ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep បង្ហាញចេញម៉ាស៊ីន៦ស៊ីឡាំងថ្មី កម្លាំងខ្លាំងមិនចាញ់ម៉ាស៊ីន៨ស៊ីឡាំង

[ទីផ្សារបរទេស] បន្ទាប់ពីដំណឹងអំពីម៉ាស៊ីន៦ស៊ីឡាំងប្រភេទ Inline (I6) ថ្មីរបស់ Jeep បានលេចធ្លាយលើអនឡាញ នាពេលនេះក្រុមហ៊ុនបានបង្ហាញចេញជាផ្លូវការនូវម៉ាស៊ីននេះ ដែលជាម៉ាស៊ីនផលិតឡើងអាចផ្ដល់កម្លាំងខ្លាំងបានដូចជាម៉ាស៊ីន៨ស៊ីឡាំង ប៉ុន្តែសន្សំសំចៃថាមពលប្រេងឥន្ធនៈបានល្អជាង។

ម៉ាស៊ីន ៣,០លីត្រ ៦ស៊ីឡាំង ដែល Jeep ទើបបានបង្ហាញចេញគឺមានសមត្ថភាពសន្សំសំចៃប្រេងឥន្ធនៈបានច្រើនជាងម៉ាស៊ីន៨ស៊ីឡាំង បានចំនួន៨ស៊ីឡាំង ហើយម៉ាស៊ីននេះមានចែកចេញជាពីរប្រភេទ ដែលដំបូងគេប្រភេទស្តង់ដារ​មានម៉ាស៊ីន Twin-Turbo ចំណុះ៣,០លីត្រ អាចផលិតកម្លាំងបានជាង ៤០០សេះ។ ចំណែកទីពីរគឺប្រភេទកម្លាំងខ្លាំងដែលអាចផលិតកម្លាំងបានជាង ៥០០សេះ និងសន្សំសំចៃប្រេងឥន្ធនៈបានល្អសម្រាប់ការងារសណ្ដោងធ្ងន់ៗ។

រថយន្តដំបូងគេដែលនឹងប្រើម៉ាស៊ីនថ្មីនេះគឺម៉ូដែល Jeep Grand Wagoneer ដែល​អាចនឹងមានលក់លើទីផ្សារសហរដ្ឋ​អាមេ​រិក​នាចុងឆ្នាំ២០២២នេះ។ បន្ថែមពីនេះក៏មានការលេចឮពីរថយន្ត Dodge Challenger និង Charger ដែលរំពឹងថាប្រើម៉ាស៊ីនថ្មីជំនួសឲ្យម៉ាស៊ីន៨ស៊ីឡាំងបច្ចុប្បន្ន ដែលសន្សំសំចៃប្រេងបានច្រើនជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលឡានអគ្គិសនី Nissan Ariya ធ្វើតេស្តបុកស្តែង (មានវីដេអូ)

ថ្មីៗនេះ ក្រុមហ៊ុន Nissan បានបញ្ចេញវីដេអូនៃការធ្វើតេស្តលើរថយន្តអគ្គិសនី Ariya ដើម្បីបង្ហាញឲ្យឃើញនូវភាពរឹងមាំ និងសុវត្ថិភាពរបស់វា។

ការធ្វើតេស្តនេះបានធ្វើឡើងនៅឯ មជ្ឈមណ្ឌលបច្ចេកទេសរបស់ Nissan ក្នុងទីក្រុង Atsugi ប្រទេសជប៉ុន។

គួរឲ្យដឹងដែរថា រថយន្ត SUV អគ្គិសនី Nissan Ariya ខុសពីរថយន្ត Nissan ដទៃទៀត ដោយសារតែវាមានបំពាក់កញ្ចប់អាគុយនៅបាតរថយន្ត ដែលត្រូវតែការពារឲ្យមានសុវត្ថិភាព។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Nissan បានអះអាងថា Ariya ត្រូវបានឆ្លងកាត់ការធ្វើតេស្តសុវត្ថិភាពជាច្រើន ពោលគឺច្រើនជាងអ្វីដែលជាការទាមទារទៅទៀត ដើម្បីធានាថាវាមិនឆ្លងភ្លើង និងបង្កជាបញ្ហា៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari ចេញជម្រើសទឹកថ្នាំពណ៌ក្រហមថ្មី យកតាមឡានប្រណាំង F1 ២០២២

Ferrari គឺជាក្រុមហ៊ុនផលិតរថយន្តមួយ ដែលតែងតែគិតដល់ Performance និង ការប្រណាំង ហើយរថយន្តរបស់ពួកគេភាគច្រើន សុទ្ធតែបំផុសគំនិតចេញពីរថយន្តប្រណាំង។

ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុន Ferrari ទើបតែបានប្រកាសចេញជម្រើសទឹកថ្នាំពណ៌ក្រហមថ្មីមួយទៀត ដែលយកតាមពណ៌លើរថយន្តប្រណាំង Formula 1 ឆ្នាំ២០២២ ម៉ូដែល F1-75។

ទឹកថ្នាំនោះមានឈ្មោះថា “Rosso F1-75 Opaco” ដែលវានឹងចូលរួមជាមួយនឹងពណ៌ក្រហមចំនួន ៧ ជម្រើសផ្សេងទៀត ដែល Ferrari ផ្តល់ឲ្យ។

គួរឲ្យដឹងដែរថា ពណ៌ក្រហម Rosso F1-75 Opaco នេះ នឹងមានផ្តល់ឲ្យលើម៉ូដែល ដូចជា 812 (GTS, Competizione, Competizione A), 296 GTB, SF90 (Stradale និង Spider), F8 (Tributo និង Spider), Roma, និង Portofino M ព្រមទាំង Daytona SP3 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ភីកអាប់អគ្គិសនី Rivian R1T ធ្វើស៊ី F-150 Raptor ឡើងសាហាវហ្មង! (មានវីដេអូ)

ភីកអាប់អាមេរិកចំនួន ៣ ម៉ូដែល កំពុងក្លាយជាទីពេញនិយម និងជាជម្រើសដ៏ល្អបំផុតមួយសម្រាប់អតិថិជននាពេលបច្ចុប្បន្ន នោះគឺ Rivian R1T, Ram 1500 TRX និង Ford F-150 Raptor។

ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈពិសេសនៅលើក្រដាស និង នៅលើទីលាន គឺហាក់មានការខុសគ្នាយ៉ាងខ្លាំងរវាងពួកវា។

  • Rivian R1T ជាភីកអាប់អគ្គិសនី ប្រើប៉ុងពីរ មានកម្លាំង ៨៣៥សេះ និងកម្លាំងរមួល ១ ២៣១ញ៉ូតុនម៉ែត្រ
  • Ram TRX ប្រើម៉ាស៊ីនសាំងចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំង ៧០២សេះ និងកម្លាំងរមួល ៨៨១ញ៉ូតុនម៉ែត្រ

  • Ford F-150 Raptor ប្រើម៉ាស៊ីន V6 មានកម្លាំង ៤៥០សេះ និងកម្លាំងរមួល ៦៩១ញ៉ូតុនម៉ែត្រ

យ៉ាងណាមិញ នៅក្នុងការធ្វើតេស្តមួយលើទីលាន Channel Youtube មួយបានយករថយន្តទាំង​៣ ម៉ូដែល ទៅសាកល្បងសមត្ថភាពគ្នា ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ភីកអាប់អគ្គិសនី Rivian R1T មានប្រៀបជាងគេខ្លាំងតែម្តង។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ជាក់ច្បាស់ៗ Ranger ២០២៣ នៅអូស្ត្រាលី មានជម្រើសម៉ាស៊ីន ៣ កម្លាំងដល់ ២៤៧សេះ

ក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញនូវលក្ខណៈសម្បត្តិពេញលេញ សម្រាប់ភីកអាប់ Ranger ជំនាន់ថ្មី នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីម៉ូដែល Ranger Raptor ជំនាន់ថ្មី ក៏ត្រូវបានដាក់បង្ហាញជាផ្លូវការ។

ចំពោះទីផ្សារប្រទេសអូស្ត្រាលី រថយន្ត Ford Ranger ២០២៣ មានផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbocharged មានកម្លាំង ១៦៧សេះ និងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៦វគ្គ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ twin-turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៦សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ១០វគ្គ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៤៧សេះ និងកម្លាំងរមួល ៦០០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ១០វគ្គ

គួរឲ្យដឹងដែរថា ចំពោះម៉ូដែល Ranger Raptor គឺប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង EcoBoost មានកម្លាំង ៣៩២សេះ និងកម្លាំងរមួល ៥៨៣ញ៉ូតុនម៉ែត្រ។

យ៉ាងណាមិញ Ford Ranger ២០២៣ មានផ្តល់ជម្រើស ៦ ម៉ូដែល គឺ XL, XLS, XLT, Sport, Wildtrak និង Raptor៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Cambodia បើកទទួលការកក់រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ ២០២៣

កាលពីពេលថ្មីៗនេះមានការផ្ទុះនៃការចាប់អារម្មណ៍ និងការចែករំលែកយ៉ាងពេញទំហឹងនៅក្នុងបណ្តាញសង្គមទាក់ទងនឹងការប្រកាសចេញលក់ជាផ្លូវការនៃរថយន្ត Ford ស៊េរីថ្មីនៅប្រទេសអូស្រ្តាលី និងព្រឹត្តិការណ៍តាំងពិពណ៌រថយន្តខ្នាតធំនៅប្រទេសថៃដែលមានគាំទ្រយ៉ាងច្រើនពីសំណាក់មិត្តអ្នកស្រឡាញ់រថយន្ត។ មិនបង្អង់យូរបន្ទាប់ពីក្រុមហ៊ុន Ford Motor Company បានប្រកាសជាផ្លូវការនោះ Ford Cambodia ក៏បានបើកទទួលការកក់ជាផ្លូវនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ ២០២៣ ផងដែរ ជាមួយនឹងតម្លៃពិសេស និងជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែបដូចជា៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ ក្រហម និងខៀវ។

រថយន្ត Ford Everest ត្រូវបានមហាជនទទួលស្គាល់ថាជារថយន្ត Luxury Off-Road SUV ដែលរថយន្តនេះល្បីល្បាញទាំងប្រណិតភាព ផាសុកភាព ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺផ្លូវដែលមានឧបសគ្គតែម្តង។

ដោយផ្តោតសំខាន់លើប្រណិតភាព រថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ ២០២៣ នេះបានផ្លាស់ប្តូរនូវរូបរាងថ្មីទាំងស្រុងដោយផ្នែកខាងមុខនៃរថយន្តបានយកគំរូទៅតាមរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ ដោយបានបំពាក់ចង្កៀង LED រចនាជារាងអក្សរ C ប្រភេទ Matrix LED និងប៉ាណាចំកណ្តាលធំជាងមុន

ហើយចំណុចដែលបានបន្ថែមនោះគឺបានបំពាក់នូវទម្ពក់ដែកសណ្តោងចំនួន ២ ដូចទៅនឹង Ford Ranger Raptor ផងដែរ យ៉ាន់កង់អាលុយមីញ៉ូមទំហំ ២០ អ៊ីញ រចនាម៉ូដថ្មីស្រឡាងជាមួយនឹងជម្រើសពណ៌ប្រាក់ ឬពណ៌ខ្មៅ

ប៉ុន្តែអ្វីដែលអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍នោះគឺ ផ្នែកខាងក្រោយនៃរថយន្តតែម្តង ដែលបានរចនាយ៉ាងទាន់សម័យ និងទាក់ទាញបំផុតមិនធ្លាប់មានពីមុនមក ដោយចំកណ្តាលនៃរថយន្តបានបំពាក់នូវអក្សរផុស EVEREST ចំកណ្តាល ហើយចង្កៀងផ្នែកខាងក្រោយជាប្រភេទ LED ដែលរចនាជារាងជ្រុងកាច់កែង និងមានឆ្នូតក្រហមប្រដេញស្រដៀងទៅនឹងរថយន្ត Ford Mustang ដែលមើលទៅពិតស្អាតប្លែក។

មិនត្រឹមតែប្រណិតភាពផ្នែកខាងក្រៅប៉ុណ្ណោះទេ ថែមទាំងកាន់តែផ្តល់ជូននូវផាសុកភាពផ្នែកខាងក្នុង ដែលភាគច្រើននៃឧបករណ៍ដែលបានបំពាក់សុទ្ធតែធ្វើឡើងពីស្បែកប្រណិត  ចំណុចពិសេសដែលមានបំពាក់នោះក៏មិនខុសពីរថយន្ត Ford ជំនាន់ថ្មីផ្សេងដែលនោះគឺកុងទ័រឌីជីថលថ្មីស្រឡាងទំហំ ៨ ឬ ១២,៤ អ៊ីញ

អេក្រង់ Touchscreen កម្រិតខ្ពស់បញ្ឈរចំកណ្តាលទំហំ ១០,១ ឬ ១២ អ៊ីញ ប្រអប់លេខស៊េរីថ្មី ៦វគ្គអូតូ ឬ ១០វគ្គអូតូទៅតាមជម្រើសនៃម៉ូឌែលរថយន្តនីមួយៗ អាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ចង្កូតបូមអេឡិចត្រូនិចដែលមានមុខងារច្រើនសម្បូរបែបជាងមុន និងចំណុចមិនអាចខ្វះបានសម្រាប់ Ford Everest នោះគឺ​ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់គ្រប់ជួរ។

ដូចបានបញ្ជាក់ខាងលើរថយន្ត Ford Everest ជារថយន្ត Luxury Off-Road SUV ចំណុចដែលអាចបញ្ជាក់បានថារថយន្តនេះអាចជំនះបានគ្រប់ឧបសគ្គនោះគឺ ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវដែលមានជម្រើសរហូតដល់ទៅ ៧ រួមមាន៖ ធម្មតា សន្សំសំចៃ ស្ព័រ អូសសណ្តោង រអិល ភក់ និងខ្សាច់

បូករួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងប៉ុងរថយន្ត (កាប់ពីតាស) ប្រព័ន្ធជើងក្រោមធ្វើកំណែទម្រង់ថ្មី ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលធ្វើឲ្យរថយន្តនេះមានសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញសាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ ៤៤៤ ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ ១០៥ ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញសាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ ៥៩៣ តាមបណ្តោយផ្លូវជាតិលេខ​ ៦A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញសាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ ៩៤០ តាមបណ្តោយផ្លូវជាតិលេខ​ ៧ ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ! Mazda6 ស៊េរីថ្មីនឹងមិនមានជម្រើសប៉ុងក្រោយឡើយ

[ទីផ្សារបរទេស] កន្លងមកគេបានលេចឮថារថយន្ត Mazda6 ជំនាន់ថ្មីនឹងផ្លាស់ប្ដូរទៅប្រើ​ប្រព័ន្ធបើកបរប៉ុងក្រោយ (RWD) ហើយជាមួយ​រថយន្ត Mazda CX-60 ដែលទើបប្រកាសចេញថ្មីៗនេះដែលមានប្រើប្រាស់​គ្រោងឆ្អឹងថ្មីមួយដែលជាប្រភេទគ្រោងឆ្អឹងប្រើប្រព័ន្ធបើកបរប៉ុងក្រោយ អាចបំពាក់ម៉ាស៊ីន៦ស៊ីឡាំងបាន ធ្វើឲ្យចចាមអារ៉ាមពីរថយន្ត Mazda6 កាន់តែជិតក្លាយជាការពិត។

យ៉ាងណាក្ដីលោក Joachim Kunz ដែលជា​តំណាងផ្នែកអភិវឌ្ឍន៍ និងវិស្វកម្មប្រចាំ​ Mazda Europe បាន​និយាយជាមួយ Autocar កាលពីពេលថ្មីៗនេះថា រថយន្ត Mazda6 ប្រភេទ RWD អាចនឹងជារថយន្តអស្ចារ្យមួយ ប៉ុន្តែទីផ្សារបានផ្លាស់ប្ដូរច្រើនក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយការលក់រថយន្ត SUV គឺសំខាន់ជាងការផលិតរថយន្ត Sedan ប្រភេទ Premium។ ការលើក​ឡើងនេះមានន័យថាគំនិតនៃរថយន្ត Mazda6 ប្រភេទ RWD នឹងមិនលេចចេញជារូបរាងពិតឡើយ ព្រោះក្រុមហ៊ុនកំពុងផ្ដោតលើរថយន្ត SUV ជាសំខាន់។

គ្រោងឆ្អឹងថ្មីរបស់ Mazda ដែលមានឈ្មោះថា Skyactiv Multi Solution Scalable Architecture នឹងមានបំពាក់លើរថយន្ត SUV ថ្មីៗជាច្រើនម៉ូដែល ដូចជារថយន្ត Mazda CX-60 ដែលទើបប្រកាសចេញរួមជាមួយរថយន្ត CX-70, CX-80 និង CX-90 ដែលគ្រោងប្រកាសចេញឆាប់ៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce បិទឈប់ទទួលការកុម្ម៉ង់ទិញឡាន Wraith និង Dawn ចាប់ពីពេលនេះ

[ទីផ្សារបរទេស] លោក Torsten Müller-Ötvös ដែលជានាយកប្រតិបត្តិ Rolls-Royce បានបញ្ជាក់ថារថយន្ត Wraith និង Dawn ត្រូវបានបិទលែងទទួលយកការកុម្ម៉ង់ថ្មីពីទីផ្សារទូទាំងសកលលោកចាប់ពីពេលនេះតទៅហើយ។

រថយន្តទ្វារពីរនេះត្រូវបានបញ្ឈប់ការលក់នៅសហរដ្ឋអាមេរិកកាលពីចុងឆ្នាំ២០២១ ដោយសារការរឹតបន្តឹងលើច្បាប់ឧស្ម័នពុល ហើយពេលនេះលោក Torsten បានបញ្ជាក់ថាការកុម្ម៉ង់សម្រាប់រថយន្តទាំងពីរបានបិទនៅគ្រប់ទីផ្សារតែម្ដង។ យ៉ាងណាក្ដីការផលិតរថយន្តទាំងពីរអាចនឹងត្រូវបន្តរហូតដល់ដើមឆ្នាំ២០២៣ ដើម្បីបំពេញតាមការកុម្ម៉ង់ពីមុនមករបស់អតិថិជន។

Rolls-Royce បានឲ្យដឹងថារថយន្ត Wraith និង Dawn នេះនឹង​មិន​មាន​ម៉ូដែលណាចូលមកជំនួសឡើយ នៅពេលដែលរថយន្តនេះត្រូវបញ្ឈប់ការផលិត។ ទោះយ៉ាងណា នាយកប្រតិបត្តិក្រុមហ៊ុនបាន​ទទួលស្គាល់ថា​រថយន្តអគ្គិសនីសុទ្ធម៉ូដែល Spectre នឹងបំពេញជាតួនាទីជារថយន្តប្រភេទ coupé ក្នុងសែស្រឡាយរថយន្ត Rolls-Royce នាពេលអនាគត។

គួរដឹងថារថយន្តអគ្គិសនីដំបូងរបស់ Rolls-Royce បានស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍​ចុងក្រោយ ជាមួយ​ការ​ប្រកាសចេញ​លើ​ទីផ្សារត្រូវបានកំណត់ថានឹងធ្វើឡើងនៅត្រីមាសទីបួន នៃឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus ចេញរថយន្តអគ្គិសនី T90 លើទីផ្សារប្រទេសចិន សាកថ្មម្តងបើកបាន ៥៣៥ គីទ្បូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុន Maxus បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី T90 ឆ្នាំ២០២២ លើទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងសរុប ៥ ៣៦៥ មម ទទឹង ១ ៩០០ មម កម្ពស់ ១ ៨០៩ មម និងប្រវែងគម្លាតកង់ ៣ ១៥៥ មម។ វាបានបំពាក់ជាមួយម៉ុទ័រខាងមុខចំនួនមួយអាចផលិតកម្លាំង ១៧៤សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៨៨,៥ គីទ្បូវ៉ាត់ម៉ោង ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ៥៣៥ គីទ្បូម៉ែត្រ។ ខណៈដែលការសាកថ្មីលឿនពី ០ ដល់ ៨០ ភាគត្រូវចំណាយពេល ៤៥ នាទីប៉ុណ្ណឹង។

យ៉ាងណាមិញចំពោះរថយន្ត Maxus  T90 ឆ្នាំ២០២២ មានតម្លៃចាប់ពី ៤៧ ១១៨ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានដឹកទំនិញអគ្គិសនីរបស់ Nikola នឹងត្រៀមបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Nikola បានប្រកាសថាខ្លួននឹងផលិតរថយន្តអគ្គិសនី ប្រភេទទ្បានដឹកទំនិញខ្នាតធំ នៅរោងចក្រ Coolidge រដ្ឋ Arizona ហើយនឹងចែកចាយរថយន្តនេះចន្លាះពី ៣០០ ទៅ ៥០០ គ្រឿងនៅឆ្នាំនេះ។

សម្រាប់រថយន្តអគ្គិសនី Nikola ត្រូវបានគេរំពឹងថានឹងបំពាក់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ៦៤៥សេះ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៧៥៣ KWH ដែលសាកពេញម្តងធ្វើដំណើរបានដល់ ៥៣៦ គីទ្បូម៉ែត្រ អាចបង្កើតល្បឿនអតិបរមា ១២០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។ ខណៈដែលការសាកភ្លើងពី ០ ដល់ ១០០ ភាគរយៈ ប្រើរយៈពេល ១២០ នាទីប៉ុណ្ណោះ។

ក្រុមហ៊ុន Nikola នៅទីក្រុង Phoenix រដ្ឋ Arizona រំពឹងថានឹងចាប់ផ្តើមផលិតរថយន្តដឹកទំនិញ Tre BEV នៅរោងចក្រអាល្លឺម៉ង់របស់ខ្លួនក្នុងខែមិថុនា ឆ្នាំ ២០២៣។

ក្រុមហ៊ុន Nikola រំពឹងថាប្រាក់ចំណេញនឹងមានភាពវិជ្ជមានសម្រាប់ Tre BEV នៅឆ្នាំ ២០២៣ ដែលអាចកើនឡើងដល់ប្រហែល ២០% បន្ទាប់ពីឆ្នាំ ២០២៥។ ខណៈពេលដែលនៅឆ្នាំ ២០២២ ត្រូវគេរំពឹងថាប្រាក់ចំណេញនឹងអវិជ្ជមានពី ៦០% ទៅ ៧៥%។

គួររំលឹកផងដែរថាកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ កន្លងមកបើយោងតាមការចុះផ្សាយរបស់ Reuter បានបញ្ជាក់ថាភាគហ៊ុនរបស់ក្រុមហ៊ុន Nikola Corp បានកើនឡើងប្រហែល ១៥ ភាគរយកាលពីថ្ងៃព្រហស្បតិ៍។ ស្របពេលដែល Wall Street បានចេញផ្សាយព័ត៌មានថា Nikola កំពុងចាប់ផ្តើមផលិតឡានដឹកទំនិញអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+