ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ប៉ងលក់ឡានអគ្គិសនីឲ្យបានសរុបកន្លះលានគ្រឿង ត្រឹមឆ្នាំ២០៣០

Honda បានប្រកាសអំពីគោលដៅ​លក់​ចេញរថយន្ត SUV អគ្គិសនីម៉ូដែល Prologue ឲ្យបានចំនួន ៧ម៉ឺនគ្រឿងជាប្រចាំឆ្នាំ​នៅ​ក្នុង​ឆ្នាំ២០២៤ ជាឆ្នាំដែលរថយន្តនេះរំពឹងថានឹងចេញលក់លើទីផ្សារ។

រូបតំណាង

SUV អគ្គិសនីនេះគឺជារថយន្តអគ្គិសនីមួយក្នុងចំណោមរថយន្តពីរដែល Honda គ្រោងដាក់លក់នៅសហរដ្ឋអាមេរិក ដែលវាប្រើប្រាស់នូវគ្រោងឆ្អឹងរថយន្តអគ្គិសនី Ultium របស់ក្រុមហ៊ុន General Motors។

តាមនោះដែរ Honda គ្រោងលក់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីលាយឡំ​ឲ្យ​បានសរុប ៥០ម៉ឺនគ្រឿងត្រឹមឆ្នាំ២០៣០ រួចហើយ​នៅ​ត្រឹមឆ្នាំ២០៤០ ក្រុមហ៊ុនរសង្ឃឹមថារថយន្តបៃតងនឹង​មាន​ចំណែក​រហូតដល់​ ១០០% នៃចំនួនលក់សរុបរបស់ខ្លួន។

បន្ទាប់ពីការប្រកាសចេញរថយន្ត Prologue លក់លើទីផ្សារ Honda ក៏មានគម្រោងប្រកាសចេញរថយន្តអគ្គិសនីជាច្រើនទៀតដែលប្រើប្រាស់គ្រោងឆ្អឹង e-Architecture របស់ខ្លួន ហើយបន្តបន្ទាប់ទៀតក្រុមហ៊ុន​នឹងប្រកាសចេញរថយន្តអគ្គិសនីសុទ្ធដោយប្រើគ្រោងឆ្អឹងនេះ ដែលនឹងផលិតឡើងនៅរោងចក្រនៅអាមេរិកខាងជើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Brabus ចេញឡាន SUV លឿនជាងគេបំផុតលើពិភពលោក ផលិតត្រឹម ២៥គ្រឿងគត់

រថយន្ត Brabus 900 Rocket Edition ត្រូវបានបង្ហាញខ្លួនក្នុងកម្មវិធី Monaco Yacht Show ២០២១ ជាមួយឈ្មោះជារថយន្ត SUV លឿនជាងគេបំផុតនៅលើពិភពលោក ជាមួយល្បឿនអតិបរមា ៣៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុន Brabus នឹងផលិតរថយន្តនេះត្រឹមចំនួន ២៥គ្រឿងប៉ុណ្ណោះ នៃរថយន្ត Mercedes-AMG GLE 63 S 4Matic+ Coupe ជាមួយតម្លៃក្នុងមួយគ្រឿង ៤៤៧ ៤០៧ដុល្លារ។

ចាប់ផ្តើមជាមួយម៉ាស៊ីនវាមានម៉ាស៊ីនចំណុះ ៤,៥លីត្រ Twin-turbo V8 ដោយ Brabus បានធ្វើការកែច្នៃរថយន្តនេះជាមួយការបំពាក់បន្ថែម Turbocharged, ក្បាលពីស្តុនធំជាងមុន, ប៊ីយ៉ែលវែងជាងមុន, វីឡឺប្រឺកាំងថ្មី, បំពង់ស៊ីម៉ាំងធំជាងមុន, High-pressure pumps និងអាប់ដេតលើ Software មួយចំនួន ជួយអោយរថយន្ត SUV នេះមានកម្លាំងរហូតដល់ ៨៨៨សេះ និងកម្លាំងបង្វិល ១ ០៥០ញ៉ូតុនម៉ែត្រ និងភ្ជាប់ជាមួយប្រអប់លេខ ៩វគ្គអូតូ។

រថយន្តនេះអាចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៣,២វិនាទី និងល្បឿនអតិបរមា ៣៣០គីឡូម៉ែត្រក្នុងមួយម៉ោង ដែល Brabus អះអាងថាវាលឿនជាងរថយន្ត Bentley Bentayga Speed, Lamborghini Urus និង Porches Cayenne Turbo GT។

បន្ថែមពីនេះ Brabus ក៏បានបន្ថែមការគ្រប់គ្រង់ជាមួយប្រព័ន្ធ Air Suspension ដែលធ្វើអោយរថយន្តមានកម្ពស់ទាបជាមុន ២៥មីលីម៉ែត្រ និងបំពាក់ជាមួយថាសកង់ Brabus Monoblock Y “Platinum Edition” ទំហំ ២៣អ៊ីញ និងហ្វ្រាំងឌីសប្រភេទកាបូន ទំហំ ១៥,៧អ៊ីញ(ខាងមុខ) និង ទំហំ ១៤,២អ៊ីញខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Honda Passport ឆ្នាំ២០២២ កាន់តែកាច និងខ្លាំងជាងមុន

ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត Passport ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយទទួលបានការអាប់ដេតរូបរាងកាន់តែកាច និងសមត្ថភាពខ្លាំងជាងមុន។

រថយន្ត Honda Passport ឆ្នាំ២០២២ ទទួលបានការអាប់ដេតផ្នែកខាងមុខដូចជា គម្របម៉ាស៊ីនថ្មី, កាងមុខថ្មី និងប៉ាណាមុខថ្មីផងដែរ។ ចំណែកឯផ្នែកខាងក្រោយ វាក៏បំពាក់កាងថ្មី ជាមួយនឹងបំពង់ស៊ីម៉ាំងធំជាងមុន, គម្របទំពក់ក្រោយ និង បន្ទះការពារបាតក្រោម, យ៉ាន់ ១៨អ៊ីញ និង ២០អ៊ីញ ថ្មីទៀតផង។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Honda បានបន្ថែមម៉ូដែលថ្មី គឺ Passport TrailSport ដោយក្នុងនោះវាមានបំពាក់យ៉ាន់ទំហំ ១៨អ៊ីញ, ឡូហ្គូ TrailSport, ថ្នេរដេរពណ៌ទឹកក្រូចនៅលើដៃចង្កូត ដៃទ្វារ និងកៅអី ហើយប្រើសម្បកកង់ និងប្រព័ន្ធបូមត្រូវបានកែកុនសម្រាប់ Off-road ជាដើម។

Honda Passport ឆ្នាំ២០២២ បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨០សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ។

រថយន្តនេះក៏មានមុខងារជំនួយការបើកបរជាច្រើនមកស្តង់ដារ រួមទាំង Collision Mitigation Braking System with Forward Collision Warning, Lane Keeping Assist System, Road Departure Mitigation with Lane Departure Warning និង Adaptive Cruise Control ព្រមទាំង Rear Seat Reminder ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura RDX ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ អាប់ដេតឌីហ្សាញ និងបច្ចេកវិទ្យាកាន់តែប្រសើរ

ក្រុមហ៊ុន Acura បានប្រកាសចេញរថយន្ត RDX ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដែលទទួលបានការអាប់ដេតលើឌីហ្សាញ និងបច្ចេកវិទ្យាកាន់តែប្រសើរ។

រថយន្ត Acura RDX ឆ្នាំ២០២២ ទទួលបានការបំផុសឌីហ្សាញកាត់តាមម៉ូដែល Acura MDX ដោយក្នុងនោះវាបានបំពាក់ប៉ាណាមុខថ្មី, រន្ធបឺតខ្យល់បញ្ឈរ, កាងក្រោយថ្មី, បំពង់ស៊ីម៉ាំងភ្លោះ, បន្ថែមពណ៌ថ្មី Liquid Carbon Metallic ក៏ដូចជាអាប់ដេតយ៉ាន់ ១៩ និង ២០អ៊ីញ ជាដើម។

ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាក់កុងទ័រឌីជីថលទំហំ ៧អ៊ីញថ្មី ក៏ដូចជាមុខងារ Android Auto និង Apple CarPlay ឥតខ្សែ, Amazon Alexa និង មុខងារស្វែងរកចំណត ផងដែរ។

រថយន្ត Acura RDX ឆ្នាំ២០២២ ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧២សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ និងមានជម្រើស Option ប៉ុងពីរ Super Handling All-Wheel Drive ជាមួយបច្ចេកវិទ្យា Torque Vectoring ទៀតផង។

បន្ថែមពីនេះ រថយន្ត RDX ថ្មីក៏បានកែកុនលើប្រព័ន្ធបូម និងម៉ូដបើកបរ Integrated Dynamics System ដែលមាន ៤ ប្រភេទ គឺ Normal, Comfort, Sport និង Snow។

ក្រៅពីនោះ បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ វាមានបំពាក់មុខងារជាច្រើនដូចជា forward collision warning, pedestrian automatic emergency braking, blind spot, Lane Change Assist, traffic sign recognition និង front and rear low-speed braking ផងដែរ។

គួរឲ្យដឹងថា រថយន្ត Acura RDX ឆ្នាំ២០២២ នឹងចេញលក់នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះតែម្តង ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ប្រកាសជាផ្លូវការនូវរថយន្ត Bronco ប្រភេទ Raptor នឹងចេញលក់ឆ្នាំក្រោយ

Ford បានចាប់ផ្ដើមបញ្ចេញ Teaser សម្រាប់រថយន្ត Bronco Raptor ដែលជារថយន្ត SUV មហាកម្លាំងដែលមនុស្សជាច្រើនបានទន្ទឹងរង់ចាំវត្តមានរបស់ខ្លួន។

Bronco Raptor បានបង្ហាញផ្ទាំងប៉ាណាមុខរបស់ខ្លួនតាមរយៈវីដេអូខ្លីដែល​បើកបរលើ​វាយខ្សាច់ ដែលនេះអាចជាសញ្ញាបញ្ជាក់ថាវាជារថយន្តដែលមានសមត្ថភាពខ្លាំងលើការបើកបរក្នុងស្ថានភាពផ្លូវជាច្រើន។ ដំណឹងមួយទៀតអំពី Bronco Raptor នេះគឺគេដឹងថាវានឹងចេញលក់នៅក្នុងឆ្នាំ២០២២។

កន្លងមកមានការលេចឭថារថយន្ត Bronco Raptor នឹងបំពាក់ម៉ាស៊ីន EcoBoost V6 ចំណុះ៣,០លីត្រ កម្លាំង ៤០០សេះ ស្រដៀងនឹងម៉ាស៊ីនដែលប្រើលើរថយន្ត Explorer ST ហើយកម្លាំងនេះគឺខ្លាំង Bronco ធម្មតាចំនួន ៧០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Audi Q4 e-tron លក់តម្លៃចាប់ពីជាង៤ម៉ឺនដុល្លារ នៅអាមេរិក

Audi ប្រចាំសហរដ្ឋអាមេរិកបានប្រកាសថារថយន្ត Q4 40 e-tron ដែលជារថយន្តខ្នាតតូចជាងគេនៃសែស្រឡាយរថយន្ត SUV អគ្គិសនីរបស់ខ្លួន នឹងមានដាក់លក់នៅក្នុងតម្លៃចាប់ពី ៤៣ ៩០០ដុល្លារ។

Audi Q4 e-tron ឯណោះវិញនឹងមានតម្លៃចាប់ពី ៤៩ ៩០០ដុល្លារ ខណៈដែលរថយន្ត Q4 Sportback 50 e-tron នឹងមានតម្លៃចាប់ពី ៥២ ៧០០ដុល្លារ។ រថយន្តទាំងអស់នេះសុទ្ធតែទទួលបានប្រាក់ឧបត្ថម្ភចំនួនរហូតដល់ ៧ ៥០០ដុល្លារ។

Q4 50 និង Q50 Sportback មានបំពាក់ម៉ូទ័រអគ្គសនីភ្លោះ ដែលអាចផលិតកម្លាំងបាន ២៩៥សេះ ដែលមានចម្ងាយបើកបរប្រមាណ ៣៨៨គីឡូម៉ែត្រ។ ដោយឡែកសម្រាប់ Q4 40 e-tron នៅមិនទាន់មានការបញ្ជាក់ពីរយៈចម្ងាយបើកបរនៅឡើយទេ។

យ៉ាងណាក្ដី រថយន្តទាំងបីប្រភេទគឺមានបំពាក់ដោយអាគុយចំណុះ ៨២គីឡូវ៉ាត់ម៉ោង ដែល Audi ប៉ាន់ស្មានថាវាអាចសាកបញ្ចូលថាមពលពី ៥% ឡើងដល់ ៨០% ក្នុងពេលត្រឹម ៣៨នាទី ដោយប្រើប្រាស់ដុំសាក ១២៥គីឡូវ៉ាត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

TOYOTA RAIZE ២០២២ តម្លៃត្រឹមជាង ២ម៉ឺនដុល្លារ បានសម្ពោធជាផ្លូវការស្វាគមន៍បិណ្ឌទី១

ទីបំផុតរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២ ដែលមានតម្លៃត្រឹមតែជាង ២ម៉ឺនដុល្លារជាងប៉ុណ្ណោះ ត្រូវបានសម្ពោធជាផ្លូវការហើយនាថ្ងៃទី ២២ កញ្ញា ២០២១ ដោយស្វាគមន៍ថ្ងៃដាក់បិណ្ឌទី១ នារដូវកាលភ្ជុំបិណ្ឌ នេះ បើយោងទៅតាមការផ្សាយផ្ទាល់លើផេកហ្វេសបុកផ្លូវការ Toyota Cambodia ក្តៅៗថ្មីៗមុននេះ។

រថយន្ត TOYOTA RAIZE ឆ្នាំ២០២២ នេះត្រូវបានបង្កើតឡើង ក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវិល័យឆើតឆាយ ដែលសាកសមបំផុតសម្រាប់យុវវ័យ ក្រុមគ្រួសារខ្នាតតូច និងអ្នកជំនួញវ័យក្មេង។ រថយន្តនេះផ្តោតលើការរចនាយ៉ាងពិសេស ឆ្លើយតបទៅតាមការរស់នៅដែលទាន់សម័យសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទាំងបំពេញការងារ និងការកម្សាន្ត។

ទន្ទឹមនឹងនេះ រថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២ ដែលអតិថិជនកំពុងតែចាប់អារម្មណ៍ ចែកចេញជា ២ប្រភេទមានដូចជា Mono Tone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ) ។ រី​ឯតម្លៃវិញកាន់តែពិសេសសម្រាប់ស៊េរី Mono Tone គឺត្រឹមតែ ២៦ ៥០០ដុល្លារ និង Two Tone (ដំបូលខ្មៅ) ត្រឹមតែ ២៦ ៩០០ ដុល្លារតែប៉ុណ្ណោះ។ ក្រៅពីពណ៌ដែលគួរអោយចាប់អារម្មណ៍ដែលបង្ហាញពីការរស់នៅសម័យថ្មីហើយ រថយន្តបានផលិតឡើងដោយបំពាក់នូវបច្ចេកវិទ្យា និងការរច​នាយ៉ាងពិសេសដូចខាងក្រោម ៖

១. ផ្នែកខាងក្នុងដ៏ទំនើប

  • និយាយពី TOYOTA RAIZE ធ្វើឡើងដោយគ្រោងឆ្អឹងរឹងម៉ាំបំផុត ដែលហៅថា (DNGA) ដែលមានបណ្តោយ ៤ ០៣០ម.​ម ទទឹងរថយន្ត ១ ៧១០ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល ១ ៦៣៥ម.ម គម្លាតកង់មុខក្រោយ ២ ៥២៥ម.ម និងកំពស់ពីដីដល់បាតរថយន្ត ២០០ម.ម ដែលអំណោយផលបំផុតសម្រាប់ការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ
  • ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅ ជាពណ៌ដែលពេញនិយមទូទៅមាននៅក្នុងរថយន្តប្រណិត លក្ខណៈបែបស្ព័រប៉ុណ្ណោះ។ លើសពីនេះកៅអីរថយន្តស្ព័រតែងតែមានប្រភេទស្បែក លាយ កាមីញ៉ីទន់ ប្រកបដោយផាសុកភាព និងសោភ័ណ្ឌភាពហើយទាំងនេះត្រូវបានបំពាក់លើរថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ២០២២
  • រថយន្ត TOYOTA RAIZE បំពាក់ដោយកុងទ័រសម័យថ្មីប្រភេទអេក្រង់ TFT បែបDigital ទំហំ៧
    អ៊ីញ ប្រព័ន្ធកម្សាន្ត Touch Screen  មានទំហំ ៨អ៊ីញដែលអាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជាបានយ៉ាងងាយស្រួល

២. ផ្នែកម៉ាស៊ីន

  • ទំហំស៊ីឡាំងម៉ាស៊ីន ១,០លីត្រ បំពាក់Turbo Charger បង្កើតកម្លាំងបាន ៩៦សេះ និងកម្លាំងអូសរហូតដល់ ១៤០ ញ៉ូវតុនម៉ែត្រ
  • ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT ៧ វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និង​ជួយសន្សំសំចៃខ្ពស់

៣. ប្រព័ន្ធសុវត្ថិភាព

  • បំពាក់នូវប្រព័ន្ធ Rear Cross Traffic Alert (RCTA) ជាប្រព័ន្ធជំនួយពេលចេញពីចំណត និង Blind Spot Monitoring (BSM) ជាប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត
  • ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC) ដែលជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោតចោត​​
  • ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS)
  • ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់ (ABS)
  • ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD)
  • ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC)
  • កាំម៉េរាជំនួយពេលថយក្រោយ Back Monitor, ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist, ប្រព័ន្ធ Smart Key, ប្រព័ន្ធជំនួយការចូលចត Parking Assist, និងពោងសុវត្ថិភាពចំនួន 8 ការពារអ្នកបើកបរ និងអ្នករួមដំណើរ។

ចង់ដឹងច្បាស់ពីរូបរាង សមត្ថភាពខ្លាំង នៃ រថយន្តស៊េរីថ្មី TOYOTA RAIZE ឆ្នាំ2022 នេះ លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះ​ បានភ្លាមៗ ដើម្បីកក់ទុកមុន លោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram  ឬតាមរយៈលេខទូរស័ព្ទ 017 333 503 រឺ​ 086 333 503៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានតែ ១៩៧ដុល្លារ ក្នុងមួយខែអាចទិញរថយន្ត SUV ថ្មីបាន!

តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការបង់រំលស់មែនទេ? ប្រាកដណាស់ថ្ងៃនេះដែរយើងខ្ញុំសូមណែនាំរថយន្ត SUV ថ្មីមួយប្រភេទដែលមានវត្តមាននៅទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងត្រូវបានអតិថិជនទទួលស្គាល់ពីសមត្ថភាព ភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនោះគឺរថយន្ត Ford EcoSport ដែលមានតម្លៃត្រឹមតែជាង ២ ម៉ឺនដុល្លាតែប៉ុណ្ណោះ ជាមួយនឹងជម្រើស ៧ ពណ៍ដូចជា៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។

 

ជាពិសេសនោះគឺរថយន្តមាននៅក្នុងស្តុកស្រាប់ ទិញភ្លាមទទួលបានរថយន្តភ្លាម សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាបជាងគេគឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $197 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ ៥ ៥៨០ដុល្លារ តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ ២-៣ ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បានតាមតម្រូវការ។

រថយន្ត Ford EcoSport ថែមទាំងមានរូបរាងស្រស់ស្អាតខុសប្លែកពីរថយន្តដ៏ទៃដែលស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់តម្រូវការដែលរថយន្តនេះមានបណ្តោយ ៤ ៣២៥mm ទទឹង ១ ៧៦៥mm កម្ពស់ ១ ៦៥៦mm និងកម្ពស់ពីដីរហូតដល់ទៅ ២០៩mm ដោយសារតែមានកម្ពស់ខ្ពស់បែបនេះទើបធ្វើឲ្យរថយន្តងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ការចូលចតដែលមានកម្ពស់ខ្ពស់ និងអាចបើកបរកាត់ទឹកបានជម្រៅជ្រៅដោយគ្មានបញ្ហា។ ជារួមសម្រាប់រូបរាងផ្នែកខាងក្រៅយើងឃើញថាពិតជាធំជាងរថយន្ត SUV ខ្នាតតូចដ៏ទៃ ចំណែកឯរូបរាងផ្នែកខាងក្នុងវិញក៏មានភាពទូលាយដែរ

ជាពិសេសនោះគឺនៅត្រង់កាប៊ីនផ្នែកខាងមុខ និងតាបឡូដែលមានភាពស្រឡះងាយស្រួលក្នុងការមើលផ្លូវ និងបើកបរ​ ហើយផ្នែកខាងក្រោយក៏មានភាពធំទូលាយ ហើយកៅអីផ្នែកខាងក្រោយក៏អាចបត់បានដើម្បីងាយស្រួលក្នុងការផ្ទុកនូវអីវ៉ាន់ធំៗផងដែរ។

រថយន្ត Ford EcoSport ត្រូវបានបំពាក់មកជាមួយម៉ាស៊ីន EcoBoost ១,០L ជំនាន់ថ្មីដែលអាចផលិតបានកម្លាំងសេះរហូតដល់ទៅ ១២៥ PS និងកម្លាំងរមួល ១៧០ Nm បូករួមជាមួយនឹងប្រអប់លេខ ៦ វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខ​អូតូ និងលេខដៃ កាន់តែទំនើបនោះគឺមាន Paddle Shift សម្រាប់បញ្ចូលលេខដៃនៅលើដៃចង្កូតផ្ទាល់តែម្តង រីឯចង្កូតវិញគឺជាចង្កូតបូមអេឡិចត្រូនិចដែលធូរងាយស្រួលបើកបរនៅក្នុងក្រុង និងជួយបន្តឹងឲ្យមានលំនឹងពេលបើកបរល្បឿនលឿន ឬផ្លូវតាមខេត្ត។ ជាប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាទំនើបលើសដៃគូប្រកួតប្រជែងនោះគឺកាមេរ៉ាមានខ្សែគំនូសពណ៍សដែលអាចពង្រីកបង្រួមបាន និងសេនសឺជុំវិញរហូតដល់ទៅ ៨ គ្រាប់ មានអេក្រង់កំសាន្តទំហំ ៨ អ៊ីញដែលមានភាពរស់រវើកប្រើប្រាស់បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអាចភ្ជាប់ផ្ទាល់ទៅនឹង Apple CarPlay, Android Auto និង Google Map។

ក្រៅពីនេះរថយន្ត Ford EcoSport នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត ដូច្នេះបើបងប្អូនចង់ជ្រាបច្បាស់បន្ថែមសូមអញ្ជើញមកសាកសួរព័ត៍មានក៏ដូចជា បើកបរសាកល្បងជាមួយរថយន្តនេះនៅតាមបណ្តាអគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខាដូចជា៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357

អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើក្រុមហ៊ុនផលិតរថយន្តណាខ្លះ កំពុងត្រៀម និងដំណើរការការតម្លើងរថយន្ត ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន?

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ រដ្ឋបាលខេត្តពោធ៍សាត់បានធ្វើការចុះផ្សាយនូវអត្ថបទនៃគម្រោងវិនិយោគរបស់ក្រុមហ៊ុន RMA AUTOMOTIVE CO.,LTD ដើម្បីសាងសងរោងចក្រផ្គុំ និងតម្លើងរថយន្តនៅក្នុងខេត្តពោធ៍សាត់ ដោយគ្រោះបោះការវិនិយោគទុនទឹកប្រាក់សរុប ២១លានដុល្លារ និងអាចស្រូបទាញកម្លាំងពលកម្មប្រមាណ ៥០០នាក់។ ប៉ុន្តែក្រៅពីក្រុមហ៊ុន RMA ដែលគ្រោងបង្កើតរោងចក្ររថយន្ត Ford នេះ តើបងប្អូនទាំងអស់គ្នាដឹងឬទេថា នាពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រចំនួន ២កំពុងធ្វើការតម្លើង និងផ្គុំរថយន្តនៅតាមបណ្តាខេត្តផ្សេងៗគ្នា។

១. ក្រុមហ៊ុន Hyundai បានបើករោងចក្រដំឡើងរថយន្តមួយ កាលពីឆ្នាំ២០១១ ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង។ រោងចក្ររបស់ក្រុមហ៊ុនកូរ៉េមួយនេះ ដំឡើងបានរថយន្ត ដូចជារថយន្តតួខ្ពស់ៗ, រថយន្តច្រើនបាំង (ឡានទួរីស៍) និងប្រភេទកូនឡានតូចៗ។

២. ក្រុមហ៊ុន Daehan បានបើករោងចក្រដំឡើងរថយន្ត នៅក្រុងបាវិត ខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៨។ រោងចក្រនេះ ដំឡើងបានរថយន្តជាច្រើនប្រភេទ ដែលរួមមាន រថយន្តតូចសំរាប់គ្រួសារ រថយន្តសំរាប់ដឹកភ្ញៀវ រថយន្តសំរាប់ដឹកឥវ៉ាន់ និងរថយន្តសំរាប់ដឹកកម្មករ ជាដើម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

គួរបញ្ជាក់ផងដែរថា ចំពោះគម្រោងក្នុងឆ្នាំដំបូងនៃរោងចក្រដំឡើងរថយន្ត Ford នឹងដំឡើងរថយន្តពីរម៉ូឌែលមុនគេគឺ រថយន្ត Ford Ranger (XLT, Wildtrack) និងរថយន្ត Ford Everest ដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយនឹងដំឡើងឲ្យបាន ៤ ៥០០ គ្រឿង នៅឆ្នាំដំបូង និងកើនឡើងនៅឆ្នាំបន្តបន្ទាប់ទៀត។ នៅរយៈពេល ១០ ឆ្នាំក្រោយ ក្រុមហ៊ុន Ford ក៏គ្រោងនឹងបង្កើនដល់ ២ ម៉ឺនគ្រឿង ព្រមទាំងបន្ថែមម៉ូឌែលល្បីៗជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចង់នាំយកឈ្មោះចាស់ សម្រាប់ម៉ូឌែលពេលអនាគតរបស់ខ្លួន

ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបង្ហាញអំពីគោលបំណងនៃការប្រើប្រាស់ឈ្មោះចាស់លើម៉ូឌែលរបស់ខ្លួនឡើងវិញ សម្រាប់ម៉ូឌែលរថយន្តនាពេលអនាគតរបស់ខ្លួន។

ក្នុងកំឡុងពេលធ្វើបទសំភាសន៍ជាមួយ Autocar នាពេលថ្មីៗនេះ ប្រធានផ្នែកឌីស្សាញប្រចាំអ៊ឺរ៉ុបរបស់ Ford លោក Murat Gueler បានបង្ហាញថា Ford ទំនងនឹងនាំយកឈ្មោះចាស់មកវិញសម្រាប់ម៉ូឌែលថ្មីនាពេលអនាគត។ ហើយលោកក៏បាននិយាយអំពីការប្រគួតប្រជែងនៅលើទីផ្សារអ៊ឺរ៉ុបពីប្រទេសចិន និងកូរ៉េផងដែរ។ ខណៈរថយន្តរបស់ចិន ពុំមែនជាបញ្ហាធំនោះឡើយ ប៉ុន្តែរថយន្តរបស់ប្រទេសកូរ៉េធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារអ៊ឺរ៉ុប។

ជាក់ស្តែង ប្រធានផ្នែកឌីស្សាញប្រចាំអ៊ឺរ៉ុបរបស់ Ford រូបនេះពុំបានអំពីឈ្មោះដែរនឹងត្រូវប្រើឡើងវិញនោះឡើយ ប៉ុន្តែលោកបានពិពណ៌អំពីការប្រើប្រាស់ឈ្មោះថា៖ ជាឱកាសមួយសម្រាប់ Ford ដើម្បីសំគាល់ខ្លួនពីការទម្លាក់គ្រាប់បែកនៃរថយន្តអគ្គិសនីដែលនឹងមកដល់…។

នាពេលបច្ចុប្បន្ន Ford បានធ្វើឈ្មោះឡើងវិញទៅលើរថយន្តរបស់ខ្លួនដូចជា៖ Puma, Kuga និង Bronco។ របាយការណ៍ដដែលក៏បានបង្ហាញថារថយន្ត Compact SUV អគ្គិសនីថ្មីរបស់ Ford នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣ ដែលទំនងមានឈ្មោះ Capri ឬ Probe ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+