ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Genesis GV60 ឆ្នាំ២០២២ សាកម្តងជិះបាន ៤៥០គីឡូម៉ែត្រ បង្ហាញមុខជាផ្លូវការ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Genesis បានប្រកាសចេញរថយន្តអគ្គិសនី GV60 ជាផ្លូវការ ក្នុងអំឡុងព្រឹត្តិការន៍អនឡាញមួយ។

រថយន្តអគ្គិសនី Genesis GV60 ឆ្នាំ២០២២ ប្រើប្រាស់គ្រោងឆ្អឹង Electric-Global Modular Platform (E-GMP) ហើយនិងមានផ្តល់ជម្រើស ប្រព័ន្ធបើកបរប៉ុងមួយវិលកង់ក្រោយ (RWD), ប៉ុងពីរ (AWD) និងប្រភេទ Performance ផងដែរ។

គ្រប់ម៉ូដែលទាំងអស់នឹងប្រើកញ្ចប់អាគុយអគ្គិសនីទមហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដោយប្រភេទ Base Model ប្រើម៉ូទ័រអគ្គិសនីមួយ នៅប៉ុងក្រោយ មានកម្លាំង ២២៥សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ។ ចំពោះប្រភេទប្រើប៉ុងពីរវិញ មានកម្លាំង ៣១៣សេះ និងកម្លាំងរមួល ៦០៥ញ៉ូតុនម៉ែត្រ។

ក្រុមហ៊ុន Genesis បានឲ្យដឹងថា រថយន្ត GV60 ឆ្នាំ២០២២ អាចបើកបរបានចម្ងាយដល់ ២៨០ម៉ាយ៍ (៤៥០គីឡូម៉ែត្រ) សម្រាប់ប្រភេទប៉ុងក្រោយ និង ២៤៨ម៉ាយ៍ (៤០០គីឡូម៉ែត្រ) សម្រាប់ប្រភេទប៉ុងពីរ។

ដោយឡែក ចំពោះប្រភេទ Performance វិញ មានកម្លាំងសរុប ៤២៩សេះ និងកម្លាំងរមួល ៦០៥ញ៉ូតុន៉ែត្រ ហើយមានចម្ងាយបើកបរ ២២៨ម៉ាយ៍ (៣៦៨គីឡូម៉ែត្រ) នៅពេលសាកភ្លើងម្តង។

សូមបញ្ជាក់ថា រថយន្ត Genesis GV60 ឆ្នាំ២០២២ នឹងផ្តល់ជម្រើស ១១ពណ៌ ខណៈពេលដែលតម្លៃរបស់វានឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mustang Mach-E ស៊េរីឆ្នាំ២០២២ នឹងបើកបានឆ្ងាយជាងមុនបន្តិច

រថយន្ត Ford Mustang Mach-E ស៊េរីឆ្នាំ២០២២ នឹងមានការផ្លាស់ប្ដូរបន្តិចបន្តួចសម្រាប់ស៊េរីថ្មី ដែលការផ្លាស់ប្ដូរធំជាងគេគឺលើទំហំអាគុយដែលអាចប្រើប្រាស់បាន ទាំងលើប្រភេទ Standard Range និងប្រភេទ Extended Range។

បើផ្អែកតាមឯកសារលេចធ្លាយបានឲ្យដឹងថាទំហំអាគុយដែលប្រើប្រាស់បានលើ Standard Range បានកើនពី ៦៨គីឡូវ៉ាត់ម៉ោង ដល់ ៧០គីឡូវ៉ាត់ម៉ោង  ហើយអាគុយដែលប្រើប្រាស់បានលើ Extended Range ​កើនពី ៨៨ ដល់ ៩១គីឡូវ៉ាត់ម៉ោង។

ទំហំអាគុយសរុបមិនបានបញ្ជាក់ក្នុងឯកសារនោះទេ ប៉ុន្តែវាទំនងជានៅរក្សាទំហំ ៧៥,៧គីឡូវ៉ាត់ម៉ោងសម្រាប់ប្រភេទ Standard Range និងទំហំ ៩៨,៨គីឡូវ៉ាត់ម៉ោងសម្រាប់ប្រភេទ Extended Range។

តាមរយៈទំហំអាគុយនេះ គេបានប៉ាន់ស្មានថារថយន្ត Ford Mustang Mach-E នឹងអាចបើកបរបានចម្ងាយឆ្ងាយជាងមុនចន្លោះពី ១០គីឡូម៉ែត្រ ទៅ ១៦គីឡូម៉ែត្រ ដោយអាស្រ័យលើប្រភេទនីមួយៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិបត្តិឈីបធ្វើឲ្យឡាន Cadillac Escalade ស៊េរីថ្មីបាត់បង់មុខពិសេស

រថយន្ត Cadillac Escalade ស៊េរីឆ្នាំ២០២២ បានបង្ហាញមុខជាមួយមុខងារថ្មីចុងក្រោយរបស់ក្រុមហ៊ុន General Motors គឺមុខងារ Super Cruise ដែលជាមុខងារបើកបរស្វ័យប្រវត្តិពាក់កណ្ដាលផ្ដល់ជំនួយដល់អ្នកបើកបរ។ យ៉ាងណាក្ដី ដោយសារវិបត្តិខ្វះខាតឈីបសកល បានធ្វើឲ្យមុខងារថ្មីនេះនឹងត្រូវអវត្តមានពីរថយន្ត Cadillac Escalade ស៊េរីថ្មីមួយរយៈពេល។

ដើមឡើយក្រុមហ៊ុនចង់ដាក់បញ្ចូលមុខងារនេះជាស្តង់ដារលើគ្រប់ Option នៃរថយន្ត ប៉ុន្តែក្រោយមកក៏បានសម្រេចយកវាធ្វើជាមុខងារ Option ដែលត្រូវថែមលុយវិញ។ បន្ថែមពីនេះក៏មានការបញ្ជាក់ផងដែរថាមុខងារ Super Cruiser នឹង​មិន​មាន​ឲ្យជ្រើសរើសពេលរថយន្តនេះចេញលក់ភ្លាមនោះទេ។

នេះមិនមែនជាលើកដំបូងនោះទេ ដែលវិបត្តិឈីបសកល​បានបង្ខំ​ឲ្យក្រុមហ៊ុន General Motors ដកចេញមុខងារមួយចំនួនពីរថយន្តថ្មីរបស់ខ្លួន។ កាលពីខែមិថុនាក្រុមហ៊ុនបានបង្ហាញថារថយន្ត Chevrolet Tahoe និង Suburban ស៊េរីឆ្នាំ២០២១, រថយន្ត GMC Yukon ឆ្នាំ២០២១, រថយន្ត Yukon XL, និងរថយន្ត Cadillac Escalade ជាមួយរថយន្ត Escalade ESV នឹងចេញលក់ដោយគ្មានមុខងារ Start/Stop ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

NIO បង្កើតស្ថានីយដោះដូរអាគុយបាន ៥០៤ស្ថានីយ និងផ្លាស់ប្តូរអាគុយបានចំនួនសរុប ៤លានអាគុយ

កាលពីថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២១ ក្រុមហ៊ុន NIO បានធ្វើការប្រកាសអំពីជោគជ័យនៃការផ្លាស់ប្តូរអាគុយនៅស្ថានីយរបស់ខ្លួនចំនួន ២លានអាគុយ និងផលិតរថយន្តបានចំនួន ១០០ ០០០គ្រឿង នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១។

ខណៈនាថ្ងៃទី ២៩ កញ្ញានេះ ក្រុមហ៊ុននេះក៏បានប្រកាសអំពីការទទួលបានការផ្លាស់ប្តូរអាគុយសរុបចំនួន ៤លានអាគុយ និងបានបង្កើតបានស្ថានីយចំនួន ៥០៤ស្ថានីយ។ លើសពីនេះ NIO ក៏មានផែនការក្នុងការបង្កើតស្ថានីយផ្លាស់ប្តូរអាគុយក្នុងប្រទេស ន័រវេ(Norway) មុនពេលពង្រីកខ្លួនទៅកាន់ទីផ្សារអ៊ឺរ៉ុប និងទីផ្សារផ្សេងៗទៀត។

គួររំលឹកផងដែរថា ស្ថានីយ Power Swap Station 2.0 នីមួយៗគឺមាននូវ Sensor ចំនួន ២៣៩ និងមានប្រព័ន្ធ Cloud Computing ចំនួន៤ ដែលអាចឲ្យម្ចាស់រថយន្តដោះដូរអាគុយរថយន្តបានដោយខ្លួនឯងផ្ទាល់ ដោយគ្រាន់តែចុចបញ្ជាពីក្នុងរថយន្ត។ ប្រព័ន្ធនេះអាចដោះដូរអាគុយបានដល់ទៅ ៣១២ដងក្នុងមួយថ្ងៃ ដែលលឿនជាងជំនាន់ដំបូង ៣ដង។

លើសពីនេះក្នុងឆ្នាំ ២០២២ NIO នឹងចេញនូវកញ្ចប់អាគុយ Solid ទំហំ ១ ៥០០គីឡូវ៉ាត់ ដែលអនុញ្ញាតអោយរថយន្តអាចបើកបរបានចម្ងាយរហូតដល់ ១​ ០០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បងប្អូន Honda Civic ចេញជាផ្លូវការលើទីផ្សារប្រទេសចិន

ខណៈពេលនៃការរង់ចាំការមកដល់នៃរថយន្ត Acura Integra សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ប្រទេសចិនបានបង្ហាញចេញនូវ Integra សម្រាប់ទីផ្សារប្រទេសចិន ដែលមានរូបររាងស្រដៀងគ្នាដូចបងប្អូន Honda Civic ជាមួយការរចនាថ្មីឡើងវិញលើផ្នែកខាងមុខ និងខាងក្រោយ។

សម្រាប់ទីផ្សារប្រទេសចិន Integra នឹងត្រូវផលិតនៅរោងចក្រ Guangqi Honda ក្នុងទីក្រុង Guangzhou ខណៈពេល Civic ផលិតនៅរោងចក្រ Dongfeng Honda នាទីក្រុង Wuhan។

សម្រាប់រថយន្តទាំងពីម៉ូឌែលនេះទទួលបានការចែករំលែកនូវការរចនាផ្នែកខាងក្នុង និងខាងក្រៅដូចគ្នា។ ជាក់ស្តែងដូចជា ចង្កៀងមុខប្រភេទ Adaptive Matrix LED ភ្ជាប់ទៅកាន់ប៉ាណា, ចង្កៀង LED ខាងក្រោយមានរូបរាងជាអក្សរ L និងបំពង់ស៊ីម៉ាំងភ្លោះ។ បន្ថែមពីនេះក៏បានបំពាក់ជាមួយថាសកង់ទំហំ ១៨អ៊ីញ និងពណ៌តួរខ្លួនថ្មី Fiery Yellow និង Emerald Blue។

ចំណែកផ្នែកខាងក្នុងនៃរថយន្ត ក្រុមហ៊ុនពុំទាន់បញ្ចេញនូវឡើយ ប៉ុន្តែគេដឹងថារថយន្តនេះនឹងធ្វើការចែករំលែកផ្នែកខាងក្នុងដូចគ្នានឹងរថយន្ត Civic ដែលមានន័យថានឹងបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១០,២អ៊ីញ, អេក្រង់កម្សាន្ត Touchscreenទំហំ ៩អ៊ីញ និងរន្ធម៉ាស៊ីនត្រជាក់ដូចសំបុក្រឃ្មុំនៅលើតាប្លូ។

លើសពីនេះព័ត៌មានអំពីម៉ាស៊ីននៃរថយន្តនេះក៏ពុំទាន់បញ្ចេញដូចគ្នាដែរ ប៉ុន្តែផ្នែកខាងក្រោយនៃរថយន្ត វាបានភ្ជាប់ជាមួយឡូហ្គូ Turbo ដែលបំពាក់ជាមួយម៉ាស៊ីន VTEC ចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ១៨០សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សញ្ញាមួយចំនួនដែលបញ្ជាក់ថាឌីណាម៉ូរបស់រថយន្តមានបញ្ហា | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] អាគុយរបស់រថយន្តត្រូវបានបំពេញថាមពលដោយអាល់ទែណាទ័រ ឬឌីណាម៉ូ (Alternator) ដើម្បីអោយអាគុយរបស់រថយន្តអាចប្រើប្រាស់បានក្នុងរយៈពេលយូរ។ អាល់ទែណាទ័រ ឬឌីណាម៉ូ (Alternator) គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសាកភ្លើងក្នុងរថយន្ត ដែលត្រូវបង្វិលដោយការប្រទាក់ខ្សែរពានទៅនឹងចលនាបង្វិលរបស់ម៉ាស៊ីន។ មុខងាររបស់ឌីណាម៉ូគឺសាកឬបញ្ចូលភ្លើងអោយទៅអាគុយរថយន្តនិងផ្គត់ផ្គង់ចរន្តចូលទៅកាន់ប្រព័ន្ធភ្លើងផ្សេងៗនៅក្នុងរថយន្ត នៅពេលដែលម៉ាស៊ីរថយន្តចាប់ផ្តើមដំណើរការ។ ខាងក្រោមនេះសញ្ញាមួយចំនួនដែលបញ្ជាក់ថា ឌីណាម៉ូរបស់រថយន្តមានបញ្ហាឬមិនសាកចរន្តទៅកាន់អាគុយរថយន្ត ៖

១.ភ្លើងអំពូលរថយន្តឬភ្លើងខាងក្នុងភ្លើងមិនច្បាស់ល្អឬស្រអាប់

ភ្លើងភ្លឺភ្លឹបភ្លែតៗ​​ គឺជាសញ្ញាដែលបញ្ជាក់ថាឌីណាម៉ូរថយន្តគឺខូច ឬមិនអាចផ្គត់ផ្គង់ចរន្តអគ្គិសនីថាបានល្អទេ។ ដោយអ្នកបើកបរអាចសម្គាល់បានភ្លើងភ្លឺមិនល្អ ស្រអាប់ ជាពិសេសគឺនៅពេលយប់។ ឌីណាម៉ូរថយន្តដែលល្អគឺអាចផ្គត់ផ្គង់អគ្គិសនីបានល្អ ដែលធ្វើអោយភ្លើងបំភ្លឺខាងក្រៅនិងខាងក្នុងអាចបញ្ចេញពន្លឺបានច្បាស់ល្អក្នុងល្បឿនណាមួយដែលអ្នកកំពុងបើកបរ។

២.អាគុយខ្សោយ ឬឆាប់ខូច

អាគុយខ្សោយឬឆាប់ខូចមានន័យថា ឌីណាម៉ូរថយន្តផ្គត់ផ្គង់ចរន្តមិនបានគ្រប់គ្រាន់នោះទេ។ ដើម្បីតេស្តដឹងថាឌីណាម៉ូរថយន្តផ្តល់ចរន្តមិនបានគ្រប់គ្រាន់ គឺមានសារៈសំខាន់ណាស់។ វិធីដែលងាយស្រួលនោះ គឺអ្នកគ្រាន់តែពិនិត្យមើលរង្វាស់អាគុយនៅលើផ្ទៃតាប្លូ ប្រសិនបើវានៅបញ្ចូនបន្ទុកចេញមកខ្លាំង នោះអាគុយរថយន្តគឺមិនបញ្ហាអីទេ។

៣.សំឡេងរំខានចេញមក

ឌីណាម៉ូគឺផ្លាស់ទី ឬវិញជាច្រើនជុំនៅពេលដែលវាដំណើរការ។ ប្រសិនបើផ្នែកណាមួយនៃឌីណាម៉ូចាប់ផ្តើមដំណើរការដោយគ្មានប្រសិទ្ធភាព វានឹងបង្កើតជាសំលេងចេញមក ដូចជារ៉ូឡឺម៉ង់(បាដាង)ជាដើម។ ក្រៅពីនេះគឺខ្សែរពាននៅពេលដែលវាដល់អាយុកាលរបស់វា គឺសឹករីករឹល គឺមិនអាចបង្វិលពូលីឌីណាម៉ូអោយមានប្រសិទ្ធភាពទេក្នុងករណីនេះអ្នកអាចនឹងលឺសម្លេងចេញមក។

៤.បញ្ហាអគ្គិសនី

ក្រៅពីការសាកឬបញ្ចូលថាមពលចរន្តអគ្គិសនី ឌីណាម៉ូក៏ផ្គត់ផ្គង់ចរន្តអោយប្រព័ន្ធភ្លើងក្នុងរថយន្តផងដែរ។ ដូច្នេះបើប្រព័ន្ធភ្លើងក្នុងរថយន្តមានបញ្ហា អាចមកពីឌីណាម៉ូ។ ប្រព័ន្ធទាំងនោះមានដូចជា កៅអី បង្អួចរថយន្ត បើមានដំណើរការយឺត នោះបញ្ជាក់ឌីណាម៉ូគឺមានបញ្ហាហើយ។

៥.មិនអាចបញ្ឆេះម៉ាស៊ីនបាន

នៅពេលមានបញ្ហាក្នុងការបញ្ឆេះម៉ាស៊ីនរថយន្តមិនឆេះនោះទេ វាអាចបណ្តាលមកពីឌីណាម៉ូរថយន្តមានបញ្ហាឬអាគុយខូច ដែលមិនចរន្តគ្រប់គ្រាន់សម្រាប់ផ្តល់ឲ្យទៅកាន់ដុំដេររថយន្ត ដើម្បីបង្វិលម៉ាស៊ីន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Grand Cherokee ឆ្នាំ២០២២ ទទួលបានជម្រើសម៉ាស៊ីន Plug-in Hybrid ថ្មី អាចបើកបរបានចម្ងាយ ៧០៨គីឡូម៉ែត្រ

រថយន្ត Jeep Grand Cherokee ជំនាន់ថ្មីទី៥ បានធ្វើការបង្ហាញខ្លួនជាផ្លូវការ ជាមួយរូបរាងដដែល ដោយធ្វើការអភិវឌ្ឍន៍លើចំណុចមួយចំនួនលើផ្នែកខាងក្នុង និងការផ្តល់ជម្រើសថ្មីប្រភេទ Plug-in Hybrid។

រថយន្ត Jeep Grand Cherokee ឆ្នាំ២០២២ នឹងចាប់ផ្តើមចេញលក់នៅលើទីផ្សារនាត្រីមាសទី ៤នេះជាមួយជម្រើសម៉ូឌែល Larado, Altitude, Limited, Overland, Trailhawk Summiit និង Summit Reserve ចំណែកប្រភេទ Plug-in Hybrid 4xe នឹងចេញលក់នាឆ្នាំ២០២២។

សម្រាប់ម៉ូឌែលឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៦លីត្រ V6 មានកម្លាំង ២៩៣សេះ និងកម្លាំងរមួល ៣៤៨ញ៉ូតុនម៉ែត្រ បន្ថែមពីនេះ អតិថិជនអាចធ្វើការជ្រើសរើសជម្រើសម៉ាស៊ីន​ ៥,៧លីត្រ V8 កម្លាំង ៣៥៧សេះ និងកម្លាំងរមួល ៥២៨ញ៉ូតុនម៉ែត្រ ផងដែរ។ ចំណែកម៉ាស៊ីនប្រភេទ Plug-in Hybrid ថ្មីដែលតម្រូវអោយចាំរហូតដល់ឆ្នាំ ២០២២នេះគឺដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ទំហំ ១៧គីឡូវ៉ាត់ម៉ោង ផ្តល់អោយម៉ូឌែល 4xe ផលិតកម្លាំងបាន ៣៧៥សេះ និងអាចបើកបរបានចម្ងាយ ៧០៨គីឡូម៉ែត្រ ពេលចាក់សាំង និងសាកថ្មពេញម្តង។

ចំពោះផ្នែកខាក្នុងនៃរថយន្ត Jeep Grand Cherokee ជំនាន់ថ្មីទី៥ បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១០,១អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ, អេក្រង់ HUD បាញ់លើកញ្ចក់ទំហំ ១០អ៊ីញ ចំណែលកៅអីខាងក្រោយទទួលបានអេក្រង់ចំនួនពីរ ដែលមានមុខងារ Amazon Fire Tv អាចអាចមើលមតិកាវីដែអូផ្សេងៗ ព្រមទាំងអាចដោនបានទៀតផងដែរ។

រីឯប្រព័ន្ធសុវត្ថិភាពជំនួនការបើកបរ Jeep Grand Cherokee បានបំពាក់ស្តង់ដាជាមួយ Collision Warning, Rear Cross-path Detection, Adaptive Cruise Control, Active Lane Management, Lane Departure Warning, Lane Keep Assist, Advanced Brake Assist, Blind-spot Monitoring, Parking Sensors, Night Vision Camera, Intersection Collision Assist និង Drowsy Driver Detection៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Samsung នឹងផលិតបន្ទះឈីប សម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិរបស់ Tesla

Samsung Electronics Co., ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេនៅលើពិភពលោកនឹងធ្វើការផលិតបន្ទះឈីប Hardware 4(HW 4.0) ជំនាន់ថ្មី សម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិពេញលេញរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla។

យោងតាម The Korea Economic Daily បានបង្ហាញថាកាលពីថ្ងៃព្រហស្បតិ៍ Samsung ទំនងនឹងផ្តួលក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Co. សម្រាប់កិច្ចសន្យាក្នុងការផលិតបន្ទះឈីបនេះ។

ក្រុមហ៊ុន Samsung Electronics មានគម្រោងក្នុងការផលិតបន្ទះឈីប Tesla HW 4.0 នៅរោងចក្រ Hwasung ដ៏ធំរបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង ដោយប្រើបច្ចេកវិទ្យាកែច្នៃ 7-nanometer (៧ណាណូម៉ែត្រ) នៅត្រីមាសទី៤ ឆ្នាំនេះ។

ជាក់ស្តែង HW 4.0 នឹងចូលខ្លួនជំនួស HW 3.0 ដែលប្រើលើរថយន្តរបស់ Tesla នាពេលបច្ចុប្បន្ន និងបច្ចេកវិទ្យាបើកបរពាក់កណ្តាលស្វ័យប្រវត្តិរបស់ Tesla។ សម្រាប់បន្ទះឈីបជំនាន់ថ្មី នេះគេរំពឹងថាវានឹងប្រើលើរថយន្ត ភីកអាប់អគ្គសនី Tesla Cybertruck៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce បង្ហាញរាងឡានអគ្គិសនីសុទ្ធដំបូង គ្រោងចេញលក់ឆ្នាំ២០២៣

ក្រុមហ៊ុន Rolls-Royce បានបង្ហាញចេញព័ត៌មានថ្មីៗជុំវិញ​រថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ក្រោយពីបានបង្ហាញរថយន្ត Concept ប្រភេទអគ្គិសនីឈ្មោះ 102EX និង 103EX រួចមក។

រថយន្តអគ្គិសនីដំបូងរបស់ Rolls-Royce មានឈ្មោះថា Spectre ដែល​គ្រោង​នឹង​ចេញ​លក់​លើ​ទីផ្សារនៅត្រីមាសទីបួននៃឆ្នាំ២០២៣ ចេញលក់ជាស៊េរីឆ្នាំ២០២៤។

Rolls-Royce បានបញ្ជាក់ច្បាស់ៗថារថយន្តអគ្គិសនីនេះ​គឺមាន​ប្រើប្រាស់នូវគ្រោងឆ្អឹងរបស់ខ្លួន មិនមែនគ្រោងឆ្អឹង BMW ដូចដែលលេចឭកន្លងមកនោះទេ វាគឺ​គ្រោងឆ្អឹងអាលុយមីញ៉ូមដែលបានប្រើលើរថយន្ត Phantom ឆ្នាំ២០១៧, រថយន្ត Cullinan និងរថយន្ត Ghost ជំនាន់ថ្មីផងដែរ។

Rolls-Royce មិនត្រឹមតែបង្ហាញដំណឹងពីរថយន្ត Spectre នោះទេ ប៉ុន្តែក៏បានបង្ហាញរូបរាងគំរូ​ផ្លូវការនៃរថយន្តនេះ ដែល​មាន​បិទបាំង​នូវ​ការ​ឌីហ្សាញ​ផងដែរ ដែលទម្រង់នៃរថយន្តនេះមានលក្ខណៈស្រដៀងនឹងរថយន្ត Wraith បំផុត។

គួរដឹងថារថយន្តគំរូនៃ Rolls-Royce Spectre នឹងត្រូវឆ្លងកាត់​ការបើកបររយៈចម្ងាយ ២,៥លានគីឡូម៉ែត្រ ក្នុងគ្រប់​ស្ថានភាព និង​លើ​គ្រប់ប្រភេទផ្លូវនៅជុំវិញពិភពលោក ដើម្បី​សាកល្បង​លើ​ការប្រើប្រាស់ មុនពេលរថយន្តនេះដឹក​ជញ្ជូន​ទៅដល់អតិថិជនដំបូងនៅត្រីមាសទី៤ នៃឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អគ្គិសនីខ្នាតតូចថ្មីរបស់ Geely លក់តម្លៃតែជាង ៩ពាន់ដុល្លារ លើទីផ្សារប្រទេសចិន

ម៉ាករថយន្ត Geometry ដែលជាម៉ាកដាក់ដំណើរការដោយក្រុមហ៊ុន Geely កាលពីឆ្នាំ២០១៩ បានបង្ហាញចេញរថយន្តថ្មីមួយមានឈ្មោះថា EX3 ដែលជា SUV អគ្គិសនីខ្នាតតូចសម្រាប់លក់លើទីផ្សារប្រទេសចិន ជាមួយតម្លៃចាប់ពីប្រមាណ ៩ ២០០ដុល្លារ។

រថយន្តនេះមានទំហំប្រវែង ៤០០៥ម.ម មានទទឹង ១៧៦០ម.ម មាន​កម្ពស់ប្រវែង ១៥៧៥ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយគឺប្រវែង ២៤៨០ម.ម។ ទោះបីជារថយន្តខ្នាតតូច ប៉ុន្តែក្រុមហ៊ុនអះអាងថាផ្នែកខាងក្នុងមានទំហំទូលាយអាចផ្ទុកមនុស្សបានចំនួន៥នាក់ និងមានឃ្លុបដាក់ឥវ៉ាន់តូចៗចំនួន ២៦កន្លែង។

តាបឡូមានបំពាក់ដោយកុងទ័រឌីជីថលដែលមានទំហំ ១០,២៥អ៊ីញ ជាមួយនឹងអេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ។ ប្រព័ន្ធកម្សាន្ត G-Link របស់ Geely មានបញ្ចូលសេវាកម្មចម្រៀង QQ, ប្រព័ន្ធបង្ហាញផ្លូវ Autonavi, វិទ្យុ Ximalaya, មុខងារបញ្ជាដោយសំឡេង និង Wi-Fi ជាដើម។

រថយន្ត EX3 នេះប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំង ៩៤សេះ ជាមួយរយៈចម្ងាយបើកបរប្រមាណ ៣២២គីឡូម៉ែត្រ ហើយ​វា​អាចសាក​ភ្លើងពី ០ ឡើងដល់ ៨០% ដោយប្រើប្រាស់ដុំសាកល្បឿនលឿន ចំណាយពេលមិនដល់ ៣០នាទីឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+