ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-60 បង្ហាញរាងលើដងផ្លូវ មុនការប្រកាសចេញជាផ្លូវការខែក្រោយ

[ទីផ្សារបរទេស] រថយន្ត Mazda CX-60 ត្រូវបានប្រទះឃើញបើកបរសាកល្បងនៅលើដងផ្លូវដោយមានបិទបាំងការឌីហ្សាញយ៉ាងជិត ដោយរថយន្តនេះគ្រោងនឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី០៨ ខែមីនាខាងមុខនេះ។

តាមរយៈរូបភាពដែលគេថតបាន បង្ហាញឲ្យឃើញថារថយន្ត CX-60 នេះមានបំពាក់ផ្ទាំងប៉ាណាដែលលេចធ្លោ ដែល​មានផ្សារភ្ជាប់ជាមួយភ្លើងបំភ្លឺពេលថ្ងៃដែលមានរូបរាងស្ដើង ដែលភ្លើងបំភ្លឺពេលថ្ងៃនេះក៏នឹងដើរតួជាភ្លើងឲ្យសញ្ញានៅពេលប្ដូរទិសដៅផងដែរ។ នៅផ្នែកខាងក្រោយក៏មានប្រើអំពូលឌីហ្សាញរាងស្ដើងផងដែរ ហើយ​វាមានបំពាក់បំពង់ស៊ីមាំងតូចចំនួនបួន។

ការបំពាក់បំពង់ស៊ីមាំងច្រើននេះ បញ្ជាក់​ពី​ថាមពលខ្លាំងក្លារបស់ Mazda CX-60 ដោយវានឹងមានផ្ដល់ជូននូវជម្រើស PHEV ជាលើកដំបូង។ ប្រព័ន្ធ PHEV នេះមានគួបផ្សំដោយម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីជួយផ្ដល់កម្លាំង ដែលផលិតកម្លាំងបានសរុប ២៩៦សេះ។

Mazda បានបង្ហើបឲ្យដឹងប្រព័ន្ធ PHEV លើរថយន្ត Mazda CX-60 នឹងផ្ដល់ជូនបទពិសោធន៍​បើកបរដែលរលូនល្អ សន្សំសំចៃប្រេងឥន្ធនៈ និងផ្ដល់ថាមពលខ្លាំងក្លាថែមទៀតផង។

ក្រៅពី PHEV រថយន្តម៉ូដែលថ្មីនេះក៏មានផ្ដល់ជូនជាជម្រើសម៉ាស៊ីន៦ស៊ីឡាំង Skyactiv-X ដែលជាម៉ាស៊ីនប្រេងសាំង និង Skyactiv-D ដែលជាប្រភេទម៉ាស៊ីនម៉ាស៊ូត។ ទាំងពីរប្រភេទនេះនឹងមានបញ្ចូលនូវប្រព័ន្ធ Hybrid ពាក់កណ្ដាលសម្រាប់ការបើកបរដែលសន្សំសំចៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Rimac ចាយជាង២០លានដុល្លារ លើការតេស្តកម្ទេចឡានមហាកម្លាំងរបស់ខ្លួន

[ទីផ្សារបរទេស] ការអភិវឌ្ឍន៍​រថយន្តមហាកម្លាំងរបស់ក្រុមហ៊ុន Rimac ម៉ូដែល Nevera គ្រោងនឹងបិទបញ្ចប់ឆាប់ៗនេះ ក្រោយពីការធ្វើតេស្តប៉ះទង្គិចជាមួយរថយន្តអគ្គិសនីនេះបានបញ្ចប់ជាស្ថាពរ ដោយបានចំណាយទឹកប្រាក់ជាង ២០លានដុល្លារ។

រថយន្ត Nevera បានឆ្លងកាត់ការធ្វើតេស្តប៉ះទង្គិចដើម្បី​វាយតម្លៃលើសមត្ថភាពការពាររបស់វា ដោយការធ្វើតេស្តមានសរុបចំនួន ៤៥ដង ហើយរថយន្ត Nevera ចំនួន៩គ្រឿង ត្រូវបានកម្ទេចនៅក្នុងដំណើរការនៃការសាកល្បងនេះ។ គួរដឹងថា Nevera គឺជារថយន្តអគ្គិសនីមហាកម្លាំងដំបូងគេដែលបានធ្វើតេស្តប៉ះទង្គិចវាយតម្លៃសមត្ថភាពទាំងនៅអាមេរិក និងនៅអឺរ៉ុប។

រថយន្ត Rimac Nevera ត្រូវបានគេដឹងថាមានតម្លៃប្រមាណ ២,៣លានដុល្លារ ក្នុងមួយគ្រឿង ដែលមានន័យថាការធ្វើតេស្តនេះគឺបានចំណាយទឹកប្រាក់ជាង២០លានដុល្លារ ដោយគិតតែលើតម្លៃរថយន្តប៉ុណ្ណោះ។

រថយន្ត Rimac Nevera មានបំពាក់ម៉ូទ័រអគ្គិសនីចំនួនបួន ដែលអាចផលិតកម្លាំងសរុបបានដល់ ១៩១៤សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលត្រឹម ១,៨៥វិនាទី ដែល​សន្ទុះនេះគឺខ្លាំងជាងរថយន្ត Tesla Model S Plaid ទៅទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha Aerox 155 ប្រើប្រាស់ម៉ាស៊ីន Blue Core រួមជាមួយបច្ចេកវិទ្យា VVA និង Y-Connect

[ទីផ្សារបរទេស] Yamaha Aerox 155 ស៊េរីឆ្នាំ២០២២ ត្រូវបានដាក់លក់ជាផ្លូវការនៅអាស៊ីអាគ្នេយ៍ មានការឌីហ្សាញបែបស្ព័រតាមគំរូ R-Series superbike រួមទាំងប្រើប្រាស់នូវម៉ាស៊ីន Blue Core រួមជាមួយបច្ចេកវិទ្យា VVA។

សម្រាប់ម៉ូតូ Yamaha AEROX 155 បានប្រើប្រាស់ម៉ាស៊ីន Blue Core រួមផ្សំជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃ VVA ទំហំ ១ស៊ីទ្បាំង ចំណុះ ១៥៥សេសេ និងប្រព័ន្ធស្អំប្រេង water-cooled ដែលអាចផលិតកម្លាំងបាន ១៥,៣ សេះ និងកម្លាំងរមួល ១៣,៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។

ចំពោះម៉ូតូ Yamaha AEROX 155 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED ជាមួយភ្លើងជួយបំភ្លឺពេលថ្ងៃ, កុងទ័រឌីជីថលប្រភេទ LCD អាចភ្ជាប់ជាមួយនឹងមុខងារ Y-Connect, រន្ធសាកថ្មទូរស័ព្ទ និង Smart key ព្រមទាំងបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។

បន្ថែមពីនេះម៉ូតូ Yamaha AEROX 155 ក៏ត្រូវបានបំពាក់ដោយ SMART FEATURES មុខងារពិសេសៗដូចជា SMART KEY SYSTEM ដែលជាប្រព័ន្ធសោរពីចម្ងាយដ៏ឆ្លាតវៃ ងាយស្រួលបើកឬបិទ ចាប់ផ្តើម ឬបញ្ឈប់ម៉ាស៊ីន, ដោះសោរដៃចង្កូត,ដោះសោកៅអី,ដោះសោគម្របធុងសាំងដែលមានសញ្ញា ANSWER BACK ឧបករណ៍ភ្ជាប់សម្រាប់បញ្ចូលថ្មទូរសព្ទចល័ត A/C CHARGING SOCKET ការពារថ្មទូរស័ព្ទមិនអស់ ជួយរក្សាទំនាក់ទំនង ហើយ​ផ្នែក​ផ្ទុក​ខាង​មុខ​មាន​គម្រប​មួយ ហើយ​ក៏​មាន​ធុង​ផ្ទុក​ធំ MEGA BOX ចំណុះ ២៥ លីត្រ អាចពាក់មួកសុវត្ថិភាព។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha AEROX 155 ស៊េរីឆ្នាំ២០២២ ត្រូវបានដាក់លក់ជាមួយជម្រើស ២ម៉ូឌែលគឺ Standard មានតម្លៃចាប់ពី ២ ០៦១ដុល្លារ និង ABS មានតម្លៃចាប់ពី ២ ៣៩៧ ដុល្លារ សម្រាប់ទីផ្សារនៅ​ក្នុងប្រទេស​ថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Wagoneer ប្រភេទ SUV ខ្នាតធំ គ្រោងនឹងដាក់លក់នៅទីផ្សារប្រទេសវៀតណាម

[ទីផ្សារបរទេស] ក្រុមហ៊ុន​ចែកចាយ Jeep នៅ​ប្រទេស​វៀតណាម មានគម្រោងនឹង​នាំចូល​រថយន្ត Wagoneer ជា​ប្រភេទ SUV ខ្នាតធំ​នៅក្នុង​ឆ្នាំ ២០២២ នេះ។ ក្នុងនោះអ្នកតំណាងក្រុមហ៊ុន JVA ដែលជាអ្នកចែកចាយម៉ាករថយន្តម៉ាក Jeep និង Ram នៅប្រទេសវៀតណាមបាននិយាយថា “ផែនការលក់ Wagoneer មានរួចហើយ ប៉ុន្តែការកំណត់រចនាសម្ព័ន្ធ និងចំនួនរថយន្ត SUV នេះដែលការបញ្ជាទិញគឺនៅតែរង់ចាំការពិចារណា” ។

សម្រាប់រថយន្ត Wagoneer នៅ​សហរដ្ឋ​អាមេរិក​មាន ២ប្រភេទ ដូចជា Wagoneer ស្តង់ដារ​មាន​តម្លៃ​ចាប់​ពី​ ៥៨ ៩៩៥ ដុល្លារ និងប្រភេទកាន់តែទំនើប Grand Wagoneer មានតម្លៃចាប់ពី ៨៨ ៥៩០​ ដុល្លារ។ ខណៈ ម៉ូដែល SUV នេះមានប្រវែង ៥,៤៥៣ ម.ម, ទទឹង ២,១២៣ ម.ម, កម្ពស់ ១,៩២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣,១២៤ ម.ម។

ចំពោះផ្នែកម៉ាស៊ីនរបស់ម៉ូដែលស្តង់ដារ Wagoneer ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៥,៧​ លីត្រ V8 អាចផលិតកម្លាំងបាន ៣៩២ សេះ និងកម្លាំងរមួល ៥៤៧ ញ៉ូតុនម៉ែត្រ ។ ខណៈពេលដែលរថយន្ត Jeep Grand Wagoneer ក៏ប្រើប្រាស់ម៉ាស៊ីន V8 ជាមួយនឹងទំហំធំជាងនេះដោយមានចំណុះ ៦,៤ លីត្រ ផលិតកម្លាំងបាន ៤៧១ សេះ កម្លាំងរមួល ៦១៧ ញ៉ូតុនម៉ែត្រ និងភ្ជាប់មកជាមួយប្រអប់លេខអូតូ ៨ វគ្គ។

 

ជាមួយគ្នានេះ នៅក្នុងផ្នែករថយន្ត SUV ដែលមានទំហំធំ និងមានគោលបំណងសម្រាប់អតិថិជនជាលក្ខណៈគ្រួសារ ឬដឹកជញ្ជូនភ្ញៀវ VIP។ ដោយរថយន្ត Wagoneer ស្តង់ដារនៅក្នុងកាប៊ីនបំពាក់ជាមួយនឹងកៅអីពូកស្បែកប្រភេទអេឡិចត្រូននិច, កៅអីអ្នកបើកបរភ្ចាប់ដោយមុខងារកម្តៅ, អេក្រង់កម្សាន្ត touchscreen ទំហំ ១០,១ អ៊ីញ ភ្ជាប់ដោយមុខងារ Wi-Fi និងប្រព័ន្ធ GPS ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានឡាន Rolls-Royce Phantom ២០២៣ កំពុងទទួលបានការកែប្រែមុខមាត់ថ្មី​ នៅលើដងផ្លូវ

[ទីផ្សារបរទេស] កាល​ពី​ខែ​មុន កន្លងទៅ រថយន្ត Rolls-Royce Phantom ត្រូវបានប្រមាញ់បានជាមួយ​នឹង​បិទបាំង​នៃ​​ចង្កៀង​មុខ និង​ប៉ាណា ដែល​បង្ហាញ​ពី​ការ​កែប្រែមុខមាត់​នា​ពេល​ខាង​មុខ។ ខណៈពេលនេះ រូបភាពថ្មីនៃរថយន្តដ៏ប្រណិតបំផុតនេះបានត្រលប់មកវិញជាមួយបន្តការបិទបាំងតួខ្លួនទៀត បើទោះបីជាមានការផ្លាស់ប្តូរស្ទើរតែមិនអាចបែងចែកបានក៏ដោយ។

តាមរូបភាពម៉ូដែលខ្ពស់បំផុតនេះត្រូវបានលាបពណ៌ពណ៌ទឹកក្រូចដ៏ប្រណិត ដែលជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដែលផ្តល់ជូនអតិថិជន Rolls-Royce រួមផ្សំជាមួយនឹងថាសកង់ six-spoke ពណ៌ខ្មៅ។ ខណៈការបង្ហាញពីក្រាហ្វិកចង្កៀងមុខដែលបានរចនាឡើងវិញ និងការបិទបាំងបន្ថែមនៅលើប៉ាណាខាងមុខ។ លើសពីនេះទៅទៀត កាងខាងមុខ និងខាងក្រោយមើលទៅដូចគ្នាទាំទៅនឹងស្រុង Phantom ដែលមានស្រាប់ ក៏ដូចជាចង្កៀង LED ជាដើម។

តាមរូបភាពបានបង្ហាញបីបំពង់ស៊ីមាំងមានន័យថារថយន្តនេះត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនចំណុះ ៦,៧៥ លីត្រ Twin-turbo V12 អាចផលិតកម្លាំងបាន ៥៦៣ សេះ  និងកម្លាំងរមួល ៩០០ ញ៉ូតុនម៉ែត្រ។ ក្នុងនោះម៉ាស៊ីន V12 អាច​នឹង​ទទួល​បាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ដើម្បី​ធ្វើ​ឲ្យ “ខ្លាំង” មុន​ពេល​​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ត្រកូល Rolls-Royce ទាំង​មូល​នៅត្រឹម​ឆ្នាំ​ ២០៣០។

ទន្ទឹមនឹងនេះ នៅត្រឹមឆ្នាំ ២០៣០ ក្រុមហ៊ុន Rolls-Royce នឹងបង្ហាញរថយន្តប្រភេទ Ghost, Phantom និង Cullinan ដែលជារថយន្តអគ្គិសនីសុទ្ធជាមួយនឹងរថយន្ត Spectre ដែលនឹងមកដល់នាពេលខាងមុខ។ ជាមួយគ្នានេះ រាល់ម៉ូដែលដែលបានរៀបរាប់ខាងលើគឺផ្អែកលើគ្រោងឆ្អឹង Architecture Of Luxury platform ដូចដែលបានបង្ហាញដោយ Spectre ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ថានីយ​សាក​រថយន្ត​អគ្គិសនី​នៅ​អាមេរិក​នឹង​ច្រើនជាង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ឆាប់ៗ​នេះ

[ទីផ្សារបរទេស] ថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិច លោក Joe Biden ត្រៀមនឹងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបន្ថែមចំនួនស្ថានីយ៍សាករថយន្តអគ្គិសនីនៅក្នុងសហរដ្ឋអាមេរិក ដែលរំពឹងថានឹងច្រើនជាងស្ថានីយ៍ប្រេងឥន្ធនៈទៅទៀត។

យោងតាមផែនការរបស់សហរដ្ឋមេរិកត្រូវបានគេរំពឹងថានឹងបង្កើតស្ថានីយ៍សាករថយន្តអគ្គិសនីចំនួន ៥០ ម៉ឺនកន្លែង នៅត្រឹមឆ្នាំ ២០៣០។ ដើម្បីឱ្យស្ថានីយ៍សាករថយន្តអគ្គិសនីច្រើនជាងស្ថានីយ៍ប្រេងឥន្ធនៈដែលបច្ចុប្បន្ននេះមានចំនួនប្រហែល ១១០,០០០ ដល់ ១៥០,០០០ ខណៈដែលស្ថានីយ៍សាករថយន្តអគ្គិសនីមានប្រហែល ១១០,០០០ កន្លែងនៅសហរដ្ឋមេអារិក។

ចំពោះសិត្ថិបានបង្ហាញថាចំនួនស្ថានីយ៍ប្រេងឥន្ធនៈមាននិន្នាការធ្លាក់ចុះក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ខណៈដែលការលក់រថយន្តអគ្គិសនីកើនឡើងជាង ២ លានគ្រឿងនៅសហរដ្ឋអាមេរិក។

បន្ថែមពីនេះអ្នកជំនាញព្យាករណ៍ថានឹងមានរថយន្តអគ្គិសនីប្រហែល ៣០ លានគ្រឿងដែលកំពុងដំណើរការនៅសហរដ្ឋអាមេរិក ត្រឹមឆ្នាំ ២០៣០ ដែលជួយអោយលោក Biden សម្រេចចិត្តបង្កើនស្ថានីសាករថយន្តអគ្គិសនី ៤៧៨ បន្ថែមក្នុងមួយថ្ងៃសម្រាប់រយៈពេល ៨ ឆ្នាំខាងមុខ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់រថយន្តអគ្គិសនីល្អប្រសើរ។

សូមបញ្ជាក់ថារថយន្តអគ្គិសនីក៏មានផលវិបាកណាស់ដែរ បើប្រៀបធៀបទៅនឹងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈគឺងាយស្រួលបំពេញធុងសាំងរហ័ស ខណៈដែលរថយន្តអគ្គិសនីគឺប្រើពេលយូរដើម្បីបញ្ចូលថាមពលទៅរថយន្ត ដូច្នេះហើយចំនួនរន្ធសាកនៅទូទាំងប្រទេសត្រូវតែខ្ពស់ជាងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Blazer ២០២៣ ទទួលបានការអភិវឌ្ឍន៍ថ្មីកាន់តែទាក់ទាញ និងបច្ចេកវិទ្យាកាន់តែទំនើប

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការបញ្ចេញនៅរថយន្ត Blazer ស៊េរីឆ្នាំ ២០២៣  ដែលមានលក្ខណៈពិសេស និងការរចនាទាន់សម័យ ដោយត្រៀមចេញលក់នៅរដូវក្តៅនេះ។

ចំពោះការរចនាផ្នែកខាងក្រៅរូបរាងទាំងមូលគឺមានការអាប់ដេតទៅលើចំនុចមួយចំនួន ជាក់ស្តែងទៅលើប៉ាណាមុខ ដែលអោយឈ្មោះថា brightwork ព្រមទាំងអំពូលបំភ្លឺពេលថ្ងៃ និងចង្កៀងក្រោយត្រូវបានឌីស្សាញថ្មី។ រួមជាមួយនឹងការផ្លាស់ប្តូរទាំងនោះ ក្រុមហ៊ុន Chevrolet ក៏បានបន្ថែមនៅជម្រើសថាសកង់ថ្មីមានទំហំ ១៨ ដល់ ២១ អ៊ីញផងដែរ។

ជាមួយគ្នានេះ អតិថិជនក៏នឹងអាចធ្វើការនូវពណ៌តួរខ្លួននៃរថយន្ត Blazer នេះជាមួយពណ៌ Fountain Blue, Sterling Grey Metallic, Copper Bronze Metallic និង Radiant Red Tintcoat ដោយគិតថ្លៃបន្ថែម។

សម្រាប់ផ្នែកខាងក្នុងរបស់ម៉ូដែល RS ក៏ទទួលបានពណ៌ថ្មី Nightshift Blue ផងដែរ។ លើសពីនេះទៅទៀតនោះ គ្រប់ម៉ូដែលទាំងអស់ឥឡូវនេះបានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១០ អ៊ីញ និងកន្លែងសាកថ្មឥតខ្សែផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Chevrolet ក៏បានបន្ថែមនូវមុខងារជំនួយអ្នកបើកបររបស់ Blazer ជាច្រើន ដោយក្នុងនោះមានប្រព័ន្ធ Adaptive Cruise Control និងកញ្ចប់ជំនួយសុវត្ថិភាព Chevy ដែលភ្ចាប់ស្តង់ដារមកជាមួយ ប្រព័ន្ធ automatic emergency braking, following distance indicator, forward collision alert, front pedestrian braking, lane keep assist, lane departure warnings និង automatic high beams។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Chevrolet Blazer ស៊េរីឆ្នាំ២០២៣ ត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ ដោយរួមមានម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២២៨ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៩ វគ្គ ឬម៉ាស៊ីនចំណុះ ៣,៦ លីត្រ V6 ដែលបង្កើតកម្លាំងបាន ៣០៨ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៩វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ADV 350 ត្រៀមបង្ហាញខ្លួនក្នុងប្រទេសថៃខែក្រោយនេះ!

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការប្រកាសថា​ ADV 350 ស៊េរីឆ្នាំ ២០២២ ប្រភេទ Big Scooter ដែលបានដាក់បង្ហាញនូវនៅក្នុងព្រឹត្តិការណ៍ EICMA Show 2021 កាលពីពេលកន្លងទៅ នឹងត្រៀមបង្ហាញខ្លួនក្នុងប្រទេសថៃក្នុងខែមីនាខាងមុខឆាប់ៗនេះ។

សម្រាប់ម៉ូតូ Honda ADV 350 បានបំពាក់នូវចង្កៀងមុខអូតូ, កុងទ័រឌីជីថល LCD, ប្រព័ន្ធ Smart Key, រន្ធ USB, ប្រព័ន្ធ HSTC anti-trolling និងការតភ្ជាប់ RoadSnyc ទៅកាន់ស្មាតហ្វូនក៏ត្រូវបានរួមបញ្ចូលផងដែរ។

ចំពោះថាមពលម៉ាស៊ីននៃម៉ូតូ Honda ADV 350 ទំនងនឹងប្រើប្រាស់នូវម៉ាស៊ីន eSP + ចំណុះ ៣៣០ សេសេ ផលិតកម្លាំង ២៩សេះ និងកម្លាំងរមួល ៣១.៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT អាចបង្កើនល្បឿងបាន ១៣៧ គីទ្បូម៉ែត្រក្នុង ១ ម៉ោង ដោយកម្រិតនៃការប្រើប្រាស់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ២៩.៤ គីទ្បូម៉ែត្រ ។

បន្ថែមពីនេះម៉ាស៊ីនរបស់ម៉ូតូ Honda ADV 350 ដោយវាបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS នៅខាងក្រោយផងដែរ។

យ៉ាងណាមិញចំពោះម៉ូតូ Honda ADV 350 នៅមិនទាន់បង្ហាញព័ត៌មានលម្អិតពិតប្រាកដណាអំពី កម្លាំងម៉ាស៊ីន បច្ចេកវិទ្យា និងតម្លៃរបស់ម៉ូតូនេះនៅទ្បើយទេ ដោយរងចាំការបង្ហាញខ្លួនជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទ្បាន Peugeot 5008 ដាក់លក់លើទីផ្សារនៅក្នុងប្រទេសថៃជាផ្លូវការ

[ទីផ្សារបរទេស] រថយន្ត Peugeot 5008 Allure ស៊េរីឆ្នាំ២០២២ ដែលជារថយន្តប្រភេទ SUV កៅអី ៧ បានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារនៅក្នុងប្រទេសថៃ។

សម្រាប់ការឌីហ្សាញនូវរថយន្ត Peugeot 5008 មានការផ្លាស់ប្តូរតិចតួច ដោយបានបំពាក់នូវចង្កៀងមុខ Full LED, ដំបូល Panoramic Sunroof, ទ្វាឃ្លុបក្រោយប្រភេទអូតូ, កញ្ចក់ជំហៀងភ្ជាប់ដោយមុខងារអូតូ, ប្រព័ន្ធបាញ់លាងកញ្ចក់ និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញផងដែរ។

បន្ថែមពីនេះចំពោះផ្នែកខាងក្នុងនៃរថយន្ត Peugeot 5008 បានបំពាក់កង់ទ័រឌីជីថលទំហំ ១០អ៊ីញ, ប្រព័ន្ធកម្សាន្តភ្ជាប់មុខងារ Apple CarPlay, Android Auto និង Mirror Link។ បន្ថែមពីនេះប្រព័ន្ធរុករក 3D, ឧបករណ៍បំពងសំលេង ៦ ចំណុច, កន្លែងសាកថ្មឥតខ្សែ និងម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ២តំបន់។

ចំពោះថាមពលម៉ាស៊ីននៃរថយន្ត Peugeot 5008 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៦៧សេះ និងកម្លាំងរមួល ២៤៥ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ រត់ដោយកង់ខាងមុខ។

ដោយទ្បែកចំពោះរថយន្ត Peugeot 5008 ក៏បានបំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ផងដែររួមមាន៖ Active Blind Spot, Lane Keeping Assistance, Speed ​​Limit Sign Reading និង Speed ​​Limiter Recognition រួមទាំងពោងសុវត្ថិភាពមួយជុំរថយន្តផងដែរ។

យ៉ាងណាមិញចំពោះរថយន្ត Peugeot 5008 មានតម្លៃចាប់ពី ៥៨ ៨០២ ដុល្លារ និងជម្រើស ៤ពណ៍ដោយរួមមានដូចជា៖ Amazonite Grey, Nera Black, Pearl White និង Emerald Crystal ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini ចេញឡានម៉ូដែលពិសេសថ្មី ដាក់លក់តម្លៃចាប់ពី ៣,៥ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mini USA ទើបតែបានប្រកាសចេញនូវរថយន្តម៉ូដែលពិសេសថ្មី ហៅថា Mini Brick Lane Edition ដែលទទួលបានការអាប់ដេតតែមផ្នែកខាងក្រៅយ៉ាងពិសេស ព្រមទាំងកាប៊ីនខាងក្នុងផងដែរ។

តែមខាងក្រៅលើរថយន្ត Mini Brick Lane Edition មានពណ៌ខៀវ Frozen Blue, Mint និង Soul Blue ខណៈតួខ្លួនរថយន្តប្រើប្រាស់ពណ៌ស White Silver Metallic និងរំលេចនូវដំបូលពណ៌ខៀវ Soul Blue។

មិនតែប៉ុណ្ណោះ វាក៏បានបំពាក់គម្របកញ្ចក់ពណ៌ខ្មៅ និង លេងក្រូមេ ក៏ដូចជាបន្ថែមលក្ខណៈពិសេសមួយចំនួនទៀត រួមទាំង ដំបូល panoramic moonroof, គម្របយ៉ាន់ និង យ៉ាន់កង់ទំហំ ១៧អ៊ីញ Tentacle Spoke Black ផងដែរ។

ចំណែកឯផ្នែកខាងក្នុងវិញ រថយន្ត Mini Brick Lane Edition បានបំពាក់ពូកស្បែកប្រភេទ Carbon Black Cross Punch Leather ហើយកៅអីមុខមានមុខងារកម្តៅ, ដៃចង្កូតស្បែក Nappa Leather, ប្រព័ន្ធសំឡេង Harman/Kardon premium sound system និង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់ ទៀតផង។

រឹតតែពិសេស កញ្ចប់ Option “Touchscreen Navigation Plus Package” ត្រូវបានបន្ថែមលើម៉ូដែល Brick Lane Edition នេះតែម្តង ដោយក្នុងនោះរួមមាន កុងទ័របាញ់លើកញ្ចក់, ព័ត៌មានចរាចរនៅពេលជាក់ស្តែង, មុខងារ Apple CarPlay, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និង កុងទ័រឌីជីថល ផងដែរ។

សូមបញ្ជាក់ថា រថយន្ត Mini Brick Lane Edition ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៥ ៦៧៥ដុល្លារ សម្រាប់ម៉ូដែល Hardtop 2 Door និងតម្លៃ ៣៦ ៦៧៥ដុល្លារ សម្រាប់ម៉ូដែល Hardtop 4 Door។ វានឹងចេញលក់នៅពាក់កណ្តាលខែមីនា ខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+