ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់ទ្បានអគ្គិសនីទី១ bZ4X របស់ Toyota នឹងទទួលបានការសាកភ្លើង ១ ឆ្នាំឥតគិតថ្លៃ នៅអាមេរិក

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Toyota បានធ្វើការប្រកាសថាអ្នកដែលជាម្ចាស់រថយន្តអគ្គិសនី bZ4X ប្រភេទ Crossover ទាំងអស់នឹងទទួលបានការសាកភ្លើងដោយឥតគិតថ្លៃពេញ ១ឆ្នាំ នៅឯស្ថាននីយ៍ EVgo សហរដ្ឋអាមេរិក។

ក្រុមហ៊ុន​ Toyota បានក្លាយជាក្រុមហ៊ុនទី ១ ដែលលក់បានសរុប ១០,៥ លានគ្រឿង ដោយវ៉ាដាច់ក្រុមហ៊ុន VW Group។ បន្ថែមពីនេះក្រុមហ៊ុន Toyota បានផ្តោតសំខាន់ទៅលើរថយន្ត BEV នៅក្នុងប្រទេសមួយចំនួន ជាពិសេសទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារប្រទេសចិន។ ដោយសង្កេតឃើញថាកាលពីចុងឆ្នាំមុនក្រុមហ៊ុន Toyota បានបញ្ចេញនូវគំរូរថយន្តអគ្គិសនីជាច្រើនប្រភេទហើយក្រុមហ៊ុនបានសន្យាថា នឹងលក់រថយន្តអគ្គិសនី ១០០% នៅត្រឹមឆ្នាំ ២០៣៥។

បន្ថែមពីនេះ ក្រុមហ៊ុន Toyota កំពុង​សាងសង់​រោងចក្រ​ផលិត​ថាមពលសម្រាប់​រថយន្ត​អគ្គិសនីរបស់ខ្លួន នៅសហរដ្ឋអាមេរិក ដែលមាន​បំណង​ចេញ​រថយន្ត​ប្រភេទ Crossover អគ្គិសនី​ថ្មី​នៅ​ចុង​ឆ្នាំ​នេះ ហើយ​តាម​ពីក្រោយ​ដោយ​រថយន្តភីបអាប់អគ្គិសនី BEV ។

សូមបញ្ជាក់ថាស្ថាននីយ៍ EVgo នឹងមានទីតាំងសាកភ្លើងលឿនសាធារណៈចំនួន ៨០០ និងស្ថានីយសាកថ្មកម្រិត ២ ច្រើនជាង ១ ២០០ នៅទូទាំង ៣៥រដ្ឋ។

លើសពីនេះថាមពលកកើតឡើងវិញ ១០០% អតិថិជន Toyota ដែលបើកបររថយន្ត bZ4X ថ្មីជាមួយការអាចទាញយកអត្ថប្រយោជន៍ ពីបណ្តាញសាក EVgo ដែលកំពុងបន្ថែមស្ថានីយសាកថ្មបន្ថែមទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan X-Trail ២០២៣ថ្មី​ ​គ្រោង​នឹង​ចេញ​លក់​នៅ​ប្រទេស​អូស្ត្រាលី​មុន​ដំណាច់​ឆ្នាំ​នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan នៅក្នុងប្រទេសអូស្ត្រាលី​បាន​បញ្ជាក់​ថារថយន្ត​ X-Trail ជំនាន់​ចុង​ក្រោយ​នឹង​​មក​ដល់​អាគារតាំងបង្ហាញ​ក្នុង​ស្រុក​នៅ​ចុង​ឆ្នាំ​នេះ ពោលគឺប្រហែលពីរឆ្នាំបន្ទាប់ពីរថយន្តនេះបានបង្ហាញខ្លួននៅអាគារតាំងបង្ហាញនៅសហរដ្ឋអាមេរិក។

សម្រាប់លក្ខណៈបច្ចេកទេសនៃរថយន្ត Nissan X-Trail ស៊េរីឆ្នាំ ២០២៣ មិនទាន់ត្រូវបានប្រកាសសម្រាប់ទីផ្សារអូស្ត្រាលីនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តពណ៌នាថារថយន្តនេះមិនត្រឹមតែជា រថយន្ត SUV ទំនើបបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពខ្លាំងបំផុតផងដែរ។

ទន្ទឹមនឹងនេះ នាយកគ្រប់គ្រង Nissan X-TRAIL លោក Adam Paterson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រថយន្ត Nissan X-TRAIL គឺជារថយន្តដែលពេញនិយមសម្រាប់គ្រួសារនៅក្នុងប្រទេសអូស្ត្រាលីអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ជាមួយនឹងរថយន្តជាង ២៧០,000 គ្រឿងត្រូវបានលក់ចាប់តាំងពីការបើកដំណើរការនៅទីនេះក្នុងឆ្នាំ ២០០១” ។ នោះហើយជាមូលហេតុដែល all-new X-TRAIL ថ្មីទាំងអស់បង្ហាញរូបរាងថ្មីយ៉ាងមាំ បច្ចេកវិទ្យាដ៏ទំនើប និងមុខងារសុវត្ថិភាព និងសមត្ថភាពកាន់តែច្រើន និងការផ្សងព្រេងសម្រាប់គ្រួសារអូស្ត្រាលី។

ចំពោះផ្នែកម៉ាស៊ីនរបស់រថយន្ត Nissan X-Trial ស៊េរីឆ្នាំ ២០២៣ថ្មី សម្រាប់ទីផ្សារអូស្ត្រាលីទំនងនឹងប្រើប្រាស់ជាមួយម៉ាស៊ីនចំណុះ ១,៥​ លីត្រ turbocharged ទំហំ ៣ស៊ីឡាំង ដែលផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣០៥ ញ៉ូតុនម៉ែត្រ ដូចទៅនឹងសហរដ្ឋអាមេរិកផងដែរ។ ជាមួយគ្នានេះ ខណៈ​ដែល​ព័ត៌មាន​បន្ថែម​អំពី​លក្ខណៈ​បច្ចេកទេស​របស់ Nissan X-Trail នឹងត្រូវ​បាន​ប្រកាស​ពី​ប្រទេស​អូស្ត្រាលីក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi Q5 ឆ្នាំ២០២២ ចេញម៉ូដែលតម្លៃថោកបំផុតថ្មី កម្លាំងដល់ ២០១សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានប្រកាសចេញម៉ូដែល Q5 ប្រភេទថោកបំផុតថ្មីមួយទៀត ហៅថា Q5 40 TFSI quattro។

រថយន្ត Audi Q5 40 TFSI quattro ឆ្នាំ២០២២ នេះ មានតម្លៃចាប់ពី ៤៣ ៣០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ វាប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharge ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ និងកម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ។

ជាមួយនឹងម៉ាស៊ីននេះ SUV ខាងលើអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៦,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង។

យ៉ាងណាមិញ Q5 40 TFSI quattro ឆ្នាំ២០២២ មានលក្ខណៈពិសេសមួយចំនួន ដូចជា ចង្កៀង LED, ឃ្លុបក្រោយអូតូ, យ៉ាន់កង់ទំហំ ១៨អ៊ីញ, កៅអីស្បែក មានមុខងារកម្តៅនៅខាងមុខ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, អេក្រង់កម្សាន្តទំហំ ១០,‌១អ៊ីញ, កុងទ័រឌីជីថលទំហំ ៧អ៊ីញ និង កញ្ចក់មើលក្រោយស្រទុំអូតូ ជាដើម។

ក្រៅពីនោះវាក៏មានមុខងារជំនួយការបើកបរចំនួន រួមទាំង high beam assist, side assist, active lane assist, parking system plus, កាមេរ៉ាក្រោយ ក៏ដូចជា Pre Sense City, Pre Sense Basic និង Pre Sense Rear ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia EV6 ឆ្នាំ២០២២ សាកម្តងជិះបាន ៥២៨គ.ម ចេញលក់នៅអូស្ត្រាលី តម្លៃតែជាង ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] រថយន្តអគ្គិសនី Kia EV6 ស៊េរីឆ្នាំ២០២២ បានចេញលក់នៅក្នុងប្រទេសអូស្ត្រាលី ជាផ្លូវការ ដោយក្នុងនោះមានចែកចេញជា ៣ ម៉ូដែល។

រថយន្ត Kia EV6 ឆ្នាំ២០២២ ត្រូវបានផលិតលើគ្រោងឆ្អឹង Electric-Global Modular Platform របស់ក្រុមហ៊ុន Hyundai ដូចទៅនឹងរថយន្តអគ្គិសនី Hyundai Ioniq 5 និង Genesis GV60 ដែរ។

រថយន្ត EV6 ទាំង ៣ ម៉ូដែលនោះមានដូចជា៖

  • Kia EV6 Air RWD ប្រើម៉ូទ័រអគ្គិសនីមួយ និងប៉ុងក្រោយ មានកម្លាំង ២២៥ សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ហើយប្រើកញ្ចប់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥២៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាមានតម្លៃចាប់ពីខ្ទង់ ៤៨ ៧០០ដុល្លារ។
  • Kia EV6 GT-Line RWD ប្រើម៉ូទ័រអគ្គិសនីមួយ និងប៉ុងក្រោយ មានកម្លាំង ២២៥ សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ហើយប្រើកញ្ចប់អាគុយទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥០៤គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាមានតម្លៃចាប់ពីខ្ទង់ ៥៣ ៧០០ដុល្លារ។
  • Kia EV6 GT-Line AWD ប្រើម៉ូទ័រអគ្គិសនីពីរ និងប៉ុងពីរ មានកម្លាំង ៣២០ សេះ និងកម្លាំងរមួល ៦០៥ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤៨៤ គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាមានតម្លៃចាប់ពីខ្ទង់ ៥៩ ៥០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមតែ ២សប្តាហ៍ Suzuki Baleno ២០២២ ត្រូវបានបញ្ជាទិញជិត ២៥,០០០ គ្រឿង

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Maruti Suzuki ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំនៅក្នុងប្រទេសឥណ្ឌាបានធ្វើការប្រកាស​ចេញ និងបើកការកក់ទុកមុននៃរថយន្ត Suzuki Baleno ស៊េរីឆ្នាំ២០២២។ ខណៈពេលនេះក្រុមហ៊ុនក៏បានបង្ហាញចេញនៅចំនួនដែលទទួលបានក្នុងរយៈពេល ២សប្តាហ៍ ដោយមានកាកកក់សរុប ២៥,០០០ គ្រឿង ដែលមានតម្លៃចាប់ពី ៨ ៤២១ ដុល្លារ​ ដល់ ១២ ៥៨៦ ដុល្លារ។

រថយន្ត Suzuki Baleno ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់ជាមួយគ្រោងឆ្នឹង Heartect platform របស់ Suzuki។ ខណៈរថយន្តនេះមានប្រវែងសរុប ៣,៩៩០ ម.ម, ទទឹង ១,៧៤៥ ម.ម, កំពស់ ១,៥០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៥២០ ម.ម។ ដោយរថយន្តនេះទទួលបានរូបរាងពិសេសជាងមុន បំពាក៉ជាមួយប៉ាណាមុខកាន់ធំ, កាងខាងមុខថ្មី, ចង្កៀងមុខ LED, ចង្កៀងក្រោយ LED ដែលត្រូវបានរចនាឡើងវិញ ភ្ជាប់ជាមួយនឹងទ្វារក្រោយ,ថាសកង់ស្ព័រថ្មី ទំហំ ១៤អ៊ីញ។

ចំពោះផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាថ្មីទាំងស្រុង ដោយមានបំពាក់ជាមួយអេក្រង់ touchscreen ទំហំ ៩ អ៊ីញដែលរួមបញ្ចូលគ្នានូវព័ត៌មានកម្សាន្ត Suzuki SmartPlay Pro+, កាមេរ៉ា ៣៦០ ដឺក្រេ អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់។លើសពី ដៃចង្កូតក៏បានរចនាថ្មីសម្រាប់ចាប់កាន់ឲ្យល្អប្រសើរ, បន្ថែមរន្ធខ្យល់ខាងក្រោយ និងរន្ធសាក USB ខាងក្រោយផងដែរ។

សម្រាប់មុខងារសុវត្ថិភាពរួមមាន ពោងសុវត្ថិភាពចំនួនប្រាំមួយ ESP, Hill Hold Assist, ABS ជាមួយ EBD, ESP, seat belt reminder និង speed warning។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Suzuki Baleno ស៊េរីឆ្នាំ ២០២២ ប្រើប្រាសជាមួយម៉ាស៊ីនចំណុះ ១,២ លីត្រ K-Series Dual Jet  ផលិតកម្លាំងបាន ៨៩ សេះ និងកម្លាំងរមួល ១១៣ ញ៉ូតុនម៉ែត្រ ប៉ុង១ ភ្ជាប់មកជាមួយប្រអប់លេខដៃ manual ៥វគ្គ ឬ ប្រអប់លេខអូតួ AGS ៥វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Super 9 ស៊េរីឆ្នាំ ២០២២ សាកភ្លើង ២ ម៉ោង ជិះបានចម្ងាយ ១២០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុន Kymco របស់តៃវ៉ាន់បានធ្វើការបញ្ចេញនូវម៉ូតូ Super 9 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការសាកភ្លើងក្នុងរយៈពេល ២ ម៉ោង អាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ។

សម្រាប់ម៉ូតូអគ្គិសនី Kymco Super 9 ប្រើប្រាស់ម៉ូរទ័រអគ្គិសនី១ ដែលទទួលបានជំនួយពីអាគុយប្រភេទ អាគុយលីចូម-អ៊ីយ៉ុង ដែលមានថាមពល ៩,៤ គីទ្បូវ៉ាត់ ដែលអាចបង្កើតល្បឿន ១១០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៣ វិនាទីប៉ុណ្ណោះ។ ខណៈដែលការសាកភ្លើងក្នុងរយៈពេល ២ ម៉ោង អាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ។

ចំពោះការឌីហ្សាញនៃម៉ូតូអគ្គិសនី Kymco Super 9 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED និងមាន​ប្រព័ន្ធ Gear Drive ដើម្បីធ្វើឱ្យការបើកបរកាន់តែប្រសើរទ្បើង។

យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Kymco Super 9 មិនទាន់បង្ហាញអំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅតៃវ៉ាន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Faraday Future នឹងចាប់ផ្តើមផលិតកម្មទ្បានអគ្គិសនី ដែលសាកភ្លើងពេញម្តងអាចជិះបាន ៧០០ គ.ម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តថ្មីថ្មោង Faraday Future នឹងធ្វើការចាប់ផ្តើមផលិតកម្មនៃរថយន្តអគ្គិសនី FF 91 នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង Hanford រដ្ឋធានី California នៅសហរដ្ឋអាមេរិក ខណៈពេលរថយន្តនេះបានធ្វើការបង្ហាញចេញកាលពីឆ្នាំ២០២១កន្លងទៅ។

បន្ថែមពីនេះក្រុមហ៊ុន Faraday Future និយាយថាផលិតកម្មគំរូនៃរថយន្តអគ្គិសនី FF 91 ជាកំណត់ត្រាដ៏សំខាន់មួយនៅក្នុងផលិតកម្ម។

ចំពោះថាមពលនៃរថយន្ត FF 91 បានបំពាក់នូវម៉ូទ័រអគ្គិសនី ៣ ផលិតកម្លាំង ១ ០៥០សេះ និងកម្លាំងរមួល ១ ៨០០ ញ៉ូតុនម៉ែត្រ ដែលអាចបង្កើតល្បឿនពី 0-១០០ គីទ្បូម៉ែត្រក្នុងមួយម៉ោងត្រមតែ ២,៣៩ វិនាទីប៉ុណ្ណោះ។ ខណៈដែលអាគុយមានទំហំ ១៣០ គីទ្បូវ៉ាត់ ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ៧០០ គីទ្បូម៉ែត្រ។

ដោយទ្បែកចំពោះការឌីហ្សាញនៃផ្នែកខាងក្នុងរថយន្តអគ្គិសនី FF 91 ដោយបានបំពាក់នូវអេក្រង់ផ្ទាំងធំ HUB អាចបង្ហាញទិន្នន័យទៅទីតាំង ២,៦ ម៉ែត្រនៅពីមុខអ្នកបើកបរ, កៅអីបែបស្ព័រ និងអាចបត់បានរហូតដល់ ៦០ ដឺក្រេ។

លើសពីនេះរថយន្តអគ្គិសនី FF 91 ក៏បានបំពាក់រ៉ាដាចំនួន ១៣ គ្រាប់, កាំមេរ៉ាចំនួន ១០ គ្រាប់, ឧបករណ៍ចាប់សញ្ញា ultrasonic ចំនួន ១២ និងកាំមេរ៉ា 3D នៅលើគម្របម៉ាស៊ីនជាដើម។

សូមបញ្ជាក់ថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Faraday Future នឹងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ។ ខណៈដែលព័ត៌មានមុននេះបានបង្ហាញថា Faraday Future គ្រោងនឹងពង្រីកកម្លាំងការងាររបស់ខ្លួនក្នុងរយៈពេល ១២ ខែខាងមុខ ដើម្បីសម្រេចបាននូវផលិតកម្មដ៏ធំដោយអះអាងថានឹងចែកចាយម៉ូឌែល FF 91 ដំបូងក្នុងឆ្នាំ ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin ផ្អែមមាត់នឹងរឿងលក់ឡានបានច្រើនជាងឆ្នាំមុនរហូតដល់ ៨២%

[ទីផ្សារបរទេស] ក្រុមហ៊ុន Aston Martin បានរាយការណ៍​ពីការលក់​ដ៏​ជោគជ័យ​កាលពីឆ្នាំ​២០២១កន្លងទៅ ដោយ​ការ​លក់​រថយន្ត​ជា​សកលមានការកើនឡើងរហូតដល់ ៨២% បើធៀបនឹងការលក់កាលពីឆ្នាំ២០២០។

ក្រុមហ៊ុនរថយន្តប្រណីតមួយនេះបានឲ្យដឹងថាកាលពីឆ្នាំកន្លងទៅខ្លួនអាចលក់រថយន្តបានសរុប ៦ ១៧៨គ្រឿង ដែលកើនឡើង ៨២% ធៀបនឹងឆ្នាំ២០២០ ខណៈដែលការលក់នៅសហរដ្ឋអាមេរិកមានកំណើន ១១៥% ជាមួយចំនួនលក់សរុប ១ ៩៨៤គ្រឿង។

ទីផ្សារអាមេរិកគឺជាទីផ្សារសំខាន់មួយសម្រាប់ Aston Martin ដោយចំនួនលក់លើទីផ្សារនេះគឺស្មើនឹង ៣២% នៃចំនួនលក់ជាសកល​របស់​ក្រុមហ៊ុន ហើយ​ក៏​មាន​ចំណែក ២៨% នៃ​ប្រាក់ចំណូលដែលទទួលបានផងដែរ។

លទ្ធផលលក់ដ៏អស្ចារ្យនេះដែរ ច្បាស់ណាស់ថាគឺដោយសារតែរថយន្ត DBX ដែលជារថយន្ត SUV ដំបូងគេរបស់ក្រុមហ៊ុន ហើយជាមួយការប្រកាសចេញរថយន្ត DBX707 កាលពីថ្មីៗកន្លងទៅ នឹងបន្តធ្វើឲ្យរថយន្តត្រកូល DBX ជារថយន្ត​ដែល​ពេញ​និយម​ជាងគរបស់ម៉ាក Aston Martin ហើយក្រុមហ៊ុនសង្ឃឹមថា SUV មហាកម្លាំងនេះនឹងជួយដណ្ដើមទីផ្សាររថយន្តពី Lamborghini Urus និង Ferrari Purosangue ដែលត្រៀមប្រកាសចេញឆាប់ៗផងដែរ។

ម៉ាករថយន្តកំពូលប្រណីតរបស់អង់គ្លេសមួយនេះក៏បានធ្វើការកត់សម្គាល់ថាកើនឡើងនៃចំនួនលក់នេះក៏ដោយសារមានការផ្លាស់ប្ដូរ​ផ្ទៃក្នុង ដែលដឹកនាំដោយ​លោក Ferrari Purosangue ជា​ប្រធាន​ប្រតិបត្តិ និងលោក Tobias Moers ជានាយកប្រតិបត្តិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ប្រហែលជាត្រូវផលិតឡាន Aventador ឡើងវិញ ក្រោយឧទ្ទវហេតុឆេះកប៉ាល់ដឹកឡាន

[ទីផ្សារបរទេស] សម្ព័ន្ធ Volkswagen Group ទាំងមូលកំពុងតែក្រពុល​នឹង​ឧទ្ទវហេតុឆេះកប៉ាល់ដឹករថយន្ត​ Felicity Ace ដែល​កប៉ាល់នេះប្រហែល​ជា​មាន​ដឹក​ជញ្ជូន​រថយន្តច្រើនរហូតដល់ ៤ពាន់គ្រឿងទៅកាន់សហរដ្ឋអាមេរិក។

ក្នុងនោះក៏មានរថយន្តម៉ាក Lamborghini មួយ​ចំនួន​ផងដែរ ហើយ​លោក Andrea Baldi ប្រធានក្រុមហ៊ុន Lamborghini ប្រចាំនៅអាមេរិក បាននិយាយថា​លោកនៅ​ទាន់ដឹងនៅឡើយទេថា​រថយន្ត Lamborghini ដែលនៅលើកប៉ាល់នេះ​រងការខូចខាតកម្រិតណា។

យ៉ាងណាក្ដីអ្វីដែលជាកង្វល់ធំរបស់លោក គឺ​វត្តមានរថយន្ត Aventador នៅលើកប៉ាល់។ រថយន្ត Aventador ត្រូវបានលក់ចេញអស់ និង​ត្រូវ​កំណត់ថានឹងបញ្ឈប់ការផលិតផងដែរ ដោយនឹងមានរថយន្តម៉ូដែលថ្មីចូលមកជំនួស។ ប្រសិនបើ Aventador លើកប៉ាល់​រង​ការខូចខាត ឬខ្ទេច​ទាំងស្រុងនោះ ក្រុមហ៊ុនប្រហែល​ជា​ត្រូវ​បន្ត​ការផលិតរថយន្ត Aventador ឡើងវិញ។

គួររំលឹកថា Porsche ធ្លាប់បានធ្វើរឿងស្រដៀងគ្នានេះកាលពីឆ្នាំ២០១៩ សម្រាប់រថយន្ត 911 GT2 RS ក្រោយពីកប៉ាល់​ដឹកជញ្ជូនរថយន្តនេះ​បាន​លិច​នៅ​ឈូងសមុទ្រប្រទេសបារាំង។ ក្រុមហ៊ុន Porsche ពេលនោះបានសម្រេចផលិតរថយន្ត 911 GT2 RS បន្ថែមចំនួនបួនគ្រឿងទៀតសម្រាប់អតិថិជននៅប្រេស៊ីល។

ប៉ុន្តែសម្រាប់ Lamborghini វាអាចជារឿងលំបាកព្រោះថា Aventador ជារថយន្តមួយដែលដាច់តែឯង មិនដូចជា 911 GTS RS ដែលមានចែករំលែកគ្រឿងបន្លាស់មួយចំនួន​ជាមួយ​រថយន្ត Porsche 911 ដែលមានផលិតក្នុងបរិមាណច្រើននោះទេ។

លោក Andrea បានប៉ាន់ស្មានថាការខាតបង់សម្រាប់រថយន្ត Lamborghini ដែលស្ថិតនៅលើកប៉ាល់ Felicity Ace អាចមាន​ទំហំ​ទឹកប្រាក់​ខ្ពស់រហូតដល់ ៣៣៥លានដុល្លារ ហើយ​ការខាតបង់នេះអាចច្រើនលើសនេះនៅ​ពេលដែលកប៉ាល់​ Felicity Ace ត្រូវបាន​អូស​មក​ដល់ផែសម្រាប់ការត្រួតពិនិត្យល្អិនល្អន់ជាងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានឡាន Kia Telluride ២០២៣​ កំពុងបើកបរនៅលើព្រិល ជាមួយការរចនារូបរាងថ្មី

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ប្រទះឃើញរថយន្ត Kia Telluride ស៊េរីឆ្នាំ ២០២៣ ប្រភេទ Crossover កំពុងបើកបរនៅលើព្រិលជាមួយការបិទបាំង​ខ្លួន។

តាមរយៈរូបភាពនេះ រថយន្ត Kia Telluride ស៊េរីឆ្នាំ ២០២៣ ទទួលបានការឌីស្សាញនៅ​ចង្កៀង​មុខ LED ថ្មី, ប៉ាណាមុខបែបសំណាញ់ថ្មី និងកាងខាងមុខជាដើម។ ខណៈ ម៉ូដែលនេះប្រើប្រាស់អំពូលកាត់អ័ព្ទជាប់គ្នា ស្រដៀងទៅនឹងអ្វីដែលបានរកឃើញនៅលើ Sportage ដែលបានរចនាឡើងវិញផងដែរ។

ចំពោះផ្នែកខាងក្រោយ មានកាងខាងក្រោយថ្មី ដែលឥឡូវនេះមានបំពង់ស៊ីមាំង និងចង្កៀងក្រោយដែលអាប់ឌេតថ្មី។

ខណៈមិនមានរូបភាពផ្នែកខាងក្នុង ប៉ុន្តែគេអាចរំពឹងថានឹងមានការផ្លាស់ប្តូរជាច្រើន ព័ត៌មានលម្អិតមានកម្រិត ប៉ុន្តែ Telluride  អាចនឹងត្រូវទទួលបានការរចនាទៅលើកុងទ័រព័ត៌មានឌីជីថល freestanding និងដៃចង្កូតថ្មី ស្រដៀងគ្នាទៅនឹងរថយន្ត Palisade។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត Kia Telluride ស៊េរីឆ្នាំ ២០២៣ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៨​ លីត្រ V6  ផលិតកម្លាំងបាន ២៩១ សេះ និងកម្លាំងរមួល ៣៥៥​ ញ៉តុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ​ ៨វគ្គ ដែលអាចមានជម្រើសប្រព័ន្ធ all-wheel drive ផងដែរ៕

ខណៈ​ពេល​ព័ត៌មានលម្អិតមិនទាន់បានបញ្ចេញ ក្នុងនោះ រថយន្ត Telluride ស៊េរីឆ្នាំ ២០២៣ ត្រូវបានក្រុមហ៊ុន Kia ​ចង់​ហៅ​រថយន្តនេះ​ថា​ ‘Selluride’ ដែល​បាន​ផ្តល់​ឲ្យ​តាម​តម្រូវ​ការ​អតិថិជន។ ជាមួយគ្នានេះ ការ​លក់​រថយន្ត​ម៉ូដែល​នេះ​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០២១ ក្រុមហ៊ុន​លក់​បាន ៩៣,៧០៥ គ្រឿង​នៅ​សហរដ្ឋ​អាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+