ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់រថយន្ត G500 ឆ្នាំ២០០៥ ធ្វើការកែច្នៃឡានរបស់ខ្លួនជារថយន្តភីកអាប់ ដាក់លក់ក្នុងតម្លៃ ៦ម៉ឺនដុល្លារ

រថយន្ត Mercedes G-Class ត្រូវបានគេដឹងថាគឺជារថយន្ត SUV ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយរូបរាងដ៏ស្រស់សង្ហា និងសម្ថភាពដ៏ខ្លាំងក្លារបស់វា។

ជាក់ស្តែងមានម្ចាស់រថយន្ត G-Class ម្នាក់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិចបានសម្រេចចិត្តកែច្នៃរថយន្តរបស់ខ្លួនទៅជារថយន្តភីកអាប់។ ដោយឥឡូវនេះម្ចាស់រថយន្តនេះកំពុងដាក់លក់រថយន្តភីកអាប់កែច្នៃរបស់ខ្លួននេះនៅលើគេហទំព័រ Bring a Trailer ជាមួយតម្លៃ ៦០ ០០០ដុល្លារ។

ដូចអ្វីដែលអ្នកឃើញរថយន្ត G500 Grand Edition ឆ្នាំ២០០៥ វាបំពាក់ជាមួយម៉ាស៊ីន M113 ចំណុះ ៥,០លីត្រ V8 និងត្រូវបានលក់ដំបូងនៅរដ្ឋកាលីហ្វ័រញ៉ា។ អ្នកលក់បានទិញវានៅឆ្នាំ ២០១៤ បន្ទាប់មកបានសម្រេចចិត្តបញ្ជូនរថយន្ត SUV ទៅប្រទេសហូឡង់ សម្រាប់ធ្វើការកែច្នៃដោយ ikWILeenG ដែលបានកែរថយន្ត SUV នេះទៅជារថយន្តភីកអាប់។ គម្រោងនេះត្រូវបានបញ្ចប់នៅឆ្នាំ ២០១៥ ហើយត្រូវបានបញ្ជូនត្រលប់ទៅសហរដ្ឋអាមេរិកវិញ។ G-Wagen បានកែប្រែរូបថត ឯកសារនាំចូល ឯកសាររបាយការណ៍ Carfax និងឈ្មោះអ្នកលក់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

foodpanda យកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍ដល់ដៃគូដឹកជញ្ជូន រាប់ពាន់នាក់របស់ខ្លួន

ការយល់ដឹងពីច្បាប់ចរាចរណ៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរតាមដងវិថីនានា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នករួមដំណើរផងដែរ។

ដោយយល់ឃើញពីសារៈសំខាន់និងក្នុងគោលបំណងចូលរួមក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជាផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត ក្រុមហ៊ុន foodpanda ​ជា​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជា បានសហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញក្នុងការរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ចំនួនបីថ្ងៃដល់ដៃគូដឹកជញ្ជូនរាប់ពាន់នាក់របស់ខ្លួនដោយការបង្រៀនត្រូវបានផ្សាយចាប់ពីថ្ងៃទី៣០ សីហា រហូតដល់ថ្ងៃ០១ កញ្ញា ២០២១ កន្លងមកនេះ

វគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ” នេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបង្រៀនដោយ លោកវិរសេនីយ៍ត្រី ពុំ សិលា និង លោកអនុសេនីយ៍ឯក សេង សុផាត តាមកម្មវិធីZoom និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក foodpanda riders ដែលអនុញ្ញាតិឲ្យដៃគូដឹកជញ្ជូនទូទាំងប្រទេសក៏ដូចជាសាធារណៈជនចូលរួមដោយសេរី។

អ្វីដែលគួរឲ្យកត់សំគាល់យើងសង្កេតឃើញថាមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ដៃគូរដឹកជញ្ជូនរបស់ក្រុមហ៊ុនfoodpanda ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា អំឡុងពេលនៃការផ្តល់វគ្គបណ្តុះបណ្តាលនេះ។ តាមរយៈការចូលរួម  និងការរៀបចំកម្មវិធីនេះដែរ វាជាចំណែកមួយក្នុងការចូលរួមជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis ត្រៀមចូលដណ្ដើមចំណែកទីផ្សារឡានប្រណីតពីក្រុមហ៊ុនអាល្លឺម៉ង់ លើទីផ្សារប្រទេសឥណ្ឌា

ផ្អែកតាមការចុះផ្សាយរបស់វិបសាយ Gaawdi Waadi បានឲ្យដឹងថាក្រុមហ៊ុន Hyundai បានចាប់ផ្ដើមសិក្សាលើការនាំយកម៉ាករថយន្ត Genesis ចូលទៅក្នុងប្រទេសឥណ្ឌា។

បច្ចុប្បន្ននេះ BMW និង Mercedes-Benz កំពុងតែប្រកួតប្រជែងគ្នាខ្លាំងលើទីផ្សាររថយន្តប្រណីតនៅឥណ្ឌា ហើយការនាំយកគូប្រជែងថ្មី ដែលមានតម្លៃធូរថ្លៃជាងរថយន្តប្រណីតអាល្លឺម៉ង់ នឹងធ្វើឲ្យទីផ្សារឥណ្ឌាកាន់តែមានការប្រកួតប្រជែងខ្លាំងមួយកម្រតទៀត។

មកទល់ពេលនេះ កាលបរិច្ឆេទវាយលុកចូលទីផ្សារឥណ្ឌាជាផ្លូវការនៅមិនទាន់បានកំណត់នៅឡើយទេ ដោយក្រុមហ៊ុន Hyundai នៅកំពុងរៀបចំផែនការដើម្បីណែនាំម៉ាករថយន្ត Genesis នេះដល់អតិថិជនឥណ្ឌា។

Genesis បានពង្រីកខ្លួនចូលទីផ្សារជាច្រើនរួចមកហើយក្នុងរយៈពេល៦ឆ្នាំដំបូងរបស់ខ្លួន ដែលក្នុងនោះមានអាមេរិកខាងជើង, រុស្ស៊ី, អូស្ត្រាលី, ចិន, អឺរ៉ុប និងទីផ្សារនៅមជ្ឈឹមបូព៌ាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រើសាំង និងម៉ាស៊ូត កាន់តែជិតអវសានមែនទែនហើយ នៅប្រទេសមួយនេះ

តួលេខអំពីរថយន្តថ្មីដែលបានលក់ចេញលើទីផ្សារប្រទេសន័រវេសប្រចាំខែសីហា បានបង្ហាញថា ៧២% នៃរថយន្តដែលលក់ចេញគឺជាប្រភេទរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។

បន្ថែមពីនេះ ២០,៤% នៃរថយន្តដែលលក់ចេញសរុបគឺជាប្រភេទ Hybrid ឬប្រភេទ Plug-in Hybrid ដែលមានន័យថា ៩២% នៃរថយន្តដែលបានលក់ចេញគឺជាប្រភេទដែលមានប្រើប្រាស់ថាមពលអគ្គិសនី។

ដោយឡែករថយន្តម៉ាស៊ីនសាំងមានចំណែក ៤,៦% ហើយរថយន្តម៉ាស៊ូតមានចំណែក ៣,២% ប៉ុណ្ណោះ ដែលជាសញ្ញាបង្ហាញថារថយន្តម៉ាស៊ីនពីស្តុងសុទ្ធកាន់តែជិតដល់ថ្ងៃអវសានហើយ។ បើប្រៀបនឹងរយៈពេល១២ខែមុន ពោលគឺប្រៀបនឹងខែសីហាឆ្នាំ២០២០ រថយន្តសាំងមានចំណែក ១១,១% ខណៈរថយន្តម៉ាស៊ូតមានចំណែក ៩,៨%។

ម៉ាករថយន្តដែលលក់ដាច់ជាងគេនៅប្រទេសន័រវេសគឺម៉ាករថយន្ត Tesla ដែលលក់ចេញបាន ២០៨៣គ្រឿង តាមពីក្រោយដោយ Volkswagen ជាមួយចំនួនលក់ ២០២៨គ្រឿង, Audi លក់បាន ១៣២៥គ្រឿង, Toyota លក់បាន ១២០៨គ្រឿង និង Ford លក់បាន ១១៤០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូយ៉ូតាបង្ហាញ Hilux Revo Rally ២០២២ ជាមួយតម្លៃ និងលក្ខណៈពិសេសកំពូលៗ…

[ទីផ្សាររថយន្តក្នុងស្រុក] បើនិយាយពីឡានភីកអ៊ាប់ រថយន្ត Toyota Hilux ចាត់ទុកថាជាលំដាប់កំពូលនៅក្នុងតារាងចំណាត់ថ្នាក់ល្អ ក្នុងចំណោមរថយន្តភីកអ៊ាប់ដទៃទៀត។ ក្រោយពីបាននាំចូលនៅការផ្លាស់ប្តូរកាលពី ១០ខែកន្លងទៅនេះ ដោយមានបំពាក់មកជាមួយមុខមាត់ថ្មី កញ្ចប់សុវត្ថិភាពថ្មី TSS និងការអភិវឌ្ឍន៌ប្រព័ន្ធជើងក្រោមរួចមក ឥឡូវនេះរថយន្ត Toyota Hilux Revo Rally ឆ្នាំ២០២២ កាន់តែពិសេស ដោយសារតែមានមុខងារសំខាន់ៗដែលបានមកជាមួយដូចជា៖

  • កាំមេរ៉ា 360 ដឺក្រេ ដែលបង្ហាញរូបភាពមួយជុំរថយន្ត
  • មុខងារការពារចំណាំងផ្លាតភ្លើងរថយន្តពីក្រោយ EC Mirror
  • ប្រព័ន្ធកំសាន្ត JBL និងឧបករណ៍បំពងសម្លេងប្រភេទ JBL ៩ ចំណុច
  • មុខងារជំនួយ ផ្តល់សញ្ញាពេលថយក្រោយ RCTA
  • នៅក្នុងនោះដែរ បើតាមបទពិសោធន៌របស់ Admin ប្រសិនបើមាន RCTA ហើយនោះ ប្រាកដណាស់នឹងមានប្រព័ន្ធផ្តល់សញ្ញានៅកញ្ចក់ចំហៀងសងខាង BSM ផងដែរ។

សម្រាប់មុខងារទំនើបៗ ផាសុកភាពផ្សេងៗទៀត អាចចុចទីនេះបាន!

ចំពោះតម្លៃវិញគឺ ៥៣ ៤០០ដុល្លារ សម្រាប់ពណ៌ទូរទៅ ប្រសិនបើសកាំម៉ៃ អតិថិជនត្រូវបន្ថែម ៦០០ដុល្លារទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង 017 333 503/086 333 503

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន 4Runner TRD Sport ថ្មី សម្រាប់ស៊េរីឆ្នាំ២០២២

ក្រុមហ៊ុន Toyota បានបន្តពង្រីកត្រកូលរថយន្ត 4Runner កាន់តែធំ ដោយបន្ថែមម៉ូដែលថ្មីមួយទៀត ហៅថា TRD Sport។

រថយន្ត Toyota 4Runner TRD Sport ឆ្នាំ២០២២ នេះ នឹងត្រូវមកចូលរួមជាមួយ TRD Off-Road និង TRD Pro ដែលផ្តោតខ្លាំងទៅលើការបើកបបរ Off-road ប៉ុន្តែ TRD Sport វិញ គឺផ្តោតខ្លាំងទៅលើ on-road performance។

ក្នុងនោះ Toyota បានបំពាក់ 4Runner TRD Sport ជាមួយប្រព័ន្ធបូម Cross-Linked Relative Absorber System ដើម្បីជួយឲ្យការបើកបរនៅលើផ្លូវធម្មតា កាន់តែមានភាពប្រសើរ។

មិនតែប៉ុណ្ណោះ អតិថិជននឹងអាចជ្រើសរើសប្រភេទប៉ុងមួយ និងប៉ុងពីរ (part-time 4WD) ជាមួយនឹង two-speed transfer case ខណៈប្រភេទប៉ុងមួយមានកម្ពស់បាតក្រោម ៩អ៊ីញ ហើយប្រភេទប៉ុងពីរ មានកម្ពស់បាតក្រោម ៩,៦អ៊ីញ។

4Runner TRD Sport មានបំពាក់អេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto និង Amazon Alexa។ វាប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ naturally aspirated ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របាយការណ៍ថ្មី៖ Apple កំពុងពិភាក្សាជាមួយ Toyota អំពីឡានអគ្គិសនីរបស់ខ្លួន

រថយន្តអគ្គិសនី Apple Car ត្រូវបានគេនិយាយថា កំពុងឈានឆ្ពោះទៅរកការពិតហើយ ខណៈ Apple កំពុងពិភាក្សាជាមួយ Toyota អំពីអនាគតរបស់វា។

ចាប់តាំងពីក្រុមហ៊ុន Apple បានចាប់ផ្តើមគម្រោងរថយន្តរបស់ខ្លួនឡើងវិញ កាលពីចុងឆ្នាំមុនមក វាបានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់ផ្នែកយានយន្តជាច្រើន ដើម្បីព្យាយាម និងនាំយកវាទៅទីផ្សារ។

គួររំលឹកឲ្យដឹងថា នៅដើមឆ្នាំនេះ វាបានធ្វើការពិភាក្សាជាមួយក្រុមហ៊ុន Hyundai ហើយក៏បានជួបជាមួយអ្នកផ្គត់ផ្គង់ចិនជាច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្គត់ផ្គង់ទាំងនេះមិនមានឆន្ទៈអនុញ្ញាតឲ្យ Apple ផលិតអាគុយនៅសហរដ្ឋអាមេរិកឡើយ។

ដោយឡែក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ Apple បានជួបពិភាក្សាជាមួយក្រុមហ៊ុន ដូចជា Panasonic, LG, Samsung និង SK Innovation ហើយយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Apple បានចរចាជាមួយក្រុមហ៊ុន Toyota ទៀតផង។

សូមបញ្ជាក់ថា ដោយសារក្រុមហ៊ុន Apple ទើបប្រឡូកខ្លួនថ្មីសម្រាប់ឧស្សាហកម្មរថយន្ត ដូច្នេះវានឹងពឹងផ្អែកលើដៃគូផលិត ដើម្បីផលិតយានយន្តជាជាងគ្រប់គ្រងការផលិតដោយខ្លួនឯង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ម៉ាកឡានមានគុណភាពល្អដាច់គេទាំង១០ ប្រចាំឆ្នាំ២០២១

JD Power បានបញ្ចេញរបាយការណ៍ថ្មីស្ដីពីម៉ាករថយន្តដែលមានគុណភាពល្អដាច់គេប្រចាំឆ្នាំ២០២១ នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលការសិក្សានេះគឺផ្អែកទៅលើចំនួនបញ្ហាដែលកើតមានលើម៉ាករថយន្តនីមួយៗក្នុងចំណោមរថយន្ត១០០គ្រឿងដែលបានលក់ចេញ។

ជាលទ្ធផលម៉ាករថយន្ត Ram ស្ថិតនៅលំដាប់ថ្នាក់លេខ១ ដោយក្នុងចំណោមរថយន្ត១០០គ្រឿងដែលលក់ចេញ កើតមានបញ្ហាចំនួន ១២៨មុខប៉ុណ្ណោះ។ ចំណែកម៉ាករថយន្ត Dodge ស្ថិតនៅលំដាប់លេខ២ ជាមួយបញ្ហាចំនួន ១៣៩មុខ។

ខាងក្រោមជាម៉ាករថយន្តផ្សេងទៀតដែលស្ថិតនៅលើតំណែងកំពូលទាំង១០៖

៣. Lexus ៖ បញ្ហា ១៤៤មុខ

៤. Mitsubishi ៖ បញ្ហា ១៤៤មុខ

៤. Nissan ៖ បញ្ហា ១៤៦មុខ

៦. Kia ៖ បញ្ហា ១៤៧មុខ

៧. Genesis ៖ បញ្ហា ១៤៨មុខ

៨. Hyundai ៖ បញ្ហា ១៤៩មុខ

៩. Chevrolet ៖ បញ្ហា ១៥១មុខ

៩. MINI ៖ បញ្ហា ១៥១មុខ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru នឹងផ្អាកការផលិតឡានទាំងអស់នៅជប៉ុន ដោយសារវិបត្តិខ្វះឈីបសកល

ក្រុមហ៊ុន Subaru នឹងផ្អាកការផលិតទាំងអស់នៅរោងចក្រប្រទេសជប៉ុនរបស់ខ្លួន ដោយសារតែវិបត្តិខ្វះខាតឈីបសកលនៅតែបន្តកើតមានឡើង។

ការសម្រេចចិត្តនេះនឹងប៉ះពាល់ដល់រោងចក្រ Gunma, Yajima និង Oizumi ដោយរោងចក្រពីរដំបូងគឺទទួលរាប់រងផលិតរថយន្តជាច្រើន ខណៈរោងចក្រទីបីគឺទទួលរ៉ាប់រងការផលិតម៉ាស៊ីន ជាមួយនឹងប្រអប់លេខ។ រោងចក្រទាំងបីនឹងត្រូវបិទរយៈ៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែកញ្ញា។

ក្នុងសេចក្ដីប្រកាស ក្រុមហ៊ុនមិនបាននិយាយថាទេការផ្អាកការផលិតនេះនឹងប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនកម្រិតណានោះ ដោយសារនៅមិនទាន់កំណត់បាននៅឡើយ។

គួរដឹងដែរថា Toyota ក៏បានផ្អាកការផលិតនៅរោងចក្រចំនួន១៥នៅប្រទេសជប៉ុន អំឡុងខែកញ្ញាផងដែរ ដែលធ្វើឲ្យចំនួនផលិតរថយន្តប្រចាំឆ្នាំនឹងត្រូវធ្លាក់ចុះ ១៤ម៉ឺនគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram 2500 ឆ្នាំ ២០២២ ចេញលក់នៅអូស្ត្រាលី ជាមួយតម្លៃចាប់ពីជាង ១១ម៉ឺនដុល្លារ

ទីផ្សារអូស្ត្រាលីបាននឹងកំពុងស្វាគមន៍ការមកដល់ថ្មីនៃរថយន្ត Ram 2500 ឆ្នាំ ២០២២ ដែលជារថយន្តភីកអាប់ខ្នាតធំ Heavy Duty។

រថយន្ត Ram 2500 ឆ្នាំ ២០២២ បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,៧លីត្រ ទំហំ ៦ស៊ីឡាំង Turbo អាចផលិតកម្លាំងបាន ៣៧០សេះ និងកម្លាំងរមួល ១ ១៥២ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ។

សម្រាប់ទីផ្សារអូស្ត្រាលី រថយន្ត Ram 2500 ត្រូវបានគេស្គាល់ថាជារថយន្តល្អបំផុត ខណ:ពេលម៉ូឌែលឆ្នាំ ២០២២នេះបានធ្វើការអភិវឌ្ឍថ្មីអោយកាន់តែប្រសើរបន្ថែមទៀតទៅលើកម្លាំងនៃការផ្ទុក។ ដោយបានបំពាក់ជាមួយបូម Frequency Response Damping(FRD) នៅគ្រប់ជ្រុងទាំងបួនផ្នែកនៃរថយន្ត ដែលជួយអោយរថយន្តអាចមានសម្ថភាពផ្ទុកបានរហូតដល់ទម្ងន់ ៨តោន។ ព្រមទាំងបន្ថែមជាមួយលក្ខណ:ពិសេសនៃ អេក្រង់កម្សាន្តទំហំ ១២អ៊ីញ, កាំម៉េរា ៣៦០ដឺក្រេ, Adaptive Cruise Control, Forward Collision Warming, Trailer Sway Control, Lane Departure Warning, Blind Spot Monitoring និង Rear Cross Path and Trailer Detection។

ភីកអាប់ Ram 2500 ឆ្នាំ ២០២២ ផ្តល់នូវជម្រើសម៉ូឌែល ២ប្រភេទគឺ Laramei Crew Cab និង Laramei Crew Cab RamBox។ សម្រាប់តម្លៃនៃរថយន្តនេះគឺមានតម្លៃចាប់ពី ១១៦ ៥០០ដុល្លារ ដល់ ១២០ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+