ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ថា Tesla នឹងអាចលក់ឡានបាន ២០លានគ្រឿងក្នុងមួយឆ្នាំ នៅ១០ឆ្នាំទៀត

[ទីផ្សារបរទេស] ក្នុងអំឡុងពិធីនៃការបើកដំណើរការរោងចក្រផលិតរថយន្ត Tesla ថ្មីនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន បាននិយាយថាក្រុមហ៊ុនអាចលក់រថយន្តបាន ២០លានគ្រឿងក្នុងមួយឆ្នាំ នៅពេល១០ឆ្នាំខាងមុខ។

នេះមិនមែនជាលើកដំបូងនោះទេដែលលោក Elon Musk និយាយពីតួលេខ២០លានគ្រឿង ដោយកាលពីខែកញ្ញា ឆ្នាំ២០២០ លោកក៏ធ្លាប់បាននិយាយថា Tesla ទំនងជាអាចផលិតរថយន្តបាន ២០លានគ្រឿងក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០ ដែលនេះជាតួលេខមួយដែលមនុស្សជាច្រើនយល់ឃើញថាមិនអាចទៅរួច។

គួរដឹងថា Tesla បានលក់រថយន្តចេញបានចំនួនជិត១លានគ្រឿងកាលពីឆ្នាំ២០២១ ហើយប្រសិនបើអាចលក់បាន២០លានគ្រឿងមែន មានន័យថាគឺស្មើនឹងចំនួនលក់បច្ចុប្បន្នរបស់ក្រុមហ៊ុន General Motors និងក្រុមហ៊ុន VW Group បូកបញ្ចូលគ្នា ដែលចំនួននេះពិតជាមិនធម្មតាឡើយ។

រោងចក្រ Tesla ថ្មីនៅអាល្លឺម៉ង់ នឹងមានសមត្ថភាពផលិត ៥០ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០២៥ខាងមុខ ចំណែករោងចក្រនៅ Fremont អាចពង្រីកការផលិតដល់ ៦០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ហើយរោងចក្រនៅ Austin ផលិតបាន ៤០ម៉ឺនគ្រឿងនៅត្រឹមឆ្នាំ២០២៤ ខណៈដែលរោងចក្រនៅប្រទេសចិនមានទំហំផលិត ៨៦៤ ០០០គ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Bugatti Centodieci ចាប់ផ្ដើមចូលរោងចក្រផលិត ក្រោយបើកតេស្តបាន ៥ម៉ឺនគីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន Bugatti គ្រោងនឹងចាប់ផ្ដើមការផលិតរថយន្តពិសេសម៉ូដែល Centodieci ជាផ្លូវការ ក្រោយពីប្រភេទគំរូនៃរថយន្តនេះបានបើកបរសាកល្បងអស់ចម្ងាយ ៥ម៉ឺនគីឡូម៉ែត្រ ដើម្បីធានាថារថយន្តនេះអាចធ្វើដំណើរបានដោយរលូន។

ក្នុងអំឡុងពេលនៃការរត់សាកល្បងជាច្រើនខែ រថយន្តគំរូនៃ Centodieci បានឆ្លងកាត់ការធ្វើតេស្តនៅគ្រប់ស្ថានភាពផ្លូវ ដែលក្នុងនោះរួមមានការរត់សាកល្បងក្នុងល្បឿនលឿន, ការបើកបរលើដងផ្លូវ, ការបើកបរលើផ្លូហាយវ៉េ និងការបើកបរក្នុងទីក្រុងដែលមានចរាចរណ៍កកស្ទះផងដែរ។ រថយន្តគំរូត្រូវបានបើកបរចម្ងាយ ១២០០គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ ដោយបានឈប់សម្រាប់តែការត្រួតពិនិត្យបច្ចេកទេស ផ្លាស់ប្ដូរអ្នកបើកបរ និងការចាក់ប្រេងតែប៉ុណ្ណោះ។

គ្រប់ចំណុចនៃរថយន្ត Centodieci ត្រូវបានវាយតម្លៃពីសំណាក់អ្នកជំនាញបើកបរតេស្តដែលពួកគេសុទ្ធតែបានស្គាល់ច្បាស់ពីរថយន្តក៏ដូចជាមុខងារមានលើរថយន្ត និងអាចវាយតម្លៃសូម្បីតែនៅលើចំណុចតូចៗដូចជាលើចង្កូត, ហ្វ្រាំង, ការជាន់ ឬបូមនៃរថយន្តជាដើម។

ការធ្វើតេស្តចុងក្រោយ គឺបានធ្វើឡើងនៅទីលានបើកសាកល្បងនៅប្រទេសអ៉ីតាលី ដើម្បីធ្វើតេស្តលឿនបើកបរអតិបរមា ៣៨០គ.ម/ម៉ ដែលប្រើប្រាស់ម៉ាស៊ីនចំណុះ ៨,០លីត្រ ប្រភេទ quad-turbocharged ១៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៥៧៨សេះ។

រថយន្ត Centodieci នឹងមានផលិតត្រឹម១០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ប្រមាណ ៨,៩លានដុល្លារ ក្នុងមួយគ្រឿង ហើយរថយន្តនេះនឹងត្រូវផលិតនៅប្រទេសបារាំង ជាមួយរថយន្តទាំង១០គ្រឿង អាចនឹងបញ្ចប់ការដឹកជញ្ជូននៅត្រឹមចុងឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បញ្ចេញវីដេអូ Teaser របស់រថយន្តអគ្គិសនី MG4 ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការបញ្ចេញនៅវីដេអូ Teaser ផ្លូវការសម្រាប់រថយន្តប្រភេទ hatchback អគ្គិសនីថ្មី ដែលមកជាមួយនឹងឈ្មោះថ្មី NEW MG4 ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំ ២០២២ នៅចក្រភពអង់គ្លេស និងអឺរ៉ុប ឬ CyberE នៅក្នុងប្រទេសចិន។

តាមវីដេអូ teaser បង្ហាញពីការរចនានៅលើតួរថយន្តមានបំពាក់ជាមួយថាសកង់ alloy ទំហំ ១៧ អ៊ីញ, ឈ្នាន់ជើងជំហៀងពណ៌ខ្មៅ, ចង្កៀងក្រោយប្រភេទ LED រាងស្លីម, ​​ដំបូល​កញ្ចក់​ពណ៌​ខ្មៅ ឬ​កញ្ចក់​បែប Panoramic និងកញ្ចក់ចំហៀងខ្មៅផងដែរ។

សម្រាប់រថយន្តអគ្គិសនី MG 4 ថ្មី ត្រូវបានគេរំពឹងថានឹងបំពាក់ជាមួយប្រព័ន្ធ suspension ខាងក្រោយថ្មី ស្រដៀងទៅនឹង Volkswagen Golf, Ford Focus ឬ Toyota Corolla ជាមួយនឹងប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិ L3 ជាមួយនឹងការតភ្ជាប់ 5G ។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីនេះមានកញ្ចប់អាគុយទំហំ ៦១,១ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២៦០ ញ៉តុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៣ វិនាទី និងអាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

ក្នុងនោះ ក្រុមហ៊ុន MG Motors មិនបានបញ្ជាក់អ្វីច្រើនទេ ប៉ុន្តែបានបញ្ជាក់ថា MG4 ថ្មីនឹងមានលក់នៅក្នុងចក្រភពអង់គ្លេស នៅលើប្រវែងតួខ្លួន ៤,៣០០ ម.ម ដែលទំហំធំជាង Volkswagen ID.3៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

LG គ្រោងនឹង​វិនិយោគទឹកប្រាក់ប្រមាណ​ ១,៤ ពាន់​លាន​ដុល្លារ ដើម្បីសាងសង់​រោងចក្រអាគុយ​ថ្មី​នៅ​អាមេរិកជើង

[បរទេស] ក្រុមហ៊ុន LG Energy Solution គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ១,៤ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រអាគុយថ្មីនៅរដ្ឋ Arizona នៅឆ្នាំ ២០២៤ ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅអាមេរិកខាងជើង។

រោងចក្រថ្មថ្មីនេះនឹងក្លាយជារោងចក្រដំបូងរបស់ក្រុមហ៊ុន LG នៅសហរដ្ឋអាមេរិកដែលប្រើប្រាស់កោសិការាងស៊ីឡាំង ជាមួយនឹងផែនការចាប់ផ្តើមការសាងសង់ទីតាំងនៅត្រីមាសទីពីរនៃឆ្នាំ ២០២២។ នៅពេលដែលផលិតកម្មដ៏ធំបានកើនឡើងនៅឆ្នាំ ២០២៤ ទីតាំងនេះនឹងមានសមត្ថភាពផលិតថាមពល ១១,០០០,០០០ គីឡូវ៉ាត់ម៉ោងនៃកោសិកាអាគុយជារៀងរាល់ឆ្នាំ។

ក្នុងនោះ LG Energy Solution បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រោងចក្រ ARIZONA អាចបន្ថែមសមត្ថភាពផលិតបន្ថែមទៀតនាពេលអនាគត ដោយសារយើងកំពុងឃើញតម្រូវការកើនឡើងសម្រាប់អាគុយស៊ីឡាំងពីអតិថិជនជាច្រើន រួមទាំងក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតឧបករណ៍ថាមពល” ។ ជាមួយគ្នានេះ កាសែត Reuters បានរាយការណ៍ថា LG Energy Solution នឹងផ្តល់កោសិកាអាគុយស៊ីឡាំងថ្មីទាំងនេះដល់ក្រុមហ៊ុនរថយន្ត Tesla, Lucid និង Proterra ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន LG បានប្រកាសពីការវិនិយោគថ្មីជាបន្តបន្ទាប់ចាប់តាំងពីខ្លួនបានវីនិយោគប្រាក់បានចំនួន ១០ ពាន់លានដុល្លារក្នុងការផ្តល់ជូនជាសាធារណៈលើកដំបូងនៅក្នុងប្រទេសកូរ៉េកាលពីខែមករា។ ថ្មីៗនេះ ក្រុមហ៊ុនផ្គត់ផ្គង់អាគុយ និងក្រុមហ៊ុន Stellantis ក៏បានប្រកាសពីគម្រោងសាងសង់រោងចក្រថ្មថ្មីនៅ Ontario ប្រទេសកាណាដាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes បង្ហាញរូបភាព teaser នៃ T-Class Van មុននឹងបង្ហាញខ្លួនជាផ្លូវការ​នៅ​ខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes បានធ្វើការបង្ហាញរូបភាព teaser នៃរថយន្ត T-Class ដែលជាប្រភេទ van តូចស៊េរីថ្មីរបស់ក្រុមហ៊ុននឹងត្រូវបានដាក់បង្ហាញនៅថ្ងៃទី ២៦ ខែមេសា ម៉ូដែលថ្មីនេះនឹងផ្តល់នៅការរួមបញ្ចូលគ្នានៃទំហំខាងក្នុងដ៏ធំ។

ក្នុងនោះ Mercedes និយាយថា រថយន្ត Van ថ្មីនេះមានការរចនាបែបស្ព័រ និង ផ្ទៃខាងក្នុងធំទូលាយ និងអាចផ្លាស់ប្តូរបាន ទ្វាររ៉ូត ក៏ដូចជា “ផាសុកភាព ការតភ្ជាប់ ការទាក់ទាញគុណភាពខ្ពស់ និងសុវត្ថិភាពរបស់ Mercedes”។

ទន្ទឹមនឹងនេះ លោក Gorden Wagener ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Daimler ក្នុងឆ្នាំ ២០២០ បាននិយាយថា “ជាមួយការរចនាថ្មីរបស់ T-Class យើងសម្រេចបាននៅការបញ្ចូលគ្នានៃមុខងារ និងការចង់បាន”។

គួរឲ្យដឹងថា T-Class ថ្មីត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Renault-Nissan-Mitsubishi Alliance ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​រថយន្ត​ Mercedes Citan ស៊េរី​ខ្ពស់​ជាង​ដែល​មាន​គោល​បំណង​សម្រាប់​អ្នក​ជំនាញ​ និង​មាន​ទំហំ​តូច​នៃ V-Class ។

Mercedes EQT Concept

សម្រាប់ផ្នែកម៉ាស៊ីនវិញ រថយន្ត T-Class ប្រហែលបំពាក់ម៉ាស៊ីនដូចទៅនឹងរថយន្ត Mercedes EQT ដែលជាគំរូដែលត្រូវបានបង្ហាញក្នុងខែឧសភា ឆ្នាំ ២០២១។ ក្នុងនោះ របាយការណ៍បានបង្ហាញថា T-Class អាចទទួលបានជម្រើសរបស់ Renault ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៣ លីត្រ ឬចំណុះ ១,៥ លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែស្អាតជាងមុន! Honda Cross Cub 110 ចេញលក់ជាផ្លូវការហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការចេញលក់ជាផ្លូវការនូវម៉ូឌែល Cross Cub 110 ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារប្រទេសជប៉ុន ជាមួយនឹងការអាប់ដេត លើរូបរាងកាន់តែស្អាតជាងមុន, ម៉ាស៊ីនថ្មី និងមានមុខងារផ្សេងៗជាច្រើនទៀតផងដែរ។

រូបរាងរបស់ម៉ូតូ ម៉ូតូ Cross Cub 110  រចនាទ្បើងបែប Classic សម្រាប់អ្នកដែលចូលចិត្តជិះកម្សាន្តបែបផ្សងព្រេង, បោះតង់ ជាមួយនឹងការធ្វើដំណើរតាមផ្លូវធម្មតា ឬ off-roads ជាដើម។

ដោយទ្បែកសម្រាប់ម៉ូតូ Cross Cub 110 មានដោយតួខ្លួនដែកយ៉ាងរឹងមាំដោយបំពាក់មកជាមួយនឹងថាស់កង់ប្រភេទអាលុយមីញ៉ូម, ចង្កៀងប្រភេទ LED និងកុងទ័របង្ហាញព័ត៌មាន និងកន្លែងដាក់ឥវ៉ាន់ខាងក្រោយអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូនរបស់របរផ្សេងៗជាច្រើនទៀតផងដែរ។ បន្ថែមពីនេះវាក៏បានបំពាក់នូវប្រព័ន្ធហ្វាំ្រងតាំប៊ួមុខ-ក្រោយផងដែរ។

ម៉ូតូ Cross Cub 110 បានប្រើប្រាស់ម៉ាស៊ីនថ្មី SOHC ទំហំ ១ស៊ីទ្បាំង ចំណុះ ១០៩សេសសេ ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៨សេះ ជាដើម។ យ៉ាងណាមិញចំពោះម៉ូតូ Honda Cross Cub 110 ស៊េរីឆ្នាំ ២០២២ មិនទាន់បានបញ្ជាក់អំពីតម្លៃនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR Corolla ថ្មី នឹងបង្ហាញខ្លួនលើកដំបូងនៅថ្ងៃទី ៣១ ខែមីនា សម្រាប់ទីផ្សារអាមេរិកខាងជើង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសជាផ្លូវការថានឹងបង្ហាញរថយន្តស្ព័រ GR Corolla ថ្មី ជាលើកដំបូងរបស់ពួកគេនៅថ្ងៃទី ៣១ ខែមីនា សម្រាប់ទីផ្សារអាមេរិកខាងជើង។

ដូចដែលបានរំពឹងទុក រថយន្តនេះត្រូវបានផ្លាស់ប្តូរជាច្រើន ខណៈដែលរថយន្តប្រភេទ hatchback មានបំពាក់កាតាប៊ូផ្នែកខាងមុខបែបស្ព័រ ជាមួយនឹងរន្ធខ្យល់ខ្មៅរលោង ក៏ដូចជាឡូហ្គោ GR និងឡូហ្គោ GR នៅលើដុំហ្វ្រាំង callipers ពណ៌ក្រហម និងឈ្នាន់ជើងជំហៀងអបជាមួយអក្សរ GR-FOUR។

គួរឲ្យដឹងថា រថយន្ត GR COROLLA នឹងត្រូវបានបំពាក់ដោយ GR Four all-wheel drive មានសមត្ថភាពផលិតថាមពលខ្លាំងជាងមុន ស្រដៀងនឹងមូដែល GRMN Yaris limited edition ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged ផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៦វគ្គ ប្រព័ន្ធ GR-Four ប្រព័ន្ធ all-wheel drive system បង្កើតរួមគ្នាជាមួយ Subaru បំពាក់ដោយ Torsen Limited Slip 2. Set ខាងមុខ និងខាងក្រោយ ជាមួយនឹងរបៀបនៃការបើកបរចំនួន ៣, Normal/Sport និង Track, ហ្វ្រាំងឌីស ៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចុះកម្មសិទ្ធបញ្ញាឈ្មោះ TX550h+ សង្ស័យជាឡាន Lexus TX ប្រភេទសាកភ្លើងបាន

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានចុះកម្មសិទ្ធបញ្ញាថ្មីមួយជាមួយការិយាល័យប៉ាតង់ និងកម្មសិទ្ធបញ្ញានៅសហរដ្ឋអាមេរិក ជាមួយឈ្មោះ TX550h+ ដែលបានចុះកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

នេះគឺជាកម្មសិទ្ធបញ្ញាទីបីហើយដែលចុះដោយក្រុមហ៊ុន Toyota ដែលមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ TX ដោយ​កាល​ពីកន្លងមក​ក្រុមហ៊ុន​ធ្លាប់ចុះឈ្មោះសម្រាប់ TX350 និង TX500h កាលពីឆ្នាំ២០២០។

ដូចដែលបានដឹងហើយថាការប្រើឈ្មោះជាអក្សរកាត់នេះគឺនិយមប្រើប្រាស់លើរថយន្ត Lexus ដែលជាសាខារថយន្តប្រណីតនៃក្រុមហ៊ុន Toyota។ ជាធម្មតា X នេះគឺតំណាងឲ្យរថយន្តតួខ្ពស់ SUV ខណៈដែលអក្សរ ‘h’ នៅ​ក្នុងឈ្មោះ​អាចសម្គាល់បានថាវាជា​រថយន្ត hybrid។

ដោយឡែកសញ្ញា ‘+’ លើរថយន្ត Lexus គឺជាការតំណាងឲ្យប្រព័ន្ធម៉ាស៊ីន PHEV ដែលគេបានឃើញជាលើកដំបូងលើរថយន្ត Lexus NX ជំនាន់ទីពីរ ហើយវាជារថយន្តដំបូងរបស់ Lexus ដែលមានប្រើម៉ាស៊ីន PHEV នេះផងដែរ។

នេះមានន័យថារថយន្ត Lexus TX ដែលគេបានលេចឮដំណឹងចចាមអារ៉ាមកន្លងមកនឹងមានជម្រើសម៉ាស៊ីន PHEV អម​ជាមួយ​ប្រភេទម៉ាស៊ីន hybrid និងមួយទៀតជាជម្រើសម៉ាស៊ីនប្រើប្រេងឥន្ធនៈសុទ្ធ។ គួររំលឹកថាដំណឹងចចាមអារ៉ាមពី Lexus TX បានលេចចេញជាយូរមកហើយ ដែលរថយន្តនេះត្រូវបានគេរំពឹងថាជារថយន្តកៅអីបីជួរ ចូលមកជំនួសរថយន្ត Lexus GX ដែលជា​រថយន្ត​ផលិតដោយផ្អែកលើរថយន្ត Toyota Land Cruiser Prado៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Tesla អាចនឹងក្លាយជាសេដ្ឋីទឹកប្រាក់ទ្រីលានដំបូងគេនៅត្រឹមឆ្នាំ២០២៤

[ទីផ្សារបរទេស] ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ជាមួយកំណើននៃទ្រព្យសម្បត្តិនាពេលបច្ចុប្បន្ន លោក Elon Musk អាចនឹងក្លាយ​ជា​មហាសេដ្ឋី​មាន​ទឹកប្រាក់ទ្រីលានដុល្លារ (មួយលានលានដុល្លារ) ដំបូងគេក្នុងលោកនៅត្រឹមឆ្នាំ២០២៤ខាងមុខនេះ។

បច្ចុប្បន្ននេះលោក Elon Musk កំពុងតែកាន់កាប់តំណែងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងលោក ជាមួយទ្រព្យសម្បត្តិប្រមាណ ២៦០ពាន់លានដុល្លារ ដែលច្រើនជាងជិត ៧០ពាន់លានដុល្លារ បើធៀបនឹងបុគ្គលលំដាប់ទីពីរដែលជាលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon។

បើផ្អែកតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Tipalti Approve បានសន្និដ្ឋានថាក្នុងពេលត្រឹមពីរឆ្នាំ ទ្រព្យសម្បត្តិរបស់លោក Elon Musk អាចកើនឡើងដល់ខ្ទង់ ១ទ្រីលានដុល្លារ ដែលមួយភាគធំគឺបានមកពីការកាន់កាប់ចំណែកភាគហ៊ុននៅក្រុមហ៊ុន Tesla ដែលក្រុមហ៊ុននេះកំពុងតែរីកចម្រើនខ្លាំងចាប់តាំងពីឆ្នាំ២០២០មក។ បន្ថែមពីនេះភាគហ៊ុនដែលមាននៅក្រុមហ៊ុន SpaceX ក៏នឹងជួយដល់លោក Elon Musk ឲ្យកើនឡើងទ្រព្យសម្បត្តិកាន់តែរហ័សផងដែរ។

ចាប់តាំងពីឆ្នាំ២០១៧មក ទ្រព្យសម្បត្តិរបស់លោក Elon Musk បានកើនឡើងជាមធ្យម ១២៩% ជាប្រចាំឆ្នាំ។ ត្បិតថាមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែបុរសរូបនេះតែងតែនិយាយថារូបលោកមិនបានផ្ដោតលើទ្រព្យសម្បត្តិ ឬជីវិតហឺហារនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែកភ្នែក! ឡានអ៊ីតាលី ប៉ះឡានអាល្លឺម៉ង់ និង ឡានជប៉ុន មួយណាជាមួយអ្នកឈ្នះ? (មានវីដេអូ)

ថ្មីៗនេះ Channel YouTube មួយឈ្មោះថា CarWow បានយករថយន្តចំនួន ៣ ម៉ូដែល មកពីប្រទេសកំណើតខុសៗគ្នា ដើម្បីប្រកួតគ្នាស្វែងរកអ្នកឈ្នះ។ ពួកវាសុទ្ធតែជារថយន្តប្រភេទ High-performance និងប្រើប៉ុងពីរ AWD ដូចគ្នា ហើយពួកវាគឺ Lamborghini Aventador SVJ, BMW M5 CS និង Nissan GT-R Nismo។

រថយន្ត Lamborghini Aventador SVJ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៦,៥លីត្រ V12 មានកម្លាំង ៧៥៩សេះ និងកម្លាំងរមួល ៧២០ញ៉ូតុនម៉ែត្រ។

រថយន្ត BMW M5 CS មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៤,៤លីត្រ twin-turbocharged V8 មានកម្លាំង ៦៣៥សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ។

រថយន្ត Nissan GT-R Nismo មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៨លីត្រ twin-turbo V6 មានកម្លាំង ៦០០សេះ និងកម្លាំងរមួល ៦៥២ញ៉ូតុនម៉ែត្រ។

ចង់ដឹងថាតើរថយន្តទាំង ៣ ម៉ូដែលខាងលើមួយណាខ្លាំងជាងនោះ សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+