ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែក! BMW M5 CS ប៉ះ Ferrari 812 Superfast លទ្ធផលពិតជាភ្ញាក់ផ្អើល (មានវីដេអូ)

បច្ចុប្បន្ននេះ វាមិនមែនជារឿងចម្លែកនោះទេ ដែលយើងអាចប្រទះឃើញរថយន្ត Sedan ប្រភេទ high-performance មានកម្លាំងខ្លាំងៗ។ ប៉ុន្តែ តើពួកវាអាចទៅរួចជាមួយនឹងរថយន្តប្រភេទ supercar ពិតប្រាកដបានឬទេ?

BMW M5 CS

ដោយសារតែចង់ដឹងចម្លើយ ទើប Channel YouTube មួយឈ្មោះថា Carwow បាននាំយករថយន្ត BMW M5 CS មកសាកល្បងជាមួយនឹង Ferrari 812 Superfast។

Ferrari 812 Superfast

គួរឲ្យដឹងថា BMW M5 CS គឺជារថយន្ត Sedan ប្រភេទ high-performance ដែលបំពាក់ម៉ាស៊ីនចំណុះ ៤,៤លីត្រ twin-turbo V8 មានកម្លាំងសរុប ៦២៧សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ ហើយមានទម្ងន់ ១ ៨៦៦គីឡូក្រាម។

ដោយឡែក Ferrari 812 Superfast ដែលជាប្រភេទ supercar ពិតប្រាកដ មានបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated V12 មានកម្លាំង ៧៨៨សេះ និងកម្លាំងរមួល ៧១៧ញ៉ូតុនម៉ែត្រ ហើយមានទម្ងន់ខ្លួន ១ ៦៣០គីឡូក្រាម។

បើទោះបីជារថយន្ត BMW ខាងលើមានទម្ងន់ធ្ងន់ជាង និងកម្លាំងតិចជាងរថយន្ត Ferrari ក៏ដោយ ប៉ុន្តែវាមានប្រៀបត្រង់ថា វាមានកម្លាំងរមួលច្រើនជាង និងប្រើប៉ុងពីរ៕

ចង់ដឹងលទ្ធផលយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បានអគ្គិសនី MG ZS ប្រើប្រាស់គុយទំហំ ៥០,៣KWh អាចរត់បានចម្ងាយ ៤៥១ គ.ម នៅឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការប្រកាសលក់នូវម៉ូឌែល ZS ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនី ប្រភេទ SUV ជាមួយនឹងការបំពាក់អាគុយទំហំ ៥០,៣ គីទ្បូវ៉ាតម៉ោង អាចរត់បានចម្ងាយ ៤៦១ គីទ្បូម៉ែត្រ ដែលមានជម្រើស ២ ម៉ូឌែល ក្នុងតម្លៃចាប់ពី ២៨ ៥៤៨ ដល់ ៣៣ ៣៣៦ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា។

សម្រាប់រថយន្តអគ្គិសនី MG ZS មានទំហំសរុបប្រវែង ៤ ៣២៣ មម, ទទឹង ១ ៨០៩មម, កម្ពស់ ១ ៦៤៩ មម, ប្រវែងគម្លាតពីកង់មុខទៅក្រោយ ២ ៥៨១មម។ វាបានបំពាក់ជាមួយម៉ូទ័រខាងមុខចំនួនមួយអាចផលិតកម្លាំង ១៧៦សេះ និងកម្លាំងរមួល ២៨០ ញ៉ូតុនម៉ែត្រ ដែលទទួលបានជំនួយពីអាគុយដែលមានថាមពល ៥០,៣ គីទ្បូវ៉ាត់ម៉ោង ដែលសាកភ្លើងពេញម្តងអាចរត់បានចម្ងាយដល់ ៤៦១ គីទ្បូម៉ែត្រស្តង់ដារពី WLTP។

ខណៈដែលនៅចក្រភពអង់គ្លេស បានបំពាក់អាគុយប្រភេទ Standard Range ទំហំ ៥១,១ គីទ្បូវ៉ាត់ម៉ោង ដែលសាកភ្លើងពេញម្តងអាចរត់បានចម្ងាយដល់ ៣២០ គីទ្បូម៉ែត្រ។ បន្ថែមពីនេះរថយន្តអគ្គិសនី MG ZS ក៏មាន Driving Mode ៣ ប្រភេទដូចជា Eco, Sport និង Normal ផងដែរ។

ចំពោះការឌីហ្សាញផ្នែកខាងក្នុងនៃរថយន្តអគ្គិសនី MG ZS ដោយរចនាទ្បើងទំនើបដែលបានបំពាក់ជាមួយនឹងចង្កៀងមុខ LED ភ្ជាប់ដោយមុខងារបើក/បិទដោយស្វ័យប្រវតិ្ត, អំពូលជួយបំភ្លឺពេលថ្ងៃ Drl,  ផ្លិតទឹកអូតូ និងម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ។ បន្ថែមពីនេះក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Adaptive Cruise Control, Regenerative Braking Modes, ដំបូលបើក Panoramic Sky Roof, អេក្រង់កំសាន្ត ទំហំ ១០,១អ៊ីញ, ប្រើប្រាស់ដោយប្រព័ន្ធកម្សាន្តថ្មីឈ្មោះ iSMART ដែលមានមុខងារថ្មីៗជាច្រើន និងកាមេរ៉ា ៣៦០ ដឺក្រេ។

រថយន្តអគ្គិសនី MG ZS ក៏បានបំពាក់នូវប្រព័ន្ធជំនួយការបើកបរ MG Pilot ត្រូវបានដំឡើង ដែលរួមមាន consists of automatic emergency braking assistance, ប្រព័ន្ធជួយរក្សារថយន្តក្នុងគន្លង, ប្រព័ន្ធជំនួយអ្នកបើកបរ នៅក្នុងការកកស្ទះចរាចរណ៍, intelligent speed limit system, blind-sigh warning, lane change assistance និង reverse warning system ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely បញ្ចេញរូបភាព teaser របស់ Geometry E ជា​រថយន្ត SUV អគ្គិសនី​ដំបូងគេរបស់ខ្លួន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការបញ្ចេញរូបភាព teaser របស់រថយន្ត Geometry E ប្រភេទ SUV ខ្នាតតូច ដែលជាអគ្គិសនីដំបូងបង្អស់ និងជំហានដំបូងរបស់ម៉ាកយីហោរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន។

សម្រាប់រថយន្តអគ្គិសនី Geometry E SUV នឹងត្រូវផលិតនៅក្នុងរោងចក្រ Super Smart 4.0 ជាមួយនឹងផែនការផលិតកម្មគ្រោងសម្រាប់ត្រីមាសទីពីរនៃឆ្នាំនេះ។

តាមរយៈរូបភាព teaser រថយន្ត​អគ្គិសនី Geometry E ទទួលបានការរចនាយ៉ាងសាមញ្ញ ដោយមានប្រវែងសរុប ៤,០០៦ ម.ម, ទទឹង ១,៧៦៥ ម.ម, កំពស់ ១,៥៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៤៨៥​ ម.ម ។ បំពាក់មកជាមួយប៉ាណាខាងមុខដែលព័ទ្ធជុំវិញពេញលេញ, ចង្កៀងមុខ LED រាងស្លីម, ស៊ុមចង្កៀងកាត់អ័ព្ទរាងមុខមូល, ថាសកង់ស្ព័រពណ៌ខ្មៅ មានរចនាប័ទ្មជាច្រើនសម្រាប់ជ្រើសរើស, ចង្កៀងខាងក្រោយត្រូវបានរចនាឡើងយ៉ាងពិសេស។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Geometry E ត្រូវបានគេរំពឹងថានឹងបំពាក់ដោយម៉ូទ័រ drive ដែលមានកម្លាំង ៨០ សេះ ខណៈអាគុយ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ​។

សម្រាប់​លក្ខណៈ​បច្ចេកទេស​នេះ Geometry E នឹង​ជា​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ធូរថ្លៃ។ ទោះជាយ៉ាងនេះក្តី យើងត្រូវតាមដានព័ត៌មានលម្អិតនៃបច្ចេកទេសម្តងទៀត ព្រោះនៅពេលនេះ មានព័ត៌មានតិចតួចណាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពរបស់រថយន្ត MAXUS G90 មុនពេលចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ មានការប្រទះឃើញនៅរូបភាពរថយន្ត MAXUS G90 ដែលបានទទួលការអាប់ឌេតទៅលើប៉ាណាមុខដូចទៅនឹងរថយន្ត MAXUS G20 PLUS Special Edition ជាមួយរូបរាងធំជាងមុន។

ស​​ម្រាប់រថយន្ត​ MAXUS G90 ជាម៉ូដែលខ្ពស់បំផុតត្រូវបានចាត់ថ្នាក់ជា MPV ស៊េរី G ខ្នាតធំរបស់ម៉ាកយីហោ ដែលមានប្រវែងសរុប ៥,២៨០ ម.ម, ទទឹង ១,៩៩៨​ ម.ម, កំពស់ ១,៨៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,២០០ ម.ម។

ចំពោះផ្នែកខាងក្រៅ រថយន្ត MAXUS G90 មានបំពាក់ជាមួយថាសកង់ទំហំ ១៨-១៩ អ៊ីញ, ដំបូលពណ៌ខ្មៅ, កញ្ចក់ចំហៀងពីរពណ៌, ​ចង្កៀងក្រោយ​រត់កាត់ពីផ្នែកម្ខាងទោផ្នែកម្ខាង​ ជាមួយនឹងឡូហ្គោ MAXUS និងកាងខាងមុខដ៏ប្រណិត។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ​ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ដែលផលិតកម្លាំងបាន ២៣៤ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨ វគ្គ ពីក្រុមហ៊ុន Essen របស់ប្រទេសជប៉ុន។ ខណៈ ព័ត៌មានលម្អិតបន្ថែមទៀតនៅមិនដឹងនៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha នឹងត្រៀមបញ្ចេញម៉ូតូប្រភេទ Scooter ប្រើប្រាស់អគ្គិសនី ១០០% ឆាប់ៗនេះ!

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការបញ្ចេញនូវម៉ូឌែល NEOS ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ដែល​ត្រូវ​បាន​​ដាក់​តាំង​បង្ហាញ​​​​នៅឯពិរពណ៍ Tokyo Motor Show កាលពី​​ឆ្នាំ ២០១៩ កន្លងមកនេះ ជាមួយការត្រៀមបង្ហាញខ្លួនជាផ្លូវការខាងមុខនេះ។

សម្រាប់ម៉ូតូអគ្គិសនី Yamaha NEOS បានអភិវឌ្ឍន៍ទ្បើងលើគំរូម៉ូតូអគ្គិសនី Yamaha E02 នឹងត្រូវបានផលិតលក់សម្រាប់ទីផ្សារអ៊ឺរ៉ុប និងអាស៊ីក្នុងឆ្នាំ ២០២២។

ម៉ូតូអគ្គិសនី Yamaha NEOS ត្រូវបានគេរំពឹងថាការរចនារូបរាងបែបទាន់សម័យ ដោយវាបានបំពាក់នូវចង្កៀងមុខប្រភេទ LED, កុងទ័រឌីជីថល, រន្ធសាក USBជាដើម។ ខណៈដែលម៉ូតូអគ្គិសនី Yamaha NEOS មិនទាន់បង្ហាញអំពីកម្លាំងថាមពលអគ្គិសនីនៅទ្បើយទេ។

គួរឱ្យដឹងថាក្រុមហ៊ុន Yamaha ក៏បានប្រកាសអំពីម៉ូតូអគ្គិសនី E01 និង E02 កាលពីកន្លងទៅនេះដែរនឹងត្រៀមចេញក្នុងឆ្នាំ ២០២២ ពេលខាងមុខឆាប់ៗនេះផងដែរ។

សូមបញ្ជាក់ថាក្រុមហ៊ុន​ផលិតម៉ូតូ Yamaha ត្រូវបានគេរាយការណ៍ថាម៉ូតូអគ្គិសនី NEOS នឹងត្រូវបានចេញជាផ្លូវនាពេលខាងមុខ ជាមួយការរំពឹងទុកថាលក្ខណៈ​ពិសេស​នៃ​ម៉ូទ័រ​អគ្គិសនី និង​ថ្ម​នឹង​ត្រូវ​បង្ហាញ រួមទាំងចម្ងាយអតិបរមាដែលអាចរត់បាន និងពេលវេលានៃការ​សាក​ថ្ម​ជាដើមពេលប្រកាសជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិបត្តិ​រវាងរុស្សីនិងអ៊ុយក្រែន​ បង្កឲ្យប៉ះពាល់បន្ទះ​ឈីប​កាន់តែ​ធ្ងន់ធ្ងរជាងឆ្នាំមុនៗ

[បរទេស] ចាប់តាំងពីរុស្សីបានឈ្លានពានទៅលើអ៊ុយក្រែនបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារពាណិជ្ជកម្មពិភពលោក និងការ​កង្វះ​បន្ទះ​ឈីប​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុន ដែលជាបញ្ហា​​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរ និងប៉ះពាល់ដល់តម្លៃរថយន្តថ្មី និងផលិតផលផ្សេងៗទៀត ដែលប្រើមីក្រូឈីប ដោយនឹងមានតម្លៃថ្លៃជាងមុនដោយជៀសមិនរួច។

ក្នុងនោះ TrendForce ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បញ្ជាក់ថា អ៊ុយក្រែនជាអ្នកនាំចេញ ៧០% នៃសារធាតុអ៊ីយូតារបស់ពិភពលោក ដែលជាសមាសធាតុសំខាន់ដែលប្រើសម្រាប់ដំណើរការឡាស៊ែរដែលត្រូវការសម្រាប់ផលិតមីក្រូឈីប។ ខណៈដែលពិភពលោកកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ជាក់លាក់ចំពោះមីក្រូឈីបនេះ។

គួរឲ្យដឹងថា កង្វះខាតនេះអាចធ្វើឲ្យអ្វីៗមានតម្លៃថ្លៃជាងមុន។ ប្រទេសរុស្ស៊ីក៏ជាក្រុមហ៊ុនផលិតអ៊ីយូតាដ៏សំខាន់ផងដែរ ទោះជាយ៉ាងណាក៏ដោយ ទណ្ឌកម្មពាណិជ្ជកម្មមិនអនុញ្ញាតឲ្យមានពាណិជ្ជកម្មជាមួយរុស្ស៊ីនៅពេលនេះទេដែល ធ្វើឲ្យពិភពលោកស្ថិតក្នុងស្ថានភាពខ្វះខាតការផ្គត់ផ្គង់ អ៊ីយូតា។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Auto News Carla Bailo នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវរថយន្តបាននិយាយថា “ជាការពិតណាស់ មនុស្សនឹងស្វែងរកប្រភពជំនួសនៃអ៊ីយូតាឲ្យបានលឿនតាមដែលពួកគេអាចធ្វើបាន ប៉ុន្តែនោះមិនមែនជាអ្វីដែលគ្រាន់តែអាចប្តូរបាននោះទេ។” នេះមានន័យថា នៅពេលដែលក្រុមហ៊ុនស្វែងរកប្រភពថ្មី ខ្សែសង្វាក់ផ្គត់ផ្គង់ស្ថិតនៅក្នុងស្ថានភាពនៃការផលិតឡើងវិញដើម្បីបំពេញតម្រូវការបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ មានពាក្យចចាមអារ៉ាមថាក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើនកំពុងស្តុកទុក​ អ៊ីយូតា (neon) ដោយសារតែជម្លោះរវាងរុស្សីជាមួយអ៊ុយក្រែននាពេលបច្ចុប្បន្ន។ នេះមានន័យថាការផលិតបន្ទះឈីបនឹងមិនធ្លាក់ចុះភ្លាមៗនោះទេ។ ទោះយ៉ាងណាក៏ដោយ នេះនឹងមិនល្អទេ ប្រសិនបើសង្រ្គាមនៅតែបន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពណ៌កប់ណាស់! ម៉ូឌែលពិសេស MG 5 Scorpio ចេញផ្លូវការ ជាមួយកម្លាំងរហូតដល់ ១៨១សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន MG បានធ្វើការបញ្ចេញនូវម៉ូឌែលពិសេស MG 5 Scorpio ជាផ្លូវការ ជាមួយការឌីស្សាញផ្តោតសំខាន់ទៅលើប្រណិតភាព និងរូបរាងដ៏ទាក់ទាញបែបស្ព័រ។

រថយន្ត MG 5 Scorpio មានប្រវែងសរុប ៤ ៦៧៥មម, ទទឹង ១ ៨៤២មម, កម្ពស់ ១ ៤៨០មម និង ប្រវែងគម្លាតកង់ ២ ៦៨០មម។

សម្រាប់រូបរាងដ៏ទាក់ទាញនៃម៉ូឌែលពិសេសថ្មី MG 5 Scorpio បានប្រើប្រាស់ជាមួយពណ៌ “Passion Lemon” ព្រមទាំងជួយបន្ថែមអោយកាន់តែស្ព័រជាមួយប៉ាណាមុខទំហំធំ ពណ៌ខ្មៅ អមដោយចង្កៀងមុខរាងជាអក្ស​Y ប្រភេទ និងកាងមុខឌីស្សាញថ្មី។ ចំណែកផ្នែកជំហៀងនៃរថយន្តបានបំពាក់ជាមួយថាសកង់ប្រភេទ Alloy ចំនួន ៥ប្រឡោះ, ដុំហ្វ្រាំងពណ៌ក្រហម រួមជាមួយកាងខ្យល់ឌីស្សាញថ្មី និងស៊ីម៉ាំងភ្លោះ ២គូនៅនៅផ្នែកខាងក្រោយ។

ចំណែកផ្នែកខាងក្នុង រថយន្តនេះត្រូវបានឌីស្សាញឡើងខុសប្លែកពីម៉ូឌែល MG5 ធម្មតា ដោយផ្តោតសំខាន់ទៅលើប្រណិតភាព ជាមួយកៅអីស្ព័រ រំលេចជាមួយថ្នេរដេរពណ៌លឿង, អេក្រង់ភ្លោះទំហំ ២៤,៦អ៊ីញ និងដំបូលកញ្ចក់ Wide Sunroof។

បើនិយាយអំពីថាមពលម៉ាស៊ីននៃរថយន្ត MG 5 Scorpio ដំណើរការដោយម៉ាស៊ីនសាំង MEGA Tech ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ២៨៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គ Dual-clutch និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៦,៩វិនាទី។ សូមបញ្ជាក់ផងដែរថា ចំពោះតម្លៃនៃរថយន្តក្រុមហ៊ុនពុំទាន់ធ្វើការប្រកាសចេញនៅឡើយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែង BYD Qin Plus និង AION S ត្រៀមបង្ហាញខ្លួនខែក្រោយនេះ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តចិន Weimar នឹងត្រៀមបញ្ចេញនូវម៉ូឌែល E.S ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ នៅឯពិរពណ៍ Beijing Show 2022 នៅខែក្រោយនេះ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

សម្រាប់រថយន្តអគ្គិសនី Weimar E.S អាចជាដៃប្រកួតប្រជែងជាមួយនឹង BYD Qin PLus, AION S និងម៉ូឌែលផ្សេងៗជាច្រើនទៀត។

រថយន្តអគ្គិសនី Weimar E.S មានទំហំប្រវែងសរុប ៤ ៧១៨ មម, ទទឹង ១ ៨៣៨, កម្ពស់ ១ ៥៣៥មម និងប្រវែងគម្លាតពីកង់មុខទៅក្រោយ ២ ៨១០មម។ ហើយរថយន្តអគ្គិសនីនេះទទួលបានការឌីហ្សាញរាងសាមញ្ញាត្រង់ប៉ាណាមុខបិទជិតដូចបន្ទាត់ត្រង់, ចង្កៀងមុខ-ក្រោយប្រភេទ LED ជាមួយអំពូលជួយបំភ្លឺពេលថ្ងៃ DRL និងឡូហ្គូ Weimar នៅចំកណ្តាលជាដើម។

ខណៈដែលផ្នែកខាងក្នុងនៃរថយន្តអគ្គិសនី Weimar E.S បំពាក់នូវអេក្រង់ធំទំហំ ១២,៣ អ៊ីញ, ឧបករណ៍បំពងសំលេង Living Mate Smart, ដំបូលបើកខាងលើបែប Panoramic និងកៅអីអ្នកបើកបរអគ្គិសនីបញ្ជាបាន ៦ទិសដៅ រួមជាមួយមុខងារកម្តៅ និងបាញ់ខ្យល់។

រថយន្តអគ្គិសនី Weimar E.S ក៏បានបំពាក់ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការឆ្លាតវៃ Living Pilot រួមមាន៖ ប្រព័ន្ធកំណត់ល្បឿនបើកបរ និងកាត់បន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនខាងមុខ, ប្រព័ន្ធហ្វាំ្រង AEB, forward collision warning FCW, electronic stability control system ESP, automatic parking system AUTO HOLD, anchorage control. TCS traction និង HHC descent assist system ជាដើម។

ចំពោះថាមពលនៃរថយន្តអគ្គិសនី Weimar E.S បំពាក់នូវម៉ូទ័រអគ្គិសនី ១ ដែលផលិតកម្លាំង ១៦០សេះ កម្លាំងរមួល ១៤០ញ៉ូតុនមែត្រ ជាមួយនឹងការសាកភ្លើងពេញម្តងប្រភេទ NEDC អាចបើកបរបានចម្ងាយ ៥០៥ គីទ្បូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទះឃើញប៉ាតង់ថ្មីរបស់ Ford សាកថ្មឡានដោយមិនប្រើដៃ

[បរទេស] កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅ ប៉ាតង់ដែលចេញដោយក្រុមហ៊ុនអាចធ្វើឲ្យការសាករថយន្តអគ្គិសនីក្លាយជារឿងដែលមិនប្រើដៃ។ ខណៈពេលនេះ តាមការបញ្ចេញដោយការិយាល័យប៉ាតង់សហរដ្ឋអាមេរិកនៅថ្ងៃទី ៣ ខែមីនាឆ្នាំនេះ ប៉ាតង់នេះហាក់ដូចជាអនុវត្តចំពោះទាំងរថយន្ត Plug-in hybrid និងរថយន្តអគ្គិសនីសុទ្ធ។

គួរកត់សំគាល់ថា នេះមិនខុសពីបន្ទះសាកថ្ម ដែលយើងធ្លាប់ឃើញនៅក្នុងឧស្សាហកម្មរថយន្តនោះទេ ដោយប្រភេទ​ឆ្នាំង​សាក​ទាំង​នោះ​មិន​ខុស​ពី​ឧបករណ៍​ឥត​ខ្សែ​ដែល​យើង​ជា​ច្រើន​ប្រើ​ជាមួយ​ឆ្នាំសាកទូរស័ព្ទ​ចល័ត​នោះ​ទេ។

នេះប្រហែលជាមូលហេតុដែលប៉ាតង់នេះផ្តោតលើឧបករណ៍ដែលនៅតែប្រើរន្ធសាកថ្មពីរោងចក្រ ហើយមើលទៅដូចជាឆ្នាំងសាកធម្មតា ដោយវានឹងភ្ជាប់ចំនុចទាំងពីរជំនួសអោយការដែលតម្រូវឲ្យមនុស្សម្នាក់ធ្វើការងារនេះ។

គួរឲ្យដឹងថា តួលេខមួយចំនួនដែលរួមបញ្ចូលនៅក្នុងឯកសារប៉ាតង់លេខ 20220063430 មិនផ្តល់ព័ត៌មានលម្អិតច្រើនផ្តល់ឲ្យយើង ប៉ុន្តែវាប្រាកដនឹងធ្វើឲ្យការសាកថ្មកាន់តែងាយស្រួលសម្រាប់អ្នកបើកបរ ប្រសិនបើរថយន្តអាចចតនៅក្នុងយានដ្ឋាន ឬនៅស្ថានីយ៍ ហើយភ្ជាប់ទៅនឹងប្រភពសាកថ្មដោយខ្លួនឯង។

យើងដឹងរួចមកហើយថា រថយន្តអគ្គិសនីកាន់តែមានប្រជាប្រិយភាពខ្លាំង ក្រុមហ៊ុនផលិត និងអ្នកជំនួញផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងធ្វើការលើដំណោះស្រាយលើការសាកថ្ម។ ក្នុងនោះ រដ្ឋ Michigan បានបញ្ចេញនៅកម្មវិធី Inductive Vehicle Charging Pilot ជាមួយនឹងសមត្ថភាពសាកឥតខ្សែ និងរដ្ឋ Indiana ក៏កំពុងធ្វើការលើកម្មវិធីស្រដៀងគ្នានេះផងដែរ ខណៈពេលដែលក្រុមហ៊ុន Volvo កំពុងសាកល្បងការសាកឥតខ្សែលើរថយន្តអគ្គិសនីនៅប្រទេសស៊ុយអែត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai និង Kia នៅតែបន្តការនាំចូល និងផលិតរថយន្តនៅរុស្ស៊ី ទោះបីជាក្រុមហ៊ុនជាច្រើនបានផ្អាកក៏ដោយ

[បរទេស] បន្ទាប់ពីប្រទេសរុស្ស៊ីបានចូលលុកលុយ និងវាយប្រហារទៅលើប្រទេសអ៊ុយក្រែនអស់រយៈពេលជាង ២ សប្តាហ៍ ក្នុងនោះដែលមានក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបានផ្អាកការនាំចូល និងការផលិតយានយន្តក្នុងប្រទេសរុស្ស៊ី ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់កូរ៉េខាងត្បូង Hyundai និង Kia បានប្រកាសថាខ្លួននឹងមិនធ្វើតាមដូចក្រុមហ៊ុនផលិតរថយន្តទាំងអស់នោះទេ។

គួរឱ្យដឹងថាការលក់នៅរថយន្តនៃក្រុមហ៊ុនទាំង២ ក្នុងប្រទេសរុស្ស៊ីគឺមានចំនួន ៨% ដោយទ្បែកក្រុមហ៊ុនទាំងពីរនេះបានលក់រថយន្តបានច្រើនជាង ៣៧៣,០០០ គ្រឿងកាលពីឆ្នាំមុន ដែលស្មើនឹង ២២,៥ % នៃចំណែកទីផ្សាររថយន្តសរុបរបស់រុស្ស៊ី។

ក្រុមហ៊ុន Hyundai និង Kia បានបញ្ជាក់ថាការផ្អាកការផលិតនៅរោងចក្រនៅ St.Petersburg ប្រទេសរុស្ស៊ី ដែលបានផលិតរថយន្ត Kia Sportage ក៏ដូចជា Hyundai Palisade និង Tucson នោះដោយសារមានការរំខានពីការផ្គត់ផ្គង់ និងខ្វះខាតនៃ បន្ទះឈីប ហើយក៏សម្រេចចិត្តផ្អាកការនាំចូល និងផលិតរថយន្ត ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះបានបន្តទៀតថា រោងចក្រនឹងដំណើរការឡើងវិញនៅសប្តាហ៍ក្រោយ។

ខណៈដែលបច្ចុប្បន្ននេះរោងចក្រនេះផលិតរថយន្តជាង ២៣ ម៉ឺនគ្រឿងសម្រាប់ទាំងទីផ្សាររុស្ស៊ី និងទីផ្សារពិភពលោក រួមទាំងទីផ្សារអឺរ៉ុប និងអាមេរិកខាងជើងមួយចំនួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+