ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិបតិ្តរវាងរុស្សីនិងអ៊ុយក្រែន ក៏ប៉ះពាល់ដល់រោងចក្រផលិតរថយន្តរបស់សហរដ្ឋអាមេរិកផងដែរ

[បរទេស] ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនបិទរោងចក្រនៅក្នុងប្រទេសរុស្ស៊ីរួចហើយ ។ ខណៈវិបត្តិនេះ បង្កឲ្យមានបញ្ហាធំសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក និងបំផ្លាញក្តីសង្ឃឹមរបស់ក្រុមហ៊ុនរថយន្តដែលថាវិបត្តិកង្វះខាតបន្ទះឈីបកាលពីឆ្នាំមុនដែលអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

គួរឲ្យដឹងថា អ៊ីយូតាគឺជាឧស្ម័នដែលប្រើដោយឡាស៊ែរដែលប្រើក្នុងការផលិតបន្ទះឈីប ស្ទើរតែទាំងអស់នៃការផ្គត់ផ្គង់អ៊ីយូតារបស់សហរដ្ឋអាមេរិក ហើយ ៧០% នៃការផ្គត់ផ្គង់ទូទាំងពិភពលោកគឺមកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន បើយោងទៅតាមក្រុមហ៊ុនផ្តល់ប្រឹក្សា Techcet ។ ក្នុងនោះ ប្រទេសរុស្ស៊ីផលិតអ៊ីយូតាដែលជាអនុផលនៃការផលិតដែកថែបដែលបន្ទាប់មកត្រូវបានបន្សុតដោយក្រុមហ៊ុនឯកទេសអ៊ុយក្រែន។ បន្ថែមពីលើអ៊ីយូតា ក្រុមហ៊ុនផលិតរថយន្តក៏មានប្រភពអាលុយមីញ៉ូម នីកែល ប៉ាឡាដ្យូម និងដែកជ្រូកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែនសម្រាប់ប្រើប្រាស់ក្នុងបន្ទះឈីបផងដែរ។

តាមរបាយការណ៍របស់គេហទំព័រ Automotive News Europe តម្លៃអ៊ីយូតាបានកើនឡើង ៦០០% នៅក្នុងការបន្តរហូតដល់ឆ្នាំ ២០១៤ ឧបសម្ព័ន្ធរបស់រុស្ស៊ីនៅគ្រីមៀ ហើយយើងអាចរំពឹងថានឹងឃើញតម្លៃកើនឡើងម្តងទៀតទាំងសម្រាប់អ៊ីយូតា និងសម្រាប់សម្ភារៈផ្សេងទៀតដូចជា ប៉ាឡាដ្យូម ដែលត្រូវបានប្រើទាំងការផលិតបន្ទះឈីប ក៏ដូចជាឧបករណ៍បំប្លែងកាតាលីករផងដែរ។

ជាមួយគ្នានេះ លោក Dan Hearsch នាយកគ្រប់គ្រងផ្នែករថយន្ត និងការអនុវត្តឧស្សាហកម្មនៅ AlixPartners បានប្រាប់គេហទំព័រ ANE ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមិនគួរបង្កឲ្យមានបញ្ហាភ្លាមៗនៅក្នុងឧស្សាហកម្មរថយន្តនោះទេ ដោយសារតែក្រុមហ៊ុនផលិតមីក្រូឈីបបានផលិតស្តុកទុកអ៊ីយូតាជាច្រើនខែ។

ប៉ុន្តែការស្តុកទុកនោះនឹងមិនស្ថិតស្ថេរជារៀងរហូតទេ ហើយប្រសិនបើស្ថានភាពអ៊ុយក្រែនបន្តអូសបន្លាយ នោះក្រុមហ៊ុនផលិតរថយន្តអាចប្រឈមមុខនឹងបញ្ហាធំនៅក្នុងផែនការរបស់ពួកគេក្នុងការងើបឡើងវិញពីវិបត្តិបន្ទះឈីប ។ កាលពីសប្តាហ៍មុន BMW ត្រូវបានបង្ខំចិត្តទុកចោលជាបណ្តោះអាសន្ននៅរោងចក្ររបស់ខ្លួន ដោយសារតែការរំខានក្នុងការផ្គត់ផ្គង់ដែលត្រូវបានផលិតដោយក្រុមហ៊ុនអាល្លឺម៉ង់ដែលមានមូលដ្ឋាននៅអ៊ុយក្រែន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈរូបភាពប្រទះឃើញនៅលើប៉ាតង់ Honda CR-V ២០២៣ ទំនងមានរូបរាងថ្មីបែបនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda នឹងធ្វើការដាក់បញ្ចេញរថយន្ត Honda CR-V ជំនាន់ទី ៦ ថ្មីចុងឆ្នាំនេះ ខណៈពេលរថយន្តនេះកំពុងបើកបរសាកល្បងជាមួយការបិទបាំងតួខ្លួន។

រូបភាពនៅលើឯកសារប៉ាតង់

តាមរូបភាពលើឯកសាប៉ាតង់ និងរូបភាពប្រទះឃើញសម្រាប់ម៉ូឌែលឆ្នាំ២០២៣នេះ គឺ​អ្វី​ដែល​គួរ​ឲ្យចាប់​អារម្មណ៍​នោះ​គឺ​តួ​ខ្លួន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ទំហំ​ធំ​ជាង​មុន និងបានបំពាក់នៅប៉ាណាមុខថ្មី តួរថយន្តមើលទៅមានលក្ខណៈស្ព័រជាងមុន ចង្កៀងមុខ LED រាងស្លីម, ផ្លាស់ប្តូរទីតាំងនៃកញ្ចក់ចំហៀង ព្រមទាំងផ្នែកខាងក្រោយត្រូវបានឌីស្សាញឡើងវិញទាំងស្រុងដែលនឹងមកជាទម្រង់ ៣ជួរ កៅអី៧។

ខណៈផ្នែកខាងក្នុងមិនត្រូវបានបង្ហាញ ជាការពិតណាស់ រថយន្តនេះត្រូវបានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ធំជាងមុន និងប្រព័ន្ធឌីជីថលថ្មី ភាគច្រើនប្រហែលជាខ្ចីពី HONDA CIVIC និងHR-V។ ក្នុងនោះ ក្រុមហ៊ុន Honda បានបញ្ជាក់ថា ប្រព័ន្ធកំសាន្តថ្មីនឹងដំណើរការរួមគ្នាជាមួយ Google ដើម្បីគាំទ្រការភ្ជាប់ Voice Assistant របស់ Google ដែលដំណើរការឡើងនៅក្នុង Display Audio, Google Maps និង Google Play in-car app។

គួរឲ្យដឹងថា រថយន្ត CR-V ថ្មីនឹងមិនមែនជារថយន្តអគ្គិសនី ១០០% នោះទេ ប៉ុន្តែនឹងផ្តល់ជូនម៉ាស៊ីនប្រភេទ Plug-in Hybrid ក្រោម e:PHEV ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត RAV4 Prime របស់ក្រុមហ៊ុន Toyota និងរថយន្ត Ford’s Escape PHEV ។

សម្រាប់ផ្នែកម៉ាស៊ីនវិញ រថយន្ត CR-V ថ្មី នេះនឹងអាចប្រើប្រាស់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥​ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២១២ សេះ។ លើសពីនេះ ក្រុមហ៊ុនជប៉ុននឹងផ្តល់ជូននៅម៉ាស៊ីន hybrid ដូចគ្នាទៅនឹងប្រភេទបច្ចុប្បន្ន នៅលើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង Atkinson គួបផ្សំជាមួយនឹងម៉ូទ័រអគ្គិសនីដែលផលិតកម្លាំង ២១២ សេះ ថាមពលត្រូវបានបញ្ជូនទៅកាន់កង់ខាងមុខ ឬទាំងបួនតាមរយៈប្រអប់លេខ e-CVT។ ប៉ុន្តែវានឹងនៅតែមានម៉ូដែលដែលមានម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ៤ស៊ីឡាំង ភ្ជាប់ជាមួយប្រអប់លេខដៃ CVT សម្រាប់ប្រភេទ FWD និង AWD លើម៉ូឌែល CR-V បច្ចុប្បន្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនីចិនប្រភេទ Crossover សាកភ្លើងម្តង អាចជិះបានចម្ងាយ ៦៥០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត HiPhi បានធ្វើការបញ្ចេញនូវម៉ូឌែល X ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនី ប្រភេទ Crossover ដែលមានជម្រើស ២ កៅអី ៤ និង ៦ ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ៦៥០ គីទ្បូម៉ែត្រ ក្នុងតម្លៃចាប់ពី ៩០ ២៩១ ដល់ ១២៦ ៧២៤ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

រថយន្តអគ្គិសនី HiPhi X មានទំហំសរុបប្រវែង ៥ ២០០មម, ទទឹង ១ ៩៩០មម, កម្ពស់ ១ ៦១៨មម និងប្រវែងគម្លាតពីកង់មុខទៅក្រោយ ៣ ១៥០មម។

ការឌីហ្សាញនៃរថយន្តអគ្គិសនី HiPhi X ទទួលបានរចនាទ្បើងបែបស្ព័រត្រង់ប៉ាណាខាមុខបិទជិត, ចង្កៀងមុខឆ្លាតវ៉ៃ ISD បិទ-បើកភ្លើងអូតូ, ដំបូលខាងលើទ្បានអាចបើកបានជាមួយនឹងស្លាបទ្វា, កញ្ចក់ផ្ទាំងខាងមុខរចនាទ្បើង ៦៥ ដឺក្រេដើម្បីឱ្យមើលកាន់តែច្បាស់ទៀត និង ថាស់កង់ស្ព័រទំហំ ២២ អ៊ីញ។

ខណៈដែលផ្នែកខាងក្នុងរចនាទ្បើងជាមួយនឹងបច្ចេកវិទ្យាទំនើបខ្ពស់បំផុតដោយបំពាក់នូវអេក្រង់បង្ហាញការបើកបរ ១៤,៦ អ៊ីញ, អេក្រង់ធំកណ្តាល infotainment ទំហំ ១៦,៩ អ៊ីញ, អេក្រង់សម្រាប់អ្នកជិះខាងក្រោយទំហំ ១៩,៩ អ៊ីញ, ប្រព័ន្ធសម្គាល់មុខ, ឧបករណ៍បំពងសំលេង ១៧ ចំណុច និងប្រព័ន្ធទឹកអប់ក្នុងទ្បានឆ្លាតវ៉ៃជាដើម។

រថយន្តអគ្គិសនី HiPhi X ប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ៥៩០សេះ​ និងរមួល ៨២០ញ៉ូតុនម៉ែត្រ ជាមួយនឹងការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៦៥០ គីទ្បូម់ែត្រ ស្តង់ដារ CLTC ដែលបង្កើតល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៣,៩ វិនាទី និងល្បឿនអតិបរមា ២០០ គីទ្បូម៉ែត្រក្នុងរយៈ ១ ម៉ោងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Royal Enfield ចាប់ផ្តើមយ៉ាងល្អក្នុងខែមិនា ជាមួយនឹងការលក់ជោគជ័យនៅក្នុងផ្សារទំនើប AEON1

ទីផ្សារម៉ូតូ Royal Enfield កំពុងតែចាប់ផ្តើមយ៉ាងសម្បើមនាពេលថ្មីៗនេះហើយក៏ដោយសារតែការបើកបង្ហាញនិងសម្ភោធម៉ូឌែលថ្មីចុងក្រោយ Classic 350cc reborn កាលពីខែមុននេះ។ អរគុណចំពោះភាពល្បីល្បាញនៃម៉ាកយីហ៊ោមួយនេះដែលមានទូទាំងពិភពលោកជាមួយនឹងរូបរាងដ៏អំនោយផលរបស់វាដែលបានជ្រាបពាសពេញបេះដូងក្រុមអ្នកស្នេហាវិស័យម៉ូតូធំក្នុងប្រទេសកម្ពុជា។ ការចាប់ផ្តើមយ៉ាងសម្បើមនៅក្នុងខែមិនាបាននាំអោយក្រុមហ៊ុនអាចបញ្ចេញម៉ូតូចំនួន ៦គ្រឿង និងការកក់បន្ថែម ៧គ្រឿងទៀតក្នុងកំឡុងពេលមួយសប្តាហ៍តែប៉ុណ្ណោះ។ ម៉ាកយីហ៊ោមួយនេះបានស្ទុះឡើងយ៉ាងឆាប់រហ័សដោយសារតែហេតុផលជាច្រើនដូចជាការតាំងបង្ហាញនៅតាមផ្សារទំនើបធំៗ, គុណតំលៃនិងភាពជឿទុកចិត្តបានរបស់ផលិតផល ជាពិសេសគឺក្រុមម៉ូតូ Royal Enfield Cambodia Family។

ចំនុចពិសេសដែលធ្វើអោយ Classic 350cc ទទួលបានភាពជោគជ័យផងដែរនោះគឺជម្រើសទាំង ៤ប្រភេទ (Halcyon, Signals, Dark & Chrome)  និងពណ៌ទាំង៩ របស់វា។ ផលិតផលដែលធ្វើឡើងពីលោហះដែកពិតៗជាមួយនឹងការរចនារូបរាងដែលងាយស្រួលបើកបរនិងសម្របខ្លួន អតិថិជនតែងតែយល់ឃើញថាម៉ូតូមួយនេះមានភាពបត់បែនទៅតាមប្រជាជនអាស៊ីទោះបីជាពួកគាត់ទើបតែរៀនជិះលើកដំបូងក៏ដោយ។ ជាមួយនិងនិមិត្តសញ្ញាមិនដូចអ្នកណា ម៉ូតូនេះតំណាងអោយកិត្យានុភាពរបស់ Royal Enfield, បំពង់ស៊ីមាំងដ៏ប្រណិត និងការចនាមិនច្រំដែលជាមួយម៉ាកយីហ៊ោផ្សេង។ សូម្បីតែកន្លែងអង្គុយរបស់អ្នកបើកបរក៏ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ដែលធ្វើអោយអ្នកបើកបរអាចគ្រប់គ្រងលំនឹងនិងជាម្ចាស់លើផ្លូវដែលពួកគេកំពុងបើកបរ។

បើនិយាយអំពីគុណភាព Royal Enfield ជាផលិតផលដែលអ្នកអាចមានទំនុកចិត្តជាមួយ។ អ្នកទិញម៉ូតូដែលមានប្រវត្តរឿងរ៉ាវច្បាស់លាស់ ហើយជាកត្តាជម្រុញចិត្តអោយមានការផលិតនៃម៉ូតូ Royal Enfield គ្រប់ម៉ូឌែលផងដែរ។ មិនថាអ្នកជួបឧបសគ្គច្រើនប៉ុណ្ណានោះទេ សេវាកម្មរោងជាងរបស់ Royal Enfield និងជាដំនោះស្រាយ ជាចម្លើយគ្រប់បញ្ហាបច្ចេកទេសទាំងអស់។បើនិយាយអំពីសមាសមភាពនៅលើផ្លូវវិញ វាមិនមែនត្រឹមតែដុំថ្មនិងផ្លូវពិបាកៗដែលសមត្ថភាពលោហះធាតុនៃម៉ូតូ Royal Enfield Himalayan 411cc អាចប្រឈមបាននោះទេ គ្រប់ស្ថានភាពផ្លូវ ផ្លូវទឹក ផ្លូវខេត្តម៉ូតូមួយនេះនៅតែអាចនាំអ្នកឆ្លងកាត់បាន។

ចុងក្រោយអ្វីដែលអ្នកមិនអាចខ្វះបាននោះគឺអ្នកគាំទ្រ អតិថិជនគ្រប់គ្នាដែលបង្កើតអោយមានជាក្រុមគ្រួសារម៉ូតូ Royal Enfield Cambodia Family បានធ្វើអោយសន្ទុះនៃការកក់ទិញនិងភាពល្បីរន្ធឺរបស់ម៉ាកយីហ៊ោរមួយនេះមានការរីកធំធាត់ឥតឈប់ឈរផងដែរ។ “ខ្ញុំមានមោទនភាព និងសប្បាយរីករាយយ៉ាងខ្លាំងដែលជាផ្នែកមួយនៃក្រុមម៉ូតូ Royal Enfield” សម្តីផ្ទាល់របស់អតិថិជន។ ក្រៅពីការទិញម៉ូតូរបស់ Royal Enfield អតិថិជនគ្រប់រូបមានឪកាសក្នុងការចូលរួមគ្រប់ការជិះកំសាន្តដែលរៀបចំឡើងជាលក្ខណះច្រើនបែបច្រើនសណ្ឋានដូចជា ការជិះជាក្រុម ការជិះពេលយប់ ការជិះម៉ូតូចែកអំនោយ ការជិះកម្សាន្តនិងសម្រាកនៅតាមខេត្ត ២-៣ថ្ងៃ ដែលសុទ្ធសឹងតែបង្កើតឪកាសអោយអតិថិជនគ្រប់គ្នាបានស្គាល់គ្នានិងបង្កើតនូវចំនងមិត្តភាពថ្មីៗផងដែរ។ កាន់តែសំខាន់ កុំខកខានជាមួយនឹងការតាំងបង្ហាញរបស់ម៉ូតូ Royal Enfield គ្រប់ម៉ូឌែលនៅតាមផ្សារទំនើបជាច្រើនដែលជាហេតុផលមួយផងដែរក្នុងការធ្វើអោយស្តុកម៉ូតូរបស់ Royal Enfield មានការកក់ទិញកាន់តែច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan នឹងផ្តល់ទឹកប្រាក់ប្រមាណ ២,៧ លានដុល្លារ សម្រាប់ជួយសង្គ្រោះដល់អ៊ុយក្រែន

[បរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសថាខ្លួននឹងផ្តល់ទឹកប្រាក់ប្រមាណ ២,៧ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ជំនួយមនុស្សធម៌ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការលុកលុយពីសំណាក់ប្រទេសមហាអំណាចលំដាប់ទី ២ លើលោកប្រទេសរុស្ស៊ី ជាងពីរសប្តាហ៍។

សម្រាប់ក្រុមហ៊ុន​ Nissan បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់កាតបាទប្រហម និង NPOs ផ្សេងៗទៀតដើម្បីជួយសង្រ្គោះជីវិតមនុស្សចាស់ និងកុមារ ដែលផ្តល់ការផ្គត់ផ្គង់ចាំបាច់ នឹងគាំទ្រសកម្មភាពសង្គ្រោះបន្ទាន់ដែលកំពុងបន្ត ហើយត្រៀមខ្លួនរួចរាល់ក្នុងការបរិច្ចាគតាមតម្រូវការជាដើម។

ការបង្កើតមូលនិធិ Nissan Care Fund ដើម្បីផ្តល់ស្ថិរភាពហិរញ្ញវត្ថុ និងការគាំទ្រជាបន្តបន្ទាប់ដល់និយោជិត និងប្រជាជនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ដែលរងផលប៉ះពាល់ដោយវិបត្តិសង្គ្រោមនេះ ដែលមានទំហំទឹកប្រាក់ប្រមាណ ១,៦ លានដុល្លារ។ ហើយការផ្តល់ជំនួយនេះរួមមាន៖ ថ្លៃផ្លាស់ទី ថ្លៃរស់នៅសម្រាប់គ្រួសារដែលជម្លៀសចេញ, ថ្លៃព្យាបាល និងតម្រូវការពិសេសសម្រាប់កុមារ អាស្រ័យលើស្ថានភាព អាហារ សម្លៀកបំពាក់ និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតដល់មូលនិធិនេះ។

គួរឱ្យដឹងផងដែរថាការពាក់ព័ន្ធទៅនឹងអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី ការនាំចេញយានយន្តទៅកាន់ប្រទេសនេះត្រូវបានផ្អាករួចហើយ។ ប៉ុន្តែប្រតិបត្តិការនៃរោងចក្រនៅ St. Petersburg គ្រោងនឹងផ្អាកក្នុងពេលឆាប់ៗនេះដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Wave 110i ប្រើប្រាស់ប្រព័ន្ធប៊ិច PGM ជួយសន្សំសំចៃសាំង ១ លីត្រ អាចជិះបានចម្ងាយជិត ១០០ គ.ម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើបញ្ចេញនូវម៉ូឌែល Wave 110i ស៊េរីឆ្នាំ ២០២២ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធប៊ិច PGM ជួយសន្សំសំចៃសាំងក្នុង ១,៣ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

ចំពោះម៉ូតូ Honda Wave 110i មានទំហំសរុបប្រវែង ១ ៩១៩ មម, ទទឹង ៧០៦ មម, កម្ពស់ ១ ០៨៣ មម, កម្ពស់ពីដី ១៣២ មម និងប្រវែងគម្លាតកង់មុខទៅក្រោយ ១ ២២៧មម។

ដោយទ្បែកការឌីហ្សាញនៃម៉ូតូ Honda Wave 110i មានលក្ខណៈបែបសាមញ្ញាដោយរចនាទ្បើងជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD ដែលបង្ហាញព័ត៌មានចាំបាច់ទាំងអស់សម្រាប់អ្នកបើកបរ និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៥ លីត្រ។

ខណៈដែលថាមពលនៃម៉ូតូ Honda Wave 110i បានប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ ១១០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled បច្ចេកវិទ្យាថ្មីដែល Honda បង្កើតទ្បើងដើម្បីសន្សំសំចៃសាំង និងប្រើបានយូរ ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច PGM-FI injectors ដោយចាក់សាំង ១,៣ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ។

សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃម៉ូតូ Honda Wave 110i ស៊េរីឆ្នាំ ២០២២ មានជម្រើស ៤ ពណ៍ ជាមួយនឹងតម្លៃចាប់ពី ​១ ១៣២ ដុល្លារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាយដំណឹងថា Toyota នឹងផលិតឡាន Supra លេខដៃ នៅខែក្រោយ

យោងតាមរបាយការណ៍ចេញពីប្រទេសជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងប្រកាសពីគម្រោងផ្តល់នូវជម្រើសលេខដៃ ៦វគ្គ សម្រាប់រថយន្ត GR Supra នៅថ្ងៃទី២៨ ខែមេសា ខាងមុខនេះ។

បើតាមប្រភពព័ត៌មានបានបង្ហាញថា រថយន្ត Toyota Supra ឆ្នាំ២០២៣ នឹងចូលសង្វាក់ផលិតកម្ម នៅខែកក្កដា ហើយប្រភេទលេខដៃ នឹងមានតែសម្រាប់ Option ខ្ពស់បំផុត Supra RZ ប៉ុណ្ណោះ នៅក្នុងប្រទេសជប៉ុន។

ប្រអប់លេខដៃ ៦វគ្គខាងលើនេះ នឹងត្រូវដំណើរការជាមួយម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ និងកម្លាំងរមួល ៤៩៨ញ៉ូតុនម៉ែត្រ ដែលមានប្រើលើ GR Supra បច្ចុប្បន្ន។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត GR Supra លេខដៃនោះ នឹងមិនមានបំពាក់ប្រព័ន្ធជំនួយការបើកបរមួយចំនួន រួមទាំង adaptive cruise control និង rear emergency braking ផងដែរ។

យ៉ាងណាមិញ របាយការណ៍នោះបានបញ្ជាក់ថា Toyota ក៏នឹងចេញរថយន្ត GR Supra លេខដៃ ជាមួយនឹងតួខ្លួនពណ៌ស Matte White Edition ដែលមានផលិតត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot 308 ជាប់ឈ្មោះជាឡាន “Women’s World Car of the Year” ប្រចាំឆ្នាំ ២០២២

រថយន្ត Peugeot 308 បានក្លាយជាអ្នកឈ្នះនៅឆ្នាំនេះសម្រាប់ពានរង្វាន់ “Women’s World Car of the Year 2022” ដែលត្រូវបានបោះឆ្នោតដោយអ្នកកាសែតស្ត្រីចំនួន ៥៦ នាក់មកពី ៤០ ប្រទេស នៅទូទាំងទ្វីបចំនួន ៥ ។

អ្នកឈ្នះនេះត្រូវបានប្រកាសនៅថ្ងៃទី ៨ ខែមីនា ស្របពេលជាមួយទិវានារីអន្តរជាតិ ផងដែរ។ រថយន្ត Peugeot 308 គឺជាអ្នកស្នងតំណែងពីជើងឯកកាលពីឆ្នាំមុន ដែលជារថយន្ត Land Rover Defender ។

គណៈកម្មាធិការ​អ្នក​សារព័ត៌មាន​បានបើកបរ​សាកល្បង​លើរថយន្តសរុប​ចំនួន ៦៥ ម៉ូដែល ​ក្នុង​ដំណើរការ​វាយតម្លៃ។ ការបោះឆ្នោតជុំទី ១ ទទួលបានលទ្ធផលរថយន្តល្អបំផុតពីប្រភេទនីមួយៗ ដោយមានការជ្រើសរើសដូចខាងក្រោម៖

  • Peugeot 308 (រថយន្តទីក្រុងល្អបំផុត)
  • Kia Sportage (រថយន្តប្រភេទ SUV លក្ខណៈគ្រួសារល្អបំផុត)
  • BMW iX (រថយន្តប្រភេទ SUV ខ្នាតធំល្អបំផុត)
  • Ford Mustang Mach-E (រថយន្តគ្រួសារល្អបំផុត)
  • Audi e-Tron GT (រថយន្ត Performance ល្អបំផុត)
  • Jeep Wrangler 4xe (រថយន្ត 4×4 ល្អបំផុត)

ដោយឡែក ការ​បោះ​ឆ្នោត​ជុំ​ទី​២​ បានធ្វើឲ្យរថយន្តមានតួខ្លួនប្រភេទ Hatchback របស់​បារាំង គឺ Peugeot 308 ​គ្រង​ដំណែង Women’s World Car of the Year 2022 តែម្តង។ អ្នកបោះឆ្នោតបានសរសើរពីសក្ដានុពលនៃការបើកបរ (driving dynamics), performance , កម្រិត comfort និង ការឌីហ្សាញរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tundra ស៊េរីឆ្នាំ២០២២ លក់នៅជិតកម្ពុជា តម្លៃក្បែរ ១៨ម៉ឺនដុល្លារ

[ទីផ្សារបរទេស] កាលពីថ្មីៗនេះមានក្រុមហ៊ុននាំចូលរថយន្តឯកជននៅទីក្រុងហាណូយ ប្រទេសវៀតណាម បាន​ប្រកាសដាក់លក់រថយន្ត Toyota Tundra ស៊េរីឆ្នាំ២០២២ ប្រភេទ Limited ក្នុងតម្លៃខ្ពស់រហូតដល់ប្រមាណជិត ១៨ម៉ឺនដុល្លារ ដែលសន្យាថានឹងដឹកមកដល់ប្រទេសវៀតណាមឆាប់ៗ។

រថយន្ត Toyota Tundra Limited នេះ នៅទីផ្សារសហរដ្ឋអាមេរិកគឺមានតម្លៃចាប់ពី ៤៦ ៨៥០ដុល្លារ ដែលមានន័យថាតម្លៃនៅវៀតណាមគឺខុសគ្នារហូតដល់ជិត៤ដងឯណោះ។ Tundra ស៊េរីឆ្នាំ២០២២ដែលដាក់លក់នេះដែរគឺមានពណ៌ខាងក្រៅពណ៌ខ្មៅ ជាមួយផ្ទាំងប៉ាណាមុខជាលក្ខណៈផ្ដេកពណ៌ប្រផេះ និងមានយ៉ាន់កង់ក្រូម៉េធំផងដែរ។

រថយន្តនេះដែរក៏មានបំពាក់មកជាមួយប្រព័ន្ធភ្លើង LED ទំនើប ដែលអំពូលភ្លើងមានមុខងារបិទ/បើកដោយស្វ័យប្រវត្តិ, មានប្រើប្រព័ន្ធកម្សាន្តថ្មីរបស់ Toyota, កុងទ័រជំនួយដល់ការបើកបរទំហំ ១២,៣អ៉ីញ, អេក្រង់កម្សាន្តនៅកណ្ដាលទំហំ១៤អ៉ីញ, អាចប្រើមុខងារ Apple CarPlay និង Android Auto ដោយមិនប្រើខ្សែ, មានម៉ាស៊ីនត្រជាក់ពីរតំបន់ និងមានប្រព័ន្ធសំឡេង១៤គ្រាប់ជាដើម។

គួរដឹងថា Tundra មួយម៉ូដែលនេះ មានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ប្រភេទ i-Force Twin-Turbo ដែលអាចផលិតកម្លាំង ៣៨៩សេះ អមជាមួយប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលគេយក Ford F-150 Raptor ធ្វើតេស្តស្តែងៗជាមួយ Ram 1500 TRX រកអ្នកខ្លាំងជាង (មានវីដេអូ)

បន្ទាប់ពីអង្រួញពិភពរថយន្តភីកអាប់ខ្នាតធំអស់រយៈពេលជាច្រើនឆ្នាំ រថយន្ត Ford F-150 Raptor ទទួលបានគូប្រជែងថ្មី គឺ Ram 1500 TRX កាលពីឆ្នាំ២០២០។

ឥឡូវនេះ គេហទំព័រ Autotrader បានសម្រេចចិត្តយកភីកអាប់ទាំងពីរមកប្រជែងគ្នា ដើម្បីចង់ដឹងថាមួយណាខ្លាំងជាងមួយណា។

រថយន្ត Ram 1500 TRX ប្រើប្រាស់ម៉ាស៊ីន supercharged V8 មានកម្លាំងសរុប ៧០២សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ។

ដោយឡែក បើទោះបីជា Ford F-150 Raptor មានកម្លាំងត្រឹម ៤៥០សេះក្តី ប៉ុន្តែវានៅតែជាភីកអាប់ដ៏ខ្លាំងក្លាមួយ ជាមួយនឹងសមត្ថភាព Off-road មិនធម្មតា៕

ចង់ដឹងថា រវាង Ford F-150 Raptor និង Ram 1500 TRX មួយណាខ្លាំងជាង សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+