ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-5 ឆ្នាំ២០២២ ចេញលក់នៅប្រទេសមួយនេះ តម្លៃចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារ

រថយន្ត Mazda CX-5 ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារចក្រភពអង់គ្លេស កាលពី ២សប្តាហ៍មុន ហើយឥឡូវនេះ ក្រុមហ៊ុនបានបង្ហាញពីតម្លៃលក់របស់វាហើយ គឺចាប់ពី ៣៧ ៧៥០ដុល្លារ និងឡើងរហូតដល់ ៥២ ៩៨០ដុល្លារ។

រថយន្ត Mazda CX-5 ឆ្នាំ២០២២ ដាក់លក់ក្នុងចក្រភពអង់គ្លេស ផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូតចំនួន ២ និង ម៉ាស៊ីនសាំងចំនួន ២ ដូចគ្នា។ សម្រាប់ប្រភេទ Base Model ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Skyactiv-G មានកម្លាំង ១៦៣សេះ ខណៈជម្រើសមួយទៀតគឺ ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Skyactiv-G មានកម្លាំង ១៩១សេះ។

ដោយឡែក ចំពោះប្រភេទម៉ាស៊ីនម៉ាស៊ូតវិញ គឺ ចំណុះ ២,២លីត្រ Skyactiv-D មានកម្លាំង ១៤៨សេះ និង ១៨១សេះ។

ខុសពីទីផ្សារសហរដ្ឋអាមេរិក ដែលរថយន្ត CX-5 មានជម្រើសប្រព័ន្ធបើកបរប៉ុងពីរ i-Activ AWD មកស្តង់ដារ ចំពោះទីផ្សារចក្រភពអង់គ្លេសឯណេះវិញ វាមានទាំងប្រភេទប៉ុងមួយវិលកង់មុខ និង ប៉ុងពីរ។

ចំពោះប្រភេទប៉ុងមួយ មានទាំងជម្រើសលេខដៃ ៦វគ្គ និង អូតូ ៦វគ្គ ខណៈប្រភេទប៉ុងពីរ មានតែជម្រើសប្រអប់លេខអូតូប៉ុណ្ណោះ ប៉ុន្តែមានបន្ថែមមុខងារ Off-Road Mode នៅក្នុង Mazda Intelligent Drive select (Mi-Drive) ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes បង្ហើបតម្រុយពីការដាក់លក់ឡានអគ្គិសនីសុទ្ធនៅទីផ្សារវៀតណាម

នៅលើ​វិបសាយ​ផ្លូវការរបស់ក្រុមហ៊ុន Mercedes-Benz បានប្រកាសថាខ្លួននឹងដាក់​លក់​រថយន្តអគ្គិសនីចំនួនពីរគឺ EQB និង EQS លើទីផ្សារប្រទេសវៀតណាម ប៉ុន្តែក្រុមហ៊ុន Mercedes ប្រចាំនៅប្រទេសវៀតណាម មិនបានបញ្ជាក់ពីពេលវេលាដាក់លក់នៅឡើយទេ។

ប្រភពពីក្រុមហ៊ុនបាននិយាយថារថយន្តអគ្គិសនី ត្រូវបានបញ្ចូល​ក្នុងផែនការ​មេ​របស់ក្រុមហ៊ុន ប៉ុន្តែនឹងមិនដាក់​លក់​ក្នុង​ពេល​ឆាប់ៗនោះទេ។ នៅក្នុងឆ្នាំ២០២២ ទំនងជាក្រុមហ៊ុននាំយករថយន្តអគ្គិសនីទៅកាន់ទីផ្សារវៀតណាម ប៉ុន្តែគឺក្នុងគោលបំណង​ណែនាំពី​ផលិតផល និងដើម្បីស្ទាបស្ទង់​ប្រតិកម្មរបស់អតិថិជនជាមុនសិន។

គួរដឹងថា នៅក្នុង​ទីផ្សារ​រថយន្តប្រណីតនៅវៀតណាម មិនទាន់​មាន​ក្រុមហ៊ុនណាផ្សេងក្រៅពី Porsche ដែលដាក់លក់រថយន្តអគ្គិសនីសុទ្ធនោះទេ។ ផ្ទុយទៅវិញក្រុមហ៊ុនរថយន្តប្រណីតដូចជា Mercedes, BMW និង Audi ជាដើម ផ្ដោត​លើ​ការលក់​រថយន្ត Hybrid ដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីតូចៗជំនួសវិញ។

ដោយឡែក ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុន​ក្នុងស្រុកមានគម្រោង​ដាក់លក់រថយន្តអគ្គិសនី​សុទ្ធ​ជា​លក្ខណៈ​ទ្រង់ទ្រាយធំ ខណៈដែល​ក្រុមហ៊ុនជប៉ុន, អាមេរិក និងកូរ៉េ មិនបានបង្ហាញពីផែនការរបស់ខ្លួននៅឡើយទេទាក់ទងនឹងរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Jimny ចេញលក់នៅម៉ាឡេស៊ីជាផ្លូវការ លក់តម្លៃជាង ៤ម៉ឺនដុល្លារ

រថយន្ត Suzuki Jimny បានបង្ហាញវត្តមានជាផ្លូវការនៅទីផ្សារប្រទេសម៉ាឡេស៊ី ជាប្រភេទដែលនាំចូលពីប្រទេសជប៉ុនផ្ទាល់ ដែលតម្លៃរបស់វាគឺមានចាប់ពីប្រមាណ ៤០ ៣០០ដុល្លារ។

Suzuki Jimny ដែលដាក់លក់នៅម៉ាឡេស៊ីជាស៊េរីឆ្នាំ២០២១ ដែលមានជម្រើសលេខអូតូតែមួយប៉ុណ្ណោះ ដែលប្រើជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១០១សេះ ហើយវាក៏មានមកជាស្តង់ដារនូវប្រព័ន្ធបើកបរវិលកង់ទាំងបួន ឬប៉ុងពីរផងដែរ។

មុខងារលេចធ្លោលើរថយន្ត Jimny ឆ្នាំ២០២១នេះ មានដូចជាអំពូលភ្លើង និងអំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED, កង់ទំហំ១៥អ៊ីញ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, ពោងសុវត្ថិភាពចំនួនពីរ និងប្រព័ន្ធហ្វ្រាំងរក្សាលំនឹង ហើយអតិថិជនមានជម្រើសពណ៌ខាងក្រៅចំនួន៥ពណ៌ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ហានៅពេលដែលអ្នកបើករថយន្តរហូតដល់អស់សាំង | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រថយន្តចំហេះក្នុងគឺត្រូវការប្រេងឥន្ធនៈដើម្បីបង្កើតថាមពលអោយរថយន្តផ្លាស់ទីទៅមុខបានដែលមិនអាចអត់បានឡើយ។ នៅពេលមានការបើកបរជាប្រចាំរបស់រថយន្ត នឹងធ្វើឲ្យកម្រិតប្រេងឥន្ធនៈថយចុះជាលំដាប់អាស្រ័យលើការបើកបរទីជិត ឬឆ្ងាយ។ ដូច្នេះបងប្អូនគួរតែបម្រុងទុកនូវប្រេងឥន្ធនៈអោយមានក្នុងធុងប្រេងជានិច្ចមិនគួរអោយវាអស់ឡើយ ។ ខាងក្រោមនេះជាបញ្ហាដែលនឹងកើតមានឡើងនៅពេលដែលប្រេងឥន្ធនៈអស់ពីធុង៖

១. បញ្ហាបូមតម្រងប្រេង

បូមប្រេងគឺផ្លាស់ទីប្រេងឥន្ធនៈពីធុងប្រេងទៅកាន់ម៉ាស៊ីនដើម្បីធ្វើការដុត។ ខណៈដែលប្រេងឥន្ធនៈគឺមានសារធាតុកម្ចេចកំទីតូចៗ។ បូមប្រេងគឺបានភ្ជាប់ជាមួយប៉ោលប្រេង នៅពេលដែលប្រេងឥន្ធនៈស្រកអស់ ធ្វើឲ្យវាបូមយកកាកសំណល់កម្ចេចកំទីដែលនៅបាត់ធុងប្រេងឡើងមក ជាហេតុធ្វើឲ្យវាស្ទះតម្រងប្រេងបាន។ ជាក់ស្តែងនេះអាចនាំមកនូវបញ្ហាបាន

២. បញ្ហាដល់បូមប្រេង

និយាយភ្ជាប់ជាមួយអំពីបញ្ហាតម្រងប្រេង នូវពេលដែលប្រេងស្រកអស់ ធ្វើអោយមានខ្យល់ចូលទៅក្នុងបូមដែលវាគឺមានបញ្ហាខ្លាំងដល់បូមប្រេង។ ដោយសារតែមិនមានប្រេងគ្រប់គ្រាន់នឹងត្រូវបានបំពេញទៅក្នុងបូមប្រេង ដែលបញ្ហាវាកើតឡើងដោយ ម៉ូទ័របូមវិលលឿនបូមបានតែខ្យល់

៣. បញ្ហាម៉ាស៊ីន

ខ្យល់ចូលតាមបូមប្រេងនឹងត្រូវរត់ទៅកាន់ម៉ាស៊ីនរថយន្ត ដោយម៉ាស៊ីនដំណើរការមិនត្រូវតាមគោលការណ៍ នៅពេលដែលបន្តធ្វើបែបនេះយូរទៅអាចធ្វើឲ្យម៉ាស៊ីនចុះខ្សោយឬមានបញ្ហាខ្លាំងទៅដល់ម៉ាស៊ីនរថយន្ត។ ដែលបញ្ហាទាំងនេះម្ចាស់រថយន្តគួរតែមានការប្រុងប្រយ័ត្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញថ្មីទៀតហើយ ឡានអគ្គិសនីមហាធូរ តម្លៃត្រឹម៣ពាន់ដុល្លារ សាកម្ដងជិះបាន ៣០៥គ.ម

ក្រុមហ៊ុន SAIC-GM-Wuling ដែលជាក្រុមហ៊ុនរួមបង្កើតគ្នាឡើងដោយក្រុមហ៊ុនរថយន្តបី បានប្រកាសចេញរថយន្តចេញម៉ូដែល Wuling Nano EV ដែលកំពុង​ដាក់​តាំងបង្ហាញ​នៅ​ក្នុង​កម្មវិធី​តាំងបង្ហាញរថយន្តមួយនៅប្រទេសចិន។

Nano EV គឺជារថយន្តកូនប្អូននៃរថយន្ត Mini Hongguang EV ដែលជារថយន្តអគ្គិសនីដ៏ធូរថ្លៃមួយ និងពេញនិយមបំផុតមួយ ដែលលក់បានលក់នៅប្រទេសចិនចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មក។

Nano EV នេះនឹងចូលមកជំនួសរថយន្ត Baojun E200 ដែលរថយន្តនេះគឺមានទំហំប្រវែង ២៤៩៧ម.ម មានទទឹងប្រវែង ១៥២៦ម.ម និងកម្ពស់ ១៦១៦ម.ម ជាមួយប្រវែងពីកង់មុខទៅកង់ក្រោយគឺ ១៦០០ម.ម។

វាមានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៣២សេះ និងអាគុយចំណុះ ២៨គីឡូវ៉ាត់ម៉ោង ដែលសាកភ្លើងមួយពេញអាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ។ រថយន្តនេះអាចសាកភ្លើងពី ២០ ដល់ ១០០% ក្នុងពេលត្រឹម ១៣,៥ម៉ោង ហើយ​បើសាកភ្លើងជាមួយដុំសាកកម្លាំង ៦,៦គីឡូវ៉ាត់ ប្រើពេលត្រឹម ៤,៥ម៉ោងប៉ុណ្ណោះ។

Nano EV នឹងដាក់លក់លើទីផ្សារប្រទេសចិនក្នុងតម្លៃចាប់ពីប្រមាណ ៣ ១០០ដុល្លារ ដែលធូរថ្លៃជាងតម្លៃ ៤ ៥០០ដុល្លារ របស់រថយន្ត Hongguang Mini EV ទៅទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mustang Mach-E ធ្វើតេស្តចាក់អន្ទង់ ទទួលលទ្ធផលមិនល្អសោះ! (មានវីដេអូ)

Mustang Mach-E គឺជារថយន្តអគ្គិសនីសុទ្ធដំបូងបង្អស់របស់ Ford ហើយចាប់តាំងពីវាបានបង្ហាញខ្លួន និងចេញលក់មក វាទទួលបានជោគជ័យយ៉ាងខ្លាំង។

រថយន្ត Ford Mustang Mach-E មានកម្លាំងដល់ ៤៨០សេះ និងចម្ងាយបើកបរដល់ ៤៩០គីឡូម៉ែត្រ ដែលជាមូលហេតុធ្វើឲ្យវាទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកទិញរថយន្តអគ្គិសនី។

ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័រ Km77 បានយករថយន្ត Mustang Mach-E ទៅធ្វើតេស្ត (Moose Test) ដើម្បីចង់ដឹងពីសមត្ថភាពទប់លំនឹងរបស់វា ប៉ុន្តែគួរឲ្យសោកស្តាយ វាទទួលបានលទ្ធផលមិនល្អនោះទេ។

បើយោងតាម Km77 បានឲ្យដឹងថា មុខងារទប់លំនឹង ESC លើរថយន្តអគ្គិសនីនេះ មិនសូវជាពូកែប៉ុន្មានឡើយ ទើបមិនអាចធ្វើឲ្យវាឆ្លងផុតការធ្វើតេស្តបាន ទោះបីជាសាកល្បងច្រើនដងក៏ដោយ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LC500 Coupe និង Convertible ទទួលបានការអាប់ដេតថ្មី នៅប្រទេសជប៉ុន

ក្រុមហ៊ុន Lexus បានបន្ថែមការអាប់ដេតមួយចំនួន ទៅលើរថយន្ត LC500 និង LC500h ទាំងប្រភេទតួខ្លួន Coupe និង Convertible សម្រាប់ទីផ្សារប្រទេសជប៉ុន។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ បានផ្តោតកាន់តែខ្លាំងទៅលើ គុណភាពនៃការបើកបរ និង ដំណើរការ នៃរថយន្ត LC500 ដោយបានអាប់ដេតទៅលើប្រព័ន្ធបូម និង ប្រព័ន្ធទប់លំនឹង ដើម្បីធ្វើឲ្យការបើកបរកាន់តែមានផាសុកភាព ហើយក៏បានបង្កើនល្បឿនឆ្លើយតបនៃដៃចង្កូត ទៀតផង។

បន្ថែមពីនេះទៅទៀត Lexus ក៏បានអាប់ដេតលើប្រព័ន្ធ Lexus Dynamic Handling System នៃរថយន្តប្រភេទ Grand Tourer នេះផងដែរ។

ក្រៅពីនោះ Lexus បានចេញពណ៌ថ្មី ហៅថា Sonic Iridium សម្រាប់ LC Coupe និង Convertible ព្រមទាំងពណ៌ Terrane Khaki Mica Metallic និងយ៉ាន់ក់ង ២១អ៊ីញ ប្រភេទ forged aluminum ពណ៌ខ្មៅ ទៀតផង។

គួរឲ្យដឹងថា រថយន្ត Lexus LC500 មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៥,០លីត្រ naturally-aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧១សេះ និង កម្លាំងរមួល ៥៣៩ញ៉ូតុនម៉ែត្រ ខណៈ LC500h ប្រើម៉ាស៊ីន Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង និង ម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៣៥៤សេះ និង កម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai កំពុងពិបាកទប់ទល់នឹងតម្រូវការឡាន Palisade

ដំណឹងចេញពីវិបសាយកូរ៉េខាងត្បូងបាននិយាយថាក្រុមហ៊ុន Hyundai កំពុងតែមានបញ្ហាផ្គត់ផ្គង់តម្រូវការ​រថយន្ត Palisade ដោយរោងចក្រនៅប្រទេសកូរ៉េខាងត្បូងមិនអាចផ្គត់ផ្គង់តាមតម្រូវការបានគ្រប់គ្រាន់នោះឡើយ។

បច្ចុប្បន្ននេះរោងចក្រនៅកូរ៉េបាននាំចេញរថយន្ត Palisade ប្រមាណ ៦ ទៅ ៧ពាន់គ្រឿង ក្នុងមួយខែទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែបញ្ហាគឺថា Hyundai អាចលក់ចេញរថយន្តនេះបានចន្លោះពី ៨ ទៅ ៩ពាន់គ្រឿងក្នុងមួយខែនៅលើទីផ្សារអាមេរិក។

គួរដឹងថារថយន្ត Palisade អាចលក់ចេញបានច្រើនបំផុតនៅផ្សារសហរដ្ឋអាមេរិក ដោយកាលពីឆ្នាំមុនវាអាចលក់ចេញបានសរុប ៨១ ៩០៥គ្រឿង ខណៈដែលឆ្នាំ២០១៩អាចលក់ចេញបាន ២៨ ៧៣៦គ្រឿង។ ដូចនេះនៅឆ្នាំ២០២១នេះ រថយន្តនេះទំនងជានឹងបន្តលក់បានច្រើនលើសឆ្នាំមុន ប៉ុន្តែវាកំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់តម្រូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាចទេ? ក្រុមហ៊ុនកែច្នៃរថយន្តរបស់ថៃ Rad ចេញគ្រឿងតែងខ្លួនតម្លៃ ៦ពាន់ដុល្លារ អោយ Toyota Hilux

ក្រុមហ៊ុនជំនាញកែច្នៃរថយន្តប្រទេសថៃ Rad បានធ្វើការចេញគ្រឿងតែងខ្លួន Pathfinder bodykit និងការអាប់ដេត Suspension សម្រាប់ភីកអាប់របស់ក្រុមហ៊ុន Toyota គឺ Hilux Revo អោយកាន់តែអំណាច និងមានសម្ថភាពកាន់តែខ្លាំង។

ជាមួយគ្រឿង Pathfinder bodykit នេះវាបានផ្តល់នូវប៉ាណាមុខថ្មី, កាងដែកការពារខាងមុខ-ក្រោយ, រន្ធខ្យល់លើគម្រប់ម៉ាស៊ីន, ភ្លើង LED លើដំបូល, គម្រប់ភក់, បូមទ្វាទ្រុងក្រោយ និងថាសកង់ស្រោបដោយសំបកកង់សម្រាប់ផ្លូវលំបាកផងដែរ។

រីឯប្រព័ន្ធ Suspension វាទទួលបានជម្រើស Old man Emu Suspension ដែលផ្តល់នូវការលើកកម្ពស់ ២អ៊ីញ, ៤អ៊ីញ និង ៦អ៊ីញ ដើម្បីបង្កើនសម្ថភាពក្នុងការ Off-road និងបំពាក់ជាមួយឈ្នាន់ជាន់ប្រភេទអូតូផងដែរ។

ចំណែកម៉ាស៊ីននៃរថយន្ត ក្រុមហ៊ុន Rad ពុំបានបង្ហាញចេញព័ត៌មាននៃការអភិវឌ្ឍន៍អ្វីឡើយ ខណៈរថយន្ត Toyota Hilux ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Turbo ផលិតកម្លាំង ២០១សេះ និងកម្លាំងបង្វិល ៥០០ញ៉ូតុនម៉ែត្រ។

សម្រាប់ការគ្រឿងបំពាក់នេះមានតម្លៃ ៦ ០៦០ដុល្លារ ខណៈ Rad បានផ្តល់នូវជម្រើសផ្សេងៗជាច្រើនសម្រាប់ម្ចាស់រថយន្ត Hilux ដែលចង់តែងខ្លួនសម្រាប់រថយន្តភីកអាប់របស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន ដាក់បង្ហាញឡានអគ្គិសនី Hypercar កម្លាំងដល់ ១៨០០សេះ ឯតម្លៃចេញពីរោងចក្រ ជិត ៣០ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តចិន Farnova Automotive បានដាក់បង្ហាញរថយន្តអគ្គិសនីប្រភេទ Hypercar ដែលមានឈ្មោះថា Farnova Othello។

គំរូរថយន្តអគ្គិសនី Farnova Othello ត្រូវបានអះអាងថា មានកម្លាំងដល់ ១ ៨១០សេះ ហើយត្រូវគេគ្រោងផលិតត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ ចាប់ពីឆ្នាំ២០២២ តទៅ ជាមួយនឹងតម្លៃ ១,៨៦លានយ័ន ឬស្មើនឹងខ្ទង់ ២៨ម៉ឺនដុល្លារ។

រថយន្ត Othello បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង ដែលបង្កើតកម្លាំងបានសរុប ១ ៨១០សេះ និងកម្លាំងរមួល ១២ ០០០ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ១,៨វិនាទី ហើយមានល្បឿន ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា រថយន្តនេះបំពាក់កញ្ចប់អាគុយអគ្គិសនីពីក្រុមហ៊ុនស៊ុយអែត Northvolt ដែលមានទំហំ ៧៥គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរសរុប ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្ត Farnova Othello មានប្រវែងតួខ្លួន ៤ ៦៧០មីល្លីម៉ែត្រ ទទឹង ២ ០៨០មីល្លីម៉ែត្រ និង កម្ពស់ ១ ១៤៥មីល្លីម៉ែត្រ ហើយមានទម្ងន់សរុប ១ ៣៥០គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+