ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហ្វីលីពីនយកឡានអត់ពន្ធកិនចោល ដែលមានតម្លៃជាង ១លានដុល្លារ (មានវីដេអូ)

ប្រទេសហ្វីលីពីនតែងតែមានរឿងរាវគួរអោយភ្ញាក់ផ្អើល ជាពិសេសរឿងកម្ទេចឡានចោល។ ឥឡូវនេះ វាបានកើតឡើងម្តងទៀតហើយ នៅឯការិយាល័យគយរបស់ប្រទេសហ្វីលីពីន បានធ្វើការបំផ្លាញយានយន្តចំនួន ២១ គ្រឿងដែលមានតម្លៃប្រមាណជា ១,២ លានដុល្លារចោល។ រថយន្តដែលត្រូវបានកម្ទេចចោលនោះរួមមាន McLaren 620R, Bentley Flying Spur, Porsche 911, Mercedes SLK, Lotus Elise, រថយន្តកែច្នៃ Hyundai Genesis ប្រភេទ coupe, Toyota Solara និងរថយន្ត Mitsubishi Jeep ចំនួន ១៤ ផ្សេងគ្រឿងទៀត។

យោងតាមការិយាល័យគយ យានយន្តទាំងនោះត្រូវបាននាំចូលទៅប្រទេសហ្វីលីពីនដោយពួករត់ពន្ធរថយន្តខុសច្បាប់ផ្សេងៗគ្នា និងត្រូវបានរឹបអូសពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ។ ការបំផ្លាញយានយន្តរត់ពន្ធទាំងនេះ គឺដើម្បីផ្ញើសារដ៏មុតមាំថារដ្ឋាភិបាលពិតជាយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រឆាំងលើការរត់ពន្ធខុសច្បាប់។ ការបំផ្លាញចុងក្រោយគឺជា“ សកម្មភាពថ្កោលទោស” ជាលើកទី ២ របស់រដ្ឋាភិបាលក្នុងឆ្នាំនេះ ខណៈដែលការិយាល័យគយបានបំផ្លាញយានយន្តចំនួន ១៧ គ្រឿងនៅថ្ងៃទី៩ ខែកុម្ភៈកន្លងទៅ។ ព្រឹត្តិការណ៍ទាំងនេះគឺបានកើតឡើងជាប្រចាំ នៅក្នុងប្រទេសហ្វីលីពីនហើយយើងបាននិយាយអំពីរឿងនេះជាច្រើនដងរួចមកហើយ។

ក្នុងចំណោមរថយន្តដែលបានកម្ទេចមុនៗ មានរថយន្តម៉ាក BMW Z1, Ferrari 360 Spider, Lamborghini Gallardo, Renault 5 Turbo, Opel Manta, Maserati Quattroporte, Mercedes SL55 AMG និងរថយន្តជាច្រើនទៀត។ ប្រតិកម្មចំពោះការបំផ្លាញចុងក្រោយបំផុត នៅពេលដែលមនុស្សជាច្រើនបានចោទសួរថាហេតុអ្វីបានជារដ្ឋាភិបាលមិនដាក់រថយន្តទាំងនោះដេញថ្លៃ រួចប្រើប្រាស់ថវិកាសម្រាប់អ្វីដែលមានអត្ថន័យជាងការកម្ទេចទៅ ប៉ុន្តែការិយាល័យគយ បានឆ្លើយតបថានេះជាសារដ៏មុតស្រួចដើម្បីប្រឆាំងនឹងពួកអ្នករត់ពន្ធយានយន្តខុសច្បាប់។

វីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់តម្លៃ២ម៉ឺនដុល្លារ មានអ្នកកក់ទិញជិត ៤ម៉ឺនគ្រឿងក្នុងពេលត្រឹមមួយសប្ដាហ៍

Ford Maverick គឺជារថយន្តភីកអាប់ខ្នាតតូចថ្មីមួយដែលក្រុមហ៊ុនទើបបានប្រកាសកាលពីពេលថ្មីៗកន្លងទៅនេះ ដោយជារថយន្តភីកអាប់តម្លៃធូរថ្លៃត្រឹម២ម៉ឺនដុល្លារ (លើទីផ្សារអាមេរិក) និងសន្សំសំចៃថាមពលបានល្អថែមទៀតផង។

ក្រុមហ៊ុន Ford ទើបប្រកាសឲ្យដឹងថាការកក់សម្រាប់រថយន្តភីកអាប់ខ្នាតតូចនេះមានចំនួនសរុប ៣៦ ០០០គ្រឿង ក្នុងរយៈពេលមួយសប្ដាហ៍ដំបូងនៃការបើកទទួលការកក់ ដែលនេះបង្ហាញថាអតិថិជននៅអាមេរិកនៅតែស្រឡាញ់ចូលចិត្តរបស់ Ford។

គួរដឹងថាជាមួយតម្លៃ២ម៉ឺនដុល្លារ រថយន្ត Ford Maverick មានបំពាក់នូវម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ១៩១សេះ។ ប្រព័ន្ធម៉ាស៊ីននេះស៊ីប្រេងប្រមាណ ៥,៨៨លីត្រសម្រាប់ការបើកបរក្នុងក្រុង ហើយអាចជិះបានចម្ងាយ ៨០០គីឡូម៉ែត្រពេលចាក់សាំងពេញម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញម៉ូឌែលពិសេសនៃត្រកូល Puma ជិះចម្ងាយ ១០០គ.ម ស៊ីប្រេងប្រហែល ៧លីត្រ

ក្រុមហ៊ុន Ford Europe បានធ្វើការបញ្ចេញនូវម៉ូឌែលថ្មីនៃរថយន្ត Ford Puma ដែលមានឈ្មោះថា Puma ST Gold Edition ក្រោមការឌីស្សាញជាមួយពណ៌មាស។

រថយន្ត Puma ST Gold Edition បានទទួលការឌីស្សាញជាមួយពណ៌មាស នៅលើគម្របម៉ាស៊ីនខាងមុខ, ដំបូលខាងលើ, ថាសកង់ Alloy, ថ្នេរលើកៅអី, Console កណ្តាល និង គម្របម៉ាស៊ីនត្រជាក់ ប្រភេទកាបូន(Air Vent)។

បន្ថែមពីនេះ Puma ST Gold Edition ក៏បានភ្ជាប់មកជាមួយកន្លែសាកថ្មឥតខ្សែ, ផ្លិតទឹកមានមុខងារកម្តៅ និងអូតូ, សេនស័រមុខ-ក្រោយ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC3, Apple Carplay និង Android Auto និងគាំទ្រកម្មវិធី FordPass Connect។ ចំនែក ល្បឿននៃដៃចង្កូតបានអភិវឌ្ឍន៍បន្ថែមចំនួន ២០ភាគរយ, ហ្រ្វាំងធំជាងមុន ១៧ភាគរយ, តួរគ្រោងរថយន្តបានធ្វើការអភិវឌ្ឍន៍បន្ថែម អោយកាន់តែប្រសើជាងមុន និងបានបន្ថែម Quaife Limited-Slip Deferential (LSD) និង កងរ៉ឺស័របូមផងដែរ។

សម្រាប់ម៉ូឌែលពិសេសនេះ បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង EcoBoost មានកម្លាំង ២០០សេះ និងកម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៦វគ្គ។ ហើយមានល្បឿនអតិបរមា ២២០គ.ម/ម៉ និងស៊ីប្រេងប្រហែលចាប់ពី ៧ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ប្រកាសឈប់លក់ឡាន Legend និង Odyssey នៅជប៉ុន

ក្រុមហ៊ុន Honda បានប្រកាសពីការសម្លាប់រថយន្តរបស់ខ្លួនជាច្រើនម៉ូដែលនៅក្នុងប្រទេសជប៉ុន ដោយក្នុងនោះរួមមានទាំង ម៉ូដែល Clarity, Odyssey និង Legend ផងដែរ។

ក្រុមហ៊ុន Honda បានបញ្ជាក់បន្ថែមថា ផលិតកម្មនៃរថយន្ត Legend និង Odyssey នឹងត្រូវបញ្ចប់សម្រាប់ទីផ្សារប្រទេសជប៉ុន នៅចុងឆ្នាំនេះ ប៉ុន្តែវាមិនប៉ះពាល់ដល់ទីផ្សារសហរដ្ឋអាមេរិកឡើយ។

ការបញ្ឈប់ការផលិតនៃរថយន្ត Honda Legend នេះ គឺជារឿងដ៏គួរឲ្យសោកស្តាយមួយ ដោយសារតែវាទើបតែត្រូវបានបំពាក់ជាមួយ ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត៣ ដែលអនុញ្ញាតឲ្យអ្នកបើកបរដកដៃពីចង្កុត និងផ្លាស់ប្តូរគន្លងផ្លូវដោយស្វ័យប្រវត្តិតែម្តង។

មិនតែប៉ុណ្ណោះ រថយន្តនេះក៏មានបំពាក់មុខងារ Traffic Jam Pilot ដែលគ្រប់គ្រងការជាន់ហ្គែរ, ហ្វ្រាំង និងដៃចង្កូត នៅពេលកកស្ទះចរាចរទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi អាចនឹងលែងផលិតឡានប្រើប្រេងឥន្ធនៈ និង Hybrid នៅឆ្នាំ ២០២៦

ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្តប្រើអគ្គិសនីជាច្រើនម៉ូដែលរួចមកហើយ ក្នុងរយៈពេលប៉ុន្មានខែកន្លងចុងក្រោយនេះ រួមមានទាំងម៉ូដែល e-tron GT, Q4 e-tron និង Q4 Sportback e-tron ហើយក្រុមហ៊ុននេះហាក់បីដូចជានឹងផលិតតែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ដកស្រង់ការអត្ថាធិប្បាយរបស់នាយកប្រតិបត្តិក្រុមហ៊ុន Audi លោក Markus Duesmann បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ នឹងឈប់ចេញរថយន្តថ្មីជាមួយនឹងម៉ាស៊ីនសាំង និងម៉ាស៊ូត នៅឆ្នាំត្រឹម ២០២៦។

លោក Markus បានបន្ថែមឲ្យដឹងថា “ម៉ាស៊ីនចំហេះក្នុង ដែលមានស្រាប់នឹងបន្តនៅដល់ពេលនោះ ប៉ុន្តែនៅទីបំផុតម៉ាស៊ីនទាំងនោះនឹងត្រូវគេបោះបង់ចោល។ មិនមានការបញ្ជាក់ថាពេលណាជាក់លាក់នោះទេ ប៉ុន្តែក្រោយឆ្នាំ ២០២៦ នឹងមានតែរថយន្តអគ្គិសនីប៉ុណ្ណោះ”។

ការឈប់ប្រើម៉ាស៊ីនម៉ាស៊ីនចំហេះក្នុង ត្រូវបានគេរាយការណ៍ថា នឹងកើតឡើងស្របពេលជាមួយនឹងការឈប់ប្រើម៉ាស៊ីន Hybrid ដែរ ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើន ងាកមកប្រើម៉ាស៊ីន Plug-in Hybrid និងថាមពលអគ្គិសនីសុទ្ធវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពផ្លូវការរបស់ Toyota Tundra TRD Pro ២០២២

ឆ្លើយតបទៅនឹងការបែកធ្លាយរូបភាពរបស់រថយន្ត Toyota TRD Pro ឆ្នាំ២០២២ ក្រុមហ៊ុនតូយ៉ូតាក៏បានចូលរួមបញ្ចេញរូបភាពអោយកាន់តែច្បាស់នៃរូបភាពនៃរថយន្តនោះ។ ក្រុមហ៊ុនតូយ៉ូតា កំពុងតែរៀបចំនៅរូបភាពបិទបាំង មុនដល់ថ្ងៃបញ្ចេញជាផ្លូវការនៃរថយន្ត Pickup របស់ខ្លួនចាប់តាំងពីខែឧសភា មកម្លេះ។ នៅផ្នែកខាងក្រោយនៃរថយន្តនោះ នឹងមានបំផុសដោយអក្សរ TRD Pro ដែលបញ្ជាក់ពីកំរិតម៉ូដែលរបស់រថយន្តនោះ។

ក្រុមអ្នកស្រលាញ់ចូលចិត្តរថយន្ត Tundra បានធ្វើការបង្ហោះរូបភាពរបស់រថយន្ត Tundra ស៊េរីថ្មី។ ក្រុមហ៊ុនតូយ៉ូតាធ្លាប់បានសន្យាជាច្រើនទាក់ទងនឹងកម្លាំងរបស់វានឹងខ្លាំងជាងម៉ាស៊ីនបច្ចុប្បន្ន ៥,៧លីត្រ ថាមពល ៣៨១សេះ កម្លាំងរមួល ៥៤៤ញ៉ូតុនម៉ែត្រ។ ថ្មីៗនេះក្រុមហ៊ុនតូយ៉ូតា បានបញ្ចេញម៉ាស៊ីន ៣,៦លីត្រ ៦ស៊ីឡាំង ថាមពលកម្លាំង ៤០៩សេះ កម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ទៅលើរថយន្ត Toyota Land Cruiser ឆ្នាំ២០២២ រួចមកហើយ។ ក្រុមហ៊ុនតូយ៉ូតាធ្លាប់បានសន្យាពីរថយន្តអគ្គិសនីភីកអ៊ាប់ នៅថ្ងៃអនាគតរបស់ខ្លួនផងដែរ ដែលនឹងជួយអោយរថយន្តនោះមានកម្លាំងកាន់តែខ្លាំងខ្លា។

សម្រាប់រថយន្ត Tundra ឆ្នាំ២០២២ នេះត្រូវបានគេរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹងថ្មីដូចរថយន្ត Toyota Land Cruiser ឆ្នាំ២០២២ ផងដែរ។ យ៉ាងណាមិញ យើងនឹងបានឃើញពីព័ត៌មានលម្អិតរបស់រថយន្តនេះកាន់តែច្បាស់ ព្រោះថារថយន្តនេះនឹងចេញលក់ជាផ្លូវការនៅត្រីមាសទី៤ នៃឆ្នាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់ឡានអគ្គិសនីប្រណីតរបស់ Mercedes អាចសាកភ្លើង៣០នាទី ដោយឥតគិតលុយបានពីរឆ្នាំ

ក្រុមហ៊ុន Mercedes-Benz និង Electrify America បានប្រកាសថាអតិថិជនដែលទិញរថយន្តអគ្គិសនី EQS នឹងទទួលបានការផ្ដល់ជូនការសាកភ្លើងដោយឥតគិតថ្លៃនៅស្ថានីយសាកភ្លើង Electrify នៅទូទាំងសហរដ្ឋអាមេរិកបានរយៈពេល២ឆ្នាំ។

ការសាកភ្លើងរយៈពេល៣០នាទីដំបូងនឹងមិនគិតថ្លៃឡើយ ប៉ុន្តែរថយន្ត EQS អាចសាកពី ០% ដល់ ៨០% ក្នុងពេលត្រឹម ២០នាទី ដូចនេះការផ្ដល់ជូននេះអាចនិយាយថាសមទំនងដែរ។ ម្ចាស់រថយន្ត EQS នឹងអាចសាកភ្លើងនៅស្ថានីយសាកភ្លើងល្បឿនលឿនសរុប៦០០ស្ថានីយ ដែលមាននៅសហរដ្ឋអាមេរិក។

គួរដឹងថារថយន្ត EQS បានចាប់ផ្ដើមចូលរោងចក្រផលិតហើយនៅប្រទេសអាល្លឺម៉ង់ ដោយរថយន្តនេះមានបំពាក់ម៉ូទ័រអគ្គិសនីមួយអាចផលិតកម្លាំងបាន ៣២៩សេះ ហើយវាក៏មានជម្រើសម៉ូទ័រអគ្គិសនីពីរដែលផលិតកម្លាំងបាន ៥១៦សេះផងដែរ។

រថយន្តប្រណីតនេះនឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកនៅអំឡុងត្រីមាសទីបីនេះ ប៉ុន្តែមិនទាន់មានការប្រកាសចេញតម្លៃនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Volkswagen ID.4 ប្រភេទប៉ុងពីរបង្ហាញតម្លៃលក់ចាប់ពីជាង ៤ម៉ឺនដុល្លារស្ដើងឡើង

ក្រុមហ៊ុន Volkswagen បានបង្ហាញចេញជាផ្លូវការនូវតម្លៃលក់នៃរថយន្តអគ្គិសនី SUV ដំបូងរបស់ខ្លួននៅទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទ AWD ដែលមានតម្លៃចាប់ផ្ដើមពី ៤៣ ៦៧៥ដុល្លារឡើងទៅ។

ជាមួយតម្លៃខាងលើនេះ Volkswagen អះអាងថាវាជារថយន្តអគ្គិសនីប្រើប្រព័ន្ធបើកបរ AWD ដែលមានតម្លៃធូរថ្លៃជាងគេលើទីផ្សារ។ រថយន្ត ID.4 ប្រភេទ AWD មានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២៩៥សេះ ដែលអាចស្ទុះដល់ ៩៦គ.ម/ម៉ ក្នុងពេល ៥,៧វិនាទី។

រថយន្តនេះដែរមានចែកចេញជាប្រភេទ AWD Pro និង AWD Pro S ដែលមានបំពាក់ដោយអាគុយចំណុះ ៧៧គីឡូវ៉ាត់ម៉ោងដូចគ្នា ដោយប្រភេទ AWD Pro អាចបើកបរបានចម្ងាយប្រមាណ ៣៨៦គីឡូម៉ែត្រ និង AWD Pro S អាចជិះបានចម្ងាយ ៤០០គីឡូម៉ែត្រ។

រថយន្ត ID.4 AWD Pro មានតម្លៃចាប់ពី ៤៣ ៦៧៥ដុល្លារ ខណៈដែលរថយន្ត ID.4 AWD Pro S វិញមានតម្លៃចាប់ផ្ដើមពី ៤៨ ១៧៥ដុល្លារ ហើយរថយន្តទាំងពីរនេះរំពឹងថានឹងមានលក់លើទីផ្សារនៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២១នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយតម្លៃឡានភីកអាប់អគ្គិសនីខ្នាតធំរបស់ Ford ដោយចាប់ពី ៤ម៉ឺនដុល្លារ

ព័ត៌មានលម្អិតអំពីតម្លៃពេញលេញសម្រាប់ភីកអាប់អគ្គិសនី F-150 Lighting ឆ្នាំ ២០២២ បានធ្វើការលេចធ្លាយតាមរយៈការស្ទង់មតិតាមប្រព័ន្ធ Internet ដែលក្រុមហ៊ុន Ford បានផ្ញើទៅកាន់អតិថិជនខ្លួន។

តាមរយ:ដែលបានផ្ញើរទៅកាន់អតិថិជននោះ បង្ហាញថា F-150 Lighting ម៉ូឌែល Entry-Level មានតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ ឬ ៣២ ៥៧៤ បន្ទាប់ពីគណនាប្រាក់លើទឹកចិត្តរបស់រដ្ឋ។ ចំនែកម៉ូឌែល XLT មានតម្លៃចាប់ពី ៥២ ៩៧៤ដុល្លារ បន្ទាប់ពីកាត់ប្រាក់ជំនួយរួចរាល់។ វាបានបំពាក់បន្ថែមជាមួយប៉ាណាដែកខាងមុខ, កាងពណ៌ដូចតួរខ្លួន, កាំម៉េរា ៣៦០ដឺក្រេ, កៅអីអាចបញ្ជាបាន ៨ទិសដៅ, ឈ្នាន់អាចបញ្ជាបានតាមប្រព័ន្ធអេឡិចត្រូនិច, ចង្កឹះស្រោបស្បែក, កញ្ចាក់ខណ្ឌផ្នែកក្រោយ, កញ្ចក់សងខាងមានមុខងារកម្តៅ និង Keyless entry Keypad។

បន្ថែមពីនេះ សម្រាប់ ម៉ូឌែល XLT + Premium Package មានតម្លៃចាប់ពី ៥៦ ៧៧៤ដុល្លារ ដែលភ្ជាប់មកជាមួយ Adaptive Cruise Control, រន្ធសាកថ្មទំហំ ៩,៦វ៉ាត់ មានកម្លាំង ២៤០វ៉ុល, ថាសកង់ប្រភេទកាបូន ទំហំ ២០អ៊ីញ, ដៃចង្កូតមានមុខងារកម្តៅ​ និងកៅអីខាងមុខបញ្ជាបាន ១០ទិសដៅ។

F-150 Lighting Lariat មានតម្លៃចាប់ពី ៦៧ ៤៧៤ដុល្លារ បំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១៥អ៊ីញ, រន្ធសាកឥតខ្សែ, កៅអីខាងមុខមានមុខងារក្តៅ និងត្រជាក់ និងបំពាក់ជាមួយបរិក្ខាទំនើបបន្ថែមផ្នែកខាងក្នុង។ ហើយអតិថិជនក៏អាចបូកបន្ថែមជាមួយ Premium Package តម្លៃ ១២ ០០០បន្ថែមទៀតផងដែរ ដែលក្នុងនោះមាន BlueCruise hands-free highway driving, Towing technology, ដំបូល Moonroof និងរន្ធសាកថ្មទំហំ ៨០អំពែ។

ចំនែកម៉ូឌែលកប់បំផុត Platinum មានតម្លៃចាប់ពី ៨៩ ៨៧៤ដុល្លារ បំពាក់មកជាមួយថាសកង់ទំហំ ២២អ៊ីញ, កៅអីស្បែកប្រភេទប្រណិត, ឧបករណ៍តន្ត្រី B&O, Console ស្រោបដោយស្បែកប្រណិត, Max Tow Package និងរបាការពារតួររថយន្តខាងក្រោម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលកាប៊ីនឡានទំនើបបំផុត កាលពីអំឡុងឆ្នាំ១៩៨០

រឿងរ៉ាវកាលពីអំឡុងឆ្នាំ១៩៨០ គឺមានភាពខុសប្លែកគ្នាខ្លាំងណាស់ បើប្រៀបធៀបជាមួយនឹងបច្ចុប្បន្ន ដោយនៅពេលនោះ កម្រិតស៊ីប្រេងមិនមែនជាបញ្ហាឡើយ ហើយស្តង់ដារសុវត្ថិភាព ក៏មិនសូវជាតឹងរ៉ឹងប៉ុន្មានដែរ ដូច្នេះហើយប្រទេសនីមួយៗបានផលិតរថយន្តផ្ទាល់ខ្លួនរបស់ពួកគេ។

នៅពេលនោះរថយន្តប្រណីត និងទំនើប គ្មានអេក្រង់កម្សាន្ត Touchscreen ដូចពេលនេះឡើយ ដោយគេប្រើជាប៊ូតុង ពោលគឺប៊ូតុងច្រើនមែនទែន។ បន្ទាប់មកទើបគេបង្កើតប្រព័ន្ធម៉ាស៊ីនត្រជាក់, ប្រព័ន្ធសំឡេង Stereo និងមុខងារកៅអី។

ទោះជាយ៉ាងណាក៏ដោយ រថយន្តដែលពេញនិយម មិនសូវជាមានប៊ូតុងបញ្ហាច្រើនប៉ុន្មានឡើយ ដោយសារតែពួកវាមិនមានមុខងារច្រើន ប៉ុន្តែចំពោះរថយន្តប្រណីត និងទំនើបវិញ ប៊ូតុងបញ្ហាប្រៀបបីដូចជាវត្ថុដែលខ្វះមិនបានអីចឹងសម្រាប់រថយន្តរបស់ពួកគេ។

ខាងក្រោមនេះគឺជាកាប៊ីនរថយន្តទំនើបបំផុត កាលពីអំឡុងឆ្នាំ១៩៨០៖

Mercedes-Benz 560 SEC

Audi V8

Renault 25

Buick Reatta

Cadillac Brougham

Alfa Romeo 164

Aston Martin Lagonda

Nissan Gloria

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+