ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើអ្វីដែលធ្វើឱ្យ Maxus G50 ក្លាយជា MPV ដ៏ពេញនិយមនៅកម្ពុជា?

មនុស្សជាច្រើនត្រូវការរថយន្តដើម្បីធ្វើឲ្យការធ្វើដំណើររបស់ពួកគេកាន់តែងាយស្រួល និងមានផាសុកភាព ជាពិសេសគ្រួសារដែលមានសមាជិកច្រើនចាប់ពី ៨នាក់ឡើងទៅ។ ដូច្នេះរថយន្តប្រភេទ MPV គឺជាជម្រើសដ៏ល្អសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារជាមួយនឹងកន្លែងធំទូលាយ និងកន្លែងអង្គុយចាប់ពី ៧ ឬ ៨ កៅអី។ ពួកវាមានទំហំធំល្អ និងមានភាពទំនើបដូចជា Kia Carnival, Maxus G50, Hyundai H1។ អត្ថប្រយោជន៌សម្រាប់អ្នករួមដំណើរ និងអ្នកបើកបរ គឺមានភាពច្បាស់លាស់ល្អងាយស្រួលមើលឃើញផ្លូវ ដោយសារមានកៅអីអង្គុយមានភាពខ្ពស់, ការរចនានៃផ្ទៃខាងក្នុងធំទូលាយ និងមានផាសុកភាព។ បច្ចុប្បន្ននេះគឺមានរថយន្តប្រភេទ MPV ជាច្រើនដែលនាំចូលមកកម្ពុជា។ ថ្ងៃនេះ យើងមានរថយន្តស៊េរីថ្មីមកបង្ហាញអ្នកទាំងអស់គ្នា នោះគឺរថយន្ត Maxus G50។ ចាំមើលថាតើអ្វីទៅដែលធ្វើអោយ Maxus G50 ក្លាយជារថយន្ត MPV ដែលមានភាពទាក់ទាញ?

Maxus G50 គឺជារថយន្តយីហោថ្មីមួយនៅក្នុង MPV ដែលបាននាំចូលមកប្រទេសកម្ពុជា, ប៉ុន្តែ Maxus G50 មានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីន, ចក្រភពអង់គ្លេស, គុយវ៉ែត, បារ៉ែន…។ ដើម្បីបន្ថែមឱ្យរថយន្ត MPV មួយម៉ូឌែលនេះអាចឈានចូលមកទីផ្សារប្រទេសកម្ពុជាបានយ៉ាងល្អ, Maxus G50 ក៏បានរចនាក្លាយជារថយន្តដែលមានទំហំធំទូលាយមួយនៅក្នុងផ្នែកនេះផងដែរ ហើយថែមទាំងបានបំពាក់នូវកៅអីអង្គុយចំនួន៨ ដែលខុសពីរថយន្តដែលជាដៃគូរប្រកួតប្រជែងដទៃទៀតដែលមានត្រឹមតែ ៧កៅអី។ ជាមួយគ្នានោះផងដែរ ចំនុចពិសេសៗខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលធ្វើឱ្យ Maxus G50 ក្លាយជារថយន្ត MPV ដ៏ល្អនិងពេញនិយម។

  • តម្លៃសមរម្យ: Maxus G50 ធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំងជាមួយនិងតម្លៃដ៏សមរម្យ។ លោកអ្នកអាចក្លាយជាម្ចាស់របស់ MPV ម៉ូឌែលនេះក្នុងតម្លៃចាប់ពី ៣៤ ០០០ដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះពិតជាមានការប្រកួតប្រជែង។ សម្រាប់តម្លៃនេះ លោកអ្នកនឹងទទួលបានកាដូរបន្ថែមទៀតដូចជា៖ បិតស្កុតUVការពារកម្តៅ, កម្រាលជើងប្រណិត, ស្លាកលេខ, សេវាកម្មប្ដូរប្រេងម៉ាស៊ីនមួយឆ្នាំ និងជាពិសេសនោះ Maxus G50 ផ្តល់ជូនការធានារយៈពេល ៥ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រផងដែរ។

  • កម្លាំងតួបូ: Maxus G50 បង្កើនកម្លាំងបានខ្លាំងថែមមួយកម្រិតទៀតដោយបន្ថែមនូវម៉ាស៊ីនតួបូ ដែលអាចធ្វើឱ្យវាក្លាយរថយន្ត MPV ដែលមានកម្លាំងខ្លាំងល្អអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ដោយសារវាអាចផ្តល់កម្លាំងរហូតដល់ ១៦៩សេះ និង ២៥០ញ៉ូតុនម៉ែត្រ នៃកម្លាំងរមួលពីម៉ាស៊ីនតួបូចំណុះ ១,៥លីត្រ។ ចំណុចនេះហើយដែលធ្វើឱ្យ Maxus G50 មានកម្លាំងនិងថាមពលគ្រប់គ្រាន់ដើម្បីបង្កើនល្បឿនអោយកាន់តែលឿន និងខ្លាំង ទោះបីជាផ្ទុកអ្នកដំណើរពេញ៨នាក់ក៏ដោយ។

  • កន្លែងអង្គុយមានភាពធំទូលាយ: Maxus G50 គឺជារថយន្តមួយដែលមានភាពធំទូលាយនៅផ្នែកខាងក្នុង។ វាមានប្រវែងបណ្តោយ ៤ ៨២៥មម, ទទឹង ១ ៨២៥មម និងកម្ពស់ ១ ៧៧៨មម ដែលនេះមានន័យថាវាប្រៀបដូចជាមានបន្ទប់មួយនៅក្នុងរថយន្តបន្ថែមទៀត សម្រាប់ដាក់អ្នកអង្គុយបានចាប់ពី៨នាក់ប្រកបដោយផាសុកភាព។ ទាំងនេះហើយដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តលក្ខណៈគ្រួសារ ឬសម្រាប់អ្នកដែលចង់បានរថយន្តសម្រាប់សម្រួលដល់ការធ្វើដំណើរឱ្យកាន់តែងាយស្រួល។

  • ភាពងាយស្រួល និងប្រព័ន្ធសុវត្ថិភាព: ទោះបីជាមានទំហំធំក៏ដោយ Maxus G50 ក៏ត្រូវបានបង្កើតមុខងារសំខាន់ៗដ៏ទំនើបយ៉ាងច្រើននផងដែរ។ ទីមួយគឺការបំពាក់ដោយ ប្រព័ន្ធសោរឆ្លាតវៃ smart key, កាមេរ៉ា ៣៦០ដឺក្រេ និងសេនស័រដែលសម្រួលដល់ការចតរថយន្ត, ឧបករណ៏សាកថ្មទូរសព្ទឥតខ្សែ, ទ្វារឃ្លុបក្រោយអូតូ, កញ្ចក់មើលក្រោយអូតូ, បូមចង្កូតអេឡិចត្រូនិចដែលធ្វើឲ្យ Maxus G50 នឹងប្រែចង្កូតឱ្យរឹងពេលបើកបរល្បឿនលឿន អមជាមួយនឹងមុខងារផ្សេងទៀតរបស់ MPV ដែលធ្វើឱ្យអ្នកបើកបរកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។

ដោយសារតែ Maxus G50 គឺជាប្រភេទរថយន្ត MPV វាក៏ត្រូវបានបំពេញនូវតម្រូវការជាច្រើនដល់ម្ចាស់រថយន្ត ដូចជាលក្ខណៈពិសេសដែលបានរៀបរាប់ខាងលើ រួមបញ្ចូលទាំងតម្លៃសមរម្យ, កន្លែងដាក់ឥវ៉ាន់ធំទូលាយ, កម្លាំងខ្លាំង, ប្រព័ន្ធសុវត្ថិភាពខ្ពស់, និងមុខងារប្រើប្រាស់ទំនើបៗជាច្រើនទៀតដែលម្ចាស់រថយន្តត្រូវការ។ ដូច្នេះហើយ ៤ចំណុចខាងលើគឺជាលក្ខណៈពិសេសដែលធ្វើឲ្យ Maxus G50 ក្លាយជារថយន្ត ដ៏ល្អសម្រាប់ការប្រើប្រាស់ជា លក្ខណៈគ្រួសារ និងការបំពេញការងារអាជីវកម្មនៅកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo នឹងផលិតឡាន Crossover អគ្គិសនី​ថ្មី​​ ដែលជាម៉ូដែលស្ថិតនៅចន្លោះ XC60 និង XC90

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo គ្រោងនឹងដាក់បញ្ចេញនៅ​រថយន្ត​អគ្គិសនី​ថ្មី​ ដែលស្ថិតនៅចន្លោះ XC60 ខ្នាតមធ្យម និង​ XC90 ​ខ្នាតធំ ដោយរថយន្ត​នេះ​នឹង​ត្រូវ​បាន​ផលិត​នៅ​រោងចក្រ​ផលិត​រថយន្ត Ridgeville រដ្ឋ South Carolina ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២៥។

យោងតាមប្រភពមិនច្បាស់មួយដែលបាននិយាយទៅកាន់គេហទំព័រ Automotive News បានឲ្យដឹងថា រថយន្តអគ្គិសនី V546 ប្រភេទ Crossover អាចជាម៉ូដែលថាមពលអាគុយទីបីដែលផលិតនៅរោងចក្រ។ រថយន្តនេះនឹងត្រូវប្រើប្រាស់នៅគ្រោងឆ្អឹងដូចទៅនឹងរថយន្តអគ្គិសនីដែលនឹងមកដល់នាពេលខាងមុខរបស់ Volvo ហើយនឹងមានប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ផងដែរ។

ចំពោះរថយន្តអគ្គិសនីនេះ រំពឹងថាមានការយកលំនាំតាមរចនាបថនៃគំរូរថយន្ត Recharged Concept នឹងត្រូវផលិតជាលើកដំបូងនៅរោងចក្រ Volvo ក្នុងប្រទេសចិន ដែលរំពឹងថានឹងផលិតបានប្រហែល ៦០% នៃទិន្នផលប្រចាំឆ្នាំរបស់រថយន្តដែលចាប់ផ្តើមនៅឆ្នាំ ២០២៤។ ខណៈដែល នៅសល់ ៤០% នៃ រថយន្ត Volvo ប្រហែល ១០០,០០០ គ្រឿង ​នឹងរំពឹងថា​មាន​គម្រោង​​ត្រូវ​ផលិតប្រចាំឆ្នាំនៅ​រដ្ឋ South Carolina។

Volvo Concept Recharge

បន្ទាប់ពីការវិនិយោគចំនួន ១១៨ លានដុល្លារ រោងចក្រនេះនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនី ប្រភេទ Crossover ចំនួនពីរនៅឆ្នាំក្រោយ ទាំង Polestar 3 និង XC90 ក៏នឹងត្រូវបានផលិតនៅរោងចក្រនេះត្រឹមឆ្នាំ ២០២៣ ខណៈ ម៉ូដែល V564 នឹងជារថយន្តអគ្គិសនីទី៣ នឹងផលិតនៅរោងចក្រនេះផងដែរ។

ក្នុងនោះដែរ រោងចក្រនេះនឹងផលិតរថយន្តជាចម្បងសម្រាប់ទីផ្សារអាមេរិកខាងជើង ហើយក្រុមហ៊ុនផលិតរថយន្តមិនរំពឹងថាវានឹងក្លាយជាមជ្ឈមណ្ឌលនាំចេញនោះទេ។ ទន្ទឹមនឹងនេះ Volvo គ្រោងនឹងលក់តែរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០ ហើយកំពុងវិនិយោគយ៉ាងខ្លាំងនៅក្នុងមជ្ឈមណ្ឌល ថាមពលអាគុយ R&D នៅទីក្រុង Gothenburg ប្រទេសស៊ុយអែត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនី Nerva EXE សាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ១៥០ គ.ម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Nerva បានធ្វើការបញ្ចេញនូវម៉ូតូ EXE ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ប្រើប្រាស់អគ្គិសនីសុទ្ធ ដោយការសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ១៥០ គីទ្បូម៉ែត្រសម្រាប់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប។

សម្រាប់ការឌីហ្សាញនៃម៉ូតូ Nerva EXE ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED និងកុងទ័រឌីជីថល ព្រមទាំងបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង CBS និងហ្វ្រាំងឌីសនៅខាងមុខ-ក្រោយ ទំនើបជំនាន់ចុងក្រោយផងដែរ។

ចំពោះផ្នែកថាមពលនៃម៉ូតូអគ្គិសនី Nerva EXE បានបំពាក់នូវអាគុយទំហំ ១២,១ គីទ្បូវ៉ាត់ ផលិតកម្លាំង ១៦ សេះ អាចបង្កើតល្បឿន ១២៥ គីទ្បូម៉ែត្រ ក្នុងរយៈពេល ១ ម៉ោង។

ដោយទ្បែកចំពោះការសាកថ្មអាចជួយឱ្យម៉ូតូនេះសាកពីថាមពល ០ ដល់ពេញប្រើពេល ៤ ម៉ោង និង ២០ នាទីជាមួយនឹងឆ្នាំងសាក ៥,៧៥ គីទ្បូវ៉ាត់ ។ ហើយប្រសិនបើប្រើឆ្នាំងសាករហ័សដែលអាចសាកពីថាមពល ០-៨០ ភាគរយប្រើពេល ៣ ម៉ោង ២០នាទី។ បន្ថែមពីនេះម៉ូតូអគ្គិសនី Nerva EXE សាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ១៥០ គីទ្បូម៉ែត្រ។

លើសពីនេះម៉ូតូ Nerva EXE មាន​លក្ខណៈ​ស្តង់ដារ​ជាមួយជម្រើសនៃការបើកបរចំនួន​បី​គឺ ECO, Normal និង Sport ដែលជាជម្រើសមួយដើម្បីបង្កើនល្បឿនម៉ូតូអគ្គិសនីកាន់តែលឿន។

យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Nerva EXE ស៊េរីឆ្នាំ ២០២២ នឹងដាក់លក់ក្នុងតម្លៃ ៣,៨៥០ ដុល្លារសម្រាប់ទីផ្សានៅក្នុងតំបន់អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ៥ពាន់លានដុល្លារ ដើម្បីបង្កើតស្ថានីយ៍សាកថ្មជាតិ សម្រាប់ប្រជាជនអាមេរិកទាំងអស់

[ទីផ្សារបរទេស] បន្ទាប់ពីការ infrastructure bill ដ៏ធំកាលពីឆ្នាំមុន ខណៈពេលនេះ នាយកដ្ឋានដឹកជញ្ជូន និងថាមពលរបស់សហរដ្ឋអាមេរិកបានធ្វើការប្រកាសថាទឹកប្រាក់ជិត ៥ ពាន់លានដុល្លារនឹងត្រូវផ្តល់ជូនរដ្ឋនានាក្នុងគោលបំណងបង្កើតស្ថានីយ៍សាករថយន្តអគ្គិសនីថ្នាក់ជាតិ។ ដោយត្រូវបានចាត់ទុកថាជា “ជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើឲ្យការសាកថ្មរថយន្តអគ្គិសនីអាចប្រើប្រាស់បានសម្រាប់ប្រជាជនអាមេរិកទាំងអស់” ។

ជាមួយទឹកប្រាក់ប្រមាណ ៦១៥ លានដុល្លារ ដែលប្រើប្រាស់បាននៅឆ្នាំនេះ ហើយរដ្ឋ Texas នឹងមានសិទ្ធិទទួលបានថវិកាចំនួន ៦០ ៣៥៦ ៧០៦ ដុល្លារ ខណៈ រដ្ឋ Lone Star ត្រូវបានតាមដោយរដ្ឋ California ៥៦​ ៧៨៩ ៤០៦ និងរដ្ឋ Florida  ២៩ ៣១៥ ៤៤២ ដុល្លារក្នុងការផ្តល់មូលនិធិ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋត្រូវតែដាក់ស្នើផែនការដាក់ហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនី មុនពេលពួកគេអាចទទួលបានមូលនិធិនេះ។

ក្នុងនោះ រដ្ឋតូចៗ និងជនបទមានការខ្វះខាតក្នុងដំណើរការនេះ ដោយសារ Wyoming ទទួលបានត្រឹមតែ ៣ ៩៦៣ ៨៤១ ដុល្លារ ដែលមិនច្រើនជាង ២ ៨៥៦ ១៥៨ ដុល្លារ​ របស់ Maine នោះទេ។ ដើម្បីជួយដោះស្រាយអតុល្យភាពនេះ “កម្មវិធីផ្តល់ជំនួយជាការប្រកួតប្រជែងទីពីរដែលត្រូវបានធ្វើឡើងដើម្បីបង្កើនការចូលប្រើការបញ្ចូលថ្មរថយន្តអគ្គិសនី នៅក្នុងទីតាំងនានាទូទាំងប្រទេស រួមទាំងនៅតាមសហគមន៍ជនបទ និងសហគមន៍ដែលខ្វះខាតនឹងត្រូវប្រកាសនៅចុងឆ្នាំនេះ”។

ខណៈពេលដែលមិនមានការខ្វះខាតនៃច្បាប់ និងបទប្បញ្ញត្តិ រដ្ឋាភិបាលមានបំណងដាក់ “ឆ្នាំងសាករថយន្តអគ្គិសនី រៀងរាល់ ៨០ គីឡូម៉ែត្រ និងក្នុងចម្ងាយ ១,៦ គីឡូម៉ែត្រ នៃផ្លូវហាយវេដោយមានករណីលើកលែង” នៅតាមបណ្តោយផ្លូវមួយចំនួន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏ចង់ឲ្យទីនោះមានបណ្តាញឆ្នាំងសាកសម្រាប់រថយន្តអគ្គិសនី ចំនួន ៥០០,០០០ គ្រឿងទូទាំងប្រទេសនៅឆ្នាំត្រឹម ២០៣០ ដើម្បីធានាបាននៅ “បទពិសោធន៍សាកថ្មងាយស្រួល គួរឲ្យទុកចិត្ត តម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់ទាំងអស់”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

foodpanda ចាប់ដៃគូជាមួយ Pilltech ក្នុងការផ្គត់ផ្គង់ឱសថដោយការដឹកជញ្ជូនតាមរយៈ pandasend

foodpanda បានដាក់ឲ្យប្រើប្រាស់នូវសេវាកម្មថ្មីរបស់ខ្លួនដែលមានឈ្មោះថា pandasend ដែល ជាសេវាដឹកជញ្ជូនតាមតម្រូវការហើយសក្ត័សមសម្រាប់ហាងទំនិញ ភោជនីយដ្ឋាន អាជីវកម្ម អនឡាញ និងសេវាដឹកជញ្ជូនកញ្ចប់តូចៗ។ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់អស់មួយរយៈ គេសង្កេតឃើញថា pandasend ទទួលបានការគាំទ្រ ពីដៃគូអាជីវកម្មជាច្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ក្រុមហ៊ុន PillTech ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលរីកលូតលាស់លឿនខាងវិស័យសុខាភិបាលយជាក្រុមហ៊ុនដែលទទួលបាន ពានរង្វាន់មេដាយមាស Cambodia ICT Award and Asian ICT Award សម្រាប់ធុរកិច្ចថ្មីឌីជីថល

ល្អបំផុតប្រចាំឆ្នាំ គឺ “PillTech Ordering Platform & PillTech Pharmacy Point of Sale” ក្រុមហ៊ុន PillTech មានគម្រោងមួយទៀតហៅថា TOVPET ជាវេទិកាមួយដែល ផ្តល់សេវាកម្ម ដល់ប្រជាជនទៅលើការពិគ្រោះជម្ងឺជាមួយគ្រូពេទ្យជំនាញៗ ការចែកចាយឧបករណ៏តេស្តរហ័សកូវីដ១៩ ថ្នាំព្យាបាលកូវីដ១៩ដែលបានទទួលស្គាល់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់អ្នកដែលចង់ធ្វើដំណើរទៅក្រៅ ប្រទេស ក៏អាចណាត់ធ្វើ PCR/ART តេស្តបានដែរ។ ក្រុមហ៊ុនបានជ្រើសរើសសេវាកម្ម pandasend ដើម្បីផ្គត់ផ្គង់ទៅលើការ ដឹកជញ្ជូនដ៏មមាញឹក របស់ពួកគាត់។

បច្ចុប្បន្ន ​​foodpanda មានដៃគូដឹកជញ្ជូនជាង​ ៨ ០០០នាក់ ដែលត្រៀមខ្លួនជានិច្ចក្នុងការបម្រើ សេវាជូនអតិថិជនតាមតម្រូវការស្ទើរគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា។

លោកស្រី ឡាយ ស៊ីវហួង តំណាង foodpanda មានសុទិដ្ឋិនិយមថា ខណៈពេលដែលអាជីវកម្ម ជាច្រើនកំពុងស្វែងរក សេវាកម្មដឹកជញ្ជូនឆាប់រហ័ស និងងាយស្រួលក្នុងការសម្រួលដល់ ប្រតិបត្តិការអាជីវម្មប្រចាំថ្ងៃរបស់ខ្លួន pandasend យើងបានត្រៀមខ្លួនជាស្រេចសម្រាប់បំពេញ តម្រូវការរបស់ដៃគូសហការណ៍ គ្រប់ពេលវេលា។

លោកស្រីបានបន្ថែមថា “ល្បឿន និងភាពងាយស្រួលបានក្លាយជាអាទិភាពចម្បងរបស់ អតិថិជនស្របទៅនឹងការផ្លាស់ប្តូរនៃពេលបច្ចុប្បន្ន ក្នុងគោលបំណងនាំមកនូវភាពងាយស្រួល ​​តម្លៃកាន់តែប្រសើរឡើង និងកាត់បន្ថយរយៈពេលដឹកជញ្ជូន” ។

នាយកប្រតិបត្តិ​ និងជាស្ថាបនិក ក្រុមហ៊ុន ភីលធិច សូលូសិន លោក ជា វិរៈ បានលើកឡើងថា “ចក្ខុវិស័យ របស់ក្រុមហ៊ុនគឺចង់ផ្តល់ ការថែទាំសុខភាពដ៏ល្អទៅប្រជាជនទូទៅ ដោយមិនប្រកាន់ វណ្ណៈ ហើយយើងក៏ចង់អោយអ្នកដែលទទួលសេវាកម្មរបស់យើងបានទទួលការដឹកជញ្ជូនថ្នាំ បរិក្ខារពេទ្យដ៏មានគុណភាព និងរហ័សដែរ។ យើងពិតជារីករាយដែរបានចាប់ដៃគូ សហការណ៏ជាមួយ pandasend ។

កិច្ចសហការណ៍នេះ គឺស្របតាមចក្ខុវិស័យរបស់យើង ដើម្បីបម្រើអតិថិជន ក្នុងពេលវេលាចាំបាច់ ស្របពេលនឹងការផ្តល់អាទិភាពដល់សុខភាព និងសុខុមាលភាពរបស់អតិថិជន ដោយផ្តល់នូវ ថ្នាំសង្កូវដល់មាត់ទ្វាររបស់ពួកគាត់ក្នុងពេលជាក់ស្តែង។

សាកល្បងប្រើប្រាស់សេវាកម្មដ៏រហ័សរបស់ pandasend ដោយចូលកុម៉្មង់ថ្នាំ ​ឬ តេស្តតាម store.tovpet.com

  • សម្រាប់ព័ត៌មានបន្ថែមពី pandasend / TOVPET
ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ Ford Bronco Everglades ២០២២ បង្ហាញខ្លួនជាផ្លូវការ ជាមួយសមត្ថភាពកាន់តែអស្ចារ្យ

[ទីផ្សារបរទេស] បន្ទាប់ពីមានការចែកចាយរូបភាព និងវីដេអូ teaser កន្លងទៅ ពេលនេះ រថយន្ត Ford Bronco Everglades ស៊េរីឆ្នាំ ២០២២ បានបង្ហាញខ្លួនជាផ្លូវការ  ដែលជាការបន្ថែមចុងក្រោយបំផុតសម្រាប់ត្រកូល Bronco ដែលកំពុងពេញនិយម ដែលភ្ជាប់មកស្តង់ដារជាមួយនឹងគ្រឿងបន្ថែម (accessories) ជាច្រើនដើម្បីធ្វើឲ្យរថយន្តនេះកាន់តែមានសមត្ថភាពខ្លាំង។

ចំពោះការអាប់ឌេតពីរសំខាន់ៗដែលបានធ្វើឡើងចំពោះ Bronco Everglades ដែលធ្វើឲ្យមានភាពលេចធ្លោខុសពីម៉ូដែល Bronco ផ្សេងទៀត។ មុខងារថ្មីដំបូងបង្អស់គឺ បំពង់ខ្យល់  ដែលក្រុមហ៊ុន Ford និងវិស្វកររបស់ខ្លួន បានរចនាឡើងក្នុងការផ្តល់នៅភាពងាយស្រួលក្នុងការផ្លាស់ប្តូរទិសដៅ។ ដោយបំពង់ខ្យល់ ឬ snorkel ត្រូវបានលើកឡើងសម្រាប់ ប៉ុងមុខ/ក្រោយ និងប្រអប់លេខ ដោយមានន័យថារថយន្ត Bronco Everglades អាចបើកបរលើជម្រៅទឹក ៩២៤ ម.ម ខណៈពេល Bronco ធម្មតាអាចបើកបរក្នុងជម្រៅទឹកបាន ៨៥១ ម.ម ប៉ុណ្ណោះ។

សម្រាប់រថយន្ត Bronco Everglades ក៏ត្រូវបំពាក់ស្តង់ដារជាមួយនឹងកាងខាងមុខ heavy-duty modular ពីក្រុមហ៊ុន Ford Performance និង Zeon 10-S Warn winch ដែលមានសមត្ថភាពអូសទាញបាន ៤,៥៣៥ គីឡូក្រាម និងខ្សែប្រវែង ៣០ ម៉ែត្រ។ ក្រុមហ៊ុន Ford ក៏​បាន​បំពាក់​រថយន្ត​ម៉ូដែល​នេះ​ជាមួយ​នឹង​របារ​ការពារ Safari, កាង rock rails និង​កាង​ដែកការពារបាតក្រោម​ដូច​ម៉ូដែល Black Diamond និង Badlands ផងដែរ។

ក្នុងនោះដែរ Bronco Everglades មានកង់ខាងមុខ និងខាងក្រោយ និងក្រាហ្វិកបែបស្ព័រនៅលើកាតាប៊ូខាងមុខ, ប៉ាណាខាងមុខ Carbonized Grey ជាមួយនឹងអក្សរ Bronco ពណ៌ខ្មៅរលោង ហើយអតិថិជននឹងអាចបញ្ជាទិញបានជាមួយនឹងកញ្ចប់ Sasquatch ដែលបន្ថែមកង់ Carbonized Grey ទំហំ ១៧ អ៊ីញជាមួយនឹងសំបកកង់ Goodyear ៣៥ អ៊ីញ និងកាង rock rial, ដំបូល roof rack ជាមួយរបារដែកក៏មានលក្ខណៈពិសេសផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Bronco Everglades ដំណើរការដោយម៉ាស៊ីនផ្តាច់មុខចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ។ ម៉ាស៊ីននេះត្រូវបានភ្ជាប់ជាមួយប្រអប់លេខអូតូ ១០វគ្គ។

ក្រុមហ៊ុន Ford ត្រូវបានផ្តល់ជូន ៥ ពណ៌ សម្រាប់រថយន្ត Ford Bronco Everglades ស៊េរីឆ្នាំ ២០២២ រួមមាន Desert Sand, Eruption Green, Area 51, Shadow Black, និង Cactus Grey។ ការបញ្ជាទិញនឹងបើកនៅក្នុងខែមីនាគឺសម្រាប់អតិថិជនដែលបានកក់រថយន្ត Bronco កន្លងមក ហើយតម្លៃនឹងចាប់ផ្តើមនៅ ៥៣ ០០០ ដុល្លារ​ ជាមួយ ១ ៤៩៥ ដុល្លារ​ សម្រាប់ថ្លៃដឹកជញ្ជូន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic លក់ដាច់បំផុតរយៈពេល ៦ឆ្នាំជាប់ៗគ្នា នៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការប្រកាសថារថយន្ត Civic បានក្លាយជារថយន្ត “best-selling compact passenger car” នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ ក្នុងរយៈពេល ៦ឆ្នាំជាប់ៗគ្នា ​​។

សម្រាប់ក្រុមហ៊ុន Honda បាននិយាយថាថយន្ត Civic ដំបូង​គេត្រូវបានផលិតឡើងនៅ​ក្នុង​ឆ្នាំ ១៩៧៣ ដែលជា​ម៉ូឌែល​ដែលមានអាយុកាល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Honda ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែវាគឺជារថយន្តមួយក្នុងចំណោមរថយន្តអ្នកដំណើរដែលលក់ដាច់ជាងគេបំផុតចំនួន ៣ នៅសហរដ្ឋអាមេរិក ជាមួយនឹងការលក់សរុបលើសពី ១២ លានគ្រឿង។

ដោយទ្បែកនៅក្នុងឆ្នាំ ២០២១ រថយន្ត Honda Civic បានក្លាយជារថយន្តដឹកអ្នកដំណើរដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិកសម្រាប់រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។ នេះបើ​យោងតាមការបញ្ជាក់ថារបស់​ក្រុមហ៊ុន Honda ថាការលក់​រថយន្ត​នៃម៉ូឌែល​ Civic នេះ​មាន​ប្រភេទ​ស្ព័រ Hatchback និង Sedan ខណៈពេលម៉ូឌែលឆ្នាំ២០២២ នឹងមានបន្ថែមនូវប្រភេទ Type R ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ MITT GT-MAX 125 កាន់តែទំនើបដោយបំពាក់នូវប្រព័ន្ធសំឡេង និងឧបករណ៍បំពងសម្លេង

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន MlTT បានធ្វើការបញ្ចេញនូវម៉ូតូ GT-MAX 125 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ដែលរចនាទ្បើងនៅក្នុងប្រទេសអេស្ប៉ាញ ហើយពិសេសនោះគឺបំពាក់នូវមានប្រព័ន្ធសំឡេង និងឧបករណ៍បំពងសម្លេងគួរឱ្យចាប់អារម្មណ៍ខ្លាំង។

សម្រាប់ការឌីហ្សាញនៃម៉ូតូ GT-MAX 125 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ នឹងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED, កុងទ័រឌីជីថល, ឧបករណ៍បំពងសម្លេង ៤ គ្រាប់ដែលភ្ជាប់ជាមួយនឹង multimedia សម្រាប់ចាក់បទភ្លេងជាដើម។ បន្ថែមពីនេះវាក៏បានបំពាក់នូវស្តង់ដាប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។

ចំពោះថាមពលម៉ាស៊ីននៃម៉ូតូ GT-MAX 125 បានប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥សេសេ ផលិតកម្លាំង ១១សេះ និងកម្លាំងរមួល ១០,៨ ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ១២ លីត្រ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១២០/៨០ និងក្រោយទំហំ ១៣០/៧០ ជាដើម។

យ៉ាងណាមិញចំពោះម៉ូតូ MITT GT-MAX 125 ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានណាមួយបានបញ្ជាក់អំពីតម្លៃវានៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាន់តែសំឡេងមួយសោះ Tesla ប្រមូលឡានមកវិញជិត ៥៧៩ ០០០គ្រឿង

[ទីផ្សារបរទេស] និយតករអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Tesla Inc កំពុងប្រមូលយករថយន្តចំនួន ៥៧៨ ៦៩៧គ្រឿងនៅក្នុងសហរដ្ឋអាមេរិក មកវិញ ដោយសារតែអ្នកថ្មើរជើងប្រហែលជាមិនដឹងថារថយន្ត Tesla កំពុងបើកជិតពួកគេ។

គួរឲ្យដឹងថា ក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងពី រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) ក្រុមហ៊ុន Tesla បានចេញការប្រមូលមកវិញចំនួន ១០ រួចមកហើយនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ កំពុងប្រមូលយករថយន្ត Model S, Model X, Model Y ចាប់ពីស៊េរីឆ្នាំ២០២០ ដល់ ២០២២ មួយចំនួន និង Model 3 ចាប់ពីស៊េរីឆ្នាំ ២០១៧ ដល់ ២០២២ ដោយសារតែមុខងារ “Boombox function” អនុញ្ញាតឲ្យបញ្ចេញសំឡេងតាមរយៈឧបករណ៍បំពងសំឡេងខាងក្រៅ ខណៈពេលដែលរថយន្តកំពុងធ្វើចលនា។

យ៉ាងណាមិញ NHTSA បាននិយាយថា យានជំនិះទាំងនោះមិនគោរពតាមស្តង់ដារសុវត្ថិភាពយានយន្តសហព័ន្ធ ស្តីពីតម្រូវការសំឡេងអប្បបរមាសម្រាប់រថយន្តអគ្គិសនីនោះទេ។

ក្រុមហ៊ុន Tesla នឹងធ្វើការអាប់ដេតកម្មវិធី (over-the-air software update) ដែលនឹងបិទមុខងារ Boombox នៅពេលដែលរថយន្តស្ថិតនៅក្នុងលេខ D, N និង R៕

ប្រភព ៖ channelnewsasia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលឡានអគ្គិសនី BMW iX ធ្វើតេស្តចាក់អន្ទង់ លទ្ធផលស្មានមិនដល់! (មានវីដេអូ)

[ទីផ្សារបរទេស] BMW iX គឺជារថយន្តអគ្គិសនីដ៏សំខាន់បំផុតមួយ សម្រាប់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះ ហើយថ្មីៗនេះវាត្រូវបានគេយកទៅធ្វើតេស្តចាក់អន្ទង់ moose test និង slalom test ទៀតផង។

រថយន្ត BMW iX ដែលត្រូវបានគេយកទៅធ្វើតេស្តនោះ គឺម៉ូដែល iX xDrive40។ ជាមួយនឹងប្រព័ន្ធហ្វ្រាំង brake regeneration system រថយន្តនេះអាចឆ្លងកាត់ការធ្វើតេស្ត moost test ក្នុងល្បឿន ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង យ៉ាងងាយស្រួល។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង និង ៨០គីឡូម៉ែត្រក្នុងមួយម៉ោង រថយន្តអគ្គិសនី BMW មួយនេះមិនអាចឆ្លងផុត ដោយមិនបុកជាមួយរបាំងនោះទេ។

ក្នុងនោះដែរ រថយន្ត BMW iX ក៏បានធ្វើតេស្ត slalom test ដោយឆ្លងកាត់បានក្នុងរយៈពេលត្រឹមតែ ២៤,៨វិនាទីប៉ុណ្ណោះ។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+