ដោយសារតែចំនួនលក់ធ្លាក់ចុះខ្លាំង ដូច្នេះហើយរថយន្ត Kia Rio ទំនងជាអាចត្រូវឈប់ផលិត។ ថ្វីបើមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយ ប៉ុន្តែគេហទំព័រអាមេរិក Automotive News បាននិយាយថា រថយន្តនេះទំនងជានឹងត្រូវឈប់ផលិត បន្ទាប់ពីស៊េរីឆ្នាំ២០២២។
ប្រសិនបើរថយន្តប្រភេទ Subcompact នេះត្រូវឈប់ផលិត នោះរថយន្ត Kia Forte នឹងក្លាយជាម៉ូដែលថោកបំផុតរបស់ក្រុមហ៊ុននេះ ជាមួយនឹងតម្លៃចាប់ពី ១៧ ៨៩០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិក ថ្លៃជាងម៉ូដែល Rio ត្រឹមតែ ៩០០ដុល្លារប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា រថយន្ត Kia Rio ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២០សេះ ប្រើប្រអប់លេខអូតូ CVT ហើយមានកម្រិតស៊ីសាំងជាមធ្យម ៦,៥លីត្រ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ៕
វត្តមានរថយន្ត SUV ដំបូងម៉ូដែល DBX បានជួយឲ្យ Aston Martin មានកំណើនការលក់រហូតដល់ ២២៤% នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ត្បិតថារថយន្ត DBX ទើបចេញលក់សម្រាប់ស៊េរីឆ្នាំ២០២១តែប៉ុណ្ណោះ។
បើតាមនាយកប្រតិបត្តិ Aston Martin បានឲ្យដឹងថាក្រុមហ៊ុនមានផែនការពង្រីកត្រកូលរថយន្ត DBX ឲ្យកាន់តែធំដោយនឹងបន្ថែមនូវប្រភេទ Hybrid, ប្រភេទកម្លាំងខ្លាំង ហើយនិងមានបន្ថែមរូបរាងថ្មីផងដែរ។ នៅត្រឹមឆ្នាំ២០២៤ អាចនឹងមានរថយន្ត DBX ចំនួន៥ ឬ៦ប្រភេទខុសៗគ្នា ក្នុងគ្រួសារ SUV របស់ Aston Martin។
Suboi ដែលត្រូវបានគេស្គាល់ថាជា “Queen of Hip Hop” របស់វៀតណាមដែលធ្លាប់បានចាប់ច្រៀងរ៉េបជាមួយអតីតប្រធានាធិបតីអាមេរិកលោក Barack Obama ខណៈពេលដែលគាត់បានបង្កើតចង្វាក់ភ្លេងចេញពីមាត់ នឹងបញ្ចប់ការបង្ហាញនៅតុងសម្លេងដ៏ខ្ពស់ជាមួយនឹងខ្សែរវីដេអូឯកសារបែបពិសោធន៍។ ដោយនិទានដោយSuboi ភាពយន្តឯកសារនេះនឹងបង្ហាញពី 5 ភាគដែលត្រូវបានបំបែកជាបន្ទប់ដាច់ដោយឡែកពីគ្នា ដែលនីមួយៗមានវិធីសាស្រ្តទស្សនៈប្លែកៗ ហើយស្វែងយល់ពីបុគ្គលិកលក្ខណៈពហុស្រទាប់របស់នាង ឬទស្សនៈវិស័យច្នៃប្រឌិតនិងការបំផុសគំនិត។
ក្នុងអំឡុងពេលជាច្រើនសប្តាហ៍ Green Is The New Black ដែលជាកម្មវិធីនិងវេទិកា យល់ដឹងជាលើកដំបូងរបស់អាស៊ីនឹងជំរុញការសន្ទនាដោយរៀបចំការពិភាក្សាដោយផ្ទាល់ប្រកបដោយនិរន្តរភាពជាមួយអ្នកដឹកនាំគំនិតនិងអ្នកជំនាញខាងឧស្សាហកម្មដែលឈរនៅជួរមុខគេក្នុងការផ្លាស់ប្តូរម្ហូបអាហារ ម៉ូដសម្លៀកបំពាក់ និងសហគមន៍ក្នុងទីក្រុង។ វាក៏នឹងមានការចាក់បង្ហាញជាលើកដំបូងជាពិសេសនៃខ្សែភាពយន្តឯកសារ“ The Naked Arctic Adventure” ដែលជាឯកសារដែលរៀបរាប់ពីប្រវត្តិរបស់ស្ថាបនិក Green Is The New Black លោក Stephanie Dickson និង Paula Miquelis ក្នុងដំណើរបេសកកម្មរបស់ពួកគេទៅកាន់រង្វង់អាកទិកដើម្បីមើលពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
នៅក្នុងខ្សែវីដេអូភាគដែលនិយាយអំពី Wonderfruit ដែលជាពិធីបុណ្យតន្រ្តីសិល្បៈនិងរបៀបរស់នៅដ៏ពេញនិយមនៅប្រទេសថៃ SCOPES នឹងបង្ហាញពីសហគមន៍នៃបុគ្គលនាំមុខដែលកំពុងរៀបចំអនាគតជាមួយនឹងការច្នៃប្រឌិតថ្មីរបស់ពួកគេក្នុងសិល្បៈនិងស្ថាបត្យកម្ម អាហារ សុខភាព និងតន្ត្រី។ ខ្សែវីដេអូភាគមួយក្នុងចំណោមភាគទាំងអស់នោះមានចំណងជើងថា “Art in the fields: A look behind the art curation at Wonderfruit” ដែលខ្សែវីដេអូនេះនឹងស្វែងយល់ពីការរៀបចំនិងកិច្ចសហការជាមួយសិល្បករផ្សេងៗដើម្បីរៀបចំពិធីបុណ្យដែលមានឬសគល់ផ្តើមឡើងពីនិរន្តរភាព។
Anna Haotanto ស្ថាបនិក The New Savvy វេទិកាហិរញ្ញវត្ថុនិងអាជីពឈានមុខគេសម្រាប់ស្ត្រីនៅអាស៊ី
Parag Khanna អ្នកប្រឹក្សាយុទ្ធសាស្ត្រសកលឈានមុខគេដែលធ្លាប់ជាទីប្រឹក្សានៃក្រុមប្រឹក្សាស៊ើបការណ៍ជាតិអាមេរិក និងជាអ្នកនិពន្ធសៀវភៅ “The Future is Asian: Commerce, Conflict & Culture in the 21st Century”
លោក Parag Khanna អ្នកប្រឹក្សាយុទ្ធសាស្ត្រឈានមុខគេ
Ayesha Khanna នាយកប្រតិបត្តិនៃ ADDO AI ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់និងបណ្តុះបណ្តាល បញ្ញាសិប្បនិមិ្មត (Artificial Intelligence)
Leanne Robers សហស្ថាបនិកនិងជាសហប្រធាននាយកប្រតិបត្តិនៃក្រុកម្មវិធី She Loves Tech ដែលជាកម្មវិធីប្រកួតប្រជែងការចាប់ផ្តើម និងកម្មវិធីបង្កើនល្បឿនដ៏ធំបំផុតនៅលើពិភពលោកសម្រាប់ការដឹកនាំរបស់ស្ត្រី និងបច្ចេកវិទ្យាដែលធ្វើអោយស្ត្រីឈានមុខ
យោងតាមបន្ត្រីប៉ូលីសផ្លូវហាយវេរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា មានយន្តហោះខ្នាតតូចមួយគ្រឿងបានហោះចេញពីវាលMontgomery ហើយឆ្ពោះទៅ La Jolla នៅពេលដែលប្រព័ន្ធចាប់ផ្តើមដំណើរការ វាមានភាពខុសប្រក្រតីដែលតម្រូវអោយវាត្រូវធ្វើការចុះចតជាបន្ទាន់នៅលើផ្លូវហាយវ៉េ ដែលបណ្តាលអោយយន្តហោះធុនតូចនោះបានបុករថយន្ត ៤ គ្រឿង ដោយសំណាងល្អអ្នកបើកយន្តហោះ និងអ្នកដំណើរម្នាក់មិនមានរងរបួសទេ ប៉ុន្តែមនុស្សជាច្រើននៅក្នុងរថយន្តបានរងរបួសស្រាល។
យោងតាមសម្តីអ្នកស្រី Victoria Roberts ដែលកំពុងបើកបររយន្តត្រឡប់ទៅផ្ទះវិញជាមួយក្មួយស្រីអាយុ ៧ឆ្នាំរបស់ខ្លួន ដែលជួបហេតុការណ៍នោះបាននិយាយថា៖ គាត់បានលឺសម្លេងប៉ះទង្គិចយ៉ាងខ្លាំង ដោយដំបូងបានគិតថាគាត់បុកនឹងរ៉ឺម៉ក់ ប៉ុន្តែវាមិនមែនជារ៉ឺម៉ក់នោះឡើយ គឺជាយន្តហោះ។ ហើយគាត់បានស្រែកអោយក្មួយរបស់គាត់ចេញពីឡាន ប៉ុន្តែនាងពុំអាចចេញបានឡើយដោយសារទ្វាបានចាក់សោ ហើយត្រូវបានស្រោចដោយប្រេង និងត្រូវលូនចេញតាមកញ្ចក់មុខតាមរយ:ការជួយពីអ្នកដទៃ
ខណ:ពេលដែលក្រុមជួយសង្គ្រោះមកដល់ពួកគេប្រញាប់ដោះសំលៀកបំពាក់ដែលប្រឡាក់ដោយប្រេងរបស់ក្មួយរបស់ចេញហើយយកភួយមកឱ្យនាង។ នោះគឺជាពេលដែលលោកស្រី Roberts បានឃើញយ៉ាងច្បាស់នូវអ្វីដែលបានកើតឡើង ដោយស្លាបយន្តហោះនៅលើរថយន្តផ្នែកខាងក្រោយរបស់គាត់៕