ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda នឹងឈប់ផលិតឡានអគ្គិសនីម៉ូដែល Clarity

ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត Clarity កាលពីឆ្នាំ២០១៥ ដែលវាមានទាំងជម្រើស Plug-in Hybrid, ប្រើអគ្គិសនីសុទ្ធ និងប្រើអ៊ីដ្រូហ្សែន ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ រថយន្តនេះបានលក់ដាច់ត្រឹមតែ ២០ ១៧៤គ្រឿងប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៨ ហើយបានធ្លាក់ចុះមកសល់ត្រឹម ៤ ២១៥គ្រឿងនៅឆ្នាំ២០១៩។ ចំនួននេះគឺតិចខ្លាំងមែនទែន សូម្បីតែរថយន្ត Honda Insight ដែលលក់មិនដាច់នោះ ក៏លក់បានលើសចំនួននេះដល់ទៅ ៤ដងឯណោះ។

ដោយសារតែមូលហេតុនេះហើយ ទើបក្រុមហ៊ុន Honda សម្រេចចិត្តប្រកាសឈប់ផលិតវាតែម្តង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបាននិយាយថា “យើងកំពុងវិវត្តយុទ្ធសាស្រ្តរបស់យើងដោយផ្តោតលើការបង្កើនការប្រើប្រាស់ប្រព័ន្ធ Hybrid ពីរម៉ូទ័ររបស់យើងទៅជាម៉ូដែលស្នូល មុនការដាក់បង្ហាញរថយន្តអគ្គិសនីរបស់យើងនៅឆ្នាំ ២០២៤”។

តាមរយៈយុទ្ធសាស្រ្តនេះ Honda នឹងបញ្ឈប់ការផលិតរថយន្ត ការផលិតរថយន្តClarity Plug-in Hybrid និង Clarity Fuel Cell នៅក្នុងខែសីហា ឆ្នាំ ២០២១ តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda នឹងប្រកាសចេញឡានអគ្គិសនីសុទ្ធ៣ម៉ូដែល ត្រឹមឆ្នាំ២០២៥

Mazda គឺជាក្រុមហ៊ុនចុងក្រោយគេមួយដែលបានប្រកាសអំពីផែនការទាក់ទងនឹងការផលិតរថយន្តអគ្គិសនី និងដំណើរឆ្ពោះទៅក្លាយជាក្រុមហ៊ុនអគ្គិសនីនៅត្រឹមឆ្នាំ ២០៥០។

បើតាមការប្រកាសរបស់ Mazda បានឲ្យដឹងថាក្រុមហ៊ុនរំពឹងថានឹងប្រកាសចេញរថយន្ត Hybrid ថ្មីៗមិនតិចជាង ៥គ្រឿងឡើយនៅចន្លោះឆ្នាំ២០២២ និង ឆ្នាំ២០២៥ ហើយទន្ទឹមនឹងនោះក៏មានវត្តមានរថយន្ត PHEV ចំនួន៥ម៉ូដែល និងរថយន្តអគ្គិសនីសុទ្ធចំនួនបីម៉ូដែលផងដែរ។

ផលិតផលខាងលើនឹងផ្ដោតសំខាន់លើទីផ្សារក្នុងស្រុករបស់ Mazda គឺប្រទេសជប៉ុន រួមទាំងទីផ្សារអឺរ៉ុប, សហរដ្ឋអាមេរិក, ប្រទេសចិន និងតំបន់អាស៊ានផងដែរ។

Mazda បានឲ្យដឹងផងដែរថា SKYACTIV EV Scalable Architecture គឺជាឈ្មោះផ្លូវការនៃគ្រោងឆ្អឹងដំបូងដែល Mazda ផលិតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនីផ្ទាល់។ គ្រោងឆ្អឹងនេះនឹងប្រើប្រាស់ជាលើកដំបូងលើរថយន្តចេញនៅឆ្នាំ២០២៥ ហើយវានឹងមូលដ្ឋានគ្រឹះសម្រាប់រថយន្តដទៃទៀតដែលនឹងចេញនៅពេលខាងមុខផងដែរ។

Mazda ក៏កំពុងតែធ្វើការលើប្រព័ន្ធបើកបរស្វ័យប្រវត្តិដ៏ទំនើប ដែលឲ្យឈ្មោះថា “Mazda Co-Pilot Concept” ដោយវានឹងបង្ហាញវត្តមាននៅលើរថយន្តខ្នាតធំជំនាន់ថ្មីនៅឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Bugatti Centodieci ត្រូវម្ចាស់ដាក់លក់វិញ យកចំណេញរាប់លានដុល្លារ

ក្រុមហ៊ុន Bugatti បានបង្ហាញចេញរថយន្តម៉ូដែល Centodieci កាលពីឆ្នាំ២០១៩ ក្នុងកម្មវិធី Pebble Beach ដោយមានផលិតត្រឹម១០គ្រឿងប៉ុណ្ណោះ ហើយរថយន្តទាំង១០គ្រឿងគឺសុទ្ធតែមានម្ចាស់រួចអស់ទៅហើយដែរ។

យ៉ាងណាក្ដី មានម្ចាស់រថយន្ត Centodieci បានសម្រេចចិត្តលក់ឈ្មោះជាម្ចាស់រថយន្តដ៏កម្រនេះ ដោយដោះដូរជាមួយនឹងលុយចំណេញមហាសាល។ ឈ្មោះជាម្ចាស់នៃរថយន្ត Centodieci ត្រូវបានគេប្រទះឃើញដាក់លក់តាមរយៈភ្នាក់ងារលក់រថយន្តប្រណីតនៅអាល្លឺម៉ង់។

រថយន្ត Centodieci នេះមានតម្លៃដើម ៨លានអឺរ៉ូ (ប្រមាណ ៩,៥លានដុល្លារ) ហើយឈ្មោះជាម្ចាស់នៃរថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃ ១០,៥លានអឺរ៉ូ (ប្រមាណ ១២,៥លានដុល្លារ)។

គួរដឹងថាជាមួយតម្លៃដើម ៨លានអឺរ៉ូ បានធ្វើឲ្យរថយន្ត Centodieci ក្លាយជារថយន្តដែលមានតម្លៃថ្លៃជាងគេលំដាប់ទីពីររបស់ Bugatti ដោយស្ថិតនៅពីក្រោយរថយន្ត Bugatti La Voiture Noire ដែលមានតម្លៃប្រមាណ ១៣លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! Nissan Navara Pro 4X Warrior បង្ហាញខ្លួនជាផ្លូវការ មុខកាចណាស់

ក្រុមហ៊ុន Nissan អូស្ត្រាលី បានធ្វើការបង្ហាញចេញនូវរថយន្តភីកអាប់ Nissan Navara Pro 4X Warrior សម្រាប់ទីផ្សារប្រតេស អូស្ត្រាលីជាផ្លូវការ ដោយរំពឹងថានឹងចេញលក់ជាផ្លូវការ នៅចុងខែសីហា ឬដើមខែកញ្ញា។

ដូចម៉ូឌែលកន្លងទៅ រថយន្តភីកអាប់ Nissan Navara Pro 4X Warrior ត្រូវបានទទួលខុសត្រូវ និងអភិវឌ្ឍន៍ដោយវិស្វករនៅក្នុងស្រុក Premcar។

រថយន្ត Nissan Navara Pro 4X Warrior ឆ្នាំ ២០២១ បានបំពាក់ជាមួយរបាការពាខាងក្រោមខ្ពស់ជាងមុន ដើម្បីបង្កើនការពារការប៉ះ​ទង្គិចនៅពេលបើកផ្លូវលំបាក Off-road រួមជាមួយរបាខាងមុខភ្ជាប់ជាមួយភ្លើងមួយខ្សែ និងបានប្រើប្រាស់ជាមួយកង់ប្រភេទ Cooper Discoverer ទំហំ ៣២អ៊ីញ ដើម្បីជួយអោយការបើកបរ ផ្លូវលំបាក Off-road កាន់តែប្រសើឡើង។ ចំណែកប្រព័ន្ធ Suspension បានប្រើប្រាស់ប្រភេទរ៉ឺស័រ Dual-rate ដូចម៉ូឌែលឆ្នាំ ២០២០ ដោយលាបពណ៌ក្រហម អោយស៊ីនិងរបាំងការពារខាងមុខ។

 

ផ្នែកខាងក្នុងបានបំពាក់ជាមួយអេក្រង់កម្សាន្ត touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, កុងទ័រឌីជីថល ទំហំ ៧អ៊ីញ, ពោងសុវត្តិភាពចំនួន ៧ និងប្រព័ន្ធបច្ចេកវិទ្យា Autonomous Emergency Braking និង Forward Collision Warning ផងដែរ។

កាលពីឆ្នាំ ២០១៩ កន្លងទៅ Premcar បានផលិតរថយន្ត N-TREK Warrior ដោយរថយន្តនោះមានកម្លាំង ១៩០សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៧វគ្គអូតូ ឬលេខដៃ ៦វគ្គ ដូច្នេះ សម្រាប់រថយន្ត 4X Warrior ឆ្នាំ ២០២១ ក៏រំពឹងថាវាមិនមានការផ្លាស់ប្តូរនោះឡើយ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម ក្រុមហ៊ុន Nissan និង Premcar ពុំទាន់បញ្ចេញនូវឡើយនោះទេ ដោយរង់ចាំពេលជិតដល់ការចេញលក់ជាផ្លូវ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺដំណឹង រថយន្ត Ram 2500 Power Wagon ឆ្នាំ២០២២ ទទួលបានកញ្ចប់ Option កម្រិត ៣ ថ្មីលេងខ្លួនកាចកាន់តែខ្លាំង

កាលពីពេលកន្លងទៅ ក្រុមហ៊ុន Ram បានធ្វើការអបអរសាទខួបទី ៧៥ឆ្នាំនៃរថយន្ត Ram 2500 Power Wagon ជាមួយម៉ូឌែលពិសេស Ram 2500 Power Wagon 75th Anniversary Edition ២០២១ ដែលទទួលបានគ្រឿងបរិក្ខា​ពិសេសៗ និងបច្ចេកវិទ្យាជាច្រើនបន្ថែម ក្នុងគោលបំណងឆ្លើយតបនូវតម្រូវការរបស់អតិថិជនជាច្រើន។ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនលើម៉ូឌែលពិសេស ឆ្នាំ២០២១ ក្រុមហ៊ុន Ram ក៏បានសម្រេចចិត្តបន្តការផ្តល់នូវកញ្ចប់ Package ថ្មីបន្ថែមដល់ម៉ូឌែលឆ្នាំ ២០២២ ដោយកញ្ចប់នោះឈ្មោះថា Level 3 Package។

ម៉ូឌែលពិសេស Ram 2500 Power Wagon 75th Anniversary Edition ២០២១

ដូចគ្នានឹងម៉ូឌែលពិសេស 75th Anniversary Edition កញ្ចប់ Option កម្រិត ៣ (Level 3 Package) បានជួយតុបតែងខ្លួនអោយរថយន្ត Ram 2500 Power Wagon ឆ្នាំ ២០២២ នេះកាន់តែប្រសើឡើង និងកាន់តែអំណាចខ្លាំងជាងមុនបន្ថែមទៀត។ កញ្ចប់ Option កម្រិត ៣ បានភ្ជាប់មកនូវជម្រើស​ Option រួមមាន៖

ផ្នែកខាងក្រៅ

  • កញ្ចក់សងខាងជំហៀងសង ដំណើការដោយថាមពលអគ្គិសនី និងភ្ជាប់ជាមួយអង្គចង់ចាំ(Memory)
  • ចង្កៀងខាងមុខប្រភេទ High Beam LED ឡើងចុះដោយស្វ័យប្រវត្តិ
  • ដៃទ្វា ពណ៌ដូចពណ៌តួរខ្លួនរថយន្ត
  • ភ្លើង Reverse Lamps ខាងក្រោយ
  • ប៉ាណាខាងមុខ ភ្ជាប់ជាមួយរបា Jaibar

ផ្នែកខាងក្នុង

  • កៅអីផ្នែកខាងមុខ បញ្ជាបាន ៨ទិសដៅ រួមជាមួយមុខងារកម្តៅ និងបាញ់ខ្យល់ចេញ-ចូល
  • កៅអីអ្នកដំណើ អាចបញ្ជាបាន ២ទិសដៅ រួមជាមួយមុខងារកម្តៅ
  • ដៃចង្កូតមានមុខងារកម្តៅ
  • ឈ្នាន់ជាន់ អាចបញ្ជាដោយប្រព័ន្ធអេឡិចត្រូនិច និងភ្ជាប់ជាមួយអង្គចង់ចាំ(Memnory)
  • អេក្រង់កម្សាន្តទំហំ ១២អ៊ីញ
  • ឧបករណ៍តន្រ្តី Harman Kardon ចំនួន ១៧គ្រាប់
  • រន្ធសាកថ្ម A/C កម្លាំង ១១៥វ៉ុល និង ៤០០វ៉ាត់
  • HD Radio

រថយន្ត Ram 2500 Power Wagon ឆ្នាំ២០២២ ដំណើការដោយម៉ាស៊ីនចំណុះ ៦,៤លីត្រ V8 មានកម្លាំង ៤១០សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ និងភ្ជាប់មកជាមួយប្រព័ន្ធ Lock Differential ខាងមុខ និងខាងក្រោយ ជួយអោយរថយន្តមិនងាយជាប់គាំងពេលបើកបរផ្លូវលំបាក Off-road។ សម្រាប់តម្លៃនៃកញ្ចប់ Option កម្រិត ៣ (Level 3 Package) ក្រុមហ៊ុន Ram ពុំទាន់បញ្ចេញនៅឡើយនោះទេ៕

ម៉ូឌែលពិសេស Ram 2500 Power Wagon 75th Anniversary Edition ២០២១
ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កៅអី ៣ជួរ ឆ្នាំ២០២២ ថ្មីរបស់ Kia ចេញផ្លូវការ តម្លៃចាប់ពី ៣ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Kia បានធ្វើការប្រកាសចេញរថយន្ត Telluride ឆ្នាំ២០២២ ថ្មីជាផ្លូវការ ជាមួយការអាប់ដេតថ្មីបន្ថែម កាន់តែទាក់ទាញ។

បើសិនក្រឡេកទៅមើលរូបរាងផ្នែកខាងក្រៅ ឃើញថារថយន្ត Telluride បានទទួលការអាប់ដេតថ្មីលើប៉ាណាខាងមុខ ជាមួយឡូហ្គូ Kia រួមជាមួយឡូហ្គូថ្មី នៅលើទ្វាខាងក្រោយផងដែរ។ រីឯផ្នែកខាងក្នុង សម្រាប់ម៉ូឌែល LX និង S បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ភ្ជាប់ដោយមុខងារ GPS Navigation និងបានផ្លាស់ប្តូរនូវកុងទ័របង្ហាញទំហំ ៨អ៊ីញ លើម៉ូឌែលមុនមកស្តង់ដា។ បន្ថែមពីនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបន្ថែមដូចជា Automatic Climate Control System, Highway Driving Assist និង Navigation-Based Smart Cruise Control-Curve system ផងដែរ។

រថយន្ត Telluride ឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩១សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ។ ដោយភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ និងជម្រើសប្រព័ន្ធបើកបរប៉ុងមួយ ឬ ប៉ុងពីរ។ បន្ថែមពីនេះ សម្រាប់ប្រភេទប៉ុងមួយបើការចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេងជាមធ្យម ១០លីត្រ និងប្រភេទប៉ុងពីរ ស៊ីប្រេងជាមធ្យម ១១លីត្រ។

រថយន្ត Telluride ឆ្នាំ២០២២ មាន ៥ជម្រើសម៉ូឌែល LX, S, EX, SX និង SX-P។ ដោយម៉ូឌែល LX មានតម្លៃចាប់ពី ៣២ ៧៩០ដុល្លារ, ម៉ូឌែល S ចាប់ពី ៣៥ ២៩០, ម៉ូឌែល EX ចាប់ពី ៣៧ ៧៩០ដុល្លារ, ម៉ូឌែល SX ចាប់ពី ៤២ ៦៩០ដុល្លារ និង SX-P មានតម្លៃ ៤៦ ៨៩០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Nissan Note Aura សេរ៊ីថ្មី ២០២២ បង្ហាញខ្លួនជាផ្លូវការនៅជប៉ុន រាងកាន់តែអេម

ក្រុមហ៊ុន Nissan បានធ្វើការបង្ហាញចេញនូវរថយន្ត Note Aura សេរ៊ីថ្មី ២០២២ ក្នុងប្រទេសជប៉ុនជាផ្លូវការ ដែលជារថយន្តជំនាន់ថ្មី នៃការឌីស្សាញថ្មី ដែលបានបង្ហាញខ្លួនកាលពីខែកញ្ញាកន្លងទៅ។

សម្រាប់ផ្នែកខាងក្រៅ Note Aura បានបំពាក់ជាមួយចង្កៀងខាងមុខ រូបរាងស្លីម ដែលទទួលបានពីរថយន្តអគ្គិសនី Ariya បន្ថែមជាមួយ អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងថាសកង់អាលុយមីញ៉ូម ទំហំ ១៧អ៊ីញ។ ផ្នែកខាងក្នុង បានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ៩អ៊ីញ និងឧបករណ៍តន្រ្តីប្រភេទ Bose ចំនួន ១០គ្រាប់។ បន្ថែមពីនេះ ទ្វាទាំងសងខាង, ដំបូលខាងលើ និងកញ្ចក់ខាងមុខ បានភ្ជាប់ជាមួយឧបករណ៍កាត់បន្ថយសម្លេងផងដែរ។

រថយន្ត Note Aura ឆ្នាំ២០២២ ដំណើការដោយម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ៨០សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីនៅខាងក្រោយមួយ ដោយមានកម្លាំងសរុប ១៤៦សេះ និងកម្លាំងរមួល ២០៣ញ៉ូតុនម៉ែត្រ។ រថយន្ត​នេះ​បាន​បំពាក់​នូវ​ប្រព័ន្ធ e-Power ដែល​មាន​ម៉ូទ័រ​អគ្គិសនី​ និង​​ឧបករណ៍​បម្លែង​ថាមពល​ថ្មី។ ម៉ូទ័រ​អគ្គិសនី​ថ្មី​អាច​បញ្ចេញ​កម្លាំង​បាន​ច្រើន​ជាង​មុន ៦% ហើយ​ម៉ាស៊ីន​សាំង​ក៏​អាច​សន្សំសំចៃ​ថាមពល​បាន​ច្រើន​ជាង​មុន​ផង​ដែរ។

រថយន្ត Note Aura សេរ៊ីថ្មី ២០២២ មានជម្រើសពណ៌តួរខ្លួនចំនួន ១៤ពណ៌ និងតម្លៃចាប់ពី ២៣ ៧៣៦ដុល្លារ ដល់ ២៦ ០៨៧ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai លក់លក់ឡានដាច់ច្រើនជាង Toyota ទៀត នៅក្នុងប្រទេសមួយនេះ

ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២១ នេះ បានកត់ត្រាស្ថានភាពអាជីវកម្មវិជ្ជមាននៃទីផ្សាររថយន្តវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ចូលដល់ខែឧសភា ការលក់រថយន្តបានឈានដល់ជាង ១៦ ៤០០ គ្រឿង គឺធ្លាក់ចុះ ១៣,៣% បើប្រៀបធៀបទៅនឹងខែមេសា។

ដោយឡែក Hyundai នៅតែរក្សាតំណែងជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេនៅវៀតណាម ដោយលក់បាន ៦ ០២៧ គ្រឿង។ បើប្រៀបធៀបទៅនឹងខែមេសា ការលក់រថយន្តរបស់កូរ៉េនេះបានថយចុះ ១២%។

ជាមួយគ្នានេះ គូប្រជែងធំជាងគេរបស់ Hyundai គឺ Toyota មានចំនួនលក់ធ្លាក់ចុះ ៨,២% សរុបចំនួន ៥ ៥៩៨ គ្រឿងនៅក្នុងខែមេសា និងបានធ្លាក់ចុះដល់ ៥ ១៣៩ គ្រឿងក្នុងខែឧសភា។ ការរក្សាអត្រាធ្លាក់ចុះទាបរបស់ Toyota ត្រូវអរគុណដល់រថយន្ត Toyota Vios។

យ៉ាងណាមិញ តំណែងបន្ទាប់បានទៅលើក្រុមហ៊ុន Kia, VinFast, Mitsubishi និង Mazda ជាមួយនឹងការលក់រថយន្តចំនួន ៣ ៣៣៦ គ្រឿង, ២ ៨៥៥ គ្រឿង, ២ ៧០៩ គ្រឿង និង ២ ៤២៦ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Ford Bronco ឆ្នាំ២០២១ ចាប់ផ្តើមដឹកឲ្យឈ្មួញហើយ!

Ford បានអបអរការដាក់បង្ហាញរថយន្ត Bronco ថ្មីជាផ្លូវការ ជាមួយនឹងការដឹករថយន្តឲ្យឈ្មួញនៅទូទាំងសហរដ្ឋអាមេរិក។

រថយន្ត Ford Bronco ស៊េរីឆ្នាំ២០២១ នឹងផ្តល់ជម្រើស ទ្វារ២ និងទ្វារ៤ ហើយត្រូវបានផលិតនៅរោងចក្រ Michigan Assembly Plant ដែលទើបតែទទួលបានការអាប់ដេតអស់លុយ ៧៥០លានដុល្លារ ហើយក៏បានបន្ថែមការងារចំនួន ២ ៧០០កន្លែងទៀតផង។

អតិថិជននឹងអាចជ្រើសរើសគ្រឿងតុបតែង (accessories) ជាច្រើនសម្រាប់រថយន្ត Bronco នេះ ដោយក្នុងនោះរួមមានទាំង រឺហ្គែរលើដំបូល, កាងមុខប្រភេទ Safari Bar ព្រមទាំងកញ្ចប់ Option “Exterior Graphic” ទៀតផង។

គួរឲ្យដឹងថា មកទល់ពេលនេះមានអតិថិជនជាង ១២៥ ០០០នាក់ហើយបានបញ្ជាទិញរថយន្ត Bronco ឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Ford ផ្តាល់តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកទិញឡានអគ្គិសនី Audi E-Tron GT អាចសាកភ្លើងល្បឿនឥតគិតលុយ៣ឆ្នាំ

ក្រុមហ៊ុន Audi បានបញ្ជាក់ថាអតិថិជននៅសហរដ្ឋអាមេរិកដែលទិញរថយន្ត Audi E-Tron GT ឬ Audi RS E-Tron GT ស៊េរីថ្មីនឹងទទួលបានការសាកភ្លើងល្បឿនលឿនដោយមិនគិតថ្លៃរយៈពេល៣ឆ្នាំ។

អតិថិជននឹងទទួលបានការផ្ដល់ជូនពិសេសនេះតាមរយៈប្រព័ន្ធសាកភ្លើងល្បឿនរបស់ស្ថានីយ Electrify America។ ដុំសាកនៅស្ថានីយ Electrify America នឹងអាចឲ្យម្ចាស់រថយន្តអគ្គិសនីទាំងពីរម៉ូដែល បន្ថែមចម្ងាយបើកបរបាន ២៩០គីឡូម៉ែត្រ ដោយចំណាយពេលសាកត្រឹម ២២នាទី។

នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ស្ថានីយសាកភ្លើងរបស់ Electrify America នឹងមានកំណើនដល់ប្រមាណ ៣៥០០ស្ថានីយនៅទូទាំងសហរដ្ឋអាមេរិក។

គួរដឹងថារថយន្ត E-Tron GT មានបំពាក់ម៉ូទ័រអគ្គិសនីពីរដែលអាចផលិតកម្លាំងបាន ៤៦៩សេះ ដោយប្រភេទស្តង់ដារនៃរថយន្តនេះមានបំពាក់អាគុយដែលអាចបើកបរបានចម្ងាយ ៣៨៣គីឡូម៉ែត្រ។ ចំណែករថយន្ត RS E-Tron GT មានម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៥៩០សេះ និងអាចបើកបរបានចម្ងាយ ៣៧៣គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+