ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Honda e:NS1 សាកថ្មម្តងជិះបាន ៥១០គីឡូ៉ម៉ែត្រ តម្លៃខ្ទង់៣មុឺនដុល្លារ ក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng Honda បានធ្វើការបញ្ចេញរថយន្ត e:NS1 ដែលជារថយន្តប្រភេទ crossover អគ្គិសនីសុទ្ធ ដោយបានធ្វើការទទួលការកក់ទុកមុនចាប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ មានពីរម៉ូដែល e-motion និង e-type ក្នុងតម្លៃចាប់ពី ២៨ ៣១៧ ដុល្លារ ដល់ ៣៣ ០៣៧ ដុល្លារ ក្នុងប្រទេសចិន។

សម្រាប់រថយន្តអគ្គិសនីសុទ្ធ e:NS1 ប្រើប្រាស់នៅគ្រោងឆ្អឹង e:N Architecture F ថ្មី មានប្រវែងតួខ្លួនសរុប ៤,៣៩០ ម.ម ទទឹង ១,៧៩០ ម.ម​ កំពស់ ១,៥៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៦១០ ម.ម ត្រូវបានបង្កើតឡើងដោយផ្អែកលើ HR-V ថ្មី ប្រភេទ Crossover ក្រោមគំនិតនៃការរចនា E:N Design ដែលជាការរចនាថ្មីទាំងស្រុង និងបានបំពាក់ជាមួយប៉ាណាមុខបិទជិតជំវិញអបជាមួយចង្កៀងមុខរាងស្លីម។

ចំពោះផ្ទៃខាងក្នុង បំពាក់ជាមួយកុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្តជាកណ្តាលបញ្ឈរទំហំ ១៥,២ អ៊ីញ និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធរុករក Honda CONNECT 3.0 ជាមួយនឹងជំនួយការសំឡេង AI ការអាប់ដេត OTA តាមអ៊ីនធឺណិត និងមុខងារផ្សេងៗទៀត។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានបំពាក់ជាមួយម៉ូទ័រអគ្គិសនីនៃម៉ូដែល e-motor ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉តុនម៉ែត្រ ភ្ជាប់ជាមួយអាគុយប្រភេទ Ternary Lithium ទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មម្តង។ ខណៈ CLTC នៅក្នុងម៉ូដែល e-Type ផលិតកម្លាំង ១៧៩ សេះ អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ថាការលក់រថយន្តបានកើនទ្បើងគួរឱ្យគត់សំគាល់សម្រាប់ខែកុម្ភៈ

[បរទេស] ថ្មីៗនេះក្រុមហ៊ុន Toyota បានប្រកាសថាការលក់រថយន្តបានកើនទ្បើងគួរឱ្យគត់សំគាល់សម្រាប់ខែកុម្ភៈកន្លងទៅនេះនៅក្នងទីផ្សារនាំចេញក្រៅប្រទេសរបស់ជប៉ុន រួមទាំងក្រុមហ៊ុន Daihatsu និង Hino Motors ជាដើម។

ការផលិតនៅក្រៅប្រទេសរបស់ក្រុមហ៊ុន Toyota មានចំនួន ៥៤១,១៨៣ គ្រឿង ដែលកើនទ្បើងរហូតដល់ ១៦% ក្នុងខែកុម្ភៈ បើប្រៀបធៀបនឹងខែកុម្ភៈកាលពីឆ្នាំមុន។ ខណៈដែលការលក់បាន ៦២០,៣៦០ កើនទ្បើងរហូតដល់ ៥,២% បើប្រៀបធៀបនឹងដូចគ្នាកាលពីឆ្នាំមុន។

ដោយទ្បែកចំពោះក្រុមហ៊ុនទាំងអស់នេះបានផលិតរថយន្តចំនួន ៨៨៤,៥២៨ គ្រឿង និងលក់ចេញបាន ៧៧៤,៨៦០ សម្រាប់ទូទៅពិភពលោកក្នុងខែនេះ។ ហើយការផលិតជាសកលបានកើនទ្បើងប្រមាណរហូតដល់ ១១% កាលពីខែកុម្ភៈពីមួយឆ្នាំ ទៅមួយឆ្នាំ។ ប៉ុន្តែលក់ជាសកលបានធ្លាក់ចុះដល់ ១,៦% ផងដែរ។

សម្រាប់ក្រុមហ៊ុន Toyota បានលើកទ្បើងអំពីផែនការរបស់ខ្លួននៃការលក់ជាសកលក្នុងខែកុម្ភៈដែលលក់បាន ៤១,០០០ គ្រឿង។ ប៉ុន្តែការលក់បែបនេះបានធ្លាក់ចុះជាងឆ្នាំមុខ ដោយសារបញ្ហាកង្វះការរផ្គត់ផ្គង់ផ្នែក, ការឆ្លងរាលដាលវីរុសកូវីដ-១៩ និងតម្រូវការកើនទ្បើងជាចាំបាច់។

គួរឱ្យដឹងផងដែថាការប្រឈមមុខនឹងការផ្គត់ផ្គង់បន្ទះឈីបដ៏ពិបាកនៅក្នុងប្រទេសចិន។ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តបានបញ្ជាក់ថាខ្លួនបានប្រើប្រាស់បន្ទះឈីបដែលត្រូវបានផ្តល់ នូវចំនួនលើសពីការបិទរោងចក្រក្នុងខែមករាដោយសារកូវីដ-១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេហទំព័រ www.toyota.com.kh បានសម្ពោធជាផ្លូវការហើយ គ្រប់ព័ត៌មានរថយន្ត ត៉ូយ៉ូតា (ខេមបូឌា) ស្ថិតនៅក្នុងដៃអ្នក!

នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដាក់អោយប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលសម្រេចថ្មីមួយផ្នែកឌីជីថល តាមរយៈការបង្ហាញគេហទំព័រថ្មី (www.toyota.com.kh) នេះបើយោងតាមការបង្ហោះជាសារធារណៈនៅលើផេកហ្វេសបុកជាផ្លូវការ Toyota Cambodia។ 

គេហទំព័រថ្មីនេះបានបង្កើតឡើងក្នុងគោលបំណងធំៗ ៦ សម្រាប់ជួយសម្រួលដល់អតិថិជនក្នុងការទទួលបាននូវព័ត៌មានលម្អិតពី រថយន្ត តូយ៉ូតា គ្រប់ម៉ូឌែលដែលបានដាក់លក់នៅក្នុងប្រទេសកម្ពុជា។ លក្ខណៈពិសេសដែលជាប្រភពព័ត៌មានដ៏មានសារៈប្រយោជន៍ទាំងនេះមានដូចខាងក្រោម៖

  • ស្វែងរករថយន្ដថ្មី ៖ ចំពោះលោកអ្នកដែលមានបំណងចង់ទិញរថយន្ដសេរ៊ីថ្មីទំនើបចុងក្រោយរបស់ តូយ៉ូតា លោកអ្នកអាចចូលទៅកាន់គេហទំព័រ toyota.com.kh ដើម្បីស្វែងរក ។ នៅក្នុងមុខងារនេះដែរ លោកអ្នកអាចប្រើនូវមុខងារប្រៀបធៀបរថយន្តបាន រវាងម៉ូឌែលតូយ៉ូតា និង តូយ៉ូតា ។ មុខងារនេះនឹងប្រាប់អំពីចំណុចដែលខុសគ្នារវាងមុខងារប្រើប្រាស់ ទំហំ កម្លាំងម៉ាស៊ីន ប្រព័ន្ធសុវត្ថិភាព និង តម្លៃ។ លោកអ្នកក៏អាចប្រើប្រាស់នូវ រូបភាព ៣៦០ ដឺក្រេសម្រាប់ពិនិត្យមើលរថយន្តមួយជុំ បែបលក្ខណៈឌីជីថល ។ ជាមួយគ្នានេះដែរ ក្នុងគេហទំព័រថ្មីនេះ លោកអ្នកអាចទាញយក Catalog បានយ៉ាងងាយស្រួល។ 

  • ស្វែងរករថយន្ដជួល៖ អស់បារម្ភអំពីការជិះដើររកនៅលើទីផ្សារសម្រាប់បម្រើការងារ ទាំងផ្នែករដ្ឋ ធុរកិច្ច និង ឯកជនហើយ ។ លោកអ្នក អាចស្វែងរករថយន្ដជួល នៅលើវេបសាយជាមួយតម្លៃសមរម្យដែលបានកំណត់រួច និងមានទំនុកទុកចិត្ដ។

  • ស្វែងរករថយន្ដលក់ដុំ៖ តម្រូវការរថយន្តជាច្រើនដែលលោកអ្នកត្រូវការសម្រាប់បំពេញការងារក្នុងអាជីវកម្មខ្នាតធំរបស់លោក ឬ ការបំពេញការងារអភិវឌ្ឍសង្គមជាតិ គេហទំព័រ toyota.com.kh ក៏មានព័ត៌មានពាក់ព័ន្ធនឹងរឿងនេះដែរ។
  • មគ្គុកទេសក៍សេវាកម្ម និងការស្វែងរកទីតាំងជួសជុលរថយន្ដ៖ ប្រសិនបើមានបញ្ហារអាក់រអួល ឬខូចរថយន្ដ លោកអ្នកអាចចូលទៅកាន់ប្រើប្រាស់គេហទំព័រនេះ ដើម្បីធ្វើការកក់ និងណាត់ជួបជាមួយជាងជំនាញ និង ទីបឹក្សារបស់ក្រុមហ៊ុនពាក់ព័ន្ធ និងបញ្ហារថយន្ត។  
  • តម្លៃសេវាកម្ម និងគ្រឿងបន្លាស់ដ៏សមរម្យ៖ អតិថិនជនទាំងអស់ និងមិនមានបារម្ភអំពីការសម្រេចចិត្ត ជម្រើសទីកន្លែងក្នុងការទិញគ្រឿងបន្លាស់ ដែលជាផលិតផលមានស្លាកយីហោច្បាស់លាស់ សម្រាប់អតិថិជន ពី toyota.com.kh នឹងផ្ដល់ជូនអតិថិជនយ៉ាងពិសេស។ 

  • ការណែនាំយ៉ាងជំនាញ និងឆ្លាតវ៉ៃពីវេបសាយ៖ លោកអ្នកច្បាស់ជាគិតពីថវិកាដូចគ្នាអំឡុងពេលកំពុងស្វែងរក រថយន្ត។ គេហទំព័រនិងផ្ដល់ជូនការប្រមើលគណនានៃការបង់រំលស់រថយន្តយ៉ាងមានប្រសិទ្ធភាពបំផុត។ 

សូមជម្រាបថា គេហទំព័រ www.toyota.com.kh ជាគេហទំព័រផ្លូវការរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលអ្នកប្រើប្រាស់អ៉ីនធឺណិត អាចស្វែករកព័ត៌មាន ស្ដីពីការលក់យានយន្ដ ស្វែងរកសេវាកម្មជុសជួលយានយន្ដ ទីកន្លែងផ្ដល់សេវាកម្ម ជួសជុល និងលក់គ្រឿងបន្លាសយានយន្ដគ្រប់ ២៥ រាជធានី/ខេត្ដ ប្រកបដោយទំនុកចិត្ដខ្ពស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ម៉ូតូអគ្គិសនីដែលលេចវត្តមាននៅឯពិព័រណ៍យានយន្តអគ្គិសនី កាលពីថ្ងៃសៅរ៍

[ក្នុងស្រុក] ការតាំងពិព័រណ៍យានអគ្គិសនី និងសម្ភោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលនិងថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្រោមឱវាទ ក្រសួង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) តំណាង Energy Lab តំណាង SMMR/GIZ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហព័ន្ធសមាគមយានយន្តនៅកម្ពុជាផងដែរ។

ក្នុងនោះផងដែរ កម្មវិធីត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនីសំដៅលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ ក្នុងនោះដែលយើងសង្កើតឃើញថាមានចំនួន ៤ ម៉ូឌែលដែលលេចវត្តមាននៅឯពិរពណ៍ យានយន្តអគ្គិសនី រួមមាន៖

  • ម៉ូតូ MIKU មានជម្រើសចំនួន ២ម៉ូឌែល ដែលរួមមានម៉ូឌែល Super ដែលអាចធ្វើដំណើរបានចម្ងាយ ១៣៥ គីទ្បូម៉ែត្រ ជាមួយនឹងសាកភ្លើងពេញម្តង។ និងម៉ូឌែល MAX បានប្រើប្រាស់ម៉ាស៊ីន Bosch និងម៉ូទ័រអគ្គិសនី ១,២ គីទ្បូវាត់ម៉ោង ដែលអាចធ្វើដំណើរបានចម្ងាយ ៦០ គីទ្បូម៉ែត្រ ជាមួយនឹងសាកភ្លើងពេញម្តង។

  • ម៉ូតូ Voltra Matrix ជាប្រភេទ Scooter ប្រើប្រាស់អគ្គិសនីសុទ្ធ ដែលបានបំពាក់ម៉ូទ័រអគ្គិសនី ១ និងប្រភេទអាគុយ Lithium Li-ion ដែលអោយនូវចម្ងាយបានចម្ងាយ ១០០ គីទ្បូម៉ែត្រ ជាមួយនឹងការសាកភ្លើងពេញម្តង។

  • ម៉ូតូ THADA-OX ជាប្រភេទ Scooter ប្រើប្រាស់អគ្គិសនី ដែលមានថាមពល ១ ២០០វ៉ាត់ និងមានសមត្ថភាពអាចបើកបរបាចម្ងាយ ៦០គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៥០គ.ម/ម៉។

  • ម៉ូតូ Go2 ជាប្រភេទ Scooter ប្រើប្រាស់អគ្គិសនី ដែលបំពាក់ជាមួយម៉ូទ័រអគ្គិសនីទំហំ ៨០០វ៉ាត់ និងអាគុយប្រភេទលីដ្យូម 60V 20Ah ដែលអាចបើកបរបានចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រ។

សូមបញ្ជាក់ថាការតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ត្រូវបានធ្វើឡើងក្នុងការជួយជំរុញឱ្យមានការចូលរួមអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាពិភពលោក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីវិស័យយានយន្ត ដែលជាផ្នែកមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ (GHG)បណ្តាលឱ្យមានការឡើងកំដៅផែនដី បម្រែបម្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញម៉ូតូអគ្គិសនី សាកភ្លើង ៤ ម៉ោង ជិះបានចម្ងាយ ៧០ គ.ម នៅថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានបង្ហាញនូវម៉ូឌែល Benly e ប្រភេទ Scooter ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការសាកភ្លើងរយៈពេល ៤ ម៉ោង អាចជិះបានចម្ងាយ ៦០ ឬ ៧០ គីទ្បូម៉ែត្រ នៅឯពិពរណ៍ Motor Show 2022 នៅក្នុងប្រទេសថៃ។

ម៉ូតូអគ្គិសនី Honda Benly e បានប្រើប្រាស់ម៉ាស៊ីនជាមួយនឹងប្រព័ន្ធ 48 V, 20.8Ah និងប្រភេទអាគុយ lithium-ion ឬប្លុកម៉ាស៊ីននេះអាចផលិតថាមពលពី ២,៨ គីទ្បូវ៉ាត់ ទៅ ៤,២ គីទ្បូវ៉ាតអាស្រ័យលើម៉ូឌែល។

Honda Benly e ត្រូវបានបំពាក់ដោយម៉ាស៊ីនដែលមានសមត្ថភាពសាកថ្មលឿនពី ០-១០០% ក្នុងរយៈពេលត្រឹមតែ ៤ ម៉ោង។ ខណៈដែលម៉ូតូអគ្គិសនីនេះអាចល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចរត់បានចម្ងាយរហូតដល់ ៧០ គីឡូម៉ែត្រក្នុងមួយសាកពេញ។

សូមបញ្ជាក់ថាម៉ូតូអគ្គិសនី Honda Benly e មិនទាន់បានបង្ហាញអំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Kia EV9 ដែលជាម៉ូដែលខ្ពស់បំផុត នឹងចេញលក់នៅឆ្នាំក្រោយនៅទីផ្សារអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការបញ្ជាក់ជាផ្លូវការសម្រាប់គំរូរថយន្តអគ្គិសនី EV9 ​នឹង​មាន​លក់​នៅទីផ្សារ​អឺរ៉ុប​ចាប់ពី​ឆ្នាំ ២០២៣ រួម​ជាមួយ​ទីផ្សារ​អាមេរិក និង​អាស៊ី ដែលជាម៉ូដែលខ្ពស់ំបំផុតក្នុងប្រភេទ SUV អគ្គិសនី​ដំបូង​គេ​របស់ KIA ជាមួយ​នឹង​ការ​រចនា និងមុខងារបច្ចេកវិទ្យាខ្ពស់ជាច្រើនទៀត។

សម្រាប់គំរូរថយន្តអគ្គិសនីសុទ្ធ EV9 បានប្រវែងតួខ្លួនសរុប ៤,៩៣០ ម.ម ទទឹង ២,០៥៥ ម.ម និងកម្ពស់ ១,៧៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,១០០ ម.ម នេះធ្វើឲ្យរថយន្តនេះមានទំហំដែលត្រូវបានចាត់ថ្នាក់ជារថយន្តប្រភេទ SUV ខ្នាតមធ្យមនៅអឺរ៉ុប។

KIA EV9 Concept ភ្ជាប់មកជាមួយការរចនា “Opposites United” ថ្មីរបស់ Kia កាន់តែពិសេសសម្រាប់ EV9 អ្នករចនាត្រូវបានបំផុសគំនិតបែប “Bold for Nature” ដោយរួមបញ្ចូលគ្នានៅផ្នែកខាងក្រៅដ៏រឹងមាំ និងរាងជ្រុងជាមួយនឹងកាប៊ីនបីជួរដ៏ធំទូលាយ និងពោរពេញដោយបច្ចេកវិទ្យា។ ទន្ទឹមនឹនេះ លក្ខណៈពិសេសមួយចំនួនដែលអាចត្រូវបានកាត់បន្ថយនៅក្នុងម៉ូដែលផលិតកម្មរួមមានកង់ទំហំ ២២ អ៊ីញ អំពូល LED មួយចំនួនធំនៅផ្នែកខាងមុខ Digital Tiger Face កាំមេរ៉ាផ្លាស់ប្តូរតាមកញ្ចក់។

ចំពោះផ្នែកបច្ចេកវិទ្យា EV9 នឹងក្លាយជារថយន្តដំបូងគេដែលបានបំពាក់ជាមួយបច្ចេកវិទ្យាបើកបរស្វ័យភាព “AutoMode” របស់ Kia ដែលនឹងដាក់ទៅលើម៉ូដែលទាំងអស់ទៅកាន់ទីផ្សារធំៗនៅឆ្នាំ ២០២៦ ជាមួយនឹងកញ្ចប់ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS រួមបញ្ចូលទៅក្នុងប្រព័ន្ធ Highway Driving Pilot ដ៏ទំនើបផងដែរ។

រីឯផ្នែកខាងក្នុងត្រូវបានគេរំពឹងថានឹងបំពាក់ដោយអេក្រង់កំសាន្ត ultra-wide touchscreen ទំហំ ២៧ អ៊ីញ ជាមួយនឹងប្រព័ន្ធ advanced infotainment system ជំនួយសម្រាប់ការអាប់ដេត Over-The-Air (OTA) និងរួមបញ្ចូលសេវាកម្មតាមតម្រូវការ (FoD)។

ក្រុមហ៊ុន Kia បានបញ្ជាក់រួចហើយថា Kia EV9 នឹងប្រើប្រាស់នៅគ្រោងឆ្អឹង E-GMP platform  ប៉ុន្តែ Kia មិនបានផ្តលនៅព័ត៌មានលម្អិតអំពីថាមពលនោះទេ ប៉ុន្តែទំនងជាមានម៉ូទ័រអគ្គិសនីចំនួនពីរដែលផ្តល់សមត្ថភាពគ្រប់គ្រាន់ដល់ប្រព័ន្ធវិលកង់ទាំងបួន ដោយក្រុមហ៊ុននិយាយថា EV9 នឹងបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៥ វិនាទី ហើយអាគុយ floor-mounted ដែលមានសមត្ថភាពធំនឹងអាចបើកបរបានចម្ងាយ ៥៤០ គីឡូម៉ែត្រ ជាមួយនឹងការសាកថ្មលឿន (ultra-fast charging) បន្ថែមចម្ងាយ ១០០ គីឡូម៉ែត្រ ក្នុងរយៈពេល ៦ នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Vinfast នឹងវិនិយោគទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុន Vinfast បានប្រកាសថាខ្លួននឹងវិនិយោគទឹកប្រាក់ប្រមាណ ៤ ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងថ្ម នៅរដ្ឋ North Carolina សហរដ្ឋអាមេរិក។

សម្រាប់ក្រុមហ៊ុន Vinfast និងរដ្ឋាភិបាលនៃរដ្ឋ North Carolina បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការសាងសង់រោងចក្រផលិតដំបូងរបស់ VinFast នៅក្នុងទីផ្សារអាមេរិកខាងជើង។ ហើយគម្រោងនេះបានវិនិយោគមានទំហំទឹកប្រាក់ប្រមាណ ២ ពាន់លាន ដែលដំណាក់កាលទី ១ បានរំពឹងថានឹង    ផលិតរថយន្តបាន ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ និងផ្តើមសាងសង់នៅឆ្នាំ ២០២២ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់ ហើយនឹងដំណើរការនៅខែកក្កដា ឆ្នាំ ២០២៤។

រោងចក្ររបស់ VinFast នឹងមានទីតាំងនៅសួនឧស្សាហកម្ម Triangle Innovation Point, Chatham County ដែលមានផ្ទៃដីប្រហែល ៨០០ ហិកតា។ រោងចក្រនេះមានតំបន់សំខាន់ៗចំនួន ៣៖ តំបន់ផលិត និងដំឡើងរថយន្តអគ្គិសនី និងរថយន្តក្រុងអគ្គិសនី តំបន់ផលិតថ្មសម្រាប់ផលិតផលរថយន្តអគ្គិសនី និងតំបន់ឧស្សាហកម្មជួយដល់សម្រាប់អ្នកផ្គត់ផ្គង់ផងដែរ។

ដោយទ្បែកចំពោះក្រុមហ៊ុន VinFast នឹងបន្តវិនិយោគលើរោងចក្រក្នុងដំណាក់កាលផ្សេងៗ ដែលម៉ូដែលដំបូងគេនឹងផលិតនៅរោងចក្ររួមមាន VF 9 – SUV ខ្នាតធំ ៧ កៅអី និង VF 8 – ប្រភេទ SUV ខ្នាតកណ្តាល ៥ កៅអីជាដើម។ បន្ថែមពីនេះមុនពេលក្រុមហ៊ុន VinFast ផលិតរថយន្តផ្សេងទៀតដូចជា GM, Ford និង Siemens ក៏មានការវិនិយោគនៅសហរដ្ឋអាមេរិក ដែលជួយបង្កើតការងាររាប់ពាន់នាក់។

សូមបញ្ជាក់ថាកាលពីឆ្នាំមុន ប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើឯកសារហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃ ១,២ ពាន់លានដុល្លារ ដែលជួយកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តអគ្គិសនី។ហើយក្រុមហ៊ុនផលិតរថយន្តអាមេរិកក៏បានចុះហត្ថលេខាលើផែនការដើម្បីមានចំណែកទីផ្សារ ៥០% ​​នៃរថយន្តអគ្គិសនីនៅឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះចាំទស្សនាជាមួយAdmin ថ្ងៃ ១ មេសា ម៉ោង ៦ល្ងាច លឺថាមានIdol ដល់ទៅ ៣នាក់ចូលរួម!

រថយន្ត​ Isuzu​ ស៊េរី២០២៣ បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព ADAS នៅលើទាំង New! Isuzu D-Max និង New Mu-X ជាមួយប្រភេទម៉ាស៊ីនកំរិតស្តង់ដាថ្មីគឺ Euro 4​ កំពុងផ្ទុះការគាំទ្រខ្លាំងពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់រថយន្ដថ្មីប្រភេទ Pick Up និង SUV នៅកម្ពុជា។

ជាមួយ New! Isuzu D-Max ២០២៣ ម៉ាស៊ីន 1.9 Ddi និង 3.0 Ddi ម៉ាស៊ីនកំរិត EURO4​ កាត់បន្ថយការបំពុលបរិស្ថាន កំលាំងស្ទុះខ្លាំង ធន់រឹងមាំ ប្រើប្រាស់បានយូរអង្វែង ស៊ីប្រេងតិចបំផុត (ត្រឹម៥,៧-៦ជាងលីត្រ/១០០km) កាន់តែពិសេសដាច់គេទៀតនោះគឺ ម៉ូឌែល២០២៣ នេះក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ ADAS​ ដែលមានរហូតដល់ ១២មុខងារផងដែរ ដែលពីមុនមានតែនៅលើ Isuzu Mu-X តែប៉ុណ្ណោះ។ ​

ចំណែកឯ New! Isuzu MU-X ២០២៣ ដែលជារថយន្តលក្ខណៈគ្រួសារមាន ៧កៅអី ដែលមានភាពទំនើបក៏ភ្ជាប់មកជាមួយម៉ាស៊ីន 3.0 Ddi កំរិតEURO4 ក៏ដូចជាប្រព័ន្ធសុវត្ថិភាព ADAS ដូចគ្នាទៅនឹងNew! Isuzu D-Max ព្រមជាមួយការឌីសាញដ៏ទាក់ទាញ លេចធ្លោ ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត ឆើតឆាយ បែបអភិជន ធ្វើអោយលោកអ្នកកាន់តែលេចធ្លោ និង ជឿរជាក់។

New! Isuzu D-Max និង New! Isuzu Mu-X ពិតជាសាកសម និង ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកទាំងអស់គ្នាក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ជាពិសេសតម្លៃក៏សាកសមទៅនឹងគុណភាពពិតនេះផងដែរ។

ដើម្បីដឹងកាន់តែច្បាស់ កុំភ្លេចតាមដានទស្សនាការផ្សាយពិសេសដែលមានការចូលរួមពី Idol ព្រាប សុវត្ថិ លោក សាយ លោក នៅ ស៊ីនឿន អ្នកនាង រស់ សុធាវី ក៏ដូចជាអ្នកជំនាញផ្នែកលក់របស់Isuzu ផងដែរ នៅថ្ងៃទី ១ មេសា ពីម៉ោង ៦ ល្ងាច តទៅ នៅលើផេកផ្លូវការ Isuzu Cambodia ជាមួយAdmin ទាំងអស់គ្នាណា។​

ទំនាក់ទំនងក្រុមហ៊ុន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញភីកអាប់ F-150 ឆ្នាំ២០២៣ ប្រភេទធូរថ្លៃថ្មី កាន់តែទាក់ចិត្តអ្នកប្រើ

Ford F-150 Raptor ជំនាន់ថ្មី គឺជារថយន្តភីកអាប់ដ៏មានសមត្ថភាពខ្លាំងក្លាបំផុតមួយ ប៉ុន្តែវាមានតម្លៃថ្លៃ ពោលគឺចាប់ពីខ្ទង់ ៦៨ ៦៧៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

ឥឡូវនេះ ដើម្បីទាក់ចិត្តអតិថិជនឲ្យបានកាន់តែច្រើន ក្រុមហ៊ុន Ford បានបន្ថែមម៉ូដែលថ្មីមួយទៀតក្នុងត្រកូល F-150 ហៅថា «Ford F-150 Rattler»។

រថយន្ត Ford F-150 Rattler ឆ្នាំ២០២៣ ថ្មីនេះ មានការឌីហ្សាញទាក់ទាញប្លែក ហើយប្រើប៉ុងពីរមកស្តង់ដារ ថែមទាំងមានតែម F-150 Rattler ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់វាផងដែរ។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ប្រព័ន្ធបំពង់ស៊ីម៉ាំង ៤ , យ៉ាន់អាលុយមីញ៉ូមពណ៌ខ្មៅ ទំហំ ១៨អ៊ីញ ទៀតផង។

បើនិយាយពីគ្រឿង Off-road វិញ ភីកអាប់ F-150 Rattler នេះមានបំពាក់បន្ទះដែកការពារបាតក្រោមរថយន្ត, ប្រព័ន្ធបូមកែថ្មីយ៉ាងពិសេស និង មុខងារចាក់សោរប៉ុងក្រោយទៀតផង។

ភីកអាប់តម្លៃធូរថ្លៃនេះនឹងមានផ្តល់ជម្រើសម៉ាស៊ីនដូចជា កម្លាំង ៣២៥សេះ ចំណុះ ២,៧លីត្រ EcoBoost V6 និង កម្លាំង ៤០០សេះ ចំណុះ ៥,០លីត្រ V8 ក៏ដូចជា ម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost និង ៣,៥លីត្រ PowerBoost ផងដែរ។

សូមបញ្ជាក់ថា Ford F-150 Rattler ឆ្នាំ២០២៣ នឹងចេញលក់នៅរដូវស្លឹកឈើជ្រុះខាងមុខ ខណៈតម្លៃនឹងត្រូវប្រកាសនាពេលជិតចេញលក់តែម្តង ហើយតម្លៃរបស់វានឹងប្រហាក់ប្រហែលទៅនឹង F-150 XL ដែលដាក់លក់ចាប់ពី ២៩ ៩៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ចាប់ផ្តើមដំឡើងឡាន Cayenne នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជារោងចក្រនៅក្រៅអឺរ៉ុបដំបូងបង្អស់

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Porsche បានចាប់ផ្តើមដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីរបស់ខ្លួន នៅក្នុងរោងចក្រដែលស្ថិតក្នុងរដ្ឋ Kedah ប្រទេសម៉ាឡេស៊ី ជាផ្លូវការហើយ។

គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់​ខាងលើ បាន​ប្រកាស​ជា​លើក​ដំបូង​ថា ​នឹង​បើក​ខ្សែ​សង្វាក់ផលិតកម្មថ្មី​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន។ វាគឺជារោងចក្រ Porsche ដំបូងគេនៅក្រៅទ្វីបអឺរ៉ុប ហើយនឹងដំឡើងរថយន្តម៉ូដែល Cayenne ជាពិសេស សម្រាប់ទីផ្សារម៉ាឡេស៊ី។

រោងចក្រនោះមានទីតាំងនៅក្នុងរោងចក្រដំឡើងរបស់ Sime Darby Berhad ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម និងដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី។ រោងចក្រនេះក៏មានតែបុគ្គលិកជាជនជាតិម៉ាឡេស៊ីផងដែរ ដែលសុទ្ធតែត្រូវបានបណ្តុះបណ្តាលដោយក្រុមហ៊ុន Porsche ទៀតផង។

គួរឲ្យដឹងថា តាមរយៈការដំឡើងរថយន្ត Cayenne នៅក្នុងប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន Porsche អាចកាត់បន្ថយតម្លៃរបស់វាបានយ៉ាងច្រើន។ Cayenne ដែលផលិតក្នុងស្រុកមានតម្លៃចាប់ពី ៥៥០ ០០០ រីងហ្គីត ឬ ១៣០ ០០០ដុល្លារ ខណៈម៉ូដែលនាំចូលពីក្រៅប្រទេស ត្រូវបានដាក់លក់ក្នុងតម្លៃ ៦៦៥ ០០០ រីងហ្គីត ឬ ១៥៧ ០០០ដុល្លារឯណោះ។

រថយន្ត Porsche Cayenne ដំឡើងនៅម៉ាឡេស៊ី មានតែជម្រើសម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged V6 កម្លាំង ៣៣៥សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Tiptronic S និង ប៉ុងពីរ ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+