[ទីផ្សារបរទេស] ក្រុមហ៊ុន Ford Performance ហាក់បីដូចជាបានវាយលុកទីផ្សាររថយន្តយ៉ាងខ្លាំងជាមួយនឹងរថយន្ត Raptor របស់ខ្លួននៃរថយន្តភីកអាប់ និង SUV ដែលមានសមត្ថភាពខ្ពស់ ដែលធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀតធ្វើតាមគំរូរបស់ខ្លួន។
រថយន្ត F-150 SVT Raptor ត្រូវបានបញ្ចេញនៅក្នុងឆ្នាំ ២០១០ ដែលបង្ហាញថាទទួលបានជោគជ័យខ្លាំង ដែលបានធ្វើឲ្យក្រុមហ៊ុន Ford បង្ហាញចេញនៅម៉ូដែលស្រដៀងគ្នានៃ F-150 ពីរជំនាន់ទៀត។ ក្នុងនោះ Ranger Raptor បានចូលរួមនៅក្នុងឆ្នាំ ២០១៩ ជាមួយនឹងជំនាន់ថ្មីដែលទើបបង្ហាញថ្មីនេះមានការកែលម្អថ្មីទាំងអស់។ ខណៈ Bronco Raptor ដ៏អស្ចារ្យត្រូវបានបង្ហាញសម្រាប់សហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះក្នុងនាមជាសមាជិកដំបូងរបស់គ្រួសារ។

ខាងក្រោមនេះជាលក្ខណៈបច្ចេកទេសរបស់គ្រួសារ Ford Raptor៖
ចំពោះរថយន្តភីកអាប់នេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ EcoBoost V6 ឬ ម៉ាស៊ីនចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ៣៩២ សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ សម្រាប់ទីផ្សារអូស្ត្រាលី និងមានកម្លាំង ២៨៤ សេះ និងកម្លាំងរមួល ៤៩១ ញ៉ូតុនម៉ែត្រ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០វគ្គ។ ក្នុងនោះរថយន្តភីកអាប់នេះក៏បានបំពាក់ដោយបូម FOX 2.5 inch Live Valve shock absorbers និងសំបកកង់ទំហំ ៣២ អ៊ីញ។ ខណៈតម្លៃសម្រាប់រថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២៣ ក្រុមហ៊ុនពុំទាន់បញ្ចេញនៅឡើយទេ។

ចំពោះរថយន្តភីកអាប់ F-150 Raptor ស៊េរីឆ្នាំ ២០២១ នេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ EcoBoost twin-turbo V6 ផលិតកម្លាំងបាន ៤៥០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០វគ្គ, បូម FOX 3.1-inch Live Valve shock absorbers, សំបកកង់ទំហំ ៣៥ អ៊ីញ ដល់ ៣៧ អ៊ីញ, មានកំពស់ខ្ពស់ពីដី ១២ ដល់ ១៣ អ៊ីញ និងមានតម្លៃចាប់ពី ៦៥ ៨៤០ ដុល្លារ។

សម្រាប់រថយន្តនេះដំណើរកាដោយម៉ាស៊ីនចំណុះ ៥,២ លីត្រ supercharged V8 ផលិតកម្លាំងបាន ៧៦០ សេះ និងកម្លាំងរមួល ៨៤៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០វគ្គ និងបានបំពាក់ជាមួយបូម FOX 3.1-inch Live Valve shock absorbers, សំបកកង់ទំហំ ៣៧ អ៊ីញ, មានកំពស់ខ្ពស់ពីដី ១៣,១ អ៊ីញ ចំពោះតម្លៃ Ford ពុំទាន់បានបញ្ចេញនៅឡើយទេ។

ចំពោះកំពូលរថយន្ត Off-road នេះបានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០ លីត្រ EcoBoost twin-turbo V6 ផលិតកម្លាំងបានប្រហែល ៤០០ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ ១០វគ្គ, និងបានបំពាក់ជាមួយបូម FOX 3.1-inch Live Valve shock absorbers, សំបកកង់ទំហំ ៣៧ អ៊ីញ, មានកំពស់ខ្ពស់ពីដី ១៣,១ អ៊ីញ ជាមួយតម្លៃចាប់ពី ៦៨ ៥០០ ដុល្លារ ៕
