ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi នឹងកាត់បន្ថយការផលិតឡាន នៅរោងចក្រចំនួន៥

អ្នកនាំពាក្យក្រុមហ៊ុន Mitsubishi Motors បាននិយាយថា ក្រុមហ៊ុននឹងកាត់បន្ថយផលិតកម្មរថយន្តចំនួន ៣០ ០០០ គ្រឿង នៅក្នុងខែមិថុនា នៅរោងចក្រចំនួន ៥ កន្លែង នៅក្នុងប្រទេសថៃ ជប៉ុន និងឥណ្ឌូនេស៊ី ដោយសារតែកង្វះខាតបន្ទះឈីបអេឡិចត្រូនិក ដែលនៅតែបន្តបង្កបញ្ហាដល់ឧស្សាហកម្មរថយន្ត។

គួរឲ្យដឹងដែរថា Nissan ដែលជាក្រុមហ៊ុនស្ថិតក្រោមដំបូលតែមួយជាមួយ Mitsubishi ក៏បានផ្អាកការផលិតម៉ូដែលរថយន្តមួយចំនួន នៅរោងចក្រនៃប្រទេសមិចស៊ីកូរបស់ខ្លួនផងដែរ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Suzuki Motor នឹងទុកចោលរោងចក្រចំនួន ៣ របស់ខ្លួន នៅក្នុងខេត្ត Shizuoka ពី ៣ ទៅ ៩ ថ្ងៃផងដែឬ។

ក្រៅពីនោះក៏មានក្រុមហ៊ុន Toyota និង Mazda ផងដែរ ដែលបានផ្អាកការផលិតរថយន្តរបស់ខ្លួន ដោយសារតែបញ្ហាកង្វះបន្ទះឈីបនេះ ដោយវានឹងធ្វើឲ្យប៉ះពាល់ដល់រថយន្តចំនួនច្រើនជាង ២០០ ០០០គ្រឿង ចំពោះក្រុមហ៊ុនធំ ២ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនដល់ ៤៨ម៉ោងផង! រថយន្តអគ្គិសនីរបស់ Ford ទទួលបានការកម្ម៉ង់ ៤៥ ០០០គ្រឿង

ក្រោយពីបានប្រកាសរថយន្តអគ្គិសនីថ្មី Ford F-150 Lightning ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង និងជាពិសេសបណ្តារអ្នកស្រលាញ់រថយន្តនេះបានធ្វើការកក់ ដែលមានចំនួន ៤៥ ០០០គ្រឿង ត្រឹមរយៈពេលមិនដល់ ៤៨ម៉ោងផងនោះ នេះបើតាមនាយកប្រតិបត្តិលោក Jim Farley បានធ្វើការបង្ហោះនៅក្នុងបណ្តាញសង្គម Twitter។

អ្វីដែលភ្ញាក់ផ្អើលបំផុតនោះ គឺការបញ្ចេញអោយឃើញរថយន្តទាំងនោះក្នុងកំឡុងពេលលោកប្រធានាធិបតី បៃ ឌីន កាលពីប៉ុន្មានថ្ងៃមុននេះ មុនថ្ងៃបញ្ចេញជាផ្លូវការ និងមានការបើកបរសាកល្បងផងដែរ។ ដូចដែលយើងបានដឹងហើយថា រថយន្តនេះមានកម្លាំងរហូតដល់ ៥៦៣សេះ និងកម្លាំងរមួលជាង ១ ០៥០ញ៉ូតុនម៉ែត្រ។

បើនិយាយពីចំនួននៃការកក់ទុកនេះ ឃើញថារថយន្ត F-150 Lightning មានតម្រូវការច្រើនដូចនឹងរថយន្តភីកអ៊ាប់អគ្គិសនីផ្សេងៗទៀតដែរ។ ជាក់ស្តែងរថយន្ត Hummer Edition 1 ទទួលបានការកក់ទុកចំនួន ១០ ០០០គ្រឿងត្រឹមរយៈពេល ១០នាទីកាលពីឆ្នាំមុន។ ខណៈដែលចុងឆ្នាំ ២០១៩ រថយន្ត Tesla Cybertruck ក្នុងរយៈពេល ៥ថ្ងៃ មានកក់ទុកចំនួន ២៥០ ០០០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណាយតែ ២ ដុល្លា ជិះបាន ១០០គ.ម ឡានអគ្គីសនីបច្ចេកវិទ្យាចិន អាល្លឺម៉ង់

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ នៅប្រទេសចិន បានធ្វើការនាំចូលជាផ្លូវការ នូវរថយន្តប្រភេទអគ្គិសនីសុទ្ធ ១០០ភាគរយ នោះគឺរថយន្ត BYD e2 ដែលជារថយន្តប្រភេទ SUV ខ្នាតតូចមួយប្រភេទ ដែលមានការឌីស្សាញយ៉ាងទាក់ទាញ សន្សំសំចៃខ្ពស់ បំពាក់ជាមួយលក្ខណៈពិសេសៗជាច្រើន និងទំនើប ដោយអ្នកឌីស្សាញរថយន្តដ៏ល្បីឈ្មោះ គឺលោក Juanma Lopez ដែលធ្លាប់ឌីហ្សាញរថយន្តដូចជា Lamborghini, Mercedes-Benz និង Ferrari ជាដើម។

សម្រាប់រថយន្ត BYD e2 នេះ បើទោះជារថយន្តប្រភេទ SUV ខ្នាតតូច ប៉ុន្តែវាមានប្រវែងសរុប ៤ ២៤០មីល្លីម៉ែត្រ, ទទឹង ១ ៧៦០មីល្លីម៉ែត្រ និង កម្ពស់ ១ ៥៣០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៦១០មីល្លីម៉ែត្រ និងទម្ងន់ត្រឹមតែ ១ ២៥០គីឡូក្រាម។

ប្រសិនបើក្រឡេកទៅមើលការឌីហ្សាញរូបរាងរបស់ BYD e2 គឺពិតជាមានភាពស៊ីវីល័យមែនទែន ដោយបានលេងខ្លួនជាបែបស្ព័រ បានបំពាក់មកជាមួយចង្កៀងបំភ្លឺខាងមុខប្រភេទ LED ដែលអាច​ឡើងចុះស្វ័យប្រវត្តិ ជាមួយនឹងមុខងារ Follow Me Home គួបផ្សំជាមួយនឹងចង្កៀងបំភ្លឺពេលថ្ងៃ LED ផងដែរ។ បន្ថែមពីនេះក៏បានបំពាក់ជាមួយ ប៉ាណាប្រភេទក្រូមពណ៍ខ្មៅមួយផ្ទាំងធំ ព្រមទាំង Roof Rack និងថាសកង់ទំហំ ១៦អ៊ីញផងដែរ។ ហើយកាន់តែពិសេស សម្រាប់ឃ្លុបក្រោយនៃរថយន្ត BYD e2 នេះមានទំហំរហូតដល់ទៅ ៣៦០លីត្រឯណោះ ដែលមានភាពធំទូលាយ និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់អាចដាក់អីវ៉ាន់បានច្រើន។

រីឯផ្នែកខាងក្នុងកាប៊ីននៃរថយន្ត BYD e2 បានផ្តល់នូវផាសុខភាព និងមានភាពធំទូលាយ នៅរាល់ពេលធ្វើដំណើរ។ វាក៏មានបំពាក់កុងទ័រប្រភេទឌីជីថល ដែលបង្ហាញព័ត៌មានបានច្បាស់ និងងាយស្រួលមើល ព្រមទាំងអេក្រង់កម្សាន្តទំហំ ៨អ៊ីញ, ឧបករណ៌បំពងសម្លេង ៤គ្រាប់ និងរន្ធសាកថ្មទូរស័ព្ទផងដែរ។ ហើយនៅលើដៃចង្កូតរបស់វាក៏មានភ្ជាប់មកជាមួយប៊ូតុងបញ្ជាជាច្រើន ដូចជា Cruise Control, Dashboard Control, Bluetooth និង Voice Control ផងដែល ដែលធ្វើអោយមានភាពងាយស្រួលពេលកំពុងបើកបរ។ ផ្តល់នូវផាសុខភាពបន្ថែមទៀតនោះ កៅអីអ្នកបើកបរ និងអ្នករួមដំណើរខាងមុខ អាចបញ្ជារបាន ៤ទិសដៅ ដោយថាមពលអេឡិចត្រូនិក យ៉ាងទំនើប រីឯកៅអីអ្នករួមដំណើរខាងក្រោយ អាចបត់អោយរៀបស្មើរ ដើម្បីដាក់អីវ៉ាន់បានច្រើន តាមតម្រូវការ។

រថយន្តអគ្គិសនី BYD e2 នេះមានជម្រើស ២ ប្រភេទ គឺប្រភេទប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៣៥,២គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ និងប្រភេទ ៤៧,៣គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ៤០៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ បើគិតទៅរយៈចម្ងាយ ១០០គ.ម ចំណាយថាមពលអគ្គិសនីអស់ ១១.៧៣គីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ ធៀបទៅតម្លៃអគ្គិសនីរបស់កម្ពុជា ៧៣០រៀល ចឹងអស់ប្រហែលជាង ៨ ០០០ រៀល/១០០គ.ម ឬស្មើនិង ២ដុល្លា/១០០គ.ម បើធៀបទៅនឹងរថយន្តដែលប្រើប្រាស់សាំង ១០០គ.ម ចន្លោះពី ៨ដុល្លាទៅ ១៥ដុល្លាឯណោះ។ អ្វីដែលរឹតតែពិសេសនោះគឺ អាចគាំទ្រនូវមុខងារសាកភ្លើងលឿន ដោយចាប់ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។ រឹតតែពិសេសក្រុមហ៊ុនមានការធានារហូតដល់ទៅ ៨ឆ្នាំទៅលើអាគុយនិងម៉ូទ័ររបស់យានយន្ត ដែលផ្តល់នូវទំនុកចិត្តយ៉ាងខ្ពស់បន្ថែមទៀតជូនដល់អតិថិជនផងដែរ។

បន្ថែមពីនេះ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយអោយមានភាពងាយស្រួល, ភាពរហ័ស និងជួយដល់បរិស្ថានផងដែរនោះ ក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា បានត្រៀមខ្លួនរួចរាល់ ក្នុងការសហការណ៍ជាមួយក្រសួងបរិស្ថាន ដើម្បីបង្កើតស្ថានីយសាកថ្មរថយន្តអគ្គិសនីជាច្រើនកន្លែង ដូចជា រាជធានីភ្នំពេញ, ខេត្តសៀមរាប និងតាមបណ្តាលទីប្រជុំជនជាច្រើនបន្ថែមទៀតផងដែរ។​ ក្រុមហ៊ុន BYD Cambodia ក៏កំពុងតែត្រៀមខ្លួននាំចូល រថយន្តចំនួន ៤០០គ្រឿងបន្ថែមទៀតក្នុងឆ្នាំនេះ គឺម៉ូដែល E2 និងម៉ូឌែលផ្សេងៗទៀតរបស់ខ្លួន ដែលមានលក្ខណៈសន្សំសំចៃ និងមានគុណភាពខ្ពស់។

រថយន្តនេះក៏បានបំពាក់ជាមួយនូវប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា

  • ប្រព័ន្ធត្រួតពិនិត្យ និងផ្តល់សញ្ញាណសម្ពាធខ្យល់កង់រថយន្ត TPMS
  • កាមេរ៉ាមើលក្រោយ ភ្ជាប់ដោយមុខងារខ្សែបន្ទាត់ជំនួយពេលចូលចំណត
  • សេនស័រជំនួយដល់ការចូលចត ចំនួន ២ចំណុច
  • ពោងសុវត្តិភាពសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរខាងមុខ
  • ប្រព័ន្ធហ្រ្វាំងការពារការជាប់គាំង ABS
  • ហ្វ្រាំង Electronic Brakeforce Distribution
  • មុខងារជំនួយពេលឡើងចំណោត Hill-Hold Control
  • មុខងារទប់លំនឹង Traction Control System
  • មុខងារកំណត់ស្ថានភាពបើកបរផ្លូវរអិល Snow Mode
  • ប្រព័ន្ធហ្វ្រាំងជំនួយ Hydraulic Brake Assist System
  • ប្រព័ន្ធទប់លំនឹង Vehicle Dynamic Control
  • ហ្វ្រាំងដៃអូតូ Auto Hold
  • ប្រព័ន្ធការពារចោរកម្ម Electronic anti-theft system
  • រួមជាមួយមុខងារដ៏ទំនើបៗជាច្រើនទៀត។

សម្រាប់រថយន្ត BYD e2 ប្រភេទអគ្គិសនីសុទ្ធ ១០០ភាគរយនេះ គឺមានតម្លៃពិសេសត្រឹមតែ ២៧ ០០០ដុល្លារប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចអញ្ជើញទៅកាន់អាគាតាំងលក់រថយន្ត BYD ដោយផ្ទាល់ ដែលស្ថិតនៅលើផ្លូវជាតិលេខ ៦A សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា, រាជធានីភ្នំពេញ  ឬ ទំនាក់ទំនងទៅកាន់

  • ទូរស័ព្ទលេខ: ០១៧ ៥៥៥ ៨២៤ | ០២៣​ ៨៨៦ ៦៨៧
  • ទំព័រ Facebook: BYD Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar E-Pace ឆ្នាំ២០២១ ចេញជាផ្លូវការ មានបន្ថែមម៉ូដែលពិសេសថ្មី

រថយន្ត Jaguar E-Pace ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ដោយមានបន្ថែមម៉ូដែលពិសេសថ្មី ហៅថា R-Dynamic Black Edition ដែលផលិតផ្អែកលើម៉ូដែល R-Dynamic S ជាមួយនឹងតម្លៃចាប់ពី ៥៨ ០០០ដុល្លារ នៅលើទីផ្សារប្រទេសអង់គ្លេស។

រថយន្ត Jaguar E-Pace R-Dynamic Black Edition មានតុបតែងខ្លួនពណ៌ខ្មៅនៅផ្នែកខាងក្រៅ ហើយមានផ្តល់ជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូត ផងដែរ។ ការលេងរំលេចពណ៌ខ្មៅនោះមានដូចជា ស៊ុមប៉ាណាមុខ, ស៊ុមកញ្ចក់, ឡូហ្គូខាងក្រោយ ហើយវាក៏មានបំពាក់យ៉ាន់ទំហំ ១៩អ៊ីញ ពណ៌ប្រផេះ និងដុំហ្វ្រាំងពណ៌ក្រហម ក៏ដូចជា កញ្ចក់ក្រោយពណ៌ខ្មៅ និងដំបូលកញ្ចក់ធំ Panoramic ទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះគឺ ការបំពាក់អេក្រង់កម្សាន្តទំហំ ១១,៤អ៊ីញ ហើយអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែ ព្រមទាំងពូកស្បែកផងដែរ។

រថយន្ត E-Pace R-Dynamic Black Edition ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយប្រព័ន្ធ mild-hybrid មានកម្លាំង ១៦១សេះ និង ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ជាមួយប្រព័ន្ធ mild-hybrid មានកម្លាំង ១៩៧សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura TLX Type S ឆ្នាំ២០២១ ផលិតតែ ២០០០គ្រឿងគត់ តម្លៃថោកជាងគូប្រជែង

រថយន្ត Acura TLX Type S ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងតម្លៃចាប់ពី ៥២ ៣០០ដុល្លារ នៅពេលចេញលក់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ខណៈតម្លៃនេះគឺថោកជាងគូប្រជែង BMW M340i, Audi S4 និង Mercedes C43 AMG ទៀតផង។

TLX Type S ខុសប្លែកពីម៉ូដែល TLX ធម្មតាដូចជា ប៉ាណាមុខ, រន្ធបឺតខ្យល់ធំជាងមុន, កាងកាត់ខ្យល់មុខ និងក្រោយ, យ៉ាន់ ២០អ៊ីញ, កៅអីស្ព័រស្បែក Milano អាចសារ៉េបាន ១៦បែប មានមុខងារកម្តៅ និងបញ្ចេញខ្យល់ត្រជាក់ និង ដៃចង្កូតរាងអក្សរ D ជាដើម។

ក្រៅពីនោះ វាក៏មានបំពាក់បាស ១៧គ្រាប់, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lighting និងអេក្រង់កម្សាន្តទំហំ ១០,២អ៊ីញ ដែលអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បាន។

Acura TLX Type S គឺជារថយន្ត Sedan ប្រភេទ High Performance ដែលមានបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំងដល់ ៣៥៥សេះ។ វាប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ Super Handling All-Wheel Drive ជាមួយបច្ចេកវិទ្យា Torque Vectoring។

រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា រថយន្ត Acura TLX Type S នឹងត្រូវផលិតមានចំនួនកំណត់ គឺត្រឹមតែ ២ ០០០គ្រឿងប៉ុណ្ណោះ សម្រាប់ស៊េរីឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ឲ្យតម្រុយថា Tesla មិនបានលក់ Bitcoin ចេញឡើយទោះបីតម្លៃធ្លាក់ចុះក្ដី

Elon Musk និងក្រុមហ៊ុន Tesla បានធ្វើការបណ្ដាក់ទុនធំមួយទៅលើ Bitcoin កាលពីដើមឆ្នាំ ហើយទោះបីជាតម្លៃរបស់វាបានដាំក្បាលចុះកាលពីថ្មីៗនេះក្ដី ក៏ក្រុមហ៊ុនមិនលក់ចេញរូបិយបណ្ណអេឡិចត្រូនិកនេះដែរ។

ក្រោយពីឃើញតម្លៃ Bitcoin ធ្លាក់ចុះខ្លាំង លោក Elon Musk បានប្រើប្រាស់គណនី Twitter របស់ខ្លួនបង្ហោះពាក្យមួយយ៉ាងខ្លីដែលមានអត្ថន័យថា ៖ ” Tesla has diamond hands” ដែលនេះគឺជាពាក្យខ្លីមួយតំណាងឲ្យ អ្នកជួញដូរឬអ្នកបណ្ដាក់ទុនដែលនៅបន្តរក្សាទុកទ្រព្យរបស់ខ្លួន។

គួរដឹងថាការបណ្ដាក់ទុនលើ Bitcoin របស់ Tesla និងការបង្ហាញក្ដីស្រឡាញ់ចំពោះ Bitcoin របស់លោក Elon Musk បានធ្វើឲ្យរូបិយបណ្ណនេះឡើងថ្លៃដល់ចំណុចខ្ពស់បំផុតរហូតដល់ ៦៤ ៨២៩ដុល្លារក្នុងមួយឯកតា កាលពីពាក់កណ្ដាលខែមេសា។

យ៉ាងណាក្ដីតម្លៃរបស់វាបានធ្លាក់ចុះយ៉ាងគំហុកកាលពីសប្ដាហ៍កន្លងទៅ នៅពេលដែលលោក Elon Musk បានប្រកាសថា Tesla លែងទទួលយក Bitcoin សម្រាប់ការទូទាត់ទិញរថយន្តរបស់ខ្លួន ដោយលើកហេតុផលថា Bitcoin ប៉ះពាល់ដល់បរិស្ថានខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយច្បាស់រូបរាងឡាន BMW i4 ប្រភេទកម្លាំងខ្លាំង

ពេលដែល BMW បានប្រកាសចេញរថយន្តអគ្គិសនី i4 កាលពីខែមីនា ក្រុមហ៊ុនបានបញ្ជាក់ថារថយន្តនេះនឹងមានជាប្រភេទ M Performance ហើយពេលនេះរូបរាងច្បាស់ៗរបស់ BMW i4 ប្រភេទ M Performance បានលេចចេញនៅលើបណ្ដាញសង្គមមុនការប្រកាសចេញផ្លូវការទៅទៀត។

រូបភាពដែលលេចធ្លាយបានបង្ហាញថារថយន្ត i4 ប្រភេទ M Performance នេះផ្ទាំងប៉ាណាខាងមុខទំហំធំពណ៌ខ្មៅដែលមានបំពាក់ផ្លាក M នៅពីលើផងដែរ ហើយកាងខាងមុខក៏មានរូបរាងកាចជាងប្រភេទធម្មតាផងដែរ។ តាមរូបភាពបង្ហាញផងដែរថាវាមានប្រើប្រាស់យ៉ាន់ដែលមានរចនាបថពីរពណ៌មើលទៅទាក់ភ្នែកបំផុត។

BMW i4 M50

BMW មិនទាន់បាននិយាយអ្វីច្រើនអំពីរថយន្តថ្មីនេះនៅឡើយទេ ប៉ុន្តែពីមុនមកក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថារថយន្ត i4 នឹងនានផ្ដល់ជម្រើសម៉ាស៊ីនច្រើនប្រភេទដោយប្រភេទខ្លាំងជាងគេនឹងមានកម្លាំងរហុតដល់ ៥២៣សេះ។ ប្រភេទខ្លាំងជាងគេនេះទំនងជាចង់សំដៅដល់ BMW i4 ប្រភេទ M Performance នេះតែម្ដង។

គួរដឹងថារថយន្ត BMW i4 M50 នឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី០១ ខែមិថុនាខាងមុខនេះហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CATL នឹងផ្គត់ផ្គង់កញ្ចប់អាគុយ សម្រាប់ឡានដឹកទំនិញអគ្គិសនី eActros LongHaul

ក្រុមហ៊ុន Daimler Truck AG និងក្រុមហ៊ុនផលិតអាគុយ CATL បានធ្វើការប្រកាសពង្រីកភាពជាដៃគូរវាងគ្នារបស់ពួក ក្នុងកិច្ចព្រមព្រៀងផ្គត់ផ្គង់កញ្ចប់អាគុយលីដ្យូមដល់រថយន្តដឹកទំនិញអគ្គិសនី eActros LongHaul ដែលគ្រោងនឹងផលិតនៅឆ្នាំ ២០២៤ បន្ថែមទៀត​។

គួរបញ្ចាក់ផងដែរថាក្រុមហ៊ុនផលិតអាគុយ CATL បានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់កញ្ចប់អាគុយដល់ក្រុមហ៊ុន Daimler Truck AG តាំងពីឆ្នាំ ២០១៩ សម្រាប់រថយន្ត  Mercedes-Benz eActros, Freightliner eCascadia និង eM2 ផងដែរ។

កិច្ចព្រមព្រៀងផ្គត់ផ្គង់នឹងពន្យារដល់ឆ្នាំ ២០៣០ ហើយលោក Daimler មានប្រសាសន៍ថា“ កញ្ចប់អាគុយ នឹងរួមបញ្ចូលថាមពលដែលមានដង់ស៊ីតេខ្ពស់ ជាមួយនឹងអាយុកាលយូរអង្វែង ក៏ដូចជាសមត្ថភាពសាកលឿនដើម្បីបំពេញតាមតំរូវការពិសេសរបស់ឡានដឹកទំនិញធុនធ្ងន់ដើរដោយថាមពលអគ្គិសនីនេះ” ។

Daimler និង CATL ក៏មានបំណងរៀបចំរួមគ្នា ក្នុងការឌីស្សាញ និងអភិវឌ្ឍ កញ្ចប់កោសិកាថ្មជំនាន់ថ្មី សម្រាប់ឡានដឹកទំនិញផងដែរ ជាមួយការផ្តោតជាពិសេសលើភាពខុសគ្នា នៃម៉ូឌុល និងមាត្រដ្ឋានរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាហាវមែន! Bugatti Chiron Sport ប្រណាំងល្បឿនជាមួយយន្តហោះចម្បាំង Rafale (មានវីដេអូ)

ត្រឡប់ទៅកាន់កាលពីឆ្នាំ ២០០៧ Richard Hammond បានប្រកួតរថយន្ត Bugatti Veyron ជាមួយយន្តហោះចម្បាំង Eurofighter Typhoon នៅក្នុងកម្មវិធី The Old Top Gear Show ជាមួយទស្សនីយភាពគួរអោយចាប់អារម្មណ៍ខ្លាំងនៃគួរប្រកួតទាំងពីរ។

ត្រឡប់មកកាន់ពេលនេះវិញ អ្នកស្នងដំណែងថ្មីរបស់ Veyron ក៏បានត្រឡប់មកវិញជាមួយម៉ូឌែលពិសេសនោះគឺ Bugatti Chiron Sport Les Legendes su Ciel (LDC) ដែលមានវត្តមានជាមួយយន្តហោះ Dessault Rafale នៅក្នុងមូលដ្ឋានកង់ទ័ពជើងទឹក នៅ Landivsian។

ប្រធានក្រុម Frigate ឈ្មោះ Etienne គឺជាអ្នកកាន់ចង្កូតយន្ដហោះ Rafale Marine បាននិយាយថា៖ ភាពជាក់លាក់ និងការត្រៀមរៀបចំគឺអ្វីៗទាំងអស់។ អ្វីគ្រប់យ៉ាងកើតឡើងយ៉ាងឆាប់រហ័សនៅក្នុង Rafale Marine ហើយរាល់ចលនាដែលអ្នកធ្វើត្រូវតែត្រឹមត្រូវ។ ហើយវាដូចគ្នា និងរថយន្ត Chiron Sport នៅពេលមានល្បឿនលឿនផងដែរ។

រីឯលោក Raphanel ដែលជាអ្នកកាន់ចង្កូតរថយន្ត Chironក៏បាននិយាយដែរថា៖ ខ្ញុំបានឃ្លាតឆ្ងាយពី Rafale ជាង ២០០-៣០០ម៉ែត្រដំបូង តែបន្ទាប់ពី២០០-៣០០ម៉ែត្រទៀតវានៅប្រហែល ២០ ម៉ែត្រពីលើ នៅក្បែរខ្ញុំនៅលើអាកាស វាពិតជាការមើលឃើញដ៏អស្ចារ្យ” ។

រថយន្ត Bugatti Chiron Sport Les Legendes su Ciel (LDC)​ ត្រូវបានគេស្គាល់ថាជាម៉ូឌែលពិសេសមួយ ដែលផលិតឡើងត្រឹមចំនួន ២០គ្រឿងប៉ុណ្ណោះ ដើម្បីគោរពដល់លោក Pierre-Henri Raphanel ដែលជាអតីតអ្នកបើកបររថយន្តប្រណាំងនៅសតវត្សទី ២០ ដែលបានឈ្នះជើងឯក និងបំបែកឯគ្គទកម្មជាច្រើន។

  • សម្រាប់ Bugatti Chiron Sport Les Legendes su Ciel (LDC) មានតម្លៃ ៣,៥២លានដុល្លារ។ ដំណើរការដោយម៉ាស៊ីនចំណុះ ៨,០លីត្រ W16 ផលិតកម្លាំងបាន ១ ៤៧៩សេះ និងកម្លាំងរមួល ១ ៦០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ Dual-Clutch ៨វគ្គអូតូ ប្រភេទប៉ុងពីរ។ វាអាចស្ទុះពីល្បឿន ០-១០០km/h ចាយពេល ២,៤វិនាទី, ល្បឿនពី ០-២០០km/h ចាយពេល ៦,១វិនាទី, ល្បឿនពី ០-៣០០km/h ចាយពេល ១៣,១វិនាទី និង ល្បឿនពី ០-៤០០km/h ចាយពេល ៣២,៦វិនាទី។

  • ចំណែកយន្តហោះចម្បាំង Rafale មានកម្លាំងសរុប ៥ ៦៤៦សេះ និងមានល្បឿនអតិបរមា ១ ៩៧៥ km/h ហើយមានទំងន់អតិបរមា ២៥,៥តោន។ វាមានល្បឿន ១៦៥km/h នៅកម្ពស់ត្រឹម ១៥០ម៉ែត្រ, ល្បឿន ២១០km/h នៅកម្ពស់ ២៥០ម៉ែត្រ និងល្បឿន ២៦០km/h នៅកម្ពស់ ៤៥០ម៉ែត្រ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងផ្អាកការផលិតឡាននៅរោងចក្រ ២កន្លែង នៅប្រទេសជប៉ុន

បញ្ហាកង្វះខាតបន្ទះឈីបនៅលើសលកលោក កំពុងបន្តធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មរថយន្តជាច្រើន ហើយនៅពេលនេះវាក៏ប៉ះពាល់ដល់ក្រុមហ៊ុន Toyota ដែរ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំជាងគេលើពិភពលោកនេះ បានប្រកាសថា ខ្លួននឹងផ្អាកការផលិតនៅតាមបណ្តាញដំឡើងនៅរោងចក្រពីរក្នុងប្រទេសជប៉ុន រហូតដល់ខែក្រោយ ដោយសារតែការខ្វះខាតបន្ទះឈីបអេឡិចត្រូនិក។

គួរឲ្យដឹងថា ការផ្អាកផលិតកម្មនេះ នឹងជះឥទ្ធិពលដល់ការផលិតរថយន្តចំនួន ៣ ម៉ូដែល គឺ C-HR, Yaris Cross និង Yaris Hatchback សរុបចំនួន ២ ម៉ឺនគ្រឿងឯណោះ។

គួររំលឹកឲ្យដឹងដែរថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Nissan បាននិយាយថា ខ្លួននឹងផលិតរថយន្តតិចជាងមុននៅឆ្នាំនេះដោយសារតែបញ្ហាកង្វះបន្ទះឈីប។ ក្រុមហ៊ុននេះព្យាករណ៍ថា ចំនួនផលិតកម្មសកលរបស់វានឹងធ្លាក់ចុះប្រមាណ ៥០០ ០០០ គ្រឿង ប៉ុន្តែបានបន្ថែមទៀតថា ខ្លួនកំពុងរៀបចំផែនការទប់ទល់ ដើម្បីទទួលបានផលិតកម្មត្រឡប់មកវិញ។ ដូចគ្នានេះដែរ ក្រុមហ៊ុន Mazda រំពឹងថា ផលិតកម្មរបស់ខ្លួននឹងត្រូវកាត់បន្ថយចំនួន ១០០ ០០០ គ្រឿងក្នុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+