ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមពិត Mazda 2 ឆ្នាំ ២០២៣ ជារថយន្តតូយ៉ូតា ម៉ូដែលនេះសោះ

ក្រោយពីលេចធ្លារ​នូវរូបភាពលួចថតបាន នៅទីតាំងរថយន្ត Mazda បានប្រទះឃើញរថយន្ត Mazda 2 ឆ្នាំ២០២៣ ដែលមើលទៅមានរូបរាងដូចទៅនឹងរថយ​ន្ត Toyota Yaris Hybrid ដែលត្រូវបានគេជឿថាផ្លាស់ប្តូរតែតែម ឡូហ្គូដាក់ Mazda ប៉ុណ្ណោះ។ ដោយសារតែវាជារថយន្តជំនាន់ថ្មី ហេតុនេះហើយ Mazda 2 ឆ្នាំ២០២៣ ត្រូវបានគេរាយការណ៌តាំងដើមឆ្នាំមុនថា នឹងផលិតរថយន្តនេះសម្រាប់ទីផ្សារអឺរ៉ុប។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រុមហ៊ុនតូយ៉ូតាខ្លួនឯងបានអនុញ្ញាត្តអោយក្រុមហ៊ុន Mazda បំពាក់ឡូហ្គូលើរថយន្ត Mazda 2 ដែលជារថយន្ត Toyota Yaris សម្រាប់ទីផ្សារអាមេរិចតាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២០ នេះ។ រូបភាពដែលត្រូវបានគេលួចថតបាននោះ ទាំងមុខ និងក្រោយ ត្រូវបានបិទឡូហ្គូ បន្តែរំលេចដោយតែមអក្សរ Hybrid ក្រោយពីមើលកាន់តែគៀកទៀតនោះឃើញថា ជានិមិត្តសញ្ញារបស់ Mazda តែម្តង។ គួររំលឹកដែរថា ក្រុមហ៊ុនតូយ៉ូតាក៏ធ្លាប់ផ្តល់សិទ្ធសម្រាប់រថយន្តរបស់ក្រុមហ៊ុនជប៉ុន Suzuki ផងដែររួមមានម៉ូដែល Swace ( Toyota Corolla Sport Tourer) និង Across (Toyota RAV4)។

ក្រុមហ៊ុន Mazda បានបញ្ជាក់ជាផ្លូវការថាខ្លួននឹងប្រើប្រាស់បច្ចេកវិទ្យាហាយប្រ៊ីត (Hybrid) របស់តូយ៉តា “ ដំណោះស្រាយល្អបំផុតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៃតំបន់នីមួយៗ ហើយកិច្ចសហការនេះគឺជាលទ្ធផលនៃភាពជាដៃគូរវាងតូយ៉ូតា-ម៉ាសាដា នាពេលថ្មីៗនេះដែលបានបញ្ជាក់ថា“ រោងចក្រនឹងផ្គត់ផ្គង់រថយន្ត Yaris THS សម្រាប់ Mazda 2” នឹងត្រូវបានផ្តល់ជូននៅទីផ្សារអឺរ៉ុបក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti មួយម៉ូដែលនេះជាប់ជាឡានកំពូលល្បឿនស្អាតដាច់គេក្នុងលោក

Bugatti បានបង្ហាញចេញរថយន្ត Bolide ជារថយន្តកំពូលល្បឿនថ្មីមួយកាលពីខែតុលា ឆ្នាំ២០២០។ នៅខែសីហាឆ្នាំនេះដែរ ក្រុមហ៊ុនបានប្រកាសដាក់លក់រថយន្តនេះដោយមានផលិតត្រឹម ៤០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃប្រមាណ ៤,៧លានដុល្លារក្នុងមួយគ្រឿង។

ពេលនេះដែរ Bugatti Bolide ត្រូវបានបោះឆ្នោតក្លាយជារថយន្តកំពូលល្បឿនដែលមានការឌីហ្សាញស្អាតដាច់គេក្នុងលោក ពីកម្មវិធីមហោស្រពយានយន្តលើកទី៣៦ នៅទីក្រុងប៉ារីស។

ក្នុងអំឡុងកម្មវិធីដដែលនោះដែរ រថយន្ត Audi Q4 E-Tron Sportback ទទួលបានពានរង្វាន់ជារថយន្ត Showcar ស្អាតដាច់គេ ខណៈដែលរថយន្ត DS Aero Sport Lounge ជាប់ជារថយន្ត Concept ស្អាតដាច់គេក្នុងលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser 300 ឆ្នាំ២០២២ ចេញលក់នៅអូស្ត្រាលី តម្លៃត្រឹមខ្ទង់ ៦ម៉ឺនដុល្លារ

Toyota បានប្រកាសចេញលក់រថយន្ត Land Cruiser 300 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ដោយផ្តល់ជម្រើស ៦ ម៉ូដែល ជាមួយនឹងតម្លៃចាប់ពីខ្ទង់ ៦៥ ០០០ដុល្លារ ដល់ ១០០ ០០០ដុល្លារ។

ចំពោះទីផ្សារប្រទេសអូស្ត្រាលី គ្រប់ម៉ូដែល Land Cruiser 300 ថ្មីទាំងអស់ នឹងប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៤សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ។ បើប្រៀបធៀបជាមួយនឹងម៉ាស៊ីនទំហំ ៨ស៊ីឡាំងចាស់ វាមានកម្លាំងខ្លាំងជាងដល់ទៅ ៣៦សេះឯណោះ។

យ៉ាងណាមិញ ម៉ាស៊ីនថ្មីនេះក៏បានដំណើរការជាមួយនឹងប្រអប់លេខថ្មីដែរ គឺ អូតូ ១០វគ្គ ដែលល្អសម្រាប់ការបើកបរ Off-road និងសន្សំសំចៃជាងមុន។

អាស្រ័យលើម៉ូដែល វាមានបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, កុងទ័រទំហំ ៧អ៊ីញ និង កៅអីអង្គុយ ៧ ក៏ដូចជាប្រព័ន្ធ Toyota Safety Sense ដែលរួមមានទាំងមុខងារ autonomous emergency braking with nighttime pedestrian detection, cyclist detection (daytime), intersection turn assist, steering assist និង Dynamic Radar Cruise Control ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV រុស្ស៊ី កំពុងលក់ដាច់ខ្លាំងនៅជប៉ុន ខណៈតម្លៃមួយគុណនឹង២

រថយន្ត Lada Niva ដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសរុស្ស៊ី ឥឡូវនេះកំពុងតែលក់ដាច់ខ្លាំងនៅក្នុងប្រទេសជប៉ុន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជប៉ុន បាននាំចូលរថយន្ត Lada Niva Travel ទៅក្នុងប្រទេសរបស់ខ្លួន ជាមួយនឹងតម្លៃ ៣១ ២៨០ដុល្លារ។ ជាមួយនឹងតម្លៃខាងលើ អតិថិជនជប៉ុននឹងទទួលបានម៉ូដែលខ្ពស់បំផុត Lada Niva Travel Luxe Offroad ប៉ុន្តែវាមានតម្លៃថ្លៃជាងទីផ្សាររុស្ស៊ី ដល់ទៅ ១៣០% ឯណោះ ព្រោះថានៅរុស្ស៊ីគេដាក់លក់វាក្នុងតម្លៃ ១៧ ៧៩០ដុល្លារប៉ុណ្ណោះ។

គួរឲ្យដឹងថា នៅក្នុងប្រទេសរុស្ស៊ី រថយន្ត Lada Niva Travel មានតម្លៃចាប់ពី ១១ ២៧០ដុល្លារ សម្រាប់ប្រភេទ Base Model។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះ Option លើរថយន្ត Lada Niva Travel ដែលអតិថិជនជប៉ុនទទួលបានមានដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់, ប្រព័ន្ធកម្សាន្ត, កាមេរ៉ាមើលក្រោយ, កម្តៅកៅអី, កម្តៅកញ្ចក់មុខ, យ៉ាន់ Alloy ១៦អ៊ីញ និង ហឺយខ្យល់មួយផងដែរ។ ចំពោះប្រព័ន្ធសុវត្ថិភាពវិញ វាមានបំពាក់ពោងសុវត្ថិភាពតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ រួមជាមួយនឹងប្រព័ន្ធហ្វ្រាំង ABS៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវការ! Honda នឹងចេញ Civic Type R ជំនាន់ថ្មី នៅឆ្នាំ២០២២

ក្រុមហ៊ុន Honda បានបញ្ជាក់ថា នឹងប្រកាសចេញរថយន្ត Civic Type R នៅឆ្នាំក្រោយជាផ្លូវការ ខណៈវានឹងក្លាយជាម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុងសុទ្ធចុងក្រោយបង្អស់របស់ Honda ដែលលក់នៅអឺរ៉ុប ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានប្តេជ្ញាទៅលើរថយន្តអគ្គិសនីវិញ។

ជាមួយគ្នានេះ ក្រុមហ៊ុន Honda បានបង្ហោះរូបថត ២សន្លឹក បង្ហាញឲ្យឃើញនូវរូបរាងរបស់ Civic Type R ប៉ុន្តែស្ថិតក្នុងសភាពបិទបាំងនៅឡើយ គ្រាន់តែបង្ហាញឲ្យឃើញនូវប៉ាណាមុខ និងរន្ធបឺតខ្យល់ធំជាងមុន, កាងមុខក្រោយមើលទៅធំជាង Civic Hatchback ធម្មតា, ដុំហ្វ្រាំង Brembo, កាងក្រោយ rear wing ធំជាងមុន ហើយមានបំពង់ស៊ីម៉ាំង ៣។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពី Civic Type R ថ្មីឡើយ ប៉ុន្តែរបាយការណ៍ចុងក្រោយមួយអះអាងថា វានឹងបំពាក់ម៉ាស៊ីនដែលទទួលបានការអាប់ដេត គឺ turbocharged ចំណុះ ២,០លីត្រ មានកម្លាំង ៣០៦សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ មិនតែប៉ុណ្ណោះ Honda នឹងផ្តោតទៅលើការអាប់ដេតប្រព័ន្ធជើងក្រោម និងហ្វ្រាំង ទៀតផង។

សូមបញ្ជាក់ជាថ្មីម្តងទៀតថា រថយន្ត Honda Civic Type R ថ្មី នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ២០២២ ហើយនឹងបន្តប្រើប៉ុងមួយវិលកង់ក្រោយដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes នឹងចាប់ផ្ដើមដំឡើងឡាន S-Class លក់នៅឥណ្ឌា តម្លៃទំនងធូរជាងមុន

Mercedes-Benz នឹងចាប់ផ្ដើមការដំឡើងរថយន្ត S-Class នៅក្នុងប្រទេសឥណ្ឌា សម្រាប់លក់លើទីផ្សារក្នុងស្រុក ដែលទំនងជាធ្វើឲ្យតម្លៃរថយន្តប្រណីតនេះកាន់តែធូរថ្លៃជាងមុនបន្តិច។

រថយន្ត S-Class ដែលនាំចូលជាធម្មតាមានតម្លៃប្រមាណ ២៩ម៉ឺនដុល្លារ ដែលជាតម្លៃថ្លៃបំផុតមួយបើធៀបនឹងទីផ្សារសហរដ្ឋអាមេរិកដែលមានដាក់លក់តម្លៃប្រមាណ ១១ម៉ឺនដុល្លារ។ តាមរយៈការដំឡើងរថយន្តក្នុងស្រុកនេះ Mercedes-Benz រំពឹងថានឹងបន្ថយតម្លៃរថយន្តនេះមកនៅចាប់ពីប្រមាណ ២៣ម៉ឺនដុល្លារ។

លក្ខណៈសម្បត្តិនៃរថយន្តដែលផលិតនៅឥណ្ឌា នៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែគេរំពឹងថាផ្នែកម៉ាស៊ីននឹងមិនមានការផ្លាស់ប្ដូរឡើយ ដោយវានឹងបន្តដាក់លក់ជាប្រភេទ S 400d និង S 450 4MATIC ដែលមានកម្លាំង ៣៣៥សេះ និងកម្លាំង ៣៦៧សេះ។

គេរំពឹងថាក្រុមហ៊ុននឹងប្រកាសចេញព័ត៌មានលម្អិតពីរថយន្តនេះនៅថ្ងៃទី០៧ ខែតុលាឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គីសនី Rivian មានអ្នកកក់ទិញជិត ៥ម៉ឺនគ្រឿង

ឯកសារដែលក្រុមហ៊ុន Rivian បានដាក់ត្រៀមការដាក់លក់ភាគហ៊ុនជាសាធារណៈរបស់ខ្លួន បានបង្ហាញឲ្យឃើញថារថយន្ត R1T និងរថយន្ត R1S មានអ្នកកុម្ម៉ង់ទិញ ៤៨ ៣៩០គ្រឿងហើយ ដែលជាការកុម្ម៉ង់ទិញក្នុងទីផ្សារសហរដ្ឋអាមេរិក និងកាណាដា។

ឯកសារបានបង្ហាញផងដែរថា Rivian បានបាត់បង់ទឹកប្រាក់ ៤២៦លានដុល្លារ កាលពីឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ ក្រុមហ៊ុនបន្តបាត់បង់ទឹកប្រាក់ ១,០១ពាន់លានដុល្លារបន្ថែមទៀត ក្រោយពីក្រុមហ៊ុនបានបណ្ដាក់ទុនលើរោងចក្រផលិតនៅ Illinois ដើម្បីត្រៀមការផលិតរថយន្ត R1T និងរថយន្ត R1S។ នៅឆមាសដំបូងនៃឆ្នាំ២០២១នេះ ក្រុមហ៊ុនបន្តបាត់បង់ទឹកប្រាក់ ៩៩៤លានដុល្លារបន្ថែមទៀតផងដែរ។

ទឹកប្រាក់មួយភាគធំដែលក្រុមហ៊ុនបានចំណាយ លើចំណាយទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ហើយក្រុមហ៊ុនរំពឹងថានឹងត្រូវចំណាយសរុបប្រមាណ ៨ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ ២០២៣ ខណៈដែលក្រុមហ៊ុនបន្ត​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ស្ថានីយសាកភ្លើង, ការផលិតអាគុយ, ប្រតិបត្តិសេវាកម្ម, ការលក់រាយ និងការអភិវឌ្ឍន៍ Software ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រីមាសទី ៣នេះ Tesla លក់រថយន្តខ្លួនបានសរុបជាង ២៤ម៉ឺនគ្រឿង

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិច Tesla បានចេញរបាយការណ៍នៃផលិតកម្មរថយន្ត និងចំនួននៃការដឹកជញ្ជូនរថយន្តអោយអតិថិជនរបស់ខ្លួន សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១នេះ នៅចន្លោះខែ ៧ ដល់ខែ ៩។

ជាមួយរថយន្ត Model Y, Model 3, Model S និង Model X សរុបចំនួន ២៤១ ៣០០គ្រឿងត្រូវបានដឹកជញ្ជូនទីកាន់ទីផ្សារប្រទេសផ្សេងៗជុំវិញពិភពលោក។ ខណៈ Model Y និង Model 3 មានចំនួនសរុប ២៣២ ០២៥គ្រឿង និង Model S និង Model X មានចំនួន ៩ ២៧៥គ្រឿង។

រីឯចំនួននៃផលិតកម្មក្នុងត្រីមាសទី ៣នេះ Tesla បានផលិតរថយន្តសរុបចំនួន ២៣៧ ៨២៣គ្រឿង ដោយ Model Y និង Model 3 មានចំនួន ២២៨ ៨៨២គ្រឿង និង Model S និង Model X មានចំនួន ៨ ៩៤១គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris លែងមានជីវិតបន្តលើទីផ្សារប្រទេសឥណ្ឌា ព្រោះហេតុផលមួយនេះ

រថយន្ត Toyota Yaris ពិតជាទទួលបានប្រជាប្រិយយ៉ាងខ្លាំងនៅលើទីផ្សារអ៊ឺរ៉ុប ប៉ុន្តែវាពិតមានភាពផ្ទុយគ្នាយ៉ាងខ្លាំងសម្រាប់តីផ្សារប្រទេសឥណ្ឌា ខណៈពេល Toyota សម្រេចចិត្តមិនបន្តជីវិតអោយរថយន្តចាប់ពីថ្ងៃទី ២៧ ខែកញ្ញានេះទៅ ដោយសារតែការលក់យឺតយ៉ាវ។

ក្រុមហ៊ុន Toyota បានធ្វើការចេញលក់រថយន្ត Yaris នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ២០១៨ ដែលជារថយន្តប្រភេទ Sedan ដែលត្រូវបានគេស្គាល់ថាជារថយន្ត Yaris Ativ ឬ Vios នៅលើទីផ្សារប្រទេសអេស៊ាន។

ក្នុងរយៈពេល ៣ឆ្នាំនេះ រថយន្ត Yaris លក់បានតែចំនួន ១៩ ៧៨៤គ្រឿងប៉ុណ្ណោះ ខណៈពេលគូរប្រគួរប្រជែងដូចជា Honda City, Hyundai Verna និង Maruti Suzuki Ciaz ក៏មានការធ្លាក់ចុះដូចគ្នា ដោយតែអិតិជនចាប់ផ្តើមចាប់អារម្មណ៍ទិញរថយន្ត SUV វិញ។

រថយន្ត Toyota Yaris បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ កម្លាំង ១០៧សេះ និងកម្លាំងរមួល ១៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ឬប្រអប់លេខដៃ ៥វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត ឡាន Lotus Emira V6 First Edition នឹងមានលក់នៅអាមេរិក តម្លៃខ្ទង់ ៩ម៉ឺនដុល្លារ

នៅទីបំផុត ក្រុមហ៊ុន Lotus បានប្រកាសថានឹងចេញលក់រថយន្ត Emira V6 First Edition របស់ខ្លួន នៅសហរដ្ឋអាមេរិកដែរ។

រថយន្ត Lotus Emira V6 First Edition នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ៩៣ ៩០០ដុល្លារ នៅពេលចេញលក់ជាផ្លូវការ។ ចំពោះទីផ្សារសហរដ្ឋអាមេរិក វានឹងប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង របស់ Toyota ប៉ុន្តែបានបំពាក់ Edelbrock supercharger មួយ មានកម្លាំង ៤០០សេះ និងកម្លាំងរមួល ៤៣០សេះ។

រថយន្តនេះប្រើប្រអប់លេខដៃ ៦វគ្គមកស្តង់ដារ ប៉ុន្តែអតិថិជនក៏នឹងអាចជ្រើសរើសយកប្រអប់លេខអូតូ ៦វគ្គដែរ ក្នុងតម្លៃ ២ ១៥០ដុល្លារ។ ប្រសិនបើប្រើប្រអប់លេខអូតូ រថយន្តនេះនឹងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,២វិនាទី ហើយមានល្បឿនអតិបរមា ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា ក្រុមហ៊ុនរថយន្តអង់គ្លេស Lotus បានដាក់លក់រថយន្ត Evira V6 First Edition ក្នុងតម្លៃចាប់ពី ១០៤ ០៦៥ដុល្លារ នៅចក្រភពអង់គ្លេស និង ១១២ ៤៥០ដុល្លារ នៅប្រទេសអាល្លឺម៉ង់។ វានឹងផ្តល់ជម្រើស ៦ពណ៌ គឺ Seneca Blue, Magma Red, Hethel Yellow, Dark Verdant, Shadow Grey និង Nimbus Grey៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+