ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Cybertruck រូបរាងដូចផ្ទះនេះ ទទួលបានការ Pre-order គិតជាទឹកប្រាក់សរុប ៨០លានដុល្លារ

ក្រុមហ៊ុនមួយដែលជំនាញខាងបច្ចេកវិទ្យា AI និង Software ឈ្មោះថា Stream It បានបង្កើតនូវគ្រឿងបន្ថែមសម្រាប់ការធ្វើដំណើរផ្សងព្រេង ឬ បោះជំរំ ( Camper Accessory) សម្រាប់រថយន្ត Tesla Cybertruck ដោយអោយឈ្មោះវាថា Cyberlandr ដែលកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ជាមួយចំនួនការ Pre-order គិតជាទឹកប្រាក់សរុប ៨០លានដុល្លារ។

ជួបពិភាក្សាជាមួយ Business Insider នាយកប្រតិបត្តិក្រុមហ៊ុន Stream It លោក Lance King បាននិយាយថា គំនិតនៃបង្កើត Cyberlandr បានកើតឡើងនៅពេលគាត់បានធ្វើការ Pre-order ភីកអាប់ Cybertruck របស់គាត់ផ្ទាល់ ហើយដឹងថាគ្មានគ្រឿងបន្ថែមណាត្រូវនឹងរូបរាងប្លែករបស់រថយន្ត Cybertruck នោះទេ។ ហើយបើទោះបីជាក្រុមហ៊ុនលោកមិនមានបទពិសោធន៍ការធ្វើដំណើរផ្សងព្រេង ឬ បោះជំរំ ប៉ុន្តែលោកនៅតែជឿជាក់ថាវនឹងទទួលបាននូវផលវិជ្ជមាន។

បន្ថែមពីនេះលោក Lance King អះអាងថានៅក្នុងខែដំបូងបន្ទាប់ពីការបង្ហាញចេញនៃ Cyberlandr ក្រុមហ៊ុនទទួលបានការកក់ចំនួន ១ ០០០ ។ ខណ:មានតម្លៃ ៥០ ០០០ ដុល្លារច្រើនជាងតម្លៃចាប់ផ្តើមរបស់ Cybertruck ។

ជាមួយការបង្កើត Cyberlandr នៃទ្រុងក្រោយរថយន្ត Cybertruck ដែលមានប្រវែង ២ម៉ែត្រនេះ វាទទួលបាននូវជណ្តើដែលអាចបត់ចុះឡើង, ថាមពលពន្លឺថ្ងៃលើដំបូល ៥០០វ៉ាត់, បន្ទប់ទទួលភ្ញៀង ឬបន្ទប់គេងដែលមានគ្រែគេងអាចបត់ជាកៅអីបាន និងទូរទស្សន៍, បន្ទប់ទឹកដែលមានធុងស្តុកទឹក ១៥១លីត្រ និងប្រព័ន្ធជម្រោះទឹក ៤ដំណាក់កាល រួមជាមួយផ្ទះបាយដែលមានសម្ភារ:ប្រើប្រាស់ផ្សេងៗផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែង Toyota Fortuner និង Ford Everest ចេញលក់ក្នុងប្រទេសថៃ ជាមួយតម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ

បន្ទាប់ពីទទួលបាននូវការអភិវឌ្ឍន៍ថ្មី រថយន្ត Nissan Terra ឆ្នាំ២០២១ បានធ្វើការចេញលក់ជាផ្លូវការក្នុងប្រទេសថៃ ជាមួយជម្រើស ៣ម៉ូឌែលគឺ E 2WD, VL 2WD និង VL 4WD។

រថយន្ត Nissan Terra ឆ្នាំ២០២១ ទទួលបានការឌីស្សាញផ្នែកខាងក្រៅយ៉ាងទំនើប ស្រដៀងគ្នានឹងបងប្អូនរបស់ខ្លួនគឺភីកអាប់ Nissan Navara។ ជាមួយប៉ាណាទំហំធំជារាងអក្សរ V ថ្មី, ថាស់កង់ទំហំ​ ១៨អ៊ីញ, Spoiler, ព្រុយត្រីឆ្លាម បន្ថែមជាមួយចង្កៀងប្រភេទ LED និងអំពូលកាត់អ័ព្ទ Vertical។

ចំណែកផ្នែកខាងក្នុងទទួលបានការឌីស្សាញស្រដៀងគ្នានឹងរថយន្ត Sedan Nissan Almera ដោយបំពាក់ជាមួយដៃចង្កូត D-Cut ចំនួន ៣ប្រឡោះ ស្រោបដោយស្បែក, កុងទ័រ LCD, អេក្រង់កម្សាន្តទំហំ ៩អ៊ីញ ភ្ជាប់ជាមួយ Apple Carplay និង Android Auto និងឧបករណ៍តន្រ្តីប្រភេទ Bose ចំនួន ៨ចំណុច។ បន្ថែមពីនេះក៏មានជម្រើស ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, អេក្រ់កន្សាន្តសម្រាប់អ្នកដំណើរខាងក្រោយទំហំ ១១អ៊ីញ, កន្លែងសាកថ្មឥតខ្សែ, ហ្វ្រាំងដៃអេឡិចត្រនិច និង កាំម៉េរា ៣៦០ដឺក្រេ។

សម្រាប់ទីផ្សារប្រទេសថៃ រថយន្ត Nissan Terra ឆ្នាំ២០២១ បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ Turbocharged កម្លាំង ១៩០សេះ និងកម្លាំងបង្វិល ៤៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៧វគ្គអូតូ និងជម្រើសបើកបរ ប៉ុងមួយ ឬ ប៉ុងពីរ។ ចំណែកឯតម្លៃនៃរថយន្តនេះ គឺចាប់ពីចន្លោះ ១ ១៩៩ ទៅ ១ ៤៩៩លានបាត​ ឬ ៣៥ ៩០០ ទៅ ៤៤ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD នឹងដាក់លក់នៅអឺរ៉ុបឆាប់ៗនេះហើយ

រថយន្តអគ្គិសនីរបស់ BYD ម៉ូដែល Tang រំពឹងថានឹងបញ្ចេញលក់លើទីផ្សារប្រទេសន័រវែសនៅក្នុងខែកញ្ញាខាងមុខនេះ ក្រោយពីប្រើពេលអស់ជាយូរក្នុងការដឹកជញ្ជូនពីប្រទេសចិនតាមរយៈរថភ្លើង។

កាលពីខែឧសភាឆ្នាំ២០២០កន្លងទៅ ក្រុមហ៊ុន BYD បានប្រកាសថាខ្លួនអាចនឹងឈានជើងចូលទីផ្សារអឺរ៉ុប ដោយចាប់ផ្ដើមមុនគេជាមួយរថយន្តអគ្គិសនី Tang និងចូលទៅកាន់ទីផ្សារប្រទេសន័រវែសមុនគេ ហើយរយៈពេល១៥ខែក្រោយមក ផែនការនេះបានក្លាយជាការពិត។

រថយន្ត Tang មានបំពាក់អាគុយចំណុះ ៨៦,៤គីឡូវ៉ាត់ម៉ោង ដែលមានម៉ូទ័រអាចផលិតកម្លាំងបាន ៥០៩សេះ អាចបើកបរបានចម្ងាយ ៥០៥គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដង។ សាកភ្លើងពី ៣០ ដល់ ៨០% រថយន្តនេះប្រើពេល៣០នាទីប៉ុណ្ណោះ។

នៅប្រទេសចិន រថយន្ត BYD Tang មានតម្លៃចន្លោះពី ៤៣ ០០០ដុល្លារ ទៅ ៤៨ ៥០០ដុល្លារ ហើយនៅប្រទេសន័រវែសវានឹងដាក់លក់ក្នុងតម្លៃ ៧១ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានឡាន Toyota អាមេរិកពីរម៉ូដែលប៉ុណ្ណោះ មិនរងគ្រោះដោយសារវិបត្តិខ្វះឈីប

វិបត្តិកង្វះខាតនៃឈីបសឺមីកុងឌុចទ័របានបន្តប៉ះពាល់ឧស្សាហកម្មយានយន្តឥតឈប់ឈរ ដោយមិនទាន់មានសញ្ញាថាវិបត្តិមួយនេះនឹងត្រូវចប់ឆាប់ៗនោះទេ។

ក្នុងនោះ Toyota ក៏បានរងផលប៉ះពាល់ដែរ ដោយក្រុមហ៊ុនបានប្រកាសថាការផលិតសកលរបស់ខ្លួននឹងត្រូវកាត់បន្ថយ ៤០% នៅចុងខែនេះ។

ទន្ទឹមនឹងនេះដែរសារព័ត៌មាន Automotive News បានរាយការណ៍ថា Toyota កំពុងកាត់បន្ថយការផលិតនៅរោងចក្រអាមេរិកខាងជើងទាំងអស់នាខែក្រោយនេះ លើកលែងតែរោងចក្រនៅ San Antonio ដែលនឹងផលិតរថយន្ត Tundra ជំនាន់ថ្មី ហើយរោងចក្រនេះក៏មានផលិតរថយន្ត Tacoma ផងដែរ។

នៅអាមេរិកខាងជើងការផលិតរបស់ Toyota នឹងតិចជាងមុនចន្លោះពី ៦ ទៅ ៩ម៉ឺនគ្រឿងសម្រាប់ខែសីហា ហើយក៏រំពឹងថាមានការកាត់បន្ថយការផលិតចំនួន ៨ម៉ឺនគ្រឿងនៅខែកញ្ញាផងដែរ។

ដោយឡែក ជាមួយនឹងការកាត់បន្ថយការផលិតជាសកលចំនួន ៤០% ក្រុមហ៊ុន Toyota រំពឹងថាការចំនួនផលិតនឹងត្រូវបាត់បង់ ៣៦ម៉ឺនគ្រឿង នៅក្នុងខែកញ្ញា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជួបបញ្ហាអ្វីខ្លះ បើសិនម៉ាស៊ីនរថយន្តមិនបញ្ឆេះ ហើយអ្នកបើកបើកម៉ាស៊ីនត្រជាក់ចោល | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ការប្រើប្រាស់រថយន្តឲ្យបានត្រឹមត្រូវ មិនថាតែឥរិយាបទក្នុងការបើកបរ ឬក៏ការប្រើប្រាស់មុខងារនានានៅក្នុងរថយន្ត គឺសុទ្ធតែមានផលវិជ្ជមាន នាំឲ្យអាយុកាលនៃការប្រើប្រាស់រថយន្តបានយូរអង្វែង។ ប៉ុន្តែមានអ្នកបើកបរមួយចំនួនមិនបានដឹងថាទម្លាប់មួយ ដែលអាចធ្វើឲ្យប្រព័ន្ធភ្លើង និងម៉ាស៊ីនរថយន្តរបស់ខ្លួនមានបញ្ហាឡើយ គឺការបើកម៉ាស៊ីនត្រជាក់ចោលពេលម៉ាស៊ីនរថយន្តមិនបញ្ឆេះ។

ជាធម្មតា ម៉ាស៊ីនត្រជាក់ត្រូវការថាមពលច្រើនដើម្បីដំណើរការ បើសិនជាអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់ នៅពេលដែលរថយន្តមិនបានបញ្ឆេះ ដូចនេះវានឹងទាញយកថាមពលពីអាគុយ ដែលនឹងធ្វើឲ្យអាគុយអស់ភ្លើងយ៉ាងលឿន បើសិនជាពុំបានបញ្ឆេះម៉ាស៊ីនដើម្បីទាញថាមពល និងឲ្យវាសាកអាគុយវិញទេនោះ។ ម៉្យាងទៀត កុំប្រែសស័រម៉ាស៊ីនត្រជាក់ដែលជាអ្នកបំណែនខ្យល់ និងឲ្យខ្យល់ក្នុងម៉ាស៊ីនត្រជាក់ផ្លាស់ប្ដូរគ្នា (ក្ដៅ ត្រជាក់) នោះ ដំណើរការដោយខ្សែពាន ដែលវានឹងដំណើរការតែពេលណាដែលម៉ាស៊ីនរថយន្តត្រូវបានបញ្ឆេះប៉ុណ្ណោះ។ ដូចនេះ ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ដោយមិនបញ្ឆេះរថយន្ត មិនត្រឹមតែបំផ្លាញអាគុយរថយន្តប៉ុណ្ណោះទេ ថែមទាំងមិនអាចឲ្យម៉ាស៊ីនត្រជាក់ដំណើរការបានពេញលេញទៀត។

ខាងក្រោមនេះ ជាអ្វីដែលអ្នកគួរធ្វើដើម្បីឲ្យម៉ាស៊ីនត្រជាក់រថយន្តអ្នកដំណើរការបានល្អ៖

  • មិនត្រូវពន្លត់ម៉ាស៊ីន មុនបិទម៉ាស៊ីនត្រជាក់ឡើយ ព្រោះវាអាចបង្កការឆ្លងភ្លើងនៅក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់
  • បើចង់បិទម៉ាស៊ីនត្រជាក់ (ប៊ូតុង A/C) ត្រូវបិទពេលម៉ាស៊ីននៅដំណើរការ។ យល់ល្អ ពេលអ្នកបើកបរជិតដល់គោលដៅដែលត្រូវឈប់ហើយនោះ អ្នកអាចពន្លត់មុនចោល ១ ទៅ ២ នាទីក៏បាន។

  • បន្ទាប់ពីចុចបិទម៉ាស៊ីនត្រជាក់ (ប៊ូតុង A/C) អ្នកគួរបើកកង្ហារម៉ាស៊ីនត្រជាក់ (ប្រើកង្ហារ តែមិនចុច A/C) នៅចន្លោះល្មមទៅផុតលេខ ព្រោះវានឹងជួយកុំឲ្យកញ្ច្រែងត្រជាក់បង្កើតជាដំណក់ទឹក ដែលស្រក់ក្រោមរថយន្តបាន។
  • ការបើកកង្ហារចោលនេះ ថែមទាំងជួយសម្ងួតផ្នែកផ្សេងៗរបស់ម៉ាស៊ីនត្រជាក់ផងដែរ ព្រោះបើវានៅសើម មេរោគ ផ្សិត និងបាក់តេរីមួយចំនួនអាចនឹងនៅក៏ក្នុងកញ្ច្រែងត្រជាក់ ហើយវាអាចបង្កជាជម្ងឺផ្លូវដង្ហើមបាន៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអាល្លឺម៉ង់ទាំង ៨ ម៉ូដែល មនុស្សភាគច្រើនមិនធ្លាប់ឮឈ្មោះ

នៅពេលដែលយើងនិយាយពីរថយន្តអាល្លឺម៉ង់ មនុស្សភាគច្រើននឹងនឹកឃើញដល់រថយន្ត​ Porsche, Mercedes, BMW និង Audi ជាដើម។ មិនតែប៉ុណ្ណោះ នៅពេលដែលយើងនិយាយដល់ក្រុមហ៊ុនដែលកែរថយន្តអាល្លឺម៉ង់ គឺមានដូចជា RUF, Alpina និង Brabus។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់គឺមានច្រើន ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែបានស្គាល់អស់នោះទេ។ ខាងក្រោមនេះគឺជារថយន្តអាល្លឺម៉ង់ទាំង ៨ ម៉ូដែល មនុស្សភាគច្រើនមិនធ្លាប់សូម្បីតែឮឈ្មោះ៕

១) Isdera Imperator 108i

២) Jetcar

៣) Melkus RS 2000

៤) Hartge H35-24s

៥) Bitter Vero

៦) BMW-Glas 3000 V8

៧) Kleinschnittger F 125

៨) Isdera Autobahnkurier AK116i

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hennessey Venom F5 អាចរត់ដល់កុងទ័រ ៥០០គ.ម/ម៉ ហើយមានតម្លៃ ២លានដុល្លារ លក់ដាច់អស់គ្មានសល់

ក្រុមហ៊ុន Hennessey បានប្រកាសថា រថយន្ត Venom F5 ដែលជាកំពូលល្បឿននោះ បានលក់ដាច់អស់បាត់ជាផ្លូវការហើយ។

គួររំលឹកឲ្យដឹងថា រថយន្ត Venom F5 ដែលមានតម្លៃ ២‌,១លានដុល្លារ បានបង្ហាញខ្លួនលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០២០ ដោយត្រូវផលិតសរុបត្រឹមតែ ២៤គ្រឿងប៉ុណ្ណោះ។

រថយន្ត Venom F5 បំពាក់ម៉ាស៊ីនចំណុះ ៦,៦លីត្រ twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ១ ៨១៧សេះ ដែលជាម៉ាស៊ីនចំហេះក្នុងមានកម្លាំងខ្លាំងបំផុតលើពិភពលោក ហើយអាចរត់ដល់ល្បឿនអតិបរមា ៣១១ម៉ាយ៍ក្នុងមួយម៉ោង ឬ ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក John Hennessey ដែលជា CEO នៃក្រុមហ៊ុនរថយន្តខាងលើ បាននិយាយថា “ការលក់ចេញដាច់អស់នេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់ F5 សម្រាប់យើង អតិថិជន និងអ្នកគាំទ្ររបស់យើងប៉ុណ្ណោះ។ ការផលិតបានចាប់ផ្តើមរួចទៅហើយជាមួយនឹងការផ្តល់ជូនអតិថិជន ចាប់ផ្តើមនៅឆ្នាំនេះ និងបន្តរហូតដល់ឆ្នាំ ២០២៣។ មិនតែប៉ុណ្ណោះ យើងបានរក្សាទុកនូវការភ្ញាក់ផ្អើលពីរបីបន្ថែមទៀតសម្រាប់ F5 រួមទាំងការធ្វើឲ្យប្រសើរឡើងនូវ Track Pack រួមទាំងអ្វីផ្សេងទៀតផងដែរ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sorento ឆ្នាំ២០២២ ប្រភេទថ្មីនេះជិះ១០០គ.ម ស៊ីសាំងមិនដល់ ៣លីត្រ

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត Sorento ម៉ូដែលថ្មីមួយទៀត ហៅថា Kia Sorento Turbo PHEV ដែលប្រើប្រាស់ម៉ាស៊ីនប្រភេទ Plug-in Hybrid។

រថយន្ត Kia Sorento Turbo PHEV ថ្មីនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged GDI ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង ៩០សេះ និង អាគុយទំហំ ១៣,៨គីឡូវ៉ាត់ម៉ោង។ ម៉ាស៊ីនកូនកាត់នេះអាចផលិតកម្លាំងបានសរុបរហូតដល់ទៅ ២៦១សេះ ហើយដំណើរការជាមួយប្រព័ន្ធប៉ុងពីរ តាមរយៈប្រអប់លេខអូតូ ៦វគ្គ។

យោងតាមការអះអាងរបស់ Kia បានឲ្យដឹងថា រថយន្ត Sorento Turbo PHEV អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣២ម៉ាយ៍ ឬ ៥២គីឡូម៉ែត្រ ហើយចម្ងាយបើកបរសរុបគឺ ៤៦០ម៉ាយ៍ ឬ ៧៤០គីឡូម៉ែត្រ នៅពេលសាកភ្លើង និងចាក់សាំងមួយពេញ ខណៈដែលកម្រិតស៊ីសាំងរបស់វាជាមធ្យមគឺត្រឹមតែ ២,៩លីត្រប៉ុណ្ណោះ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

រថយន្ត SUV កូនកាត់នេះមានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ហើយមានមុខងារជំនួយការបើកបររហូតដល់ ១៣មុខ រួមទាំង Highway Driving Assist, Navigation Based Smart Cruise Control-Curve, 360-degree Surround View Monitor ថែមទាំងមានប្រព័ន្ធសំឡេង Bose premium sound system និងរន្ធសាកថ្មទូរសព្ទ ៨ ឯណោះ។

សូមបញ្ជាក់ថា រថយន្ត Kia Sorento Turbo PHEV ឆ្នាំ២០២២ ត្រូវគេរំពឹងថានឹងមកដល់ទីផ្សារសហរដ្ឋអាមេរិក នៅត្រីមាសទី៣ នៃឆ្នាំ២០២១ ហើយតម្លៃរបស់វានឹងត្រូវប្រកាសពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Infiniti QX80 ឆ្នាំ២០២២ ចេញជាផ្លូវការ អាប់ដេតអេក្រង់កម្សាន្តធំជាងមុន

រថយន្ត Infiniti QX80 ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ ដោយបានអាប់ដេតលើចំណុចដែលគេត្រូវការបំផុតមួយ។

ខណៈពេលដែលការឌីហ្សាញផ្នែកខាងក្រៅស្រដៀងនឹងស៊េរីមុន QX80 បានធ្វើឲ្យកាប៊ីនខាងក្នុងមានភាពទំនើបជាងមុន ហើយបំពាក់អេក្រង់កម្សាន្តថ្មី ទំហំដល់ ១២,៣អ៊ីញ ដែលមានមុខងារផែនទី និងមុខងារប្រាប់ផ្លូវ ក៏ដូចជា Apple CarPlay និង Android Auto ផងដែរ។

មិនតែប៉ុណ្ណោះ QX80 ឆ្នាំ២០២២ ក៏បានបំពាក់ចង្កឹះលេខមានគុណភាពខ្ពស់ជាងមុន និងកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែទៀតផង។ អ្វីដែលពិសេសនោះគឺ វាមានបំពាក់មុខងារកៅអីក្តៅត្រជាក់មកស្តង់ដារ នៅកៅអីជួរទី១ និងទី២ តែម្តង។ បន្ថែមពីលើកៅអីស្បែក វាក៏មានបំពាក់មុខងារ Intelligent Cruise Control និងប្រព័ន្ធសំឡេង Bose premium audio system ទៀតផង។

រថយន្ត Infiniti QX80 ស៊េរីឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ។ ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់ជាក់លាក់ នៅមិនទាន់ដឹងនោះទេ ប៉ុន្តែវាទំនងជាមកដល់នៅចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិធីសាស្រ្តប្រើលេខ១ បើកទ្បើងចំណោតកុំអោយរលត់ម៉ាស៊ីន (ប្រអប់លេខដៃ) | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ការបើកបររថយន្តលេខដៃអាចជួបការលំបាកក្នុងការអនុវត្តជាងលេខអូតូពិសេសខណ:ពេលលោកអ្នកបំលាស់ទីរថយន្តទ្បើងទីទួលដែលអ្នកកាន់ចង្កូតរថយន្តជាច្រើនអាចគាប់ជួនត្រូវរលត់ម៉ាស៊ីនខណ:ពួកគាត់បញ្ចូលលេខទ្បើងទួលឬទ្បើងចំណោតភ្នំក្នុងតំណែងលេខ១ជាហេតុប្រឈមនឹងហានិភ័យយ៉ាងខ្លាំង។  ដូចនេះសូមណែនាំពីវិធីសាស្រ្តលេខ១ក្នុងពេលបើករថយន្តទ្បើងផ្លូវចោត ឬទីទួលខ្ពស់កុំអោយជួបបញ្ហាដូចតទៅ៖

ជំហានទី១: រក្សាជើងឆ្វេងលើឈ្នាន់អំប្រាយ៉ាជាន់ដាក់ទៅលើឈ្នាន់ហ្គាររហូតចាប់ផ្តើមបង្កើនល្បឿនរង្វិលជុំបន្តិចម្តងៗ ។

ជំហានទី២: សម្រួលដកជើងឆ្វេងចេញពីឈ្នាន់អំប្រាយ៉ាយឺតៗ ស្របពេលជើងស្តាំបន្ថិចលើឈ្នាន់ហ្គារ។

ជំហានទី៣: នៅពេលរថយន្តចាប់ផ្តើមផ្លាស់ទីម៉ាស៊ីនក៏ចាប់ផ្តើមបង្កើនរង្វិលជុំម៉ាស៊ីក៏ចាប់ផ្តើមបង្កើនជុំម៉ាស៊ីខ្លាំង​​ទ្បើងសាជាថ្មីដែរ។ដូច្នេះអ្នកជាន់អំប្រាយ៉ាគ្រប់ពេលជាមួយនឹងជើងឆ្វេងហើយលែងឈ្នាន់ហ្គារដែលនៅជើងខាងស្តាំ។

ជំហានទី៤: រំកិលចង្កឹះលេខទៅក្នុងតំណែងលេខទី២ ដោយប្រើដៃខាងស្តាំ។

ជំហានទី៥: បង្កើនការជាន់ហ្គារជាមួយជើងខាងស្តាំទុកជើងឆ្វេងស្ថិតនៅលើឈ្នាន់ហ្គារគ្រប់ពេល។

ជំហានទី៦: ពេលម៉ាស៊ីនរថយន្តចាប់ផ្តើមបង្កើនកម្លាំងរង្វិលជុំទ្បើងវិញលែងជើងឆ្វេងយ៉ាងស្បឺតៗពីឈ្នាន់អំប្រាយ៉ាស្របពេលជើងស្តាំបន្តដាក់សម្ពាធលើឈ្នាន់ហ្គារ។អនុវត្តនូវវិធីសាស្រ្តបែបនេះនៅគ្រប់តំណែងលេខទាំងអស់ជាការស្រេច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+