ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz បញ្ចេញរូបភាព teaser ដំបូងនៃរថយន្ត Mercedes-Benz EQS SUV មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការបញ្ចេញរូបភាពដំូង teaser នៃរថយន្ត Mercedes-Benz EQS SUV មុនពេលត្រូវដាក់លក់ជាផ្លូវការនៅទូទាំងពិភពលោកនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ។

សម្រាប់រថយន្តប្រភេទ SUV អគ្គិសនីនេះ​នឹង​ក្លាយ​ជា​ម៉ូដែល​ទី​បី​នៃ​ម៉ាក​យីហោ​ដែល​ប្រើប្រាស់ជាមួយគ្រោងឆ្អឹង Modular platform ​​ថ្មី​របស់​ខ្លួន។ ​សម្រាប់​រថយន្ត​អគ្គិសនីការ​រចនា​ផ្នែក​ខាង​ក្រៅ​ភ្ជាប់​មក​ជាមួយ​ប៉ាណាមុខ​បិទ​ជិតជាប់ជាមួយចង្កៀង​មុខប្រភេទ LED កញ្ចក់មើលក្រោយ ចំហៀងមានរាងមូល មានភាពស្រស់ស្អាត និងប្រណិត។

តាមរូបភាពត្រូវបានបែកធ្លាយផ្នែកខាងក្នុងរបស់ EQS SUV ពីមុន ឃើញមានការរួមបញ្ចូលគ្នា Super-connected Hyperscreen ជាមួយនឹងបច្ចេកវិទ្យា OLED កោង ប្រព័ន្ធនេះត្រូវបានបំពាក់ដោយ CPU 8-core ប្រព័ន្ធអង្គចងចាំ 24GB និងបន្ទះឈីប NVIDIA Xavier AI  ភ្លើងលម្អខាងក្នុងរថយន្ត ៧ ពណ៌ ឧបករណ៍បំពងសំឡេងម៉ាក Dolby Atmos និងប្រព័ន្ធបន្សុទ្ធខ្យល់ក្នុងរថយន្ត 6 MOOD Mimosa”។

ចំពោះ រថយន្ត EQS SUV នឹងក្លាយជាប្រភេទ Crossover អគ្គិសនីទី ៤ បន្ទាប់ពី EQA, EQB និង EQC ដែលមានស្រាប់ នឹង​ត្រូវ​ផលិត​នៅ​រោងចក្រ Tastalusa ក្នុង​សហរដ្ឋ​អាមេរិក រួម​ជាមួយ EQE SUV ខ្នាតតូច។

បើ​និយាយ​ពី​លក្ខណៈ​បច្ចេកទេស ក្រុមហ៊ុន Mercedes មិន​បាន​​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង EQS SUV ឡើយ ហើយព័ត៌មានតែមួយគត់ដែលបានបញ្ជាក់នាពេលបច្ចុប្បន្ននេះគឺថាវានឹងអាចបើកបរបានដល់ទៅ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង នឹងបានបន្ថែមជម្រើសរបៀបបើកបរ off-road ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់! រថយន្ត Bugatti Chiron Super Sport ដំបូងបង្អស់តម្លៃជិត ៤លានដុល្លារ បានចាប់ផ្តើមរំកិលខ្លួនចេញពីរោងចក្រហើយ

[ទីផ្សារបរទេស] កាលពីប៉ុន្មានថ្ងៃមុន កន្លងទៅ ក្រុមហ៊ុនផលិតរថយ្ត Bugatti បានធ្វើការប្រកាសថាខ្លួនបានចាប់ផ្តើមចែកចាយនៅម៉ូដែល Chiron Super Sport នឹងត្រូវបានប្រគល់ជូនដល់អតិថិជនដំបូងគេជាផ្លូវការ ដែលជារថយន្ត limited edition ផលិតតែ ៦០គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក និងមានតម្លៃប្រហែល ៣ ៩០០ ០០០ ដុល្លារ​ ។

ក្នុងនោះ រថយន្តដ៏ប្រណិតនេះមានពណ៌ថ្នាំលាប និងគំនូរ “Vagues de Lumière” ត្រូវបានផលិតដោយដៃដោយ Sur Mesure ដែលជាផ្នែកទទួលបន្ទុកគម្រោងពិសេសនៅ Bugatti ។ ការ​បំផុស​គំនិត​នៃ​ការ​រចនា​ដ៏​ប្រណិត​នេះ​ចេញ​មក​ពី​ពន្លឺ​ដែល​បានបង្ហញនៅ​លើ​តួ​រថយន្ត​របស់ Chiron Super Sport។

សម្រាប់រូបរាងផ្នែកខាងក្រៅមានពណ៌ខៀវឆ្នូតទឹកក្រូច រថយន្តនេះត្រូវបានបំពាក់ដោយកញ្ចប់ carbon fiber upgrade package នៅកាងខាងមុខ និងខាងក្រោយ និងចំហៀ​ងផងដែរ។ ខណៈ រថយន្ត​នេះ​មិន​មាន​ជម្រើស​​ដែល Bugatti ផ្តល់​ជូន​អតិថិជន​ឡើយ ដូចជា​ដំបូល​កញ្ចក់​ Sky View sunroof ដែល​មាន​តម្លៃ​ជា​មធ្យម​ជាង ៦២ ០០០ ដុល្លារ។

ទន្ទឹមនឹងនេះ ផ្នែកខាងក្នុងត្រូវបានជ្រើសរើសដោយម្ចាស់រថយន្តជាមួយពណ៌ទឹកក្រូច ទោះបីជាមានការបើកបរខ្លាំងក៏ដោយ ក៏ Chiron Super Sport នៅតែផ្តោតលើទំនុកចិត្តអ្នកការបើកបរកាន់តែប្រសើរជំនួសឲ្យអារម្មណ៍ស្ព័រសុទ្ធនៃម៉ូដែល Super Sport 300+ ។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តដ៏ប្រណិត Bugatti Chiron Super Sport ដំណើរការដោយម៉ាស៊ីនចំណុះ ៨,០ លីត្រ ទំហំ ១៦ស៊ីឡាំង ផលិតកម្លាំងបាន ​១ ៦០០ សេះ និងកម្លាំងរមួល ១​ ៦០០​ ញ៉ូតុនម៉ែត្រ រថយន្តនេះមានសមត្ថភាពបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ២,៤ វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៤៤០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បញ្ចេញម៉ូតូ Scooter ខ្នាតធំ ជាមួយនឹងម៉ាស៊ីន 560 សេសេ តម្លៃខង់ ១ ម៉ឺនដុល្លារ នៅថៃ

[ទីផ្សារបរទេស] Yamaha TMAX TECH MAX ជាម៉ូតូ Scooter ខ្នាតធំ ដែលបានធ្វើការដាក់បង្ហាញនូវឯពិពរណ៌ Bangkok Motor 2022 ដោយរចនាទ្បើងកាន់តែទំនើបខ្លាំង ជាមួយការបំពាក់ម៉ាស៊ីនខ្លាំង និងប្រព័ន្ធហ្វាំ្រង ABS ស្តង់ដារកម្រិតខ្ពស់របស់ Yamaha ជាដើម។

TMAX TECH MAX ជាប្រភេទម៉ូតូអូតូ Scooter ខ្នាតធំដែលបានបំពាក់នូវម៉ាស៊ីសាំង DOHC ចំណុះ ៥៦០សេសេ ទំហំ ២ស៊ីទ្បាំង ប្រើប្រាស់ប្រព័ន្ធស្អំប្រេង Liquid-cooled ផលិតកម្លាំងរមួល ៥៥,៧ញ៉ូតុនម៉ែត្រ។

ដោយទ្បែកចំពោះការឌីហ្សាញនៃម៉ូតូ Yamaha នេះរចនាទ្បើងបែប Maxi-Scooter ដែលបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, អេក្រង់ឌីជីថល TFT អាចភ្ជាប់ជាមួយនឹងទូរស័ព្ទដើម្បីចាក់តន្ត្រី និង GPS navigation ដោយ Garmin សម្រាប់ការរុករកកាន់តែឆ្លាតវៃ។

បន្ថែមពីនេះម៉ូតូ Yamaha TMAX TECH MAX ក៏បានបំពាក់នូវប្រព័ន្ធកញ្ចក់ខាងមុខដែលអាចបត់បែនដោយអគ្គិសនី និងប្រព័ន្ធគ្រប់គ្រងការបិទបើក YCC-T, ឧបករណ៏ទីតាំងបង្កើនល្បឿនថ្មីរួមជាមួយនឹងរបៀបនៃការបើកបរផ្សេងៗគ្នាជាច្រើន ដើម្បីជួយអ្នកបើកបរងាយស្រួលអាចប្ដូរតាមស្ថានភាពផ្លូវជាដើម។

ហើយអ្វីកាន់តែទំនើបនោះគឺហ្វ្រាំងឌីសពីរនៅខាងមុខ-ក្រោយទាំងអស់ជាមួយនឹងការគាំទ្រប្រព័ន្ធហ្វ្រាំងប្រឆាំងនឹងការចាក់សោ ABS។ លើសពីនេះម៉ូតូ Yamaha TMAX TECH MAXក៏ត្រូវបានបំពាក់ដោយសំបកកង់ Bridgestone Battlax SC2 ដែលមានគុណភាពខ្ពស់ផងដែរ។ សូមបញ្ជាក់ថា ម៉ូតូ Yamaha TMAX TECH MAX ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ១ ៦៩០២ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តថ្មីនឹងកាន់តែមានប្រជាប្រិយភាព និងសុវត្ថិភាពខ្ពស់ ខណៈដែលរដ្ឋាភិបាលបានជូនដំណឹងអំពីការកែច្នៃដំឡើងម៉ូដែលរថយន្តដោយគ្មានការអនុញ្ញាតក្នុងប្រទេសកម្ពុជា

ប្រភពរូបភាព៖ Facebook

កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ផូនបានសង្កេតឃើញថា មានរថយន្តលក្ខណៈគ្រួសារជជុះមួយចំនួនបានកែច្នៃខុសស្តង់ដារ បច្ចេកទេស និងគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួង ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុវត្ថិភាពយានយន្ត និងកែប្រែអត្តសញ្ញាណយានយន្ត។ ដើម្បីធានានូវសុវត្ថិភាព និងការត្រួតពិនិត្យអត្តសញ្ញាណយានយន្តនៅលើដងផ្លូវ ក្រសួងបានជូនដំណឹងដល់ម្ចាស់យានដ្ឋានគ្រប់ប្រភេទទាំងអស់ថា រាល់រថយន្តដែលបានកែច្នៃដូចជា ដៃចង្កូត គ្រឿងក្រោម សាក់ស៊ី និងតួដោយគ្មានការអនុញ្ញាតពីក្រសួង គឺនឹងមិនអនុញ្ញាតឱ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីយានយន្តឡើយ និងមិនបំពាក់ស្លាកលេខឱ្យនោះទេ។ យានដ្ឋានដែលបានកែច្នៃ ឬដំឡើងស៊េរីរថយន្តដែលប៉ះពាល់ដល់ប្រព័ន្ធសុវត្ថិភាពរថយន្ត ហើយមិនបានចុះបញ្ជីត្រឹមត្រូវនោះ ក្រសួងនឹងចាត់វិធានការចុះបិទ និងផ្អាកអាជីវកម្មនៅទីតាំងតែម្តង។

ប្រភព៖ក្រសួងសាធារណការ និងដឹកជញ្ផូន

នេះគឺជាការព្រមានដល់ម្ចាស់យានដ្ឋាននៅទូទាំងប្រទេស ដើម្បីឱ្យបញ្ឈប់ការកែច្នៃយានយន្តខុសនឹងស្តង់ដារបច្ចេកទេស និងខុសច្បាប់ ដែលប្រឈមនឹងការបិទយានដ្ឋាន។ រថយន្តដែលបានកែច្នៃមួយចំនួនដូចជា Lexus ស៊េរីចាស់ ឬ Toyota Prius ស៊េរីចាស់ៗឆ្នាំ២០០៤, ២០០៦ ត្រូវបានគេដឹងថាវាអាចបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ផងដែរ។

ដូច្នេះហើយ និន្នាការថ្មីសម្រាប់ប្រជាជនកម្ពុជាសព្វថ្ងៃនេះ គឺកំពុងស្វែងរករថយន្តថ្មី ដែលផ្តល់នូវតម្លៃសមរម្យ និងលក្ខខណ្ឌបច្ចេកទេសស្តង់ដារល្អត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ម៉ាករថយន្តថ្មីដូចជា Toyota, Ford, MG, Mazda,…. ដែលមានការចុះបញ្ជីការត្រឹមត្រូវពីក្រសួង បានផ្តល់នូវតម្លៃសមរម្យ ផាសុខភាព និងសុវត្ថិភាពខ្ពស់ ព្រោះរថយន្តថ្មីទាំងអស់គឺត្រូវបានត្រួតពិនិត្យលក្ខណៈស្តង់ដារបច្ចេកទេសយានយន្តទាំងអស់មុននឹងដឹកជញ្ផូនដល់អតិថិជន ដោយទទួលបានការបញ្ផាក់តាមរយៈសញ្ញាសុវត្ថិភាព S Mark Safety ពីវិទ្យាស្ថាន ISC ដែលបង្ហាញពីការត្រួតពិនិត្យយ៉ាងល្អត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ លោកអ្នកក៏ទទួលបានការធានារយៈពេល៣ឆ្នាំផងដែរ ដែលធ្វើឱ្យអ្នកទិញ កាន់តែមានទំនុកចិត្ត។

រថយន្តស៊េរីថ្មីដ៏ពេញនិយមដូចជា Toyota Hilux Revo, Ford Raptor, MG ZS, Mazda CX5,… មានតម្លៃចាប់ពីជាង ៣០ ០០០ដុល្លារឡើងទៅ បានភ្ជាប់មកជាមួយនូវមុខងារសុវត្ថិភាព, បច្ចេកវិទ្យាទំនើបចុងក្រោយ, សន្សំសំចៃខ្ពស់, មានកម្លាំងខ្លាំង, មានភាពធំទូលាយ និងអាចទុកចិត្តបានគ្រប់ការបើកបរ។ ដូច្នេះ ដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួនអ្នក និងក្រុមគ្រួសារក្នុងអំឡុងពេលធ្វើដំណើរ ប្រហែលជារថយន្តថ្មីអាចជាជម្រើសដ៏ល្អសម្រាប់អ្នក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តិចច្រលំជារថយន្ត Jeep! ក្រុមហ៊ុន BAIC បញ្ចេញរូបភាពនៃរថយន្ត BJ60 ប្រភេទ Off-road មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន BAIC Group បានធ្វើការបញ្ចេញរូបភាព teaser សម្រាប់រថយន្តប្រភេទ SUV បែប Off-Road ដែលមានឈ្មោះថា BJ60 ថ្មី ជាមួយនឹងការរចនាប្លែកស្រដៀងទៅនឹងថយន្ត JEEP បាននឹងកំពុងរង់ចាំការចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះនៅក្នុងទីផ្សារប្រទេសចិន។

តាមរូបភាព Teaser បានបង្ហាញពីការរចនាផ្នែកខាងក្រៅ ទាំងខាងមុខ និងខាងក្រោយ ដែលមានផ្នែកខាងមុខគ្របដណ្តប់ដោយប៉ាណាមុខធំស្រដៀងនឹងរថយន្ត JEEP ដែលរួមបញ្ចូលជាមួយអំពូលបំភ្លឹពេលថ្ងៃប្រភេទ LED ។ ខណៈនៅខាងមុខយើងអាចមើលឃើញមាន ៥ប្រឡោះ ខណៈ JEEP មាន ៧ប្រឡោះ និងដំឡើង​កង់​ទំនេរ​នៅ​ខាង​ក្រោយ ចង្កៀងប្រភេទ​ LED ៤ គ្រាប់ដ៏លេចធ្លោ ហើយ​កាង​ខាង​ក្រោយ​​មាន​ទំពក់​ពីរផងដែរ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបានរាយការណ៍ថា រថយន្ត SUV នេះមានប្រវែងសរុប ៥ ០២០ ម.ម ទទឹង ១ ៩២៥ ម.ម កម្ពស់ ១ ៩៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម។

សម្រាប់រថយន្ត BAIC BJ60 ត្រូវបានគេរំពឹងថានឹងមានបំពាក់ជាមួយប្រព័ន្ធ suspension independent ខាងមុខនិងខាងក្រោយ ហើយនឹងមានលក់ផ្តាច់មុខជាមួយប្រព័ន្ធវិលកង់ទាំងបួនប៉ុណ្ណោះ។ ចំពោះផ្នែកម៉ាស៊ីនវិញ មានម៉ាស៊ីនសាំងចំណុះ​ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ហើយនឹងមកជាមួយប្រព័ន្ធ Mild HYBIRD ៤៨ វ៉ុល ជាមួយនឹងប្រអប់លេខអូតូ ៨ វគ្គ។ លើសពីនេះក៏មានម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ turbo ជាមួយនឹងបច្ចេកវិទ្យា 48-volt mild-hybrid tech ផងដែរ។

គួរបញ្ជាក់ផងដែរ សម្រាប់ការដាក់បង្ហាញខ្លួនជាផ្លូវការនៃរថយន្ត BAIC BJ60 នេះ គេមិនទាន់ដឹងច្បាស់នឹងកើតឡើងនៅពេលណានៅក្នុងប្រទេសចិននៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda NS125LA បានដាក់លក់ជាផ្លូវការសម្រាប់ទីផ្សារចិន តម្លៃខ្ទង់ ១ ពាន់ដុល្លារ

[ទីផ្សាបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការបង្ហាញនូវម៉ូឌែល NS125LA ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងម៉ាស៊ីនថ្មី រូបរាងស្អាត និងបំពាក់នូវប្រព័ន្ធហ្វាំ្រងឌីសមុខ-ក្រោយ CBS នៅលើទីផ្សារប្រទេសចិន។

ម៉ូតូ Scooter នេះបានបំពាក់នូវម៉ាស៊ីនសាំងចំណុះ ១២៤,៩សេសេ ទំហំ ១ស៊ីទ្បាំង ប្រើប្រាស់ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៨,៩សេះ និងកម្លាំងរមួល ៩,៨ញ៉ូតុនម៉ែត្រ។

រូបរាងម៉ូតូ Honda NS125LA រចនាទ្បើងបែប Classic European-style ទំនើបដោយវាបានបំពាក់ជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, ប្រព័ន្ធសោរ Smart-Key និងប្រអប់ផ្ទុកឥវ៉ាន់ក្រោមកៅអីទំហំ ២០ លីត្រ។ ហើយអ្វីកាន់តែទំនើបនោះម៉ូតូ Scooter​ នេះបានប្រើប្រាស់នូវប្រព័ន្ធហ្វាំ្រងឌីសមុខ-ក្រោយប្រភេទ CBS ស្តង់ដារ Honda កម្រិតខ្ពស់ផងដែរ។

សម្រាប់ម៉ូតូ Honda NS125LA ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ១ ៨៤៣ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនី Tesla Cybertruck បង្ហាញខ្លួនលើកនេះ មានដាក់បន្ថែមកញ្ចក់ចំហៀង

[ទីផ្សារបរទេស] រថយន្ត Tesla Cybertruck ដែលទំនងជាប្រភេទដែលឈានកាន់តែជិតដល់ជាផលិតផលសម្រេចមែនទែននោះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធីផ្សព្វផ្សាយមួយធ្វើឡើងនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកកាលពីថ្មីៗកន្លងទៅ។

រថយន្តដែលបានបង្ហាញចេញជាលើកដំបូងកាលពីឆ្នាំ២០១៩ ក្នុងនាមជារថយន្ត Concept នេះ បានពន្យារពេលជាច្រើនលើកច្រើនសារនៅរយៈពេលបីឆ្នាំចុងក្រោយនេះ។

ចំពោះប្រភេទថ្មីបំផុតដែលទើបតែបានបង្ហាញចេញនេះអាចនឹងធ្វើការអាប់ដេតម្ដងទៀតមុនចាប់ផ្ដើមការដឹកជូនអតិថិជននៅឆ្នាំក្រោយ ប៉ុន្តែបង្ហាញវត្តមានម្ដងនេះវាមានការផ្លាស់ប្ដូរចំណុចមួយចំនួនខុសពីប្រភេទ Concept។ ការផ្លាស់ប្ដូរមានដូចជានៅលើកញ្ចក់មើលចំហៀង, ការផ្លាស់ប្ដូរលើស្តុបខាងក្រោយ, ការផ្លាស់ប្ដូរអំពូលកាត់អ័ព្ទ, មានបំពាក់កង់ថ្មី និងមានបំពាក់ផ្លិតទឹកមកជាមួយ​ផងដែរ។

ដោយឡែក ដៃទ្វាររថយន្តត្រូវបានដកចេញ ដោយលោក Elon Musk បាននិយាយប្រាប់អ្នកគាំទ្រថា រថយន្ត Cybertruck នឹងអាចដឹងពីវត្តមានមនុស្សនៅក្បែរ នៅពេលត្រូវការបើកទ្វារចូលរថយន្ត។

មកទល់ពេលនេះ ក្រោយពីការដកតម្លៃលក់ចេញពីវិបសាយ គេនៅមិនទាន់ឃើញមានការប្រកាសតម្លៃថ្មី ឬក៏មានជាដំណឹងថ្មីជុំវិញលក្ខណៈសម្បត្តិរថយន្តនៅឡើយទេ។ យ៉ាងណាក្ដី Tesla សន្យាថារថយន្ត Cybertruck នឹងចូលរោងចក្រផលិតនៅអំឡុងឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡើងថ្លៃឥតល្ហែ! មិនដល់មួយខែផងឡាន Tesla Model 3 ឡើងថ្លៃពីរដង

[ទីផ្សារបរទេស] Tesla បានដំឡើងថ្លៃរថយន្ត Model 3 ប្រភេទ Long Range និង Performance ដែលលក់នៅលើទីផ្សារសហរដ្ឋអាមេរិកជាថ្មីម្ដងទៀត ក្រោយពីបានដំឡើងថ្លៃរួចម្ដងកាលពីខែមុននេះ។

កាលពីខែមុន Model 3 Long Range បានឡើងថ្លៃ ២៥០០ដុល្លារ ខណៈដែល Model 3 Long Performance បានឡើងថ្លៃ ៣០០០ដុល្លារ។ ដោយឡែកនៅសប្ដាហ៍នេះរថយន្ត Model 3 Long Range បានឡើងថ្លៃ ១៥០០ដុល្លារ បន្ថែមទៀត ឯរថយន្ត Model 3 Long Performance ក៏បានឡើងថ្លៃ ១០០០ដុល្លារ ផងដែរ។

រំលឹកថាកាលពីត្រីមាសទីបួន នៃឆ្នាំ២០២១ Model 3 Long Range បានដាក់លក់ក្នុងតម្លៃ ៤៩ ៩៩០ដុល្លារ ខណៈដែល Model 3 Long Performance ដាក់លក់តម្លៃ ៥៧ ៩៩០ដុល្លារ។ ក្រោយឆ្លងកាត់ការឡើងថ្លៃជាច្រើនលើក ពេលនេះតម្លៃរបស់ Long Range បានដាក់លក់ចាប់ពី ៥៥ ៩៩០ដុល្លារ និង Performance បានដាក់លក់តម្លៃ ៦២ ៩៩០ដុល្លារ ដែល​មានន័យថា​ពួកវាបានឡើងថ្លៃ ១២% និង ៨,៦% គិតចាប់ពីត្រីមាសទី៤មក។

លោក Elon Musk ធ្លាប់បានបកស្រាយថាដើមហេតុនៃការឡើងថ្លៃនេះគឺដោយសារតែបញ្ហានៃសង្វាក់ផ្គត់ផ្គង់ដែលបានដាក់ជាសម្ពាធដ៏ធំមួយដល់ឧស្សាហកម្មរថយន្តទាំងមូល ដែលនេះមានន័យថាមិនមែនជាបញ្ហារបស់ Tesla តែមួយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Dongfeng Seres SF5 សាកថ្មម្តងជិះបាន ១,០០០ គីឡូម៉ែត្រ បង្ហញខ្លួននៅពិព័រណ៍ Indonesia Moto show 2022

[ទីផ្សារបរតេស] ក្រុមហ៊ុន​រថយន្ត DFSK Motors Indonesia បានធ្វើការ​ដាក់បង្ហាញ​នៅ​រថយន្ត​អគ្គិសនី​ Seres SF5 នៅឯពិព័រណ៍រថយន្ត Indonesia Motor Show 2022។ ក្នុងនោះ DFSK Motors Indonesia បានបង្ហាញរថយន្ត Dongfeng Seres SF5 ជាលើកទីពីរបន្ទាប់ពីការចេញជាផ្លូវការលើកដំបូងនៅក្នុងកម្មវិធី Gaikindo Indonesia International Auto Show  កាលពីឆ្នាំមុន។

សម្រាប់រថយន្តអគ្គិសនី Seres SF5 ត្រូវបានបង្ហាញជាលើកដំបូងកាលពីខែមេសាឆ្នាំមុន និងមានម៉ូទ័រអគ្គិសនីចំនួនពីរ៖ ម៉ូទ័រអគ្កីសនីនៅខាងមុខដែលមានកម្លាំង ៣៤២ សេះ ខណៈដែលផ្នែកខាងក្រោយប្រើប្រាស់ប្រព័ន្ធដ្រាយអគ្គិសនី Huawei DriveOne all-in-one ដែលមានកូដ HW150 មានកម្លាំង ២០១ ការរួមបញ្ចូលគ្នានេះអាចបង្កៀនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៤,៧ វិនាទីប៉ុណ្ណោះ។

លើសពីនេះ ម៉ូទ័រអគ្គិសនីទាំងពីរត្រូវបានភ្ជាប់ជាមួយអាគុយមលីចូមអ៊ីយ៉ុងទំហំ ៣៥ គីឡូវ៉ាត់ម៉ោង ជាមួយនឹងជំនួយការសាកថ្មលឿន AC ដើម្បីសម្រេចបាននូវការសាក ០ ដល់ ៨០% ក្នុងរយៈពេលប្រហែលមួយម៉ោង។

ជាមួយគ្នានេះ រថយន្ត Seres SF5 កំពុង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ជាប្រភេទ extender variant ដែល​អាចបើកបរបានចម្ងាយដល់  ១ ០០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។ ទន្ទឹមនឹងនេះ រថយន្តនេះមានម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ​​ ៤ស៊ីឡាំង ដែលដើរតួជាម៉ាស៊ីនភ្លើងដើម្បីបញ្ចូលថ្មឡើងវិញនៅពេលដែលថាមពលថ្មមានត្រឹមតែប្រហែល ២០% ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដ៏ប្រណិត Mercedes-Maybach S 680 Special Edition ផលិតតែ ១៥០គ្រឿងប៉ុណ្ណោះទូទាំងពិភពលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅថយន្ត Mercedes-Maybach S 680 Limited edition ដោយម៉ូដែលនេះគឺការសហការរវាងក្រុមហ៊ុនរថយន្តប្រណិតអាល្លឺម៉ង់ និងអ្នករចនាជនជាតិអាមេរិក Virgil Abloh ។

សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅនៃរថយន្ត Maybach ត្រូវបានយកលំនាដោយគំរូរថយន្ត​ off-road “Project MAYBACH” ដែលបានដាក់បង្ហាញនៅចុងឆ្នាំ ២០២១ ដែលមានពណ៌ពីរគឺពណ៌មាស និងពណ៌ខ្មៅ Obsidian ។

ចំពោះផ្នែកខាងក្នុងវិញក៏ត្រូវបានសម្របសម្រួលជាមួយនឹងពណ៌ដូចគ្នាទៅនឹងផ្នែកខាងក្រៅ។ កន្លែងដាក់ដៃកណ្តាលត្រូវបានធ្វើពីឈើនិងមានឡូហ្គោ Maybach និង Virgil Abloh, កៅអីស្បែក Nappa គុណភាពខ្ពស់ជាមួយថ្នេរដេរពណ៌លឿង, អេក្រង់កម្សាន្ត MBUX នៅក្នុងរថយន្តអនុញ្ញាតឲ្យអតិថិជនប្ដូរទម្រង់ផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងគ្រឿងដ៏ទាន់សម័យ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ​ រថយន្ត Mercedes-Maybach S 680 4MATIC ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៦,០ លីត្រ V12 ផលិតកម្លាំងបាន ៦១២ សេះ និងកម្លាំងរមួល ៩០០​ ញ៉ុតុនម៉ែត្រ ។

គួរបញ្ជាក់ផងដែរ Mercedes-Maybach S 680 របស់ Virgil Abloh មានតែ ១៥០ គ្រឿងប៉ុណ្ណោះដែលនឹងត្រូវបានផលិតទូទាំងពិភពលោក។ លើសពីនេះ Mercedes-Benz ក៏បានសហការជាមួយនឹងម៉ាកយីហោម៉ូដ Off-White ដើម្បីធ្វើការរចនាយ៉ាងពិសេសជាមួយនឹងរចនាប័ទ្មនៃរថយន្តស៊េរីខ្ពស់នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+