ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី MG ប្ដូរមុខមាត់ថ្មី សាកម្ដងជិះបានជិត ៥០០គីឡូម៉ែត្រ

ក្រុមហ៊ុន MG Motors បានបង្ហាញចេញរថយន្ត ZS ប្រភេទអគ្គិសនីដែលបានផ្លាស់ប្ដូរមុខមាត់ថ្មី បន្ថែមប្រព័ន្ធកម្សាន្តថ្មី និងមានជអាគុយទំហំធំជាងមុន ដែលអាចបើកបរបានឆ្ងាយជាងមុនផងដែរ ដែលនឹងចេញលក់នៅទីផ្សារអឺរ៉ុបនៅខែវិច្ឆិកា។

MG ZS EV មានបំពាក់អំពូលភ្លើងខាងមុខប្រភេទ LED ថ្មី និងអំពូលក្រោយថ្មីដូចគ្នា ហើយមានបំពាក់នូវផ្ទាំងប៉ាណាមុខដែលមើលទៅខុសពីមុនទាំងស្រុងតែម្ដង។ ឯផ្នែកខាងក្នុងមានបំពាក់អេក្រង់ទំហំ ១០,១អ៊ីញ ប្រភេទ Touchscreen ប្រើប្រាស់ដោយប្រព័ន្ធកម្សាន្តថ្មីឈ្មោះ MG iSMART ដែលមានមុខងារថ្មីៗជាច្រើន។

អ្វីដែលចាប់អារម្មណ៍ខ្លាំងគឺរថយន្តថ្មីនេះមានផ្ដល់អាគុយទំហំដល់ ៧២kWh ដែលអាចបើកបរបានចម្ងាយ ៤៣៩គីឡូម៉ែត្រ ហើយនៅឆ្នាំ២០២២ ក្រុមហ៊ុននឹងមានដាក់លក់ប្រភេទធូរថ្លៃដែលមានអាគុយចំណុះ ៥១kWh អាចបើកបរបានចម្ងាយ ៣១៩គីឡូម៉ែត្រ។

រថយន្តទាំងពីរប្រភេទខាងលើនេះ មានភាពល្អប្រសើរជាងមុនឆ្ងាយបើប្រៀបនឹង ZS EV ពីមុន ដែលមានបំពាក់អាគុយចំណុះត្រឹម ៤៤,៥kWh អាចបើកបរបានចម្ងាយប្រមាណ ២៦២គីឡូម៉ែត្រប៉ុណ្ណោះ។

រថយន្តថ្មីនេះដែរក៏គាំទ្រការសាកភ្លើងល្បឿនលឿន ដោយអាគុយ ៧២kWh ប្រើពេលត្រឹម ៤២នាទី ជាមួយដុំសាក ១០០គីឡូវ៉ាត់ ឬចំណាយពេល ១០,៥ម៉ោង ជាមួយដុំសាក ៧គីឡូវ៉ាត់។

MG នឹងប្រកាសចេញតម្លៃនៅខែវិច្ឆិកា ពេលដែលរថយន្តនេះចេញលក់លើទីផ្សារជាផ្លូវការ ប៉ុន្តែគេរំពឹងថាប្រភេទធូរថ្លៃនឹងមានតម្លៃប្រមាណ ៣៥ ០០០ដុល្លារ ខណៈដែលប្រភេទអាគុយធំមានតម្លៃប្រមាណ ៤០ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ដេញតាម BMW កាន់តែកកៀកនៅផ្សារអាមេរិក

BMW នៅតែបន្តកាន់កាប់តំណែងជាក្រុមហ៊ុនលក់រថយន្តប្រណីតបានច្រើនជាងគេនៅសហរដ្ឋអាមេរិក ប៉ុន្តែម៉ាក Lexus បានតាមពីក្រោយយ៉ាងប្រកៀកបំផុត។

នៅត្រីមាសទីបីនៃឆ្នាំ២០២១នេះ Lexus អាចលក់រថយន្តប្រណីតរបស់ខ្លួនបាន ៨១ ០៩៣គ្រឿង ខណៈដែល BMW លក់បាន ៧៥ ៦១៩គ្រឿង និង Mercedes-Benz លក់បានចំនួន ៥៥ ១៣០គ្រឿង។

គិតចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ ចំនួនលក់សរុបរបស់ BMW នាំមុខ Lexus ចំនួន ៤ ៨០៨គ្រឿងប៉ុណ្ណោះ ហើយនាំមុខ Mercedes-Benz ចំនួន ២៨ ០០០គ្រឿងផងដែរ។

ក្រឡេកមើលការលក់របស់ Lexus បានបង្ហាញថារថយន្ត RX និង NX គឺកាន់កាប់ចំណែកជាងពាក់កណ្ដាលនៃចំនួនលក់សរុបរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LX ស៊េរីថ្មី បញ្ចេញរូបរាងខាងក្រោយ និងថ្ងៃសម្ពោធជាផ្លូវការហើយ (មានវីដេអូ)

[បរទេស] ក្រោយពីមានការបែកធ្លាយរូបភាព និងការរំពឹងទុកទៅលើរូបរាងថ្មីរបស់រថយន្ត LX អស់រយៈពេលយ៉ាងយូរ ឥឡូវដល់ពេល ដែលត្រូវបង្ហាញខ្លួនជាផ្លូវការហើយ។ យោងតាមគេហទំព័រផ្លូវការ Lexus របស់សហរដ្ឋអាមេរិច បានបញ្ចេញរូបរាងនៅផ្នែកខាងក្រោយយ៉ាងទាក់ទាញដោយរំលេចដោយអក្សរ LX600 ដែលជាឈ្មោះថ្មីររបស់ខ្លួន បានបញ្ជាក់ថានឹងបង្ហាញខ្លួនជាមួយនឹងការសម្ពោធលើប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២៖៣០វិនាទីរសៀល ម៉ោងនៅសហរដ្ឋអាមេរិច។

រូបភាពតំណាង ក្រៅផ្លូវការ

គួររំលឹកផងដែរថា រថយន្ត Lexus LX ជំនាន់ថ្មីនឹងផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹងរបស់រថយន្ត Toyota Land Cruiser 300 Series ជំនាន់ថ្មី។ ហើយនឹងដំណើរការដោយម៉ាស៊ីនថ្មី ២ជម្រើសគឺម៉ាស៊ីនសាំង ប្រភេទ Hybrid របស់ LC300 ៣,៥លីត្រ Twin-Turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ មានកម្លាំងសរុប ៤៨០សេះ និងកម្លាំងរមួល ៨៧១ញ៉ូតុនម៉ែត្រ និងម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង កម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០អូតូ៕

យើងនឹងរង់ចាំមើលទាំងអស់គ្នានៅរូបរាង និងប្រភេទរបស់វា ដោយគេរំពឹងថានឹងមានប្រភេទ LX600 និង LX750h។ សម្រាប់ព័ត៌មានផ្លូវការផ្សេង ក្រុមការងារខេមបូអូតូ នឹងចេញផ្សាយនៅពេលក្រោយ។ មួយវិញទៀតនោះ ដោយសារតែបញ្ហាវិបត្តិកង្វះបន្ទះឈីប រថយន្តនេះត្រូវបានគេរំពឹងថានឹងអាចដាក់លក់នៅឆ្នាំក្រោយ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចផ្លាស់ប្តូររបស់ Ford Ranger ជំនាន់ថ្មី បន្ទាប់ពីបញ្ចេញវីដេអូបើកសាកល្បងថ្មី និងរូបភាព (មានវីដេអូ)

[បរទេស] ក្រោយពីបញ្ចេញនូវវីដេអូបើកបរសាកល្បង ដ៏គួរអោយទាក់ទាញរបស់រថយន្ត Ford Ranger ស៊េរីថ្មី ដោយមានការបិទបាំង និងបានបើកបរនៅលើស្ថានភាពផ្លូវលំបាកៗជាច្រើន ដើម្បីប្រាកដថាអតិថិជននឹងពេញចិត្តហើយនោះ ឥឡូវនេះក្រុមហ៊ុន Ford ប្រចាំប្រទេសថៃបានបញ្ចេញវីដេអូមួយទៀត និងរូបភាពពី Ford ប្រចាំប្រទេសអូស្ត្រាលី (រូបភាព) ដែលបង្ហាញកាន់តែច្បាស់ទៅលើរូបរាងដែលបានផ្លាស់ប្តូរទៅលើចំណុច ហើយចំណុចទាំងនេះជាអ្វីដែលក្រុមការងារខេមបូអូតូ កត់សម្គាល់ដែលមានដូចជា៖

  • ស្តុបក្រោយរចនាថ្មីសន្លាង
  • ភ្លើងផ្តល់សញ្ញា បញ្ឈប់រថយន្ត High mount Stop Lamp បានផ្លាស់ប្តូរទីតាំងថ្មី
  • អង់តែនព្រុយត្រីឆ្លាម Shark Fin ថ្មី
  • កាងលម្អក្រោយយ៉ាងរឹងមាំ Sport bar រចនាថ្មីសន្លាង
  • ថាសកង់រចនាថ្មី Alloy-Wheel

នៅក្នុងនោះផងដែរ នៅកង់ខាងក្រោយរបស់រថយន្តនេះអាចនឹងភ្ជាប់មកជាមួយហ្វ្រាំងកៀប (Disc)ផងដែរ។ មួយវិញទៀតរថយន្ត Ford Ranger ស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថានឹងចេញជាផ្លូវការនៅចុងឆ្នាំនេះផ្ទាល់តែម្តង ប៉ុន្តែសម្រាប់ទីផ្សារកម្ពុជា យើងមិនទាន់ដឹងនូវឡើយទេ ដោយយើងនឹងរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនផ្លូវការ Ford Cambodia។

ខាងក្រោមនេះជាវីដេអូផ្លូវការពី Ford ប្រចាំប្រទេសថៃ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lexus NX ឆ្នាំ២០២២ ចេញតម្លៃជាផ្លូវការ ដោយចាប់ពីខ្ទង់ជាង ៣ម៉ឺនឡើង

កាលពីថ្ងៃទី ១២ ខែមិថុនា កន្លងទៅ (ចុចទីនេះដើម្បីអានលម្អិត) រថយន្ត Lexus NX ឆ្នាំ២០២២ បានបង្ហាញវត្តមានជាផ្លូវការជាមួយការរចនាថ្មីស្ទើរទាំងស្រុង និងបំពាក់ជាមួយបច្ចេកវិទ្យាកាន់តែទំនើប។ នាពេលនេះផងដែរក្រុមហ៊ុន Lexus បានធ្វើការប្រកាសអំពីតម្លៃនៃរថយន្ត Crossover នេះជាផ្លូវការ។

រថយន្ត Lexus NX ឆ្នាំ២០២២ ផ្តល់នូវជម្រើសចំនួន ៤ម៉ូឌែលគឺ៖

  • ម៉ូឌែលប្រភេទ NX 250 ដោយប្រភេទប៉ុងមួយ FWD មានតម្លៃចាប់ពី ៣៧ ៩៥០ដុល្លារ និងប្រភេទប៉ុងពីរ AWD មានតម្លៃចាប់ពី ៣៩ ៥៥០ដុល្លារ។
  • ម៉ូឌែលប្រភេទ NX 350 ប្រភេទប៉ុងពីរ AWD មានតម្លៃចាប់ពី ៤១ ៥៥០ដុល្លារ និងប្រភេទ Sport មានតម្លៃចាប់ពី ៤៦ ៦៥០ដុល្លារ។
  • ម៉ូឌែលប្រភេទ NX 350h មានតម្លៃចាប់ពី ៤១ 0៥០ដុល្លារ។
  • ម៉ូឌែលប្រភេទ NX 450h មានតម្លៃចាប់ពី ៥៥ ៥៦០ដុល្លារ និងប្រភេទ Sport មានតម្លៃចាប់ពី ៥៦ ៩០០ដុល្លារ។

សម្រាប់ម៉ូឌែល NX 250 បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ មានកម្លាំង ២០៣សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ NX 350 បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤លីត្រ Turbo មានកម្លាំង ២៧៥សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។

រីឯ NX 350h បំពាក់ជាមួយម៉ាស៊ីនហាយប្រ៊ីដចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ២៣៩សេះ និងមានកម្រិតស៊ីសាំងជាមធ្យម ៦លីត្រ។ និងម៉ូឌែល NX 450h+ ដំណើរការដោយម៉ាស៊ីន PHEV បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយខាងក្រោយ និងកញ្ចប់អាគុយលីដ្យូមទំហំ ១៨,១kWh ដែលផលិតបានកម្លាំង ៣០២សេះ និងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Forester ជំនាន់ថ្មី នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣ ជាមួយបច្ចេកវិទ្យាហាយប្រ៊ីដ របស់ Toyota

រថយន្ត Subaru Forester ជំនាន់ថ្មីកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ ជាមួយពាក្យចចាមរ៉ាមនៃការបង្ហាញខ្លួននាឆ្នាំ២០២៣ ជាមួយបច្ចេកវិទ្យាហាយប្រ៊ីដ ពីក្រុមហ៊ុន Toyota។

យោងតាមការរាយការណ៍ពី Mag-X ប្រចាំប្រទេសជប៉ុនបានបង្ហាញថា រថយន្ត Forester ជំនាន់ថ្មីនឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹងកែសម្រួលថ្មី Subaru Global Platform ដោយវាមិនដូចគ្នានឹងរថយន្តស្ព័រ Toyota GR86 និង Subaru BRZ ឬរថយន្តអគ្គសនី Toyota bZ4x និង Subaru Solterra ដែលផលិតរួមគ្នាជាមួយ Toyota ឡើយ។

ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់បច្ចេកវិទ្យាហាយប្រ៊ីដពេញលេញពីក្រុមហ៊ុន Toyota ដោយបំពាក់ជាមួយម៉ាស៊ីនសាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនពីរផងដែរ ដែលជួយអោយវាកាត់បន្ថយការបំភាយឧស្ម័នតិចជាងមុន និងស៊ីសាំងទាបជាងម៉ូឌែលបច្ចុប្បន្ននេះផងដែរ។

នាពេលបច្ចុប្បន្នលើទីផ្សារប្រទេសជប៉ុន និងអ៊ឺរ៉ុប Subaru Forester ដំណើរការដោយប្រព័ន្ធ mild-hybrid ចំណុះ ២,០លីត្រ e-Boxer ផលិតកម្លាំងបាន ១៤៨សេះ។ រីឯតីផ្សារសហរដ្ឋអាមេរិចបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ Boxer ផលិតកម្លាំងបាន ១៨២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន F-150 អគ្គិសនី ទំនងជាបើកឲ្យកុម្ម៉ង់ទិញនៅចុងឆ្នាំ ឬបន្លាយដល់ដើមឆ្នាំក្រោយ

កន្លងមកមានការលេចឭពាក្យចចាមអារ៉ាមថារថយន្ត F-150 Lightning នឹងបើកទទួលការកុម្ម៉ង់ទិញនៅថ្ងៃទី២៦ ខែតុលានេះសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ដោយឡែកបើតាមការលើកឡើងរបស់ហាងចែកចាយ និងលក់រថយន្ត Ford បាននិយាយថាមានការលេចឭដំណឹងថាការកុម្ម៉ង់ទិញ F-150 Lightning នឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ។ នៅពេលដែលកាលបរិច្ឆេទច្បាស់លាស់ហើយ ហាងលក់រថយន្តនឹងទាក់ទងអ្នកដែលបានកក់រថយន្តនេះ។

គិតត្រឹមបច្ចុប្បន្ននេះ Ford F-150 Lightning មានអ្នកកក់ចំនួន ១៥ម៉ឺនគ្រឿង ហើយគេរង់ចាំមើលថានឹងមានចំនួនកក់ប៉ុន្មានដែលអាចក្លាយទៅជាចំនួនកុម្ម៉ង់ទិញ។

គួរចាប់អារម្មណ៍ផងដែរថា ៧៥%នៃអ្នកកក់រថយន្ត F-150 Lightning គឺជាអតិថិជនថ្មីដែលមិនធ្លាប់ប្រើប្រាស់រថយន្ត Ford ពីមុនមក។ លើផ្សារអាមេរិករថយន្តនេះមានតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ ដល់ ៩០ ៧៧៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងពិតឡាន Rolls-Royce តម្លៃ ២៨លានដុល្លារ

រថយន្ត Rolls-Royce Boat Tail បានបង្ហាញវត្តមានជាសាធារណៈជាលើកដំបូង​នៅ​ក្នុងកម្មវិធី Concorso d’Eleganza Villa d’Este ដែលបានប្រព្រឹត្តិទៅកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

Rolls-Royce Boat Tail នេះមានតម្លៃប្រមាណ ២៨លានដុល្លារ ដែលក្រុមហ៊ុននឹងផលិតត្រឹម៣គ្រឿងប៉ុណ្ណោះ ហើយរថយន្តដែលបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធីនៅប្រទេសអ៉ីតាលី គឺជាមួយក្នុងចំណោមរថយន្តទាំង៣នោះឯង។

រថយន្ត Boat Tail នេះមានបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ ៦,៧៥លីត្រ ១២ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៦៣សេះ។ សូមទស្សនាវីដេអូខាងក្រោមដើម្បីបានឃើញច្បាស់រូបរាងរថយន្តដ៏ថ្លៃមហាសាលនេះ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើល Mercedes S-Class ជំនាន់ថ្មី ប៉ះ Tesla Model S មួយណាឈ្នះ? (មានវីដេអូ)

ថ្មីៗនេះ គេហទំព័ររថយន្ត Carwow បានយករថយន្ត Mercedes S-Class ជំនាន់ថ្មី ទៅប្រណាំងលើផ្លូវលាតជាមួយនឹង រថយន្តអគ្គិសនី Tesla Model S P100D ដើម្បីចង់ដឹងថារថយន្តមួយណាមានដំណើរការខ្លាំងជាង។

រថយន្ត S-Class នោះគឺម៉ូដែល S 500 ដែលប្រើម៉ាស៊ីនសាងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ដំណើរការជាមួយនឹងប្រព័ន្ធ EQ Boost mild-hybrid ដែលបង្កើតកម្លាំងបានសរុប ៤២៩សេះ និងកម្លាំងរមួល ៥២០ញ៉ូតុនម៉ែត្រ។

ដោយឡែក រថយន្ត Tesla Model S P100D វិញ មានកម្លាំង ៥៨៨សេះ និងកម្លាំងរមួល ១ ២៤៨ញ៉ូតុនម៉ែត្រ។ បើគិតទៅ វាពិតជាមានកម្លាំងខ្លាំងជាង Mercedes S-Class ច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីចង់ដឹងចម្លើយពិត សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lexus IS 500 បង្ហាញខ្លួនក្នុងរឿង Eternals របស់ Marvel Studios (មានវីដេអូ)

ក្រុមហ៊ុន Lexus បានបង្ហាញវីដេអូពាណិជ្ជកម្មថ្មីនៃរថយន្ត IS 500 ដោយហៅវាថា “Parking Spot” ហើយក្នុងនោះមានតួឯងក្នុងរឿង Eternals របស់ Marvel Studios គឺ Kingo។

វីដេអូរយៈពេល ២នាទីនោះ បានបង្ហាញឲ្យឃើញ Kingo ក្នុងរឿង Eternals ព្យាយាមរកកន្លែងចតរថយន្ត Lexus IS 500 របស់ខ្លួន ដើម្បីទៅជួយគ្នីគ្នារបស់គេ។

គួរឲ្យដឹងថា រថយន្ត Lexus IS 500 F Sport Performance ឆ្នាំ២០២២ នោះ មានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧២សេះ និងកម្លាំងរមួល ៥៣៦ញ៉ូតុនម៉ែត្រ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ។

ចង់ដឹងថា សាច់រឿងយ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+