ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda BT-50 ទទួលបានម៉ាស៊ីនម៉ាស៊ូត និងម៉ូឌែលថ្មី សម្រាប់ទីផ្សារអូស្ត្រាលី

រថយន្ត Mazda BT-50 ឆ្នាំ២០២២ សម្រាប់ត្រកូលរបស់ខ្លួន នៅលើទីផ្សារប្រទេសអូស្ត្រាលី បានទទួលជម្រើសម៉ាស៊ីនម៉ាស៊ូត និងជម្រើសម៉ូឌែលថ្មី BT-50 XS, BT-50 XT និង BT-50 SP។

សម្រាប់ម៉ាស៊ីនជម្រើសថ្មីនេះនឹងបំពាក់ផ្តាច់មុខនៅលើម៉ូឌែលថ្មី XS ដោយដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៤៧សេះ និងកម្លាំងបង្វិល ៣៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គអូតូ។ និងជម្រើស ៣,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង នៅលើ BT-50 XT។

សម្រាប់ម៉ូឌែល BT-50 SP ស្ថិតនៅលំដាប់ថ្នាក់ក្រោមម៉ូឌែល Thunder ដោយបានបំពាក់ជាមួយប៉ាណាពណ៌ខ្មៅ,, កញ្ចក់សងខាងពណ៌ខ្មៅ, ថាសកង់ខ្មៅទំហំ ១៨អ៊ីញ, កៅអីស្បែក Driftwood និងដំណើរការដោយម៉ាស៊ីនចំណុះ ៣,០លីត្រ។

រីឯប្រព័ន្ធជំនួយការបើកបររួមមាន ប្រព័ន្ធផ្តល់សញ្ញាពេលវ៉ាជែង, Reversing Camera, Autonomous emergency braking, Adaptive Cruise Control with Stop & Go, Dynamic Stability Control, Hill Descent Control, Hill Launch Assist, Land Departure warning, Rear cross traffic alert, Secondary Collision Reduction និងចង្កៀងប្រភេទ LED និងអេក្រង់កម្សាន្តទំហំ ៧អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Expedition ឆ្នាំ២០២២ ចេញជាផ្លូវការ ជាមួយម៉ូឌែលពិសេសថ្មីពូកែខាង Off-road

ក្រុមហ៊ុន Ford បានធ្វើការប្រកាសចេញនូវម៉ូឌែលឆ្នាំ២០២២ នៃរថយន្ត Expedition ជាផ្លូវការ ជាមួយការនាំមកនូវថាមពលកាន់តែខ្លាំង និងជម្រើសម៉ូឌែលពិសេសថ្មី Timberline និង Stealth Edition Performance Package។

សម្រាប់អ្វីដែលកត់សំគាល់លើម៉ូឌែលពូកែខាងផ្លូវពិបាក Timberline នេះគឺបានទទួលបានបង្កើននៃសម្ថភាពបើកបរផ្លូវលំបាក ជាមួយកម្ពស់ពីដីរហូតដល់ ២៦៨មីលីម៉ែត្រ ព្រមទាំងបំពាក់ជាមួយថាសកង់ទំហំ ១៨អ៊ីញស្រោបដោយសំបកកង់ Goodyear Wranger AT ទំហំ ៣៣អ៊ីញ និងមានបំពាក់ជាមួយប្រព័ន្ធ Trail Turn Assist របស់ Bronco ផងដែរ។លើសពីនេះទៅទៀត វាក៏ទទួលបាននូវមុខងារជំនួយការបើកបរលែងដៃ BlueCruise Hands-free Highway Driving System, ប្រព័ន្ធកម្សាន្ត SYNC4 ភ្ជាប់ជាមួយអេក្រង់កម្សាន្តទំហំ ១៥,៥អ៊ីញ និងកុងទ័រឌីជីផលទំហំ ១២អ៊ីញ ផងដែរ។

រីឯ Stealth Edition Performance Package គឺវាបានផ្តោតសំខាន់ការឌីស្សាញបែបស្ព័រ ដោយលេងពណ៌ខ្មៅទៅលើកញ្ចក់សងខាង, ជុំវិញប៉ាណាមុខ, Roof Rail, ចង្កៀងមុខ, ថាសកង់ទំហំ ២២អ៊ីញផងដែរ និងដុំហ្រ្វាំងពណ៌ក្រហម។

រថយន្ត Expedition Timberline និង Stealth Edition Performance Package ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៥លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង ផលិតកម្លាំងបាន ៤៤០សេះ និងកម្លាំងបង្វិល ៦៩២ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ ដែលអាចអោយវាស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៥វិនាទី។ រថយន្ត Expedition Timberline ឆ្នាំ២០២២ ត្រៀងចេញលក់នៅលើទីផ្សារនៅត្រីមាសទីមួយនាឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របៀបពិនិត្យរកប្រភពលេចជ្រាបខ្យល់ពីកង់រថយន្ត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ការ​បើកបរ​ទាំង​ធូរ​កង់​អាច​ធ្វើ​ឱ្យ​អន្តរាយ​ ដល់​យ៉ា​ន់ ដែល​គេច​មិន​ផុត​ពី​ការ​ទិញ​ថ្មី ​និង​ខាតបង់​ប្រាក់​ដោយ​ចៀស​មិន​បាន។ ប៉ុន្តែ​ប្រសិនជា​អ្នកមាន​ឧបករណ៍​ពិនិត្យ​សម្ពាធ​ខ្យល់​ក្នុង​កង់​រថយន្ត​វា ​ប្រហែលជា​អាច​ផ្តល់​នូវ​សញ្ញា​ឱ្យ​បានដឹង​ជា​មុន​ពី​ការ​ព្រមាន​នៃ​ភាព​លេច ​ជ្រាប ឬ​ធ្លាយ​សម្បក​កង់​ចេញ​ខ្យល់​នៅ​ត្រង់​ចំណុច​ណាមួយ​ជា​មិន​ខាន ។ ខាងក្រោម​នេះ គឺជា​វិធី​ពិនិត្យ​រក​មើល​ភាព​លេច​ជ្រាប​ខ្យល់​កង់​រថយន្ត​ឱ្យ​បាន​ ត្រឹមត្រូវ​៖

១. ​ដូ​យ​រថយន្ត​ទ្បើ​ង ដើម្បី​រំដោះ​សម្ពាធ​នៃ​ភាព​ជ្រាប​ខ្យល់​តាម​សម្បក​កង់។ ដោះ​កង់​ចេញពី​រថយន្ត ប្រសិនជា​អាច​ធ្វើ​ទៅ​បាន ដើម្បី​ងាយស្រួល​ពិនិត្យ​មើល​ភាព​ជ្រាប​ខ្យល់​ដែល​ពិបាក​រក​មើល។

២. ​សង្កេត​មើល​ប្រភព​នៃ​ទីតាំង​ជ្រាប​ចេញ​ខ្យល់​មក​ក្រៅ​នោះ។ ប្រសិនបើ​ប្រហោង​ដែល​ធ្លាយ​ចេញ​ធំ ឬ​ក៏​វត្ថុ​ដែល​ចាក់​ទម្លុះ​សាច់​សម្បក​នៅ​តែ​ខាំ​ជាប់​ដដែល វា​ប្រហែលជា​អាច​ងាយស្រួល​រក​ឃើញ ។

៣. ​ស្តាប់​សំ​ទ្បេ​ង​ខ្យល់​ដែល​ជ្រាប​ចេញនោះ។ អ្នក​ប្រហែលជា​អាច​ស្តាប់​ឮ​សូរ​សំ​ទ្បេ​ង​ខ្យល់​តិច​ៗ​នៃ​សម្ពាធ​ខ្យល់ ដែល​ធ្លាយ​ចេញពី​ក្នុង​កង់​រថយន្ត​មក​ក្រៅ​បាន។ ការ​ស្តាប់​ពី​ភាព​លេច​ជ្រាប​នៃ​ខ្យល់​អាច​ជួយ​ដល់​អ្នក​ក្នុង​ការ​កាត់​ បន្ថយ​ការ​ស្រាវជ្រាវ​រក​ទីតាំង​ជ្រាប​ខ្យល់​បាន​យ៉ាង​ល្អ ។

៤. ​ការដឹង​ដោយ​អារម្មណ៍ ឬ​វិញ្ញាណ​ពី​ការ​ជ្រាប​ខ្យល់​ចេញពី​រថយន្តត្រូវ​ប្រើ​បាតដៃ​របស់​អ្នក​បំ​លាស់​ទី​យឺត​ៗ​នៅ​តំបន់ដែល​អ្នក​សង្ស័យ​ថា​មាន​ជ្រាប​ខ្យល់​ចេញ​ប្រមាណ​ជា​២,៥៤​សង់ទីម៉ែត្រពី​ផ្ទៃ​សម្បក​កង់។

៥. យក​ទឹកសាប៊ូ​១​ភាគ​លាយ​ជាមួយនឹង​ធម្មតា​៤​ ភាគ ហើយ​យក​ទឹក​ដែល​លាយ​ច្របល់​ចូល​គ្នា​នេះ ដាក់​នឹង​ដៃ​បាច​មក​លើ​កង់​រថយន្ត ឬ​ក៏​យក​ទឹក​នោះ​ច្រក​ដប​មាន​ចំពួយ​បាញ់​ទៅ​លើ​កង់​រថយន្ត ដោយ​ការ​បង្វិល​ឱ្យ​សព្វ​នោះ​អ្នក​ប្រាកដជា​នឹង​ឃើញ​ពពុះ​ពី​កន្លែង ដែល​មាន​ជ្រាប​ខ្យល់​ជា​មិន​ខាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើធ្វើដូចម្តេចដើម្បីថែទាំម៉ាស៊ីនអោយរក្សាបានអាយុកាលយូរអង្វែង? (មានវីដេអូ)

ជាពិតណាស់ម៉ាស៊ីនរថយន្តប្រៀបដូចជាគ្រឿងក្នុងរបស់យើងដូចគ្នាដែរ កាលណាយើងទាំងអស់គ្នា យកចិត្តទុកដាក់ និងថែទាំបានល្អ វានឹងជួយបង្កើនអាយុកាលយើងទាំងអស់គ្នាអោយរស់នៅបានយូរអង្វែង រីឯម៉ាស៊ីរថយន្តក៏ដូចគ្នាដែរ កាលណាយើងទាំងអស់គ្នា យកចិត្តទុកដាក់ និងថែទាំបានល្អវាធ្វើអោយវាមានអាយុកាលប្រើប្រាស់បានយូរ នៅតែមានថាមពលពេញលេញក្នុងដំណើរ។ ចុះសំណួរសួរថា តើធ្វើដូចម្តេចដើម្បីថែទាំម៉ាស៊ីនអោយរក្សាបានអាយុកាលយូរអង្វែង? បាទខាងក្រោមនេះគឺជាចម្លើយមួយចំនួនដែលក្រុមការងារ ខេមបូអូតូ នឹងលើកមកបង្ហាញជូនបងប្អូនទាំងអស់គ្នា។

  • ផ្លាស់ប្តូរប្រេងម៉ាស៊ីនអោយបានទៀងទាត់៖ ត្រូវធ្វើការផ្លាស់ប្តូរទៅតាមការកំណត់ចាប់ពី ៥០០០គីឡូម៉ែត្រ ឬ ៣ខែ វាអាស្រ័យលើការបើកបររបស់អ្នកជិតឬឆ្ងាយ ពីព្រោះប្រេងម៉ាស៊ីនជាផ្នែកមួយដែលជួយរំអិលផ្នែកខាងក្នុងទាំងអស់របស់ម៉ាស៊ីន បើប្រេងមិនល្អវាជាហេតុនាំឲ្យម៉ាស៊ីនកើតមានសំឡេងខ្លាំង រំញ័រ ឬខូចម៉ាស៊ីនតែម្តង។
  • ប្ដូរ​ប្រេង​ប្រអប់​លេខ​ និង​តម្រង​ប្រេង៖ រថយន្ត​ស៊េរី​ថ្មី​ភាគ​ច្រើន​​ប្រើ​ប្រអប់​លេខ​ដែល​បិទ​ជិត​ ហើយ​រោងចក្រ​បាន​ណែនាំ​ថា​មិន​បាច់​ប្ដូរ​ប្រេង​ប្រអប់​លេខ​ ឬ តម្រង​ប្រេង​នោះ​ទេ។ ប៉ុន្តែ​ចំពោះ​រថយន្ត​​ដែល​ផលិត​មុន​ឆ្នាំ ២០១៤ មាន​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ថា​​គួរ​តែ​ប្ដូរ​ប្រេង​ប្រអប់​លេខ​ និង​តម្រង​ប្រេង​ក្នុង​ប្រអប់​លេខ​ម្ដង នៅ​ពេល​ជិះ​បាន​ចម្ងាយ​ ៨ ម៉ឺន​គីឡូម៉ែត្រ។
  • ត្រួតពិនិត្យលើទឹកស្អំម៉ាស៊ីន៖ ជាផ្នែកសំខាន់ក្នុងការស្រូបទាញកម្តៅចេញពីម៉ាស៊ីន បើយើងធ្វើផ្លាស់ប្តូរទឹកស្អំបានត្រឹមត្រូវនិងមានគុណភាព ធ្វើអោយម៉ាស៊ីនដំណើរការបានល្អ មិនប៉ះពាល់ដល់គ្រឿងបង្គុំរបស់ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីននោះទេជាពិសេសមុនពេលចេញដំណើរការទៅក្រៅ យើងត្រូវពិនិត្យចំពោះកម្រិតទឹកក្នុងធុងទឹកអោយបានត្រឹមត្រូវ ជៀសវាងខ្វះទឹកដែលនាំឲ្យម៉ាស៊ីនឡើងកម្តៅខុសធម្មតា។
  • ផ្លាស់ប្តូរតម្រង់ខ្យល់៖ ការផ្លាស់ប្តូរតម្រងខ្យល់ទៀងទាត់ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះម៉ាស៊ីនរថយន្ត តួរយ៉ាងដូចជា ជួយបន្ថែមអាយុកាលម៉ាស៊ីន និងកាត់បន្ថយការកកស្ទះប្រព័ន្ធបញ្ចេញផ្សែង ដោយវាដើរតួនាទីក្នុងការច្រោះយក កំទេចដី និងសារធាតុកខ្វក់ ដែលអាចចូលមកបំផ្លាញផ្នែកផ្សេងៗនៃគ្រឿងម៉ាស៊ីនដូចជា ស៊ីឡាំង និងពីស្តុង ធ្វើឲ្យប្រព័ន្ធបញ្ចេញផ្សែងដំណើរការមិនបានត្រឹមត្រូវ មានបញ្ហាដល់ម៉ាស៊ីនរថយន្តផងដែរ។
  • ត្រួតពិនិត្យទៅលើខ្សែពាន៖ ខ្សែពានត្រូវបានបែងចែកជា២ប្រភេទគឺ ខ្សែពានប្រភេទអូសទាញ វាមានតួរនាទីក្នុងការអូសទាញចលនាបង្វិលលើគ្រឿងបង្គុំដូចជា បូមទឹក ឌីណាម៉ូ កង្ហារធុងទឹក កុំប្រេស័រ ជាដើមក្នុងការប្រទាក់ពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀត ដើម្បីអោយម៉ាស៊ីនដំណើរការល្អ។ រីឯមួយប្រភេទទៀតគឺប្រភេទតម្រូវតង់ភ្ជាប់ចលនាបង្វិលពីឡាបអាកាមនៅក្បាលគុយឡាស មក វីឡឺប្រឺកាំងនៅប្លុកស៊ីឡាំងដែលនៅលើខ្សែរពាននេះមានបំពាក់គម្លាតធ្មេញដើម្បីកំណត់រយៈពេលនៃការបិទបើករបស់ស៊ូប៉ាប់ខ្យល់និងស៊ូប៉ាប់ភ្លើង។ ក្នុងករណីបើសិនខ្សែរពានណាមួយមានបញ្ហាវានឹងបង្ហាញចេញជាសំលេងក្នុងរថយន្ត ហើយវាធ្វើអោយម៉ាស៊ីនឡើងកម្តៅ និងបូមចង្កូតមិនដំណើរការផងដែរ ដូច្នេះអ្នកគួរត្រួតពិនិត្យអោយបានទៀងទាត់ និងផ្លាស់ប្តូរវាចេញរៀងរាល់ ៤០ ០០០ម៉ាយ៍ ឬ​៣ឆ្នាំម្តង។
  • កុំព្រងើយកន្តើយចំណោះភ្លើងសញ្ញាត្រួតពិនិត្យនៅលើកុងទ័របង្ហាញ៖ ជាធម្មតានៅពេលមានបញ្ហា ឬ មានលក្ខណៈខុសធម្មតាណាមួយ កើតឡើងលើប្រព័ន្ធមួយចំនួនលើរថយន្ត ឧបករណ៍ចាប់សញ្ញា ឬ សេនស័រនៃប្រព័ន្ធនោះនឹងបញ្ជូនទិន្នន័យផ្សេងៗទៅកាន់ប្រព័ន្ធបញ្ជា ដើម្បីវិភាគកំហូច ហើយវានឹងបញ្ជូនព័ត៌មាននោះមកកាន់ផ្ទាំងកុងទ័របង្ហាញជាភ្លើងសញ្ញាអោយអ្នកបើកបរបានឃើញតួរយ៉ាង។

  • ភ្លើងសញ្ញាសីតុណ្ហភាពរបស់ម៉ាស៊ីនមានន័យថាម៉ាស៊ីនរបស់អ្នកគឺឡើងកំដៅខុសធម្មតា ដែលតម្រូវអោយអ្នកធ្វើការត្រួតពិនិត្យជាបន្ទាន់
  • ភ្លើងសញ្ញាប្រេងម៉ាស៊ីនមានន័យថាម៉ាស៊ីនរថយន្តរបស់អ្នកខ្វះ ឬ លើសប្រេងម៉ាស៊ីន ឬសម្ពាធប្រេងម៉ាស៊ីនតិចពេក ដោយសារស្ទះតម្រង
  • ភ្លើងសញ្ញា ម៉ាស៊ីនរថយន្តមានន័យថាផ្នែកណាមួយនៃម៉ាស៊ីនរថយន្តត្រូវបានខូចឬមិនដំណើរការ
  • ត្រួតពិនិត្យ និងផ្លាស់ប្តូរប៊ូស៊ី៖ ប៊ូស៊ី គឺមានមុខងារក្នុងការបញ្ឆេះល្បាយខ្យល់ ឬប្រេងឥន្ធនៈនៅក្នុងបន្ទប់ចំហេះ ដើម្បីបង្កើតជាចលនាបង្វិលអោយម៉ាស៊ីនដំណើរការ និង ផ្ទេរកំដៅចេញពីបន្ទប់ចំហេះ ដើម្បីការពារការកើនកំដៅក្នុងបន្ទប់ចំហេះ ផ្កាភ្លើងតូចៗដែលប៊ូស៊ីនីមួយៗផ្តល់ឲ្យគឺរាល់ពេលដែលពីស្តុងធ្វើដំណើការដល់ចំណុចជិតផុតលើ ក្នុងការចាំបាច់ដើម្បីបញ្ឆេះល្បាយខ្យល់និងប្រេងឥន្ធនៈ កាលណានៅពេលដែលប៊ូស៊ីខូច មានប្រេះដំណើរការម៉ាស៊ីនរថយន្តនឹងមានបញ្ហា ដែលបណ្តាលមកពីការដុតល្បាយប្រេងមិនបានល្អទេ ដូច្នេះអ្នកគួរត្រួតពិនិត្យអោយបានទៀងទាត់ និងផ្លាស់ប្តួរចេញនៅពេលមានសញ្ញាណាមួយកើតឡើងដូចជា៖
  • ពិបាកបញ្ឆេះរថយន្ត
  • ម៉ាស៊ីនបាត់ចំហេះ
  • ល្បឿនម៉ាស៊ីនខុសធម្មតា
  • ការបង្កើនល្បឿនខ្សោយមិនស្ទុះ
  • និងក្លិនប្រេងឥន្ធនៈចេញពីផ្សែងម៉ាស៊ីនខ្លាំង។
  • លាងសម្អាតម៉ាស៊ីនរថយន្ត៖ ស្តាប់ទៅដូចជាមិនសមហេតុផល ប៉ុន្តែអ្នកដឹងទេធូលីដី កម្អែល និងសារធាតុគីមីកខ្វក់ ដែលតោងស្អិតជាប់នៅលើម៉ាស៊ីនមិនត្រឹមតែធ្វើឲ្យមើលទៅមានសភាពចាស់នោះទេ តែវាថែមទាំងបណ្តាលឲ្យប៉ះពាល់ដល់គ្រឿងម៉ាស៊ីនបន្តិចម្តងៗ ដែលធ្វើអោយម៉ាស៊ីនរថយន្តមានអាយុកាលខ្លីផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះនែក! គ្រឿងលេងតម្លៃជិត ២ម៉ឺនដុល្លារ សម្រាប់ឡាន Toyota Land Cruiser ឆ្នាំ២០២២ ថ្មី

ក្រុមហ៊ុន Liberty Walk ត្រូវបានគេស្គាល់ច្រើនតាមរយៈការលក់នូវគ្រឿងលេង bodykits សម្រាប់រថយន្ត ដោយក្នុងនោះរួមមានទាំង Lamborghini Huracans, Nissan GT-R និងរថយន្តស្ព័រជាច្រើនផ្សេងទៀត។

ថ្មីៗនេះ ក្រុមហ៊ុនជប៉ុនខាងលើបានប្រកាសចេញនូវ គ្រឿងលេង bodykits សម្រាប់រថយន្ត Toyota Land Cruiser 300 ឆ្នាំ២០២២ ដែលចូលរួមសហការណ៍ជាមួយនឹង ក្រុមហ៊ុន Sphere Light ហើយវានឹងចេញលក់នៅក្នុងឆ្នាំ២០២២។

វាមិនមែនជាលើកទីមួយនោះទេ ដែលមានក្រុមហ៊ុនផលិត bodykits សម្រាប់ Land Cruiser ថ្មី ព្រោះថាក្នុងនោះមានទាំងក្រុមហ៊ុន Modelista និង Wald ផងដែរ។ ដោយឡែកចំពោះ គ្រឿងលេងរបស់ Liberty Walk និង Sphere Light គឺ កាងមុខលៀន ជាមួយនឹងការបន្ថែមអំពូល LED ទៀតផង។

មិនតែប៉ុណ្ណោះ ឡូហ្គូ Toyota លើប៉ាណាមុខ ក៏ត្រូវបានប្តូរទៅជាឡូហ្គូ Liberty Walk វិញ ហើយគម្របម៉ាស៊ីនរបស់វាត្រូវបានផលិតចេញពី carbon fiber សុទ្ធទៀតផង។ រីឯផ្នែកចំហៀងវាក៏បានបំពាក់កាង ដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែរីកទទឹង។ ក្រឡេកទៅមើលផ្នែកខាងក្រោយវិញ វាបានបំពាក់កាង spoiler ចំនួន ២ជាន់, កាងក្រោយលៀន និង កាងលំហូរខ្យល់ក្រោយ rear diffuser ជាមួយបំពង់ស៊ីម៉ាំង ២ ទៀតផង។

ក្រុមហ៊ុន Liberty Walk បានប្រកាសថា គ្រឿងលេង bodykits មួយឈុតសម្រាប់ Toyota Land Cruiser 300 ឆ្នាំ២០២២ នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ១៧ ៨៧០ដុល្លារ នៅក្នុងប្រទេសជប៉ុន ឬ ១៩ ៥៨០ដុល្លារ នៅលើទីផ្សារដទៃទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus IS ឆ្នាំ២០២២ ថែមម៉ូដែលពិសេសថ្មី ២ លើ IS300 និង IS350

ក្រុមហ៊ុន Lexus Japan បានប្រកាសចេញរថយន្ត IS ឆ្នាំ២០២២ ម៉ូដែលពិសេសថ្មីចំនួន ២ ទៀត គឺ F-Sport Mode Black S និង F Sport Mode Glitter សម្រាប់ត្រកូល IS300 និង IS350។ ម៉ូដែលថ្មីទាំងពីរនេះសន្យាថានឹងផ្តល់នូវបិទពិសោធន៍បើកបរកាន់តែប្រសើរ ហើយនឹងចេញលក់នៅក្នុងប្រទេសជប៉ុន នាខែតុលាខាងមុខនេះតែម្តង។

គួរឲ្យដឹងថា ម៉ូដែល F Sport Mode Black S ថ្មីនេះ គឺជាអ្នកស្នងតំណែងពី JDM F Sport Mode Black ហើយផ្អែកតាមម៉ូដែល IS 350, IS 300h ឬ IS 300 F-Sport។ រថយន្តម៉ូដែលពិសេសនេះមានបំពាក់យ៉ាន់ forged aluminum ទម្ងន់ស្រាល ដែលចូលរួមសហការណ៍ផលិតជាមួយក្រុមហ៊ុន BBS ហើយមានការលេងស្ទីលផ្នែកខាងក្រៅ ដូចជា គម្របកញ្ចក់ចំហៀងពណ៌ខ្មៅ និង ស៊ុមកញ្ចក់ពណ៌ខ្មៅ ជាដើម។

ចំណែកឯផ្នែកខាងក្នុងវិញ ម៉ូដែល F Sport Mode Black S ក៏មានបំពាក់ពូកស្បែក, កុងទ័រ F Sport TFT LCD ទំហំ ៨អ៊ីញ, កៅអីក្រោយមានពោងចំហៀង SRS ហើយកៅអីអ្នកបើកបរមាន Memory Seat។ គួរឲ្យដឹងថា រថយន្ត Lexus IS 350 F Sport Mode Black ដែលជាម៉ូដែលកប់បំផុត នឹងមានតម្លៃខ្ទង់ ៦៤ ០០០ដុល្លារ នៅក្នុងប្រទេសជប៉ុន។

ដោយឡែក ចំពោះម៉ូដែល F Sport Mode Glitter វិញ មានបំពាក់យ៉ាន់ aluminum ១៩អ៊ីញ ពណ៌ខ្មៅ, កញ្ចក់ចំហៀងអូតូពណ៌ខ្មៅ និងស៊ុមកញ្ចក់ពណ៌ខ្មៅ ផងដែរ។ ចំណែកឯកាប៊ីនខាងក្នុងវិញ វាមានបំពាក់ឈើ Ash Wood, កៅអីមុខពណ៌ក្រហមលាយខ្មៅ មានបញ្ចេញខ្យល់ត្រជាក់ ហើយកៅអីអ្នកបើកបរមាន Memory Seat។ ម៉ូដែលនេះនឹងមានតម្លៃខ្ទង់ ៦២ ១៥០ដុល្លារ។

រថយន្ត Lexus IS 350 F Sport បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១១សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៦វិនាទី និងប្រើប៉ុងមួយវិលកង់ក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Toyota និយាយថាការបត់ទៅរថយន្តអគ្គិសនីទាំងស្រុង អាចធ្វើឲ្យមនុស្សរាប់លានបាត់បង់ការងារ

នាយកជាន់ខ្ពស់ Toyota លោក Akio Toyoda បានព្រមានថាការងារជាច្រើនកន្លែងក្នុងឧស្សាហកម្មយានយន្តនឹងត្រូវប្រឈមមុខនឹងហានិភ័យ ប្រសិនបើរដ្ឋាភិបាលជប៉ុនចង់សម្រេចមហិច្ឆតាប្រើប្រាស់រថយន្តដែលមិនប៉ះពាល់ដល់បរិស្ថានសុទ្ធ។

លោក Toyoda បានពន្យល់ថាប្រទេសជប៉ុនគឺជាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចេញ ហើយក្នុងមួយឆ្នាំប្រទេសនេះមានផលិតរថយន្តប្រមាណ ១០លានគ្រឿង ដែលពាក់កណ្ដាលគឺជារថយន្តដែលត្រូវនាំចេញទៅទីផ្សារបរទេស។ នៅត្រឹមឆ្នាំ២០៣០ ចំនួនផលិតនៅប្រទេសជប៉ុនអាចនឹងបន្តមានប្រមាណ ៨លានគ្រឿងក្នុងមួយឆ្នាំ ដែលជាប្រភេទរថយន្តពីស្តុង ប្រភេទ Hybrid និងជាប្រភេទ PHEV ផងដែរ។

ប្រសិនបើរថយន្តប្រភេទទាំងនេះត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលប្រទេសជប៉ុនក្នុងគោលបំណងលុបបំបាត់រថយន្តបំពុលបរិស្ថាន នោះឧស្សាហកម្មយានយន្តនឹងត្រូវខាតបង់ធ្ងន់ ដែលបង្ខំឲ្យក្រុមហ៊ុនត្រូវសម្រេចចិត្តរើការផលិតទៅក្រៅប្រទេស ឬបញ្ចប់ការផលិតតែម្ដង។

មិនថាមានការសម្រេចចិត្តបែបណានោះទេ ការងារចំនួន ៥,៥លានកន្លែងក្នុងឧស្សាហកម្មយានយន្តជប៉ុនគឺច្បាស់ជាត្រូវប្រឈមនឹងហានិភ័យ។

ដោយឡែកលោក Toyoda ក៏បានលើកឡើងជាដំណោះស្រាយផងដែរ ដោយលោកបានលើកឡើងថាការឆ្ពោះទៅកាន់ការលុបបំបាត់រថយន្តបំពុលបរិស្ថានអាចអនុវត្តន៍អាស្រ័យទៅតាមស្ថានភាពប្រទេសនីមួយៗ ហើយជាពិសេសទៀតនោះគឺគួរតែមានការផ្ដល់សេរីភាពលើបច្ចេកវិទ្យាដែលត្រូវប្រើដើម្បីសម្រេចបានគោលដៅនេះ។

នាយកជាន់ខ្ពស់រូបនេះបានបន្ថែមថារថយន្ត Hybrid នៅតែអាចចូលរួមចំណែកធំ​ក្នុងដំណើរនេះ ដោយសារតែវាមានតម្លៃធូរថ្លៃជាងរថយន្តអគ្គិសនី ហើយជាមួយការអភិវឌ្ឍន៍បច្ចេកវិទ្យា Hybrid ធ្វើឲ្យរថយន្ត Hybrid កាន់តែសាយភាយឧស្ម័នពុលតិចទៅៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន៧កៅអី Honda BR-V ជំនាន់ថ្មីប្រកាសចេញជាផ្លូវការ

Honda បានបង្ហាញចេញរូបរាងរថយន្ត BR-V ជំនាន់ទីពីរ ជាផ្លូវការនៅប្រទេសឥណ្ឌូណេស៊ី ដែលរូបរាងនេះធ្លាប់បានបង្ហើបចេញតាមរយៈរថយន្ត N7X Concept កាលពីដើមឆ្នាំកន្លងទៅ។

រថយន្ត SUV ថ្មីរបស់ Honda បានផលិតឡើងដើម្បីផ្ដល់នូវផាសុកភាពផ្នែកខាងក្នុង ដោយមានបំពាក់កៅអីអង្គុយចំនួន៣ជួរ មានការរៀបចំកៅអីចំនួន៧កៅអី ហើយមានពាំនាំនូវបច្ចេកវិទ្យាទំនើបជាងមុនផងដែរ បើប្រៀបនឹងរថយន្តជំនាន់ដំបូង។

Honda មិនបានបង្ហាញរូបភាពខាងក្នុងនៃរថយន្តនោះទេ ប៉ុន្តែបានឲ្យដឹងថាវាមានកុងទ័រឌីជីថលទំហំ ៤,២អ៊ីញ រួមជាមួយអេក្រង់កម្សាន្តទំហំ ៧អ៊ីញជាប្រភេទ Touchscreen។ នៅខាងក្នុងរថយន្តក៏មាននូវឃ្លុបដាក់ឥវ៉ាន់ជាច្រើនកន្លែង, មានរន្ធសាកថ្មនៅខាងក្រោយកៅអីអង្គុយ និងកន្លែងដាក់ដបទឹកចំនួនពីរ។

ចំណែកផ្នែកម៉ាស៊ីនវិញ គឺជាម៉ាស៊ីនចំណុះ ១,៥លីត្រ ប្រភេទ i-VTEC ដែលអាចផលិតកម្លាំងបាន ១១៩សេះ ភ្ជាប់នឹងប្រអប់លេខ CVT ថ្មីដែលមានសមត្ថភាពសន្សំសំចៃប្រេងបានប្រសើរជាងមុន។

Honda មិនបានបញ្ចេញតម្លៃលក់នៅឡើយទេ ប៉ុន្តែរំពឹងថារថយន្ត BR-V ថ្មីនឹងមានតម្លៃប្រហាក់ប្រហែលរថយន្តស៊េរីចាស់ ដែលមានដាក់លក់តម្លៃចាប់ពីប្រមាណ ១៦ ៨១១ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះគឺជា Alphard ខ្នាតតូចថ្មីសម្រាប់គ្រួរសារលោកអ្នក

ប្រសិនបើអ្នកចង់បានរថយន្តទំនើបសម្រាប់គ្រួសាររបស់អ្នកហើយល្អក្នុងការបើកបរដ៏អស្ចារ្យនោះ អ្នកអាចស្វែងរករថយន្តប្រភេទ MPV ។ ទំហំសម្រាប់កន្លែងអង្គុយដែលអាចបត់បែនបាន និងមានផាសុកភាពសម្រាប់អ្នករួមដំណើររហូតដល់៨នាក់។ កម្លាំងខ្លាំង រួមនិងមុខងារប្រើប្រាស់ដ៏ទំនើបអមដោយភាពងាយស្រួលក្នុងការបើកបរ។ មនុស្សជាច្រើនជ្រើសរើសរថយន្ត Toyota Alphard សម្រាប់សមាជិកគ្រួសាររបស់ពួកគេដូចជានាំកូនទៅសាលា ឬ ធ្វើដំណើរសម្រាប់អាជីវកម្មផ្សេងៗ។ ប៉ុន្តែតម្លៃរបស់ Toyota Alphard ខ្ពស់ពេកប្រមាណជាង ១៣៤ ៥០០ដុល្លារ ដែលអាចមានលទ្ធភាពទិញសម្រាប់តែអ្នកមាន ឬសម្រាប់អ្នកដែលមានឋានៈខ្ពស់នៅកម្ពុជាប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះអ្នកអាចស្វែងរកពី Toyota Alphard ខ្នាតតូចដែលជាការមកដល់ថ្មីនៃក្រុមហ៊ុន Maxus Cambodia គឺម៉ាក Maxus G50។ បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់ធ្វើឱ្យរថយន្ត Maxus G50 ត្រូវបានមនុស្សភាគច្រើនដាក់ឈ្មោះក្រៅថា Alphard ខ្នាតតូចដោយសារតែរូបរាងដ៏ស្រស់ស្អាតស្រដៀងទៅនឹងម៉ូដែល Toyota Alphard។ តម្លៃ Maxus G50 ចាប់ផ្តើមពី ៣៤ ៩៩៩ដុល្លារ ដែលមានតម្លៃខុសគ្នា៤ដងជាមួយ Toyota Alphard ។

Maxus G50 គឺជារថយន្តប្រភេទ MPV ៨កៅអីដែលផ្តល់ជូនលោកអ្នកនូវតម្លៃសមរម្យ បូករួមជាមួយការធានារយៈពេល៥ឆ្នាំ។ Maxus G50 មានពីរជម្រើសគឺ ប្រភេទ Luxury និង Luxury Plus ដែលអ្នកទិញអាចជ្រើសរើសតាមអ្វីដែលពួកគេត្រូវការ។ វាមានភាពនឹងល្អ និងពេញចិត្តយ៉ាងខ្លាំងជាមួយកម្លាំងម៉ាស៊ីនដ៏ខ្លាំង និងអាចជឿក្នុងការបើកបរ ហើយវាត្រូវបានភ្ផាប់ជាមួយប្រព័ន្ធប្រអប់លេខអូតូ និងលេខដៃ។ វាបំពាក់ដោយម៉ាស៊ីនតួបូចំណុះ ១,៥លីត្រ ដែលផ្តល់កម្លាំង ១៦៩សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ ដែលនឹងធានាថារថយន្តនេះផ្តល់នូវដំណើរការល្អយ៉ាងល្អ។ កម្លាំងរបស់វាល្អគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងការងារអាជីវកម្មនានាព្រោះវាមានការសន្សំសំចៃការប្រេងឥន្ធនៈ និងបង់ថ្លៃពន្ធផ្លូវទាប។

ភាពធំទូលាយនៃរថយន្តនេះអាចផ្តល់នូវការធ្វើដំណើរប្រកបដោយផាសុកភាពសម្រាប់អ្នកបើកបរនិងសមាជិកគ្រួសាររបស់អ្នក។ មុខងារប្រើប្រាស់បានបំពាក់ដោយសម្ភារៈស្បែកទន់ដ៏ប្រណីតដែលមានគុណភាពខ្ពស់ បានធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានផាសុកភាពផងដែរ។ អេក្រង់កំសាន្តអាចភ្ជាប់ជាមួយ Bluetooth, Apple CarPlay, ឧបករណ៍បំពងសម្លេងចំនួន៤គ្រាប់ និងម៉ាស៊ីនត្រជាក់មុខក្រោយដែលធានាថារថយន្តដ៏អស្ចារ្យនេះនឹងផ្តល់បទពិសោធន៍បើកបរដ៏ល្អសម្រាប់លោកអ្នក។ លក្ខណៈពិសេសជាច្រើនរួមមានមុខងារស្តង់ដារដូចជា៖ សោរឆ្លាតវៃ smart key, ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ, កៅអីអូតូ, ចង្កូតប្រើអគ្គីសនីធូរល្អ, កាមេរ៉ា៣៦០បង្ហាញពីទិន្នភាពជុំវិញរថយន្ត, ប្រព័ន្ធចុះចំណោទ និងទប់លំនឹងស្វ័យប្រវត្តិ, ប្រព័ន្ធហ្វ្រាំងABS និង EPB។

ប្រសិនបើអ្នកកំពុងស្វែងរករថយន្ត ៨កៅអីជាលក្ខណៈគ្រួសារ អ្នកអាចផ្តល់ឱកាសក្នុងការទិញរថយន្ត Maxus G50 ព្រោះវាក៏ជាជម្រើសដ៏ល្អសម្រាប់លោកអ្នកដែលមានទំហំទឹកប្រាក់សមល្មម។ ដូច្នេះសម្រាប់អ្នកដែលស្វែងរករថយន្តដែលមានគុណភាពល្អក្នុងតម្លៃសមរម្យ រថយន្ត Maxus G50 អាចបង្ហាញថាជាជម្រើសដ៏ល្អ។ Maxus G50 ផ្តល់ជូនឱ្យការបើកបររបស់ខ្លួនមានភាពងាយស្រួល ដោយមានកន្លែងទំនេរគ្រប់គ្រាន់នៅផ្នែកខាងក្នុង។ ដូច្នេះសម្រាប់ការធ្វើដំណើរឆ្ងាយជិតនឹងក្លាយជាជម្រើសដ៏អស្ចារ្យ។ លោកអ្នកដែលមានគម្រោងទិញរថយន្ត MPV គួរតែសាកល្បងជាមួយរថយន្ត Maxus G50៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃ Lexus RX សេរ៊ីថ្មី ទើបចេញលក់ក្នុងប្រទេសថៃក្តៅៗ

ក្រុមហ៊ុន Lexus Thailand បានធ្វើការបញ្ចេញនូវរថយន្ត RX សេរ៊ីថ្មីឆ្នាំ២០២២ សម្រាប់ទីផ្សារប្រទេសថៃជាផ្លូវការ ជាមួយជម្រើសចំនួន ៥ម៉ូឌែលគឺ RX 300 Luxury, RX 300 Premium, RX 300 F-Sport, RX 350 និង RX 450h។

  • សម្រាប់ប្រភេទ RX 300 បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៨សេះ និងដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ។
  • សម្រាប់ប្រភេទ RX 350 បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០០សេះ និងដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ។
  • សម្រាប់ប្រភេទ RX 450h បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងសរុវ ២៦៣សេះ និងដំណើរការដោយប្រអប់លេខ E-CVT។

តួរយ៉ាងចំពោះនៃរថយន្តប្រភេទ Crossover SUV នេះគឺប្រភេទ RX 300 Luxury មានតម្លៃចាប់ពី ១២៧ ២៨៣ដុល្លារ, RX 300 Premium មានតម្លៃចាប់ពី ១៤២ ២៥៨ដុល្លារ, RX 300 F-Sport មានតម្លៃចាប់ពី ១៦០ ៥២៧ដុល្លារ, RX 350 មានតម្លៃចាប់ពី ២០៥ ១៥១ដុល្លារ និង RX 450h មានតម្លៃចាប់ពី ២២៨ ៨១១ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+