ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញតម្លៃហើយ! Subaru WRX ឆ្នាំ២០២២ កម្លាំង ២៧១សេះ តម្លៃចាប់ពី ២,៩ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Subaru បានប្រកាសថា រថយន្ត WRX ស៊េរីឆ្នាំ២០២២ របស់ខ្លួន នឹងមានតម្លៃចាប់ពី ២៩ ១០៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

បើប្រៀបធៀបទៅ វាមានតម្លៃថ្លៃជាងស៊េរីឆ្នាំ២០២១ ដល់ទៅ ១ ៦១០ដុល្លារឯណោះ ប៉ុន្តែ Subaru WRX ឆ្នាំ២០២២ បានផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុង ខណៈគូប្រជែងរបស់វាគឺ Volkswagen Jetta GLI មានតម្លៃចាប់ពី ៣០ ៩៩៥ដុល្លារ និង Hyundai Elantra N មានតម្លៃចាប់ពី ៣១ ៩០០ដុល្លារ។

ក្រៅពីម៉ូដែល Base Model ខាងលើ ក្រុមហ៊ុន Subaru ក៏បានផ្តល់ជម្រើសជាច្រើនម៉ូដែលទៀតដែរ មានដូចជា៖

  • WRX លេខដៃ តម្លៃចាប់ពី ២៩ ១០៥ដុល្លារ
  • WRX លេខអូតូ តម្លៃចាប់ពី ៣០ ៩៥៥ដុល្លារ
  • WRX Premium លេខដៃ តម្លៃចាប់ពី ៣១ ៦០៥ដុល្លារ
  • WRX Premium លេខអូតូ តម្លៃចាប់ពី ៣៣ ៦៥៥ដុល្លារ
  • WRX Limited លេខដៃ តម្លៃចាប់ពី ៣៥ ៩៩៥ដុល្លារ
  • WRX Limited លេខអូតូ តម្លៃចាប់ពី ៣៨ ២៤៥ដុល្លារ
  • WRX GT លេខអូតូ តម្លៃចាប់ពី ៤១ ៨៩៥ដុល្លារ

រថយន្ត Subaru WRX ស៊េរីឆ្នាំ២០២២ ប្រើម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧១សេះ និងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់ដៃ ៦វគ្គ និងប៉ុងពីរ symmetrical all-wheel drive system មកស្តង់ដារ។ អតិថិជនក៏អាចជ្រើសរើស Option ប្រអប់លេខអូតូ Subaru Performance Transmission បានផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងខែមករា! បងប្អូនភ្លោះ Toyota Veloz និង Toyota Avanza លក់ក្នុងប្រទេសឥណ្ឌូនេស៊ី បានសរុបជិត ៨ពាន់គ្រឿង

[ទីផ្សារបរទេស] រថយន្តប្រភេទ MVP ខ្នាតតូចហាក់មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាក់ស្តែងដូចជារថយន្តប្រភេទ MVP បងប្អូនភ្លោះ Toyota Veloz និង Toyota Avanza។

យោងតាមរបាយការណ៍នៃចំនួនលក់ ដែលរាយការណ៍ដោយ ber.Kendara បានបង្ហាញនូវចំនួនតួរលេខសរុបនៃការលក់រថយន្តប្រភេទ VAN និង MVP នាខែមករា ឆ្នាំ២០២២នេះ ក្នុងប្រទេសឥណ្ឌូនេស៊ី ដោយរថយន្ត Toyota Veloz បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ជាមួយចំនួនសរុប ៤ ៧៧៧គ្រឿង និង Toyota Avanza ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ មានចំនួន ៣ ១៨៨គ្រឿង ដោយបូកសរុបមានចំនួន ៧ ៩៦៥គ្រឿង។

គួរបញ្ចាក់ផងដែររថយន្តប្រភេទ MVP ទាំងពីរម៉ូឌែល ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១០៦ សេះ និងកម្លាំងរមួល ១៣៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងជម្រើសប្រអប់លេខដៃ ៥ វគ្គ និងអូតូ  CVT។

នៅលើទីផ្សារឥណ្ឌូនេស៊ី រថយន្ត Toyota Avanza មានតម្លៃចាប់ពី ១៤ ៤៦៨ដុល្លារ និង Toyota Veloz មានតម្លៃចាប់ពី ១៧ ៦២២ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW នៅតែជាក្រុមហ៊ុននាំចេញឡានពីអាមេរិកច្រើនជាងគេ

[ទីផ្សារបរទេស] កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុន BMW បាននាំចេញរថយន្តត្រកូល X សរុបចំនួន ២៥៧ ៨៧៦គ្រឿង ចេញពីរោងចក្រនៅ Spartanburg ក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក ដែល​ការ​នាំ​ចេញនេះគឺមានតម្លៃជាង ១០,១ពាន់លានដុល្លារ។

ការនាំចេញដ៏ច្រើនសន្ធឹកនេះបានធ្វើឲ្យ BMW ក្លាយ​ជាក្រុមហ៊ុនដែលនាំចេញរថយន្តពីសហរដ្ឋអាមេរិកបានច្រើនជាងគេ ក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា។

រោងចក្រខាងលើនេះមានផលិតរថយន្ត X3, X4, X5, X6 និង X7 ផងដែរ ដែលរថយន្តទាំងនេះបាននាំចេញទៅកាន់ប្រទេសចំនួន១២០ នៅជុំវិញពិភពលោក ដែលការនាំចេញមួយចំណែកធំគឺចេញតាមរយៈផែនៃ Charleston ដោយមានរថយន្តជិត ២១៩ ០០០គ្រឿង បានចេញពីអាមេរិកតាមច្រកនេះ។

BMW បានបញ្ជាក់ថាប្រទេសដែលខ្លួននាំចេញទៅច្រើនជាងគេគឺប្រទេសចិន (២៤,១%), ប្រទេសអាល្លឺម៉ង់ (១២,៣%), កូរ៉េខាងត្បូង (៩,៤%), កាណាដា (៥,៦%) និងចក្រភពអង់គ្លេស (៥,៤%)។

គួរដឹងផងដែរថារោងចក្រ BMW អាចបង្កើតបានកំណត់ត្រាផលិតច្រើនមិនធ្លាប់មានកាលពីឆ្នាំ២០២១ ដោយអាចផលិតរថយន្តត្រកូល X បានសរុប ៤៣៣ ៨១០គ្រឿង ដែលក្នុងនោះមានរថយន្ត ១៧៩ ៨៤០គ្រឿង បានចេញលក់លើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hummer EV ជិះមិនបានឆ្ងាយដូចដែលក្រុមហ៊ុនអួតឡើយ

[ទីផ្សារបរទេស] វិបសាយ Car and Driver បានប្រទះឃើញឯកសារផ្លូវការរបស់ស្ថាប័ន EPA ដែល​បាន​បង្ហាញ​អំពី​ទម្ងន់ និងសមត្ថភាពសន្សំសំចៃថាមពលអគ្គិសនីរបស់រថយន្ត Hummer Edition 1 ដែល​មានបំពាក់ Option កប់និងមានតម្លៃ ១១០ ២៩៥ដុល្លារ នៅទីផ្សារបរទេស។

ឯកសារបានបង្ហាញថា Hummer Edition 1 នេះ​គឺមានទម្ងន់ប្រមាណ ៤១១០គីឡូក្រាម (គ្រាន់តែអាគុយមានទម្ងន់ដល់ ១ ៣២៥គីឡូក្រាម) ជាមួយកម្រិតប្រើប្រាស់ថាមពលជាមធ្យមគឺ ៤៧ MPGe ដោយ​ការបើក​ក្នុងក្រុងគឺ ៥១ MPGe និងការបើកក្រៅក្រុងគឺ ៤៣ MPGe។ រថយន្តនេះដែរក៏អាចបើកបរបានចម្ងាយដល់ប្រមាណ ៥៣០គីឡូម៉ែត្រ ពេលសាកភ្លើងពេញដោយប្រើអាគុយចំណុះ ២១២,៧ kWh។

ដោយឡែក នៅពេលដែលប្រកាសចេញកាលពីជាងមួយឆ្នាំមុន ក្រុមហ៊ុន GM បានអះអាងថារថយន្តអគ្គិសនីនេះអាចជិះបានដល់ចម្ងាយ ៥៦៣គីឡូម៉ែត្រ ដែលនេះមានន័យថាការអះអាងរបស់ក្រុមហ៊ុន GM គឺមិនដូចជាការតេស្តពិតប្រាកដឡើយ។

ទោះយ៉ាងណារយៈចម្ងាយដែលរថយន្ត Hummer Edition 1 បានផ្ដល់ឲ្យ អាចនិយាយបានថាជារយៈចម្ងាយឆ្ងាយមួយ បើសិនធៀបនឹងទម្ងន់ខ្លួនរបស់វា ដែលទម្ងន់នៃរថយន្តគឺជាគូសត្រូវដ៏ធំមួយសម្រាប់រថយន្តអគ្គិសនី។ បន្ថែមពីនេះរថយន្តនេះក៏អាចផ្ដល់កម្លាំងបានខ្លាំង ពោលរហូតដល់ ១ពាន់សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz ទប់លែងជាប់នឹងតម្រូវការ E-Class ផ្អាកការបញ្ជាទិញតែម្តង

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz ត្រូវបានគេរាយការណ៍ថា បានឈប់ទទួលការបញ្ជាទិញសម្រាប់រថយន្ត E-Class Sedan នៅក្នុងប្រទេសអាល្លឺម៉ង់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការរួមបញ្ចូលគ្នានៃកត្តាមួយចំនួន បានបង្ខំឲ្យ Mercedes-Benz ធ្វើបែបនេះតែម្តង។ ក្នុងនោះ ក៏មានតម្រូវការកើនឡើងសម្រាប់ E-Class នៅក្នុងទីផ្សារក្រៅប្រទេសទៀតផង។ លើសពីនេះ ការរាំងស្ទះការផ្គត់ផ្គង់នៃបន្ទះឈីបអេឡិចត្រូនិច ក៏បានប៉ះពាល់ដល់ផលិតកម្មផងដែរ។

បើតាមការសែតក្នុងស្រុក Automobilwoche បានបង្ហាញថា Mercedes-Benz បានឈប់ទទួលការបញ្ជាទិញនៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់ម៉ូដែល E-Class កាលពីថ្ងៃទី ១២ ខែកុម្ភៈ កន្លងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ ការបញ្ជាទិញសម្រាប់ម៉ូដែល E-Class Estate នៅតែបើកទទួលយក។

សូមបញ្ជាក់ថា ក្រុមហ៊ុន Mercedes-Benz បាននិងកំពុងផលិតរថយន្ត E-Class ជំនាន់ទី៥ ចាប់តាំងពីម៉ូដែលឆ្នាំ ២០១៧ មុនពេលចេញលក់ស៊េរីឆ្នាំ ២០២១។ យ៉ាងណាក៏ដោយ Mercedes-Benz កំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ E-Class ជំនាន់ទី៦ និង ត្រូវបានគេនិយាយថា កំពុងធ្វើការលើម៉ូដែលថ្មីដែលមានឈ្មោះថា CLE ដែលនឹងជំនួសម៉ូដែល E-Class Coupe និង Convertible ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen កំពុងពិភាក្សាជាមួយ Huawei ដើម្បីទិញយកផ្នែកឡានបើកស្វ័យប្រវត្តិ

[ទីផ្សារបរទេស] យោងតាមប្រភពព័ត៌មានបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ កំពុងពិភាក្សាជាមួយក្រុមហ៊ុន Huawei របស់ប្រទេសចិន អំពីការទិញយកអង្គភាពឡានបើកបរស្វ័យប្រវត្តិមួយ ក្នុងតម្លៃរាប់ពាន់លានអឺរ៉ូ។

ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាខាងលើ កំពុងបណ្តាក់ទុនរាប់ពាន់លានដុល្លារ ក្នុងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ក្នុងគោលបំណងក្លាយជាអ្នកឈានមុខគេ ក្នុងអ្វីដែលមនុស្សជាច្រើនពិចារណាអំពីអនាគតនៃការចល័ត។

នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen លោក Herbert Diess បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថាឧស្សាហកម្មរថយន្តនឹងមើលឃើញការបើកបរដោយស្វ័យប្រវត្តិយ៉ាងទូលំទូលាយ ក្នុងរយៈពេល ២៥ ឆ្នាំទៀត ហើយថា ក្រុមហ៊ុនកំពុងស្វែងរកភាពជាដៃគូថ្មី ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ នៅក្នុងផ្នែក Software។

ប្រភពដដែលខាងលើបានឲ្យដឹងថា អ្នកដឹកនាំក្រុមពី Volkswagen បាននឹងកំពុងចរចាលើកិច្ចព្រមព្រៀងនេះ ដែលពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាផងដែរ ដែលក្រុមហ៊ុន Volkswagen មិនទាន់មានជំនាញនៅឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​ក្រុមហ៊ុន Volkswagen បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញដំណឹងមួយនេះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាន់តែចូលខែថ្មីភ្លាម! Ford Everest ២០២៣ នឹងបង្ហាញខ្លួនជាផ្លូវការតែម្តង (មានវីដេអូ)

[ទីផ្សារបរទេស] វីដេអូថ្មីនៃរថយន្ត Ford Everest សេរ៊ីថ្មី បានធ្វើការបង្ហាញចេញជាផ្លូវការ ជាមួយការបញ្ជាក់នូវការបរិច្ឆេទនៃការបង្ហាញខ្លួនជាផ្លូវការជុំវិញពិភពលោករបស់ខ្លួននាថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ តាមរយៈទំព័រ Facebook និងគណនី YouTube ផ្លូវការរបស់ Ford ផ្ទាល់។

បើនិយាយអំពីរូបរាងនៃការឌីស្សាញថ្មីនៃរថយន្តនេះ ប្រាកដណាស់យើងទាំងអស់គ្នាបានដឹង និងឃើញរួចមកហើយតាមរយៈវីដេអូខ្លី និងរូបភាពនៃការបើកបរសាកល្បងដែលប្រទះឃើញនាពេលកន្លងមក ដោយផ្នែកខាងមុខមានភាពស្រដៀងគ្នាទៅនឹងភីកអាប់ Ranger ២០២៣ ដែលមានចង្កៀងមុខត្រូវបានរចនាជារូបរាងអក្សរ C និងមានរបានៅចំកណ្តាលប៉ាណា ដែលកាត់តាមភីកអាប់ខ្នាតធំ F-150 និងភីកអាប់ខ្នាតតូច Maverick។ ចំណែកផ្នែកខាងក្រោយ គេឃើញថាវាបានទទួលការឌីស្សាញថ្មីទៅលើកាង និងជាពិសេសគឺស្តុបក្រោយ ដោយអូសជាបន្ទាត់ចុះមកក្រោម ខណៈម៉ូឌែលបច្ចុប្បន្នមានរូបរាងមូល។

បើនិយាយអំពីជម្រើសម៉ាស៊ីននៃរថយន្ត Everest សេរ៊ីថ្មីនេះ រថយន្តនេះត្រូវបានគេដឹងថានឹងទទួលបាននូវជម្រើសម៉ាស៊ីនម៉ាស៊ូតថ្មីចំណុះ ៣,០លីត្រ V6 ប្រភេទ Turbo ដូចគ្នានឹងបងប្អូន Ford Ranger ២០២៣ របស់ខ្លួន លើសពីនេះគេក៏រំពឹងថា រថយន្តនេះនឹងទទួលបាននូវជម្រើសម៉ាស៊ីនប្រភេទហាយប្រ៊ីដផងដែរ​បន្ទាប់ពីគេហទំព័រមួយចំនួនបានប្រទះឃើញការធ្វើតេស្តនៃរថយន្តប្រភេទហាយប្រ៊ីដ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលរួមដោយឥតគិតថ្លៃ និងទទួលបានកាដូជាច្រើនជាមួយការបើកបរសាកល្បងរថយន្ត ហុងដា

អតិថិជនទាំងអស់អាចចូលរួមបើកបរសាកល្បងរថយន្តហុងដោយឥតគិតថ្លៃ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅហាងផាក កាហ្វេ (ព្រៃស) ចាប់ពីម៉ោង៖ ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។

ចំពោះអតិថិជនដែលចុះឈ្មោះចូលរួមការបើកបរនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ការញុំាអាហារនៅផាកកាហ្វេដោយឥតគិតថ្លៃ
  • កញ្ចប់កាដូពិសេសពីក្រុមហ៊ុន​ហុងដា
  • បទពិសោធន៍ដ៏អស្ចារ្យជាមួយបច្ចេកវិទ្យាទំនើបឆ្លាតវៃ​ និងការបណ្តុះបណ្តាលផ្ទាល់ជាមួយអ្នកជំនាញរថយន្ត
  • ចំណេះដឹងអំពីប្រព័ន្ធសុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត

តោះ! ចុះឈ្មោះឥឡូវនេះ៖ bit.ly/Honda_TestDrives

ព័ត៌មានលំអិតសូមទំនាក់ទំនង៖ 023 901 858 / 017 899 855 / 096 975 3703
ផេកផ្លូវការ៖ HONDA Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Jeep Grand Cherokee L មានតម្លៃចាប់ពីខ្ទង់ ៦ម៉ឺនដុល្លារឡើងទៅ សម្រាប់ទីផ្សារអូស្ត្រាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការប្រកាសចេញលក់នៅរថយន្ត Grand Cherokee L ប្រភេទ SUV កៅអី៧ នៅលើទីផ្សារប្រទេសអូស្ត្រាលី ចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ តទៅ។ ដោយរថយន្ត Jeep Grand Cherokee L ដោយមានប្រវែង ៥ ២០៤ ម.ម នឹងរំពឹងថានឹងទាក់ទាញប្រជាជនអូស្ត្រាលី ជាមួយនឹងការកើនឡើងនៃអតិថិជនកំពុងចាប់អារម្មណ៍លើរថយន្ត SUV ខ្នាតធំនេះ។

សម្រាប់ម៉ូដែលនេះគឺប្រើប្រាស់ផ្តាច់មុខជាមួយនឹងម៉ាស៊ីនសាំងចំណុះ ៣,៦ លីត្រ Pentastar V6 ដែលផលិតបាន ២៨២​ ​សេះ និងកម្លាំងរមួល ៣៤៤​ ញ៉ូតុនម៉ែត្រ។ ខណៈ ម៉ាស៊ីនចំណុះ ៥,៧ លីត្រ V8 ដែលមានថាមពលខ្លាំងជាងនេះ នឹងបាត់ចេញពីត្រកូល ប៉ុន្តែអតិថិជនអូស្ត្រាលីនឹងទទួលបានៅម៉ាស៊ីន plug-in hybrid Grand Cherokee 4Xe ក្នុងពេលឆាប់ៗនេះ ជាមួយនឹងកម្លាំង ៣៧៥ សេះ និងកម្លាំងរមួល ៦៣៧ ញ៉តុនម៉ែត្រ។

ក្នុងនោះរថយន្ត Grand Cherokee L របស់អូស្រ្តាលីមានក្នុងកម្រិតបីប្រភេទ រួមមាន ម៉ូដែល Night Eagle មានតម្លៃចាប់ពី ៥៨ ៩៧៣ ដុល្លារ ដោយបានបំពាក់ជាមួយនឹងកុងទ័រព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ, អេក្រង់កំសាន្ត ទំហំ ៨,៤ អ៊ីញ, អំពូលភ្លើង LED ស្វ័យប្រវត្តិ, ថាសកង់ស្ព័រពណ៌ខ្មៅទំហំ ២០អ៊ីញ, កៅអីមុខងារកម្ដៅ និងឧបករណ៍បំពងសំឡេងចំនួន៦ចំនុច និងប្រព័ន្ធ Quadra-Trac I 4×4  ជាមួយនឹងប្រព័ន្ធជំនួយការបើកបរផងដែរ ADAS។

ខណៈម៉ូដែល mid-range Limited មានតម្លៃចាប់ពី ៦៣ ០៨០ ដុល្លារ ដោយបានបន្ថែមនៅអេក្រង់កំសាន្ត touchscreen ទំហំ ១០,១ អ៊ីញ, ពូកស្បែក Capri ដ៏ប្រណិត, កៅអីខាងក្រោយមុខងារកម្តៅ, ចង្កៀង LED, ឧបករណ៍បំពងសំឡេងប្រាំបួនចំនុច និងប្រព័ន្ធ selec-terrain traction management system ជាដើម។

ចុងក្រោយ ម៉ូដែលខ្ពស់បំផុត Summit Reserve មានតម្លៃចាប់ផ្តើមពី ៨២ ៨០៤ ដុល្លារ ដោយទទួលបានប្រព័ន្ធ Quadra-Drive II Active 4×4 ដ៏ទំនើបជាងមុន, ប្រព័ន្ធ Quadra-Lift Air Suspension, ពូកស្បែក Quilted Palermo, កៅអីដែលមានខ្យល់ចេញចូល និងមុខងារម៉ាស្សា, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ៤តំបន់, ឧបករណ៍បំពងសំឡេង ១៩ចំនុច ម៉ាក McIntosh High -Performance Audio System និងថាសកង់ស្ព័រទំហំ ២១ អ៊ីញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះយកឡាន Yaris Hybrid មកដូរតែម តែ Mazda 2 Hybrid ឆ្នាំ២០២២ មានតែថោកជាង

[ទីផ្សារបរទេស] កាលពីខែធ្នូកន្លងទៅ ក្រុមហ៊ុន Mazda បានធ្វើការបង្ហាញចេញនូវរថយន្ត Mazda 2 Hybrid ឆ្នាំ២០២២ ជាផ្លូវការ ជាមួយនឹងរូបរាងដូចគ្នាទាំងស្រុងទៅនឹងរថយន្ត Toyota Yaris Hybrid លែកលែងតែខុសគ្នាទៅលើឡូហ្គូប៉ុណ្ណោះ។

នាពេលនេះផងដែរ ក្រុមហ៊ុនផលិតរថយន្តនេះក៏បានធ្វើការប្រកាសអំពីតម្លៃផ្លូវការនៃរថយន្តនេះនៅលើទីផ្សារប្រទេសអង់គ្លេស ជាមួយតម្លៃចាប់ផ្តើមពី ២៧ ៥៤៨ដុល្លារ ដែលតម្លៃថោកជាងបងប្អូនភ្លោះរបស់ខ្លួន Toyota Yaris Hybrid ចំនួន ៧០៦ដុល្លារ។

សម្រាប់រថយន្ត Mazda 2 Hybrid ទទួលបាននូវជម្រើសចំនួន ៣ប្រភេទម៉ូឌែលគឺ Pure, Agile និង Select។ លើសពីនេះរថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ​ ១,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយដែលទទួលបានថាមពលបីអាគុយលីដ្យូម-អ៊ីយ៉ុង ក្នុងការជួយអោយរថយន្តអាចផលិតកម្លាំងសរុបបាន ១១៤សេះ និងកម្លាំងរមួល ១៦៩ញ៉ូតុនម៉ែត្រ ព្រមទាំងបញ្ជូនថាមពលទៅកាន់កង់មុខតាមរយៈប្រអប់លេខអូតូ CVT។

ចំពោះម៉ូឌែលប្រភេទ Pure មានតម្លៃ ២៧ ៥៤៨ដុល្លារ បានភ្ជាប់មកជាមួយថាសកង់ទំហំ ១៥អ៊ីញ, កញ្ជក់ប្រភេទអូតូ និងមុខងារកម្តៅ, ចង្កៀងមុខ Halogen ប្រភេទអូតូ, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ និងប្រព័ន្ធជំនួយការបើកបរ ADAS suite។

ចំណែកប្រភេទ Agile មានតម្លៃចាប់ពី ២៨ ៦៩៤ដុល្លារ បានបន្ថែមនូវ ថាសកង់ Alloy ទំហំ ១៥អ៊ីញ, កាំម៉េរាក្រោយ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ និងកញ្ចប់ Comfort Pack តម្លៃ ១ ៣២៩ដុល្លារ ដែលរួមបញ្ជូលនូវ កុងទ័របង្ហាញប្រភេទឌីជីថល, កៅអីប្រភេទស្ព័រ, ម៉ាស៊ីនត្រជាក់ ២តំបន់ និងភ្លើង LED។

រីឯម៉ូឌែលខ្ពស់បំផុត Select មានតម្លៃចាប់ពី ៣២ ០៤២ដុល្លារ ដោយបានបន្ថែមនូវថាសកង់ Alloy ទំហំ ១៦អ៊ីញ, សេនស័រជំនួយមុខ-ក្រោយ, ប្រើប្រាស់ជាមួយពណ៌ Gloss-Black នៅផ្នែកខាងក្នុង, ភ្លើងលម្អខាងក្នុង Ambient Lighting, កន្លែងសាកថ្មឥតខ្សែ និង Blind Spot Monitoring។

គួរបញ្ចាក់ផងដែរថា សម្រាប់មូលហេតុនៃការសម្រេចចិត្តរបស់ Mazda ក្នុងប្រើប្រាស់រថយន្ត Toyota ដោយគ្រាន់តែប្តូរឡូហ្គូ ដោយនោះគឺ ជាយុទ្ធសាស្ត្រក្នុងការជួយឱ្យក្រុមហ៊ុនសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកំណត់ការបន្ថយការបំភាយឧស្ម័ន CO2 ដល់ទៅ ៥០ភាគរយ នៅត្រឹមឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+