ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ferrari 812 បិទលែងទទួលការកុម្ម៉ង់ជាផ្លូវការ

[ទីផ្សារបរទេស] រថយន្ត Ferrari 812 Superfast និង Ferrari 812 GTS បានបិទបញ្ចប់ការកុម្ម៉ង់ទិញជាផ្លូវការ ដោយ​​ក្រុមហ៊ុនមិនមានផែនការក្នុងការបើកទទួលការកុម្ម៉ង់សម្រាប់រថយន្តទាំងពីរប្រភេទនេះជាថ្មីឡើយ។

ផ្អែកតាមអ្នកនាំពាក្យសម្រាប់ Ferrari Australasia ដែលប្រចាំនៅប្រទេសអូស្ត្រាលីបានឲ្យដឹងបែបនេះថា ៖ “បច្ចុប្បន្ននេះមិនមានផែនការបើកទទួលការកុម្ម៉ង់សម្រាប់រថយន្តទាំងនេះទេ ហើយក៏ពួកយើងក៏អាចផ្ដល់ជូនកាលបរិច្ឆេទផលិតលម្អិតបានដែរ។”

ការផលិតនៃរថយន្តទាំងពីរនឹងត្រូវបន្តរហូតដល់បានសម្រេចរាល់ការកុម្ម៉ង់ទិញទាំងអស់ ប៉ុន្តែអតិថិជននឹងមិនអាចកុម្ម៉ង់ទិញរថយន្តនេះបានបន្តទៀតឡើយ។ ហេតុផលមួយដែលរថយន្ត Ferrari 812 ទាំងពីរត្រូវបិទលែងទទួលការកុម្ម៉ង់នេះ ក៏ដោយសារតែ​ច្បាប់​នៃ​ឧស្ម័នពុល​ថ្មី​ដែលបានអនុវត្តន៍នៅតាមបណ្ដាប្រទេសជាច្រើន ដែលបានបង្ខំឲ្យ Ferrari ងាកទៅប្រើបច្ចេកវិទ្យា Hybrid និង Turbocharged ជំនួសឲ្យម៉ាស៊ីន V12។

ការលែងទទួលការកុម្ម៉ង់សម្រាប់រថយន្ត Ferrari 812 នេះ ជាសញ្ញាថាម៉ាស៊ីន V12 នឹងត្រូវបញ្ចប់ជីវិតនៅក្នុងពេលឆាប់ៗ ដែលវាបានប្រើប្រាស់លើរថយន្តល្បីៗដូចជា Daytona, 550 Maranello និង F12 Berlinetta ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ជាប់ជាម៉ាកឡានល្អដាច់គេ ក្នុងចំណោមម៉ាកឡាន៣២

[ទីផ្សារបរទេស] អង្គភាព Consumer Reports របស់សហរដ្ឋអាមេរិកដែលជាអង្គភាពមួយជំនាញខាងធ្វើការធ្វើតេស្ត និងវាយតម្លៃផលិតផល បាន​បញ្ចេញរបាយការណ៍ថ្មីចុងក្រោយនៃ Brand Report Card ដែល​ជាការដាក់ចំណាត់ថ្នាក់ម៉ាករថយន្តផ្អែកលើភាពជឿទុកចិត្ត, ការពេញចិត្តពីសំណាក់អតិថិជន, កម្រិតសុវត្ថិភាព និងផ្អែកតាមការធ្វើតេស្តបើកបរលើដងផ្លូវ។

ក្នុងនោះម៉ាករថយន្តជប៉ុន Subaru បានក្លាយជាម៉ាករថយន្តល្អដាច់គេ ជាមួយពិន្ទុសរុបចំនួន ៨១ពិន្ទុ ដែលតាមពីក្រោយដោយម៉ាករថយន្ត Mazda និង BMW ដែលមានពិន្ទុសរុប ៧៨ពិន្ទុដូចគ្នា។ ចំណែក Honda និង Lexus ទទួលបានពិន្ទុសរុប ៧៧ពិន្ទុដូចគ្នា តាមពីក្រោយដោយ Audi (៧៥), Porsche (៧៤), MINI (៧៤), Toyota (៧៤) និង Infiniti (៧២)។

ងាកទៅមើលម៉ាករថយន្តអាមេរិកដូចជា Buick ស្ថិតនៅចំណាត់ថ្នាក់ទី១១ ជាមួយពិន្ទុសរុប ៧២ពិន្ទុ តាមពីក្រោយដោយ Chrysler (៧១), Dodge (៦៧), Cadillac (៦៣) និង Ford (៦២)។ ចំណែកឯ Tesla ដែលជាម៉ាកក្នុងស្រុកមួយដែរទទួលបានពិន្ទុសរុប ៦០ពិន្ទុ ដូចគ្នានឹង Chevrolet និង Mercedes ដែរ។

ម៉ាករថយន្តដែលស្ថិតនៅចំណាត់ថ្នាក់ទាបជាងគេគឺ Jeep ដែលទទួលបានត្រឹម ៤៥ពិន្ទុប៉ុណ្ណោះ ហើយ​ Consumer Reports បាននិយាយថាការទទួលបានពិន្ទុទាបនេះក៏ដោយសារជាប់ពាក់ព័ន្ធនឹងបញ្ហាដែលកើតមានលើរថយន្ត Gladiator៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សោកស្តាយណាស់! រថយន្តរបស់ Volkswagen Group ជិត ៤ពាន់គ្រឿងត្រូវបានខូចខាត បន្ទាប់ពីកប៉ាល់ដឹករថយន្តត្រូវបានឆេះ

[បរទេស] កាលពីដើមសប្តាហ៍នេះកន្លងទៅ កប៉ាល់ Felicity Ace ដែលជាកប៉ាល់ដឹកទំនិញដែលផ្ទុករថយន្តរបស់ Volkswagen Group ជិត ៤ ០០០គ្រឿង បានធ្វើការឆេះឡើងនៅសមុទ្រនៃប្រទេសព័រទុយហ្គាល់ ដោយក្នុងនោះនាវិកចំនួន ២២នាក់ត្រូវបានជួយសង្គ្រោះដោយកងទ័ពជើងទឹកព័រទុយហ្គាល់ដោយសុវត្ថិភាព ប៉ុន្តែជោគវាសនានៃរថយន្តនៅលើកប៉ាល់ដែលកំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនោះ ទំនងត្រូវបានខូចខាតយ៉ាងខ្លាំង ខណៈពេលឥឡូវនេះកប៉ាល់នេះកំពុងបន្តរសាត់នៅមហាសមុទ្រអាត្លង់ទិក ដោយពុំដឹងថាអាចសង្គ្រោះរថយន្តទាំងនេះបានឬអត់?

សម្រាប់កប៉ាល់ Felicity Ace បានចាកចេញពីកំពង់ផែ Emden ប្រទេសអាឡឺម៉ង់កាលពីថ្ងៃទី១០ ខែកុម្ភៈ ហើយត្រូវបានគេរំពឹងថានឹងចុះចតនៅ Davisville រដ្ឋ Rhode Island នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈខាងមុខនេះ ជាមួយការផ្ទុកនូវរថយន្តរបស់ Volkswagen Group ដោយរួមមាន Volkswagen, Audi, Lamborghini, Porsche និង Bugatti។ ខណៈពេល ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែ​កុម្ភៈ កប៉ាល់​នេះ​បាន​បញ្ជូន​សញ្ញា​អាសន្ន បន្ទាប់​ពី​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​លើ​កប៉ាល់។

គួរបញ្ជាក់ផងដែរថា កប៉ាល់ Felicity Ace ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៥ ដោយមានរប្រវែង ៦៥៦ហ្វីត និងទទឹង ១០៤ ហ្វីត។ វាអាចផ្ទុកបាន ១៧ ៧៣៨តោន និងអាចដឹកជញ្ជូនរថយន្តបានជិត ៤ ០០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Voxy ២០២២ ដាក់លក់​ជា​ផ្លូវ​ការនៅ​ឥណ្ឌូណេស៊ី ជាមួយតម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន​Toyota បានធ្វើការប្រកាសចេញលក់នូវរថយន្តប្រភេទ MPV សេរ៊ីថ្មី Toyota Voxy ឆ្នាំ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេស​ឥណ្ឌូណេស៊ី ជាមួយតម្លៃចាប់ពី ៣៨ ៨៧៥ ដុល្លារ។

សម្រាប់ការឌីហ្សាញផ្នែកខាងក្រៅនៃរថយន្ត Toyota Voxy មានការរចនាយ៉ាងទាក់ទាញ ដោយបានបំពាក់នូវប៉ាណាទំហំធំ, ចង្កៀងប្រភេទ LED និងថាសកង់ទំហំ ១៧អ៊ីញ, ទ្វារ៉ូតជំហៀងជាប្រភេទអេឡិចត្រូនិច និងអូតូ និងទ្វារខាងក្រោយត្រូវបានបិទដោយអូតូ។

 

ចំណែកផ្នែកខាងក្នុងនៃរថយន្តត្រូវបានរៀបចំជាមួយជម្រើសកៅអីចំនួន ៧ ឬ ៨ ឬកៅអី ៣ជួរ ដែលអាចបត់បាន។ ផ្នែកខាងក្នុងកាប៊ីនមានទំហំធំទូលាយសម្រាប់អ្នកដំណើរ និងការផ្ទុកឥវ៉ាន់ ជាមួយកាប៊ីនមានកម្ពស់ ១ ៤០៥មម។ កុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញ ឬអេក្រង់កម្សាន្តទំហំ ១០,៥អ៊ីញ បន្ថែមជាមួយ Console កណ្តាកដ៏ប្រណិត និងកន្លែងដាក់ដបទឹក យ៉ាងស្រស់ស្អាត។ លើសពីនេះ រថយន្តនេះក៏ទទួលបាននូវជម្រើសដំបូលខាងលើ និងប្រព័ន្ធសម្លេងដ៏ទំនើបផងដែរ។

បន្ថែមពីនេះរថយន្ត Toyota Voxy ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព TSS ជាមួយប្រព័ន្ធ ADAS ជំនាន់ចុងក្រោយជាដើម។

រថយន្ត Toyota Voxy ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៧០សេះ និងកម្លាំងរមួល ២០២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar នឹង​ចាប់​ផ្ដើម​ចែកចាយរថយន្តអគ្គិសនីសុទ្ធ Polestar 2 នៅខែក្រោយនេះ នៅទីផ្សារអូស្ត្រាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Polestar បាន​ធ្វើការ​ចាប់​ផ្ដើម​ដាក់បញ្ចេញរថយន្តអគ្គិសនីសុទ្ធ Polestar 2 នៅក្នុងប្រទេសអូស្ត្រាលីជាផ្លូវការ មុន​ពេល​ការ​ចែក​ចាយ​ចាប់​ផ្ដើម​ក្នុង​ខែ​មីនា។ ក្នុងនោះ ក្រុមហ៊ុនផលិត​រថយន្ត​បាន​រៀបចំ​កម្មវិធី “test-drive roadshow” នៅ Melbourne, Sydney, the Gold Coast និង Brisbane ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​ផ្តល់​ឲ្យអតិថិជន​ជាង ១,៦០០ នាក់​នៅឪកាស​ទទួល​បាន​បទពិសោធន៍ពីរថយន្តអគ្គិសនីខ្លួនដោយផ្ទាល់។

ទន្ទឹមនឹងនេះ ការបញ្ជាទិញជិត ៣០០ គ្រឿង សម្រាប់ Polestar 2 ត្រឹមក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីការបញ្ចប់នៃការបង្ហាញផ្លូវសាកល្បង។ ជាមួយគ្នានេះ ក្រុមហ៊ុន Polestar Australia នឹង​លក់​រថយន្ត ២ ក្នុង​ចំណោម ៣ គ្រឿង​ផ្សេង​គ្នា ដោយ​វាប្រជែង​នឹង​រថយន្ត Tesla Model 3 និង Hyundai Ioniq 5។

ចាប់ផ្តើមពីប្រភេទ Standard rang ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ហើយមានតម្លៃចាប់ពី ៤៣ ១០៩ ដុល្លារ ។ សម្រាប់អ្នក​ដែល​ចង់​បានការបើកបរ​ផ្លូវ​ឆ្ងាយ​អាច​ជ្រើសរើស​ជម្រើស​ប្រភេទ Long rang ​single motor ដែល​មាន​តម្លៃ​ចាប់​ពី ៤៦ ៧០៧ ដុល្លារ។ ចំណែកប្រភេទ long rang dual motor ដែលមានតម្លៃចាប់ពី ៥០ ៣០៥ ដុល្លារ ។

ក្នុងនោះក្រុមហ៊ុន Polestar បានទទួលយកការលក់ (direct-to-customer) នៅក្នុងប្រទេសអូស្ត្រាលី ដែលរួមបញ្ចូលការធានាការពេញចិត្តរបស់អតិថិជន ដែលអតិថិជនអាចប្រគល់រថយន្តរបស់ពួកគេមកវិញជាមួយការសងប្រាក់វិញក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីការចែកចាយ ហើយរថយន្តមិនត្រូវបានបើកបរលើសពី ៥០០ គីឡូម៉ែត្រ។ ម៉ូឌែល Polestar ទាំងអស់ដែលលក់ក្នុងប្រទេសអូស្ត្រាលីក៏មានស្តង់ដារជាមួយនឹងការធានារយៈពេល ៥ ឆ្នាំផងដែរ។

នាយកគ្រប់គ្រង Polestar Australia លោក Samantha Johnson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានការចាប់អារម្មណ៍មិនគួរឲ្យជឿចំពោះរថយន្តអគ្គិសនីនៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងការលក់កើនឡើងជាង ១៩០% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងឆ្នាំ ២០២១” ។ “យើងពិតជារំភើបដែល Polestar 2 ឥឡូវនេះនៅទីនេះដើម្បីជួយបំពេញតម្រូវការនោះ។ ជាមួយនឹងរថយន្តចំនួន ១៨០ គ្រឿងក្នុងប្រទេសអូស្ត្រាលី និងត្រៀមខ្លួនជាស្រេចសម្រាប់ការចែកចាយនៅក្នុងខែមីនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

General Motors ស្នើសុំការយល់ព្រមពីសហរដ្ឋអាមេរិក ដើម្បីដាក់ពង្រាយឡានបើកបរស្វ័យប្រវត្តិ

[ទីផ្សារបរទេស] ក្រុមហ៊ុន General Motors និង Cruise ដែលជាអង្គភាពបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់វា បានដាក់ញត្តិទៅនិយតករសហរដ្ឋអាមេរិក សម្រាប់ការអនុញ្ញាតឲ្យផលិត និងដាក់ពង្រាយ យានជំនិះដែលអាចបើកបរដោយខ្លួនឯង ដោយគ្មានការគ្រប់គ្រងដោយមនុស្ស ដូចជា ដៃចង្កូត ឬឈ្នាន់ហ្វ្រាំងឡើយ។

Cruise បាននិយាយថា ខ្លួនបានស្វែងរកការអនុញ្ញាតឲ្យដាក់ពង្រាយរថយន្ត Cruise Origin ដែលមិនត្រូវការលក្ខណៈពិសេស ដូចជា ដៃចង្កូត ដើម្បីដំណើរការដោយសុវត្ថិភាពនោះទេ។

រថយន្ត Cruise Origin

គួរឲ្យដឹងដែរថា រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) មានសិទ្ធិអំណាចក្នុងការផ្តល់ញត្តិដើម្បីអនុញ្ញាតឲ្យយានយន្តមួយចំនួន អាចដំណើរការជាបណ្តោះអាសន្ននៅលើផ្លូវរបស់សហរដ្ឋអាមេរិក ដែលមិនត្រូវការការគ្រប់គ្រងដោយមនុស្ស។

Cruise និង General Motors ធ្លាប់បានបង្ហាញគម្រោងរបស់ពួកគេជាលើកដំបូង នៅក្នុងខែតុលា ឆ្នាំ ២០២០ ថាពួកគេមានគម្រោងស្នើសុំការយល់ព្រមពី NHTSA ក្នុងរយៈពេលប៉ុន្មានខែទៀត ដើម្បីដាក់ពង្រាយ Cruise Origin ។

កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន General Motors បានដាក់ញត្តិម្តងរួចហើយទៅ NHTSA ដើម្បីអនុញ្ញាតឲ្យរថយន្តដែលផលិតផ្អែកលើម៉ូដែល Chevrolet Bolt ប៉ុន្មានដោយគ្មានចង្កូត ឬឈ្នាន់ហ្វ្រាំង អាចបើកបរនៅលើផ្លូវសហរដ្ឋអាមេរិក។ ប៉ុន្តែនៅចុងឆ្នាំ ២០២០ ក្រុមហ៊ុន General Motors បានដកញត្តិវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន Yaris GR Sport GT7 ពិសេសថ្មី ផលិត១០០គ្រឿងគត់ ពេលទិញថែម PlayStation 5 ទៀត!

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Yaris GR Sport GT7 ម៉ូដែលពិសេសថ្មី ដែលនឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ហើយនឹងចេញលក់ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះតែម្តង។

ពាក្យ “GT7” នៅខាងក្រោយឈ្មោះរបស់វា មានន័យថា “Gran Turismo 7)” ខណៈក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានចាប់ដៃគូជាមួយនឹង Gran Turismo series ហើយរថយន្ត Yaris GR Sport GT7 ទាំង ១០០គ្រឿងនោះ នៅពេលទិញនឹងទទួលបានម៉ាស៊ីនហ្គេម PlayStation 5 និង ហ្គេម Gran Turismo 7 ដោយឥតគិតថ្លៃតែម្តង។

គួរឲ្យដឹងដែរថា រថយន្ត Toyota Yaris GR Sport GT7 មានលក្ខណៈពិសេសមួយចំនួនខុសពីម៉ូដែល Yaris GR Sport ដោយក្នុងនោះមានដូចជា ពណ៌ថ្នាំ Gris Dynamique, យ៉ាន់កង់ទំហំ ១៨អ៊ីញ, តែម Yaris GR Sport GT7 Edition ជាមួយ Gran Turismo, Smart Key តុបតែងចំណង់ចិត្តអ្នកទិញ និង មានផ្លាកលេខបញ្ជាក់ពីលេខសាក់ស៊ីរថយន្ត ទៀតផង។

យ៉ាងណាក៏ដោយ រថយន្ត Yaris GR Sport GT7 នេះ ជាម៉ូដែលទ្វារ៥ មានបំបាក់ម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ មានកម្លាំង ៩០សេះ ជំនួយដោយម៉ូទ័រអគ្គិសនីមួយ កម្លាំង ៨០សេះ បង្កើតបានកម្លាំងសរុប ១១៤សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A8 ប្រភេទ Plug-in hybrid ជិះ ១០០គ.ម ស៊ីសាំងត្រឹមតែ ២ លីត្រ តម្លៃខ្ទង់ ១២ ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន​ Audi បានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែល A8 ស៊េរីឆ្នាំ ២០២២ ប្រភេទម៉ាស៊ីន Plug-in hybrid សម្រាប់ទីផ្សារអឺរ៉ុប។

ចំពោះថាមពលនៃរថយន្ត Audi A8 បំពាក់ដោយជម្រើសម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ៣,០ លីត្រ V6 turbo ទំហំ ៦ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយដែលមានកញ្ចប់អាគុយ ១៤,‌១គីឡូវ៉ាត់ មានកម្លាំងសរុប ៤៦២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី។

បន្ថែមពីនេះ​ Audi A8 អាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ ៤៦គីឡូម៉ែត្រ និងមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយទ្បែកចំពោះរថយន្ត Audi A8 កម្រិតនៃការប្រើប្រាស់សាំង ២លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីទ្បូម៉ែត្រ ។

យ៉ាងណាមិញចំពោះរថយន្ត Audi A8 ស៊េរីឆ្នាំ ២០២២ ប្រភេទ Plug-in Hybrid ជាមួយតម្លៃចាប់ពី ១២៣,២៩២ ដុល្លារ សម្រាប់ទីផ្សារក្នុងតំបន់អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រវត្តិសាស្ត្រទី១ នៃទីផ្សាររថយន្តកម្ពុជាដែលមានកម្មវិធីប្រគល់ និងទទួលរថយន្ត ដូចជា TOYOTA RAIZE 2022

មិនធ្លាប់មានពីមុនមក បន្ទាប់ពីរថយន្ត TOYOTA RAIZE 2022 បាននាំចូលមកតាមកប៉ាល់ RORO ចំនួនរាប់រយ គ្រឿង មកកាន់កំពង់ផែស័យត្វក្រុងព្រះសីហនុនាខែមករា កុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះហើយទន្ទឹមគ្នានេះផងដែល ពេលនេះក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានរៀបចំពិធីប្រគល់ និងទទួលរថយន្ត Toyota Raize 2022 ទៅកាន់អតិថិជនយ៉ាងធំសម្បើមនៅ មជ្ឈមណ្ឌល ដឺ ព្រេមៀរ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ 

នាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ រថយន្ត Toyota Raize សេរ៊ីឆ្នាំ២០២២ ជាច្រើនគ្រឿងបានចតតម្រៀបជាជួរយ៉ាងស្រស់ស្អាត និងអស្ចារ្យជាទីបំផុតសម្រាប់ស្វាគមន៍ម្ចាស់របស់ខ្លួនដែលជាអតិថិជនរបស់ តូយ៉ូតាយកទៅប្រើប្រាស់។ 

ពិធីប្រគល់ និងទទួលរថយន្តដ៏ធំនេះ ក្រៅពីមានការចូលរួមពីអតិថិជនហើយនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏មានវត្តមានចូលរួមជាការសាទរដល់អតិថិជនដែលបានចូលរួមថែមទៀតផង។ សារព័ត៌មានជាច្រើនស្ថាប័នបានមកផ្តិតយកទិដ្ឋភាពដែលមិនធ្លាប់មាននេះដូចគ្នា។ កាន់តែច្បាស់ ពីមូលហេតុនៃការរៀបចំអោយមានកម្មវិធីនេះឡើង ខាងសារព័ត៌មាន ខេមបូ អូតូ បានសាកសួរទៅ លោក ថា សុភាព ប្រធានផ្នែកទីផ្សារ និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ពាក់ព័ន្ធនិងកម្មវិធីថ្ងៃនេះដែរថា​៖ ការរៀបចំនេះមានគោលបំណងធំៗ ៣​ដូចជា៖

  • ពន្លើនការប្រគល់រថយន្តថ្មីអោយបានដល់ដៃអតិថិជនអោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់ពីបានរង់ចាំដ៍ច្រើនខែកន្លងមក
  • កាត់បន្ថយការប្រមូលផ្តុំនឹងការកកស្ទះការប្រគល់នៅតាមសាខាតូយ៉ូតានីមួយៗព្រោះថាចំនួនរថយន្តដែលត្រូវប្រគល់ក្នុងខែ កុម្ភះនេះមានចំនួនច្រើនរយគ្រឿង។
  • ចូលរួមចំនែកជាមួយរាជដ្ឋាភិបាល នឹងក្រសួងសុខាភិបាលក្នុងការអនុវត្ត វិធានការ ៣កុំ ៣ការពារ ជាពិសេសការប្រឈមទៅនឹងការកើនឡើងនូវចំនួនវិជ្ជមាន កូវីត១៩ ប្រភេទអូមីក្រុង ដែលការឆ្លងគឺមានសភាពលឿនបំផុត។

ក្រៅពីការប្រគល់ និងទទួលរថយន្តអតិថិជនទាំងអស់អាចទស្សនាការដាក់តាំងបង្ហាញរថយន្តផ្សេងៗទៀតរបស់ TOYOTA សម្រាប់ជាការចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយរថយន្ត និងប្រភេទរថយន្តដែលសក្តិសមទៅហ្នឹងការប្រកបការងារប្រចាំថ្ងៃរបស់អតិថិជន។ ក្នុងនោះមានដូច រថយន្ត TOYOTA HILUX REVO RALLY 2022, TOYOTA HILUX REVO V-Edition 2022, TOYOTA RUSH 2022 និង TOYOTA RAIZE 2022។

ពាក់ព័ន្ធជាមួយនឹងរថយន្ត Toyota Raize 2022 នេះដែរ សារព័ត៌មាន ខេមបូ អូតូ សូមបង្ហាញពីចំនុចសំខាន់នៃរថយន្តនេះបន្តិចសិនថា ហេតុដូចម្តេចបានជារថយន្តនេះ ត្រូវបានទទួលការចាប់អារម្មណ៍ និងលក់ដាច់រហូតទៅដល់ ១ពាន់ជាងគ្រឿងក្នុងរយៈពេលមិនដល់ពីរ ខែផងយ៉ាងដូចនេះ?

Toyota Raize តម្លៃឡានខ្លាញ់គោ ត្រឹមតែ ២៦ ៥០០ដុល្លារ (ដំបូលខ្មៅថែម ៤០០ដុល្លារ) មកជាមួយកម្លាំងម៉ាស៊ីន ១,០L បំពាក់ Turbo Charger បង្កើតកម្លាំងបាន ៩៦សេះ កម្លាំងអូសរហូតដល់ ១៤០ញ៉ូវតុនម៉ែត្រ និងប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT ៧វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និង​ជួយសន្សំសំចៃខ្ពស់។ 

បន្ថែមពីកម្លាំងម៉ាស៊ីន រថយន្តនេះ មានប្រព័ន្ធកម្សាន្ត Touch Screen  មានទំហំ ៨អ៊ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល។ 

តូចបន្តិចតែប្រព័ន្ធសុវត្ថិភាពបំពាក់នូវប្រព័ន្ធ Rear Cross Traffic Alert (RCTA) ប្រព័ន្ធជំនួយពេលចេញពីចំណត, Blind Spot Monitoring (BSM) ប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត, ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC) ជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោតចោត​​, ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS), ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់ (ABS), ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD), ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិពេលសណ្ដោង ឬរងសម្ពាធខ្យល់បោក (TSC), ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC), កាំម៉េរាជំនួយពេលថយក្រោយ Back Monitor, ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist, ប្រព័ន្ធ Smart Key, ប្រព័ន្ធជំនួយការចូលចត Parking Assist និងពោងសុវត្ថិភាពចំនួន ៨ការពារអ្នកបើកបរ និងអ្នករួមដំណើរ។ 

សម្រាប់អតិថិជនដែលកំពុងពិចារណាទិញរថយន្តថ្មី ភាពធន់ សន្សំសំចៃ ដូចជា Toyota Raize អាចទៅកាន់អគារតាំងបង្ហាញរថយន្តតូយ៉ូតាផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ និងលក្ខណៈពិសេសដ៏គួរអោយចាប់អារម្មណ៍នេះ ឬចូលទៅកាន់បណ្ដាញសង្គម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ 086 333 503៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Jeep Grand Cherokee ២០២២ ចេញលើទីផ្សារអឺរ៉ុប ជាមួយម៉ាស៊ីន Plug-in Hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Grand Cherokee ស៊េរីថ្មីរបស់អ៊ឺរ៉ុប ដែលនឹងមានលក់ផ្តាច់មុខជាមួយម៉ាស៊ីន Plug-in Hybrid។ ការធ្វើឡើងនេះដោយសារតែបទប្បញ្ញត្តិនៃការបំភាយឧស្ម័នដ៏តឹងរ៉ឹងនៅក្នុងទ្វីបអឺរ៉ុប ដោយធ្វើតាម 4Xe-only Wrangler និងចូលរួមជាមួយត្រកូលរបស់រថយន្តអគ្គិសនី Jeep ទាំងអស់ ។

ម៉ូដែល Jeep Grand Cherokee 4xe របស់អឺរ៉ុបត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន plug-in​ hybrid ដែលផលិតកម្លាំងបាន ៣៧៥​ សេះ និងរមួល ៦៣៧ ញ៉តុនម៉ែត្រ។ ដោយមានម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ម៉ូទ័រអគ្គិសនីពីរ ប្រអប់លេខអូតូ ៨វគ្គ និងអាគុយ ១៧ គីឡូវ៉ាត់ម៉ោង សម្រាប់អគ្គិសនីសុទ្ធអាចបើកបានរហូតដល់ ៥១ គីឡូម៉ែត្រ សម្រាប់ផ្លូវក្នុងក្រុង។

ក្នុងនោះដែរ រថយន្ត Grand Cherokee 4xe ត្រូវបានបំពាក់ដោយប្រព័ន្ធ Quadra-Drive II 4×4, Jeep’s Selec-Terrain (Auto, Snow, Sand/Mud, Rock, and Sport) និងប្រព័ន្ធ​ air suspension; Quadra-Lift ទោះបីជា Jeep មិនបានបញ្ជាក់ ប៉ុន្តែលក្ខណៈពិសេសដែលបានរៀបរាប់ខាងលើនឹងផ្តល់ជូនចំពោះម៉ូឌែលនៅអឺរ៉ុបទាំងអស់។

ក្នុងនោះដែរ ក្រុមហ៊ុនទើបតែបានប្រកាសម៉ូដែល Exclusive Launch Edition ដោយមកជាមួយថាសយ៉ាន់ស្ព័រទំហំ ២១ អ៊ីញ, ចង្កៀង ប្រភេទ full-LED និងដំបូលពណ៌ខ្មៅ។

ចំពោះផ្នែកខាងក្នុងបំពាក់ជាមួយពូកស្បែក Palermo និងគ្រឿងបរិក្ខាស្តង់ដាររួមមានអេក្រង់កំសាន្ត Uconnect 5 touchscreen ទំហំ ១០ អ៊ីញ, កុងទ័រព័ត៌មានឌីជីថលទំហំ ១០ អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០ អ៊ីញ, អេក្រង់ទំហំ ១០,២៥ អ៊ីញបន្ថែមសម្រាប់អ្នកដំណើរខាងមុខ, កៅអីបញ្ជាដោយថាមពល ១៦ទិសដៅនិងមុខងារម៉ាស្សា នៅផ្នែកខាងមុខជាមួយ, កៅអីមុខងារកម្ដៅ និងខ្យល់សម្រាប់អ្នកដំណើរខាងក្រោយ, ម៉ាស៊ីនត្រជាក់ ៤តំបន់, កន្លែងសាកថ្មឥតខ្សែ, ឧបករណ៍បំពងសំឡេង ១៩ចំនុច ម៉ាក McIntosh 950-watt, ភ្លើង LED និង Active Driving Assist ភាពកម្រិត ២ ផងដែរ។

សម្រាប់អតិថិជននៅលើទីផ្សារអឺរ៉ុប រថយន្ត Jeep Grand Cherokee 4xe Exclusive Launch Edition នឹងផ្តល់ជូននៅលើទីផ្សារដូចជា អ៊ីតាលី បារាំង អាល្លឺម៉ង់ អេស្ប៉ាញ ចក្រភពអង់គ្លេស អូទ្រីស បែលហ្សិក លុចសំបួ និងហូឡង់។ អតិថិជនអាចកក់រថយន្តប្រភេទ SUV មុនចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ ដល់ថ្ងៃទី ៣០ ខែមីនា តាមរយៈគេហទំព័រ Jeep ដោយតម្លៃនឹងប្រកាសនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+