ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover ចេញម៉ូឌែលពិសេស Range Rover Sport SVR Ultimate Edition មានកម្លាំង ៥៧៥សេះ

ក្រុមហ៊ុន Land Rover បានធ្វើការបង្ហាញចេញនូវរថយន្តម៉ូឌែលពិសេសថ្មីដែលមានលក្ខណ:ប្រណិត និងកម្លាំងខ្លាំងក្លា ដែលអោយឈ្មោះថា Range Rover Sport SVR Ultimate Edition។

រថយន្ត Range Rover Sport SVR Ultimate Edition ផ្តល់នូវជម្រើសពណ៌ដ៏ពិសេសចំនួន ៣គឺ Gloss Maya Blue, Gloss Marl Gray និង Satin Ligurian Black។ វាទទួលបានការបំពាក់ថ្មីជាមួយថាសកង់ឌីស្សាញថ្មីពណ៌ខ្មៅទំហំ ២២អ៊ីញ, Aerodynamic Fins ផលិតពីកាបូន, ប៉ាណាខាងមុខពណ៌ខ្មៅ និងស្រោមកញ្ចក់ពណ៌ខ្មៅផងដែរ។ រីឯផ្នែកខាងក្នុង បានលេងខ្លួនជា២ពណ៌ដោយពណ៌ខ្មៅលាយស(Cirrus White) ព្រមទាំងបំពាក់ជាមួយកៅអីស្ព័រស្រោបដោយស្បែកប្រណិតពណ៌ស និងចង្កឹះលេខដៃប្រភេទ Alloyផងដែរ។

រថយន្ត Range Rover Sport SVR Ultimate Edition ដំណើរការដោយម៉ាស៊ីន Supercharged ចំណុះ ៥,០លីត្រ V8 មានកម្លាំង ៥៧៥សេះ និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៤,៥វិនាទី។ សម្រាប់តម្លៃរបស់ម៉ូឌែលពិសេសនេះចាប់ពី ១៤១ ០០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងបង្អស់របស់ Mazda ដាក់លក់តម្លៃខ្ទង់ ៣ម៉ឺនដុល្លារស្តើង

ក្រុមហ៊ុន Mazda U.S.A. បានប្រកាសថា រថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ MX-30 ស៊េរីឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៣៣ ៤៧០ដុល្លារ និង ៣៦ ៤៨០ដុល្លារ ជាមួយកញ្ចប់ Option “Premium Package”។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក រថយន្ត Mazda MX-30 ឆ្នាំ២០២១ ក៏នឹងមានផ្តល់ជម្រើសពណ៌ Machine Gray Metallic តម្លៃ ៤៩៥ដុល្លារ, Polymetal Gray Multi-Tone និង Ceramic Metallic Multi-Tone តម្លៃ ៨៩៥ដុល្លារ ខណៈ Soul Red Crystal Multi-Tone តម្លៃ ៩៩៥ដុល្លារ។

រថយន្ត Mazda MX-30 បំពាក់អាគុយទំហំ ៣៥,៥គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាបំពាក់ម៉ូទ័រអគ្គិសនីមួយមានកម្លាំង ១៤៣សេះ ហើយប្រើប៉ុងមួយវិលកង់មុខ។

ដោយសារតែការបំពាក់អាគុយទំហំតូច រថយន្ត MX-30 អាចសាកភ្លើងពី ៨០% ប្រើពេលត្រឹម ៣៦នាទី តាមរយៈការសាកភ្លើង Level 3 Fat Charger៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ឡាន Lexus LFA Nurburgring Edition លក់បានតម្លៃលើសដើម ៤ដង

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Lexus LFA ប្រភេទ Nurburgring Edition មួយគ្រឿង ត្រូវបានលក់ដាច់ក្នុងតម្លៃរហូតដល់ទៅ ១,៦លានដុល្លារឯណោះ ក្នុងអំឡុងការលក់ដេញថ្លៃ Monterey Car Week របស់ក្រុមហ៊ុន RM Sotheby។

គួរឲ្យដឹងថា ក្រុមហ៊ុនខាងលើបានប៉ាន់ប្រមាណថា រថយន្តជប៉ុននេះនឹងលក់បានតម្លៃថ្លៃបំផុត ១,‌១លានដុល្លារ ប៉ុន្តែចុងក្រោយវាលក់បានដល់ទៅ ១,៦លានដុល្លារឯណោះ។

បើប្រៀបធៀបទៅ រថយន្ត Lexus LFA ឆ្នាំ២០១២ មួយគ្រឿង ធ្លាប់លក់បានតម្លៃ ៨១៩ ០០០ដុល្លារ តាមរយៈការដាក់លក់ដេញថ្លៃរបស់ក្រុមហ៊ុនខាងលើ។ បន្ថែមពីនេះ រថយន្ត Bugatti Veyron 16.4 ឆ្នាំ២០០៨ មួយគ្រឿង ដែលទើបប្រើបានប្រហែល ៤០០គីឡូម៉ែត្រ ធ្លាប់ត្រូវបានដាក់លក់ដេញថ្លៃបាន ១,៥៤លានដុល្លារ ថោកជាងរថយន្ត Lexus LFA Nurburgring Edition នេះទៅទៀត។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១១ រថយន្ត Lexus LFA ម៉ូដែលស្តង់ដារ មានតម្លៃ ៣៧៥ ០០០ដុល្លារ ហើយម៉ូដែល Nurburgring Edition មានតម្លៃ ៤៤៥ ០០០ដុល្លារ សម្រាប់ពណ៌ទឹកក្រូច, ខ្មៅ និង ស ហើយមានតម្លៃ ៤៦៥ ០០០ដុល្លារ សម្រាប់ពណ៌ខ្មៅគ្រើម។

ក្រុមហ៊ុន Lexus បានផលិតរថយន្ត LFA តែ ៥០០គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះមាន ៦៤គ្រឿងជាម៉ូដែល Nurburgring Edition។ វាបំពាក់ម៉ាស៊ីនចំណុះ ៤,៨លីត្រ naturally aspirated ទំហំ ១០ស៊ីឡាំង មានកម្លាំង ៥៦២សេះ ខ្លាំងជាងម៉ូដែលស្តង់ដារ ១០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើក្រុមហ៊ុន តូយ៉ូតា ខេមបូឌា នឹងត្រៀមខ្លួននាំយកនូវរថយន្ត TOYOTA RAIZE ២០២២ មកក្នុងទីផ្សារកម្ពុជា ដែរឬទេ?

បន្ទាប់ពីមានការកែសម្រួលពន្ធនាំចូលទៅលើរថយន្ត SUV លក្ខណៈគ្រួសារ យើងឃើញថា មានការទិញនូវរថយន្ត SUV កើនឡើងគួរអោយកាត់សម្គាល់ ។ ដោយឡែករថយន្តរបស់ តូយ៉ូតា ក៏មាននូវរថយន្តប្រភេទ SUV ខ្នាតតូចមួយដែរ ។ រថយន្តនោះ ត្រូវបានស្គាល់ថាជា TOYOTA RAIZE ដែលត្រូវបានស្គាល់ថា ជារថយន្តលក់ដាច់បំផុត នៅប្រទេស ជប៉ុន កាលពីឆ្នាំ ២០១៩ ក្រោយពីរថយន្តនេះ បានណែនាំ
អោយអតិថិជនស្គាល់នាពេលនោះ ។

រថយន្តប្រភេទ  SUV តូចច្រឡឹង ដែលពោរពេញទៅដោយការរចនា ដើរទាន់សម័យ  ការពេញនិយមរបស់យុវវ័យ និង ក្រុមគ្រួសារខ្នាតតូច មួយនេះ ត្រូវបានល្បីល្បាញទៅលើ បច្ចេកទេស និង រូបរាងស្រស់ស្អាតរបស់ខ្លួន រហូតដល់មានការ កក់ កម្ម៉ង់ និង ទិញ រហូតដល់មានចំនួនច្រើនលើសលប់ នៅក្នុងតំបន់អាស៊ី ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម។

ក្នុងហេតុផលនេះ ទើបធ្វើអោយ ខាងសារព័ត៌មាន ខេមបូអូតូ ចង់ដឹងថា តើក្រុមហ៊ុន តូយ៉ូតា ខេមបូឌា នឹងត្រៀមខ្លួននាំយកនៅរថយន្តមួយនេះ មកក្នុងទីផ្សារកម្ពុជា ដែរឬទេ ? ជាហេតុនេះ ទើបធ្វើអោយយើងបានធ្វើការទាក់ទងទៅកាន់ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ទាល់ចំពោះចំណោតខាងលើនេះ ។

ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានផ្តល់ចម្លើយសម្រាប់ដោះនូវចម្ងល់នេះថា “ក្រុមហ៊ុន នឹងមានគម្រោងនាំយកនូវរថយន្ត SUV ខ្នាតតូចនេះ មកកម្ពុជា សម្រាប់អោយប្រជាជនបានប្រើប្រាស់ផងដែរ ដោយយោងលើតម្លៃ នឹងការរចនាដែលដើរទាន់សម័យកាលនេះ” ។

ងាកមកមើលចំនុចសំខាន់ៗនៃ រថយន្តដ៏តូចច្រឡឹងមាន តាមរយៈបណ្ដាញសង្គម យូធូបខាងក្រោមនេះ៖

ខាងក្រោមនេះគឺជាពត៌មានត្រួសៗ ដែលសារពត៌មានយើងធ្វើការសង្ខេបពី TOYOTA RAIZE ដែលកំពុងដាក់លក់នៅតាមបណ្ដាលប្រទេសនានា ៖

រថយន្ត TOYOTA RAIZE ធ្វើឡើងដោយ Daihatsu New Global Architecture (DNGA) ដែលមានបណ្តោយ ៤ ០៣០ ម.​ម ទទឹងរថយន្ត ១ ៧១០ ម.ម កម្ពស់ ១ ៦៣៥ ម.ម គម្លាតកង់មុខក្រោយ ២ ៥២៥ ម.ម និងកំពស់ពីដី ២០០ ម.ម ។

ការរចនាផ្នែកខាងក្នុងមានពណ៌ខ្មៅ ព្រមនឹង អប់សិនប្រចាំនោះគឺ កុងទ័រ TFT បែប LCD ទំហំ ៧ អុីញ ម៉ាញ៉េ Touch Screen  ទំហំ ៨ អ៊ីង ដែលមានភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay ក្នុងនោះដែរក៏មាន អប់សិន បញ្ជាសីតុណ្ហភាពស្វ័យប្រវត្តិថែមទៀតផង ។

កម្លាំងម៉ាស៊ីន ១.០L Turbo Charger ប្រ័ពន្ធប្រាំងជំនួយពេលឡើងចំណោត HAC (HILL-START ASSIST CONTROL) កាម៉េរាជំនួយពេលថយក្រោយ Back Monitor ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist ប្រព័ន្ធ Smart Key ប្រព័ន្ធជំនួយការចូលចត Parking Assist និង ពោងសុវត្ថិភាព
ចំនួន 8  ។

សម្រាប់ព័ត៌មានថ្មីចុងក្រោយពាក់ព័ន្ធនៃរថយន្តនេះ អតិថិជនអាចចូលកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​  Telegram Youtube Website Instagram

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាព Hilux GR Sport មុនថ្ងៃសម្ពោធផ្លូវការនៅប្រទេស…

យោងតាមសារព័ត៌មាន Paultan មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកំពុងតែស្វែងរកព័ត៌មានផ្សេងនៅលើគេហទំព័ររផ្លូវការរបស់ថៃ ស្រាប់តែលេចឃើញនៅព័ត៌មាននិយាយពីម៉ូដែលថ្មី Hilux GR Sport កាលពីម្សិលមិញនេះក្នុងរយៈពេលមួយថ្ងៃពេញ (ថ្ងៃទី២៤ ម្សិលមិញ) តែក្រោយមកក៏បានលប់ចេញវិញ។

វាច្បាស់ណាស់ថានេះមិនមែនជាចេតនានោះឡើយ ដោយសារតែអត្ថបទនៃសេចក្តី​ប្រកាស​ព័ត៌មានផ្លូវការនោះគឺធ្វើឡើងសម្រាប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ តែទោះយ៉ាងណា ក៏យើងនៅតែអាចចាប់យកបាននៅរូបភាពមួយចំនួនខាងក្រោមស្តីពីម៉ូដែលថ្មីនេះ។

សម្រាប់ម៉ូដែលថ្មី Hilux GR Sport នេះត្រូវបានផលិតនៅទីផ្សារក្នុងស្រុកផ្ទាល់ប្រទេសថៃ ដោយបែងចែកជា២ ប្រភេទ គឺខ្ពស់ និងទាប។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះគឺសម្រាប់ប្រភេទខ្ពស់ ត្រូវបានយកគំរូតាមលំនាំរថយន្ត LC300 GR Sport ដោយបានដាក់និមិត្តសញ្ញាក្បាលគោ ជំនួសដោយអក្សរ TOYOTA នៅចំកណ្តាលតែម្តង។ នៅផ្នែកចំហៀងវិញក៏បានលេងតែមឆ្នូត ដែលដំណាងអោយឡូហ្គូ GR Sport ពណ៌ខ្មៅ លាយក្រហម ហើយក៏មានបិតតែម GR Sport រួមជាយ៉ាន់កង់ស្ព័រថ្មី រំលេចដោយហ្វ្រាំងគៀប រំលេចដោយពណ៌ក្រហម និងអក្សរ GR Sport។ នៅផ្នែកខាងក្រោយក៏ដូចគ្នា គឺមានលេងតែមដូចនៅផ្នែកចំហៀងផងដែរគឺមានលេងតែម និងអក្សរ GR Sport។ អ្វីដែលពិសេសមួយទៀតនោះ គឺអង់តែនវិទ្យុលក្ខណៈព្រុយត្រីឆ្លាម Shark Fin។

យោងតាមគេហទំព័របស់ប្រទេសថៃចេញផ្សាយបាននិយាយថា GR Sport នេះនឹងមានលក្ខណៈពិសេសសំខាន់ៗដូចជា កាំម៉េរា ៣៦០ដឺក្រេ ប្រព័ន្ធផ្តល់សញ្ញានៅកញ្ចក់ចំហៀងសងខាង Blind Spot Monitor និង ប្រព័ន្ធផ្តល់សញ្ញាពេលចេញពីចំណតនៅផ្នែកខាងក្រោយ Rear Cross Traffic Alert។ ហើយលក្ខណៈពិសេសទាំងនេះ ត្រូវបានគេរំពឹងថានឹងបំពាក់នៅលើរថយន្ត Fortuner GR Sport ដែលគ្រោងនឹងចេញនៅថ្ងៃទី២៦ ខែសីហា ស្អែកនេះ។

ចូលទៅផ្នែកខាងក្នុងវិញ គឺបានផ្លាស់ប្តូរការរចនាកុងទ័រថ្មី ដៃចង្កូតថ្មី ប៉ូតុងចុចបញ្ឆេះម៉ាស៊ីន និងកៅអីស្បែកបែបស្ព័រ រំលេចដោយអក្សរ GR Sport។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៌ខ្លាំងនៅលើដៃចង្កូតនោះគឺប្រព័ន្ធផ្លាស់ប្តូរលេខដៃលើចង្កូត Paddle Shift។ ទាក់ទងនឹងកម្លាំងម៉ាស៊ីន និងជើងក្រោមវិញ គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ ហើយយើងនឹងធ្វើការចុះផ្សាយបន្ថែមទៀត នៅពេលមានព័ត៌មានច្បាស់ការ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR 86 ឆ្នាំ២០២២ ធ្វើតេស្តស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ប្រើពេល ៥,៩វិនាទី

លោក Jason Cammisa បានសហការជាមួយលោក Hagerty បានធ្វើការបើកបរតេស្តសាកល្បងលើកដំបូងនូវរថយន្ត Toyota GR 86 ឆ្នាំ២០២២ ជាតួរលេខនៃការបង្កើនល្បឿនដ៏គួរអោយចាប់អារម្មណ៍ ៥,៩វិនាទី ខណ:ពេល Toyota អះអាងថាវាប្រើពេល ៦,១វិនាទី។

បន្ថែមពីនេះលោក Cammisa បានធ្វើការថ្លឹងទម្ងន់រថយន្តជាមួយធុងសាំង ៣/៤ ដោយវាមានទម្ងន់ ១ ២៥៥គីឡូក្រាម ប្រហាក់ប្រហែលនឹងការអះអាងរបស់ Toyota ថាវាមានទម្ងន់ ១ ២៧០គីឡូក្រាមនៅពេលមានសាំងពេញផងដែរ។

រថយន្ត Toyota GR 86 ឆ្នាំ២០២២ ដំណើរការដោយម៉ាស៊ីន Boxer ចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ និងកម្លាំងបង្វិល ២៤៩ញ៉ូតុនម៉ែត្រ។ ជាមួយម៉ាស៊ីនប្រភេទ Boxer នេះគេរំពឹងថាជំនាន់ក្រោយវានឹងបំពាក់ជាមួយម៉ាស៊ីន Turbocharged៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ប្រណីតរបស់កូរ៉េ Genesis GV70 ឆ្នាំ២០២២ ចេញលក់តម្លៃចាប់ពីខ្ទង់ ៥ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Genesis បានប្រកាសពីតម្លៃនៃរថយន្ត SUV ប្រណីតរបស់ខ្លួនគឺម៉ូដែល GV70 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

ចំពោះម៉ូដែល Genesis GV70 ឆ្នាំ២០២២ នេះ នឹងត្រូវដាក់លក់ក្នុងតម្លៃ ៥៤ ១៤៥ដុល្លារ សម្រាប់ម៉ូដែល Premium Line, ៦០ ៩០០ដុល្លារ សម្រាប់ម៉ូដែល Luxury Line និង ៥៩ ៥០០ដុល្លារ សម្រាប់ម៉ូដែល Sport Line។

រថយន្ត SUV កៅអី ២ជួរខាងលើ មានផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ turbo-diesel និងម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរប៉ុងពីរ។

សូមបញ្ជាក់ថា រថយន្ត Genesis GV70 ឆ្នាំ២០២២ នឹងចេញលក់នៅចក្រភពអង់គ្លេស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានកូរ៉េ Genesis G70 ឆ្នាំ២០២២ ចេញលក់នៅប្រទេសនេះ តម្លៃចាប់ពី ៤,៦ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Genesis បានប្រកាសពីតម្លៃនៃរថយន្ត G70 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

រថយន្ត Genesis G70 ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ៤៦ ៤៥០ដុល្លារ សម្រាប់ម៉ូដែល Premium Line, ៥២ ៣០០ដុល្លារ សម្រាប់ម៉ូដែល Luxury Line និង ៥៤ ៩០០ដុល្លារ សម្រាប់ម៉ូដែល Sport Line។

ចំពោះទីផ្សារប្រទេសអង់គ្លេស រថយន្ត G70 មានតែជម្រើសម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៥១សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ turbo-diesel មានកម្លាំង ១៩៩សេះ។ ម៉ាស៊ីនទាំងពីរនេះដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ។

សូមបញ្ជាក់ថា រថយន្ត Genesis G70 ឆ្នាំ២០២២ នឹងចេញលក់នៅចក្រភពអង់គ្លេស នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ ខណៈម៉ូដែល G70 Shooting Brake នឹងចេញលក់លើទីផ្សារតាមក្រោយបន្ទាប់ពីនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចាយលុយថែមជិត១ពាន់លានដុល្លារ ព្រោះឡានភីកអាប់អគ្គិសនីលក់ដាច់ពេក

រថយន្តភីកអាប់អគ្គិសនី F-150 Lightning របស់ Ford ទទួលបានការកក់ទិញរហូតដល់ ១២ម៉ឺនគ្រឿង ដែលច្រើនលើសពីការរំពឹងទុក ហើយមានការរាយការណ៍ថាក្រុមហ៊ុនបានសម្រេចចិត្តបង្កើនការផលិតទ្វេរដង ដើម្បីបំពេញតាមតម្រូវការដ៏ច្រើនលើសលប់នេះ។

សារព័ត៌មាន Automotive News ដែលដកស្រង់សម្ដីពីប្រភពជិតស្និទ្ធ បានអះអាងថាក្រុមហ៊ុន Ford នឹងចំណាយលុយបន្ថែម ៨៥០លានដុល្លារ ដើម្បីបង្កើនទំហំផលិត។ ផែនការដើមគឺចង់បង្កើនការផលិតរថយន្តជាបន្តបន្ទាប់ឲ្យបានលើសពី ៤ម៉ឺនគ្រឿងនៅក្នុងឆ្នាំ២០២៤ ប៉ុន្តែពេលនេះក្រុមហ៊ុនបានដាក់គោលដៅយក ៨ម៉ឺនគ្រឿងវិញ។

យ៉ាងណាក្ដី ការផលិតរថយន្ត F-150 Lightning នឹងចាប់ផ្ដើមនាឆ្នាំក្រោយនេះ ពេលដែល Ford ដាក់ផែនការផលិតរថយន្តនេះឲ្យបានចំនួន ១៥ ០០០គ្រឿងសិនសម្រាប់ឆ្នាំដំបូង។ ប្រភពជិតស្និទ្ធបាននិយាយដែរថា ផែនការរបស់ Ford គឺចង់បង្កើនការផលិតដល់ ៥៥ ០០០គ្រឿងនៅឆ្នាំ២០២៣ មុនបង្កើនដល់៨ម៉ឺនគ្រឿងនៅឆ្នាំ២០២៤។

គួរចាប់អារម្មណ៍ផងដែរថា ការចុះផ្សាយរបស់ Automotive News បាននិយាយថារថយន្ត F-150 Lightning ជំនាន់ទីពីរគឺបានត្រៀមថានឹងប្រកាសចេញនៅចុងឆ្នាំ២០២៥រួចហើយ ដែលរថយន្តនេះនឹងមានគោលដៅលក់ប្រចាំឆ្នាំជិត ១៦ម៉ឺនគ្រឿងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡាន SUV ថ្មីរបស់ឥណ្ឌា រំពឹងដាក់លក់តម្លៃខ្ទង់ ៦ពាន់ដុល្លារ

ក្រុមហ៊ុនរថយន្តឥណ្ឌា Tata បានបង្ហាញចេញរូបភាពដំបូងនៃរថយន្ត SUV ខ្នាតតូចជាងគេបំផុតរបស់ខ្លួន ដែលមានឈ្មោះថា Punch ដែលរថយន្តនេះធ្លាប់បានបង្ហាញខ្លួនក្នុងនាមជារថយន្ត Concept ឈ្មោះ Tata HBX។

ការឌីហ្សាញរបស់រថយន្ត Punch មានលក្ខណៈទាន់សម័យគួរសម ដោយប្រើប្រាស់អំពូលភ្លើងឌីហ្សាញបែបភ្លោះ ស្រដៀងនឹងម៉ូដែល Harrier និងម៉ូដែល Safari ដែរ។ ចំណែកដំបូលមានការលាយបញ្ចូលគ្នារវាងពណ៌ស និងពណ៌ខ្មៅ ដែលជានិន្នាការនៃការឌីហ្សាញនាពេលបច្ចុប្បន្នសម្រាប់រថយន្ត SUV។

ក្រុមហ៊ុននិយាយថារថយន្ត Punch នេះគឺឌីហ្សាញឡើងសម្រាប់អ្នកប្រើប្រាស់ជំនាញថ្មី ដូចនេះគេរំពឹងថាអាចនឹងមានប្រើប្រាស់អេក្រង់ Touch លាយឡំនឹងកុងទ័រកូនកាត់ឌីជីថលដូចជារថយន្ត Concept ដែរ។

គូប្រជែងរបស់ Tata Punch នេះរួមមាន Renault Kwid, Maruti Suzuki Ignis និង Hyundai Casper ហើយតម្លៃរបស់វារំពឹងថាមានចាប់ពីប្រមាណខ្ទង់ ៦ពាន់ដុល្លារ នៅលើទីផ្សារប្រទេសឥណ្ឌា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+