ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពនៃរថយន្តអគ្គិសនីចិន SUV សាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៦០០ គ.ម

[ទីផ្សាបរទេស] ក្រុមហ៊ុនផលិតរថយន្ត Roewe បានធ្វើការប្រកាសចេញលក់នូវម់ូឌែល R7 Crossover ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ SUV ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៦០០ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

សម្រាប់រថយន្តអគ្គិសនី Roewe R7 Crossover មានទំហំសរុបប្រវែង ៤ ៩០០មម, ទទឺង ១ ៩២៥មម, កម្ពស់ ១ ៦៥៥មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០មម។

រថយន្តអគ្គិសនីនេះទទួលបានឌីហ្សាញបែបស្ព័រជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីដោយរចនាទ្បើងផ្តោតសំខាន់លើ Aerodynamic ជាមួយនឹង friction coefficient នៃ 0.238cd, ចង្កៀងមុខ-ក្រោយប្រភេទ LED ភ្ជាប់ជាមួយភ្លើងជួយបំភ្លឺពេលថ្ងៃ DRL និងថាស់កង់ធំទំហំ ២១ អ៊ីញ។

ខណៈដែលផ្នែកខាងក្នុងរថយន្តអគ្គិសនី Roewe R7 Crossover ទទួលបានការរចនាទ្បើងប្រណិតជាមួយនឹងកៅស្បែកប្រភេទ Nappa, អេក្រង់ផ្ទាំងបញ្ចក់ធំ AR HUD ទំហំ ៤៣ អ៊ីញជាមួយនឹងបន្ទះឈីបដំណើរការ Qualcomm Snapdragon ៨១៥៥, ឧបករណ៍បំពងសំឡេង Bose ចំនួន ១៤ ចំណុច។ បន្ថែមពីនេះរថយន្តអគ្គិសនី Roewe R7 Crossover ក៏បានបំពាក់នូវបច្ចេកវិទ្យា PP-CEM ដំណើរការជាមួយនឹងប្រព័ន្ធឆ្លាតវ៉ៃជាដើម។

រថយន្តអគ្គិសនី Roewe R7 Crossover ប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ៥៣៦សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ ជាមួយនឹងការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៦០០ គីទ្បូម៉ែត្រ ដែលបង្កើតល្បឿនពី 0-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៤ វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឈ្មោះក៏កប់ មុខក៏ប្លែក! Nissan បញ្ចេញរូបភាពថ្មីនៃភីកអាប់បងប្អូន Navara សម្រាប់ទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zhengzhou Nissan នៅក្នុងប្រទេសចិនបានធ្វើការដាក់បញ្ចេញនៅរូបភាពរថយន្ត Nissan Rich 7 ជាផ្លូវការនៅក្នុងទីផ្សារប្រទេសកំណើត មុនពេលបង្ហាញខ្លួនជាដំបូងនៅឯពិព័រណ៍រថយន្ត Beijing Auto Show ក្នុងខែមេសា ឆ្នាំ ២០២២។

រថយន្ត Nissan Rich 7 ត្រូវបានរចនាឡើងផ្អែកលើរថយន្ត Navara ជាពិសេសបានបំពាក់នៅប៉ាណាខាងមុខឌីស្សាញប្លែក, ចង្កៀងមុខប្រភេទ LED Projector និងភ្លើងបំភ្លឺពេលថ្ងៃ, អំពូលកាត់អ័ព្ទយកលំនាំតាមរូបរាងខ្លា និងការតុបតែងដោយថ្នាំលាប metallic និង matt chrome។ លើសពីនេះ ក៏មានការរចនាទៅលើឈ្នាន់ចំហៀងពណ៌ខ្មៅ ដំឡើងដំបូលបើក roof rack ខ្មៅ និងរបារពណ៌ខ្មៅនៅខាងក្រោយរថយន្តភីកអាប់។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីននៃរថយន្តនេះ ត្រូវបានរចនាឲ្យកាន់តែប្រណីតជាងមុន ដោយផ្តោតលើផាសុកភាពដែលតុបតែងជាមួយនឹងឈើ, ឧបករណ៍បញ្ជាបញ្ឈរនៅកណ្តាលជាមួយនឹងអ៊ីនធឺណិតថ្មីនៃរថយន្ត ក៏ដូចជាមុខងារ remote start និង remote lock, ការបញ្ជាដោយសំឡេង, ប្រព័ន្ធ GPS និងកៅអីអ្នកបើកបរការលៃតម្រូវថាមពល ៨ទិស។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Nissan Rich 7 ដំណើរការដោយទាំងសាំង និងម៉ាស៊ូតចំណុះ ២,៣ លីត្រ turbo diesel ផលិតកម្លាំងបាន ១៦៦ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ទាំង​ប្រព័ន្ធ​ two-wheel drive និង four-wheel drive systems ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari ផ្អាកការនាំចូលរថយន្តទៅកាន់រុស្ស៊ី និងបរិច្ចាគទឹកប្រាក់ប្រមាណ ១ លានដុល្លារ ដើម្បីសង្គ្រោះអ៊ុយក្រែន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីរបស់អ៊ីតាលី Ferrari បានប្រកាសថាខ្លួននឹងផ្អាកការនាំចូលរថយន្តទៅកាន់រុស្ស៊ី និងបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារ ដើម្បីសង្គ្រោះអ៊ុយក្រែន។ បន្ទាប់ពីប្រទេសរុស្ស៊ីបានចូលលុកលុយលើប្រទេសអ៊ុយក្រែនរយៈពេល ២ សប្តាហ៍ដែលធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនប្រត្តិកម្មយ៉ាងខ្លាំងទៅលើបញ្ហានេះ។

លោក Benedetto Viña នាយកប្រតិបត្តិក្រុមហ៊ុន Ferrari បាននិយាយថា “យើងដើរតួនាទីយ៉ាងសំខាន់មួយរបស់យើងជាមួយស្ថាប័នផ្សេងៗ ក្នុង​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ចំពោះ​ស្ថានភាពវិបត្តិ​អ៊ុយក្រែនបច្ចុប្បន្ននេះ។ បន្ថែមពីនេះក្រុមហ៊ុន Ferrari ក៏បានបានបន្តទៀតថាយើងនឹងបរិច្ចាគទឹកប្រាក់ជាង ១ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ផ្តល់នូវជំនួយមនុស្សធម៌អន្តរជាតិដែលជួយដល់ប្រជាជនអ៊ុយក្រែនដែលត្រូវការចាំបាច់។

គួររំលឹកផងដែរថាមានក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Mercedes-Ben, Stellantis និង Ford និងផ្សេងៗទៀតក៏បានបរិច្ចាគមូលនិធិសម្រាប់ការសង្គ្រោះអ៊ុយក្រែន និងផ្អាកការនាំចូល ឬផលិតរថយន្ត នៅក្នុងប្រទេសរុស្ស៊ីដោយសារតែបញ្ហានេះដែលអូសបន្លាយអស់រយៈពេល ១៤ ថ្ងៃមកនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MINI បញ្ចេញម៉ូដែលពិសេស Pat Moss Edition ថ្មី ជាការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MINI បានធ្វើការបង្ហាញចេញនៅម៉ូដែលពិសេស Pat Moss Edition ថ្មី ជាការប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ និងជារំលឹកដល់លោកស្រី Pat Moss ដែលបានបង្កើតប្រវត្តិសាស្ត្រនៅឆ្នាំ ១៩៦២ ដោយបានឈ្នះការប្រណាំងអន្តរជាតិជាលើកដំបូងសម្រាប់ម៉ាកយីហោអង់គ្លេស ដែលត្រូវបានគេស្គាល់ថាជា International Tulip Rally ។

ខណៈពេលដែលលោកស្រី Moss បានទទួលមរណភាពក្នុងឆ្នាំ ២០០៨ ឥឡូវនេះ ម៉ាកយីហោនេះកំពុងអបអរសមិទ្ធិផលរបស់គាត់ជាមួយនឹងម៉ូដែលពិសេសនៃ Cooper S និង John Cooper Works ។ ក្នុងនោះ ការផលិតនឹងត្រូវបានកំណត់ត្រឹមចំនួន ៨០០ គ្រឿងនៅទូទាំងពិភពលោក ប៉ុន្តែសម្រាប់នៅទីផ្សារសហរដ្ឋអាមេរិកនឹងទទួលបានតែម៉ូដែល John Cooper Works ប៉ុណ្ណោះ។

រថយន្តនេះមានជម្រើសពីរប្រភេទគឺ Pepper White ឬ Midnight Black Metallic ។ ដោយ ម៉ូដែល special edition មានកញ្ចក់ក្រឡោកពណ៌ក្រហម និងដំបូល multitone ដែលចាប់ផ្តើមជា Chili Red មុនពេលប្តូរទៅ Melting Silver និងចុងក្រោយទៅជា Jet Black។ លើសពីនេះ ក៏ត្រូវបានមកជាមួយក្រាហ្វិចនៃហត្ថលេខារបស់ Pat Moss និងឆ្នូតផ្តេកដែលមានអក្សរ “737 ABL” ដែលផ្តល់កិត្តិយសដល់លេខចុះឈ្មោះនៃម៉ូដែលដើមដែលបានឈ្នះការប្រណាំង។

ចំពោះផ្នែកខាងក្នុងកាប៊ីន មានបំពាក់ជាមួយដៃចង្កូតស្រោបដោយស្បែក ជាមួយនឹងក្រាហ្វិក tulip ក៏ដូចជាហត្ថលេខារបស់ Moss ក៏ដូចជា “ការពណ៌នានៃម៉ាស៊ីន pistons រំកិលចុះឡើង”។

គួរឲ្យដឹងថា រថយន្ត Pat Moss Edition នឹងមកដល់អាគារចែកចាយនៅអ៊ឺរ៉ុបក្នុងខែឧសភានេះ ខណៈដែលការចេញលក់នៅសហរដ្ឋអាមេរិកត្រូវបានកំណត់ពេលសម្រាប់ខែសីហា។ ព័ត៌មានលម្អិតនឹងត្រូវបានចេញផ្សាយកាន់តែខិតជិតដល់ការបើកដំណើរការ ប៉ុន្តែ MINI USA បាននិយាយថាម៉ូដែល special edition នឹងផ្អែកលើ John Cooper Works Hardtop ជាមួយនឹង Iconic Trim។ ជាមួយគ្នានេះ ក្រុមហ៊ុនបានបន្ថែមថា រថយន្តនេះនឹងមានស្តង់ដារជាមួយនឹងប្រអប់លេខដៃ ៦វគ្គ នឹងជម្រើសប្រអប់លេខអូតូ ៨វគ្គដោយមិនគិតថ្លៃបន្ថែមផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បង្ហាញភាពទាក់ទាញរបស់អ្នកជាមួយរថយន្តស៊េរីថ្មី Maxus T90

ថ្មីៗនេះក្រុមហ៊ុន Maxus Cambodia បានប្រកាសជាផ្លូវការអំពីការមកដល់ថ្មីនៃរថយន្តភីកអាប់ Maxus T90 ឆ្នាំ២០២២ នៅអគារតាំងបង្ហាញរថយន្ត និងការតាំងពិព៌រណរថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីចុងសប្តាហ៍មុននេះ។ រថយន្តនេះគឺរចនាផ្អែកលើរថយន្តប្រភេទភីកអាប់ដោយបង្ហាញពីសមត្ថភាពខ្លាំងក្នុងការបើកបរលើផ្លូវ Off-Road ជាមួយនឹងកម្លាំងខ្លាំងផងដែរ។ ដូចដែលយើងបានដឹងហើយថារថយន្ត Maxus ធ្លាប់បាននាំចូលនិងដាក់លក់នូវរថយន្តភីកអាប់ Maxus T60 របស់ពួកគេហើយ ហើយលទ្ធផលក៏ទទួលបានទិន្នន័យលក់យ៉ាងល្អដែរ។ ដើម្បីបំពេញតម្រូវការរបស់អតិថិជនបន្តទៀត ក្រុមហ៊ុន Maxus បានអាប់ឌែតលើម៉ូឌែល Maxus T90 របស់គេដោយឆ្លងកាត់បទពិសោធន៍ផ្លូវ Off-Road យ៉ាងល្អ និងមានការរចនារូបរាងដ៏មានអំណាច។ ឥឡូវនេះ Maxus T90 ក៏មានដាក់លក់នៅ Showroom Maxus ជាមួយនឹងតម្លៃពិសេសត្រឹមតែ ៤៧ ៩៩០ ដុល្លារប៉ុណ្ណោះ។ តោះទៅដឹងទាំងអស់គ្នាថា ហេតុអ្វីត្រូវជ្រើសរើសរថយន្ត Maxus T90?

ដោយសារវាត្រូវបានអភិវឌ្ឍន៏ឡើងពីរថយន្ត Maxus T60 ជាមួយនឹងប្រសិទ្ធភាពខ្ពស់នៃការសន្សំសំចៃប្រេងឥន្ធនៈ, រូបរាងល្អប្រណិត, បច្ចេកវិទ្យាថ្មីទំនើប និងកម្លាំងខ្លាំងដែលស័ក្តសមសម្រាប់ស្ថានភាពផ្លូវនៅកម្ពុជា។ ការរចនាផ្នែកខាងក្រៅរបស់ Maxus T90 គឺបង្ហាញលោកអ្នកឱ្យកាន់តែលេចធ្លោជាមួយនឹងភាពស្រស់ស្អាតរបស់វា។ នៅក្នុងលក្ខខណ្ឌនៃការរចនារថយន្ត Maxus T90 គឺបានបន្តការរចនាឡើងជាលក្ខណៈគ្រួសារ និងរួមបញ្ចូលដោយប៉ាណាមុខដ៏ធំដើម្បីធ្វើឱ្យផ្នែកខាងមុខពោរពេញដោយអំណាច។ ចង្កៀងមុខ និងអំពូលភ្លើង Daytime Running Light ក៏បានរចនាជាឆ្នូតវែងតូចៗដែលជាការរចនាឡើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន និងបង្កើននូវភាពទាក់ទាញសម្រាប់រថយន្ត Maxus T90។

ផ្នែកខាងក្នុងរបស់ Maxus T90 ពិតជាមានផាសុកភាព និងមានការរចនាដ៏ប្រណិតជាមួយនឹងកៅអីពូកស្បែកកម្រិតខ្ពស់។ ខាងក្នុងកាប៊ីនរថយន្តគឺមានទំហំធំទូលាយល្អ ដែលផ្តល់កន្លែងគ្រប់គ្រាន់សម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ។ ជាពិសេសគឺមុខងារប្រើប្រាស់ដ៏ទំនើបៗដែលដំណើរការលើ T90 មានដូចជា៖ សោរឆ្លាតវៃ smart key, កុងទ័រឌីជីថល LCD ទំហំ ១០,២៥ អ៊ីញ, អេក្រង់កម្សាន្ត ១២,៣ អ៊ីញភ្ផាប់ជាមួយប៊្លូធូស និងការគ្រប់គ្រងម៉ាស៊ីនត្រជាក់, ឧបករណ៍បំពងសម្លេង ៦គ្រាប់ រួមនឹងដំបូលលើបើកបែប Panoramic Sunroof ដែលធ្វើឲ្យអ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធបានយ៉ាងស្រស់ស្រាយ ប្រសិនបើអ្នកបើកបរជាមួយបរិយាកាសធម្មជាតិ។

Maxus T90 ត្រូវបានបំពាក់ដោយប្រអប់លេខអូតូស្វ័យប្រវត្តិ៨វគ្គ និងម៉ាស៊ីនម៉ាស៊ូតតួបូភ្លោះចំណុះ 2.0T Bi-Turbo ៤ស៊ីឡាំង ដែលផ្តល់កម្លាំងខ្លាំង ១៦០KW(ប្រហែល ២១៤សេះ) និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ហើយធ្វើឱ្យលោកអ្នកមានភាពងាយស្រួលក្នុងការបង្កើនល្បឿន និងអាចគ្រប់គ្រងល្បឿនបានយ៉ាងល្អទោះការបើកបរលើផ្លូវហាយវេ ឬផ្លូវលំបាកក៏ដោយ។ លើសពីនេះទៀតរថយន្ត Maxus T90 ជាប្រភេទរថយន្តប៉ុង២ 4WD ដែលបំពាក់ដោយប្រព័ន្ធ 4WD Driving Mode អាចជ្រើសរើសបានតាមស្ថានភាពផ្លូវដូចជា 2WD / Automatic / High-speed 4WD / Low-speed 4WD។ ទាក់ទងនឹងគ្រឿងក្រោមនេះដែល Maxus T90 បានភ្ជាប់មកជាមួយគ្រោងតួទ្វេរសម្រាប់ផ្នែកខាងមុខ (Double Wishbone) និងផ្នែកខាងក្រោយបំពាក់ដោយជន្ទៀស (Leaf Spring) ដែលលផ្តល់ឱ្យអ្នកដែលនៅក្នុងរថយន្តទាំងអស់កាន់តែមានផាសុកភាព។

Maxus T90 ក៏ទទួលបានពានរង្វាន់សុវត្ថិភាពកម្រិតផ្កាយប្រាំពី ANCAP ដែលធានាលើសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ក្នុងអំឡុងពេលបើកបរ ដោយវាបានបំពាក់នូវមុខងារសុវត្ថិភាពជាច្រើនដូចជា កាំមេរ៉ាខាងក្រោយ និងសេនស័រចាប់ស៊ីសញ្ញាដែលជំនួយពេលចតរថយន្ត, ហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធផ្តល់ដំណឹងកម្រិតសម្ពាធកង់TPMS, ពោងសុវត្ថិភាពខាងអ្នកបើកបរ និងខាងអ្នករួមដំណើរ។ រថយន្តភីកអាប់ Maxus T90 នេះក៏អាចលេងស្ទីលជាមួយគ្រឿងតុបតែងបានជាច្រើនទៀតដែរ ដើម្បីឱ្យរចនាបទនៃរថយន្តនេះកាន់តែទាក់ទាញ និងដើម្បីបង្ហាញពីស្ទីលផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ដូច្នេះហេតុអ្វីអ្នកមិនសាកល្បងផ្តល់ឱ្យខ្លួនអ្នកនូវភាពទាក់ទាញជាមួយ Maxus T90 ដើម្បីបង្ហាញពីខ្លួនអ្នកជាមួយនឹងរូបរាងដ៏អស្ចារ្យដំបូងគេជាមួយ Maxus T90 នៅកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បារាំង បញ្ចេញម៉ូតូអគ្គិសនីថ្មី ដែលជាគូប្រជែងជាមួយនឹង Vinfast Klara

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូបារាំង Orcal បានធ្វើការបញ្ចេញនូវម៉ូឌែល lsca 125 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ Scooter ជាគូប្រជែងជាមួយនឹង Vinfast Klara សម្រាប់ទីផ្សារនៅអឺរ៉ុប។

ការឌីហ្សាញនៃម៉ូតូអគ្គិសនី Orcal Isca 125 ទទួលបានការរចនាទ្បើងបែប Classic ដែលស្រដៀងគ្នាទៅនឹង Vespa ដោយចង្កៀងមុខ-ក្រោយប្រភេទ LED ជាមួយនឹងស៊ីញ៉ូស្តង់ដារ, កុងទ័រឌីជីថល LCD, រន្ធសាក USB, ទូរស័ព្ទ និងកន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីធំជាដើម។ ព្រមទាំងបានបំពាក់ស្តង់ដារមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ-ក្រោយ ទំនើបជំនាន់ចុងក្រោយផងដែរ។

ចំពោះថាមពលនៃម៉ូតូអគ្គិសនី Orcal Isca 125 មិនទាន់បានបង្ហាញអំពីទំហំអាគុយ, កម្រិតការសាកភ្លើងពេញម្តង អាចបានចម្ងាយប៉ុន្មានគីទ្បូម៉ែត្រ និងរយៈពេលការសាកភ្លើងនៅទ្បើយទេ។

គួរឱ្យដឹងផងដែលថាគូប្រជែងរបស់ខ្លួនគឺ Vinfast Klara ប្រើប្រាស់ម៉ូរទ័រអគ្គិសនី១ ដែលទទួលបានជំនួយពីអាគុយប្រភេទ អាគុយលីចូម-អ៊ីយ៉ុង ដែលមានថាមពល ១,២ គីទ្បូវ៉ាត់ ដែលសាកថ្មពេញម្តងអាចជិះបានចម្ងាយ ១២០ គីឡូម៉ែត្រ ដែលអាចបង្កើតល្បឿន ៤៨ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។

សូមបញ្ជាក់ថាម៉ូតូអគ្គិសនី Orcal Isca 125 ស៊េរីឆ្នាំ ២០២២ ត្រូវបានគេរំពឹងថាវានឹងមានតម្លៃចាប់ពី ២,៤៨៤ ដុល្លារសម្រាប់ទីផ្សានៅក្នុងតំបន់អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាយចេញច្បាស់ៗរូបរាងឡាន Mazda CX-60 មុនការប្រកាសចេញជាផ្លូវការ

[ទីផ្សារបរទេស] មុនការប្រកាសចេញជាផ្លូវការតែប៉ុន្មានម៉ោង រថយន្ត Mazda CX-60 បានលេចធ្លាយរូបរាងលើអនឡាញគឺតាមរយៈគណនី Instagram ឈ្មោះថា Wilcoblok។

តាមរយៈរូបភាពបានបង្ហាញថាការឌីហ្សាញរបស់ Mazda CX-60 មិនមានខុសប្លែកពីការឌីហ្សាញដែលជាអត្តសញ្ញាណប្រចាំត្រកូលរបស់ Mazda នោះទេ ប៉ុន្តែវាមាន​ប្រើប្រាស់អំពូលភ្លើង LED ថ្មីប្លែក ដែល​មាន​អំពូលភ្លើងបំភ្លឺពេលថ្ងៃជាឆ្នូតនៅចំកណ្ដាលនៃអំពូលភ្លើងមេ។

នៅផ្នែកខាងក្នុងវិញ CX-60 នឹងក្លាយជារថយន្តដំបូងរបស់ Mazda ដែលមានកុងទ័រឌីជីថលពេញលេញ អមដោយអេក្រង់កម្សាន្ត Mazda Connect យ៉ាងធំ ហើយមានចង្កូតស្ទីលថ្មី ជាមួយវត្ថុធាតុដើមដែលកាន់តែមានប្រណីតភាពខ្ពស់ជាងមុន។

គួរដឹងថា CX-60 ក៏នឹងជារថយន្ត Mazda ដំបូងដែលប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid PHEV ដែល​ភ្ជាប់​ម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ។ ក្រៅពី PHEV រថយន្តនេះក៏នឹងមានប្រភេទម៉ាស៊ីន SkyActiv-X ដែលមានទាំងប្រភេទប្រើសាំង និងប្រភេទម៉ាស៊ូត។

ក្រៅពី CX-60 គេក៏រំពឹងទុកនូវវត្តមានរថយន្ត Mazda CX-80 ដែលមានកៅអី៣ជួរ និងមានការឌីហ្សាញស្រដៀង CX-60 ដែលគ្រោងប្រកាសចេញនៅអំឡុងចុងឆ្នាំនេះ ឬត្រូវអូសបន្លាយដល់ឆ្នាំ២០២៣ខាងមុខ ហើយក៏នឹងមានការបង្ហាញចេញរថយន្ត CX-70 និង CX-90 ដែលផលិតឡើងសម្រាប់អតិថិជនអាមេរិកជាអតិថិជនគោលដៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Cadillac Lyriq នឹងចាប់ផ្ដើមផលិតពេញលេញនៅអំឡុងចុងខែនេះ

[ទីផ្សារបរទេស] កាលពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅ ប្រតិបត្តិការនៃការផលិតរថយន្ត Cadillac Lyriq អាចសម្រេចបានប្រមាណ ៨០% ហើយបើតាមដំណឹងរាយការណ៍ចុងក្រោយ ការផលិតនៃរថយន្តនេះនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី២១ ខែមីនានេះ។

ដំណឹងនៃកាលបរិច្ឆេទចាប់ផ្ដើមការផលិតនេះគឺផ្អែកតាមវិបសាយ Cadillac Society ហើយអ្នក​នាំពាក្យរបស់ Cadillac ផ្ទាល់​ក៏​បាន​បង្ហើបឲ្យដឹងថាការផែនការនៃការចាប់ផ្ដើមការផលិតគឺគ្រោងនឹងចាប់ផ្ដើមនៅអំឡុងចុងខែនេះ គឺទៅតាមផែនការកំណត់ ប៉ុន្តែមិនបានបញ្ជាក់ថ្ងៃច្បាស់លាស់ទេ។

Cadillac Lyriq ត្រូវបានគេមើលឃើញថាជារថយន្តដែលផ្លាស់ប្ដូរពី Concept ទៅជារថយន្តពេញលេញរហ័សបំផុត ដោយគេបានឃើញ Concept នៃរថយន្តនេះកាលពីខែសីហា ឆ្នាំ២០២០ តាមពីក្រោយដោយរថយន្តពិតដែលបង្ហាញចេញនៅខែមេសា ឆ្នាំ២០២១។ ការកុម្ម៉ង់រថយន្តនេះសម្រាប់ទីផ្សារបរទេស បានបើកទទួលកាលពីខែកញ្ញាឆ្នាំ២០២១ ដោយរថយន្តប្រភេទ Debut Edition ទទួលបានការកុម្ម៉ង់អស់គ្មានសល់ក្នុងពេលត្រឹម ១០នាទី។

រថយន្ត Lyriq នឹងចេញលក់ជាមួយម៉ូទ័រអគ្គិសនីមួយ និងប្រព័ន្ធបើកបរវិលកង់ក្រោយ ដែលមានអាគុយចំណុះ ១០០kWh អាចផលិតកម្លាំងបាន ២៥៤សេះ និងអាចបើកបរបានចម្ងាយប្រមាណ ៤៨២គីឡូម៉ែត្រ។ សម្រាប់ការសាកភ្លើងពេញ រថយន្តនេះអាចផ្ដល់ចម្ងាយបើកបរបាន ៣២១គីឡូម៉ែត្រ សម្រាប់ការសាកប្រហែលកន្លះម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានអីតែទូរស័ព្ទ! Volvo សាកល្បងបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែលើឡានរបស់ខ្លួន (មានវីដេអូ)

Cabonline ដែលជាក្រុមហ៊ុនតាក់ស៊ីធំជាងគេនៅក្នុងតំបន់ Nordic នៃទ្វីបអឺរ៉ុប នឹងសហការជាមួយក្រុមហ៊ុន Volvo ដើម្បីសាកល្បងបច្ចេកវិទ្យាសាកថ្មឥតខ្សែសម្រាប់រថយន្តអគ្គិសនីសុទ្ធ នៅលើតាក់ស៊ីមួយចំនួនដែលកំពុងប្រតិបត្តិការនៅទីក្រុង Gothenburg ប្រទេសស៊ុយអែត។

ដំណើរការដូចឆ្នាំងសាកទូរសព្ទឥតខ្សែនៅក្នុងរថយន្តជាច្រើន អ្នកបើកបរដែលប្រើការសាកឥតខ្សែនឹងគ្រាន់តែចតរថយន្តរបស់ពួកគេដើម្បីចាប់ផ្តើមសាកថ្ម ហើយមិនចាំបាច់ចេញពីវាទាល់តែសោះ។ Cabonline នឹងទទួលបាន Volvo XC40 Recharges ជាមួយនឹងឧបករណ៍ទទួលពិសេសដែលភ្ជាប់ឥតខ្សែទៅកាន់បន្ទះសាកដែលផលិតដោយ Momentum Dynamics ដែលបង្កប់នៅតាមផ្លូវ។

ក្នុងនោះ លោក Mats Moberg ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្រុមហ៊ុន Volvo Cars បាននិយាយថា “តំបន់ Gothenburg Green City អនុញ្ញាតឲ្យយើងសាកល្បងបច្ចេកវិទ្យាថ្មីៗដ៏គួរឲ្យរំភើបនៅក្នុងបរិយាកាសជាក់ស្តែង និងវាយតម្លៃពួកវាតាមពេលវេលាសម្រាប់ការណែនាំដ៏ទូលំទូលាយនាពេលអនាគត” ។ “ការសាកល្បងបច្ចេកវិទ្យាសាកថ្មថ្មីរួមគ្នាជាមួយដៃគូដែលបានជ្រើសរើសគឺជាវិធីដ៏ល្អមួយដើម្បីវាយតម្លៃជម្រើសនៃការសាកថ្មជំនួសសម្រាប់រថយន្តនាពេលអនាគតរបស់យើង។”

គួរឲ្យដឹងថា បន្ទះនេះអាចសាករថយន្តបានដល់ទៅ ៤០គីឡូវ៉ាត់ ដែលលឿនដូចទៅនឹង DC fast-charging ports ដែលដំណើរការនៅ ៥០គីឡូវ៉ាត់ ហើយក៏លឿនជាងឆ្នាំងសាកធម្មតា AC ១១គីឡូវ៉ាត់ផងដែរ។

ដើម្បីប្រើការសាកឥតខ្សែ អ្នកបើកបរគ្រាន់តែត្រូវចតរថយន្តក្នុងទីតាំងត្រឹមត្រូវនៃបន្ទះសាក ដោយមានជំនួយពីកាមេរ៉ា ៣៦០ ដឺក្រេរបស់ Volvo XC40 Recharge ។ តាក់ស៊ីអគ្គិសនីទាំងនេះត្រូវបានគេរំពឹងថានឹងដំណើរការលើសពី ១២ ម៉ោង/ថ្ងៃ និងបើកបរលើសពី ១០០,០០០ គីឡូម៉ែត្រ/ឆ្នាំ ដែលធ្វើឲ្យវាក្លាយជាការធ្វើតេស្តដ៏សំខាន់សម្រាប់បច្ចេកវិទ្យារថយន្តអគ្គិសនី របស់ Volvo ជាទូទៅផងដែរ។

ការធ្វើតេស្តនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមតំបន់ Gothenburg Green City ដែលក្រុមហ៊ុន Volvo បានប្រកាសពីការចូលរួមរបស់ខ្លួនកាលពីឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្លាស់ប្តូរការដឹកជញ្ជូនរបស់ទីក្រុងទៅជាគ្មានការបំភាយឧស្ម័ន ១០០% នៅត្រឹមឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Qashqai e-POWER ជិះ ១០០គ.ម ស៊ីសាំង ៥,៣លីត្រ ចេញលក់នៅតំបន់អឺរ៉ុប ឆាប់ៗនេះ!

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan នឹងធ្វើការដាក់លក់នូវម៉ូឌែល Qashqai e-POWER ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប ពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ។

សម្រាប់រថយន្ត Nissan Qashqai e-POWER ប្រើប្រាស់គ្រោងឆ្អឹង CMF-C/D ស្រដៀងគ្នាទៅនឹង Nissan X-Trail និង Rogue ដែលបច្ចុប្បន្ននេះទើបតែបង្ហាញខ្លួននៅសហរដ្ឋអាមេរិក។

ការឌីហ្សាញនៃរថយន្ត Nissan Qashqai e-POWER ទទួលបានរចនាបែបសាមញ្ញាដោយប៉ាណាខាងមុខ V-Motion, ចង្កៀងមុខប្រភេទ LED Matrix ជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃថ្មី boomerang និងថាស់កង់ទំហំ ២០ អ៊ីញ។

រីឯផ្នែកខាងក្នុងនៃរថយន្ត Nissan Qashqai e-POWER បានបំពាក់នូវដៃចង្កូតពហុមុខងារកៅអីស្បែក Nappa កៅអីកម្តៅ, អេក្រង់ប្រព័ន្ធកម្សាន្តទំហំ ៩ អ៊ីញ អាចភ្ជាប់ជាមួយនឹង NissanConnect, Android Auto, AppleCaply, កន្លែងសាកថ្មឥតខ្សែ, រន្ធសាក USB ខាងមុខក្រោយសម្រាប់ឧបករណ៍សាកថ្ម និងទ្វារខាងក្រោយបើករហូតដល់ ៩០ ដឺក្រេ។

រថយន្ត Nissan Qashqai e-POWER ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងសរុបបាន ១៩០សេះ និងកម្លាំងរមួល ៣៣០ញ៉ូតុនម៉ែត្រ។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំង ៥,៣​ លីត្រ អាចរត់បានចម្ងាយ ១០០ គីទ្បូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+