ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះថ្លៃបន្តិច ប៉ុន្តែឡានភីកអាប់ F-150 ប្រភេទអគ្គិសនី សន្សំលុយបានច្រើនជាង F-150 ម៉ាស៊ីនសាំង

[ទីផ្សារបរទេស​] ដូចដែលបានដឹងហើយថារថយន្តអគ្គិសនីតែងមានតម្លៃជាងរថយន្តប្រភេទុម៉ាស៊ីនពីស្តុង ដូចជារថយន្ត Ford F-150 Lightning ជាដើម។ ស៊េរីកប់ជាងគេនៃរថយន្តនេះមានតម្លៃ ៩១​ ០០០ដុល្លារ ខណៈដែល F-150 ធម្មតាដែលថ្លៃជាងគេមានតម្លៃប្រមាណ ៧៥ ០០០ដុល្លារនៅទីផ្សារអាមេរិក។

ទោះយ៉ាងណាការសិក្សាលើការប្រើប្រាស់រយៈពេល៨ឆ្នាំ បានបង្ហាញថារថយន្ត F-150 Lightning សន្សំសំចៃថវិកាបានច្រើនជាងប្រភេទសាំងបានចំនួន ១៧%។ នេះបើផ្អែកតាមការសិក្សារបស់ Atlas Public Policy ហៅកាត់ថា APP។

Atlas Public Policy បានធ្វើការសិក្សាលើការចំណាយចាំបាច់ដែលមានដូចជាថ្លៃចំណាយទិញរថយន្ត, ថ្លៃថែទាំ, ថ្លៃប្រេងឥន្ធនៈ, ថ្លៃពន្ធ, កម្រៃផ្សេងៗ និងការធ្លាក់ចុះនៃតម្លៃរថយន្តផងដែរ។

ពេលទិញដំបូង រថយន្តអគ្គិសនីគឺមានតម្លៃថ្លៃជាងរថយន្តម៉ាស៊ីនសាំង ប៉ុន្តែវាអាចសន្សំសំចៃថវិកាបានច្រើនលើ ការថែទាំ និងថ្លៃប្រេងឥន្ធនៈ។ ការសាកភ្លើងរថយន្តអគ្គិសនីគឺចំណាយតិចជាងការចាក់ប្រេងឥន្ធនៈ ហើយដោយសារគ្រឿងបន្លាស់ដែលផ្លាស់ទីមានតិច ដូចនេះការថែទាំក៏ចំណាយតិចតាមហ្នឹងដែរ។ រយៈពេលប្រើប្រាស់៨ឆ្នាំនេះ គេប៉ាន់ស្មានថាមួយឆ្នាំអ្នកប្រើប្រាស់បើកបររថយន្តជាមធ្យមចម្ងាយ ២,៤ម៉ឺនគីឡូម៉ែត្រ។

ក្រៅពីសិក្សាលើរថយន្ត Ford F-150 ទាំងពីរប្រភេទ ក្រុមហ៊ុន APP ក៏បានសិក្សាលើរថយន្ត Volkswagen ID.4 ប្រៀបជាមួយរថយន្ត Honda CR-V ដោយឃើញថារថយន្តអគ្គិសនីសន្សំថវិកាបានប្រសើរជាង ១៥% ហើយរថយន្ត Tesla Model 3 សន្សំបាន​ ៥% ធៀបនឹង Lexus ES 250 ខណៈដែល Chevrolet Bolt សន្សំបាន ៦,៤% ធៀបនឹង Toyota Corolla៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari លក់ឡានបានដល់១ម៉ឺនគ្រឿង កាលឆ្នាំមុន

[ទីផ្សារបរទេស] ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តបានរាយការណ៍ពីកំណត់ត្រាលក់រថយន្តច្រើនមិនធ្លាប់មានសម្រាប់ពេញមួយឆ្នាំ២០២១ ទោះបីជាជួបប្រទះវិបត្តិខ្វះខាតឈីប និងវិបត្តិកូវីដដ៏ដោយក្ដី។

ដូចគ្នានេះដែរ Ferrari បានរាយការណ៍ពីឆ្នាំដ៏ល្អមិនធ្លាប់មាន ដោយកាលពីឆ្នាំ២០២១ ក្រុមហ៊ុនអាចលក់រថយន្តបានរហូតដល់ ១១ ១៥៥គ្រឿង នៅទូទាំងពិភពលោក ដែលកើនឡើង ២២,៣% ធៀបនឹងឆ្នាំ២០២០ និងកើនឡើង ១០,១% ធៀបនឹងឆ្នាំ២០១៩។​

Ferrari និយាយថាការលក់រថយន្តម៉ាស៊ីន V8 ដូចជា F8 Tributo បានកើនឡើង ៣៤,៦% ប៉ុន្តែរថយន្តម៉ាស៊ីន V12 បែរជាមានការលក់ធ្លាក់ចុះ ១៦,១% ទៅវិញ។ ចំណែករថយន្ត Portofino M​ ថ្មី និងរថយន្ត រួមជាមួយត្រកូលរថយន្ត F8 ឃើញមានកំណើននៃការលក់ផងដែរ។

គួរដឹងដែរថាអឺរ៉ុប មជ្ឈឹមបូព៌ា និងតំបន់អាហ្រ្វិក បន្តក្លាយជាទីផ្សារធំជាងគេ ជាមួយចំនួនលក់សរុប ៥៤៩២គ្រឿង ដែលបានកើនឡើង ១៤% ធៀបនឹងឆ្នាំ២០២០។ ចំណែកសហរដ្ឋអាមេរិកមានចំនួនលក់ ២ ៨៣១គ្រឿង កើន​ ២២% និងចិន ហុងកុង តៃវ៉ាន់ មានចំនួនលក់ ៨៩៩គ្រឿង កើនឡើង​ ៩៧%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាយពេល ១២ឆ្នាំ និង ២ជំនាន់ ទើបឡាន Dacia Duster លក់បាន ២លានគ្រឿង

[ទីផ្សារបរទេស] រថយន្ត Dacia Duster បានឈានដល់ដំណាក់កាលនៃការលក់ចំនួន ២លាន ចាប់តាំងពីការបង្ហាញខ្លួនរបស់វា កាលពី ១២ឆ្នាំមុន។

រថយន្ត SUV របស់ប្រទេសរ៉ូម៉ានីខាងលើ បច្ចុប្បន្នស្ថិតក្នុងជំនាន់ទី ២ មានកេរ្តិ៍ឈ្មោះល្បីថា សមនឹងតម្លៃសម្រាប់គុណភាពរបស់វា ដែលរួមបញ្ចូលគ្នានូវការឌីហ្សាញបែបផ្សងព្រេង ជាមួយនឹងកាប៊ីនធំទូលាយ និងសមត្ថភាព Off-roadដ៏ពូកែ។ លក្ខណៈពិសេសទាំងនោះបានធ្វើឲ្យវាមានការពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមអ្នកទិញនៅអឺរ៉ុប ហើយវានៅតែជាអ្នកលក់ដាច់ជាងគេនៅក្នុងចំណោមគូប្រជែង តាំងពីឆ្នាំ ២០១៩ មក។

គួរឲ្យដឹងថា រថយន្ត Dacia Duster ត្រូវបានផលិតនៅក្នុងរោងចក្រ Pitesti Plant នៃទីក្រុង Mioveni ប្រទេសរ៉ូម៉ានី ជាមួយនឹងចំនួនផលិតកម្មជាមធ្យម ១ ០០០គ្រឿងក្នុងមួយថ្ងៃ ឬ ១គ្រឿងក្នុងរយៈពេល ៦៣វិនាទី។

សូមបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុន Dacia បានលក់រថយន្ត Duster ចំនួន ២លានគ្រឿង នៅក្នុងប្រទេសជិត ៦០ នៅជុំវិញពិភពលោក។ រថយន្ត Duster ជំនាន់ទី១ ត្រូវបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១០ ហើយក្រោយមកចេញជំនាន់ទី២ នៅឆ្នាំ២០១៧៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen នឹងអាច​ផលិត​ឡានអគ្គិសនីបាន ១លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ ក្នុង​ប្រទេស​ចិន​ ចាប់ពី​ឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Volkswagen នឹង​អាច​ផលិត​រថយន្ត​អគ្គិសនី​បាន ១ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ នៅក្នុង​ប្រទេស​ចិន ក្នុង​ឆ្នាំ ២០២៣។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​នៃ​ម៉ាក Volkswagen Passenger Cars លោក Ralf Brandstaetter ប្រាប់ទៅកាន់សារព័ត៌មាន Nikkei កាល​ពី​ថ្ងៃ​ពុធ ដែល​ជំរុញ​ដោយ​រោងចក្រ​ថ្មី​មួយ​នៅ​ខេត្ត Anhui។

រោងចក្រខាងលើដែលជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Anhui Jianghuai Automobile Co (JAC) របស់ប្រទេសចិន គ្រោងនឹងផលិតរថយន្តអគ្គិសនីចំនួន ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដោយការផលិតនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣។

លោក Brandstaetter បាននិយាយថា រួមជាមួយនឹងការផលិតពីរោងចក្របណ្តាក់ទុនរួមគ្នាពីរបន្ថែមទៀត មួយជាមួយ FAW Group និងមួយទៀតជាមួយ SAIC Motor វាគួរតែនាំមកនូវសមត្ថភាពផលិតសរុបដល់ ១លានគ្រឿង។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ បានលក់រថយន្តអគ្គិសនី ត្រកូល ID របស់ខ្លួនចំនួន ៧០ ៦២៥ គ្រឿង នៅក្នុងប្រទេសចិន កាលពីឆ្នាំមុន ដោយខុសពីគោលដៅរបស់ខ្លួនក្នុងការលក់រថយន្តពី ៨០ ០០០ ទៅ ១០០ ០០០ គ្រឿង ដោយការផលិតក៏រងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ក្នុងតំបន់ បន្ថែមពីលើបញ្ហាបន្ទះឈីប ផងដែរ៕

ប្រភព ៖ carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រឡូយៗទាំង ៦ម៉ូដែល បើមានលុយខ្ទង់ ៣ម៉ឺនដុល្លារ អាចពិចារណាបាន

[ទីផ្សារបរទេស] រថយន្តប្រភេទ ស្ព័រ នៅមិនទាន់អស់ផ្លូវដើរនៅឡើយទេ បើទោះបីជាតម្រូវការទីផ្សារបច្ចុប្បន្នកំពុងតែងប់ងល់ជាមួយនឹងរថយន្តប្រភេទ SUV និង ភីកអាប់ក៏ដោយ។ ដោយអ្នកប្រើប្រាស់នៅតែអាចជ្រើសរើសរថយន្តស្ព័រដ៏គួរឲ្យទាក់ទាញ និងមានតម្លៃសមរម្យ។ ខាងក្រោមនេះគឺជារថយន្តស្ព័រ ឡូយៗទាំង ៦ម៉ូដែលមានតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ដែលអ្នកអាចពិចារណាទិញបាន(តម្លៃនៅលើទីផ្សារបរទេស)

១) Chevrolet Camaro ៖ ប្រើម៉ាស៊ីនចំណុះ ២,០​ លីត្រ  turbocharged I4 ផលិតកម្លាំងបាន ២៧៥ សេះ មានតម្លៃចាប់ពី ២៥ ០០០ ដុល្លារ

២) Ford Mustang ៖ ប្រើម៉ាស៊ីនចំណុះ ២,៣ លីត្រ turbocharged I4 ផលិតកម្លាំងបាន ៣១០​ សេះ មានតម្លៃចាប់ពី ២៧ ២០៥ ដុល្លារ

៣) Mazda MX-5 Miata ៖ ប្រើម៉ាស៊ីន SkyActiv-G ចំណុះ ២,០ លីត្រ naturally aspirated ផលិតកម្លាំងបាន ១៨១ សេះ មានតម្លៃចាប់ពី ២៦ ៨៣០ ដុល្លារ

៤) Honda Civic Si ៖ ប្រើម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged I4 ផលិតកម្លាំងបាន ២០២ សេះ​ មានតម្លៃចាប់ពី ២៧ ៣០០ ដុល្លារ

៥) Toyota GR 86 ៖ ប្រើម៉ាស៊ីន aspirated ទំហំ ៤ស៊ីឡាំង​ ប្រភេទ Boxer ផលិតកម្លាំងបាន ២៣៥ សេះ មានតម្លៃចាប់ពី ២៧ ៧០០​ ដុល្លារ

៦) Hyundai Elantra N ៖ ប្រើម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged I4 ផលិតកម្លាំងបាន ២៧៦ សេះ មានតម្លៃចាប់ពី ៣១ ៩០០ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ហាកង្វះខាតបន្ទះឈីប ធ្វើឱ្យការលក់របស់ GM ធ្លាក់ចុះ ៧,៩ភាគរយ ក្នុងឆ្នាំ២០២១

[ទីផ្សារបរទេស] ក្រុមហ៊ុន GM បានប្រកាសអំពីលទ្ធផលនៃការលក់រថយន្តជាសកលក្នុងឆ្នាំ ២០២១ ជាមួយចំនួនសរុប ៦ ២៩១ ០០០ គ្រឿង ដែលបានថយចុះ ៧,៨ភាគរយ ស្មើនឹងចំនួន ៦ ៨២៩ ០០០គ្រឿង បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបណ្តាលមកពីបញ្ហាកង្វះខាតបន្ទះឈីប។

សម្រាប់ការលក់នៅលើទីផ្សារក្នុងឆ្នាំ ២០២១ ប្រទេសចិនបានវ៉ាដាច់អាមេរិកខាងជើង ហើយបានក្លាយជាទីផ្សារលក់ដ៏ធំបំផុតជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រាឆ្នាំ ២០២១ របស់ប្រទេសចិនត្រឹមតែ ២ ៨៩២ ០០០គ្រឿងប៉ុណ្ណោះ។ ហើយវាថយចុះមកត្រឹម ០,៣% ស្មើរ ២៩១ ០០០គ្រឿង ប្រៀបធៀនទៅនឹងឆ្នាំមុន។

បន្ថែមពីនេះទីផ្សារអាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងអាហ្រ្វិក រួមទាំងប្រទេសចិន លក់បានសរុប ៣ ៣២៤ ០០០គ្រឿងក្នុងឆ្នាំ ២០២១ វាបន្តធ្លាក់ចុះមកត្រឹម ៣,២% ធៀបនឹងឆ្នាំមុន បានចំនួន ៣ ៤៣៤ ០០០គ្រឿង។

ដោយទ្បែកចំពោះការលក់រថយន្តនៅអាមេរិកខាងជើងក្នុងឆ្នាំ ២០២១ បានត្រឹមតែ ២ ៥៧៣ ០០០ គ្រឿងប៉ុណ្ណោះ។ ហើយនេះ​ជា​ឆ្នាំ​ទី​ ៥ ជាប់​ៗគ្នា​នៃ​កំណើន​អវិជ្ជមាន​ដែល​ធ្លាក់​ចុះ ១២% ធៀប​នឹង​ឆ្នាំ​មុនបានចំនួន ២ ៩២៤ ០០០គ្រឿង។

សូមបញ្ជាក់ថា ក្នុងចំណោមរថយន្តថ្មី ២ ៥៧៣ ០០០គ្រឿងដែលបានលក់នៅអាមេរិកខាងជើងមានចំនួន ២ ២១៨ ២២៨ គ្រឿងត្រូវបានលក់នៅសហរដ្ឋអាមេរិក។ វាបានបន្តធ្លាក់ចុះ ១២,៩% បើប្រៀបធៀងទៅនឹងចំនួនលក់ឆ្នាំមុន ២ ៥៤៧ ៣៣៩ គ្រឿង។

លើសពីនេះម៉ាកយីហោ Chevrolet នៃរថយន្តភីកអាប់ Silverado ក៏បានធ្លាក់ចុះ ១០,៨% ផងដែរ មកនៅត្រឹម ៥៩២ ៧៦៥ គ្រឿង។ ហើយម៉ាកយីហោ Cadillac រថយន្ត Escalade បានកើនឡើង ៦៥% បានចំនួន ៤០ ៥០៥ គ្រឿង ហើយរថយន្ត sedan CT4 កើនឡើង ៤៨,៤% បានចំនួន ៧ ២៥៣គ្រឿង៕

ប្រភព៖ response.jp

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford គ្រោងនឹងបង្កើនការចំណាយដល់ ២០ ពាន់លានដុល្លារ លើការផ្លាស់ប្តូររថយន្តអគ្គិសនីរបស់ខ្លួន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការប្តេជ្ញាចិត្តនឹងចំណាយថវិកា ៣០ ពាន់លានដុល្លារលើរថយន្តអគ្គិសនី រហូតដល់ឆ្នាំ ២០២៥ ហើយប្រភពនៅក្នុងក្រុមហ៊ុន Ford អះអាងថា ថវិកាបន្ថែមពី ១០ ទៅ ២០ ពាន់លានដុល្លារអាចនឹងត្រូវចំណាយ ដើម្បីអភិវឌ្ឍន៍រោងចក្រដែលមានស្រាប់ទៅជារោងចក្រអគ្គិសនី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

យោងតាមរបាយការណ៍ពី Bloomberg រាយការណ៍ថា ផែនការនេះគឺជាផ្នែកមួយនៃការជំរុញឲ្យក្រុមហ៊ុន Ford ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla ។ ការវិនិយោគកើនឡើងនឹងឃើញក្រុមហ៊ុន Ford ជ្រើសរើសនៅវិស្វករថ្មីដែលមានឯកទេសខាងអាគុយគីមី, AI និង software នៃរថយន្តអគ្គិសនី ។

ក្នុងនោះ លោក Mark Truby ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Ford បានប្រាប់ Bloomberg ថា “យើងកំពុងអនុវត្តផែនការ Ford Plus របស់យើងដើម្បីផ្លាស់ប្តូរក្រុមហ៊ុន និងបន្តការរីកចម្រើនក្នុងយុគសម័យថ្មីនៃរថយន្តអគ្គិសនី យើងនឹងមិនធ្វើអត្ថាធិប្បាយលើការរំពឹងទុកនោះទេ” ។

ទន្ទឹមនឹងនេះ អ្នកគាំទ្រដ៏សំខាន់នៃក្រុមហ៊ុន Ford ដែលជំរុញការវិនិយោគរបស់ខ្លួនទៅលើរថយន្តអគ្គិសនី គឺលោក Doug Field ដែលជាអតីតប្រធានគម្រោងរថយន្តរបស់ក្រុមហ៊ុន Apple និងជាអ្នកបង្ហាញចេញនៅរថយន្ត Tesla Model 3 ខណៈដែលលោកនៅជានាយកប្រតិបតិ្តក្នុងក្រុមហ៊ុនរបស់លោក Elon Musk ។ គាត់ត្រូវបានគេនិយាយថាកំពុងធ្វើការជាមួយលោក Farley ដើម្បីជំរុញឲ្យក្រុមហ៊ុន Ford កាន់តែមានភាពរហ័សរហួនផងដែរ។

ខណៈពេលនេះ Ford គឺ​ស្ថិត​នៅ​ក្នុង​ជំហរ​ខុស​ពី Tesla ដោយ​សារ​​ពឹង​ផ្អែក​លើ​ប្រាក់​ចំណេញ​ដែល​បាន​មក​ពី​រថយន្ត​ដំណើរការដោយថាមពល​ចំហេះ​ក្នុងដើម្បី​ផ្តល់​ការវីនិយោគដល់រថយន្តអគ្គិសនីនាពេលអនាគតរបស់​ខ្លួន។ វិធីមួយដែលក្រុមហ៊ុនផលិតរថយន្តអាចបង្កើតប្រាក់ចំណូលបន្ថែមក្រៅពីការលក់រថយន្ត ថាមពលចំហេះក្នុង របស់ខ្លួនគឺតាមរយៈការជំរុញសេវាកម្មដែលខ្លួនលក់ទៅឲ្យម្ចាស់រថយន្ត ដែលជាការផ្លាស់ប្តូរដែលអាចរកចំណូលបានរហូតដល់ ២០ ពាន់លានដុល្លារ/ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Veloz និង Toyota Avanza ស៊េរីឆ្នាំ ២០២២ នឹងចេញលក់នៅថៃ ថ្ងៃទី ២៤នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានប្រកាសត្រៀមចេញលក់ជាផ្លូវការនៃរថយន្ត Toyota Veloz និង Toyota Avanza ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារក្នុងប្រទេសថៃនាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្រាប់រថយន្ត Toyota Veloz និង Avanza ស៊េរីឆ្នាំ២០២២ ត្រូវបានបង្ហាញខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី នាខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ជាមួយការប្រើប្រាស់នៅគ្រោងឆ្អឹង DNGA របស់ក្រុមហ៊ុន Daihatsu។

ផ្នែកខាងក្នុងនៃរថយន្តបានផ្តល់នូវភាពទូលាយ និងកៅអី ៣ជួរ ដោយអាចផ្ទុកនូវសមាជិកចំនួន ៧នាក់។ ក្នុងនោះដែរនៅជួរទី២ អាចធ្វើការបត់រាបស្មើរធ្វើជាកន្លែងសម្រាប់ធ្វើការសម្រាកបានផងដែរ។ រីឯកុងទ័របង្ហាញមានរចនាដោយមានលក្ខណៈស្តង់ដា រួមជាមួយអេក្រង់កម្សាន្តទំហំរហូតដល់ ៩អ៊ីញ។ លើសពីនេះម៉ូឌែល Veloz បានបំបាក់បន្ថែមថ្មីជាមួយកៅអីប្រភេទស្បែក, ភ្លើងលម្អ Ambient lighting, អេក្រង់កម្សាន្តនៅជាប់នឹងដំបូលសម្រាប់អ្នកដំណើរផ្នែកខាងក្រោយ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, កន្លែងសាកថ្មឥតខ្សែ, សែនស័រសម្រាប់ជំនួយដល់ការបើកបរ និងប្រព័ន្ធសុវត្តិភាព TSS ស្តង់ដារ។

រថយន្ត Toyota Veloz  ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១០៦ សេះ និងកម្លាំងរមួល ១៣៧ ញ៉ូតុនម៉ែត្រ ជាមួយនឹងជម្រើសប្រអប់លេខដៃ ៥ វគ្គ និងអូតូ  CVT ។

យ៉ាងណាមិញចំពោះរថយន្ត Toyota Veloz ស៊េរីឆ្នាំ ២០២២ មិនទាន់បានបង្ហាញអំពីតម្លៃនៅទ្បើយទេ ដោយរង់ចាំការប្រកាសជាផ្លូវកានៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២៕

ប្រភព៖​ sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាយកប្រតិបត្តិក្រុមហ៊ុន Ford មិនមានគម្រោងលក់ភាគហ៊ុន Rivian ចំនួន ៨ ពាន់លានដុល្លារ នោះទេ

[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តខ្លួនមិនទាន់ច្បាស់ថា តើខ្លួននឹងធ្វើយ៉ាងណាជាមួយភាគហ៊ុនរបស់ខ្លួនដែលបានទិញពី Rivian ដែលបច្ចុប្បន្នមានតម្លៃប្រហែល ៨ ពាន់លានដុល្លារនោះទេ។

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយនេះបានវិនិយោគចំនួន ១,២ ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន Rivian មុនពេលបង្ហាញចេញនូវរថយន្តអគ្គិសនីជាសាធារណៈ ហើយការវិនិយោគនោះបានកើនឡើងប្រាំពីរដង។ នោះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនដែលក្រុមហ៊ុន Ford អាចប្រើប្រាស់ជាមួយនឹងការផ្លាស់ប្តូរឆ្ពោះទៅរកអគ្គិសនី ហើយក្នុងអំឡុងពេលសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg លោក Farley បាននិយាយថា ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនខ្លួនមិនមានគម្រោងលក់ភាគហ៊ុន Rivian របស់ខ្លួននោះទេ។

គាត់បាននិយាយថា “យើងនឹងពិនិត្យមើលអ្វីៗទាំងអស់ អ្វីគ្រប់យ៉ាងដែលមាននៅក្នុងដៃ ហើយរយៈពេលនៃកិច្ចសន្យារបស់ពួកយើងនឹងបញ្ចប់នៅខែឧសភា»។

ក្នុងនោះ លោក Farley បានទទួលស្គាល់ថា Ford និង Rivian កំពុងប្រកួតប្រជែងទៅលើផ្នែកភីកអាប់ដូចគ្នាជាមួយ F-150 Lightning និង Rivian R1T ក៏ដូចជារថយន្ត Amazon van របស់ Rivian និងរថយន្តអគ្គិសនីសុទ្ ធE-Transit ផងដែរ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford បានបន្ថែមថា ខណៈពេលដែលក្រុមហ៊ុន Ford និង Rivian ពុំបានសហការគ្នាបង្កើតរថយន្ត ប៉ុន្តែមានលទ្ធភាពជាច្រើនដែលយើងអាចធ្វើជាមួយ Rivian លើសពីការផលិតរថយន្តរួមគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha NMAX 155 ស៊េរីឆ្នាំ ២០២២ ចេញលក់ជាផ្លូវការហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើប្រកាសចេញលក់នូវម៉ូតូ NMAX 155 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងការអាប់ដេតពណ៌ថ្មី សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី​​។

សម្រាប់ម៉ូតូ Yamaha NMAX 155 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ពណ៍ ដូចជា៖ Matte Blue Matte Blue, Matte Green Green និង Shiny Red Metallic Red។

ចំពោះការឌីហ្សាញនៃម៉ូតូ Yamaha NMAX 155 បំពាក់នូវចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល រួមជាមួយនឹងប្រព័ន្ធ Y-Connect ដើម្បីភ្ជាប់ទៅកាន់ស្មាតហ្វូន។ បន្ថែមពីនេះប្រអប់ផ្ទុកឥវ៉ាន់ទំហំធំ, ប្រព័ន្ធសោពីចម្ងាយ និងរន្ធសាកថ្មទូរស័ព្ទ ព្រមទាំងបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយ ផងដែរ។

ដោយទ្បែកម៉ូតូ Yamaha NMAX 155 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ ស៊ីទ្បាំង ជាប្រព័ន្ធស្អំប្រេង air-Cooled ចំណុះ ១៥៥ សេសេ ផលិតកម្លាំង ១៥ សេះ និងកម្លាំងរមួល ១៤,៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ។ សូមបញ្ជាក់ថា Yamaha NMAX 155 មិនទាន់បានបង្ហាញអំពីតម្លៃរបស់ម៉ូតូនេះនៅទ្បើយទេ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+