ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់របស់ Stellantis កើនទ្បើងជាសកល ៣% មានចំនួនប្រមាណ ៦,១៥ លានគ្រឿង នៅឆ្នាំ២០២១

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Stellantis បានធ្វើការប្រកាសថាការលក់ជាសកលនៃរថយន្តរបស់ខ្លួនកើនទ្បើង ៣% ដែលស្មើរនឹងចំនួនសរុប ៦,១៥ លានគ្រឿង ក្នុងឆ្នាំ២០២១។

ក្រុមហ៊ុន Stellantis បានបង្កើតទ្បើងកាលពីខេមករា ឆ្នាំ ២០២១ ដោយរួមជាមួយនឹងក្រុម FCA និង PSA Group ដែលក្រុមហ៊ុនទាំងពីរបានធ្វើឱ្យវាក្លាយជាក្រុមហ៊ុនរថយន្តធំជាងគេលំដាប់ទី ៤ នៅលើពិភពលោកបន្ទាប់ពីក្រុមហ៊ុន Toyota Group, Volkswagen Group និង Renault-Nissan Mitsubishi Alliance។

សម្រាប់ Stellantis ​មានចំនួនលក់ ២,៨៦ លានគ្រឿងនៅអឺរ៉ុបក្នុងឆ្នាំ ២០២១ ដោយបានធ្លាក់ចុះ ៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះដែរការលក់ការរថយន្ត Citroen C4, Fiat 500 និង Opel Mokka បានកើនឡើង នៅអាមេរិកខាងជើង ដោយលក់បាន ១,៨២ លាន ប៉ុន្តែធ្លាក់ចុះ ២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈដែលការលក់រថយន្ត Jeep Wagoneer ថ្មី និងរថយន្តភីកអាប់ Ram គឺខ្លាំង។

នៅអាមេរិកខាងត្បូងកើនឡើង ៤៨% លក់បានប្រមាណ ៨៣០,០០០ គ្រឿង បើប្រៀបធៀបទៅនឹងឆ្នាំមុន នៅឆ្នាំ ២០២១ លក់បាន ២១៩,០០០ គ្រឿងត្រូវបានលក់នៅក្នុងប្រទេសចិន ឥណ្ឌា និងអាស៊ីប៉ាស៊ីហ្វិកកើនឡើងបាន ២១% ធៀបនឹងឆ្នាំមុន មជ្ឈិមបូព៌ា និងអាហ្រ្វិកលក់បាន ៣៨៩,០០០ គ្រឿង កើនឡើង ៦% ពីមួយឆ្នាំទៅមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo គ្រោងនឹង​បញ្ចេញ​រថយន្ត​អគ្គិសនីសុទ្ធ​ចំនួន ៥ ទៀត​នា​ពេល​អនាគត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើសន្និសីទនៅទីក្រុង Miami កាលពីថ្ងៃពុធ ហើយបានប្រាប់អ្នកចូលរួមប្រហែល ៨០០ នាក់អំពីផែនការរបស់ខ្លួននាពេលអនាគត ដែលរួមមានរថយន្តអគ្គិសនីថ្មីចំនួន ៧គ្រឿង ដែលប្រាំគ្រឿងនឹងប្រើអគ្គិសនីសុទ្ធ។

ថ្លែងទៅកាន់គេហទំព័រ Autonews បាននិយាយថា ពួកគេមានគម្រោងជាច្រើនរបស់ម៉ាកយីហោ ហើយពួកគេផ្តោតលើរថយន្តដែលដំណើរការដោយថាមពលអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០។ ក្នុងនោះ ផលិតផលអគ្គិសនីដំបូងបង្អស់គួរតែស្រដៀងទៅនឹងគំរូ Concept Recharge ដែលបានបង្ហាញនៅឆ្នាំ ២០២១ ហើយចាប់ផ្តើមផលិតកម្មនៅឆ្នាំ ២០២៣ ។

យោងតាមប្រភព Volvo បានប្រាប់អ្នកចែកចាយថា ពួកគេសង្ឃឹមថាការលក់រថយន្តប្រភេទ SUV នេះចំនួន ២០,០០០ គ្រឿងក្នុងមួយឆ្នាំៗ។ នោះគ្រាន់តែជាផ្នែកនៃរថយន្តអគ្គិសនី ទោះបីជាក្រុមហ៊ុន Volvo មានរថយន្តប្រភេទ Crossover មួយផ្សេងទៀតដែលត្រូវបានគេស្គាល់ថា V546 ដែលពួកគេសង្ឃឹមថានឹងលក់បានចំនួន ១០០,០០០ គ្រឿងជារៀងរាល់ឆ្នាំ។

ក្រុមហ៊ុន Volvo ក៏​បាន​បង្ហាញ​ផង​ដែរ​ថា រថយន្តអគ្គិសនីសុទ្ធ XC60 និង​រថយន្ត​ថ្មី XC40 គឺ​ត្រៀមនឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លើសពីនេះទៅទៀត ក៏បានបង្ហាញនៅម៉ូដែលរចនាឡើងវិញនៃ S90 និង XC90 plug-in hybrids ផងដែរ។ ដើម្បីសម្រេចនូវផែនការថ្មីទាំងអស់នេះ ក្រុមហ៊ុន Volvo នឹងប្រើប្រាស់ “ផែនការជួលប្រកបដោយមហិច្ឆតា” ដែលត្រូវការ ពីព្រោះរោងចក្រផលិតនៅរដ្ឋ South Carolina បច្ចុប្បន្នដំណើរការបានល្អតិចជាងសមត្ថភាពប្រចាំឆ្នាំរបស់ខ្លួន។

ជាមួយគ្នានេះ Volvo ក៏បានបន្ថែមនៅបច្ចេកវិទ្យាបើកបរ “Hands-free, eyes-off” Ride Pilot នាពេលខាងមុខ។ ប្រព័ន្ធនេះប្រើប្រាស់ឧបករណ៍ចាប់សញ្ញាច្រើនជាង ២៥ រួមទាំង LiDAR និង ultrasonic ដើម្បីជួយឲ្យ AI ស្គាល់ជុំវិញខ្លួនរបស់គេ។ ដោយស្ថិតក្នុងការសាកល្បងនៅឆ្នាំនេះនៅរដ្ឋ California ហើយយើងរំពឹងថានឹងឃើញលក្ខណៈពិសេសដែលផ្តល់ជូនជាលើកដំបូងនៅលើរថយន្ត SUV អគ្គិសនីនាពេលខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Atto 3 របស់ចិន នឹងឈានជើងចូលក្នុងទីផ្សារអូស្ត្រាលី ក្នុងខែកក្តដា ខាងមុខនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD ទើបតែបានធ្វើការដាក់បង្ហាញចេញរថយន្តអគ្គិសនី Yuan Plus EV របស់ខ្លួន ដែលនឹងត្រូវបានដាក់ឈ្មោះថា Atto 3 ប្រើប្រាស់ជាមួយគ្រោងឆ្អឹង 3.0 platform របស់ BYD ហើយនឹងមានលក់ជាពីរប្រភេទនៅក្នុងទីផ្សារអូស្ត្រាលីក្នុងខែកក្កដា។

ចាប់ផ្តើមជាមួយម៉ូដែល Standard Range មានតម្លៃ ៣១ ៨៣៤ ដុល្លារ។ ក្នុងនោះ រថយន្តនេះបានបំពាក់ដោយកញ្ចប់អាគុយទំហំ ៥២,៥ គីឡូវ៉ាត់ម៉ោង ផ្គួមជាមួយម៉ូទ័រអគ្គិសនីដែលបំពាក់នៅខាងមុខដែលមានកម្លាំង ២០១ សេះ និងរមួល ៣១០ ញ៉ូតុនម៉ែត្រ អាចបង្កើនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៣ វិនាទី និងមានចម្ងាយ ៤០០ គីឡូម៉ែត្រនៅលើធ្វើតេស្តសាកល្បងរបស់ NEDC ។

ចំនែក​ម៉ូដែល Extended មានតម្លៃចាប់ផ្តើម ៣៣ ៩៨៦ ដុល្លារ សម្រាប់ម៉ូដែល​នេះ​មាន​ម៉ូទ័រ​អគ្គិសនីខាងមុខ​ដែល​មាន​កម្លាំង​២០១​សេះ​ ប៉ុន្តែ​ប្រើ​កញ្ចប់​ថាមពល​អាគុយទំហំ ៦៣.៨ គីឡូវ៉ាត់ម៉ោង អាចបង្កើនចម្ងាយរួមដល់ ៤៨០ គីឡូម៉ែត្រ។

ចំពោះផ្នែកខាងក្នុងរបស់ Atto 3 មានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថល​ទំហំ ៥អ៊ីញ, អេក្រង់កំសាន្តទំហំ ១២,៨ អ៊ីញ ដែលអាចបង្វិលបានរវាងទិសផ្ដេក និងបញ្ឈរ។ ក្នុងនោះក៏មានឧបករណ៍បំពងសំឡេង ៨ចំនុច, កន្លែងសាកថ្មឥតខ្សែ និងភ្ជាប់មកជាមួយ keyless entry, keyless start, portable card key, DAB digital radio, Bluetooth connectivity​ និងកៅអីក្រោយដែលអាចបត់បាន។

ទនឹ្ទមនឹងនេះ BYD Atto 3 ផ្តល់នូវការសាកថ្មលឿន DC ១០០kW ហើយអាចបញ្ចូលឡើងវិញក្នុងរយៈពេលប្រហែល ៤៥ នាទី។ ម៉ូដែលនេះក៏នឹងត្រូវបានលក់នៅក្នុងប្រទេសអូស្ត្រាលីជាមួយនឹងការធានារយៈពេលប្រាំពីរឆ្នាំ និងភ្ជាប់មកជាមួយស្តង់ដារជាមួយនឹងមុខងារសុវត្ថិភាពជាច្រើន ទាំងនេះរួមមាន  Automatic Emergency Braking System, Hill Descent Control, Front Collision Warning, Rear Collision Warning, Door Open Warning, Lane Departure Warning, Lane Keeping Assist, Rear Cross-Traffic Alert និង Rear Cross Traffic Brake function៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Hank 11 ត្រៀមចេញលក់នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២!

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវ Teaser នៃម៉ូតូ Hank 11 ស៊េរីឆ្នាំ ២០២២ ប្រភេទ Road Sports ដែលគ្រោងនឹងចេញលក់ នៅថ្ងៃ ១៩ ខែមីនា ឆ្នាំ ២០២២ ជាលើកដំបូងនៅក្នុងប្រទេសជប៉ុន។

ចំពោះថាមពលនៃម៉ូតូ Honda Hawk 11 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១ ០៨៤សេសេ ដែលស្រដៀងគ្នាទៅនឹង  Africa Twin and Rebel 1100 ផលិតកម្លាំង ១០២ សេះ និងកម្លាំង ១០៣ ញ៉ូតុនម៉ែត្រ។ ខណៈដែលការឌីហ្សាញវិញបើកសង្កេតមើលតាមរូបភាព Teaser ម៉ូតូ Honda Hawk 11 បានបំពាក់ដោយចង្កៀងមុខ-ក្រោយប្រភេទ LED ។

យ៉ាងណាមិញចំពោះម៉ូតូ Honda Hawk 11 ត្រូវបានគេរំពឹងថានឹងស្រដៀងទៅនឹងកំណែពិត នឹងត្រូវដាក់ឱ្យដំណើរការ ក្នុងការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ពិព័រណ៍​ម៉ូតូ Osaka ឆ្នាំ ២០២២ នៅ​ថ្ងៃ​ទី ១៩ ខែ​មីនា។ បន្ថែមពីលើរូបរាងពិតរបស់ម៉ូតូត និងលក្ខណៈបច្ចេកទេសផ្សេងៗផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Micra Kiiro Special Edition ថ្មី តុបតែងខ្លួនដូច Batman តម្លៃជាង ២ម៉ឺនដុល្លារស្តើង

[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Micra ម៉ូដែលពិសេសថ្មី ហៅថា Micra Kiiro Special Edition ដែលបំផុតគំនិតតាមរឿង The Batman សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

ពាក្យ​ “Kiiro” នៅក្នុងភាសាជប៉ុន មានន័យថា “ពណ៌លឿង” ដែលជាមូលហេតុ Nissan តុបតែងពណ៌លឿង រំលេចលើតួខ្លួនពណ៌ប្រផេះ Echo Grey របស់វា។ ក្រៅពីនោះ Micra Kiiro ក៏មានបំពាក់យ៉ាន់កង់ទំហំ ១៧អ៊ីញ ពណ៌ខ្មៅ, តែម Kiiro និង កញ្ចក់ក្រោយពណ៌ខ្មៅ ទៀតផង។

រថយន្ត Micra Kiiro ត្រូវបានផលិតតាមម៉ូដែល Micra Acenta  ជាមួយនឹងកញ្ចប់ Option “Vision Package” ។ វាមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ, ផែនទី, កៅអីក្រណាត់ពណ៌ខ្មៅ, ប្រព័ន្ធម៉ាស៊ីនត្រជាក់, សេនស័រចូលចតក្រោយ និង ចង្កៀងមុខអូតូ ផងដែរ។

រថយន្ត Nissan Micra Kiiro ដែលដាក់លក់នៅលើទីផ្សារប្រទេសអង់គ្លេស នឹងបំពាក់ម៉ាស៊ីនសាំង ចំណុះ ១,០លីត្រ turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ៩១សេះ និងកម្លាំងរមួល ១៦០ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងមុខ និង ប្រអប់លេខដៃ ឬអូតូ CVT។

សូមបញ្ជាក់ថា រថយន្តនេះនឹងត្រូវផលិតក្នុងចំនួនមានកំណត់ ត្រឹមតែ ២៥០គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ២៤ ៥៨០ដុល្លារ សម្រាប់ប្រភេទប្រើលេខដៃ និង ២៦ ៣៨៥ដុល្លារ សម្រាប់ប្រភេទលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sportage ឆ្នាំ២០២៣ ចេញតម្លៃលក់ផ្លូវការ តែជាង ២ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia America បានប្រកាសចេញនូវតម្លៃនៃរថយន្ត Kia Sportage ស៊េរីឆ្នាំ២០២៣ នៅលើទីផ្សារសហរដ្ឋអាមេរិក ជាផ្លូវការ។

រថយន្ត Kia Sportage ឆ្នាំ២០២៣ លក់នៅលើទីផ្សារខាងលើមានតម្លៃចាប់ពី ២៥ ៩៩០ដុល្លារ និងឡើងរហូតដល់ទៅ ៣៦ ៧៩០ដុល្លារឯណោះ។

  • Sportage LX តម្លៃ ២៥ ៩៩០ដុល្លារ សម្រាប់ប៉ុងមួយ និង ២៧ ៧៩០ដុល្លារ សម្រាប់ប៉ុងពីរ
  • Sportage EX តម្លៃ ២៧ ៩៩០ដុល្លារ សម្រាប់ប៉ុងមួយ និង ២៩ ៧៩០ដុល្លារ សម្រាប់ប៉ុងពីរ]
  • Sportage X-Line តម្លៃ ៣០ ៧៩០ដុល្លារ សម្រាប់ប៉ុងពីរ
  • Sportage SX តម្លៃ ៣១ ៤៩០ដុល្លារ សម្រាប់ប៉ុងមួយ និង ៣៣ ២៩០ដុល្លារ សម្រាប់ប៉ុងពីរ
  • Sportage SX-Prestige តម្លៃ ៣៣ ៤៩០ដុល្លារ សម្រាប់ប៉ុងមួយ និង ៣៥ ២៩០ដុល្លារ សម្រាប់ប៉ុងពីរ
  • Sportage X-Pro តម្លៃ ៣៤ ៩៩០ដុល្លារ សម្រាប់ប៉ុងពីរ
  • Sportage X-Pro Prestige តម្លៃ ៣៦ ៧៩០ដុល្លារ សម្រាប់ប៉ុងពីរ

គ្រប់ម៉ូដែល Sportage ទាំងអស់ នឹងមានបំពាក់មុខងារ Android Auto ​និង Apple CarPlay, កុងទ័រឌីជីថល និងអេក្រង់កម្សាន្ត ទំហំ ១២,៣អ៊ីញ​ ព្រមទាំងមុខងារជំនួយការបើកបរ រួមទាំង Smart Cruise Control ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Kia Sportage ឆ្នាំ២០២៣ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Smartstream GDI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ។ វាក៏នឹងផ្តល់ជម្រើសម៉ាស៊ីនបន្ថែមទៀតនៅពេលក្រោយ គឺ ម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged Hybrid មានកម្លាំង ២២៦សេះ និង ម៉ាស៊ីន Plug-in Hybrid ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីចិនសាកភ្លើងម្ដងជិះបានជាង ៨០០គ.ម ត្រៀមបោះជំហានចូលទីផ្សារពិភពលោក

[ទីផ្សារបរទេស] រថយន្ត Voyah Free ដែលបានបង្ហាញវត្តមានជាលើកដំបូងនៅកម្មវិធីតាំងបង្ហាញរថយន្តក្រុងប៉េកាំងកាលពីឆ្នាំ២០២០ក្នុងនាមជារថយន្ត Concept បានចេញលក់លើទីផ្សារប្រទេសចិនក្រោយពីបានបង្ហាញរូបរាងជាផ្លូវការបានមិនយូរប៉ុន្មាន។

ផលិតឡើងក្រោមជំនួយរបស់ក្រុមហ៊ុនឌីហ្សាញអ៉ីតាលី Italdesign រថយន្តនេះបានប្រើប្រាស់គ្រោងឆ្អឹងឈ្មោះថា ESSA ដែលមានបំពាក់ម៉ូទ័រអគ្គិសនីភ្លោះ អាចផលិតកម្លាំងបានរហូតដល់ ៦៧១សេះ ដែលមានសមត្ថភាពស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៤,៨វិនាទី។

Voyah Free គឺជារថយន្តអគ្គិសនីដែលមានប្រណីតភាពខ្ពស់ មានបំពាក់មុខងារទំនើបៗជាច្រើន ហើយលើទីផ្សារប្រទេសចិនវាមានតម្លៃប្រមាណ ៥ម៉ឺនដុល្លារ ជាតម្លៃដែលទាក់ទាញជាងរថយន្ត BMW iX ទៅទៀត។ រថយន្តនេះដែរមានបំពាក់អាគុយចំណុះ ៨៨kWh ដែលអាចប៉ាន់ស្មានថាអាចបើកបរបានចម្ងាយ ៨៦០គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដង។

ចាប់តាំងពីប្រកាសចេញលើទីផ្សារកាលពីដើមឆ្នាំ២០២១ រថយន្ត Voyah Free នេះអាចលក់ចេញបានសរុប ៦ ៧៩១គ្រឿង ដែលក្នុងនោះរថយន្ត ៣ ៣៣០គ្រឿង បានលក់ចេញនៅខែចុងក្រោយនៃឆ្នាំ២០២១ ហើយទើបតែថ្ងៃទី២១ ខែមករាកន្លងទៅ រថយន្តទី១ម៉ឺនគ្រឿងរបស់ Voyah បានរំកិលខ្លួនចេញពីរោងចក្រ។

ជាមួយការចាប់ផ្ដើមដ៏ល្អនៅប្រទេសកំណើត ម៉ាករថយន្ត Voyah បានសម្រេចចិត្តថានឹងប្រកាសចេញរថយន្ត Free សម្រាប់ទីផ្សារអឺរ៉ុប ដោយចាប់ផ្ដើមជាមួយប្រទេសន័រវេសមុនគេ ហើយហាងលក់រថយន្តដំបូងនៅអឺរ៉ុបនឹងបើកដំណើរការត្រឹមខែមិថុនាខាងមុខ។

ការពង្រីកខ្លួនចូលទឹកដីអឺរ៉ុបនេះ ត្រូវបានម៉ាករថយន្ត Voyah និយាយថាត្រឹមតែជាការចាប់ផ្ដើមនៃដំណើរផ្សងព្រេងលក្ខណៈសកលលោក​របស់ខ្លួនតែប៉ុណ្ណោះ។ គួរដឹង Voyah គឺជាក្រុមហ៊ុនរថយន្តប្រណីតមួយដែលស្ថិតក្រោម Dongfeng ដែល Dongfeng នេះគឺជាដៃគូសហការរបស់ក្រុមហ៊ុនរថយន្តធំមានដូចជា Stellantis, Honda និង Renault-Nissan ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LX ស៊េរីថ្មីលក់នៅវៀតណាម តម្លៃចាប់ពីជាង ៣៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ហាងលក់រថយន្ត Lexus នៅវៀតណាមបានចាប់ផ្ដើមបើកទទួលការកក់ទិញរថយន្ត LX600 ដែលក្នុងនោះមានចែកចេញជាបីប្រភេទ និងមានតម្លៃចាប់ពីជាង ៣៤ម៉ឺនដុល្លារ ខណៈដែលរថយន្តអាចដល់ដៃអតិថិជនៅអំឡុងខែកក្កដាខាងមុខ។

Lexus LX 600 ដែលលក់នៅប្រទេសវៀតណាមមានចែកចេញជា Urban, F-Sport និង VIP ដែលមានបំពាក់កៅអីអង្គុយខុសគ្នា ដោយសម្រាប់ Urban មានកៅអី៧ តម្លៃ​ប្រមាណ ៣៤៦ ០០០ដុល្លារ ឯប្រភេទ F-Sport មានកៅអីអង្គុយ៥ តម្លៃប្រមាណ ៣៦៥ ៣០០ដុល្លារ និង VIP មានកៅអីអង្គុយ៤ តម្លៃប្រមាណ ៣៩៣ ៣០០ដុល្លារ។

តម្លៃរបស់ Urban គឺធូរថ្លៃ ប្រសិនបើធៀបនឹងរថយន្ត LX 570 ពីមុនដែលមានដាក់លក់ចាប់ពីជិត ៣៧ម៉ឺនដុល្លារ នៅលើទីផ្សារវៀតណាម។ ការ​ថយចុះ​តម្លៃនេះអាចដោយ LX 600 ប្រើម៉ាស៊ីនថ្មី ចំណុះ៣,៥លីត្រ ដែលចំណុះតូចនេះមានន័យថាបង់ពន្ធនាំចូលទាបជាងមុន។

សម្រាប់ពេញមួយឆ្នាំ២០២២នេះ Lexus LX 600 មានប្រហែល ១២០ ទៅ ១៥០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសវៀតណាម ខណៈអ្នកដែលចាប់អារម្មណ៍ទិញរថយន្តនេះគឺមានលើសពី ២៥០នាក់ ហើយអាចឡើងដល់ ៣០០នាក់ នៅត្រឹមចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញម៉ូដែលថ្មី Mondeo ST-Line special edition មានកម្លាំងដល់ ២៣៨ សេះ នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Changan Ford​ នៅក្នុងប្រទេសចិន បានធ្វើបញ្ចេញនៅរថយន្ត Ford Mondeo ST-Line special edition ជាមួយនឹងការរចនាបែបស្ព័រ។

ចំពោះការឌីស្សាញ ជាពិសេសផ្នែកខាងមុខរបស់ Mondeo ST-Line special edition គឺស្រដៀងទៅនឹងរថយន្ត Ford Evos ថ្មី ដោយផ្នែកខាងក្រៅមានលក្ខណៈស្ព័រ ជាមួយនឹងប៉ាណាមុខ 3D ពណ៌ខ្មៅ, ចង្កៀងមុខអូខកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, ដុំហ្វ្រាំង brake calipers ពណ៌ក្រហម, អក្សរ ST-Line, កញ្ចក់ចំហៀងពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញជាដើម។

សម្រាប់រថយន្ត Ford Mondeo ST-Line special edition គឺជារថយន្តប្រភេទ sedan ដែលមានប្រវែងសរុប ៤,៩៣៥ ម.ម, ទទឹង ២,៤១៨ ម.ម, កំពស់ ១,៥០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩៤៥ ម.ម ដែលផលិតដោយក្រុមហ៊ុន Ford Motor Company។ ខណៈ ម៉ូដែលនេះបានចាប់ផ្តើមផលិតតាំងពីឆ្នាំ ១៩៩២ ហើយត្រូវបានលក់ទូទាំងពិភពលោកដែលកមាន ៥ ជំនាន់ ហើយបច្ចុប្បន្នកំពុងឈានជើងចូលទៅក្នុងជំនាន់ទី ៦ផងដែរ។

នៅផ្នែកខាងក្នុងរំពឹងថានឹងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ២៧ អ៊ីញ កម្រិត 4K ជាមួយប្រព័ន្ធប្រតិបតិ្តការ SYNC + 2.0 គាំទ្រជាមួយមុខងារដូចជា ការសម្គាល់សំឡេង AI, ការបញ្ជាដោយប្រើកាយវិការ និងការសម្គាល់មុខ។ ក្នុងនោះក៏មាន ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Co-Pilot360 ថ្មី។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត ST-Line special edition ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០​ លីត្រ EcoBoost 245 ដែលផលិតកម្លាំងបាន ២៣៨ សេះ និងប្រអប់លេខអូតូ ៨វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បញ្ចេញម៉ូតូថ្មីស្រដៀងគ្នានឹងអាសង់ប៊ិច តម្លៃខ្ទង់ ១ពាន់ដុល្លារ នៅក្នុងប្រទេសម៉ាឡេស៊ី

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូ EX5 ស៊េរីឆ្នាំ២០២២ ដើម្បីអបអរខួបទី ៣៥ ឆ្នាំ ដែលមានចំនួនត្រឹមតែ ២ ០០០ គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី។

សម្រាប់ការឌីហ្សាញនៃម៉ូតូ Honda EX5 បើយើងសង្កេតមើលរូបរាងគឺស្រដៀងគ្នាទៅនឹងអាសង់ប៊ិច និងប្រើប្រាស់ម៉ាស៊ីនសាំង ទំហំ ១ស៊ីទ្បាំង និងប្រព័ន្ធស្អំប្រេង air-cooled  ចំណុះ ១០៩សេសេ ផលិតកម្លាំង ៨,៦សេះ និងកម្លាំងរមួល ៨,៦២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងចង្កឹលេខ ៤ វគ្គ និងធុងផ្ទុកសាំងមានទំហំ ៤,៣ នៅក្រោមកែបកៅអី។

សូមបញ្ជាក់ថាម៉ូតូ Honda EX5 ស៊េរីឆ្នាំ ២០២២ នឹងដាក់លក់ក្នុងតម្លៃ ១ ២៣០ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+