ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Sonata N-Line ឆ្នាំ២០២១ បង្ហាញខ្លួនជាមួយកម្លាំង ២៨៦hp

កាលពីឆ្នាំមុនក្រុមហ៊ុន​ Hyundai បានធ្វើការតេស្តសាកល្បងរថយន្ត Sonata N-Line រួចមកហើយ នៅពេលនេះ Sonata N-Lineក៏បានបង្ហាញខ្លួនជាផ្លូវការជាមូយនិងវីដេអូដែលបានបង្ហោះនៅលើអនឡាញផងដែរ។

ដោយវីដេអូបានបង្ហោះនោះគឺមានរយះពេលប៉ុន្មាននាទីប៉ុណ្ណោះ​ដែលត្រូវបាន​បង្ហាញអោយឃើញពី​ ការសម្ញែងកាងខាងមុខដែលមាន Logo N-Line ភ្ជាប់ជាមួយកង់ស្ព័រដែលមានទំហំ ១៩អ៊ីញដ៏ប្រណិត។

Sonata N-Line ឆ្នាំ២០២១ត្រូវបាន​បំពាក់មកជាមួយម៉ាស៊ីន ២,៥លីត្រ​ ស៊ីឡាំងចំនួន ៤កម្លាំង ២៨៦hp កម្លាំងរមួល​ ៤២១Nm ​ដែលដូចទៅនឹង​ Kia K5 GTផងដែរ។

ចំពោះការបង្ហាញខ្លួនលើកដំបូង​ ត្រូវបានគេរំពឹងថានឹងមានវត្តមានក្នុងពេលឆាប់ៗនេះហើយរថយន្តនេះត្រូវបាន គេរាយការណ៍ថានឹងត្រូវបានដាក់លក់ នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងត្រីមាសទី ៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ចេញឡាន WRX Club Spec ឆ្នាំ២០២១ ពិសេសថ្មី ផលិតតែ១៥០គ្រឿងគត់

ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្ត WRX ប្រភេទ Club Spec Limited Edition ស៊េរីឆ្នាំ២០២១ ពិសេសថ្មី ដែលនឹងផលិតតែ ១៥០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត Subaru WRX Club Spec Limited Edition មានបំពាក់កៅអីស្ព័រ Recaro នៅខាងមុខ និងដៃចង្កូត STI យ៉ាងពិសេស។ បន្ថែមពីនេះវាបំពាក់ Speaker ប្រភេទ Harman Kardon ចំនួន៨គ្រាប់ ថែមទាំងមាន Subwoofer និង Amplifier មួយទៀតផង។

WRX Club Spec នេះមានចំនួន ៣ពណ៌ គឺ WR Peal Blue, Crystal Blue Silica និង Crystal White Pearl, យ៉ាន់ Alloy ទំហំ ១៨អ៊ីញ និងឡូហ្គូ Club Spec ពណ៌ខ្មៅគ្រើម។ វាក៏មានជម្រើសលេខដៃ ៦វគ្គ ដែលភ្ជាប់មកជាមួយនឹងហ្វ្រាំង Brembo ផងដែរ។

មិនខុសពីម៉ូដែល WRX ផ្សេងឡើយ រថយន្ត Club Spec Limited Edition នេះបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ប្រភេទ Boxer Engine ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៤សេះ។ ចំពោះតម្លៃរបស់វាវិញ គឺចាប់ពី ៣៤ ៤៧០ដុល្លារ សម្រាប់ម៉ូដែលលេខដៃ និង ៣៥ ២៦០ដុល្លារ សម្រាប់ម៉ូដែលលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW Alpina XB7 កម្លាំងជាង៦០០សេះ តម្លៃ១៤ម៉ឺនដុល្លារ លក់ដាច់អស់គ្មានសល់!

រថយន្ត BMW Alpina XB7 សម្រាប់ឆ្នាំ២០២០ បានលក់ដាច់អស់រលីងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និងកាណាដា។

ក្រុមហ៊ុន BMW North America បានប្រកាសថា ផលិតកម្មនៃរថយន្ត Alpina XB7 បានចាប់ផ្តើមហើយនៅរោងចក្រ Spartanburg ក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក ប៉ុន្តែវាបានលក់ដាច់អស់បាត់ទៅហើយសម្រាប់ឆ្នាំ២០២០ នេះ។

Alpina XB7 ត្រូវបានផលិតផ្អែកតាមរថយន្ត BMW X7 ដោយមានបំពាក់ម៉ាស៊ីនចំណុះ ៤,៤លីត្រ twin-turbo V8 មានកម្លាំង ៦១២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,២វិនាទី ហើយមានល្បឿនអតិបរមា ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានតម្លៃចាប់ពី ១៤២ ២៩៥ដុល្លារ នៅលើទីផ្សារបរទេស។

គួរឲ្យដឹងថា ក្រុមហ៊ុនបានកំណត់ចំនួនផលិតសម្រាប់ម៉ូដែល Alpina XB7 នេះ ដោយក្នុងមួយឆ្នាំផលិតតែ ២ ០០០គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប៉ុន្មានចំណុច ដែលអ្នកគួរដឹងពីកំពូលអ្នកការពារ Defender ឆ្នាំ២០២០

REVIEW+: ស្របពេលដែលមានការចាប់អារម្មណ៌យ៉ាងខ្លាំងទៅលើកំពូលអ្នកការពាររថយន្ត Land Rover Defender ថ្ងៃនេះ ខេមបូអូតូ សូមណែនាំអ្នកទាំងអស់គ្នាមកស្គាល់ពីចំណុចពិសេសៗមួយចំនួនរបស់រថយន្តមួយប្រភេទេនេះដែលមានរៀបរាប់ដូចខាងក្រោម៖

  • ពានរង្វាន់លេខ១ ពីសារព័ត៌មាន CDN (Car Design News)៖ រថយន្តនេះទទួលបានពានរង្វាន់លេខ១ លើ Production and Concept Car Award ប្រចាំឆ្នាំ២០១៩
លោកសាស្ត្រាចារ្យ Gerry McGovern គណៈគ្រប់គ្រងជាន់ខ្ពស់ និងជាប្រធានផ្នែករចនាប្រចាំក្រុមហ៊ុន Jaguar Land Rover ជាមួយពានរង្វាន់ CDN
  • ផ្នែកខាងក្រៅ៖ ស័ក្តិសមជារថយន្ត SUV លក្ខណៈ Off-Road ដែលមានថាមពលបំផុត ដោយចង្កៀងមុខ និងក្រោយរចនាមកកាន់តែទាក់ទាញ។

  • ផ្នែខាងក្នុង៖ ផ្តល់នូវផាសុកភាព ធំទូលាយសម្រាប់កៅអីជាទី ១ និងទី២ ប៉ុន្តែសម្រាប់ទី៣ រាងចង្អៀត។ ប្រសិនបើមនុស្សធំ មានការពិបាកក្នុងការចូលទៅអង្គុយ។ តែយ៉ាងណាមិញ វាគឺមានភាពងាយស្រួលច្រើនហើយប៉ុណ្ណឹង។

  • ភាពងាយស្រួល៖ រថយន្តមានភាពទំនើប និងងាយស្រួលដោយសារមានលក្ខណៈច្រើនបែបច្រើនជម្រើសដូចជា

១. ឧបករណ៌បំពងសម្លេញ ១៤ចំនុច Meridian

២. មុខងារសារ៉េម៉ាស៊ីនត្រជាក់ដ៏ទំនើបលើគ្រប់ជួរនៃកៅអីអង្គុយ

៣. កៅអីអង្គុយអាចសារ៉េកំរឹតត្រជាក់ ឬកំដៅទៅតាមតម្រូវការ

៤. ផ្តល់ជម្រើសភ្លើងរំលេចរហូតដល់ ១០ជម្រើស ទៅតាមចំណង់ចំណូលចិត្ត

គ្រប់ទ្វាបំពាក់ជាមួយសេនស័រ ផ្តល់សញ្ញាអាសន្ន ពេលបើកទ្វា
កន្លែងសាកថ្មជាច្រើនកន្លែង មានគ្រប់សព្វតាមតម្រូវការ

មិនទាន់អស់នៅឡើយទេ នៅមានចំណុចចាប់អារម្មណ៌ជាច្រើនទៀត ប៉ុន្តែថ្ងៃនេះប៉ុណ្ណឹងសិនចុះ យើងនឹងជួបអ្នកទាំងអស់គ្នាពេលក្រោយទៀត.. សូមអរគុណ ជម្រាបលា!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

RAM ចេញម៉ូដែលពិសេស TRX Launch Editionថ្មី ឆ្នាំ២០២១ មានត្រឹម ៧០២គ្រឿងប៉ុណ្ណោះ!

មិនពន្យាពេលយូរ ពេលនេះ Ram បានបញ្ចេញនូវប្រភេទ រថយន្តTRX​ឆ្នាំ២០២១ម៉ូដែលពិសេសថ្មីមួយទៀត មានឈ្មោះថា TRX 1500​ Launch Edition។

រថយន្តTRX​ ឆ្នាំ២០២១ ដែលបានចេញនេះគឺមានតែចំនួន៧០២គ្រឿងប៉ុណ្ណោះ ផលិតឡើងជាមួយពណ៌យ៉ាងពិសេស គឺពណ៌បែបប្រផេះ Anvil Grey ដោយផ្នែកជំហៀងសងខាងនៃរថយន្តបានផ្លាស់ប្តូរនៅការរចនាក្រាហ្វិចថ្មី ហើយចំពោះកង់រថយន្ត​ ក៏បានបំពាក់មកជាមួយនឹងថាសកង់ត្រួតគ្នា ដែលមើលទៅកាន់តែមានអំណាច និងរឹងមាំបំផុត។

ចំពោះម៉ាស៊ីនរបស់រថយន្តTRX ប្រភេទLaunch Editionនេះ គឺមានលក្ខណៈដូចទៅនឹង TRX ផ្សេងទៀតដែរ បំពាក់ជាមួយម៉ាស៊ីន ៦,២លីត្រ​ Supercharged ស៊ីឡាំងចំនួន ៨កម្លាំង ៧០២hp  កម្លាំងរមួល៨៨០Nm​ ប្រើប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ និងប៉ុង២ (៤x៤) វិលកង់ទាំងបួនផងដែរ។

ព្រមជាមួយគ្នានេះដែរ រថយន្តTRX ប្រភេទLaunch Editionនេះនឹងផលិតនៅត្រីមាសទី៤​ ដែលមានតម្លៃចាប់ពី ៩២ ០១០ ដុល្លាឡើងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានវែ់ន Kia Carnival ស៊េរីឆ្នាំ ២០២១ ប្ដូររូបរាងថ្មី កាន់តែទាក់ទាញខ្លាំង

រថយន្ត Kia Carnival ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​មាន​ការ​ឌីហ្សាញ​ទាក់ទាញ​ជាង​មុន បើ​ប្រៀប​ធៀប​នឹង​រថយន្ត​ជំនាន់​មុន។

នៅ​ផ្នែក​ខាង​មុខ​ Kia បាន​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ផ្ទាំង​ប៉ាណា​ដែល​មាន​រាង​ដូច​ជា​ច្រមុះ​ខ្លា និង​មាន​ឈុត​អំពូល​ភ្លើង​រាង​ស្រួច​ អម​ជា​មួយ​អំពូល​បំភ្លឺ​ពេល​ថ្ងៃ​ដែល​សុទ្ធ​តែ​ជា​ប្រភេទ​ LED។ ចំណែក​នៅ​ផ្នែក​ខាង​ក្រោយ​វិញ​មាន​បំពាក់​អំពូល​​ឲ្យ​សញ្ញា​ត​ជាប់​គ្នា​ជា​ខ្សែ​មួយ​ដ៏​វែង​តែ​ម្ដង ដែល​ខុស​ប្លែក​ពី​ជំនាន់​មុន។

ជា​មួយ​ការ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​ឈ្មោះ​ថា​ Grand Utility Vehicle ធ្វើ​ឲ្យ​រថយន្ត​ Carnival ជំនាន់​ថ្មី​នេះ​មាន​ប្រវែង​វែង​ជាង​មុន ៤០​ម.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​វែង​ជាង​មុន ៣០​ម.ម ផ្ដល់​ទំហំ​កាន់​តែ​ទូលាយ​នៅ​ផ្នែក​ខាង​ក្នុង។

នៅ​កូរ៉េ​ខាង​ត្បូង​រថយន្ត Carnival មាន​ជម្រើស​ម៉ាស៊ីន​ច្រើន​ប្រភេទ​រួម​មាន​ម៉ាស៊ីន​ម៉ាស៊ូត ២,២លីត្រ (កម្លាំង ១៩៩សេះ) ម៉ាស៊ីន​សាំង ៣,៥លីត្រ​ប្រភេទ MPi (កម្លាំង ២៦៨សេះ) និង​ម៉ាស៊ីន​សាំង ៣,៥លីត្រ​ប្រភេទ Gdi (កម្លាំង ២៩០សេះ)។ ម៉ាស៊ីន​ទាំង​នេះ​គួប​ផ្សំ​ជា​មួយ​ប្រអប់​លេខ​អូតូ​៨វគ្គ​ដូចៗ​គ្នា។

Kia នឹង​បញ្ចេញ​លក់​រថយន្ត Carnival ថ្មី​នេះ នា​ត្រីមាស​ទី​បី​នៃ​ឆ្នាំ ២០២០ នេះ សម្រាប់​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​ ​ហើយ​ទីផ្សារ​ដទៃ​ទៀត​អាច​នឹង​ចាប់​ផ្ដើម​នា​ចុង​ឆ្នាំ​នេះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលតម្លៃ Toyota Hilux ឆ្នាំ ២០២១ ទើបដាក់លក់នៅវៀតណាម

Toyota Vietnam បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ពី​ការ​លក់​​រថយន្ត Toyota Hilux ស៊េរី​ឆ្នាំ ២០២១ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ មាន​ចំនួន​បួន​ប្រភេទ មាន​តម្លៃ​ចាប់​ពី​ប្រមាណ ២៧ ២០០​ដុល្លារ។

រថយន្ត Toyota Hilux ស៊េរី​ថ្មី​ដែល​លក់​នៅ​វៀតណាម​ ចំនួន​បួន​ប្រភេទ​មាន​តម្លៃ​ដូច​ខាង​ក្រោម ៖

  • 2.8 4×4 AT Adventure ៖ តម្លៃ​ចន្លោះ​ពី​ប្រមាណ ៣៩ ៥៥៥ ទៅ ៣៩ ៩០០ ​ដុល្លារ
  • 2.4 4×4 MT ៖ តម្លៃ​ចន្លោះ​ពី​ប្រមាណ ៣៤ ៦១៦ ទៅ ​៣៤ ៩៦២ ដុល្លារ
  • 2.4 4×2 AT ៖ តម្លៃ​ចន្លោះ​ពី​ប្រមាណ ២៩ ២០០ ទៅ ២៩ ៥៤៧ ដុល្លារ
  • 2.4 4×2 MT ៖ តម្លៃ​ចន្លោះ​ពី​ប្រមាណ ២៧ ២០២ ទៅ ២៧ ៥៤៨ ដុល្លារ

រថយន្តភីកអាប់ Hilux ស៊េរីថ្មីមានផ្លាស់ប្តូរការឌីហ្សាញផ្នែកខាងមុខ និងខាងក្រោយ​មើល​ទៅ​កាន់​តែ​ទាន់​សម័យ​ជាង​មុន ប៉ុន្តែ​មិន​សូវ​ជា​ខុស​ប្លែក​ពី​ស៊េរី​មុន​ខ្លាំង​ប៉ុន្មាន​នោះ​ទេ។ ចំណែក​កាប៊ីនខាងក្នុង ទទួលបានការ​ផ្លាស់​ប្ដូរ​តិចតួច​ដែរ ជាពិសេសនៅត្រង់កុងទ័ររថយន្តតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកបើកបរម្នាក់បើករថយន្តចូលត្រាំក្នុងអាងហែលទឹក

មានហេតុការដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅទីក្រុងអាលីងតុន(Arlington) រដ្ឋតិចសាស់នៅសប្តាហ៍នេះ ដោយមានអ្នកបើកបរស្រវឹងម្នាក់បានបើករថយន្ដមីតស៊ូប៊ីស៊ីរីពណ៌ក្រហមមួយចូលទៅក្នុងអាងហែលទឹក។ដោយរូបភាពដែលផ្តល់ពីកន្លែងកើតហេតុបានបង្ហាញអោយឃើញពីការខូចខាតដែលបណ្តាលអោយបាក់បែកជញ្ជាំងថ្មនិងរបងឈើ ប៉ុន្តែសំណាងល្អគ្មាននរណាម្នាក់រងរបួសនោះទេ។

បើតាមការរាយការណ៍របស់ប៉ូលីសប្រចាំទីក្រុងArlington បានរាយការណ៍ថាឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងប្លុក ៣៥០០ នៃ South Center Streetដែលអ្នកបើកបរនោះគឺមានភាពស្រវឹង ហើយនៅពេលនេះដែរ ប៉ូលីសក៏បញ្ជាក់ដែរថាអ្នកបើកបរនោះត្រូវបានឃាត់ខ្លួនពីបទបើកបរក្នុងពេលស្រវឹង។

គួរបញ្ជាក់ផងដែរថាក៏មានករណីដែលកើតឡើងស្រដៀងគ្នានេះដែល កាលពីខែកក្កដាឆ្នាំ ២០១៩ មានម៉ូដែល Playboy ម្នាក់បានបើកឡាន Lamborghini Huracan Spyder ចូលទៅក្នុងអាងទឹកកំឡុងពេលថតរូប ចំណែកឧប្បត្តិហេតុមួយទៀតកាលពីខែឧសភាមានអ្នកបើកបររថយន្តតូយ៉ូតា RAV4 ក្នុងល្បឿនលឿនបានហោះទម្លុះរំលងអាងទឹកចូលទៅក្នុងផ្ទះផងដែរ។

វានៅតែមិនទាន់ច្បាស់ថាតើនឹងមានអ្វីកើតឡើងចំពោះអ្នកបើកបររថយន្តមីតស៊ូស៊ីក្នុងករណីនេះទេថាត្រូវបានកាត់ទោសការផាកពិន័យធ្ងន់ធ្ងរឬព្យួរអាជ្ញាប័ណ្ណបើកបរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Wrangler Rubicon Recon ថ្មី ផលិតតែ១០០គ្រឿងគត់ ហើយនេះតម្លៃវា!

ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្ត Wrangler Rubicon ប្រភេទ Recon ស៊េរីឆ្នាំ២០២១ ពិសេសថ្មី ដែលមានជម្រើសតួខ្លួន ២ ប្រភេទ គឺ ទ្វារ៤ និងទ្វារ២ ហើយនឹងត្រូវផលិតមានចំនួនកំណត់ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

SUV ខាងលើនេះនឹងត្រូវផលិតជាប្រភេទ ទ្វារ៤ ចំនួន៦០គ្រឿង និង ទ្វារ២ ៤០គ្រឿង។ គ្រប់គ្រឿងទាំងអស់នឹងបំពាក់គម្របម៉ាស៊ីន និងរន្ធខ្យល់ពណ៌ខ្មៅគ្រើម Bក៏ដូចជាប៉ាណាមុខពណ៌ខ្មៅ និងយ៉ាន់ ១៧អ៊ីញពណ៌ខ្មៅផងដែរ។

ក្រៅពីនោះ Jeep Wrangler Rubicon Recon មានបំពាក់កាងមុខដែក ក៏ដូចជាគ្រឿង Jeep Performance Parts “Bumper Hood” និង Jeep Performance Parts “Tailgate Reinforcement System” ទៀតផង។

រថយន្តកំពូល Off-road នេះមានបំពាក់កៅអីស្បែកពណ៌ខ្មៅមកស្តង់ដារ ដែលមានមុខងារកម្តៅ, ដៃចង្កូតមានមុខងារកម្តៅ និង ប្រព័ន្ធ Trail-Rail Management System ផងដែរ។

Jeep Wrangler Rubicon Recon បំពាក់ម៉ាស៊ីនចំណុះ ៣,៦លីត្រ Pentastar V6 ហើយប្រើប្រអប់លេខអូតូ ៨វគ្គ។ វាមានតម្លៃចាប់ពី ៤៧ ៦០០ដុល្លារ សម្រាប់ប្រភេទទ្វារ២ និង ៥០ ៩០០ដុល្លារ សម្រាប់ប្រភេទទ្វារ៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញដំណឹងថា Toyota ឈប់អភិវឌ្ឍន៍ម៉ាស៊ីន V8

ដំណឹង​ថ្មី​មួយ​ចេញ​ពី​​វិបសាយ​ជប៉ុន Mag-X​ បាន​អះអាង​ថា​ Toyota បាន​រំសាយ​ចោល​ការ​អភិវឌ្ឍន៍​ម៉ាស៊ីន V8 របស់​ខ្លួន ដែល​មាន​ន័យ​ថា​រថយន្ត Lexus LC F ដែល​គ្រប់​គ្នា​ទន្ទឹង​រង់​ចាំ​មក​ជា​​យូរ​នោះ​ទេ អាច​នឹង​មិន​មាន​បំពាក់​ម៉ាស៊ីន ៨ស៊ីឡាំង ដូច​គេ​រំពឹង​ទុក​នោះ​ឡើយ។

ដោយ​សារ​តែ​រង​​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩​មិន​ខុស​គ្នា​ពី​ក្រុមហ៊ុន​រថយន្ត​ដទៃ​នោះ ទើប​ Toyota បាន​ផ្លាស់​ប្ដូរ​គោល​ដៅ​របស់​ខ្លួន ដោយ​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​ម៉ាស៊ីន Tubocharged ៦ស៊ីឡាំង និង​ម៉ាស៊ីន Hybrid ជា​ជាង​ផ្ដោត​លើ​ម៉ាស៊ីន V8។

វិបសាយ Mag-X មិន​បាន​ផ្ដល់​ដំណឹង​លម្អិត​បន្ថែម​ពី​លើ​ដំណឹង​រំសាយ​ចោល​ការ​អភិវឌ្ឍន៍​នោះ​ទេ។ ប្រសិន​​ពិត​​មែន មាន​ន័យ​ថា​ម៉ាស៊ីន Twin-Turbocharged V8 ដែល​ Toyota បាន​អភិវឌ្ឍន៍​សម្រាប់​រថយន្ត​ Lexus LC ប្រភេទ​ប្រណាំង ដើម្បី​​យក​ចូល​រួម​​ក្នុង​កម្មវិធី 24 Hours of Nurburgring នា​ឆ្នាំ​នេះ​ ត្រូវ​​រំសាយ​ចោល​ហើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+