ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រោះថ្នាក់ចរាចរណ៍រវាង Bugatti Chiron និង Chiron ធ្វើឲ្យខូចខាតទ្រព្យតម្លៃ ៤លានដុល្លារ

​គ្រោះ​​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើត​ឡើង​ក្នុង​តំបន់ Gotthard Pass ប្រទេស​ស្វីស​​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ មាន​​​ទំហំ​ខូច​ខាត​ស្មើ​នឹង​ទឹក​ប្រាក់ ៣,៧​លាន​អឺរ៉ូ (​ប្រមាណ​ជាង ៤​លាន​ដុល្លារ)។

ទំហំ​ខូច​ខាត​មាន​ច្រើន​ក៏​ដោយ​សារ​ក្នុង​នោះ​មាន​រថយន្ត​ Bugatti Chiron ​ថ្មី​មួយ​គ្រឿង​ដែល​វា​មាន​តម្លៃ​មិន​ក្រោម ៣​​លាន​ដុល្លារ​នោះ​ទេ។ ក្រៅ​ពី​រថយន្ត Bugatti Chiron ក៏​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជា​មួយ​​​រថយន្ត​ផ្ទះ​ចល័តមួយ រថយន្ត Mercedes-Benz C-Class និង​រថយន្ត Porsche 911 Cabriolet ផង​ដែរ។

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​ រឿង​រ៉ាវ​កើត​ឡើង​ដោយ​សារ​រថយន្ត​ផ្ទះ​ចល័ត​បើកបរ​យឺត​ពេក​ ហើយ​អ្នក​បើកបរ​រថយន្ត​ Bugatti ដែល​បើក​ពី​ក្រោយ​ Porsche និង Mercedes-Benz ក៏​សម្រេច​ចិត្ត​ឡើង​វ៉ា​រថយន្ត​ទាំង​បី​នៅ​ខាង​មុខ។ ​ពេល​ជា​មួយ​គ្នា​នោះ​រថយន្ត Porsche ក៏​ចង់​វ៉ា​ដែរ ទើប​បណ្ដាល​ឲ្យ Bugatti ទៅ​ប៉ះ​ពៀរ​នឹង​រថយន្ត Porsche ហើយ​រថយន្ត Porsche ទៅ​ប៉ះ​រថយន្ត​ដទៃ​ទៀត​នៅ​ខាង​មុខ​តែ​ម្ដង​ទៅ។

ត្បិត​ថា​រថយន្ត Porsche រង​គ្រោះ​ធ្ងន់​ជាង​គេ ប៉ុន្តែ​អ្នក​បើកបរ​រថយន្ត Mercedes-Benz ទំនង​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​រង​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​ប្រញាប់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​ភ្លាមៗ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចេញឡាន Elantra N Line ឆ្នាំ២០២១ ថ្មី មានទាំងជម្រើសលេខដៃទៀត!

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Elantra N Line ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយបានអាប់ដេតលើការឌីហ្សាញ និងធ្វើឲ្យដំណើរការរបស់វា កាន់តែប្រសើរថែមទៀតផង។

រថយន្ត Elantra N Line បំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ GDI turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ ហើយមានទាំងជម្រើសលេខដៃ ៦វគ្គ ឬលេខអូតូ dual-clutch និងប្រើប៉ុងមួយវិលកង់មុខ។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ Elantra N Line មានបំពាក់មុខងារជាច្រើន ដូចជា Forward Collision-Avoidance Assist, Lane Keeping Assist, Lane Following Assist, High Beam Assist, Driver Attention Warning និង Blind Spot Collision-Avoidance Assist with Rear Cross-Traffic Collision-Avoidance Assist ផងដែរ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Hyundai មិនទាន់បានប្រកាសថ្លៃចេញលក់ជាផ្លូវការ ក៏ដូចជាតម្លៃលក់របស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW M5 ប្រើអគ្គិសនីសុទ្ធ កម្លាំង១០០០សេះ អាចនឹងកើតមាន!

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន BMW កំពុងតែសម្ងំធ្វើការលើរថយន្ត M5 ប្រភេទ Hybrid និងអគ្គិសនីសុទ្ធ។

របាយការណ៍ខាងលើបានបន្ថែមទៀតថា BMW 5-Series ជំនាន់ថ្មី នឹងចេញនៅត្រីមាសទី៣ នៃឆ្នាំ២០២៣ ហើយរយៈពេល ១ឆ្នាំក្រោយមក រថយន្ត M5 ជំនាន់ថ្មីក៏នឹងបង្ហាញខ្លួនដែរ។

គេហទំព័រ Car Magazine អះអាងថា ជម្រើសម៉ាស៊ីនចំនួន ២ នឹងត្រូវផ្តល់ឲ្យ ដោយក្នុងនោះ​ ទី១ គឺ Plug-in Hybrid ដែលគួបផ្សំម៉ាស៊ីន turbocharged V8 ជាមួយម៉ូទ័រអគ្គិសនីច្រើនគ្រឿង ដើម្បីអាចបង្កើតកម្លាំងបាន ៧៥០សេះ។

ដោយឡែក ជម្រើសទី២ គឺ ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដែលមានកម្លាំងរហូតដល់ទៅ ១ ០០០សេះ ហើយអាចបើកបរបានចម្ងាយ ៧០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Hyundai សាកភ្លើងពេញជិះបានលើស ១ពាន់គីឡូម៉ែត្រ

Hyundai សាង​បាន​កំណត់​ត្រា​រយៈ​ចម្ងាយ​ថ្មី​មួយ​សម្រាប់​រថយន្ត​​អគ្គិសនី Kona Eletric ចំនួន​បី​គ្រឿង ដែល​បាន​​​ធ្វើ​តេស្ត​រយៈពេល ៣​ថ្ងៃ នៅ​​លើ​ទីលាន​ប្រណាំង​រថយន្ត Lausitzring នៅ​ប្រទេស​អាល្លឺម៉ង់។

នៅ​ចុង​បញ្ចប់​នៃ​ការ​ធ្វើ​តេស្ត រយៈ​ Kona Electric នីមួយៗ​សុទ្ធ​តែ​អាច​ជិះ​បាន​ចម្ងាយ​លើស​ពី ១០០០ គីឡូម៉ែត្រ ​សម្រាប់​ការ​សាក​ថ្ម​ពេញ​ម្ដង ដោយ​ពួក​វា​អាច​ជិះ​បាន​ចម្ងាយ ១០១៨,៧គ.ម ១០២៤,១គ.ម និង​មួយ​ទៀត​ជិះ​បាន ១០២៦គ.ម។

ការ​ធ្វើ​តេស្ត​របស់ Hyundai លើ​រថយន្ត Kona Electric ​បាន​ចំណាយ​ពេល​សរុប​ជិត ៣៥​ម៉ោង ដែល​ក្នុង​នោះ​មាន​ក្រុម​ចំនួន​បី មាន​ពីរ​ក្រុម​មក​ពី Hyundai និង​មួយ​ទៀត​មក​ពី AutoBild ហើយ​បាន​ត្រួត​ពិនិត្យ​ដោយ​​ក្រុមហ៊ុន Dekra ជា​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​រថយន្ត​នៅ​អឺរ៉ុប។ ​ម៉ាស៊ីន​ត្រជាក់ និង​ប្រព័ន្ធ​កម្សាន្ត​ត្រូវ​បាន​បិទ​ពេល​ធ្វើ​តេស្ត ប៉ុន្តែ​មាន​បើក​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​ដើម្បី​អនុលោម​តាម​ច្បាប់​អឺរ៉ុប។

ចុង​បញ្ចប់​នៃ​ការ​ធ្វើ​តេស្ត បាន​ឆ្លង​កាត់​ការ​ប្ដូរ​អ្នក​បើកបរ​ចំនួន ៣៦​នាក់ ហើយ​រថយន្ត​នីមួយៗ​ជា​មធ្យម​មាន​បើកបរ​ក្នុង​ល្បឿន​ ២៩ ទៅ ៣១ គ.ម/ម៉។ ផ្អែក​តាម​ Hyundai បាន​ឲ្យ​ដឹង​ថា​ ល្បឿន​ដែល​បើកបរ​នេះ​គឺ​​ជា​ល្បឿន​ដែល​គេ​បើកបរ​ក្នុង​ទីក្រុង​នៅ​អឺរ៉ុប៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើល Rolls-Royce សាកកម្លាំងជាមួយ Lamborghini លទ្ធផលយ៉ាងណា?

រថយន្ត Rolls-Royce Wraith និង Lamborghini Urus ត្រូវ​បាន​គេ​យក​សាក​ល្បង​​កម្លាំង​គ្នា ដោយ​​ចង់​ដឹង​ថា​រថយន្ត​ណា​អាច​​​ជិះ​ដល់​ទី​មុន​លើ​ដី​ចម្ងាយ ៤០០​ម៉ែត្រ​។

ដំបូង​មក​ដឹង​សិន​ថា​ រថយន្ត Lamborghini Urus ​បាន​កែ​​​ម៉ាស៊ីន​​មក​ប្រើ​ម៉ាស៊ីន​ Twin-Turbocharged ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៧៥០សេះ ឯណោះ ដែល​ម៉ាស៊ីន​នេះ​បាន​កែច្នៃ​ដោយ​ក្រុមហ៊ុន Hennessey អ្នក​រៀប​ចំ​ការ​សាក​កម្លាំង​នេះ​ផ្ទាល់។

​​ចំណែក​​រថយន្ត Rolls-Royce Wraith វិញ​មាន​ទម្ងន់​ធ្ងន់​ជាង​រថយន្ត Urus ប្រមាណ ២៣០​គីឡូក្រាម ប៉ុន្តែ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ជា​ប្រភេទ Twin-Turbocharged ចំណុះ ៦,៦លីត្រ ១២ស៊ីឡាំង ផលិត​កម្លាំង​បាន ៦២៤សេះ។

តាម​តួ​លេខ​បង្ហាញ​ Lamborghini Urus មាន​ប្រៀប​ជាង​ Rolls-Royce Wraith ហើយ​ជា​ពិសេស​បាន​បំពាក់​ម៉ាស៊ីន​កម្លាំង​ខ្លាំង​របស់ Hennessy ទៀត។ ប៉ុន្តែ​ពេល​សាក​កម្លាំង​ជាក់​ស្ដែង​វិញ​យ៉ាង​ណា​ដែរ? ចង់​ដឹង​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញតម្លៃហើយ ឡាន Ford GT Le Mansory ផលិតតែ ៣គ្រឿងគត់លើលោក

នៅពេលដែលក្រុមហ៊ុន Mansory ដាក់បង្ហាញរថយន្ត Ford GT Le Mansory កាលពីខែមិថុនា ពួកគេបានប្រកាសពីលក្ខណៈពិសេសទាំងអស់អំពីវា ប៉ុន្តែមិនបានប្រាប់ពីតម្លៃរបស់វាឡើយ។

ឥឡូវនេះ យោងតាមប្រភពព័ត៌មានបានបង្ហាញថា រថយន្ត Ford GT Le Mansory ដែលផលិតមានចំនួនកំណត់នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ២,១លានដុល្លារ។ តម្លៃប៉ុណ្ណេះ អ្នកអាចទិញបានរថយន្តផ្សេងទៀតដូចជា McLaren Senna, Bugatti Veyron, Porsche 918 និង Ford GT ធម្មតាដល់ទៅ ២គ្រឿងឯណោះ។

គួរឲ្យដឹងថា រថយន្ត Ford GT Le Mansory នេះ នឹងត្រូវផលិតតែ ៣គ្រឿងគត់លើលោក។ ការឌីហ្សាញលើ Ford GT Le Mansory ក៏ខុសពី Ford GT ធម្មតាដែរ ជាពិសេសការបំពាក់ Carbon Fiber លើតួខ្លួន និងការឌីហ្សាញឡើងវិញនូវផ្នែកខាងមុខ, បំពាក់ចង្កៀង LED ថ្មី, ដំបូលម៉ាស៊ីនថ្មី និងរន្ធបឺតខ្យល់ធំជាងមុន ជាដើម។

រថយន្ត Ford GT Le Mansory បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo V6 មានកម្លាំង ៧០០សេះ អាចរត់ដល់ល្បឿនអតិបរមា ៣៥៤គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ២២០ម៉ាយ៍ក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានលុយ ៨ម៉ឺនដុល្លារ អាចទិញឡាន Muscle Car រហ័ស និងខ្លាំងបំផុតលើលោកបាន!

រថយន្ត Challenger SRT Super Stock ឆ្នាំ២០២០​ ដែលជារថយន្តប្រភេទ​ Muscle Car រហ័ស និងកម្លាំងខ្លាំងបំផុតលើលោក នឹងចេញលក់នៅចុងឆ្នាំនេះ ជាមួយនឹងតម្លៃចាប់ពី ៧៩ ៥៩៥ដុល្លារ ថ្លៃជាងម៉ូដែល Challenger SRT Hellcat Redeye Widebody ដល់ទៅ ៣ ០០០ដុល្លារឯណោះ។​

គួរឲ្យដឹងថា ម៉ូដែល Super Stock នេះគឺផលិតផ្អែកតាមម៉ូដែល Challenger SRT Hellcat Redeye Widebody ហើយវាមានបំពាក់ប្រព័ន្ធបូម adaptive-damping sport suspension និងកែកុនលើដំណើរការរបស់ប្រអប់លេខ។ មិនតែប៉ុណ្ណោះ វាក៏បំពាក់ហ្វ្រាំង Brembo និងយ៉ាន់ទំហំ ១៨អ៊ីញ ទៀតផង។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ ការកែកុនលើម៉ាស៊ីន supercharged ចំណុះ ៦,២លីត្រ V8 ដែលឥឡូវនេះបង្កើតកម្លាំងបានរហូតដល់ទៅ ៨០៧សេះ ខ្លាំងជាង Hellcat Redeye ១០សេះ និង ខ្សោយជាង Demon ៣៣សេះ។

ម៉ាស៊ីននេះគឺដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,២៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LX 570 ចេញស៊េរីឆ្នាំ ២០២១ មានមួយប្រភេទប្ដូរមុខថ្មី

Lexus បាន​បង្ហាញ​ចេញ​រថយន្ត​ LX 570 ស៊េរី​ឆ្នាំ ២០២១ សម្រាប់​លក់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ដែល​មាន​​បន្ថែម​នូវ​ការ​អាប់​ដេត​មួយ និង​មាន​ការ​ផ្លាស់​ប្ដូរ​មុខ​មាត់​សម្រាប់ Option មួយ​ចំនួន​ផង​ដែរ។

Sport Package

ជាក់​ស្ដែង​ដូច​ជា​ ជា​មួយ​កញ្ចប់​ Sport Package ថ្មី​ មាន​ការ​បំពាក់​នូវ​ផ្ទាំង​ប៉ាណា​ថ្មី​ដែល​មាន​រចនាបថ​ស្រដៀង​​គ្នា​នឹង​រថយន្ត Lexus RX ស៊េរី​ថ្មី​ឆ្នាំ ២០២១ ដែរ ហើយ​កាង​ខាង​ក្រោម​ក៏​មាន​រូបរាង​ស្អាត​ជាង​មុន​ផង​ដែរ។ Sport Package នេះ​ដែរ​ក៏​មាន​បន្ថែម​នូវ​យ៉ាន់​កង់​ទំហំ ២១អ៊ីញ​ថ្មី​ផង​ដែរ។ ចំណែក​ចំណុច​ដទៃ​ទៀត​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ខុស​ពី​មុន​នោះ​ទេ។

Inspiration Series

Lexus ក៏​បាន​បន្ថែម​ប្រភេទ​ពិសេស​ឈ្មោះ​ថា LX Inspiration Series ដែល​មាន​ផលិត​ត្រឹម ៥០០​គ្រឿង​ប៉ុណ្ណោះ។ ស៊េរី​ពិសេស​នេះ​មាន​ជម្រើស​ពណ៌​ចំនួន​ពីរ​គឺ​ពណ៌ Black Onyx និង​ពណ៌ White Pearl​ហើយ​មាន​រចនា​ពណ៌​ខ្មៅ​លើ​ផ្នែក​មួយ​ចំនួន​ដូច​ជា​នៅ​លើ​ផ្ទាំង​ប៉ាណា, ស៊ុម​កញ្ចក់​, ដៃ​ទ្វារ, យ៉ាន់​កង់​ទំហំ​ ២១អ៊ីញ និង​​ស្លាក LX 570 សុទ្ធ​តែ​រចនា​ពណ៌​ខ្មៅ។ នៅ​ផ្នែក​ខាង​ក្នុង​ឯណោះ​វិញ​ក៏​មាន​បំពាក់​គ្រឿង​បរិក្ខារ​ពិសេស​ផង​ដែរ ដោយ​មាន​កៅអី​អង្គុយ​ស្រោប​ដោយ​ស្បែក​ខ្មៅ​រំលេច​ដោយ​ពណ៌​ក្រហម​​មើល​ទៅ​ទាក់ទាញ​បំផុត។

រថយន្ត Lexus LX 570 ស៊េរី​ឆ្នាំ ២០២១ គ្រប់​ប្រភេទ​នៅ​តែ​បំពាក់​នូវ​ម៉ាស៊ីន V8 ចំណុះ ៥,៧លីត្រ ដែល​​មាន​កម្លាំង ៣៨៣សេះ ហើយ​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​អូតូ ៨វគ្គ និង​មាន​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។

គួរ​ដឹង​ដែរ​ថា​ Lexus មិន​ទាន់​បាន​ប្រាប់​អំពី​តម្លៃ​របស់​រថយន្ត​ស៊េរី​ថ្មី​នេះ​នៅ​ឡើយ​ទេ ហើយ​វា​ទំនង​ជា​នឹង​ដាក់​លក់​លើ​ទីផ្សារ​អាមេរិក​នា​ចុង​ឆ្នាំ ២០២០ នេះ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីលក់ដាច់ជាងគេនៅកូរ៉េ លែងជាឡានកូរ៉េហើយ

ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឃើញ​មាន​សញ្ញា​វិជ្ជមាន​ ដោយ​មាន​រថយន្ត​សរុប​ខ្ទង់​ ២២ ០០០គ្រឿង បាន​ចរាចរណ៍​លក់​លើ​ទីផ្សារ​ក្នុង​រយៈពេល ៧​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ដែល​មាន​កំណើន ៧% ធៀប​នឹង​ឆ្នាំ​មុន។

សញ្ញា​វិជ្ជមាន​នេះ​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​រថយន្ត​អគ្គិសនី​​ Tesla Model 3 ដែល​បាន​ឆក់​យក​តំណែង​កំពូល​ពី​រថយន្ត​ Hyundai Kona EV ចាប់​តាំង​ពី​ខែ​មីនា​មក។ ​​កាល​ពី​ខែ​មីនា​រថយន្ត Hyundai Kona EV កាន់​កាប់​ចំណែក​ទីផ្សារ​​រថយន្ត​អគ្គិសនី​នៅ​កូរ៉េ​ខាង​ត្បូង​បាន ៤៥% ប៉ុន្តែ​ចូល​ដល់​ខែ​កក្កដា​​ចំណែក​ទីផ្សារ​នៅ​សល់​ត្រឹម ៣១% ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ​ទៀត​ចំនួន​លក់​របស់​ Hyundai Kona EV ក្នុង​ពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ មាន​ការ​ថយ​ចុះ ៤៥% ឯណោះ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩។​

តួ​លេខ​របស់ EV-Sales បាន​បង្ហាញ​ថា រយៈពេល​​៧​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ រថយន្ត Tesla Model 3 អាច​លក់​ចេញ​បាន​ ៦ ៨៨៨ គ្រឿង ស្ថិត​នៅ​លំដាប់​លេខ​មួយ​ជា​រថយន្ត​អគ្គិសនី​លក់​បាន​ច្រើន​ជាង​គេ។ ចំណែក Hyundai Kona EV លក់​បាន​ ៥ ១២០​គ្រឿង ស្ថិត​នៅ​លំដាប់​លេខ​ពីរ តាម​ពី​ក្រោយ​ដោយ Kia Niro EV ដែល​លក់​បាន​ ២ ៣១៥គ្រឿង។

ក្រៅ​ពី Tesla មាន​ម៉ាក​រថយន្ត​បរទេស​ពីរ​ទៀត​ដែល​ស្ថិត​ក្នុង​តំណែង​កំពូល​ទាំង​៥ ដោយ​មាន​រថយន្ត Chevrolet Bolt ជាប់​លេខ​៤ លក់​បាន​ ១ ៣៥៧គ្រឿង និង​រថយន្ត BMW 530e លក់​បាន ១ ១៦៨​គ្រឿង៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-3 ឆ្នាំ២០២១ ចេញតម្លៃផ្លូវការ តែ២ម៉ឺនដុល្លារ

Mazda បានចាប់ផ្តើមទទួលការកក់បណ្តើរៗហើយ សម្រាប់រថយន្ត CX-3 ស៊េរីឆ្នាំ២០២១ ដែលនឹងចេញលក់លើទីផ្សារសហរដ្ឋអាមេរិក នាខែក្រោយ។

SUV ខ្នាតតូចនេះនឹងមានតម្លៃចាប់ពី ២០ ៦៤០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយវិលកង់មុខ និង ២២ ០៤០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ។

លក្ខណៈពិសេសលើរថយន្តនេះមានដូចជា មុខងារ Active Driving Display, Android Auto, Apple CarPlay, អេក្រង់ Mazda Connect ទំហំ ៧អ៊ីញ Touchscreen, Bluetooth និង Speaker ៦គ្រាប់ មកស្តង់ដារតែម្តង។ ក្រៅពីនោះក៏មានមុខងារ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold, Smart Key និង ប៊ូតុងបញ្ឆេះម៉ាស៊ីន ផងដែរ។

បន្ថែមពីនេះបច្ចេកវិទ្យា iActivSense ក៏ត្រូវបានបំពាក់មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារដូចជា Night Pedestrian Detection, Advanced Smart City Brake Support, Smart Brake Support with Collision Warning, Radar Cruise Control, Lane Departure Warning, High Beam Control, Blind Spot Monitoring with Rear Cross-Traffic Alert និង កាមេរ៉ាមើលក្រោយ។

រថយន្ត Mazda CX-3 ថ្មីបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ SkyActiv-G ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+