ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី និងឡាន PHEV លក់បានកាន់តែច្រើនលើសមុននៅផ្សារអឺរ៉ុប

ចំនួនរថយន្តថ្មីដែលបានចុះបញ្ជីនៅទូទាំងទីផ្សារអឺរ៉ុបកាលពីខែកក្កដា មានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ប៉ុន្តែការលក់រថយន្តអគ្គិសនី និងរថយន្តប្រភេទ Plug-in Hybrid នៅតែបន្តមានការកើនឡើង។

ទិន្នន័យពី JATO Dynamics បង្ហាញថាមានរថយន្តថ្មីចំនួន ៩៦៧ ៨៣០គ្រឿងបានចុះបញ្ជីនៅទូទាំងទីផ្សារទាំង២៦នៅអឺរ៉ុប កាលពីខែកក្កដា។ ចំនួននេះគឺធ្លាក់ចុះ ២៤% ធៀបនឹងចំនួនកាលពីខែកក្កដាឆ្នាំ២០២០ ប៉ុន្តែចំនួនរថយន្តថ្មីចុះបញ្ជីរយៈពេល៧ខែដំបូងនៃឆ្នាំ២០២១នៅតែមានចំនួនវិជ្ជមាន ដែលមានច្រើនជាងឆ្នាំមុន ១៧%។

កាលពីខែកក្កដាចំនួនលក់រថយន្តម៉ាស៊ីនពីស្តុងមានចំនួន ៥៩% នៃចំនួនលក់សរុបដែលបន្តធ្លាកចុះធៀបនឹងចំនួនលក់ ៥៩,៨% កាលពីខែកក្កដាឆ្នាំមុន ខណៈដែលរថយន្តអគ្គិសនីថ្មីបានកើនឡើងចំនួន ៤៩ ០០០គ្រឿង រវាងខែកក្កដាឆ្នាំ២០២០ និងកក្កដា២០២១ និងកើនឡើង ១២៥ ០០០គ្រឿង បើធៀបនឹងខែកក្កដាឆ្នាំ២០១៩។

រថយន្តដែលលក់ដាច់ជាងគេនៅអឺរ៉ុបប្រចាំខែកក្កដាគឺរថយន្ត Dacia Sandero ដែលលក់បាន ២០ ៤៤៦គ្រឿង ខណៈរថយន្ត Plug-in Hybrid លក់ដាច់ជាងគេគឺរថយន្ត Ford Kuga អាចលក់បាន ៤២៤៧គ្រឿង និងរថយន្ត VW ID.3 ជារថយន្តអគ្គិសនីលក់ដាច់ជាងគេអាចលក់បាន ៥៤៣៣គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនមេ Mercedes ជឿថាវិបត្តិខ្វះឈីបអាចអូសបន្លាយដល់ឆ្នាំ២០២៣

នាយកប្រតិបត្តិក្រុមហ៊ុន Daimler លោក Ola Kallenius បានសន្និដ្ឋានថាឧស្សាហកម្មយានយន្តអាចនឹងបន្តជួបវិបត្តិខ្វះខាតឈីបសឺមីកុងឌុចទ័ររហូតដល់ឆ្នាំ២០២៣ឯណោះ។

លោកបានលើកឡើងដូចនៅក្នុងអំឡុងកម្មវិធីតាំងបង្ហាញរថយន្ត Munich Motor Show ថា ៖ “ក្រុមហ៊ុនផ្គត់ផ្គង់ឈីបមួយចំនួនបានជួបប្រទះបញ្ហាការផលិតដោយសារតែតម្រូវការខ្ពស់។ បញ្ហានេះអាចនឹងជះឥទ្ធិលរហូតដល់ឆ្នាំ២០២២ ហើយអាចនឹងធូរស្រាលទៅវិញនៅឆ្នាំ២០២៣។”

ក្រុមហ៊ុន Daimler កាលពីថ្មីៗកន្លងទៅនេះបានបង្ហាញក្ដីរំពឹងថាចំនួនលក់ប្រចាំត្រីមាសទី៣សម្រាប់ម៉ាក Mercedes-Benz អាចនឹងធ្លាក់ចុះដោយសារវិបត្តិឈីបសកល។ យ៉ាងណាក្ដីនាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថាពួកគេសង្ឃឹមថាដៃគូផ្គត់ផ្គង់ឈីបផ្ទាល់របស់ពួកគេ អាចនឹងជួយឲ្យត្រីមាសទីបួនមានភាពល្អប្រសើរឡើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Smart ចេញគំរូ SUV ថ្មី ប្រើថាមពលអគ្គិសនីសុទ្ធ មានការឌីហ្សាញទាក់ទាញខ្លាំង

ក្រុមហ៊ុន Smart បានប្រកាសចេញគំរូ SUV ថ្មី ហៅថា Concept #1 ដែលជារថយន្តប្រភេទ city-car ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។

គំរូរថយន្ត Smart Concept #1 ថ្មីនេះ គឺជាការសហការណ៍ផលិតរវាងក្រុមហ៊ុនអាល្លឺម៉ង់ Daimler និង ក្រុមហ៊ុនចិន Geely។ ក្នុងនោះ Geely នឹងកាន់កាប់ផ្នែកវិស្វកម្ម (engineer) នៅក្នុងប្រទេសចិន ប៉ុន្តែ Daimler ជាអ្នកឌីហ្សាញ។

Concept #1 មានប្រវែងតួខ្លួន ៤២៩០មីល្លីម៉ែត្រ ទទឹង ១៩១០មីល្លីម៉ែត្រ កម្ពស់ ១៦៩៨មីល្លីម៉ែត្រ ហើយប្រើគ្រោងឆ្អឹងរបស់ក្រុមហ៊ុន Geely ដែលមានប្រើលើរថយន្ត Volvo។

ក្រុមហ៊ុន Smart អះអាង ថ្វីបើវាមានរូបរាងតូចមែន ប៉ុន្តែទំហំកាប៊ីនខាងក្នុងនៃ SUV នេះ គឺជាចំណុចខ្លាំងរបស់វា ខណៈយ៉ាន់ទំហំ ២១អ៊ីញដ៏ធំទាំង ៤គ្រាប់ ត្រូវបានរុញឲ្យជិតដល់ចុងក្រោយនៃរថយន្ត។ ថ្វីបើដាក់បង្ហាញជាគំរូរថយន្តដែលមានកៅអី ៤ ក៏ពិតមែន ប៉ុន្តែនៅពេលចូលរោងចក្រផលិត វានឹងមានកៅអីអង្គុយចំនួន ៥។

ក្រៅពីនោះ Concept #1 ក៏មានបំពាក់ដំបូលកញ្ចក់ Panoramic Sunroof, តាប្លូអណ្តែត និង អេក្រង់កម្សាន្តទំហំដល់ ១២,៨អ៊ីញ ថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ Smart មិនទាន់បានបង្ហាញលម្អិតអំពីសមត្ថភាពរបស់វាឡើយ ប៉ុន្តែរថយន្ត SUV នេះនឹងចូលរោងចក្រផលិតនៅអឺរ៉ុប និងចិន នៅឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Mercedes G-Class ឆ្នាំ២០២២ មានបន្ថែមលក្ខណៈពិសេសថ្មីច្រើន!

ក្រុមហ៊ុន Mercedes បានប្រកាសចេញរថយន្ត G-Class ស៊េរីឆ្នាំ២០២២ របស់ខ្លួន នៅក្នុងកម្មវិធី IAA MOBILITY 2021 Auto Show ជាផ្លូវការ ដោយក្នុងនោះវាទទួលបានការអាប់ដេតមកស្តង់ដារជាច្រើន ទាំងផ្នែកខាងក្រៅ និងខាងក្នុង ហើយក៏មានបន្ថែមម៉ូដែលថ្មី គឺ Professional Line។

រថយន្ត Mercedes G-Class ប្រភេទ Professional Line ឆ្នាំ២០២២ ទទួលបានការអាប់ដេតរូបរាងបែបមាំ ដោយផ្តោតខ្លាំងលើការ Off-road ដោយក្នុងនោះមានបន្ថែមសំណាញ់ចង្កៀងមុខ, របាំងភក់ទាំងមុខ និងក្រោយ ក៏ដូចជា យ៉ាន់ទំហំ ១៨អ៊ីញ ជាដើម។

មិនតែប៉ុណ្ណោះ អតិថិជនក៏អាចបន្ថែមកញ្ចប់ Option “Professional Exterior Line Custom Specifications” ដែលរួមបញ្ចូលទាំង កាងចាប់កង់សាគួខាងក្រោយ Professional spare wheel holder និង រឺហ្គែរលើដំបូល Professional Roof Rack។

ក្រៅពីប្រភេទ Professional Line ខាងលើ ក្រុមហ៊ុន Mercedes និយាយថា ពួកគេនឹងផ្តល់ជម្រើស Exclusive Line និង AMG Line ទៀតផង ខណៈកាប៊ីនខាងក្នុងវិញផ្តល់ជូន ៣ ប្រភេទ គឺ Standard Line, Exclusive Line និង Superior Lines។

យ៉ាងណាមិញ ក្រុមហ៊ុន Mercedes មិនទាន់បានប្រកាសពីតម្លៃ ក៏ដូចជាកាលបរិច្ឆេទចេញលក់នៃរថយន្តនេះឡើយ ដូច្នេះមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥណ្ឌូណេស៊ីត្រៀមតេស្តសាកល្បងយន្តហោះដ្រូនដឹកអ្នកដំណើរ ដែលអាចហោះបានចម្ងាយ ៣៥គ.ម

កាលពីដើមខែមេសាក្រុមហ៊ុននាំចូលរថយន្តឯកជនឥណ្ឌូនេស៊ីឈ្មោះ Prestige Image Motorcars បានប្រកាសថាខ្លួននឹងនាំយកយន្តហោះ EHang 216 ដែលជាយន្តហោះគ្មានអ្នកបើកដែលបង្កើតឡើងដោយក្រុមហ៊ុន Guangzhou EHang Intelligent Technology Co ដែលមានសមត្ថភាពអាចជាតាក់ស៊ីហោះបាន។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Prestige Image Motorcars បានបង្ហាញថាគ្រឿងដំបូងនៃ EHang 216 បានមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ី ដោយរង់ចាំការធ្វើតេស្តហោះហើរសាកល្បងនៅកោះបាលីនាខែតុលានេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។

យន្តហោះ ឬហៅថាយន្តហោះដ្រូនដឹកអ្នកដំណើរ EHang 216 ត្រូវបានដំណើរការដោយអគ្គិសនីសុទ្ធ និងគ្មានអ្នកបើកបរ។ វាបំពាក់ជាមួយកៅអីចំនួនពីរ និងមានទម្ងន់សរុប ៣៦០គីឡូក្រាម ព្រមទាំងអាចផ្ទុកទម្ងន់បាន ២២០គីឡូក្រាម។ សម្រាប់រូបរាងនៃដ្រូននេះវាមានស្លាប ឬដៃចំនួន ៨ ភ្ជាប់ដោយម៉ូទ័រអគ្គិសនីចំនួន​២ ដែលអាចហោះបានចម្ងាយ ៣៥គីឡូម៉ែត្រពេលសាកភ្លើងម្តង និងអាចហោះដល់ល្បឿនអតិបរមា ១៦០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Cruiser ២០២២ ត្រូវពន្យាពេលចេញលក់ក្នុងប្រទេសមួយនេះ

ក្រុមហ៊ុន Toyota Australia បានបញ្ជាក់ថាការចេញលក់ ឬចែកចាយរថយន្ត Land Cruiser ឆ្នាំ២០២២ សម្រាប់ទីផ្សារអូស្រ្តាលីនាពេលខាងមុខនេះត្រូវបានពន្យាពេល ដោយសារតែបញ្ហានៃការកង្វះបន្ទះឈីបសកល។

ជាក់ស្តែងតាមការរាយការណ៍ពី Drive បាននិយាយថារោងចក្ររបស់ Toyota នៅជប៉ុន រួមទាំងរោងចក្រដែលទទួលខុសត្រូវលើការផលិតម៉ូឌែល Land Cruiser ឆ្នាំ២០២២ នេះក៏ត្រូវបង្ខំចិត្តផ្អាកការផលិតមួយរយ:តួរយ៉ាងដូចជាខែសីហា និងខែកញ្ញាផងដែរ។

សម្រាប់ហេតុផលនេះ ការចែកចាយដល់អតិថិជនរបស់ខ្លួននឹងត្រូវពន្យាពេល ហើយក្រុមហ៊ុននឹងធ្វើការអាប់ដេតដល់អតិថិជនអំពីពេលវេលានៃរថយន្តទៅដល់ដៃរបស់ខ្លួននៅពេលខាងមុខ ខណ:មានការបញ្ជាក់ពីក្រុមហ៊ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសរបស់ Ford Bronco Sport ២០២១ ដែលជាគ្រឿងទី ២ ទី៣ មានវត្តមានលក់នៅកម្ពុជា

រូបភាព៖ Depo Alphard

[ទីផ្សាររថយន្តក្នុងស្រុក] កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅមានក្រុមហ៊ុនលក់រថយន្ត Heng Huy Autocars បាននាំយកនូវរថយន្ត Ford Bronco Sport ២០២១ គ្រឿងដំបូងគេមកលក់នៅកម្ពុជា ប៉ុន្តែថ្មីៗនេះ ក៏មានក្រុមហ៊ុនលក់រថយន្ត Depo Alphard បានធ្វើការនាំចូលរថយន្តនេះ ២គ្រឿង ពណ៌លឿងដែលអាចនិយាយបានថាជាពណ៌អត្តសញ្ញាណរបស់ម៉ូដែលនេះផងដែរ។

រូបភាព៖ Depo Alphard

យោងតាមរយៈពណ៌ និងរូបរាងដែលបានបង្ហោះនោះ អាចទំនងជាប្រភេទ Badlands ដែលមានលក្ខណៈពិសេសៗដូចខាងក្រោម៖

  • រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំង ២,០ លីត្រ Ecoboost ថាមពលកម្លាំង ២៥០សេះ កម្លាំងរមួល ២៧៧ lb.-ft ប្រើប្រាស់ប៉ុង ២ ប្រអប់លេខអូតូ ៨វគ្គ
  • ប្រព័ន្ធកំណត់ការបើកបរ Terrain Management System ដែលអាចកំណត់បាន ៧ស្ថានភាពផ្លូវ៖ Sand, Slippery, Sport, Eco, Normal, Mud/Ruts និង Rock Crawl។

  • មុខងារសុវត្ថិភាព Ford Co-Pilot360™ដែលមាន ៥ប្រព័ន្ធការពារ៖
    • Pre-Collision Assist with Automatic Emergency Braking
    • BLIS (Blind Spot Information System) with Cross-Traffic Alert
    • Lane-Keeping System
    • Auto High-Beam Headlamps
    • Rear View Camera
  • 8-way Power Driver Leather-Trimmed Seat
  • 6-way Power Passenger Leather-Trimmed Seat
  • កញ្ចក់មើលក្រោយ កាត់បន្ថយចំណាំងផ្លាតពីភ្លើងរថយន្តខាងក្រោយ Auto-Dimming Rearview Mirror
  • ប្រព័ន្ធកំសាន្ត និងឧបករណ៌បំពងសម្លេង ១០ចំណុច បូករួមទាំង Subwoofer
  • Dual-zone Electronic Automatic Temperature Control
  • HD Radio
  • Power Moonroof
  • ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ Remote Start System
  • សេនស័រជំនួយដល់ការចេញពីចំណត Reverse Sensing System
  • Steering Wheel – Heated and Leather-Wrapped
  • Wireless Charging Pad
  • Body Color Door Handles
  • 4-way Manually Adjustable Head Restraint for Driver and Front Passenger
  • មុខងារហ្វា-កូដ ស្វ័យប្រវត្តិ Auto High-Beam Headlamps
  • ថាសកង់ស្ព័រ ១៨អុីញ
  • កាំមេរ៉ាមុខលក្ខណៈ ១៨០ដឺក្រេ និងលាងសម្អាតកាំមេរ៉ាផងដែរ Front 180-Degree Camera with Split View and Washer
  • និងមុខងារសំខាន់ៗផ្សេងៗទៀតជាច្រើន។
រូបភាព៖ Depo Alphard

ទោះជាយ៉ាងនេះក្តី យើងក៏មិនទាន់ដឹងថារថយន្តនោះមានលក្ខណៈពិសេសអ្វីមកជាមួយ និងតម្លៃប៉ុន្មានដែរ ប៉ុន្តែសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុននាំចូលនោះ តាមរយៈលេខ 017 736 555 / 086 736 555 ឬ Facebook: Depo Alphard

រូបភាព៖ Depo Alphard
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានការរាយកាណ៍ថា Apple ទិញមជ្ឈមណ្ឌលធ្វើតេស្តរថយន្ត ក្នុងចំនួនទឹកប្រាក់ ១២៥ លានដុល្លារ

យោងតាមរបាយការណ៍លក់អចលនទ្រព្យដែលទើបនឹងចេញថ្មីៗនេះបានបង្ហាញថា អតីតកន្លែងតេស្តសាកល្បងរបស់ក្រុមហ៊ុន Chrysler នៅទីក្រុង Phoenix រដ្ឋ Arizona (សហរដ្ឋអាមេរិក) ទើបតែទទួលការទិញក្នុងតម្លៃ ១២៥ លានដុល្លារ។

យោងតាមគេហទំព័រ Macrumors ប្រភពដែលមិនបញ្ចេញឈ្មោះបាននិយាយថា Apple ទំនងជាភាគីម្ខាងនៅពីក្រោយការទិញនេះ ដើម្បីសម្រេចផែនការនៃការអភិវឌ្ឍន៍រថយន្តអគ្គិសនីបើកបរដោយខ្លួនឯង។

ត្រលប់ទៅឆ្នាំ ២០១៧ មានសេចក្តីរាយការណ៍ថាក្រុមហ៊ុនមួយដែលមានឈ្មោះថា Route 14 Investment Partners LLC បានចុះហត្ថលេខាលើកិច្ចសន្យាជួលជាមួយរោងចក្រដោយមានពាក្យចចាមអារ៉ាមថា Apple ប៉ុន្តែប្រហែលត្រូវបានគេលាក់បាំងកម្មសិទ្ធពិតរបស់ក្រុមហ៊ុន។

តាមរយ:ការបង្ហាញនេះបានអោយដឹងថា កិច្ចព្រមព្រៀងទិញត្រូវបានចុះកាលបរិច្ឆេទនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ ជាមួយផ្ទៃដីសរុប ២ ២០០ហិចតា។

គួររំលឹកផងដែរថា Apple ធ្លាប់បានជួប និងពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ផ្នែកយានយន្ត និងក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា៖ Hyundai, Kia, Nissan និង Toyota នាពេលថ្មីៗនេះផងដែរ ដើម្បីផលិតរថយន្ត និងនាំរថយន្តរបស់ខ្លួនទៅកាន់ទីផ្សារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Maybach EQS បង្ហាញខ្លួនជាផ្លូវការ ទំនើបកាន់តែខ្លាំង និងសត្ថភាពបើកបរបានចម្ងាយ ៦០០គ.ម

ដូចគ្នាទៅនឹងគំរូរថយន្ត EQG Concept ឬ G-Class អគ្គិសនីសុទ្ធ ក្នុងព្រឹត្តិការណ៍ IAA Mobility Show ឆ្នាំ២០២១ នាទីក្រុងម៉ូនិច ក្រុមហ៊ុន Mercedes-Benz បានធ្វើការបង្ហាញចេញនូវគំរូរថយន្ត Maybach EQS ជាផ្លូវការ ខណ:ពេលរថយន្តនេះត្រូវបានគេស្គាល់ថាជារថយន្ត SUV ដ៏ប្រណិត ។

ជាមួយគំរូរថយន្តនេះ វាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនាឆ្នាំ២០២៣ ខាងមុខ នឹងត្រូវបានពិពណ៌នាថាជាគំរូនឹងត្រូវផលិតឆាប់ៗ ដែលនឹងនាំមកនូវប្រណិតភាពមកកាន់សតវត្សរ៍ទី២១។

អ្វីដែលគួរអោយកត់សម្គាល់សម្រាប់គំរូរថយន្ត Maybach EQS វាត្រូវបានលេងខ្លួនជាពីរពណ៌ដោយមានពណ៌ក្រហម លាយខ្មៅ និងបានផ្លាស់ប្តូរមុខមាត់ថ្មីជាមួយប៉ាណាបិទជិតដូចបងប្អូនក្នុងត្រកូលរបស់ខ្លួន។ បន្ថែមពីនេះវាបានបំពាក់ថ្មីជាមួយថាសកង់ឌីស្សាញថ្មីទំហំ ២៤អ៊ីញផងដែរ នឹងកាន់តែពិសេសជាមួយទ្វាអ្នកបើកបរស្វ័យប្រវត្តិ នៅពេលអ្នកបើកបរចូលកាន់តែជិតវានឹងបើកដោយស្វ័យប្រវត្តិ បន្ថែមពីនេះវាក៏ផ្តល់នូវជម្រើសសម្រាប់ទ្វាក្រោយផងដែរ។

ចូលទៅក្នុងកាប៊ីន វាត្រូវបានទទួលគំនិតឌីស្សាញពីទូកជិះកម្សាន្ត(Yachting) ជាមួយការស្វាគមន៍ដោយចង្កូតរចនាថ្មីបែបអនាគត និងអេក្រង់ Hyperscreen ខាងមុខដែលមានទទឹងទំហំ ១២,៣អ៊ីញ និងអេក្រង់ OLED ខាងក្រោយទំហំ ១២,៣អ៊ីញ ព្រមទាំងកុងសូលកណ្តាលលាតសន្ធឹងពីផ្នែកខាងក្រោយផងដែរ។

ក្រុមហ៊ុន Mercedes-Benz បានបញ្ជាក់ផងដែរថារថយន្ត Maybach EQS នឹងផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងថ្មី និងសត្ថភាពអាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz បង្ហាញគំរូរថយន្ត G-Class ប្រើអគ្គិសនីសុទ្ធ

ក្នុងព្រឹត្តិការណ៍ IAA Mobility Show ឆ្នាំ២០២១ នាទីក្រុងម៉ូនិច ក្រុមហ៊ុន Mercedes-Benz បានធ្វើការបង្ហាញចេញនូវគំរូរថយន្ត EQG Concept ដែលបង្ហាញចេញមុន មុនពេលរថយន្ត G-Class ប្រើអគ្គិសនីសុទ្ធបង្ហាញខ្លួននាពេលខាងមុខឆាប់ៗ។

គួររំលឹកផងដែរថា EQG Concept គឺឈ្មោះថ្មីនៃនៃរថយន្ត G-Class ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។ ជាមួយ Concept នៃការឌីស្សាញរថយន្ត EQG យើងឃើញថាមានការរចនារូបរាងដូចរថយន្ត G-Class ជំនាន់ទី២ ភាគច្រើន ខណ:ពេលផ្នែកខាងមុខបានផ្លាស់ប្តូរទាំងស្រុងនៃប៉ាណាខាងមុខដែលជំនួសដោយប៉ាណាបិទជិតមួយពេញ អមដោយចង្កៀង LED រាងមូល បន្ថែមជាមួយពណ៌តួរខ្លួនរំលេចជាពីរពណ៌, ថាសកង់ឌីស្សាញថ្មីទំហំ ២២អ៊ីញ និងកាងមុខសម្រាប់ជួយដល់ Aerodynamic នៃរថយន្តផងដែរ។

បើទោះបីជាអភិវឌ្ឍន៍ខ្លួនជារថយន្តអគ្គិសនីពេញលេញក៏ដោយក៏ EQG នៅតែបានប្រើប្រាស់ជាមួយតួរគ្រោងដូចរថយន្ត G-Class ដោយមានបំពាក់ជាមួយ Suspension ឯករាជ្យនៅខាងមុខ និង Rigid Axle Suspension នៅផ្នែកខាងក្រោយផងដែរ។

យ៉ាងណាមិញ ទាក់ទងទៅនឹងថាមពលកម្លាំង និងព័ត៌មានលម្អិតនៃកញ្ចប់អាគុយ រួមទាំងថ្ងៃនៃការបង្ហាញរូបរាងជាផ្លូវការនៃរថយន្តអគ្គិសនីនេះ ក្រុមហ៊ុន Mercedes-Benz ពុំទាន់បង្ហាញនៅឡើយនោះទេ ខណ:ពេលរថយន្តនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+