ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi និង Stellantis បានបញ្ឈប់ការផលិតរោងចក្ររថយន្តរុស្ស៊ីនៅ Kaluga

[បរទេស] ក្រុមហ៊ុន Mitsubishi បានប្រកាសថាខ្លួននឹងបញ្ឈប់ការផលិតរោងចក្ររថយន្តរុស្ស៊ីនៅ Kaluga ដែលខ្លួនគ្រប់គ្រងជាមួយនឹងក្រុមហ៊ុន Stellantis ដោយចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀតដើម្បីបញ្ឈប់ការនាំចូលទៅកាន់ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ០៩ ខែមេសារ ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លៃងការណ៍របស់ក្រុមហ៊ុន Mitsubishi បញ្ជាក់ាថាផលវិបាកក្នុងការដឹកជញ្ជូន ការនាំចេញរថយន្ត និងការផ្គត់ផ្គង់គ្រឿងបន្លាស់ទៅកាន់ប្រទេសរុស្ស៊ីត្រូវបានផ្អាកចាប់តាំងេពីខែមីនាមកម្ល៉េះ។

ដោយទ្បែកចំពោះក្រុមហ៊ុន Stellantis ក៏បានប្រកាសថាខ្លួនកំពុងតែផ្លាស់ប្តូរផលិតកម្មទៅកាន់អឺរ៉ុបខាងលិច និងបង្កកផែនការសម្រាប់វិនិយោគបន្ថែមទៀតនៅក្នងប្រទេសរុស្ស៊ី។ ខណៈដែលការរក្សាផលិតរថយន្តនៅក្នុងរោងចក្រ Kaluga សម្រាប់ទីផ្សារនៅក្នុងស្រុក។ ប៉ុន្តែក្រុមហ៊ុន Stellantis នៅមិនទាន់ច្បាស់ថាខ្លួននឹងត្រូវបញ្ឈប់ការប្រតិបត្តិការរបស់ខ្លួននៅក្នុងរោងចក្រ Kaluga ដែរឬយ៉ាងណា។

សូមបញ្ជាក់ថាការលក់រថយន្តថ្មីនៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ចុះ ៦២,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមីនា ដោយចុះកិច្ចសន្យារយៈពេល ៩ ខែជាប់គ្នា ដោយសារឧស្សាហកម្មនេះបានជួបប្រទះនឹងការខ្វះខាតខ្លាំង និងការកើនឡើងនៃតម្លៃដែលបណ្តាលមកពីការធ្លាក់ចុះតម្លៃប្រាក់រូប្លែយ៉ាងខ្លាំង និងរំខានដល់ការដឹកជញ្ជូនជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឈ្មួញលក់ឡាន Toyota នៅអាមេរិក ក្នុងម្នាក់នឹងបាន GR Corolla តែ៣គ្រឿងប៉ុណ្ណោះ ព្រោះតែហេតុផលនេះ

ចាប់តាំងពីពេលដែលរថយន្ត Toyota GR Corolla បានបង្ហាញខ្លួនជាផ្លូវការមក មានការនិយាយអំពីវាជាច្រើន ព្រោះតែលក្ខណៈសម្បត្តិដ៏គួរឲ្យចាប់អារម្មណ៍របស់វា។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងផលិតរថយន្ត GR Corolla សរុបត្រឹមតែ ៨ ៦០០ គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោក សម្រាប់ឆ្នាំដំបូង ហើយក្នុងនោះរួមបញ្ចូលទាំងម៉ូដែល GR Corolla Circuit Edition ទៀតផង។

អ្នកនាំពាក្យក្រុមហ៊ុន Toyota បានប្រាប់ថា រថយន្តចំនួន ៦ ៦០០ គ្រឿង នឹងត្រូវផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងរថយន្តចំនួន ២ ០០០ គ្រឿងផ្សេងទៀត សម្រាប់ពិភពលោកទាំងមូល។

អ្នកនាំពាក្យក្រុមហ៊ុន Toyota បាននិយាយថា “យើងទទួលស្គាល់ថា មានការរំភើបជាខ្លាំងចំពោះ GR Corolla ហើយអតិថិជនមានការអន្ទះសារ ចង់ក្លាយជាម្ចាស់រថយន្តម៉ូដែលថ្មីដំបូងគេ”។

អ្នកនាំពាក្យខាងលើបានបន្ថែមទៀតថា “មិនទាន់មានតម្លៃទេ… ខ្ញុំ​អាច​និយាយ​បាន​ថា ​គ្រប់​តំណាងចែក​ចាយ ​ត្រូវ​បាន​បែង​ចែក​ប្រហែល ៣ គ្រឿងម្នាក់ប៉ុណ្ណោះ ដោយសារតែមានឈ្មួញក្រុម Toyota ប្រហែល ១ ៥០០ នាក់ នៅទូទាំងសហរដ្ឋអាមេរិក”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sportage Hybrid ឆ្នាំ២០២៣ ចេញតម្លៃផ្លូវការ ធូរថ្លៃជាង Toyota RAV4 Hybrid

Kia ទើបតែបានប្រកាសចេញនូវតម្លៃនៃរថយន្ត Kia Sportage Hybrid ឆ្នាំ២០២៣ ជំនាន់ថ្មីរបស់ខ្លួន ដែលនឹងដាក់លក់ក្នុងតម្លៃចាប់ពី ២៨ ៥៤៥ដុល្លារ។

ជាមួយនឹងតម្លៃខាងលើបានធ្វើឲ្យ រថយន្ត Kia Sportage Hybrid ឆ្នាំ២០២៣ ធូរថ្លៃជាងគូប្រជែងរបស់វា គឺ Toyota Rav4 Hybrid ដែលមានតម្លៃចាប់ពី ៣០ ២៩០ដុល្លារ ដល់ទៅជិត ២ ០០០ដុល្លារឯណោះ។

គួរឲ្យដឹងថា រថយន្ត Kia Sportage Hybrid ថ្មី មានជម្រើស ៣ ម៉ូដែល គឺ LX, EX និង SX-Prestige។ វាបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ដំណើរការជាមួយនឹងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២២៧សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៦,០លីត្រ/១០០គីឡូម៉ែត្រ ហើយបើចាក់សាំងមួយពេញធុង អាចជិះបានប្រហែល ៨០០គីឡូម៉ែត្រឯណោះ។

កម្លាំងរបស់វានឹងបញ្ជូនទៅឲ្យកង់ទាំង ៤ សម្រាប់ម៉ូដែល EX និង SX-Prestige (ប៉ុងពីរ) តាមរយៈប្រអប់លេខអូតូ ៦វគ្គ។ រថយន្ត SUV នេះមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ ៩០០គីឡូក្រាមឯណោះ។ ក្រៅពីនោះ វាមានបំពាក់កុងទ័រទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្ត Touchscreen ១២,៣អ៊ីញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡាន Hummer អគ្គិសនីមួយទឹក លក់ថ្លៃជាងឡានថ្មីមួយទ្វេជាពីរ

[ទីផ្សារបរទេស] រថយន្ត GMC Hummer EV ដែលជាភីកអាប់អគ្គិសនីដ៏ល្បីឈ្មោះមួយ បានលក់ដាច់អស់បាត់ទៅហើយសម្រាប់ម៉ូដែលឆ្នាំដំបូង ប៉ុន្តែយ៉ាងណាតម្រូវការចំពោះរថយន្តនេះនៅតែមានខ្លាំងក្លានៅឡើយ។ ជាក់ស្ដែងគេឃើញមានរថយន្ត Hummer EV Edition 1 ដែលប្រើបានចម្ងាយ ១២៨០គីឡូម៉ែត្រ ទៅហើយនោះ បានដាក់លក់ក្នុងតម្លៃខ្ពស់ដល់ទៅ ២៧៥ ០០០ដុល្លារ។

តម្លៃនេះគឺថ្លៃជាងតម្លៃចេញពីរោងចក្រនៅសហរដ្ឋអាមេរិក ២,៥ដង ដោយតម្លៃចេញពីរោងចក្រគឺមានចាប់ពី ១១០ ២៩៥ដុល្លារ។ គួរដឹងថានេះមិនមែនជាលើកដំបូងនោះទេ ដែលរថយន្តភីកអាប់អគ្គិសនីនេះត្រូវបានដាក់លក់កប់ពពកបែបនេះ។ ប្រមាណបីសប្ដាហ៍មុន រថយន្តប្រភេទ Edition 1 ដែលប្រើបានចម្ងាយ ៦៤០គីឡូម៉ែត្រ បានលក់ចេញក្នុងតម្លៃដល់ ២៨៦ ០០០ដុល្លារ។

គួរដឹងថារថយន្ត Hummer ប្រភេទអគ្គិសនី Edition 1 នេះ មានប្រើម៉ូទ័រអគ្គិសនីចំនួនបី ដែលអាចផលិតកម្លាំងបាន ១០០០សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម៣វិនាទី។ ប្រភេទនេះដែរមានមកជាស្តង់ដារនូវមុខងារពិសេសរបស់ Hummer EV ដូចជាមុខងារ Watts To Freedom, មុខងារដំណើរក្ដាម CrabWalk និងប្រព័ន្ធជំនួយបើកបរ Super Cruise ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែដល់កហើយ! Hyundai និង Kia ជំពាក់ឡានអតិថិជនដល់១លានគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Hyundai និង Kia បូកបញ្ចូលគ្នាបានជំពាក់រថយន្តចំនួន ១លានគ្រឿង សម្រាប់អតិថិជនដែលបានកុម្ម៉ង់ទិញរថយន្ត ដោយសារតែបញ្ហាមួយចំនួនរួមមានវិបត្តិខ្វះឈីបសកល, ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងការបិទរោងចក្រ​នៅប្រទេសចិនដោយសារការផ្ទុះជំងឺកូវីដ១៩រលកថ្មីជាដើម។

កាលពីដើមឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុនទាំងពីរបានជំពាក់រថយន្តអតិថិជនត្រឹម ១០ម៉ឺនគ្រឿងប៉ុណ្ណោះ ប៉ុន្តែតួលេខបានកើនឡើង​លើស​ពី ៥០ម៉ឺនគ្រឿង នៅក្នុងខែមីនាឆ្នាំ២០២២នេះ។ បញ្ហានៃការផ្គត់ផ្គង់រថយន្តជូនអតិថិជននេះបានក្លាយជាឧបសគ្គដ៏ធំ​សម្រាប់​ផែនការនៃការលក់រថយន្តឲ្យបាន ៧,៤៧លានគ្រឿង របស់ Hyundai និង Kia នៅក្នុងឆ្នាំ២០២២នេះ។

គួរដឹងថាតួលេខនៃរថយន្តដែលជំពាក់អតិថិជន គឺមានទំហំស្មើនឹង ១៥% នៃចំនួនលក់របស់ Kia និង Hyundai នៅពេញ​មួយ​ឆ្នាំ២០២១ ដែលឆ្នាំមុននេះក្រុមហ៊ុនទាំងពីរលក់រថយន្តបានសរុប ៦,៦៦លានគ្រឿង។

បញ្ហានៃការផ្គត់ផ្គង់នេះបានធ្វើឲ្យអតិថិជនដែលទិញរថយន្ត Kia Carnival ត្រូវធ្វើការរង់ចាំ​ប្រមាណពី ៨ខែ​ ទៅ ១១ខែ ទើបទទួលបានរថយន្ត ខណៈដែលអ្នកទិញ Kia Sorento និង Sportage Hybrid ត្រូវរង់ចាំរយៈពេល១៨ខែ។

ម៉ូដែលរថយន្ត Genesis ឯណោះក៏រងផលប៉ះពាល់ផងដែរ ដោយអ្នកទិញរថយន្ត GV60 និង GV70 ត្រូវរង់ចាំរយៈពេល១២ខែ ខណៈដែលអ្នកទិញរថយន្ត Hyundai Ioniq 5 និង Porter EV វិញគឺត្រូវរង់ចាំរយៈពេល១២ខែដូចគ្នា។

គួរដឹងថាវិបត្តិខ្វះខាតឈីបសកលត្រូវបានគេរំពឹងថានឹងបន្តរយៈពេលពេញមួយឆ្នាំ២០២២នេះ ហើយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ AutoForecast Solutions បាន​និយាយថា​ការផលិតរថយន្តជាសកលគឺឃើញថាមានការពន្យារពេលការផលិតរថយន្ត ១,៣៤លានគ្រឿងទៅហើយដោយសារតែវិបត្តិនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្អាតប្លែក! ឡានអគ្គិសនីដំបូងរបស់ SMART សាកថ្មម្តងជិះបាន ៤៤០គីឡូម៉ែត្រ បង្ហាញខ្លួនផ្លូវការ

[ទីផ្សារបរទេស] កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត SMART បានធ្វើការ​ដាក់​បង្ហាញចេញជា​ផ្លូវ​ការ​នៅ​រថយន្ត​អគ្គិសនី SMART Model #1 នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយត្រូវបានគេ​រំពឹង​ថា​នឹង​មានលក់​ប្រទេស​ចិន​មុន​អឺរ៉ុប និង​តាម​ពីក្រោយ​ដោយ​អាស៊ីអាគ្នេយ៍។

សម្រាប់រថយន្ត Smart model #1 មានប្រវែងសរុប ៤២៧០ មម ទទឹង ១៨២០ មម កំពស់ ១៦៤០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៧៥០ មម រួមបញ្ចូលគ្នានូវការរចនា និងបច្ចេកវិទ្យាជាយ៉ាងល្អឥតខ្ចោះ ដោយបំពាក់ជាមួយប៉ាណាមុខបិទជិត, ចង្កៀងមុខប្រភេទ LED អបជាមួយអំពូលបំភ្លឺពេលថ្ងៃរាងអក្សរ V, ទ្វារគ្មានស៊ុម ដំបូលកញ្ចក់បែប Panoramic glass roof និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញ។

ចំពោះផ្នែកខាងក្នុងនៃរថយន្ត Smart Model #1 នេះ បានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៩,២ អ៊ីញ អេក្រង់កំសាន្តទំហំ ១២,៨ អ៊ីញ អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០ អ៊ីញ ភ្ជាប់ជាមួយបច្ចេកវិទ្យា state-of-the-art Qualcomm។ លើសពីនេះ ក៏មានប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ ADAS Intelligent Parking Assist Function adaptive speed control system និងប្រព័ន្ធ emergency avoidance system ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Smart Model #1 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយមានកម្លាំង ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៤២០ គីឡូម៉ែត្រ ដល់ ៤៤០ គីឡូម៉ែត្រ គាំទ្រនៅមុខងារសាកភ្លើងលឿន​ ដោយចាប់ពី ៣០% ដល់ ៨០%​ ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Smart មិន​ទាន់បាន​ប្រកាស​ពី​តម្លៃ​​នៅឡើយទេ ប៉ុន្តែរំពឹងថា ក្រុមហ៊ុននឹងប្រកាសព័ត៌មានលម្អិតអំពីតម្លៃក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាន់តែរលុងខ្ចៅបន្តិចសោះ ឡាន Bugatti Chiron មួយគ្រឿង ត្រូវហៅចូលរោងចក្រវិញភ្លាម

រាល់ការហៅត្រលប់ចូលមករោងចក្រវិញ ដែលធ្វើឡើងដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ NHTSA គឺផ្អែកលើការរកឃើញ និងភ័ស្តុតាងយ៉ាងហ្មត់ចត់ មិនមែនជាការសន្និដ្ឋាន ឬការប៉ាន់ស្មាននោះទេ។

ជាក់ស្តែងថ្មីៗនេះ NHTSA បានប្រាប់ឲ្យក្រុមហ៊ុន Bugatti ប្រមូលយករថយន្ត Chiron មួយគ្រឿងចូលរោងចក្រវិញ ដោយសារតែរលុងខ្ចៅមួយបន្តិចប៉ុណ្ណោះ។

ចេញផ្សាយកាលពីថ្ងៃទី ២៨ ខែមីនា ការហៅត្រលប់មកវិញនេះ ត្រូវបានធ្វើឡើងតែសម្រាប់រថយន្ត Bugatti Chiron ឆ្នាំ ២០១៨ មួយគ្រឿងប៉ុណ្ណោះ ហើយបញ្ជាក់ពីរបៀបដែលខ្ចៅតែមួយអាចប៉ះពាល់ដល់មុខងារនៅលើរថយន្ត។

“ក្នុងអំឡុងពេលត្រួតពិនិត្យដំណើរការខាងក្នុង នៅលើប្រព័ន្ធកម្លាំងបង្វិលជុំ ខ្ចីមួយត្រូវបានកំណត់ថាអាចបង្កជាគ្រោះថ្នាក់ និងស្ថិតនៅក្រោមជួរជាក់លាក់នៃកម្លាំងបង្វិលជុំដែលបានគ្រោងទុក។”

បើនិយាយឲ្យសាមញ្ញទៅ ក្រុមហ៊ុន Bugatti បានរកឃើញកំហុសឆ្គងនេះ តាមរយៈដំណើរការខាងក្នុង (internal process) ដែលពួកគេរកឃើញថាអាចមានខ្ចីរលុងនៅលើរថយន្តមួយគ្រឿង។ នៅពេលពួកគេបានរកឃើញ ពួកគេបានវិភាគទិន្នន័យការតភ្ជាប់ខ្ចីទាំងអស់ពីគ្រប់រថយន្ត Chiron ដែលផលិត ហើយទីបំផុតបានកំណត់អត្តសញ្ញាណរថយន្តដែលសង្ស័យតែម្តង។

យ៉ាងណាមិញ វាក៏បង្ហាញឲ្យឃើញនូវរបៀបដែល Bugatti ធ្វើការពិនិត្យ និងអនុវត្តនីតិវិធីផ្សេងៗលើរថយន្តនីមួយៗ ព្រមទាំងការប្រមូលមកវិញរបស់វា ដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់ឡានអគ្គិសនីរបស់ Mercedes-Benz កើនឡើង ៣ដង ខណៈម៉ូដែល S-Class ក៏លក់ដាច់ច្រើន

ក្រុមហ៊ុន Mercedes បានចែករំលែកទិន្នន័យស្តីពីតួលេខនៃការលក់រថយន្តរបស់ខ្លួន សម្រាប់ត្រីមាសទី១ នៃឆ្នាំ ២០២២ ហើយខណៈពេលដែលតចំនួនសរុបនៃរថយន្ត ៥០១ ៦០០ គ្រឿង គឺទាបជាង ១៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ ដោយសារតែកង្វះបន្ទះឈីប វាបានឃើញថា ការចែកចាយរថយន្តអគ្គិសនីសុទ្ធ កើនឡើង ៣ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ជាពិសេសជាងនេះទៅទៀត Mercedes បានលក់រថយន្តអគ្គិសនីសុទ្ធ ចំនួន ២១ ៩០០គ្រឿង នៅចន្លោះខែមករា និងខែមីនា ដែលតំណាងឲ្យការកើនឡើង ២១០ ភាគរយ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះជួររថយន្តអគ្គិសនីរបស់ Mercedes រួមមាន EQA SUV, EQB SUV, និង EQC SUV រួមទាំង EQE Sedan និង EQS Sedan ប៉ុន្តែវានឹងត្រូវបានពង្រីកក្នុងពេលឆាប់ៗនេះ ជាមួយនឹង EQS SUV ដែលគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ១៩ ខែមេសា។

ដោយឡែក ការលក់រថយន្តប្រើម៉ាស៊ីន Plug-in Hybrid បានកើនឡើងតិចតួច ត្រឹម ៨ ភាគរយ ដល់ ៤៥ ៩០០ គ្រឿង។ ការបន្ថែមការចែកចាយ រថយន្តប្រភេទ Plug-in Hybrid និង អគ្គិសនីសុទ្ធ បង្កើតបាន ១៥ ភាគរយនៃការលក់ទូទាំងពិភពលោករបស់ក្រុមហ៊ុន Mercedes និង ៣៣ ភាគរយ នៃការចែកចាយនៅអឺរ៉ុប។

សូមបញ្ជាក់ថា រថយន្ត Mercedes ដែលលក់ដាច់បំផុតនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២២ គឺម៉ូដែល GLC ដែលមានចំនួន ១០០ ៤០០ គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ តារានៃម៉ាកនេះ គឺ S-Class ដែលកត់ត្រាការលក់កើនឡើង ៦៧ ភាគរយ ខណៈដែលMercedes-Maybach បានកើនឡើង ១៦១ ភាគរយឯណោះ។

សរុបមក យានជំនិះលំដាប់ខ្ពស់ពី AMG, Maybach, G-Class, S-Class, GLS និង EQS លក់បាន ៧៦ ២០០ គ្រឿង ជាលទ្ធផលត្រីមាសល្អបំផុតមិនធ្លាប់មានរបស់ពួកគេ ដែលបង្ហាញពីតម្រូវការកើនឡើងទោះបីជាមានបញ្ហាប្រឈមក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda នឹងបញ្ចេញម៉ូតូ ៤ ម៉ូឌែលសម្រាប់ទីផ្សារអាមេរិកខាងជើង

[ទីផ្សារបរទេស] យោងតាមចុះផ្សាយរបស់សារព័ត៌មាន greatbiker ថាក្រុមហ៊ុនផលិតម៉ូតូជប៉ុន Honda នឹងធ្វើការប្រកាសចេញលក់ម៉ូតូ ៤ ម៉ូឌែលសម្រាប់ទីផ្សារនៅតំបន់អាមេរិកខាងជើង។

១. Honda Grom បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled នឹងភ្ជាប់ជាមួយនឹងប្រអប់លេខ ៥ វគ្គ។ អ្វីដែលពិសេសនោះម៉ូតូនេះបានបំពាក់ជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយផងដែរ។ ដោយទ្បែកចំពោះម៉ូតូនេះមានជម្រើស ៤ ពណ៍ និងតម្លៃចាប់ពី ៣ ៤៩៩ ដល់ ៣៧៩៩ ដល្លារ។

២. Honda Rucks ជាម៉ូតូប្រភេទ Scooter ដែលមានរូបរាងស្រដៀងគ្នានឹង Zoomer X ហើយប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ៤៩សេសេ ទំហំ ១ស៊ីទ្បាំង, ប្រព័ន្ធស្អំប្រេង Liquid-Cooled និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT។ ខណៈដែលម៉ូតូ Scooter នេះមានជម្រើស ៣ ពណ៍ និងមានតម្លៃចាប់ពី ២ ៨៩៩ ដុល្លារ។

៣. Honda Trail ឬ CT 125 ប្រភេទម៉ូតូចង្កឹះលេខ ដែលម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនសាំងស្រដៀងគ្នានឹង Honda Grom, Monkey និង Supercup C125 ជាមួយនឹងចំណុះសាំង ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ប្រអប់ចង្កឹះលេខ ៥ វគ្គ។ ហើយតម្លៃរបស់ម៉ូតូនេះគឺ ៣ ៩៩៩ ដុល្លារ។

៤. Honda CRF300L Rally ប្រភេទម៉ូតូចង្កឹះលេខខ្នាតធំ លក្ខណៈពិសេសរបស់ម៉ូតូនេះងាយស្រួលធ្វើដំណើរតាមផ្លូវជាតិ ឬ Off-Roads ជាដើម។ ខណៈដែលប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៨៦សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled។ ហើយអ្វីកាន់តែទំនើបនោះម៉ូតូ Honda CRF300L Rally បានបំពាក់ជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយ កម្រិតខ្ពស់ស្តង់ដាររបស់ Honda ។ សម្រាប់ម៉ូតូ Honda CRF300L Rally មានជម្រើស ២ ម៉ូឌែល គឺ Standard និង ABS Version តម្លៃចាប់ពី ៦ ០៩៩ ដល់ ៦ ៣៩៩ ដុល្លារ សម្រាប់ទីផ្សារ នៅក្នុងតំបន់អឹរ៉ុប និងសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បានដាក់លក់នូវម៉ូតូ Scooter បែបផ្សងព្រេង លើនៅលើទីផ្សារឥណ្ឌូនេស៊ី តម្លៃខ្ទង់ ១ ពាន់ដុល្លារ

[ទីផ្សារបរទេស] ម៉ូតូ Yamaha ទើបតែបញ្ចេញម៉ូតូ X-Ride 125 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter បែបផ្សងព្រេង លើនៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី មានតម្លៃប្រហែល ១ ៣៤១ ដុល្លារ។

សម្រាប់ម៉ូតូ Yamaha X-Ride 125 មានទំហំសរុបប្រវែង ១ ៨៦០, ទទឹង ៧៤០, កម្ពស់ ១ ០៧០, កម្ពស់កែប ៧៦០ និងប្រវែងពីកង់មុខទៅកង់ក្រោយ ១ ២៦០មម, ខណៈដែលទម្ងន់របស់ម៉ូតូ Scooter នេះ ៩៨ គីទ្បូក្រាម និងធុងផ្ទុកសាំងបានរហូតដល់ ៤,២លីត្រ។

រូបរាងម៉ូតូ Scooter នេះទទួលបានការចនាទ្បើងបែបស្ព័រពី Yamaha ដោយបានបំពាក់មកជាមួយនឹងអំពូលមុខប្រភេទ LED, ភ្លើងសុំផ្លូវ Harzad Lamp, កុងទ័រ analogue បែបស្ព័ត, ប្រព័ន្ធសរតេឡេ Answer Back Key, ប្រអប់ក្រោមកែបធំល្មម ងាយស្រួលដាក់សម្ភារៈផ្សេងៗ ពិសេសសម្រាប់សុភាពនារី។ ខណៈដែលថាស់កង់ស្ព័រមានទំហំ ១៤អ៊ីញ និងប្រើប្រាស់សំបកកង់គ្មានពោះវៀនផងដែរ។

ម៉ូតូ Yamaha X-Ride 125 បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៩,៣សេះ និងកម្លាំងរមួល ៩,៦ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+