ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានកូរ៉េ Genesis G80 ឆ្នាំ២០២២ ចេញតម្លៃលក់ផ្លូវការ ចាប់ពីខ្ទង់ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ ដែលស្ថិតក្រោមក្រុមហ៊ុន Hyundai គឺ Genesis បានប្រកាសចេញនូវតម្លៃនៃរថយន្ត Genesis G80 ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយចាប់ពី ៤៨ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Genesis G80 ឆ្នាំ២០២២ ប្រភេទ Base Model គឺម៉ូដែល 2.5T RWD ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និងកម្លាំងរមួល ៤២១ញ៉ូតុនម៉ែត្រ ហើយប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ។

បន្តមកទៀតនោះគឺម៉ូដែល G80 2.5T AWD ឆ្នាំ២០២២ មានតម្លៃចាប់ពី ៥១ ១៥០ដុល្លារ ដែលមានលក្ខណៈសម្បត្តិដូចម៉ូដែលខាងលើដែរ តែប្រើប៉ុងពីរ។

ជាមួយគ្នានេះដែរ Genesis ក៏មានផ្តល់ជម្រើសម៉ូដែលផ្សេងទៀត ដូចជា G80 3.5T AWD Sport ដែលបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៧៥សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ដែលមានតម្លៃចាប់ពី ៦៣ ៤៥០ដុល្លារ។

ចំពោះម៉ូដែល G80 3.5T AWD Sport នេះ គឺអាចបន្ថែម Option ដូចជា Prestige Package តម្លៃ ៦ ៣០០ដុល្លារ និង Premium Package តម្លៃ ៦ ៨០០ដុល្លារ ដោយក្នុងនោះរួមមានទាំង យ៉ាន់កង់ Alloy ទំហំ ២០អ៊ីញ, ពូកស្បែក Nappa Leather, មុខងារ Remote Smart Parking Assist, Parking Collision-Avoidance Assist, កុងទ័របាញ់លើកញ្ចក់ Heads-Up Display, កុងទ័រឌីជីថល ១២,៣អ៊ីញ និង មុខងារ Forward Attention Warning ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram ចេញឡានភីកអាប់ខ្នាតតូចថ្មី តម្លៃតែជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Ram បានប្រកាសចេញរថយន្តភីកអាប់ខ្នាតតូចថ្មីរបស់ខ្លួន គឺ Ram 1000 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារអាមេរិកខាងត្បូង ដោយមានការអាប់ដេតនូវរូបរាង ក៏ដូចជាបច្ចេកវិទ្យាផងដែរ។

រថយន្ត Ram 1000 ឆ្នាំ២០២២ បានបំពាក់កាងមុខថ្មី ក៏ដូចជាចង្កៀងមុខ LED ឌីហ្សាញថ្មីទៀតផង។ រូបរាងរបស់វាមើលទៅបែបមាំ ហើយមានបំពាក់យ៉ាន់កង់ទំហំ ១៦អ៊ីញ។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ រថយន្តភីកអាប់នេះមានបំពាក់កុងទ័រឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ៨,៤អ៊ីញ។ វាក៏មានបំពាក់ពោងសុវត្ថិភាពសរុប ៧គ្រាប់ផងដែរ។

សូមបញ្ជាក់ថា Ram 1000 ឆ្នាំ២០២២ ប្រើម៉ាស៊ីនតែ ១ជម្រើសប៉ុណ្ណោះ គឺ ម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ e.TorQ EVO មានកម្លាំង ១២៨សេះ និងកម្លាំងរមួល ១៧០ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ ៦វគ្គ។ ចំពោះគ្រែដឹករបស់វាអាចផ្ទុកអីវ៉ាន់បានចំណុះ ៦៥០គីឡូក្រាម។

រថយន្ត Ram 1000 ឆ្នាំ២០២២ ត្រូវបានដាក់ឲ្យបញ្ជាទិញហើយ សម្រាប់ទីផ្សារអាមេរិកខាងត្បូង ជាមួយនឹងតម្លៃចាប់ពីខ្ទង់ ២៧ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សំបកកង់ឡាននាពេលអនាគត នឹងផលិតអំពីដបប្លាស្ទិច និងផ្កា ដែលមិនប៉ះពាល់ដល់បរិស្ថាន និងស្រាលជាងសំបកកង់ធម្មតា ៤០ ភាគរយ

ក្រុមហ៊ុនផលិតសំបកកង់អាល្លឺម៉ង់ Continental បានបង្ហាញអំពីគំនិតនៃបច្ចេកវិទ្យាដោយការប្រើប្រាស់ដបប្លាស្ទិចចំនួន ៦០ ក្នុងការផលិតសំបកកង់រថយន្តចំនួនរថយន្ត៤ នាពេលអនាគត។

ក្នុងនោះជាងពាក់កណ្តាលនៃវត្ថុធាតុដើមដែលត្រូវបានប្រើ Continental ត្រូវបានកែច្នៃឡើងវិញ ឬមកពីប្រភពកកើតឡើងវិញ ដែលវានឹងជួយដល់បរិស្ថានកាន់តែបៃតង។ បន្ថែមពីលើការកកើតឡើងវិញសំបកកង់ប្រើវត្ថុធាតុដើមដែលមានដូចជា សសៃនៃដើមផ្កា Dandelion, Silicate, ប្រេង(Vegetable oil) និង Turpentine។ បន្ថែមពីនេះ ប្លាស្ទិចគ្រាន់តែមួយផ្នែកប៉ុណ្ណោះ ១៧ភាគរយនៃសម្ភារ:ផ្សេងទៀតបានពី ដែកកែច្នៃឡើងវិញ(Recycle Steel) និងកាបូនខ្មៅ។ ទោះយ៉ាងណាក៏ដោយគួរកត់សម្គាល់ថា ការប្រើប្រាស់ Polyesterដំបូងត្រូវបានផលិតចេញពីប្លាស្ទិកកែច្នៃឡើងវិញ សារធាតុ Polyester ត្រូវបានប្រើប្រាស់សម្រាប់គែមសំបកកង់។

ជាមួយនឹងការប្រើប្រាស់ប្លាស្ទិកកែច្នៃ សំបកកង់នឹងក្លាយជាសមាសធាតុពណ៌បៃតង ស្រាលដែលមានទម្ងន់ត្រឹមតែ ៧,៥ គីឡូក្រាមដែលស្រាលជាងសំបកកង់ធម្មតា ៤០ ភាគរយ។ ការកាត់បន្ថយទំងន់ក៏ជួយបង្កើនប្រសិទ្ធភាពនៃការផ្ទៃរបស់សំបកកង់ ខណ:ពេលវាប្រើលំនាំសំបកផ្នែកចំហៀងយ៉ាងពិសេស និងការរចនាថ្មី។

ជាមួយ Concept សំបកកង់នេះ ដែលត្រូវបានរចនាឡើងដោយមិនធ្វើអោយប៉ះពាល់ដល់បរិស្ថាន អនុញ្ញាតឱ្យមានភាពធន់នឹងការកកិតទាបប្រហែល ២៥% និងត្រូវបានរចនាឡើងដើម្បីអាចប្រើបានច្រើនដងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថតបានរថយន្ត Toyota Tundra សេរ៊ីថ្មី ២០២២ ជាមួយតួរខ្លួនគ្មានការបិទបាំង

រថយន្ត Toyota Tundra សេរ៊ីឆ្នាំ ២០២២គឺកំពុងត្រៀមខ្លួនក្នុងការបង្ហាញរូបរាងនៃការអាប់ដេតថ្មីរបស់ខ្លួននារដូវស្លឹកឈើជ្រុះនេះ(ចន្លោះខែកញ្ញា ដល់ ខែធ្នូ)។ ដោយបន្ទាប់ពីក្រុមហ៊ុន Toyota បានបង្ហាញនូវរូបរាងរបស់ម៉ូឌែល TRD Pro កាលពីពេលកន្លងរួចមក ឥឡូវនេះក៏មានការបែកធ្លាយនូវរូបរាងនៃម៉ូឌែលប្រភេទធម្មតាម្តង។

រូបភាពនៃការបែកធ្លាយនេះ ត្រូវបានចែកចាយដោយបុរសម្នាក់ ដែលបង្ហាញអំពីរូបរាងនៃរថយន្តភីកអាប់នេះ កំពុងចតនៅចំណតរថយន្តដោយគ្មានការបិទបាំង។ ជាមួយរូបរាងដែលចែកចាយនេះយើងឃើញថា វាមានដូចរាងស្រដៀងគ្នាច្រើននឹងរូបភាព Render ជាពិសេសផ្នែកខាងមុខនៃរថយន្ត។

គួររំលឹកផងដែរថា សម្រាប់រថយន្ត Tundra សេរ៊ីថ្មីនេះ វាបានទទួលការអភិវឌ្ឍន៍ថ្មីទៅលើរូបរាងផ្នែកខាងក្រៅ ផ្នែកខាងក្នុង និងជាពិសេសប្រព័ន្ធជើងក្រោម ដោយប្រើប្រាស់បូមរ៉ឺស័រ និងបូម Fox ថ្មីដែលវានឹងជួយអោយកាន់តែ Smooth និងផាសុខភាពជាងមុន និងជម្រើសម៉ាស៊ីនថ្មី iForce MAX ដែលមានថាមពលជាងម៉ាស៊ីន ៥,៧លីត្រ V8 បច្ចុប្បន្នផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បង្ហាញគំរូរាងឡានអគ្គិសនីតម្លៃជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានបង្ហាញចេញរថយន្តគំរូម៉ូដែល ID.Life នៅក្នុងកម្មវិធីបង្ហាញរថយន្ត Munich Motor Show ដែលរថយន្តនេះនឹងត្រូវចេញលក់នៅក្នុងឆ្នាំ២០២៥។

ID.Life នឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណ ២ម៉ឺនអឺរ៉ូ ស្មើនឹងប្រមាណ ២៣ ៧០០ដុល្លារ ដែលអាចឲ្យ Volkswagen ប្រកួតប្រជែងនឹងរថយន្តខ្នាតតូចតម្លៃ ២៥ ០០០ដុល្លារ របស់ Tesla ដែលរំពឹងថានឹងចេញនៅក្នុងឆ្នាំ២០២៣។

រថយន្តអគ្គិសនីនេះផលិតដោយប្រើប្រាស់គ្រោងឆ្អឹង MEB ទំហំតូចដែលជាគ្រោងឆ្អឹងផលិតឡើងសម្រាប់រថយន្តខ្នាតតូច ហើយវាមានប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយដែលអាចផលិតថាមពលបាន ២៣០សេះ អាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៦,៩វិនាទី។

វាមានបំពាក់អាគុយទំហំ ៥៧គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយប៉ាន់ស្មានប្រមាណ ៤០០គីឡូម៉ែត្រ ហើយមានប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Tesla បញ្ជាក់ច្បាស់ហើយថាឡានអគ្គិសនី Cybertruck ត្រូវពន្យារពេលផលិតដល់ចុងឆ្នាំ២០២២

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់ថារថយន្ត Cybertruck នឹងចូលរោងចក្រផលិតនៅអំឡុងចុងឆ្នាំ២០២២ ដែលមានន័យថាការផលិតបានពន្យារពេល។

នៅពេលដែលរថយន្តនេះបង្ហាញវត្តមានដំបូងកាលពីខែវិច្ឆិកាឆ្នាំ២០១៩ ក្រុមហ៊ុន Tesla និយាយថារថយន្ត Cybertruck អាចនឹងចេញលក់នៅក្នុងឆ្នាំ២០២១។ លោក Elon Musk បានបញ្ជាក់ពីការពន្យារពេលនេះ ពេលនិយាយជាមួយបុគ្គលិកក្នុងអង្គប្រជុំមួយ។

កន្លងមកគេបានរំពឹងថា Cybertruck នឹងជារថយន្តភីកអាប់អគ្គិសនីដំបូងដែលចេញលក់លើទីផ្សារ ប៉ុន្តែជាលទ្ធផលនោះគឺរថយន្ត Rivian R1T ឯណោះទេដែលអាចចេញលក់បានលុន ដោយការបញ្ចេញលក់នឹងចាប់ផ្ដើមឆាប់ៗខាងមុខ។

ចំណែករថយន្ត GMC Hummer EV និង Ford F-150 Lightning ក៏ទំនងជានឹងចេញលក់លើទីផ្សារមុនរថយន្ត Cybertruck ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជនចង់ទិញឡានអគ្គិសនី Porsche ត្រូវចាំកន្លះឆ្នាំ ព្រោះហេតុផលមួយនេះ

បើទោះបីជារថយន្តអគ្គិសនី Porsche Taycan គឺជារថយន្តប្រណីត និងថ្លៃក៏ដោយ ប៉ុន្តែវាទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក្រុមហ៊ុន Porsche ក៏គ្មានបញ្ហាក្នុងការលក់វាដែរ។

ក្នុងអំឡុងពិព័រណ៍រថយន្ត Munich Motor Show អគ្គនាយកក្រុមហ៊ុន Porsche លោក Oliver Blume បាននិយាយថា តម្រូវការនៃរថយន្ត Taycan នៅតែខ្លាំង ដូច្នេះពេលវេលារង់ចាំបច្ចុប្បន្នអាចឈានដល់ ៦ ខែឯណោះសម្រាប់អតិថិជនថ្មី។

លោក Blume បានប្រាប់ថា “សមត្ថភាពផលិតដើមរបស់យើងសម្រាប់ Taycan គឺមានចំនួន ២០ ០០០ គ្រឿងនៅឆ្នាំនេះ ប៉ុន្តែយើងក៏លក់បានចំនួនប៉ុណ្ណឹងដែរនៅឆមាសទី១ នៃឆ្នាំ ២០២១ នេះ។ ការបញ្ជាទិញដែលចូលមកគឺធំធេងណាស់ ហើយពួកវាក៏មានចំនួនច្រើនដែរ នៅក្នុងប្រទេសចិន”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Blume បានបន្ថែមថា កង្វះបន្ទះឈីបក៏បានរួមចំណែកដល់ពេលវេលារង់ចាំ សម្រាប់ម៉ូដែល Taycan ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានអគ្គិសនីទើបចាប់កំណើតថ្មី ដាក់លក់ឡានតម្លៃត្រឹម ១៤០០០ដុល្លារ

ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីមួយមានឈ្មោះថា City Transformer បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី 2021 IAA Motorshow ហើយក៏បានដាក់បញ្ចេញនូវរថយន្តអគ្គិសនីខ្នាតតូចរបស់ខ្លួន ដែលមានសមត្ថភាពអាចពង្រីក និងបង្រួមទំហំខ្លួន ពី ១ម៉ែត្រ ទៅ ១,៤ម៉ែត្រ តាមរយៈបច្ចេកវិទ្យា Active Width Adjustment ដែលល្អសម្រាប់ការប្រើប្រាស់នៅក្នុងទីក្រុង។

ក្រុមហ៊ុនខាងលើបង្ហាញថា ៨៥% ហើយដែលមនុស្សប្រើប្រាស់រថយន្តរបស់ពួកគេដើម្បីធ្វើដំណើរនៅក្នុងទីក្រុង និងក្នុងល្បឿនដល់ ២៤គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ១៥ម៉ាយ៍ក្នុងមួយម៉ោង។

ដើម្បីជាដំណោះស្រាយ ឆ្លើយតបទៅកាន់បញ្ហាកកស្ទះចរាចរ និង ចំនួនចំណតរថយន្តមានកំណត់ ពួកគេក៏បានបង្កើតរថយន្ត City Transformer នេះឡើយតែម្តង។ រថយន្តអគ្គិសនីនេះមានប្រវែង ២,៥ម៉ែត្រ ទទឹង ១ ដល់ ១,៤ម៉ែត្រ និង កម្ពស់ ១,៥៨ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ១,៨ម៉ែត្រ។

រថយន្ត City Transformer ផ្តល់ជម្រើសបើកបរ ២ម៉ូដ គឺ City Mode ដែលបង្រួមទំហំទទឹងរបស់វា ពោលគឺពង្រួមកង់ចូលក្នុង ខណៈដែល Performance Mode នឹងពង្រីកកង់ចេញក្រៅវិញ។ វាក៏មានការឌីហ្សាញទាន់សម័យ ជាមួយនឹងចង្កៀង LED, ដំបូលកញ្ចក់ Panoramic Sunroof, ទ្វារប្រភេទ Scissor Doors ហើយអាចផ្ទុកអ្នកដំណើរបាន ២ នាក់។

រថយន្ត City Transformer ប្រើម៉ូទ័រអគ្គិសនីចំនួន ២ គ្រឿង ដែលបង្កើតកម្លាំងបាន ២០សេះ ហើយមានល្បឿនអតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបើកបរបានចម្ងាយចន្លោះពី ១២០ ទៅ ១៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ អាគុយរបស់វាគាំទ្រមុខងារសាកល្បឿនលឿន ដោយអាចសាកបាន ៨០% ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត City Transformer នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ១៤ ០០០ដុល្លារ ដល់ ១៩ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិព័រណ៍រថយន្ត Vietnam Motor Show ឆ្នាំ២០២១ ត្រូវបានរំសាយចោល

ជាលើកទី ២ ជាប់ៗគ្នា ការតាំងពិព័រណ៍រថយន្តដែលប្រមូលផ្តុំនូវម៉ាករថយន្តជាច្រើន ដែលគ្រោងធ្វើឡើងនៅទីក្រុងហូជីមិញក្នុងខែតុលាឆ្នាំ ២០២១ខាងមុខនេះត្រូវបានរំសាយចោយ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩។ ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅ VAMA បានបញ្ជាក់ថាពិព័រណ៍រថយន្តវៀតណាមឆ្នាំ ២០២១ នឹងមិនប្រព្រឹត្តទៅដូចការគ្រោងទុកនៅសប្តាហ៍ចុងក្រោយនៃខែតុលានៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតសៃហ្គន (SECC) ទីក្រុងហូជីមិញឡើយ។

ដោយសារស្ថានការណ៍ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ១៩ សមាជិកនៃសមាគមរោងចក្រផលិតរថយន្តវៀតណាម (VAMA) និងក្រុមអ្នកនាំចូល (VIVA) បានពិភាក្សាអំពីជម្រើសជាច្រើនដើម្បីរៀបចំ Vietnam Motor Show ២០២១ មុនពេលសម្រេចចិត្តមិនរៀបចំការតាំងពិព័រណ៍ VMS នៅ ឆ្នាំ ២០២១។ ការប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើងដោយអ្នករៀបចំកម្មវិធីនាពេលខាងមុខនេះ។

អ្នករៀបចំបានពិចារណាលើជម្រើសដើម្បីផ្លាស់ទៅសប្តាហ៍ចុងក្រោយនៃខែវិច្ឆិកា ឬសប្តាហ៍ទីពីរនៃខែធ្នូឆ្នាំ ២០២១ ដើម្បីរៀបចំ VMS ប៉ុន្តែពិបាកធ្វើ។ ផែនការពីរត្រូវបានស្នើ និងកំពុងត្រូវបានពិគ្រោះយោបល់ដោយក្រុមហ៊ុនអាកាសចរណ៍ថាត្រូវពន្យាពេល ហើយផ្លាស់ទៅពេលវេលាសមស្របមួយនៅឆ្នាំ ២០២២ ហើយនៅតែប្រើឈ្មោះ VMS ២០២១ ។ ទីពីរគឺលុបចោល VMS ២០២១ ទាំងស្រុងហើយរៀបចំ VMS ២០២២ នៅឆ្នាំក្រោយ។ ដោយជម្រើសនៃការតាំងពិព័រណ៍នៅឆ្នាំ ២០២២ កំពុងទទួលបានការយល់ស្របខ្ពស់ពីក្រុមហ៊ុន។

គួររំលឹកផងដែរថានៅឆ្នាំ ២០២០ Vietnam Motor Show នឹងមិនបានធ្វើឡើងដោយសារហេតុផលដូចគ្នា។ ទន្ទឹមនឹងនេះការតាំងពិព័រណ៌ VMCS ឆ្នាំ ២០២១ រហូតមកដល់ពេលនេះមិនមានចលនាណាមួយត្រូវរៀបចំឡើងវិញទេ។ ​ការតាំងពិព័រណ៍ Vietnam Motor Show ចុងក្រោយដែលបានរៀបចំឡើងនៅឆ្នាំ ២០១៩ នៅទីក្រុងហូជីមិញបានប្រមូលផ្តុំក្រុមហ៊ុនផលិតរថយន្តចំនួន ១៥ ដែលមានម៉ូដែលរថយន្តថ្មីជាង ១០០ គ្រឿងដាក់តាំងបង្ហាញ ព្រមទាំងទាក់ទាញអ្នកទស្សនាជាង ២០ ម៉ឺននាក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់ខ្លួនបុរសបី ៣នាក់ បន្ទាប់ពីបានរកឃើញលួចប្រដាប់បម្លែងផ្សែងពុលសំបុក្រឃ្មុំ នៅលើរថយន្ត

បុរសបីនាក់ត្រូវបានចាប់ខ្លួននៅ Ventura បន្ទាប់ពីអាជ្ញាធររកឃើញលួចប្រដាប់បម្លែងផ្សែងពុល(Catalytic Converters) និងឧបករណ៍ផ្សេងៗទៀតដែលប្រើក្នុងការលួច អំឡុងពេលឈប់រងចាំភ្លើងចរាចណ៍។

ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីអ្នកស៊ើបអង្កេតមកពីអង្គភាពក្រុមក្មេងទំនើងរបស់ការិយាល័យ Ventura County Sheriff បានបញ្ឈប់យានយន្តមួយនៅទីក្រុង Ventura កាលពីសប្តាហ៍មុននេះ បើយោងតាមការបង្ហោះនៅលើ Instagram ពីនាយកដ្ឋាន។

បុរសទាំងបីអ្នកនោះគឺរស់នៅទីក្រុង Los Angeles ដោយមានការសង្ស័យថាមានផ្ទុកសារធាតុញៀន។ អាជ្ញាធរបាននិយាយថាក្នុងអំឡុងពេលនៃការឆែកឆេររថយន្តនោះក្រុមអ្នកស៊ើបអង្កេតបានរកឃើញប្រដាប់បម្លែងផ្សែងពុល និងឧបករណ៍ផ្សេងៗទៀត ដែលគេជឿថាត្រូវបានប្រើដើម្បីប្រព្រឹត្តអំពើលួច។

ការិយាល័យប៉ូលីសកំពុងធ្វើការជាមួយនាយកដ្ឋានប៉ូលីស Ventura ដើម្បីស្វែងរកជនរងគ្រោះ និងប្រគល់ទ្រព្យសម្បត្តិដែលត្រូវចោរលួចមកវិញ។ អាជ្ញាធរបានផ្តល់រូបថតនៃវត្ថុដែលត្រូវចោរលួច និងជនសង្ស័យ ប៉ុន្តែមិនបានបញ្ចេញព័ត៌មានបន្ថែមអំពីបុរសទាំងបីនោះទេ។ ប្រដាប់បំបម្លែងផ្សែងពុលត្រូវបានកាត់ផ្តាច់ពីយានយន្ត និងលួចដោយសារវាមានផ្ទុកនូវលោហធាតុមានតម្លៃហើយអាចត្រូវបានគេយកទៅលក់ដើម្បីចំណេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+