ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិធីថែទាំសំបកកង់រថយន្តមានអាយុកាលយូរអង្វែង | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] សំបកកង់ គឺផ្នែកមួយដ៏សំខាន់នៃរថយន្តរបស់យើងទាំងអស់គ្នា។ សំបកកង់ដែលអាចប្រើប្រាស់បានយូរ គឺអាស្រ័យទៅលើឥរិយាបទរបស់អ្នកបើកបរ។ ប្រសិទ្ធិភាពនៃសំបកកង់គឺកាត់បន្ថយការចំណាយថវិការច្រើន និងជាពិសេសតែម្តង គឺការពារនូវសុវត្ថិភាពពេលបើកបរ។ ដូច្នេះមកស្វែងយល់ពីវិធីថែទាំសំបកកង់រថយន្តទាំងអស់គ្នា៖

  • រក្សាសម្ពាធកង់រថយន្តអោយបានត្រឹមត្រូវ ដោយពិនិត្យសម្ពាធសំបកកង់រថយន្តរបស់អ្នកយ៉ាងហោចណាស់១អាទិត្យម្តង ព្រោះពេលដែលសំបកកង់ត្រជាក់ខ្យល់រួមមាឌ ដែលអាចធ្វើឲ្យបាត់ខ្យល់ពីសំបកកង់។ ដើម្បីដឹងពីសម្ពាធរបស់សំបកកង់រថយន្តបងប្អូនអាចមើលនៅលើផ្ទាំងដែលទៅជាប់ទ្វាររថយន្ត ឬសៀវភៅជួសជុលជាដើមដែលបានបង្ហាញនៅកម្រិតសម្ពាធដ៏ត្រឹមត្រូវសម្រាប់រថយន្តរបស់បងប្អូនទាំងអស់គ្នា
  • ត្រូវតម្រឹមមុំសំបក់កង់រថយន្ត ដើម្បីជៀសវាស់ការបំពាក់សំបក់មិនស្មើរគ្នា ត្រូវអោយអ្នកជំនាញធ្វើការតម្រឹមមុំកង់ឲ្យបានត្រឹមត្រូវ។ ក្នុងករណីការបំពាក់សំបកកង់មិនស្មើរគ្នាធ្វើឲ្យមានដាច រលាត់បានយ៉ាងងាយផងដែរ។
  • យ៉ាងណាមិញ ខណ:ពេលផ្លាស់ប្តូរថ្មី គួផ្លាស់ប្តូរម្តងមួយគូរ តាមបច្ចេកទេសពេលផ្លាស់ប្តូរសំបកកង់ខាងមុខឬខាងក្រោយត្រូវប្តូរមួយគូរតែម្តង ជៀសវាងពេលបំពាក់មានភាពមិនស្មើរគ្នា

  • ពិនិត្យសំបកកង់របស់អ្នកឲ្យបានញឹកញាប់ នៅពេលអ្នកពិនិត្យសម្ពាធកង់រថយន្តរបស់អ្នកសូមពិនិត្យសូមសំបកកង់រថយន្តផងដូចជាស្មាមប្រហោង ប្រេះ រលាត់ជាដើម។
  • ជំនួសសំបកកង់នៅពេលដែលចាំបាច់ ការផ្លាស់ប្រើប្រាស់កង់សាគួរត្រូវពេលវេលា ធ្វើអោយសំបកកង់រថយន្តមិនមានផលរំខានច្រើននោះ ដោយសារការសឹកមិនមានភាពខុសគ្នាច្រើន
  • ត្រូវប្រាកដថាសំបកកង់ប៉ះបានត្រឹមត្រូវ ពេលមានវត្ថុអ្វីដែលរឹងចាក់ទម្លុះសំបកកង់ ដូច្នេះអ្នកត្រូវប៉ះវាឡើងវិញអោយបានល្អ ជៀសវាងមានខ្យល់ចេញ ធ្វើឲ្យសម្ពាធខ្យល់កង់ទាំងបួនមិនស្មើរគ្នា
  • ទុកសំបកកង់សាគួរអោយបានត្រឹមត្រូវ នៅលើរថយន្តមានកន្លែងដែលសម្រាប់បំពាក់កង់សាគួរ ដូច្នេះអ្នកត្រូវទុកអោយបានល្អ សម្រាប់ត្រូវការពេលបន្ទាន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Land Rover ជាង ១១ម៉ឺនគ្រឿង ត្រូវបានហើយហៅត្រឡប់ទៅវិញ ព្រោះបញ្ហាលេចប្រេង

ក្រុមហ៊ុន បានធ្វើការចេញនូវសេចក្តីប្រកាសពីការហៅត្រឡប់មកវិញនូវរថយន្ត Land Rover ចំនួន ១១១ ០០០គ្រឿងរបស់ខ្លួន ដោយសារតែបញ្ហាដែលអាចបង្កឱ្យមានការលេចធ្លាយប្រេងឥន្ធនៈតាមប្រហោងគំរបធុងប្រេង។

ការប្រមូលមកវិញមានផលប៉ះពាល់ដល់រថយន្ត Range Rover Sport ស៊េរីឆ្នាំ ២០១០-២០១៣ ចំនួន ៥៦ ១៩១គ្រឿង និងម៉ូដែល Land Rover LR4 ឆ្នាំ ២០១០-២០១៦ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ ៥,០ លីត្រ V8 និង ៣,០ លីត្រ V6 ចំនួន ៥៥ ៥៥៥ គ្រឿង។

តាមរយ:ការស៊ើបអង្កេតពីក្រុមហ៊ុនផលិតរថយន្តបានបង្ហាញថាប្រហោងគំរបធុងប្រេង( Fuel Tank Flange )អាចបង្កើតការប្រេះស្រាំ។ ប្រសិនបើរឿងនេះកើតឡើងវាអាចបង្កឱ្យមានការលេចធ្លាយប្រេងឥន្ធនៈ។ ក្រុមហ៊ុន Jaguar Land Rover បានទទួលបានពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់ចំនួន ៦ ករណីដែលចោទថាមានការលេចធ្លាយប្រេងឥន្ធនៈចេញពីប្រហោងគម្របធុងដែលបែក ហើយថែមទាំងបានកំណត់អត្តសញ្ញាណការធានាចំនួន ២០០ ដែលទាក់ទងនឹងបញ្ហាដែលបានចោទប្រកាន់ ខណៈពេលកំពុងវិភាគលើម៉ូដែល Jaguar XF ឆ្នាំ ២០១០-២០១២ ដែលត្រូវបានប្រមូលមកវិញដោយសារបញ្ហាដូចគ្នា។

ម្ចាស់យានយន្តដែលរងផលប៉ះពាល់អាចកត់សំគាល់ឃើញមានក្លិនប្រេងឥន្ធនៈនៅលើដី និងភ្លើងនៅលើកុងទ័រផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះម្ចាស់នឹងត្រូវជូនដំណឹង និងណែនាំឱ្យយកយានយន្តរបស់ពួកគេទៅឱ្យជាងជួសជុលរថយន្ត ដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុន Land Rover ដែលនៅក្បែរ ដើម្បីប្តូរបំពង់បង្ហូរប្រេងចាស់ចេញ ជំនួសដោយថ្មី។ ការជួសជុលនឹងត្រូវបានអនុវត្តដោយមិនគិតថ្លៃ ហើយម្ចាស់ដែលបានចំណាយពីមុនសម្រាប់ការជួសជុលនឹងត្រូវរ៉ាប់រងដោយក្រុមហ៊ុន Jaguar Land Rover។ Jaguar Land Rover នឹងជូនដំណឹងដល់អ្នកចែកចាយរបស់ខ្លួននៅថ្ងៃទី ២៦ ខែសីហា និងម្ចាស់រថយន្តទាំងអស់នៅថ្ងៃទី ៨ ខែតុលាខាងមុខនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់តម្លៃ ២ម៉ឺនរបស់ Ford ទទួលបានការកក់មុនលើស ១០ម៉ឺនគ្រឿង

ជាមួយការចេញលក់ក្នុងតម្លៃមួយថោក និងស៊ីប្រេងតិចជាងគេក្នុងត្រកូលរបស់ខ្លួន យោងតាម Detroit News បានបង្ហាញថារថយន្តភីកអាប់ Ford Maverick ឆ្នាំ២០២២ ទទួលបានការកក់ទុកមុនចំនួនលើសពី ១០ម៉ឺនគ្រឿង។

ខណ:ពេលដែលអតិថិជនដែលកក់នោះមកពីទីក្រុង Los Angeles ដែលជាទីផ្សារដ៏ធំរបស់ Toyota Tacoma និងទីក្រុង Orlando, Florida, San Francisco, Houston និងTexasផងដែរ។

ជាមួយចំនួនកក់ទុកមុនលើសពី ១០ម៉ឺនគ្រឿង Ford ជឿជាក់ថាចំនួនកក់នេះអាចប្រែក្លាយជាចំនួនទិញនៅពេលពួកគេដំណើរការប្រព័ន្ធ System ដូចនឹងពេលចេញលក់រថយន្ត Mustang Mach-E និង Bronco ផងដែរ។

គួររំលឹកដែរថា រថយន្ត Ford Maverick ឆ្នាំ២០២២ មានប្រវែងវែងជាងរថយន្ត Toyota Camery ចំនួន ៦អ៊ីញប៉ុណ្ណោះ ដោយតម្លៃរបស់វាចាប់ពី ១៩ ៩៩៩ដុល្លារឡើងទៅ។

រថយន្ត Ford Maverick ថ្មីនេះនឹងចេញលក់លើទីផ្សារនៅអំឡុងខែកញ្ញាដល់ខែវិច្ឆិកា ដោយមានជាប្រភេទ XL, XLT និង Lariat។ អតិថិជនក៏មានជម្រើសជ្រើសយកប្រភេទពិសេស First Edition រួមជាមួយនឹងកញ្ចប់ FX-4 Off-Road ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិធីសំអាតចង្កៀងរថយន្តរបស់លោកអ្នកអោយភ្លឺដូចថ្មី | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ជាការពិតណាស់ចង្កៀងរថយន្តប្រៀបដូចជាភ្នែករបស់យើងដូចគ្នាដែរ គឺតម្រូវអោយសំអាតអោយស្អាត ព្រោះវាដើរតួរនាទីជាអ្នកបំភ្លឺផ្លូវមិនថាពេលថ្ងៃ ឬយប់ដូច្នេះអ្នកគួរសំអាតវាអោយបានទៀងទាត់។ ខាងក្រោមនេះគឺជាវិធីសម្អាតចង្កៀងរថយន្តរបស់អ្នកអោយភ្លឺរលោង និងស្អាតដូចថ្មី។

សម្ភារៈ

  • ស្កុតពណ៌ខៀវ
  • ថ្នាំប៉ូលាកញ្ចក់
  • ក្រដាស់ខាតទំហំ
  • ក្រណាត់ទន់ Flanel
  • ទឹក
  • សាប៊ូលាងកញ្ចក់

អនុវត្ត

  • លាងសំអាតចង្កៀងរថយន្តជាមួយនឹងទឹកស្អាត ដើម្បីកំចាត់កំទេចកំទីធូលីរួចយកស្កុតពណ៌ខៀវទៅរុំពីជុំវិញចង្កៀងរថយន្ត
  • ជូតសំអាតចង្កៀងនីមួយៗជាលក្ខណៈរង្វង់ចុះឡើងៗប្រហែលជា១០នាទីសំរាប់ ចង្កៀងម្ខាងៗ
  • ជន្លក់ក្រដាស់គ្រឿមទៅក្នុងទឹកត្រជាក់ប្រហែល១០នាទីរួចយកជូតសំអាតនៅលើចង្កៀងក្នុងទិសដៅតែមួយដដែលៗ ដោយក្នុងពេលជូតត្រូវធ្វើឡើងជាមួយនឹងការបាញ់ទឹកត្រជាក់
  • លាងសំអាតជាមួយនឹងទឹកលាងកញ្ចក់
  • ជូតម្តងទៀតជាមួយក្រដាស់គ្រើម គឺជូតពីក្រោមឡើងលើក្នុងមុំ ៩០ដឺក្រេ  បន្ទាប់មកសំអាតជាថ្មីជាមួយទឹកលាងកញ្ចក់
  • ប៉ូលាចង្កៀងរថយន្តជាមួយនឹងថ្នាំប៉ូលា
  • បកស្កុតពណ៌ខៀវដែលរុំជុំវិញចង្កៀងចេញរួចធ្វើការសំអាតជាការស្រេច៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin និយាយថាអត់ខ្វះម៉ាស៊ីន AMG V8 ឡើយ

ដោយសារតែការខ្វះខាតគ្រឿងបន្លាស់ និងបញ្ហាមួយចំនួនទៀត បានបណ្ដាលឲ្យរថយន្ត Mercedes-Benz ស្ទើរគ្រប់ម៉ូដែលដែលប្រើប្រាស់ម៉ាស៊ីន AMG V8 នឹងបញ្ឈប់ការផលិតសម្រាប់ឆ្នាំ២០២២។ ប៉ុន្តែបញ្ហានេះមិនបានប៉ះពាល់ដល់ក្រុមហ៊ុន Aston Martin ដែលប្រើប្រាស់ម៉ាស៊ីន AMG V8 នោះទេ។

ក្រុមហ៊ុន Aston Martin បាននិយាយថាពួកគេមានម៉ាស៊ីន AMG V8 គ្រប់ចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការអតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក។

គួរដឹងថា Aston Martin លក់ចេញរថយន្តប្រើម៉ាស៊ីន AMG V8 ប្រមាណជា ២៥០០គ្រឿងក្នុងមួយឆ្នាំ ដែលនេះគឺមិនមែនជាបរិមាណធំដែលត្រូវព្រួយបារម្ភលើការផ្គត់ផ្គង់នោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG5 ស៊េរីថ្មីមួយទៀត រូបរាងកាន់តែកាចខ្លាំង

កាលពីខែកក្កដាកន្លងទៅរថយន្ត MG5 ស៊េរីឆ្នាំ២០២១ បានបញ្ចេញលក់លើទីផ្សារអាស៊ីអាគ្នេយ៍ ជាពិសេសគឺនៅប្រទេសថៃ។ នៅទីផ្សារប្រទេសចិនឯណោះ រថយន្តនេះមានបន្ថែមស៊េរីពិសេសមួយ ដែលនឹងបង្ហាញវត្តមាននៅក្នុងកម្មវិធី Chengdu Motor Show ឆ្នាំ២០២១។

MG5 ស៊េរីពិសេសនេះមានឈ្មោះថា MG5 Scorpio ស៊េរីឆ្នាំ២០២១ ដែលមានរូបរាងស្ព័រជាង និងកាចជាងរថយន្ត MG5 ធម្មតា។ វាមានការផ្លាស់ប្ដូរពីប្រភេទធម្មតានៅលើកាងខាងមុខនិងក្រោយ, ប្រព័ន្ធភ្លើងថ្មី, កង់ថ្មី, និងដុំហ្វ្រាំងក៏មានការប្ដូរដែរ។

បន្ថែមពីនេះវាក៏មានការកែសម្រួលលើម៉ាស៊ីនផងដែរ ដោយបានប្រើប្រាស់ម៉ាស៊ីន៤ស៊ីឡាំង ប្រភេទ Turbocharged ចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៨១សេះ និងអមដោយប្រអប់លេខស្វ័យប្រវត្តិ៧វគ្គ។

តម្លៃរបស់ MG5 Scorpio នេះមិនទាន់មានការប្រកាសនៅឡើយទេ ប៉ុន្តែរថយន្ត MG5 ធម្មតាគឺមានតម្លៃចន្លោះពីប្រមាណ ១០ ៤៦៩ដុល្លារ ទៅប្រមាណ ១៦ ១៧៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្វែងយល់ពីអត្ថន័យលេខ VIN នៅលើរថយន្តទាំង ១៧ខ្ទង់ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រាល់បណ្ដាក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅលើពិភពលោកបានប្រើប្រាស់លេខ VIN​ ដើម្បីសម្គាល់រថយន្តរបស់ខ្លួន ដូចនេះហើយបានជារថយន្តដែលក្រុមហ៊ុននីមួយៗបានផលិតសុទ្ធតែមានលេខ VIN ទាំងអស់ ប៉ុន្តែលេខ និងអក្សរនីមួយៗសុទ្ធតែមានអត្ថន័យខុសៗគ្នាទាំងអស់។តើអ្វីទៅជាលេខVIN និងមានអត្ថន័យដូចម្ដេច? ជាទូទៅយើងត្រូវដឹងថាលេខ VIN របស់រថយន្តសិ្ថតនៅកន្លែងណា?​ ដោយទីតាំងទាំងនោះរួមមានដូចនៅផ្នែកខាងលើតាប្លូកន្លែងអ្នកបើកបរ, នៅខាងមុខក្រោមគម្របម៉ាស៊ីន និងនៅលើទ្វារអ្នកបើកបរជាដើម។ លេខ VIN មានចំនួន 17 ខ្ទង់រួមទាំងលេខ និងអក្សរ ដែលបញ្ជាក់ពីរថយន្តនីមួយៗអោយដឹងពីក្រុមហ៊ុនផលិត, ម៉ាក, ម៉ូឌែល, ឆ្នាំ និងទីតាំងដែលបានផលិត។

  • ខ្ទង់ទី 1 បញ្ជាក់ពីប្រទេសដែលបានផលិតរថយន្ត ក្នុងនោះមានអក្សរ និងលេខ
    • 1,4,5 = សហរដ្ឋអាមេរិក
    • 2​ = កាណាដា
    • 3 = ម៉ិកស៊ីកូ
    • 6​ = អូស្រ្ដាលី
    • 8 = អាហ្សង់ទីន
    • 9 = ប្រេស៊ីល
    • J = ជប៉ុន
    • S =​ អង់គ្លេស
    • M = ថៃ
    • K = កូរ៉េ
    • V = បារាំង។
  • ខ្ទង់ទី 2 បញ្ជាក់ពីឈ្មោះក្រុមហ៊ុនផលិត ឧទាហរណ៍អក្សរ “T” បញ្ជាក់ថាក្រុមហ៊ុន “Toyota”
  • ខ្ទង់ទី 3 បញ្ជាក់ពីប្រភេទរបស់រថយន្ត
    • A, B, F, M, 4 គឺរថយន្តប្រភេទដឹកទំនិញ
    • D, G, K, X, 1, 2, 7, N គឺរថយន្តប្រភេទដឹកអ្នកដំណើរ
    • E, L, 3 គឺរថយន្តប្រភេទ SUV
    • 5 គឺរថយន្តប្រភេទបើកដំបូល (Convertible) ។
  • ខ្ទង់ទី 4 បញ្ជាក់ពីប្រភេទតួខ្លួនរបស់រថយន្ត
    • A មានទ្វារចំនួន 2 ប្រភេទ Sedan 2WD
    • B មានទ្វារចំនួន 4 ប្រភេទ Sedan 2WD ឬទ្វារ 4 ប្រភេទ Truck 4WD
    • C មានទា្វរចំនួន 2 ប្រភេទ Coupe 2WD
    • D មានទ្វារចំនួន 4 ប្រភេទ Truck 4WD
    • E មានទ្វារចំនួន 4 ប្រភេទ Truck 2WD
    • G មានទ្វារចំនួន 4 ប្រភេទ Wagon 2WD
    • H មានទ្វារចំនួន 4 ប្រភេទ Wagon 4WD
    • K មានទ្វារចំនួន 4 ប្រភេទ Wagon 2WD
    • L មានទ្វារចំនួន 4 ប្រភេទ Wagon 4WD ឬទ្វារ 4 ប្រភេទ Truck 4WD
    • M មានទ្វារចំនួន 5 ប្រភេទ Van 2WD
    • N មានទ្វារចំនួន 2 ប្រភេទ Regular Cab Truck 2WD
    • P មានទ្វារចំនួន 2 ប្រភេទ Regular Cab Truck 4WD
    • S មានទ្វារចំនួន 3 ប្រភេទ Liftback 4WD
    • T មានទ្វារចំនួន 2 ប្រភេទ Extended Cab Truck 2WD
    • X មានទ្វារចំនួន 5​ ប្រភេទ SUV
    • W មានទ្វារចំនួន 2 ប្រភេទ Extended Cab 4WD
    • Y ប្រភេទ Sport Van
    • Z មានទ្វារចំនួន 5 ប្រភេទ Wagon 2WD
  • ខ្ទង់ទី 5 បង្ហាញពីប្រភេទម៉ាស៊ីនរថយន្ត
    • 4: 7A-FE Lean Burn
    • A: 3MZ-FE
    • B: 1NZ-FXE or Toyota AZ engine #2AZ-FXE|2AZ-FXE
    • D: 2ZZ-GE
    • E: 2AZ-FE
    • F: 1MZ-FE or 2AR-FE
    • G: 5S-FE
    • H: 1AZ-FE
    • J: 1FZ-FE
    • K: 2GR-FE
    • L: 2RZ-FE
    • M: 3RZ-FE
    • N: 5VZ-FE or 2ZR-FXE
    • P: 3S-FE
    • R: 1ZZ-FE
    • S: 1BM or Electric
    • T: 3S-GTE
    • U: 1GR-FE or 2ZR-FE
    • V: 1NR-FE
    • Y: 3UR-FE
  • ខ្ទង់ទី 6​ បញ្ជាក់ពីសេ៊រីរបស់រថយន្ត

  • ខ្ទង់ទី 7 បញ្ជាក់ពីប្រព័ន្ធសុវត្ថិភាពដូចជា ខ្សែក្រវ៉ាត់សុវត្ថិភាព និងពោងសុវត្ថិភាព
    • 0 : ពោងលើបង្អួចរថយន្ត និងខ្សែក្រវ៉ាត់ជាមួយពោងសុវត្ថិភាពចំនួន 2
    • 1 : ខ្សែក្រវ៉ាត់សុវត្ថិភាព
    • 2​ : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពនៅកន្លែងអ្នកបើកបរ
    • 3 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2
    • 4 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2, ពោងសុវត្ថិភាពផ្នែកចំហៀង, ពោងលើបង្អួចរថយន្ត និងពោងសម្រាប់ការពារជង្គង់របស់អ្នកបើកបរ
    • 7 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2 និងពោងសម្រាប់ការពារជង្គង់របស់អ្នកបើកបរ
    • 8 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2 និងពោងសុវត្ថិភាពផ្នែកចំហៀង
    • D : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពផ្នែកចំហៀងចំនួន 2, ពោងសុវត្ថិភាពលើបង្អួចរថយន្ត 3 ជួរ និងពោងសុវត្ថិភាពការពារជង្គង់
    • F : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2, ពោងសុវត្ថិភាពផ្នែកចំហៀង និងពោងសុវត្ថិភាពការពារជង្គង់
  • ខ្ទង់ទី 8 បញ្ជាក់ពីម៉ូឌែលរបស់រថយន្ត
    • 0 : MR2 Spyder
    • 1 : Tundra
    • 3 : Echo និង Yaris
    • 4 : Scion xB and xD
    • 7 : Scion tC
    • A : Highlander, Sequoia, Celica និង Supra
    • B : Avalon
    • C : Sienna និង Previa
    • D : T100
    • E : Corolla ឬ Matrix
    • F : FJ Cruiser
    • G : Hilux
    • H : Highlander
    • J : Land Cruiser
    • K : Camry
    • L : Tercel និង Paseo
    • M : Previa
    • N : Tacoma និងរថយន្តប្រភេទដឹកទំនិញស៊េរីចាស់
    • P : Camry Solara
    • R : 4Runner និង Corolla
    • T : Celica FWD
    • U : Prius
    • V : RAV4
    • W : MR2 non Spyder
    • X : Cressida
  • ខ្ទង់ទី 9 នេះគឺជាខ្ទង់ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃ VIN។
  • ខ្ទង់ទី 10 សម្រាប់បញ្ជាក់ពីឆ្នាំនៃការផលិតរថយន្ត
    • V : 1997
    • W : 1998
    • X : 1999
    • Y : 2000
    • 1 : 2001
    • 2 : 2002
    • 3 : 2003
    • 4 : 2004
    • 5 : 2005
    • 6 : 2006
    • 7 : 2007
    • 8 : 2008
    • 9 : 2009
    • A : 2010
    • B : 2011
    • C : 2012
    • D : 2013
    • E : 2014
    • F : 2015
    • G : 2016
    • H : 2017
    • J : 2018
    • K : 2019
  • ខ្ទង់ទី 11 បញ្ជាក់ពីប្រាប់ពីរោងចក្រនៅក្នុងប្រទេសដែលបានតម្លើង
    • 0 ដល់ 9 =​ ប្រទេសជប៉ុន
    • A = ប្រទេសបារាំង
    • C = ប្រទេសកាណាដា
    • E = ចក្រភពអង់គ្លេស
    • K =​ ប្រទេសជប៉ុន
    • M​ = ប្រទេសម៉ិកស៊ីកូ
    • N = សាធារណរដ្ឋឆេក
    • R = សហរដ្ឋអាមេរិក
    • S = សហរដ្ឋអាមេរិក
    • U = សហរដ្ឋអាមេរិក
    • W =ប្រទេសកាណា
    • X = សហរដ្ឋអាមេរិក
    • Z = សហរដ្ឋអាមេរិក។
  • ខ្ទង់ទី 12 ដល់ 17 បង្ហាញពីលេខរៀងរបស់រថយន្តដែលបានផលិត
    • ឧទាហរណ៍៖ 00004 គឺជារថយន្តដែលមានលេខរៀងទី 4៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla គ្រោងបន្ថែមចម្ងាយបើកបរលើ Model Y សរុបដល់ ៦៤០គ.ម

ជាមួយនឹងចម្ងាយបើកបរ ៣២៦ម៉ាយ៍ ឬ ៥២៥គីឡូម៉ែត្រ រថយន្ត Tesla Model Y Long Range គឺជារថយន្ត Tesla ដែលមានចម្ងាយបើកបរតិចជាងគេបំផុត។ បើប្រៀបធៀបជាមួយនឹង Model 3 Long Range គឺអាចស៊ូបាន ៣៥៣ម៉ាយ៍ ឬ ៥៦៨គីឡូម៉ែត្រ និង Model S Long Range អាចបានដល់ ៤០៥ម៉ាយ៍ ឬ ៦៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័ររថយន្តរបស់ប្រទេសអូស្ត្រាលី The Driven បានអះអាងថា ក្រុមហ៊ុន Tesla កំពុងតែមានគម្រោងបន្ថែមចម្ងាយបើកបរដល់ Model Y ស្របពេលដែលបច្ចេកវិទ្យាអាគុយបន្តរីកចម្រើនកាន់តែប្រសើរជាងមុន។

យោងតាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថា Tesla នឹងបន្ថែមម៉ូដែល Super Long Range ដល់ត្រកូល Model Y ដែលបានចុះឈ្មោះនៅក្នុងប្រទេសចិនរួចស្រេច ហើយវានឹងមានចម្ងាយបើកបរដល់ ៦៤០គីឡូម៉ែត្រ ឬប្រហែល ៣៩៧ម៉ាយ៍។

ប្រសិនបើវាកើតឡើងមែននោះ បានន័យថា រថយន្ត Model Y ថ្មីនឹងមានចម្ងាយបើកបរឆ្ងាយជាងគូប្រជែង ដូចជា Ford Mustang Mach-E California 1 (៣០៥ម៉ាយ៍) និង Volkswagen ID.4 (២៥០ម៉ាយ៍) ជាដើម។

មិនតែប៉ុណ្ណោះ ប្រភពខាងលើក៏បានឲ្យដឹងទៀតថា Model Y ប្រភេទ Super Long Range នឹងប្រើម៉ូទ័រអគ្គិសនីចំនួន ២ ដោយម៉ូទ័រមុខមានកម្លាំង ១៨៣សេះ និងម៉ូទ័រក្រោយមានកម្លាំង ២៤៦សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញម៉ូឌែលថ្មី Explorer ST ឆ្នាំ២០២២ ថោកជាងប្រភេទធម្មតាជាង ៧ពាន់ដុល្លារ

ក្រុមហ៊ុន Ford បានធ្វើការបញ្ចេញនូវម៉ូឌែលថ្មីនៃ Explorer ST ឆ្នាំ២០២២ ប្រភេទប៉ុងមួយ ឬRWD ខណ:ពេលកន្លងម៉ូឌែលនេះមានតែប្រភេទប៉ុងពីរ ឬ AWD ប៉ុណ្ណោះ ។

រថយន្ត Explorer ST ឆ្នាំ២០២២ បំពាក់ដោយម៉ាស៊ីនចំណុះ ៣,០លីត្រ Ecoboost V6 មានកម្លាំង ៤០០សេះ និងកម្លាំងបង្វិល ៥៦២ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ និងជម្រើសបើកបរប៉ុងមួយ RWD។

ជាមួយម៉ូឌែលថ្មី Explorer ST ឆ្នាំ២០២២ ក្រុមហ៊ុន Ford ក៏បានផ្តល់នូវម៉ូឌែលប្រភេទថ្មីដែលស្ថិតនៅចន្លោះម៉ូឌែល XLT និង Limited ផងដែរដោយវាមានឈ្មោះថា Explorer ST-Line ដែលដំណើការដោយម៉ាស៊ីនចំណុះ ២,៣លីត្រ Ecoboost កម្លាំង ៣០០សេះ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ និងជម្រើសការបើកបរ RWD និង AWD។ សម្រាប់ Explorer ST-Line នេះវាមានតម្លៃតិចជាងម៉ូឌែលធម្មតាចំនួន ៧ ៥៧០ដុល្លារ និងថោកជាង ST Enthusiast ចំនួន ២ ៥៧៥ដុល្លារផងដែរ។

ម៉ូឌែលថ្មី Explorer ST ឆ្នាំ២០២២ បានបំពាក់ជាមួយថាសកង់ទំហំ ២០អ៊ីញ, ប៉ាណាខាងមុខពណ៌ខ្មៅ, ស្រោមកញ្ចក់សងខាងពណ៌ខ្មៅ, ដៃចង្កូតមានមុខងារកម្តៅ, អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ, ឧបករណ៍បំពងសម្លេង B&O ចំនួន ១៤ចំណុច, កៅអីស្បែកអមដោយថ្នេរពណ៌ក្រហម និងកៅអីខាងមុខមានមុខងារកម្តៅផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hyundai Kona អត់ប្រើសាំងថ្មី ចេញលក់តម្លៃចាប់ពី ៣,៩ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai Australia បានធ្វើការកែកុនទៅលើត្រកូលរថយន្តអគ្គិសនី Kona Electric ដោយបន្ថែមប្រភេទ Base Model ថ្មី ហៅថា Standard Range។

រថយន្ត Kona Electric Standard Range ឆ្នាំ២០២២ នេះ បំពាក់កញ្ចប់អាគុយទំហំ ៣៩,២គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៣៤សេះ និងចម្ងាយបើកបរ ៣០៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្ត Kona Electric Standard Range ត្រូវបានដាក់លក់ក្នុងតម្លៃ ៥៤ ៥០០ដុល្លារអូស្ត្រាលី ឬប្រហែល ៣៩ ២០០ដុល្លារអាមេរិក សម្រាប់ម៉ូដែល Elite និង ៥៨ ០០០ដុល្លារអូស្ត្រាលី ឬ ៤១ ៧០០ដុល្លារអាមេរិក សម្រាប់ម៉ូដែល Highlander។

ដោយឡែករថយន្ត Kona Electric ប្រភេទ Extended Range ដែលបំពាក់កញ្ចប់អាគុយ ៦៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ ដាក់លក់ចាប់ពីតម្លៃ ៦០ ៥០០ដុល្លារអូស្ត្រាលី ឬ ៤៣ ៥០០ដុល្លារ និង ៦៤ ០០០ដុល្លារអូស្ត្រាលី ឬ ៤៦ ០០០ដុល្លារអាមេរិក។

រថយន្ត SUV អគ្គិសនីខ្នាតតូចនេះមានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា ប្រព័ន្ធឆែកសម្ពាធកង់, កាមេរ៉ាមើលក្រោយ, ពូកស្បែក, កុងទ័រទំហំ ១០,២៥អ៊ីញ, Speaker ៨គ្រាប់ ប្រភេទ Harman Kardon, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, កុងទ័របាញ់លើកញ្ចក់, ដំបូល Sunroof កញ្ចក់, ប្រព័ន្ធភ្លើង Ambient Lighting ក្នុងកាប៊ីន និងមុខងារកម្តៅដៃចង្កូតទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+