្មីចំនួនពីរម៉ូដែលក្នុងឆ្នាំ២០២៤ ដែលជាការសហការបង្កើតជាមួយក្រុមហ៊ុន General Motors ដែលក្នុងនោះមានរថយន្តមួយម៉ូដែលឈ្មោះថា Honda Prologue។

នៅឆ្នាំ២០២៤ដដែល Honda នឹងប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូចតម្លៃធូរថ្លៃប្រភេទ LCV នៅប្រទេសជប៉ុន ដែលរំពឹងថាមានតម្លៃប្រមាណ ៨ពាន់ដុល្លារ និងមានការប្រកាសចេញរថយន្តអគ្គិសនីខ្នាតតូច និងរថយន្តអគ្គិសនី SUV ជាបន្តបន្ទាប់ផងដែរ។ បន្ថែមពីនេះ Honda ក៏គ្រោងប្រកាសចេញរថយន្តអគ្គិសនីថ្មីចំនួន១០ម៉ូដែលនៅប្រទេសចិន ត្រឹមឆ្នាំ២០២៧ ដើម្បីបំពេញតាមតម្រូវការដែលកើនឡើង។

ក្រុមហ៊ុនក៏មានគម្រោងប្រកាសចេញរថយន្តស្ព័រអគ្គិសនីថ្មីចំនួនពីរម៉ូដែលផងដែរ ដោយមិនទាន់ដឹងពីកាលបរិច្ឆេទច្បាស់នៅឡើយទេ ប៉ុន្តែវាអាចជាអ្នកស្នងតំណែងរថយន្ត Honda/Acura NSX។

ចូលដល់ពាក់កណ្ដាលទសវត្សឆ្នាំ២០២០ ក្រុមហ៊ុនក៏នឹងប្រកាសចេញគ្រោងឆ្អឹងថ្មីផលិតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនី ដែលមានឈ្មោះថា Honda e: Architecture ចាប់ពីឆ្នាំ២០២៦តទៅ ដែលមានគួបផ្សំគ្រឿងបន្លាស់ ជាមួយបច្ចេកវិទ្យាចុងក្រោយ។ ក្រោយមករថយន្តអគ្គិសនីតម្លៃធូរ នឹងបង្ហាញវត្តមានៅឆ្នាំ២០២៧ ចាប់ផ្ដើមពីទីផ្សារអាមេរិកខាងជើង ដែលជាលទ្ធផលនៃការសហការរវាង Honda និង GM។

ក្រុមហ៊ុនជប៉ុននេះក៏បានប្រកាសផងដែរថានឹងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីផ្ដាច់មុខនៅអាមេរិកខាងជើង ជាមួយរោងចក្ររថយន្តអគ្គិសនីថ្មីចំនួនពីរនៅឯប្រទេសចិន ដើម្បីគាំទ្រដល់គោលដៅផលិតរថយន្តឲ្យបាន ២លានគ្រឿងក្នុងមួយឆ្នាំ ដែលជាគោលដៅប៉ុនប៉ងសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lucid Air Grand Touring Performance កម្លាំងដល់ ១០៥០សេះ តែតម្លៃជិត ១៨ម៉ឺនដុល្លារ

ក្រុមហ៊ុន Lucid Motors បានបង្ហាញចេញនូវរថយន្តអគ្គិសនីប្រភេទកម្លាំងខ្លាំងថ្មី ហៅថា Lucid Air Grand Touring Performance ដែលមានកម្លាំងដល់ទៅ ១ ០៥០សេះ និងចម្ងាយបើកបរ ៧១៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្តអគ្គិសនីកម្លាំងខ្លាំង និងអាចបើកបរបានឆ្ងាយនេះ មានតម្លៃ ១៧៩ ០០០ដុល្លារ ហើយនឹងចេញលក់នៅខែមិថុនា ឆ្នាំ២០២២ ខាងមុនខេះតែម្តង។

រថយន្ត Lucid Air Grand Touring Performance បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៦វិនាទីប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាអាគុយ ៩០០V+ អនុញ្ញាតឲ្យរថយន្តនេះអាចសាកភ្លើងល្បឿនលឿន ដោយអាចសាកបន្ថែម ៤៨៣គីឡូម៉ែត្រ ប្រើពេលត្រឹម ២១នាទីប៉ុណ្ណោះ តាមរយៈដុំសាក ៣៥០គីឡូវ៉ាត់។

សូមបញ្ជាក់ថា រថយន្តនេះនឹងផ្តល់ជម្រើស ៥ពណ៌ គឺ ស Stellar White, ខ្មៅ Infinite Black, ទឹកប្រាក់ Cosmos Silver, ប្រផេះ Quantum Grey និង ក្រហម Zenith Red៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+