ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានរបស់រ៉ូម៉ានី ក្លាយជាឡានលក់ដាច់បំផុតនៅអឺរ៉ុប ប្រចាំខែកក្កដា

រថយន្តខ្នាតតូចតម្លៃធូរម៉ូដែល Dacia Sandero បានក្លាយជារថយន្តលក់ដាច់ជាងគេនៅតំបន់អឺរ៉ុបប្រចាំខែកក្កដា ដែលបានដណ្ដើមតំណែងនេះពីរថយន្ត Volkswagen Golf។

ទីផ្សាររថយន្តអឺរ៉ុបបានធ្លាក់ចុះ ២៤% កាលពីខែកក្កដា ជាមួយចំនួនលក់ចេញសរុប ៩៦៧ ៨៣០គ្រឿង បន្ទាប់ពីបានកើនឡើងរយៈពេល ៤ខែជាប់ៗគ្នារួចមក។ ក្នុងនោះរថយន្ត Dacia Sandero អាចលក់ចេញបានចំនួន ២០ ៤៤៦គ្រឿង ជារថយន្តលក់ដាច់ជាងគេ តាមពីក្រោយដោយ Volkswagen Golf ជាមួយចំនួនលក់ ១៩ ៤២៥គ្រឿង។

ចំណាត់ថ្នាក់បន្តបន្ទាប់រួមមានរថយន្ត Toyota Yaris លក់ចេញបាន ១៨ ៨៥៨គ្រឿង, រថយន្ត VW Polo លក់ចេញបាន ១៧ ៣៤៣គ្រឿង និងរថយន្ត VW T-Roc លក់ចេញបាន ១៦ ៤៩៤គ្រឿងស្ថិតនៅចំណាត់ថ្នាក់លេខ៥។

យ៉ាងណាក្ដី បើនិយាយពីរថយន្តអគ្គិសនីសុទ្ធ Volkswagen នៅតែជាជើងឯកជាមួយរថយន្ត ID.3 ដែលលក់ចេញបាន ៥ ៤៣៣គ្រឿង ខណៈលើផ្នែករថយន្ត PHEV កាន់កាប់តំណែងជើងឯកដោយរថយន្ត Ford Kuga ដែលលក់បាន ៤ ២៤៧គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen នឹងឈប់ផលិតឡានលេខដៃត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Volkswagen រំពឹងថានឹងបញ្ឈប់ការផលិតរថយន្តប្រើប្រាស់ប្រព័ន្ធប្រអប់លេខដៃទាំងស្រុងនៅត្រឹមឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយរបស់វិបសាយរថយន្ត Auto Motor and Sport។

ក្រុមហ៊ុន VW ត្រូវបានគេមើលឃើញថាគឺកំពុងតែខិតខំអភិវឌ្ឍន៍រថយន្តអគ្គិសនី ហើយនៅត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុនគ្រោងនឹងលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះនៅលើទីផ្សារអឺរ៉ុប ហើយដោយសារតែឡានអគ្គិសនីមិនមានប្រអប់លេខ នោះវាអាចជាឆ្នាំដែលប្រអប់លេខដៃនឹងត្រូវលុបបំបាត់ចេញពីរថយន្ត VW ដូចគ្នា។

ប្រភពវិបសាយខាងលើបានអះអាងថារថយន្ត Tiguan ជំនាន់ថ្មី ដែលគ្រោងប្រកាសចេញនាឆ្នាំ២០២៣ នឹងមានផ្ដល់ជូនតែប្រភេទប្រអប់លេខស្វ័យប្រវត្តិផ្ដាច់មុខ មិនមានលេខដៃនោះទេ។ នៅឆ្នាំដដែល រថយន្ត Passat ស៊េរីថ្មី ក៏នឹងត្រូវដកចោលជម្រើសលេខដៃផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Brabus ចេញកញ្ចប់ PowerXtra B40S-800 Performance Package ជួយអោយ Mercedes-AMG GT 63 S មានកម្លាំងរហូត ៨០០សេះ

ក្រុមហ៊ុន Brabus បានចាប់ដៃគ្នាជាមួយ Fostla ក្នុងការបង្កើតនូវកញ្ចប់លេងថ្មីសម្រាប់រថយន្ត Mercedes-AMG GT 63 S ដែលមានឈ្មោះថា PowerXtra B40S-800 Performance Package ដែលជួយអោយកាន់តែ unique និងមានកម្លាំងកាន់តែខ្លាំងក្លា។

និយាយអំពីកម្លាំង Brabus និង Fostla បានធ្វើការកែកុនម៉ាស៊ីន ៤,០លីត្រ twin-turbocharged V8 ជាមួយកញ្ចប់ PowerXtra B40S-800 Performance Package របស់ខ្លួនអោយរថយន្តនេះមានកម្លាំងរហូតដល់ ៨០០សេះ និងកម្លាំងរមួល ១ ០០០ញ៉ូតុនម៉ែត្រ។ ព្រមទាំងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ប្រើពេល ២,៩វិនាទី និងមានល្បឿនអតិបរមា ១៩៦ គ.ម/ម៉ផងដែរ។

បន្ថែមពីនេះរថយន្ត Mercedes-AMG GT 63 S ទទួលបាន Brabus Bodykit ដែលមានកាងមុខថ្មី, តែមឡូហ្គូ, កាង និងស៊ីម៉ាំងខាងក្រោយ, ថាសកង់ប្រភេទ​ Monoblock X ទំហំ ២១អ៊ីញខាងមុខ និង ២២អ៊ីញខាងក្រោយ អមដោយដុំហ្វ្រាំងប្រភេទកាបូន, កាងខ្យល់ប្រភេទកាបូន, ដៃចង្កូតប្រភេទកាបូន, កៅអីស្ព័រស្រោបដោយស្បែក Nappa និង Dinamica និងដំបូលផ្កាយខាងលើដូចរថយន្ត Rolls-Royce៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Sedan របស់ Lexus ជិះចម្ងាយ ១០០គ.មស៊ីសាំងប្រហែល ៤លីត្រ ចេញលក់ក្នុងប្រទេសថៃ ជាមួយតម្លៃចាប់ពី ១១ម៉ឺនដុល្លារ

ក្រុមហ៊ុន Lexus Thailand បានធ្វើការចេញលក់រថយន្ត Sedan ជំនាន់ទី៧ នៃត្រកូល ES សម្រាប់ទីផ្សារប្រទេសថៃជាផ្លូវការ ខណ:បេលរថយន្ត Sedan នេះទទួលបានការឌីស្សាញថ្មី ជាមួយការប្រើប្រាស់គ្រោងឆ្អឹង GA-K។

សម្រាប់ទីផ្សារប្រទេសថៃ រថយន្ត Lexus ES ឆ្នាំ២០២២ ផ្តល់នូវជម្រើសម៉ូឌែលចំនួន ៤ប្រភេទគឺ ES 300h Luxury មានតម្លៃចាប់ពី ១១១ ៤៣៥ដុល្លារ, ES 300h Grand Luxury មានតម្លៃចាប់ពី ១១៦ ៦៦១ដុល្លារ, ES 300h Premium មានតម្លៃចាប់ពី ១២៩ ៤១៩ដុល្លារ និង ES 300h F-Sport មានតម្លៃចាប់ពី ១៣៤ ៦៤៤ដុល្លារ។

ជាមួយការរចនាថ្មីរថយន្ត Lexus ES បានបំពាក់ជាមួយប៉ាណាខាងមុខពណ៌ខ្មៅ, ថាសកង់ Alloy ទំហំ ១៩អ៊ីញ, ចង្កៀងខាងមុខប្រភេទ LED, អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ LSSPជំនាន់ទី២ ដែលមានមុខងារដូចជា៖ Collision Prevention System with Pedestrian Detection, Lane Departure Warning System, Automatic Steering Wheel pull-back Function, Automatic High Beam Brightness Reduction System, Blind Spot Warning System និង Automatically Brake។

រថយន្ត Lexus ES ឆ្នាំ ២០២២ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ និងកញ្ចប់អាគុយនីកែល Hybrid ដែលផលិតកម្លាំងសរុបបាន ២១០សេះ ព្រមទាំងមានកម្រិតស៊ីសាំងជាមធ្យម ៤,៣លីត្រក្នុងចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងពីមុខងារគ្រឿងបង្គុំសំខាន់ៗ ដែលមានបំពាក់ក្នុងម៉ាស៊ីន | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] មិនថាយានយន្ត គ្រឿងចក្រ និងឧបករណ៍ប្រើប្រាស់ជុំវិញផ្ទះនោះទេ សុទ្ធសឹងតែត្រូវការថាមពលដើម្បីដំណើរការ ហើយថាមពលនោះទៀតសោតគឺជាផលដែលចេញ ពីដំណើរការរបស់ម៉ាស៊ីន ដែលប្រើប្រាស់ឥន្ធនៈ ឬថាមពលអគ្គិសនីជាប្រភព។ ជាការពិតណាស់ រថយន្តអាចដំណើរការទៅមុខបាន គឺដោយសារតែចំហេះឥន្ធនៈនៅក្នុងម៉ាស៊ីនផ្ដល់ជាថាមពលដើម្បីបង្វិលពីស្ដុង នៅក្នុងស៊ីឡាំង ហើយថាមពលទាំងនោះនឹងត្រូវបញ្ជូនទៅផ្នែកផ្សេងទៀត ដើម្បីឲ្យវាអាចអូសកង់ឲ្យវិល ធ្វើឲ្យរថយន្តមានចលនាបាន។ បើនិយាយពីគ្រឿងបង្គុំទូទៅរបស់ម៉ាស៊ីនវិញក៏មានច្រើន ដូចជា៖

១. ប៊ូស៊ី (Spark Plug)

ប៊ូស៊ីជាអ្នកបង្កើតផ្កាភ្លើងនៅក្នុងស៊ីឡាំងម៉ាស៊ីនរថយន្ត ដែលបង្កើតជាចំហេះរវាងឥន្ធនៈ និងខ្យល់បាន ហើយចំហេះនេះ គឺជាការផ្ទុះនៅក្នុងម៉ាស៊ីន សម្រាប់ផលិតថាមពល។ យ៉ាងណាមិញ ផ្កាភ្លើងត្រូវ ឲ្យចំពេលវេលាត្រឹមត្រូវ ស៊ីគ្នានឹងចលនារបស់ពីស្តុង ទើបម៉ាស៊ីនរថយន្តអាចដំណើរការបាន។

២. ស៊ូប៉ាប់ (Valve)

ស៊ូប៉ាប់ មានមុខងារសម្រាប់បិទ បើក (ស៊ូប៉ាប់ភ្លើងនិងស៊ូប៉ាប់ផ្សែង)នៅលើក្បាលគុយឡាស។នៅក្នុងពេលសមស្របមួយគឺដើម្បីឲ្យខ្យល់ និងឥន្ធនៈបន្ត​ហូរចូលក្នុងស៊ីឡាំង (ស៊ូប៉ាប់ខ្យល់) ហើយឲ្យផ្សែងក្រោយចំហេះចេញពីម៉ាស៊ីន (ស៊ូប៉ាប់ផ្សែង)។ ស៊ូប៉ាប់ទាំង ២ ប្រភេទនេះ នឹងត្រូវបិទនៅពេលចាប់ផ្ដើមមានចំហេះនៅក្នុងម៉ាស៊ីនដើម្បីឲ្យថាមពលបន្ទុះនោះស្ថិតក្នុងស៊ីឡាំង។

៣. ពីស្ដុង (Piston)

ពីស្តុងជាដុំបន្ទះដែក ដែលធ្វើចលនាពីផ្នែកលើ ទៅផ្នែកក្រោម (ឡើងលើចុះក្រោម ឬពីឆ្វេងទៅស្ដាំ) នៅក្នុងស៊ីឡាំង។

៤. ក្រវ៉ាត់ពីស្ដុង (Piston Ring)

ក្រវ៉ាត់ពីស្ដុង គឺចាបភ្ជាប់ជុំវិញពីស្ដុង ហើយវាជាអ្នកកកិតផ្ទាល់រវាងផ្នែកខាងក្រៅរបស់ពីស្ដុង និងផ្នែកខាងក្នុងរបស់ស៊ីឡាំង។ ក្រវ៉ាត់ពីស្ដុងមានមុខងារ ២ សំខាន់គឺ៖ វាការពារកុំឲ្យ ល្បាយខ្យល់-ឥន្ធនៈ និងផ្សែងចំហេះ ចេញពីក្នុងតួស៊ីឡាំងទៅក្នុងកាទែប្រេង នៅវគ្គបំណែន និងបន្ទុះនៅក្នុងម៉ាស៊ីន។វាការពារកុំឲ្យ ប្រេងបាតនៅក្នុងធុងលេចចូលទៅក្នុងតួស៊ីឡាំង នៅវគ្គបន្ទុះ ព្រោះវាអាចបណ្ដាលឲ្យឆាបឆេះម៉ាស៊ីនបាន។

៥. ប៊ីយ៉ែល (Connecting Rod)

ប៊ីយ៉ែលភ្ជាប់ពីស្ដុងទៅកាន់ វីឡឺប្រឹកាំង (crankshaft) ដើម្បីឲ្យពីស្ដុងអាចធ្វើចលនា សម្រាប់តាមការរង្វិលរបស់ វីឡឺប្រឹកាំងបាន។ វាមានមុខងារសម្រាប់ចម្លងចលនាពីពីស្តុងទៅកាន់វីឡឺប្រឺកាំង និងទ្រនៅកម្លាំងនៃបន្ទុះរបស់ចំហេះម៉ាស៊ីនបានត្រឹមត្រូវ។

៦. វីឡឺប្រឹកាំង (Crankshaft)

វីឡឺប្រឹកាំង គឺជារបារដែកមួយ ដែលភ្ជាប់ទៅនឹងពីស្ដុងដោយប៊ីយ៉ែល ហើយវាវិលចុះឡើង ដោយចលនាបន្ទុះរបស់ចំហេះដែលបានបង្វិលដោយពីស្តុង ។

៧. កាទែប្រេង (Sump or  Oil Pan)

កាទែប្រេង មានទីតាំងនៅជុំវិញវីឡឺប្រឹកាំង។ វាមាននាទីសម្រាប់ផ្ទុកប្រេង សម្រាប់ទៅរំអិលផ្នែកខាងក្នុងនៃម៉ាស៊ីន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV អគ្គិសនីសុទ្ធ Volvo XC40 Recharge ត្រូវបានពន្យាពេលចេញលក់ក្នុងប្រទេសម៉ាឡេស៊ីរហូតឆ្នាំក្រោយ

រថយន្ត Volvo XC40 Recharge គឺជា SUV អគ្គិសនីសុទ្ធដែលគ្រោងនឹងចេញលក់ក្នុងប្រទេសម៉ាឡេស៊ីក្នុងឆ្នាំនេះ ក៏ប៉ុន្តែយោងតាម Volvo Car Malaysia (VCM) បាននិយាយថាព្រោះបញ្ហាជំងឺកូវីដ១៩ និងបញ្ហាខ្វះបន្ទះឈីប បានធ្វើការចេញលក់នូវរថយន្តអគ្គិសនីរបស់ខ្លួនត្រូវបានពន្យាពេល។

គួររំលឹកដែរថារថយន្ត Volvo XC40 Recharge ត្រូវបានចេញលក់នៅក្នុងប្រទេសថៃកាលពីខែមិនាកន្លងទៅ ក្នុងតម្លៃចាប់ពី ៨០ ០០០ម៉ឺនដុល្លារឡើងទៅ នឹងត្រូវបាននាំចូលពីប្រទេសចិន និងម៉ាឡេស៊ីផ្ទាល់ផងដែរ។

រថយន្ត XC40 Recharge ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ ដោយមានកម្លាំងដល់ ៤០៨សេះ ប្រើប្រព័ន្ធប៉ុងពីរ និងចម្ងាយបើកបរប្រហែល ៤០០គីឡូម៉ែត្រ ដែលទទួលបានពីកញ្ចប់អាគុយទំហំ ៧៨គីឡូវ៉ាត់ម៉ោង។ មិនតែប៉ុណ្ណោះវាក៏មានជម្រើសកញ្ចប់អាគុយទំហំ ១៥០គីឡូវ៉ាត់ម៉ោង វាមានមុខងារសាកភ្លើងល្បឿនលឿន អាចសាកឡើងដល់ ៨០% ក្នុងពេលត្រឹម ៤០នាទីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រាក់ចំណេញនៅឆមាសទីមួយឆ្នាំនេះរបស់ BYD ធ្លាក់ចុះ ២៩ភាគរយ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD Co Ltd បានប្រកាសពីការធ្លាក់ចុះ ២៩,៤១ ភាគរយ នៃប្រាក់ចំណេញនៅឆមាសទីមួយ ឆ្នាំ២០២១ កាលពីថ្ងៃសុក្រ និងបានព្រមានអំពីបញ្ហាប្រឈមពីការកើនឡើងនៃតម្លៃទំនិញ និងវត្ថុធាតុដើមទៀតផង។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសិនជិន ដែលគាំទ្រដោយវិនិយោគិនអាមេរិក Warren Buffett ហើយផលិតផលរបស់ពួកគេរួមមានរថយន្តអគ្គិសនី និង plug-in hybrid បានប្រកាសប្រាក់ចំណេញចំនួន ១,១៧ ពាន់លានយ័ន ឬស្មើនឹង ១៨០,៦៦ លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះពី ១,៦៦ ពាន់លានយ័ន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ក្នុងនោះក្រុមហ៊ុន BYD បានលក់រថយន្តចំនួន ២៤៦ ៦៨៩ គ្រឿង ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០២១ ពោលគឺកើនឡើង ៥៦ ភាគរយបើធៀបនឹងឆ្នាំមុន។ របាយការណ៍នេះបានបង្ហាញពីការកើនឡើង ៥៣,៦ ភាគរយនៃប្រាក់ចំណូល រយៈពេល ៦ ខែ ដល់ចុងខែមិថុនា ចំនួន ៨៩,១៣ ពាន់លានយ័ន ដែលជំរុញដោយផលិតផលដែលមានភាពប្រសើរឡើង។

សូមបញ្ជាក់ថា ក្រុមហ៊ុន BYD ក៏កំពុងផលិតអាគុយរថយន្តអគ្គិសនី និងអភិវឌ្ឍន៍ឧបករណ៍អេឡិចត្រូនិកសម្រាប់រថយន្តវៃឆ្លាត (smart car) ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទម្លាប់ត្រួតពិនិត្យរថយន្តរបស់អ្នកនូវចំណុចទាំង ១២ នេះមុនធ្វើដំណើរ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ជាការពិតណាស់ដើម្បីធានាអោយបាននូវសុខសុវត្ថិភាពទាំងខ្លួនអ្នកនឹងអ្នករួមដំណើរ ជាមួយចាំបាច់យើងជាម្ចាស់យានយន្តទាំងអស់គ្នាគួរតែត្រួតពិនិត្យយានយន្តរបស់ខ្លួនអោយ បានគ្រប់ជ្រុងជ្រោយជាមុនសិនមុននឹងចេញដំណើរ។ខាងក្រោមនេះជាចំណុចទាំង ១២ដែលយើងត្រូវធ្វើការត្រួតពិនិត្យមុននិងធ្វើដំណើរទៅទីជិត រឺក៍ឆ្ងាយ៖

១. ត្រូតពិនិត្យផ្នែកខាងក្រោមរថយន្តក្រែងមានលេចធ្លាយត្រង់កន្លែងណាមួយ ដែលវាអាចធ្វើដំណើរមិនដល់គោលដៅនិងអាចប៉ះពាល់ដល់ប្រពន្ធ័ហ្រ្វាំង

២. ត្រួតពិនិត្យសំបកកង់ទាំងអស់ដើម្បីធនាថាសំបកកងមិនប៉ោង មិនបោ និងមិនខូចខាតដោយប្រការណាមួយ

.​ ត្រួតពិនិត្យអំពូលភ្លើងទាំងមុខទាំងក្រោយ

៤. ត្រួតពិនិត្យកៅអីរថយន្តក្រែងមានអ្នកណាម្នាក់បន្លំពួននៅក្នុងរថយន្តរបស់អ្នក

៥.​ ត្រួតពិនិត្យមើលបង្អូច និងលាងសំអាតកុំអោយមានភាពស្រអាប់ ដើម្បីងាយស្រួលមើលផ្លូវពេលបើកបរ

៦. ពិនិត្យមើលកុងទ័រល្បឿន កុងទ័រសាំងនៅពេលអ្វីៗដំណើរការរួចរាល់ហើយនោះ

៧. ត្រួតពិនិត្យលើផ្នែកផ្សេងៗទៀតដូចជា ម៉ាស៊ីនត្រជាក់ និងធុងទឹកជាដើម

៨. ត្រួតពិនិត្យមើលកម្រិតបរិមាណសាំង

៩. ធ្វើតេស្តបញ្ឆេះរថយន្តសាកមើល ដើម្បីដឹងថាវាដំណើរការបានល្អរឺក៏អត់

១០. ពិិនិត្យមើលឧបករណ៍សំអាតកញ្ចក់ដំណើរការរឺអត់

១១. ពិនិត្យ និងសំអាតសន្ទះខ្យល់ដែលវាអាចបះពាល់ដល់ល្បឿនរថយន្ត និងកំរិតនៃការស៊ីសាំង

១២. ត្រូវធានាថាសំបកកងទាំងសងខាងមានខ្យល់តឹងណែនល្អ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលភីកអាប់ Ford Maverick ចតជិត Ford Ranger បានដឹងថាតូចខ្លាំង

រថយន្តភីកអាប់ Ford Maverick ថ្មី ទើបតែមកដល់ឃ្លាំងរបស់ឈ្មួញកណ្តាល។ ក្នុងនោះ គេបានយកវាចតនៅក្បែរ Ford Maverick ដើម្បីចង់ដឹងពីភាពខុសគ្នារបស់ពួកវា។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺទំហំរបស់វា។

រថយន្ត Ford Maverick ថ្មី មានប្រវែង ៥,០៨ម៉ែត្រ ទទឹង ១,៨៥ម៉ែត្រ កម្ពស់ ១,៧៥ម៉ែត្រ ខណៈ Ford Maverick មានប្រវែង ៥,៣៦ម៉ែត្រ ទទឹង ១,៩៨ម៉ែត្រ កម្ពស់ ១,៨៣ម៉ែត្រ។

រថយន្តដែលបង្ហាញនោះគឺជាម៉ូដែល Maverick Lariat និង Ranger XL ប៉ុន្តែម៉ូដែលរបស់វា មិនប៉ះពាល់ខ្លាំងដល់ទំហំរបស់វាឡើយ។

គួរឲ្យដឹងថា រថយន្ត Ford Maverick ថ្មីចេញលក់លើទីផ្សារសហរដ្ឋអាមេរិក ដោយមានជាប្រភេទ XL, XLT និង Lariat។ អតិថិជនក៏មានជម្រើសជ្រើសយកប្រភេទពិសេស First Edition រួមជាមួយនឹងកញ្ចប់ FX-4 Off-Road ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Kia Sorento ឆ្នាំ២០២២ ជិះ១០០គ.ម ស៊ីសាំងមិនដល់ ៣លីត្រ ចេញតម្លៃលក់ហើយ!

ក្រុមហ៊ុន Kia បានប្រកាសចេញនូវតម្លៃនៃរថយន្ត Sorento ម៉ូដែលថ្មីគឺ Kia Sorento Hybrid ដែលប្រើប្រាស់ម៉ាស៊ីនប្រភេទ Plug-in Hybrid របស់ខ្លួនជាផ្លូវការ។

រថយន្ត Kia Sorento Hybrid ឆ្នាំ២០២២ នេះ ចែកចេញជា ២ ម៉ូដែល គឺ S ប្រភេទប៉ុងមួយ តម្លៃ ៣៣ ៩៩០ដុល្លារ, ប្រភេទប៉ុងពីរ តម្លៃ ៣៥ ៧៩០ដុល្លារ និង EX ប្រភេទប៉ុងមួយ តម្លៃ ៣៥ ៩៩០ដុល្លារ និង ប្រភេទប៉ុងពីរ តម្លៃ ៣៨ ២០០ដុល្លារ។

រថយន្ត Kia Sorento Hybrid ថ្មីនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged GDI ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង ៩០សេះ និង អាគុយទំហំ ១៣,៨គីឡូវ៉ាត់ម៉ោង។ ម៉ាស៊ីនកូនកាត់នេះអាចផលិតកម្លាំងបានសរុបរហូតដល់ទៅ ២៦១សេះ ហើយដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ។

យោងតាមការអះអាងរបស់ Kia បានឲ្យដឹងថា រថយន្ត Sorento Hybrid អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣២ម៉ាយ៍ ឬ ៥២គីឡូម៉ែត្រ ហើយចម្ងាយបើកបរសរុបគឺ ៤៦០ម៉ាយ៍ ឬ ៧៤០គីឡូម៉ែត្រ នៅពេលសាកភ្លើង និងចាក់សាំងមួយពេញ ខណៈដែលកម្រិតស៊ីសាំងរបស់វាជាមធ្យមគឺត្រឹមតែ ២,៩លីត្រប៉ុណ្ណោះ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

រថយន្ត SUV កូនកាត់នេះមានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ហើយមានមុខងារជំនួយការបើកបររហូតដល់ ១៣មុខ រួមទាំង Highway Driving Assist, Navigation Based Smart Cruise Control-Curve, 360-degree Surround View Monitor ថែមទាំងមានប្រព័ន្ធសំឡេង Bose premium sound system និងរន្ធសាកថ្មទូរសព្ទ ៨ ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+